វិធីញ៉ាំអាហារឲ្យមានសុខភាពល្អ និង អាយុវែង តាមជនជាតិជប៉ុន

យើង​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ថា​ ជនជាតិ​ដែល​អាច​រស់​នៅ​បាន​យូរ​ជាង​គេ​ក្នុង​លោក​​គឺ​ជា​ជន​ជាតិ​ជប៉ុន​។​ អាថ៌កំបាំង​​គឺ​របប​អាហារ​របស់​ជន​ជាតិ​ជប៉ុន​ដែល​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​រឹង​មាំ​។ ហើយ​របប​អាហារ​នេះ​មាន​ឈ្មោះ​ថា​ 1975 Diet។

វិធី​ញ៉ាំ​អាហារ​តាម​បែប​ 1975 Diet

ការ​ញ៉ាំ​អាហារ​សុខភាព​ក្នុង​ឆ្នាំ​ ១៩៧៥ គឺ​ផ្ដោត​លើ​ បន្លែ​ ផ្លែ​ឈើ​ គ្រាប់​ធញ្ញជាតិ​ សារាយ​ និង​គ្រឿង​ទេស​។​ លើស​ពី​នេះ​គឺ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ និង​ភេសជ្ជៈ​ផ្អែម​ៗ​ផ្សេង​ទៀត​ដែល​ធ្វើ​ពី​ធម្មជាតិ​។​

អាថ៌កំបាំង​នៃ​ការ​ញ៉ាំ​របស់​ 1975 diet មាន​ដូច​ជា​៖

១. អាហារ​មួយ​ពេល​ៗ​សុទ្ធ​តែ​មាន​ក្រុម​នៃ​ កាបូអ៊ីដ្រាត​ ប្រូតេអ៊ីន​ ខ្លាញ់​ ជាតិ​រ៉ែ​ និង​វីតាមីន​។

២. ប្រើ​គ្រឿង​ផ្សំ​ខុស​ៗ​គ្នា​ក្នុង​អាហារ​មួយ​ពេល​ៗ​។​ សំគាល់​ឃើញ​ថា​ជនជាតិ​ជប៉ុន​ផ្ដោត​លើ​ការ​ញ៉ាំ​អាហារ​ខុស​ៗ​គ្នា​ ជាង​បរិមាណ​ ដែល​ពួក​គេ​ញ៉ាំ​តិចៗ​តែ​ច្រើន​មុខ​ ដោយ​មាន​រៀប​ចំ​ជា​ឈុត​សម្រាប់​មនុស្ស​ម្នាក់​ៗ​។​

"1975 Diet" Tips for healthy eating of Japanese people.

៣. ផ្ដោត​លើ​ការ​ចម្អិន​ ដូច​ជា​ ស្ងោរ​ ចំហុយ​ អាំង​ ឬ​ញ៉ាំ​ឆៅ​។​

៤. ផ្ដោត​សំខាន់​លើ​ប្រូតេអ៊ីន​បាន​មក​ពី​ត្រី​ តៅហូ​ ផលិត​ផល​ធ្វើ​ពី​សណ្តែក​ផ្សេង​ៗ​ និង​ផ្សិត​។

៥. ជ្រើស​រើស​បន្លែ​ដែល​មាន​ពណ៌​ខុស​ៗ​គ្នា​ ដើម្បី​ទទួល​បាន​វីតាមីន​ផ្សេង​ៗ​គ្នា​។

៦. យក​រសជាតិ​ពី​គ្រឿង​ផ្សំ​ឆៅ​ ដូច​ជា​ស្ងោរ​ស៊ុប​ដោយ​ប្រើ​ត្រីងៀត​ជា​មួយ​សារាយ​សមុទ្រ​។

៧. លើស​ពី​នេះ​វា​សង្កត់​ធ្ងន់​ទៅ​លើ​គ្រឿង​ទេស​ ជា​មួយ​នឹង​គ្រឿង​ផ្សំ​ធម្មជាតិ​ដូច​ មីសូ​ ទឹក​ស៊ីអ៊ីវ​ ទឹក​ខ្មេះ​ ស្រា​អង្ករ​ផ្អែម និង​ស្រា​អង្ករ​ របស់​ជប៉ុន​។​

Explore Traditional Japanese Food and Recipes

បើ​ចង់​បាន​សុខភាព​ល្អ​ និង​អាយុ​វែង​ដូច​ជន​ជាតិ​ជប៉ុន​ កុំ​ភ្លេច​សាក​ញ៉ាំ​តាមរបៀប​ 1975 Diet។ ​​​​​

​​

ជិះកាត់កន្លែងលក់គ្រឿងសមុទ្រចូលទិញបង្គា បី បួនខាំមកទុកយកមកឆាបាយគ្រឿងសមុទ្រញ៊ាំ?

នៅផ្ទះសល់បាយកក ចេញក្រៅជិះកាត់កន្លែងលក់គ្រឿងសមុទ្រកុំភ្លេចសារេទិញបង្គាយកមកធ្វើបាយឆាគ្រឿងសមុទ្រហ្មងមក កុំអោយខាត។ និយាយរឿងបាយឆាគ្រឿងសមុទ្រ ភាគច្រើននៅពេលឃ្លានចង់ញ៉ាំច្បាស់ជាទិញគេញ៉ាំហើយមែនអត់ តែបើយើងប្ដូរទម្លាប់ពីទិញគេមកធ្វើញ៊ាំដោយខ្លួនឯងវិញម៉េចដែរ បានបញ្ចេញស្នាដៃហើយ ទុកចិត្តរឿងបញ្ហាអនាម័យថែមទៀត។

បាយឆាគ្រឿងសមុទ្រ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • បាយ ១ចានគោម
  • បង្គា ២ខាំ
  • ខ្ទឹមបំពង
  • ពងមាន់ ២គ្រាប់
  • ស្លឹកខ្ទឹម ៤សន្លឹក
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាបាយ
  • ប្រេងឆា ១ពែង
បាយឆាគ្រឿងសមុទ្រ
បាយឆាគ្រឿងសមុទ្រ
បាយឆាគ្រឿងសមុទ្រ

▶️ វីដេអូបង្រៀនចម្អិន៖

??? បាយផ្ទះ វីដេអូទី២៦ មុខម្ហូប បាយឆាគ្រឿងសមុទ្រ

??? បាយឆាគ្រឿងសមុទ្រ ងាយៗ រៀនធ្វើនៅផ្ទះថ្ងៃទំនេរ#បាយផ្ទះ វីដេអូទី២៦ មុខម្ហូប បាយឆាគ្រឿងសមុទ្រ————————————————————មុនធ្វើម្ហូប ធ្វើបង្អែម និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ព្រហស្បតិ៍ 14 ឧសភា 2020

ធ្វើគីមបាប់ញ៉ាំ! អ្នកស្នេហាម្ហូបកូរ៉េ កុំអូសរំលងណា

អ្នកហ្វេន K-drama សុំស្គាល់មុខតិចមក! អ្នកណាគេខ្លះដូច admin គេមើលរឿងកូរ៉េ គេលង់ស្នេហ៍ oppa តួប្រុស តែឯងវិញសុំលង់ស្នេហ៍ម្ហូបកូរ៉េវិញ។ ជាពិសេសអាគីមបាប់ហ្នឹងហ្មង ដាក់ស្នូលគីមឈីទៀតមក ទៅណាលែងរួចហ្មង ញ៉ាំ​ដល់លិឍចាន។​ បើចូលចិត្តម៉្លឹងៗ ទិញគេក៏ញ៉ាំមិនឆ្អែតដែរ ទាល់ចេះធ្វើខ្លួនឯង គ្រាន់តែឃើញរូបហ្នឹង ស្រក់ទឹកមាត់ទៀតបាត់ហើយ។

Kimbap - Jaja Bakes - jajabakes.com

គ្រឿងផ្សំ៖

  • បាយស
  • សាច់គោ
  • ឆៃថាវត្រាំស្ករផ្អែម (អាចរកទិញបាននៅផ្សារកូរ៉េ)
  • ការរ៉ុត (ចិតជាដុំជ្រុងៗ វែងៗ )
  • ពងទា
  • ប្រេងល្ង ប្រើសម្រាប់លាបជាមួយបាយ និងលីងជាមួយការ៉ុត
  • សារ៉ាយ (នៅតាមផ្សារទំនើបមាន)
  • ប្រដាប់រុំ (នៅតាមផ្សារទំនើបមាន)
  • គីមឈី

យើងអាចបន្ថែមស្នូលតាមចំណូលចិត្តបាន ដូចជាប្រហិតក្តាម ត្រសក់ ឬដាក់សាច់ផ្សេងក៏បានដែរ។

វិធីធ្វើ៖

១. យកសាច់គោដាក់ចៀនម៉ាល្មម (កុំឆ្អិនពេក) ហើយរោយម្ទេចពីលើតិចៗ

២. គោះ​ពងទាដាក់ចាន រួចវៃចូលគ្នា ហើយដាក់ចានឲ្យឆ្អិន រួចកាត់ជាដុំជ្រុងៗ ស្រដៀងនឹងការ៉ុតដែរ

៣. យកការ៉ុតទៅលីងជាមួយប្រេងល្ង ពីរទៅបីត្រលប់ ឲ្យល្មម

Dan can Cook: Spicy Pork Rice Rolls (Jaeyok Kimbap) - Seoul Eats

៣. លាប្រដាប់រុំ រួចដាក់សារាយពីលើ បន្ទាប់មកយកបាយស រាយឲ្យពេញសារាយ តែកុំដាក់ច្រើនពេក កុំភ្លេចលាបប្រេងល្ងពីលើតិចៗផង។​ បន្ទាប់មករៀបស្នូលដែលមានដូចជា​ ពងទា គីមឈី ឆៃថាវ សាច់គោ រួចសឹមចាប់ផ្តើមរុំវា។ ពេលរុំហើយកាត់ជាកង់ៗ ដាក់ចានញ៉ាំជាការស្រេច​។​

Kimbap, Korean rice roll!! Looks like sushi roll but the flavor is ...

មេឃកំពុងក្តៅខ្លាំង មិនគួរញ៉ាំអាហារ ៥ មុខនេះច្រើនពេកទេ អាចមានគ្រោះថ្នាក់ដល់សុខភាព

ក្នុង​រដូវ​ក្តៅ​ រាង​កាយ​យើង​នឹង​ខ្វះ​ជាតិ​ទឹក​ ហើយ​រាងកាយ​ក៏​ឡើង​កម្តៅ​ដែរ​។​ ពេល​ក្តៅ​ ហើយ​អស់​កម្លាំង​ យើង​ច្បាស់​ជា​ចង់​ញ៉ាំ​អ្វី​ដែល​ជួយ​កាត់​បន្ថយ​កម្តៅ​បាន​ខ្លះ​ បើ​យោង​តាម​អ្នក​ជំនាញ​អាហារូបត្ថម្ភ​ អាហារ​​ទាំង​នេះ​គួរ​តែ​ញ៉ាំ​ឲ្យ​មាន​កម្រិត​​ពេល​មេឃ​ក្តៅ​ខ្លាំង​ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​៖

ការ៉េម

គ្នា​យើង​ភាគ​ច្រើន​គិត​ថា​មេឃ​ក្តៅ​ បើ​បាន​ញ៉ាំ​ការ៉េម​ត្រជាក់​ៗ​ ច្បាស់​ជា​ឆ្ងាញ់​ ហើយ​ស្រួល​ខ្លួន​មិន​ខាន​។ តែ​តាម​ពិត​ទៅ​ការ៉េម​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​ក្នុង​បំពង​ក​តឹង​ អាច​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​។​ ទាំង​ការ៉េម និង​ភេសជ្ជៈ​ត្រជាក់​ៗ​ ជា​អាហារ​ដែល​ធ្វើ​ឲ្យ​រាងកាយ​កើន​កម្តៅ​ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ក្តៅ​ក្នុង​ពោះ​ ខុស​ពី​ការ​គិត​របស់​យើង​។​​

Homemade Vanilla Ice Cream Recipe | Food Network Kitchen | Food ...

ផ្លែ​ស្វាយ​

ស្វាយ​ជា​ផ្លែ​ឈើ​ដែល​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ និង​សម្រស់​។​ តែ​បើ​យើង​ញ៉ាំ​វា​ច្រើន​ពេក​ពេល​មេឃ​ក្តៅ​ខ្លាំង​ រាង​កាយ​យើង​នឹង​កាន់​តែ​ក្តៅ​ ហើយ​អាច​បណ្តាល​ឲ្យ​កើត​មុន​បាន​។​

តើ ផ្លែស្វាយ ជួយ បង្ការ ជំងឺ អ្វី ...

អាហារ​ Fast Food​

ជីវិត​ប្រចាំ​ថ្ងៃ​ម្នាក់​ៗ​គឺ​ច្បាស់​ជា​រវល់​ណាស់​ ដូច្នេះ​ហើយ​ទើប​ fast food ជា​ជម្រើស​សម្រាប់​មនុស្ស​ភាគ​ច្រើន​។​ តែ​បើ​យើង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​មាន​ខ្លាញ់​ច្រើន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពោះ​វៀន​ ធ្វើ​ឲ្យ​​ការ​ស្រូប​យក​ជាតិ​ទឹក​ និង​សារធាតុ​ចិញ្ចឹម​ចុះ​ខ្សោយ​។​ ក្រៅ​ពី​នេះ​ អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ​​អះអាង​ថា ញ៉ាំ​ខ្លាញ់​ច្រើន​ពេល​មេឃ​ក្តៅ​ ងាយ​ធ្វើ​ឲ្យ​ឈឺ​ពោះ រាក​ ពិបាក​រំលាយ​អាហារ​ ជា​ដើម​។​

Fast food - Magazine Q College

សាច់​គោ

សាច់​គោ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ ជា​ពិសេស​សម្បូរ​ប្រូតេអ៊ីន​។​ តែ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ និង​ខ្លាញ់​ច្រើន​ អាច​ធ្វើ​ឲ្យ​រាង​កាយ​កើន​កម្តៅ​នៅ​ពេល​រំលាយ។​ ដូចនេះ​យក​ល្អ​គួរ​ចៀស​វាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ ពេល​មេឃ​ក្តៅ​។​

Best Beef Brisket Recipe - How to Cook Beef Brisket

សាច់​អាំង​

ជា​មួយ​នឹង​រសជាតិ​ឆ្ងាញ់​ អាហារ​អាំង​ធ្វើ​ឲ្យ​យើង​ទប់​អារម្មណ៍​មិន​បាន​ទេ​។​ តែ​យើង​គួរ​តែ​ដឹង​ថា​ ពពួក​អាហារ​ទាំង​នេះ​សម្បូរ​ដោយ​ខ្លាញ់​ និង​ជាតិ​កូលេស្តូរ៉ុល​មិន​ល្អ​ និង​ធ្វើ​ឲ្យ​មាន​ការ​រលាក​ក្នុង​រាង​កាយ​។​ លើស​ពី​នេះ​ វា​បង្កើន​អាស៊ីត​ និង​ធ្វើ​ឲ្យ​ពិបាក​រំលាយ​បើ​ញ៉ាំ​ពេល​មេឃ​ក្តៅ​ខ្លាំង​។

5 Tips for Healthy Grilling - Consumer Reports

អ្នកចូលចិត្តសម្លរប្រហើរ ថ្ងៃនេះសាកមកស្លប្រហើរបង្កងម្ដងមើល រសជាតិដឹងតែខប់ៗហ្មង?

ចាប់អារម្មណ៍ប៉ុណ្ណាដែរ នៅពេលដែលឃើញចំណងជើងថាស្លរប្រហើរបង្កងបែបនេះ។ សម្រាប់មុខម្ហូបមួយមុខនេះអ្នកណាខ្លះធ្លាប់បានញ៉ាំពីមុនមក បើតាមAdmin គិតដូចជាភាគតិចណាស់អ្នកដែលធ្លាប់ញ៊ាំនោះ។ ធ្លាប់ញ៊ាំ មិនធ្លាប់ញ៊ាំមិនសំខាន់ទេពេលនេះអ្វីដែលសំខាន់ រៀនធ្វើញ៊ាំដោយខ្លួនឯងបញ្ចេញស្នាដៃអោយផ្អើលអ្នកផ្ទះម្ដងមើលជាមួយម្ហូបថ្មីនេះ សម្រាប់គ្រឿងផ្សំ និងវីដេអូបង្រៀនចម្អិនមាននៅខាងក្រោមនេះ។

សម្លរប្រហើរបង្កង

▶️ គ្រឿងផ្សំដែលត្រូវមាន៖

ត្រីផ្លាធូចំហុយ ២
ម្ទេសក្រៀម ១០គ្រាប់(សម្រាប់អ្នកដែលចូលចិត្តហិរ)
កាពិ ១ស្លាបព្រាកាហ្វេ
ខ្ទឹមក្រហម ៣មើម
ម្ទេសស្រស់ ៨គ្រាប់(សម្រាប់អ្នកដែលចូលចិត្តហិរ)
ខ្ទឹមស ១០កំពឹស
កាពិ ១ស្លាបព្រាកាហ្វេ
ទឹកត្រី ២ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
អំបិល ១ស្លាបព្រាកាហ្វេ
ស្ករក្រហម ២ស្លាបព្រាបាយ
មើមខ្ជាយ ២មើម
ពងទាសចៀនស្អំ ២បន្ទះ
បង្កង ៤ខាំ

សម្លរប្រហើរបង្កង
សម្លរប្រហើរបង្កង
សម្លរប្រហើរបង្កង

▶️ វីដេអូបង្រៀនចម្អិន៖

??? បាយផ្ទះ សម្លប្រហើរបង្កងបែបថៃ

??? សម្លប្រហើរបង្កងបែបថៃ ទំនងតិចអីថ្ងៃនេះបាយច្រើនមិនខាន#បាយផ្ទះ សម្លប្រហើរបង្កងបែបថៃ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ពុធ 20 ឧសភា 2020

ចេះតែ ៤ ក្បាច់នេះធានាថាទិញបង្គាញ៉ាំបានស្រស់ លែងចាញ់បោកអ្នកលក់ហើយ

បង្គា​ជា​អាហារ​សមុទ្រ​ដែល​នរណា​ៗ​ក៏​ចូល​ចិត្ត​ញ៉ាំ​ ហើយ​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខភាព​ទៀត​ បើ​ញ៉ាំ​មាន​កម្រិត​ និង​ត្រូវ​តាម​ក្បួន​។​ តែ​បើ​ចង់​ទិញ​បាន​បង្គា​ស្រស់​ល្អ​ញ៉ាំ​ដោយ​គ្មាន​គីមី​​ អ្នក​ខ្លះ​ប្រហែល​មិន​ចេះ​មើល​ទេ​។​ បើ​មិន​ចង់​ចាញ់​បោក​អ្នក​លក់​ទៀត​ ត្រូវ​ដឹង​ ៤ ក្បាច់​នេះ​សិន​មុន​ទៅ​ទិញ​៖​

White boiled shrimp - Wikipedia

១. ពេល​ទិញ​បង្គា​រឿង​ដំបូង​ត្រូវ​មើល​មុន​គេ​គឺ​ក្បាល​ បើ​ឃើញ​ក្បាល​បង្គា​ពណ៌​លឿង​ ហើយ​ទន់​ នោះ​សាច់​វា​ក៏​អន់​ដែរ​ ព្រោះ​បង្គា​នោះ​មិន​ស្រស់​ៗ​ទេ​ វា​ជា​បង្គា​គេ​លក់​សល់​យូរ​ថ្ងៃ​ យក​ល្អ​កុំ​ទិញ​។

khi mua tom, thay 4 dieu nay tranh ngay, nguoi ban tham khen "ban la chuyen gia" - 1

២. នៅ​ពេល​លើក​កាន់ ​សាច់​បង្គា​ជ្រាយ​ៗ​ នោះ​មាន​ន័យ​ថា​បង្គា​ខូច​យូរ​ហើយ​ អ៊ីចឹង​ហើយ​កុំ​ទិញ​ ទោះ​វា​មាន​តម្លៃ​ថោក​ប៉ុណ្ណា​ក៏​ដោយ​។

៣. បើ​មើល​ទៅ​បង្គា​អត់​មាន​ជើង​ ឬ​ពុក​មាត់​វា​ទេ​ មាន​ន័យ​ថា​បង្គា​នោះ​ងាប់​យូរ​ហើយ​ ឬ​មក​ពី​អ្នក​លក់​ទុក​វា​មិន​បាន​ត្រឹម​ត្រូវ​។​ បង្គា​បែប​នេះ​មិន​មាន​រសជាតិ​ឆ្ងាញ់​ទេ​ គួរ​កុំ​ទិញ​ល្អ​ជាង​។

៤. ត្រូវ​ទាញ​បង្គា​ឲ្យ​ត្រង់​មើល​សិន​ បើ​វា​មិន​កោង​មិន​វិញ​ដូច​សភាព​ដើម​ទេ​ មាន​ន័យ​ថា​វា​ងាប់​ហើយ​​បាន​ន័យ​ថា​បង្គា​នោះ​ងាប់​យូរ​ហើយ​ មិន​មែន​ជា​បង្គា​ស្រស់​ទេ​។

khi mua tom, thay 4 dieu nay tranh ngay, nguoi ban tham khen "ban la chuyen gia" - 3

ថ្មីទៀតហើយឆ្ងាញ់ប្លែកជាមួយQueen BBQ សាច់អាំងទឹកកាពិ ជាពិសេសបញ្ចុះតម្លៃ២០% ថែមទៀត?

មកទៀតហើយ មកថ្មីតែរសជាតិឆ្ងាញ់ប្លែកមិនធម្មតាជាមួយQueen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង បានមកញ៊ាំម្ដងច្បាស់ជាប់ចិត្តចាប់មាត់ជីបៗជាមួយរសជាតិដ៏ពិសេស។​ អ្វីដែលកាន់តែពិសេសទៀតនោះ ហាងមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ២០% សម្រាប់សាច់គ្រប់ប្រភេទចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង

តែប៉ុណ្ណេះនៅចាំអីទៀត ណាត់បបួលគ្នាមកវឺតៗមកណាព្រោះថាក្រៅពីសាច់អាំងក៏មានម្ហូបកុម្ម៉ង់ជាច្រើនមុខផងដែរ ជាពិសេសមុខម្ហូបពិសេសនោះគឺ ឆាមាន់ស្ពៃខៀវ ដែលជាម្ហូបរសជាតិដើម និងណែមគ្រឿងពិសេស និយាយពីថាពីរមុខនេះលក់ដាច់ប្រចាំហាងហើយភ្ញៀវតែងតែកុម្ម៉ងញ៊ាំមិនដែលរំលងម្ដងណាទេ។ សម្រាប់សាច់អាំងវិញក៏មិនធម្មតាគឺមានសាច់គោជាប់ស្បែក សាច់ជាប់ខ្លាញ់ កន្សោមដោះគោ គ្រឿងក្នុងគោ(ច្រើនមុខ) និងគ្រឿងសមុទ្រថ្មីៗស្រស់ៗ នៅពេលដែលអាំងក្ដៅៗ ជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀត រសជាតិឆ្ងាញ់កប់តែម្ដង។ បន្ថែមពីនេះក៏មានបាយឆា និងពោតលីងពិសេសផងដែរ។

ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង

អូហូស្គាល់កន្លែងឆ្ងាញ់កន្លែងពិសេសដែលមានបញ្ចុះតម្លៃ២០%បែបនេះហើយមិនមកញ៉ាំម៉េចបាន បើគ្រាន់តែធ្វើការCheck In និង Like Page Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង ទទួលបានការបញ្ចុះតម្លៃលើសាច់ចឹងអីចំណេញមិនតិចទេ។ ណាត់គ្នាមកអោយច្រើនមកញ៉ាំកាន់តែច្រើនចំណេញកាន់តែច្រើន ហើយណាមួយបានប៉ូវកម្លាំងផងសាច់អាំងស្រស់ចឹងអី??៕

ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង

ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
លេខទូរសព្ទ៖ 096 585 7778 / 099 585 777
ទីតាំង៖ ស្ថិតនៅលើផ្លូវវេងស្រេង(ជ្រៃកោង) សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ភ្នំពេញ (ចំងាយប្រហែល ៦០០ម៉ែត្រពីរង្វង់មូលចោមចៅ)
បញ្ជាក់៖ ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង មានតែ១សាខាគត់

វីដេអូ៖

រូបមន្តពោតឆាពិសេស ឆ្ងាញ់ជាប់ចិត្ត ឈប់ពិបាកទិញគេទៀតទៅ

និយាយ​ដល់ពោតឆា កន្លែង​ណាសម្បូរ​ជាងលក់ជាងគេ?​ ច្បាស់ជាម្តុំសួនវត្តបទុំ វិមានឯករាជ្យហើយ ទៅដល់ឃើញរទេះលក់ដង្ហែគ្នាហ្មង។​ ចុះបើប្តូរពីទិញគេ សាកមកធ្វើខ្លួនឯងវិញ​មិនល្អ ទីមួយច្បាស់ទុកចិត្តអនាម័យជាង ទីពីរច្បាស់ជារសជាតិនិងគ្រឿងផ្សំត្រូវមាត់ជាង​។​ នេះ​វិធីធ្វើ តោះសាកធ្វើញ៉ាំទាំងអស់គ្នា៖

Cách làm bắp xào trứng vịt muối | Cach lam bap xao trung vit muoi

គ្រឿងផ្សំ៖​

  • ពោត ២០០ក្រាម (បេះយកសាច់)
  • គល់ស្លឹកខ្ទឹមហាន់ ១ ស្លាបព្រាកាហ្វេ
  • បង្គាក្រៀម ១០០ ក្រាម ត្រាំទឹកឲ្យទន់
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ ស្លាបព្រាកាហ្វេ
  • ទឹកម្ទេស ១ ស្លាបព្រាកាហ្វេ
  • ប័រ ១០ ក្រាម
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ

វិធីធ្វើ៖

១.យកឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អំបិល និងដាក់ពោតចូលស្ងោរឲ្យឆ្អិន ហើយស្រង់ទុកមួយឡែក
២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គល់ស្លឹកខ្ទឹម និងបង្គាក្រៀមចូល រលីងឲ្យឈ្ងុយ ហើយដាក់ពោតចូលឆា ៣ ទៅ ៤ ត្រលប់

Cách làm Bắp Xào Bơ vừa dẻo vừa thơm rất là dễ làm


៣.បន្ទាប់មកដាក់ទឹកត្រី ទឹកម្ទេស និងស្ករសចូល  ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹម ចូលឆា ២ ទៅ ៣ ត្រលប់ ហើយដាក់ប័រចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

Công thức làm món ngô xào thơm ngon cho ngày trở gió

ស៊ុបគោខ្មែរដែលល្បីនៅសៀមរាបមកដល់ភ្នំពេញហើយ តែប៉ុណ្ណេះសប្បាយមាត់ញ៊ាំទៀតហើយ??

ធ្លាប់តែលឺល្បីពេញខេត្តសៀមរាប ពេលនេះហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប បានមកដល់ភ្នំពេញយើងហើយ បើកនៅលើទឹកដីជ្រោយចង្វារលើមហាវិថីអូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជិតរង្វង់មូលកិន្នរយើងហ្នឹង តែប៉ុណ្ណេះលែងលំបាកទៀតហើយពេលចង់ញ៉ាំស៊ុបដែលឆ្ងាញ់ស៊ុបដែលល្បីរសជាតិដើមអ្នកសៀមរាបមិនចាំបាច់ទៅដល់សៀមរាបទៀតទេ។

ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ

អ្នកទាំងអស់គ្នាមានដឹងអត់ថាមូលហេតុអ្វីបានធ្វើអោយ ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប ល្បីខ្លាំងរហូតមកបើកសាខានៅភ្នំពេញនេះ ម៉ោះៗAdmin បង្ហើបអោយដឹងតិចចុះគឺថាដោយសារហាងមានម្ហូបឆ្ងាញ់ៗជាច្រើនមុខជាពិសេសមានមុខម្ហូបពិសេសប្រចាំហាងទាំង ៣មុខដែលអ្នកទាំងអស់គ្នាបានទៅដល់ហើយគឺត្រូវតែសាកនោះគឺ ស៊ុបគោខ្មែរ, ស៊ុបម្រះសៀមរាប និងសាច់អាំងថ្មភ្នំភ្លើង។ សម្រាប់ស៊ុបគោខ្មែរ និងស៊ុបម្រះសៀមរាបគឺ ទឹកស៊ុបបានធ្វើឡើងយ៉ាងសម្រិតសម្រាំងដោយចុងភៅបានជ្រើសរើសយកឆ្អឹង និងសាច់ដែលមានគុណភាពយកមករំងាស់តាមចំនួនម៉ោងដែលបានកំណត់ច្បាស់លាស់ និងប្រើប្រាស់គ្រឿងផ្សំតាមរបៀបដើមអ្នកសៀមរាប ដើម្បីទទួលបានរសជាតិដែលឆ្ងាញ់ប្រចាំតំបន់ផងដែរ ហើយក្នុងនោះគឺមិនមានប្រើប្រាស់ប៊ីចេងនោះទេ ដោយគិតគូរលើបញ្ហាសុខភាពអតិថិជនជាចម្បង។

ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ

រីឯសាច់អាំងថ្មភ្នំភ្លើង ក៏មានលក្ខណៈពិសេសមិនធម្មតាដោយសាច់មានច្រើនប្រភេទ និងជាសាច់ដែលមានគុណភាព យកមកដុតនៅលើថ្មដែលមានកម្ដៅក្ដៅខ្លាំង ដែលធ្វើអោយសាច់គោមានរសជាតិឆ្ងាញ់ប្លែកហើយនៅពេលដែលអាំងមិនមានផ្សែងខ្លាំងប៉ះពាល់ដល់ការទទួលទានរបស់អ្នកទាំងអស់គ្នាឡើយ។ ហើយបន្ថែមពីនេះហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប គឺមានទីតាំងធំទូលាយទាំងខាងក្នុង និងខាងក្រៅ។ ការរៀបចំតុបតែងមានលក្ខណៈបែបខ្មែរ មានបរិយាកាសបែបធម្មជាតិយ៉ាងត្រជាក់ ឯចំណតរថយន្តក៏ធំទូលាយដែលងាយស្រួលសម្រាប់ធ្វើការចតបានជាច្រើនគ្រឿងផងដែរ។

ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ

កុំភ្លេចណាចង់ហុតស៊ុបឆ្ងាញ់ កម្ដៅក្រពះសូមអញ្ចើញមកកាន់ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប ធានាឆ្ងាញ់ប្លែករសជាតិដើមប្រចាំតំបន់សៀមរាបដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។ ល្ងាចនេះណាត់មកទាំងគ្រួសារ ទាំងក្រុមការងារ និងមិត្តភក្តិមកញ៉ាំស៊ុបឆ្ងាញ់ជុំគ្នាល្អតិចអី ឯតម្លៃក៏សមរម្យ?៕(ចាប់បើកពីម៉ោង៤រសៀល ដល់ម៉ោង១១យប់)

ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ

ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប
លេខទូរសព្ទ៖ 087 33 55 75 / 099 21 21 56
ទីតាំង៖ ស្ថិតនៅលើមហាវិថី អូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជ្រោយចង្វារ រង្វង់មូលកិន្នរ រាជធានីភ្នំពេញ

វីដេអូ៖

ប្លែកអារម្មណ៍ស្ទេកឆ្ងាញ់រសជាតិអឺរ៉ុបកាត់ខ្មែរពីហាង PENH Steak & Grill

ត្រៀមតែមាត់ឆ្ងាញ់ទៅអ្នកដែលចូលចិត្តញ៉ាំស្ទេក គ្រាន់តែឃើញចំណងជើងខាងលើក៏ដឹងដែរថាមានអ្វីពិសេសប៉ុណ្ណាព្រោះថាហាង PENH Steak & Grill បានសម្រិតសម្រាំងបង្កើតរសជាតិអឺរ៉ុបកាត់ខ្មែរយ៉ាងឆ្ងាញ់ពិសារ សម្រាប់ទាំងជនបរទេស និងបងប្អូនខ្មែរយើង។

ហាង PENH Steak & Grill
ហាង PENH Steak & Grill
ហាង PENH Steak & Grill

ម៉ោះៗ កន្លែងដែលឆ្ងាញ់ ហើយរសជាតិប្លែកបែបនេះត្រូវតែស្គាល់ទីតាំងអោយច្បាស់ណាព្រោះថាយើងត្រូវជូនសំណព្វចិត្តម្ចាស់បេះដូង រឺដៃគូរលើសពីមិត្តភក្តិទៅញ៉ាំអីចឹងទៅ ដើម្បីអោយងាយស្រួលស្វែងរកទីតាំងសូមចុចទីនេះ ។ និយាយទៅអោយតែបានមកដល់ហាង PENH Steak & Grill ត្រៀមតែខ្លួនញ៉ាំអោយណាណីទៅ ព្រោះថាក្នុងហាងមានម្ហូបជាច្រើនមុខ គ្រាន់តែឃើញដឹងតែទប់ចិត្តមិនញ៉ាំមិនបានហ្មង។ សម្រាប់ស្ទេកដែលមាននៅក្នុងហាងមានដូចជា៖ Grilled Chicken Thigh Steak, Grilled Pork Shoulder Steak, Grilled Beef Tenderloin Steak និង Grilled Australian Rib Eye Steak។

ហាង PENH Steak & Grill

ងាកពីស្ទេកក្នុងហាងក៏មាន Beer & Wine និង Soft Drink ដែលត្រូវរសជាតិខ្លាំងនៅពេលបានញ៉ាំជាមួយស្ទេក បង្កើនរសជាតិថែមមួយកម្រិតទៀត។ កុំភ្លេចណាមកសាកជាមួយរសជាតិអឺរ៉ុបកាត់ខ្មែរដ៏ពិសេសនេះទាំងអស់គ្នា គឺថាអង្គុយញ៉ាំយ៉ាងរ៉ូមែនទិកជាមួយដៃគូររបស់អ្នក??៕

ហាង PENH Steak & Grill
ហាង PENH Steak & Grill
ហាង PENH Steak & Grill
ហាង PENH Steak & Grill
ហាង PENH Steak & Grill
ហាង PENH Steak & Grill
ហាង PENH Steak & Grill

ហាង PENH Steak & Grill
លេខទូរសព្ទ៖ 095 668 351 / 081 621 123
ទីតាំង៖ ផ្ទះលេខ២៩ E0 ផ្លូវ១៣៥ កែងផ្លូវ៤៥៦ រឺផែនទី ចុចទីនេះ

វីដេអូ៖