ម៉ូយចាស់ម៉ូយថ្មី នឹកឃ្លានរសជាតិ គុយទាវពងទា យាយវែនតាអត់? អ៊ុំបើកលក់វិញហើយណា៎?

មិនថាក្មេង ចាស់កំលោះក្រមុំនោះទេ សម្រាប់អ្នកដែលរស់នៅម្តុំទួលទំពូងប្រហែលជាស្គាល់អ៊ុំម្នាក់ឈ្មោះថា អេ សុចិន្ដា ម្ចាស់ហាងលក់គុយទាវពងទា យាយវែនតាច្បាស់ហើយ សម្រាប់ភាពច្នៃប្រឌិតរសជាតិខ្លួនឯង អស់រយៈពេលជាង១០ឆ្នាំមកនេះ ធ្វើអោយអ៊ុំទទួលបានការគាំទ្រខ្លាំងពីអតិថិជនទាំងចាស់ ទាំងក្មេង ចូលចិត្តរសជាតិគុយទាវ​ ដែលអ៊ុំច្នៃបន្ថែមរសជាតិជាច្រើនមុខបញ្ចូលគ្នា ធ្វើអោយរសជាតិឆ្ងាញ់ប្លែក ខុសពីហាងដទៃ។

ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា

សម្រាប់អតិថិជនជាច្រើនអ្នកដែលបានភ្លក្ស​រសជាតិ គុយទាវរបស់អ៊ុំរួចហើយ ដឹងតែលាន់មាត់ថាឆ្ងាញ់ប្លែកតែម្តង ដោយសាររសជាតិមួយនេះ គឺជាការច្នៃប្រឌិតផ្ទាល់ មានដូចជារសជាតិសាច់ ប្រហិត គ្រឿងផ្សំផ្សេង រួមជាមួយទឹកស៊ុប ជាការច្នៃប្រឌិតផ្ទាល់តែម្តង ។​ ទាំងនេះហើយ ទើបធ្វើអោយអតិថិជនរបស់គាត់ តែងតែសរសើគ្រប់គ្នាថារសជាតិ គុយទាវពងទារបស់គាត់គឺប្លែកតែម្តង។

ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា

និយាយចឹងសម្រាប់ម៉ូយចាស់ ម៉ូយថ្មី ឬម៉ូយដែលមិនទាន់បានសាក គុយទាវពងទា យាយវែនតា អាចទៅសាកភ្លក្ស​បានមួយនេះបានណា៎ សម្រាប់ទីតាំងថ្មី អ៊ុំស្រីបានផ្លាស់ប្តូរមករយៈពេល៥ខែហើយ គឺទីតាំង ផ្ទះលេខ22 ផ្លូវ456 ទួលទំពូង2 សម្រាប់អ្នកដែលចង់សាករសជាតិគុយទាវ មានរសជាតិឆ្ងាញ់ប្លែក អាចមករកសាកបានណា ធានាថាឆ្ងាញ់ខុសពីគេតែម្តង ហើយរសជាតិសាច់ក៏មានច្រើនមុខផងដែរ មានទាំងរសជាតិពិសេស និងធម្មតា ចង់ញ៊ាំអីកុម្ម៉ង់រសជាតិហ្នឹងបាន៕

ហាង គុយទាវពងទា យាយវែនតា

ហាង គុយទាវពងទា យាយវែនតា
លេខទូរសព្ទ៖ 010866806 / 0966700800 / 078243467
ទីតាំង៖ ផ្ទះលេខ22 ផ្លូវ456 ទួលទំពូង2
ផែនទី៖https://goo.gl/maps/e2Zx11MweoVYN8mN7

វីដេអូ៖

ក្តៅៗអ៊ីចឹង សាកធ្វើទឹកអំបិលទុំញ៉ាំមើល៍ រំលឹករឿងកាលនៅក្មេង

បើ admin ធ្លាប់ញ៉ាំតាំងពីកាលរៀនវិទ្យាល័យ មួយថ្ងៃយ៉ាងហោចក៏បានមួយកំប៉ុងដែរ។​ ជឿថាគ្នាយើងខ្លះច្បាស់ជាស្គាល់ ហើយធ្លាប់ញ៉ាំភេសជ្ជៈ​មួយមុខនេះ​ ចុះមានចង់រំលឹករឿងចាស់អត់! សាកធ្វើញ៉ាំហ្អី មិនត្រូវការគ្រឿងច្រើនទេ ចំណាយពេលក៏មិនយូរដែរ។

Image may contain: drink

គ្រឿងផ្សំ៖​

  • អំពិល ២០០ ក្រាម
  • ទឹក ៦០០ មីលីក្រាម
  • ស្ករ ស ៤០០ ក្រាម
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ល្ង ១ ស្លាបព្រាបាយ
  • សណ្តែកដីលីង

វិធីធ្វើ៖

១. រម្ងាស់ អំពិល ទឹក និង ស្ករចូលគ្នា រហូតដល់ខាប់ទៅជាសាច់មួយ រួចដាក់អំបិលចូល ពេលជិតឆ្អិន រោយល្ង ជាការស្រេច

No photo description available.

២. ដួសដាក់កែវ ដាក់ទឹកកកកូ រឺថែមទឹកសូដាបន្តិចកាន់តែឆ្ងាញ់។

Image may contain: food

វិធីធ្វើសាច់គោ BBQ សម្រាប់ជប់លៀងនៅផ្ទះតិចតួច ឬទុកយកទៅដើរលេង

ភាគច្រើនឲ្យតែមានកម្មវិធីនៅផ្ទះតិចតួចដូចជា ខួបកំណើត ជួបជុំគ្រួសារ អ្នកផ្ទះតែងជ្រើសយកមុខម្ហូបសាច់គោ BBQ ព្រោះវាស័ក្តិសម មានររសជាតិឆ្ងាញ់ ហើយក៏មានអ្នកចូលចិត្តញ៉ាំច្រើន។​ ក្រៅពីកម្មកវិធីតិចតួចនៅផ្ទះ​ ពេលទៅដើរលេងជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ​ភាគច្រើនក៏ឃើញវត្តមានអាហារនេះដែរ ព្រោះវាស្រួលធ្វើ ហើយទុកបានយូរ ជា​ពិសេសទៅលេងសមុទ្រ ឬបោះតង់ យកទៅតាមដឹងតាអែមហ្មង។​ ឥឡូវមកមើលវិធីធ្វើទាំងអស់គ្នា៖

Come fare la brace: 10 trucchi per grigliare alla perfezione

គ្រឿងផ្សំ៖

  • សាច់គោ ២គីឡូ
  • ស្ករស ១៥ ក្រាម
  • អំបិល ១០ ក្រាម
  • ម្សៅស៊ុប ២ ស្លាបព្រាបាយ
  • ទឹកដោះគោឆៅ ១ កំប៉ុង
  • គ្រឿផ្សំសាតេ ១ កញ្ចប់តូច
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • គ្រឿងបុក ១ ចានចង្កឹះ (គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ខ្ទឹមស ម្ទេស)
  • បន្លែ (ប៉េងប៉ោះ ម្ទេសហាវៃ ម្នាស់ ខ្ទឹមបារាំង ការ៉ុត) តាមចំនូលចិត្ត
Sweet BBQ Chicken Kabobs and Our Menu Plan - Hoosier Homemade

របៀបធ្វើ៖

១. ហាន់បន្លែរជាដុំតូចល្មមទុកមួយអន្លើ
២. ហាន់សាច់គោជារាងគូបប៉ុនមេដៃ (កុំក្រាស និងធំពែក) ឬ ជាចំនិតស្តើងៗ
៣. លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ រួចដាក់សាច់គោចូល ប្រលាក់អោយសព្វល្អ ផ្អាប់ទុកចោល ១៥ នាទី រួចដាក់បន្លែរចូល ច្របល់អោយសព្វម្តងទៀត ផ្អាប់ទុក១០នាទី
៤. យកចង្កាក់ដោតសាច់ មកដោតសាច់មួយដុំ បន្លែមួយដុំរហូតដល់ពេញចង្កាក់។ រួចយកទៅអាំងនឹងចង្រ្គានធ្យូង អោយឆ្អឹនជាការស្រេច។


បុកកាពិ លឺតែឈ្មោះក៏កូរពោះឃ្លានដែរ បានបន្លែស្រស់ៗជ្រលក់ទៀតឆ្ងាញ់លែងនិយាយ??

រឿងកាពិ​ នេះទោះបីក្លិនមិនសូវល្អបន្តិចមែន ប៉ុន្តែបើនិយាយពីរសជាតិវិញសុទ្ធតែឆ្ងាញ់ពិសេសហើយ។ សម្រាប់អ្នកដែលចូលចិត្តវិញគ្រាន់តែលឺឈ្មោះសឹងតែស្រក់ទឹកមាត់ហើយ ហើយចុះអ្នកទាំងអស់គ្នាចូលចិត្តដែរអត់? កុំថាអត់ណារបស់ឆ្ងាញ់ គេញ៉ាំពេញប្រទេសគួរតែរៀនញ៉ាំដែរទៅ ហើយថ្ងៃនេះ Admin និងបង្រៀនអំពីការធ្វើបុកកាពិដើម្បីអោយបានធ្វើញ៉ាំដោយខ្លួនឯង ពេលឃ្លានមិនចាំបាច់ត្រូវទៅទិញគេ។

បុកកាពិ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • បង្គា
  • ត្រីកាម៉ុង ១
  • កាពិ ១កូនពែង
  • ពងទាចៀនស្អំ
  • ម្ទេសស្រស់
  • ខ្ទឹមស
  • បង្គាក្រៀម
  • ស្ករក្រហម​(ស្ករត្នោត) ១កូនពែង
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មា ៤ចំណិត(អាចថែមបានតាមចំណូលចិត្ត)
  • បន្លែអន្លក់
បុកកាពិ
បុកកាពិ
បុកកាពិ
បុកកាពិ

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ បុកកាពិ

??? រកនឹកម្ហូបធ្វើឃើញហើយ ឬនៅថ្ងៃនេះ? បើថាមិនទាន់ទេឡើងផ្សារទិញគ្រឿងបុកកាពិម៉ាឈុតមក ញ៊ាំផ្ទាប់ជាមួយបន្លែស្រស់ៗ អោយណាណីម្តង ធានាបែកញើសខ្ចាយជុំគ្រួសារ #បាយផ្ទះ បុកកាពិ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ព្រហស្បតិ៍ 21 ឧសភា 2020

អ្នកចូលចិត្តចៀនពង ចេះមួយក្បាច់នេះនៅរសជាតិអាចប្លែកជាងរាល់ដង?

ចៀនពង ស្ងោរពង លឺថាជាចំណូលចិត្តរបស់កូនពៅដែលគ្មានអ្នកណាអាចដណ្ដើមបានទេមែនអត់។ ហើយចុះបើចូលចិត្តម្លឹងៗមានចេះធ្វើពងមាន់អូម៉ាឡែត អត់ចុះ? ម៉ោះ បើថានៅកូនពៅទាំងឡាយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើបញ្ចេញស្នាដៃថ្មី។

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់មាន់ចិញ្ច្រាំ កន្លះគីឡូ
  • ប្រេងឆា ១ពែង
  • ខ្ទឹមស ចិញ្ច្រាំអោយល្អិត
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ខ្ទឹមបារាំង ១មើម(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ការ៉ុត ១មើមតូច(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ប៉េងប៉ោះក្រហម ១ផ្លែ(ហាន់តូចៗល្មមដូចក្នុងវីដេអូ)
  • ទឹកម្ទេស ២ស្លាបព្រាបាយ
  • ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
  • ពងមាន់ ២គ្រាប់
  • ស្លឹកខ្ទឹម

▶️ វីដេអូបង្រៀនចម្អិន

??? បាយផ្ទះ វីដេអូទី២៣ មុខម្ហូប ពងមាន់អូម៉ាឡែត

ម្ហូបថ្ងៃនេះងាយ មិនលំបាកធ្វើជាពិសេសសម្រាប់កូនពៅដែលចូលចិត្តចៀនពង ដឹងតែពេញចិត្តស្ដូកហ្មង? សាកធ្វើញ៉ាំទាំងអស់គ្នាណាងាយៗតែឆ្ងាញ់??#បាយផ្ទះ វីដេអូទី២៣ មុខម្ហូប ពងមាន់អូម៉ាឡែត————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ច័ន្ទ 11 ឧសភា 2020

អត្ថប្រយោជន៍ពិសេស ៥ យ៉ាងរបស់កាំប្រម៉ាសមុទ្រដែលកំពុងនិយមញ៉ាំ

ធ្លាប់​បាន​សាក​នៅ​?​ កាំ​ប្រម៉ាសមុទ្រ​គេ​កំពុង​និយម​ញ៉ាំ​​ មាន​លក់​ច្រើន​ហាង​ ខ្លះ​លក់​តាម​អន​ឡាញ​ក៏​មាន​ដែរ​។​ ចំពោះ​រសជាតិ​វិញ​អ្នក​ខ្លះ​អាច​ចូល​ចិត្ត​ អ្នក​ខ្លះ​ក៏​អត់​ តម្លៃ​វិញ​ក៏​រាង​ខ្ពស់​បន្តិច​ដែរ​ ព្រោះ​វា​មិន​សម្បូរ​គ្រប់​កន្លែង​ទេ​ វា​ជា​ប្រភេទ​អាហារ​ដែល​មាន​តាម​រដូវ​កាល​។ ទោះ​ជា​បែប​ហ្នឹង​មាន​ កាំ​ប្រម៉ាសមុទ្រ​មាន​អត្ថប្រយោជន៍​ពិសេស​ ៥ យ៉ាង​ចំពោះ​សុខភាព​ ដែល​យើង​គួរ​ញ៉ាំ​៖

ហាង Best FOOD

១. សម្បូរ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់

២. ជា​ប្រភព​ជាតិ​កាក​សរសៃ​ល្អ​

៣. ជា​ប្រភព​នៃ​ វីតាមីន​ A វីតាមីន E កាល់ស្យូម​ និង​អ៊ីយ៉ូដ

៤. ជួយឲ្យចរន្តឈាមដំណើរការបានល្អ

៥. ជា​អាហារ​ល្អ​សម្រាប់​អ្នក​មិន​ចង់​ឡើង​គីឡូ​ វា​មាន​ជាតិ​ខ្លាញ់​ទាប​ និង​ កាបូអ៊ីដ្រាត​ និង​មាន​កាឡូរី​តែ​ ១២៥ ក្រាម​ប៉ុណ្ណោះ​ក្នុង​ ២ ទៅ ៣ ដុំ។

គួរ​តែ​សាក​ញ៉ាំ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង​ ទោះ​វា​រាង​ថ្លៃ​មែន​ តែ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក៏​មាន​ច្រើន​ដែរ​។

Image may contain: food

ផ្អាកជះលុយខ្លះ! របស់ទិញគេផឹករាល់ថ្ងៃ ៥ មុខនេះសុទ្ធតែអាចធ្វើញ៉ាំនៅផ្ទះខ្លួនឯងបាន

ប្តូរ​ពី​ពាក្យ​ថា​ទិញ​គេ​មក​ធ្វើ​ខ្លួន​ឯង​ញ៉ាំ​វិញ​ម៉េច​ដែរ​ !​ មិន​ពិបាក​ទេ​ ស្រួល​មិន​ស្រួល​ឆ្ងាញ់​ជាង​ទិញ​គេ​ផង​ សំខាន់​អស់​លុយ​តិច​ហើយ​ផឹក​ម៉ា​ឆ្អែត​ទៀត​ ទិញ​គេ​ម៉ា​ថ្ងៃ​ៗ​មែន​អស់​​លុយ​តិច​ទេ​ណា​។​ ឥឡូវ​កែ​ទម្លាប់​តាម​ admin វិញ ​ក្រែង​សល់​លុយ​ខ្លះ​ បាន​ទៅ​ទ្រីប​កន្លែង​ស្អាត​ៗ​ក្រោយ​ចប់​កូវីដ​។​

១. កាហ្វេ​ទឹកកក​បែប​ថៃ​

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

២. តែ​បៃតង​ទឹក​ដោះ​គោ

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៣. ប៊ឺរ​ក្រឡុក

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៤. តែ​ដោះ​គោ​រសជាតិ​បែប​ថៃ

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ​

៥. កាហ្វេ​ដូង​ក្រអូប

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

ស៊ុបម្ទេសខៀវ គ្រាន់តែលឺឈ្មោះស្រៀវមាត់ព្រឺរោមហ្មង តែរសជាតិឆ្ងាញ់ញាក់សាច់??

ឃើញថាអាកាសធាតុចុះត្រជាក់រកគភ្លៀងហើយ ប៉ុន្មានថ្ងៃនេះ បែបនេះគួរតែសារេរកមុខម្ហូបណា ដែលអាចថាញ៉ាំហើយក្ដៅពោះក្ដៅសាច់សម្រក់ញើសអោយស្រួលខ្លួនតិចហើយ។ ម៉ោះៗ មិនបាច់អង្គុយសំកុករកនឹកម្ហូបទេ ធ្វើស៊ុបម្ទេសខៀវ ញ៉ាំហ្មងទៅព្រោះថាមួយមុខនេះហិរក៏ហិរ ឆ្ងាញ់ៗក៏ឆ្ងាញ់ ធានាថាម៉ាក្ដៅសាច់មិនអោយចាញ់រងារហ្មង។

ស៊ុបម្ទេសខៀវ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • ខ្ទឹមស ៥កំពឹស
  • ស្លឹកក្រូចសើច ៣សន្លឹក
  • ដុំស៊ុបខ្នរ ១ដុំ
  • ឆ្អឹងជំនីជ្រូក កន្លះគីឡូ
  • ជើងមាន់ ៣ខាំ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
ស៊ុបម្ទេសខៀវ

▶️ គ្រឿងផ្សំគ្រឿងសម្រាប់ស្រោច៖

  • ខ្ទឹមស ៩កំពឹស
  • ម្ទេសស្រស់ ២០០ក្រាម(តាមចំណូលចិត្ត)
  • ក្រូចឆ្មារ ៥ផ្លែ
  • ជីរណា ៣០០ក្រាម
  • ជីវ៉ាន់ស៊ុយ ១៥០ក្រាម
ស៊ុបម្ទេសខៀវ
ស៊ុបម្ទេសខៀវ
ស៊ុបម្ទេសខៀវ

វីដេអូបង្រៀនធ្វើ៖

??? បាយផ្ទះ វីដេអូទី២២ មុខម្ហូប ស៊ុបម្ទេសខៀវ

ហិរៗឆ្ងាញ់សាហាវ មើលតែម្ទេសស្រោចទៅដឹងហើយថារសជាតិយ៉ាងម៉េចនោះ តែប៉ុណ្ណេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិរសប្បាយមាត់ញ៉ាំមិនស្ទើរទេបាយផ្ទះ វីដេអូទី២២ មុខម្ហូប ស៊ុបម្ទេសខៀវ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អាទិត្យ 10 ឧសភា 2020

ក្រៅពីក្រឡុក ប៊ឺរយកមកធ្វើការ៉េមញ៉ាំ រសជាតិឆ្ងាញ់គ្មានពីរ

ប៊ឺរ​ជាផ្លែឈើដែលល្អចំពោះសុខភាព ព្រោះវាសម្បូរជាតិកាកសរសៃច្រើន​ និង​សារធាតុចិញ្ចឹមសំខាន់ៗ។​ ក្រៅពីចិតដាក់ទឹកដោះគោធ្វើបង្អែម ក្រឡុក និងលាយធ្វើសាឡាដញ៉ាំ យើងអាចយកវាមកធ្វើជាការ៉េមញ៉ាំក៏បានដែរ។​ ចង់ធ្វើការ៉េមប៊ឺរឆ្ងាញ់ រសជាតិគ្មានពីរ​ ត្រូវមើលវិធីធ្វើខាងក្រោមនេះសិន៖

No photo description available.

គ្រឿងផ្សំ៖

  • ផ្លែប័រ
  • ទឹកដោះគោខាប់
  • ទឹកដោះគោស្រស់
  • ស្ករ
  • អំបិល
Image may contain: food

វិធីធ្វើ៖

១. ផ្លែប័រឆ្កឹះយកសាច់ដាក់ចូលម៉ាសុីនក្រឡុក ហើយដាក់ទឹកដោះគោខាប់ ទឹកដោះគោស្រស់ ស្ករ និង អំបិលចូលបន្តិច ហើយធ្វើការក្រឡុកចូលគ្នាអោយសព្វ

២. បន្ទាប់មកយកប្រអប់ដាក់ការ៉េម រឺថង់ច្រកការ៉េម រួចយកទៅដាក់ក្នុងទូរទឹកកកអោយកកជាការស្រេច។

ĐỒ ĂN VẶT HÀ NỘI on Instagram: “Ngon gì mà ngon bất ngờ bất ngờ ...
admin, Author at amthuchanoi.org – Page 32 of 43

ចង់ទៅទ្រីបជាមួយមហាមិត្តឲ្យសប្បាយខ្លាំង មិនអាចបំភ្លេចបាន ត្រូវចេះតិចនិកទាំង ៥ នេះ

មិន​មែន​ស្រួល​ទេ​អា​រឿង​បបួល​គ្នា​ទៅ​ដើរ​លេង​ឲ្យ​ជុំ​គ្នា​សប្បាយ​នេះ​ ជឿ​ថា​ម្នាក់​ៗ​សុទ្ធ​តែ​មាន​បទពិសោធន៍​ជោគជាំ​ហើយ​ជា​មួយ​មិត្តភក្ដិ​ហើយ​។​ ថ្ងៃ​បបួល​គ្នា​ដំបូង​មាន ២០ នាក់​ ពីរ​បី​ថ្ងៃ​ក្រោយ​នឹង​មាន​ច្បាស់​ជា​បាត់​ម្តង​ម្នាក់​ៗ​។​ ចង់​ចង​ជើង​មិត្តភក្ដិ​ឲ្យ​ជាប់​ដល់​ថ្ងៃ​ទៅ​ទ្រីប​ ត្រូវ​ដឹង​តិចនិក​ទាំង​នេះ​៖​

yea. that movie - the craft. real crazy how i wrote abou tthat ...

១. ប្រមូល​លុយ​មុន​

វា​ជា​បញ្ហា​ធម្មតា​ដែល​យើង​គ្រប់​គ្នា​តែង​តែ​មើល​រំលង​។​ សម្លាញ់​ៗ​យើង​តែង​តែ​បោក​គ្រាប់​បែក​ព្រោះ​តែ​ ដល់​ថ្ងៃ​ហើយ​ថា​អត់​លុយ​។​ បើ​យើង​ចង់​ប្រមូល​លុយ​មុន​ទាំង​អស់​ យើង​អាច​ប្រើ​វិធី​យក​តិច​ៗ​ប្រចាំ​ថ្ងៃ​ ឬ​ មួយ​អាទិត្យ​ប្រមូល​ម្តង​ សម្រាប់​ការ​ចាយ​វាយ​ថ្លៃ​សំបុត្រ​ឡាន​ ឬ​យន្ត​ហោះ​ និង​អាហារ​ញ៉ាំ​រួម​គ្នា​។​ ពេល​ប្រមូល​លុយ​បាន​ខ្លះ​គួរ​ទៅ​ទិញ​របស់​ខ្លះ​គួរ​ទិញ​ឲ្យ​ហើយ​។​

The B-day girl: Money Tissue Box Tutorial

២. កក់​សំបុត្រ​ទុក​មុន

យក​ល្អ​គួរ​តែ​រៀបចំ​កក់​សំបុត្រ​ទុក​មុន​ បើ​សិន​ជា​សំបុត្រ​យន្តហោះ​វិញ​គួរ​តែ​កក់​ទុក​មុន​ជា​ខែ​ ព្រោះ​វា​ថោក​ជាង​យើង​កក់​ជិះ​ភ្លាម​ច្រើន​។​ ធ្វើ​បែប​នេះ​ជឿ​ថា​មិត្តភក្ដិ​យើង​នឹង​មាន​អារម្មណ៍​ចង់​ទៅ​ ទោះ​យ៉ាង​ណា​ក៏​ពួក​គេ​អាច​ស្តាយ​លុយ​ទិញ​សំបុត្រ​ដែរ​។​

Colored realistic boarding pass composition with information about passenger on the front side and the back Free Vector

៣. កំណត់​ច្បាប់​ឲ្យ​ហើយ​ សម្រាប់​អ្នក​ចង់​បោក​គ្រាប់​បែក

វិធី​នេះ​ជឿ​ថា​មាន​ប្រសិទ្ធភាព​ ឧទាហរណ៍​ដូច​ជា​ កក់​លុយ​ហើយ​ បើ​មិន​ទៅ​វិញ​ ក៏​មិន​ឲ្យ​លុយ​វិញ​ដែរ​។​ បើ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​ គួរ​តែ​បង្កើត​ពិន័យ​​ តែ​គួរ​រក​វិន័យ​ណា​ឲ្យ​ស្មើ​ភាព​គ្នា​ ដើម្បី​កុំ​ឲ្យ​ខឹង​គ្នា​ពេល​ក្រោយ​។​

50 Hình ảnh bff đẹp nhất | Tình bạn, Chụp ảnh và Bạn bè

៤. បបួល​ឲ្យ​មើល​មនុស្ស​

យើង​ច្បាស់​ជា​ដឹង​ថា​មិត្តភក្ដិ​យើង​ចូល​ចិត្ត​អី​។​ អ្នក​ខ្លះ​ងាយ​ស្រួល​ទេ​ បបួល​ទៅ​ណា​ក៏​ទៅ​ តែ​ខ្លះ​ទៀត​បបួល​ដល់​ស្លាប់​ក៏​មិន​ទៅ​ដែរ​។​ យើង​អាច​មើល​មនុស្ស​ដែរ​ មុន​នឹង​បបួល​ ទើប​មិន​សូវ​មាន​អ្នក​បោក​គ្រាប់​បែក​ច្រើន​។​

ปักพินในบอร์ด L-O-V-E

៥. សួរយោបល់ពីមិត្តភក្តិ ពីកន្លែគួរទៅ

យើង​ហៅ​គេ​ទៅ​កន្លែង​ដែល​យើង​ចង់​ទៅ​តែ​ម្នាក់​ឯង​ មិន​មែន​ជា​រឿង​ល្អ​ទេ​។​ រឿង​នេះ​គួរ​តែ​សម្រេច​ជា​ក្រុម​ គួរ​តែ​សុំ​ជម្រើស​ពី​មិត្តភក្ដិ​ ថា​ពួក​ចង់​ទៅ​ណា​ ចង់​ធ្វើ​បែប​ណា​ខ្លះ​។​ បើ​និយាយ​គ្នា​ត្រូវ​ យើង​នឹង​កាន់​តែ​មាន​ទឹក​ចិត្ត​ចង់​ទៅ​កន្លែង​នោះ​ជា​មួយ​គ្នា​។​ អ្វី​សំខាន់​នោះ​ មិន​គួរ​បបួល​គ្នា​ច្រើន​ពេក​ទេ​ ព្រោះ​អាច​នឹង​ពិបាក​សម្រេច​ ព្រោះ​តែ​មាន​ចិត្ត​ និង​ជម្រើស​ច្រើន​ អាច​បំផ្លាញ​ផែក​ការណ៍​ដើរ​លេង​បាន​។​

RED VELVET - CAST 9 - Page 3 - Wattpad
Ảnh du lịch độc đáo của nhóm phượt người Thái tại Việt Nam ...