បង្អែមចេកសាយឿ ធ្លាប់ធ្វើញ៊ាំអត់? តោះចែកមកស្គាល់ពីរបៀបធ្វើទាំងអស់គ្នា

ច្នៃបានចេះតែច្នៃទៅ សំខាន់កើនចំនេះដឹងខាងម្ហូបអាហារផង ទុកពេលដែលយើងចង់ធ្វើញ៊ាំមិនពិបាក របស់ខ្លះសល់មិនដឹងធ្វើអីញ៊ាំ ជូនកាលចោលទៀតផង ចឹងថ្ងៃនេះលើកយកបង្អែមចេកសាយឿ មកចែករំលែក ដើម្បីរៀនធ្វើញ៊ាំទាំងអស់គ្នា។

* គ្រឿងផ្សំរួមមាន៖

– ចេកចាស់ (កុំយកទុំពេក)
– គ្រាប់សាគូរ
– ខ្ទិះដូង
– ល្ងរ
– ស្ករ
– អំបិលបន្តិច

* វិធីធ្វើ

យកចេកទៅស្ងោរអោយឆ្អិនរួចចិតជាបន្ទះៗ បន្ទាប់មកដាំខ្ទិះដូងអោយពុះ រួចដាក់សាគូចូលទុកអោយរីកឆ្អិនល្អ ហើយដាក់ស្ករ និង អំបិលចូលបន្តិច ហើយភ្លក់យករសជាតិតាមការចូលចិត្ត រួចយកចេកដែលចិតហើយ មកស្រោចទឹកខ្ទិះពីលើ ហើយរោយល្ងរ ជាការស្រេច។ ប្រភព៖Lalinn like cooking

ទឹកគ្រឿងខ្មែរ មិនពិបាកធ្វើនោះទេ តោះចឹងមកមើលពីរបៀបធ្វើទាំងអស់គ្នា!

ម្ហូបបែបខ្មែរ ថ្វីត្បិតមើលទៅធម្មតាពិតមែន តែបើសួរពីរគ្រឿងផ្សំវិញ អាចដើរផ្សារមួយព្រឹករកទិញមិនគ្រប់ផងពេលខ្លះ ចឹងសម្រាប់មុខម្ហូបថ្ងៃនេះវិញ សូមណែនាំពីរបៀបធ្វើទឹកគ្រឿងខ្មែរយើង ទុកគ្រាន់ធ្វើញ៊ាំជួបជុំគ្រួសារ

✅ គ្រឿងផ្សំ

– ត្រី កន្លះគីឡូ
– អំបិល ១ស្លាបព្រាកាហ្វេ
– ប្រហុក ១ស្លាបព្រាបាយ
– ខ្ទឹមស ចិញ្រ្ចាំ ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
– ស្ករ កន្លះស្លាបព្រាបាយ
– ម្ទេស ហាន់ល្អិតៗ

របៀបធ្វើ

ដាំទឹកអោយពុះ រួចដាក់អំបិលបន្តិច និងត្រីចូលស្ងោអោយឆ្អឹន រួចស្រង់ចេញទុកអោយត្រជាក់ រួចដាក់ប្រហុកចូលស្ងោអោយលាយប្រហុក។
យកសាច់ត្រីទៅប៉េះយកតែសាច់ រួចច្របាច់អោយម៉ត់ សឹមដាក់ស្ករ អំបិល ទឹកក្រូចឆ្មា ខ្ទឹមស និងម្ទេសចូលកូអោយសព្វ រួចចាក់ទឹកស្ងោត្រីចូលកូអោយសព្វជាការស្រេច៕
+++ បើចូលចិត្តអាចដាក់សណ្តែកដីបន្តិច និងស្លឹកជីបន្តិច

តោះតាមដានពីរបៀបធ្វើនំពពាយ នំបែបខ្យូតៗ គួរឱ្យចង់ញ៊ាំ ?ទាំងអស់គ្នាណាម៉ាក់ៗ

ចែករំលែកចំនេះគ្នាដើម្បីញ៊ាំឆ្ងាញ់ទាំងអស់គ្នា មែនអត់ម៉ាក់ៗ ? នំគួរអោយចង់ញ៊ាំបែបនេះ មិនចែករំលែកអោយគ្នាពិតជាស្តាយ។

គ្រឿងផ្សំ

– ម្សៅដំណើប
– ដូងទុំ
– សណ្តែកបាយ
– ល្ងស
– សាច់ដូង កោសជាសសៃៗ
– ខ្ទិះដូង
– ស្ករស


វិធីធ្វើ

១- ដូងទុំកោស ពូតយក ខ្ទិះដើម ចំណែកដូងរលាក់ទឹក កោសយកសាច់។
២- សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត។
៣- ម្សៅដំណើបលាយទឹក ក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ នឹង សូនជាដុំសំប៉ែត សឹមយកសណ្តែក ដែលយើងបានប្របាច់ឲ្យម៉ត់មុននេះ មកដាក់នៅចំកណ្តាលធ្វើជាស្នូល ទើបបតម្សៅជាពីរ ប្របាច់ចុងៗ ឲ្យជាប់គ្នាដូចឆ្មេញរណារ។
៤- ខ្ទិះដើមសូមនាំយកទៅរម្ងាស់ឲ្យឡើងខាប់ៗ ។
៥- យក ឆ្នាំងចំហុយឡាំងស៊ឹងដាក់ស្លឹកចេកទ្រាប់ទៅនឹងបាត យកខ្ទិះដើមដែលបានរម្ងាស់នេះមកលាប លើស្លឹកចេក បន្ទាប់មក យកនំមកដាក់តំរៀបឲ្យ ពេញ នឹងប្រើពេលចំហុយប្រហែល ១០-១៥ នាទី ចង់ស្ងោរក៏បានបើចង់លឿន ពេលឆ្អិនរូយសសៃដូងពីលើ លាយស្ករសជាមួយល្ងរសជ្រលក់ញ៊ាំ ជាការស្រេច៕
ប្រភពៈ​​​​ មុខម្ហូបរាល់ថ្ងៃ

ទំនងគួរឱ្យចង់ញ៊ាំណាស់ ឈ្មោះក៏ប្លែកទៀតបង្អែមប៊ូឡយ រឺបង្អែមឥន្ធនូ

មិនត្រឹមតែឈ្មោះទេដែលប្លែកនោះ សូម្បីតែរូបរាងក៏ខ្យូតៗគួរឱ្យចង់ញ៊ាំដែរ​ សម្រាប់បងៗស្ត្រីមេផ្ទះ អាចសាកល្បងរៀនធ្វើ ញ៊ាំ ក៏ដូចជាចែករំលែកបន្តផង ដើម្បីអោយស្ត្រីមេផ្ទះផ្សេងៗទៀតចេះធ្វើដែរ។


✅ គ្រឿងផ្សំ

១. ត្រាវចំហុយកាត់ជាកង់ៗ ២ ចានចង្កឹះ
២. ខ្ទិះដូង ៣ ទៅ ៤ ចានចង្កឹះ
៣. ម្សៅអង្ករដំណើប ១ ចានចង្កឹះ
៤. ម្សៅដំឡូងមី ១ ចានចង្កឹះ
៥. ស្ករស ១ ចានចង្កឹះ
៦. អំបិល កន្លះស្លាបព្រាបាយ
៧. ទឹកធម្មតា ឬទឹកដូង ១ ចានចង្កឹះ
៨. ស្លឹកតយ ៣ ទៅ ៥ សន្លឹក (ស្រេចចិត្ត)
៩. សាច់ដូងខ្ចី ១ ចានចង្កឹះ
១០. ពងទា (ដាក់ក៏បាន មិនដាក់ក៏បាន)



វិធីធ្វើ
ចំហុយត្រាយឱ្យឆ្អិន។ ឆ្លៀតពេលកំពុងចំហុយត្រាយ ទៅកោសយកសាច់ដូងខ្ចី។ បន្ទាប់ពីត្រាវឆ្អិន សូមយកប្រដាប់កិនសាច់ត្រាវឱ្យទៅជាកម្ទេចល្អិតៗ ហើយលាយម្សៅទាំងពីរមុខចូល ហើយច្របាច់ឱ្យសព្វ។ ពេលកំពុងច្របាច់ម្សៅនិងត្រាវឱ្យសព្វសាច់គ្នា សូមស្រោចខ្ទិះដូងចូលម្តងមួយស្លាបព្រាៗ (មួយចានចង្កឹះ) រួចបន្តច្របាច់រហូតទាល់តែសព្វសាច់និងខ្ទិះដូចចូលត្រាវនិងម្សៅ។ បន្ទាប់មកចាក់ទឹកដូងមួយចានចង្កឹះចូល ហើយច្របាច់បន្ថែមទៀតរហូតទាល់តែស្អិតល្មួត។

បន្ទាប់មកទៀត ពូតត្រាវជាកូនដុំតូចៗ។ រួចហើយ ចាក់ទឹកចូលខ្ទះ ៤ ចានចង្កឹះ ហើយដាំឱ្យពុះល្មម។ យកត្រាវដុំៗនោះទៅស្រុសទឹកក្តៅរហូតទាល់តែឆ្អិន។ បន្ទាប់មកស្រង់ដាក់ក្នុងទឹកឱ្យវាត្រជាក់។

ដាំខ្ទិះដូងនៅសល់ក្នុងកូនឆ្នាំមួយ បើកភ្លើងល្មមៗ ហើយចាក់ស្ករស ស្លឹកតយ និងអំបិលចូលហើយកូរឱ្យសព្វ។ យកសាច់ដូងខ្ចីចាក់ចូលក្នុងនោះ។ រួចយកត្រាវដែលត្រាំទឹកឱ្យត្រជាក់នោះ ចាក់ចូលក្នុងកូនឆ្នាំខ្ទិះដូងនេះ។ រួចកូរឱ្យសព្វ ហើយគោះពងទាមួយគ្រាប់ចូល។ បន្ទាប់មកដកចេញពីលើភ្លើង ហើយដាក់ចានទទួលទានតាមការគួរ៕

លោកអ្នកអាចបន្ថែម ពោត ត្រាវ ដូងខ្ចី…..ទៅតាមចំនូលចិត្ត

តែន តែន! របៀបធ្វើបង្អែមបបរមៀនមកដល់ហើយ ម៉ាក់ៗ?

ថ្ងៃនេះពិតជាពិសេសហើយ សម្រាប់បងៗស្ត្រីមេផ្ទះ សូមចែករំលែកបន្តិចអំពីរបៀបធ្វើបង្អែមបបរមៀនដ៏ឈ្ងុយឆ្ងាញ់ ទុកអោយបងៗធ្វើជូនក្រុមគ្រួសារជាទីស្រលាញ់ ញ៊ាំយ៉ាងឆ្ងាញ់ពិសារ តោះអាចចូលមើលខាងក្រោមទាំងអស់គ្នា៖


✅ គ្រឿងផ្សំ

– សាច់មៀន
– អង្ករដំណើប
– ខ្ទិះដូង
– ម្សៅឆា
– ស្ករសរ
– អំបិល



✅ វិធីធ្វើ

១. មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករសចូល។

២. បន្ទាប់ពីនោះមកនៅពេលដែលពុះ ត្រូវដាក់សាច់មៀនចូល ទុកមួយពុះ យកយកម្សៅឆា ដាក់ទឹកកូរអោយ រលាយ ចាក់ចូល កូរអោយ ឡើងខាប់ៗ ជាការស្រេច ។



✅ វិធីធ្វើខ្ទិះដូង


ខ្ទិះដូងដើម១ ចាន, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅឆា ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំុជាការស្រោច ៕
រៀបរៀងអត្ថបទដោយ: សុខ សំណាង

ក្រៅពីដើរលេង ញ៉ាំអាហារ ៦ មុខនេះក៏ជួយបំបាត់ស្ត្រេសបានដែរ

មាន​អារម្មណ៍​ថា​ស្ត្រេស​មែន​ទេ​? ជំនួស​ឲ្យ​ការ​ញ៉ាំ​ស្ករ​គ្រាប់ ​ អាច​ងាក​មក​ញ៉ាំ​អាហារ​ទាំង​ ៦ នេះ​វិញ​។​ មិន​មាន​អ្វី​បញ្ជាក់​ថា​អាហារ​ដែល​ព្យាបាល​ជំងឺ​ស្ត្រេស​បាន​ទេ​ តែ​យើង​អាច​កាត់​បន្ថយ​វា​បាន​ដោយ​ធ្វើ​លំហាត់​ប្រាណ​ ហើយ​បញ្ចូល​អាហារ​ទាំង​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​។​

ចេក​ និង​ ប៊ឺរ

ផ្លែ​ឈើ​ពីរ​មុខ​នេះ​យើង​ច្បាស់​ជា​ស្គាល់​ច្បាស់​ តែ​ហេតុ​អី​ចាំ​បាច់​ញ៉ាំ​វា​?​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​ដោយ​​ប៉ូតាស្យូម​ ដែល​ជា​រ៉ែ​ដ៏​សំខាន់​សម្រាប់​ទប់​ស្កាត់​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប​។​

Banana, Kale, and Avocado Smoothie Recipe and Nutrition - Eat This ...

តែ

ញ៉ាំ​តែ​មួយ​ពែង​អាច​ជួយ​កាត់​បន្ថយ​ និង​រំងាប់​ការ​គិត​ច្រើន​របស់​យើង​បាន​។

7 medicinal benefits of tea for older adults

ត្រី​សម្បូរ​ខ្លាញ់

បេះ​ដូង​មាន​សុខភាព​ល្អ​ ដោយ​សារ​ខ្លាញ់​ អូមេហ្កា​ ៣ នៅ​ក្នុង​ត្រី​ ដូច​ជា​ត្រី​សាលម៉ុន​ ត្រី​សាឌឺន​ និង​ត្រី​ធូណា ដែល​ជួយ​គ្រប់​គ្រង​កម្រិត​អ័រម៉ូន adrenaline ដើម្បី​ជួយ​រំងាប់​អារម្មណ៍​ និង​ផ្ទង់​ស្មារតី​បាន​ល្អ​។

Salmon With Smoked Salmon Butter Recipe - NYT Cooking

ការ៉ុត

ទំពារ​អាហារ​ស្រួយ​ៗ​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន​។​ ការ៉ុត​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ និង​បន្លែ​ស្រស់​ផ្សេង​ទៀត​អាច​ធ្វើ​ឲ្យ​យើង​បាន​ធុញ​ថប់​ ហើយ​មិន​មាន​កាឡូរី​ច្រើន​ទៀត​។

Carrots | Fiom Uganda

ទឹក​ដោះ​គោ

ញ៉ាំ​​ទឹក​ដោះ​គោ​មួយ​កែវ​ដើម្បី​ទទួល​បាន​ វីតាមីន B ប្រូតេអ៊ីន​ វីតាមីន​ D និង​កាល់​ស្យូម​ ដើម្បី​បំបាត់​ភាព​តានតឹង​ក្នុង​សាច់​ដុំ​។​ គួរ​ញ៉ាំ​ប្រភេទ​ទឹក​ដោះ​គោ​ low fat ហើយ​ព្យាយាម​ញ៉ាំ​មុន​ពេល​ចូល​គេង​ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្កប់​។​

Gir Cow Milk, For Home Purpose And Office Pantry, Rs 75 /litre ...

យ៉ាអួ​

​លើក​ក្រោយ​បើ​ស្តេ្រស​ គួរ​តែ​កុំ​ញ៉ាំ​ការ៉េម​ តែ​គួរ​ជ្រើស​រើស​យក​យ៉ាអួ​ដែល​មាន​ពណ៌​ចម្រុះ​ជំនួស​វិញ​។​

Yogurt and Fruit Parfaits Recipe | Rachael Ray | Food Network

ប្រហុករំលីងក្រសាំង លឺតែឈ្មោះធ្វើអោយស្រក់ទឹកមាត់កូរពោះឃ្លានដោយមិនដឹងខ្លួន??

អ្នកដែលចូលចិត្តញ៊ាំប្រហុកច្បាស់ជា មានអារម្មណ៍ដូចចំណងជើងដែលAdmin សរសេរនៅខាងលើជាក់ជាមិនខាន ព្រោះថាប្រហុកនេះថ្វីត្បិតតែមានក្លិនមិនសូវល្អបន្តិចមែនប៉ុន្តែរសជាតិ​គឺថាពិសេសណាស់ សូម្បីតែជនបរទេសនៅពេលដែលបានភ្លក្សក៏លាន់មាត់សរសើរដែរ។ ហើយសាកស្រមៃមើលទៅនៅពេលដែលយើងយករបស់ដែលឆ្ងាញ់ យកមកច្នៃរំលីងជាមួយក្រសាំងបែបនេះទៀតជាតិតិចអី តោះបើចង់ធ្វើញ៊ាំនៅខាងក្រោមមានវីដេអូបង្រៀនធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើ។

ប្រហុករំលីងក្រសាំង

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ជ្រូកចិញ្ច្រាំ ៣ខាំ
  • ក្រសាំង ៥ផ្លែ
  • ស្ករក្រហម កន្លះខាំ
  • ប្រហុក
  • ប្រេងឆា ១កូនពែង
  • ប៊ីចេង ១ស្លាព្រាកាហ្វេ
  • ម្ទេសដៃនាងតូចស្រស់ ១០គ្រាប់
  • ខ្ទឹមក្រហម ៤មើម
  • ខ្ទឹមស ៨កំពឹស
ប្រហុករំលីងក្រសាំង
ប្រហុករំលីងក្រសាំង

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី២០ មុខម្ហូប ប្រហុករំលីងក្រសាំង

??? ចេះមួយមុខនេះ អាចសន្សំលុយបានចុងខែលែងខ្វល់រឿងដាច់ស្បៀង ប្រហុករំលីងក្រសាំងមិនទៅអន់អីរសជាតិអ៊ែមណាស់#បាយផ្ទះ វីដេអូទី២០ មុខម្ហូប ប្រហុករំលីងក្រសាំង————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ព្រហស្បតិ៍ 7 ឧសភា 2020

នៅផ្ទះធ្លាប់តែឆាមីធម្មតា ថ្ងៃនេះធ្វើអោយពិសេសឆាមីគ្រឿងសមុទ្រម្ដងមើល៎??

អារឿងមីឆា អីនេះគ្រប់គ្នាច្បាស់ជាចូលធ្វើញ៊ាំហើយមែនអត់ពេលនៅផ្ទះទំនេរព្រោះថាវាងាយស្រួលក្នុងការធ្វើមិនលំបាក ហើយបើរាល់ងធ្លាប់តែឆាមីសាច់គោបែបធម្មតាៗ ថ្ងៃនេះគួរតែមកសាកឆាមីគ្រឿងសមុទ្រម្ដងដើម្បីអោយបានប្លែកញ៉ាំមិនទ្រលាន់មាត់។ ចំពោះរឿងវិធីធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើមាននៅខាងក្រោមនេះអាចមើលហើយឡើងផ្សារទិញ អោយគ្រប់គ្រឿងមកឆាញ៊ាំអោយឆ្ងាញ់ផ្អើលអ្នកផ្ទះម្ដង។

មីឆាគ្រឿងសមុទ្រ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • មី ២កញ្ចប់
  • បង្គា
  • មឹក
  • ខាត់ណា
  • ការ៉ុត
  • ម្រេះព្រៅ
  • ម្រេចខ្ចី
  • ខ្ទឹមស ៥កំពឹស
  • ម្ទេសស្រស់ ៥គ្រាប់
  • ស្ករស ៣ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ៣ស្លាបព្រាកាហ្វេ
  • ពងមាន់ ២គ្រាប់
  • ប្រេងឆា ១ពែង
  • ទឹកស៊ីអ៊ី ២ស្លាបព្រាកាហ្វេ
  • ប្រេងម្ទេស ១ពែង
មីឆាគ្រឿងសមុទ្រ
មីឆាគ្រឿងសមុទ្រ
មីឆាគ្រឿងសមុទ្រ

▶️ វីដេអូបង្រៀនធ្វើ៖

??? បាយផ្ទះ វីដេអូទី២៥ មុខម្ហូប មីឆាម្រះព្រៅគ្រឿងសមុទ្រ

??? មានមីសល់ក្នុងផ្ទះ កុំអោយខាតហើយកុំអោយឆាមីធម្មតាដដែលៗ សាកល្បងមីឆាថ្មីនេះម្តងមើល មីឆាម្រះព្រៅគ្រឿងសមុទ្រ#បាយផ្ទះ វីដេអូទី២៥ មុខម្ហូប មីឆាម្រះព្រៅគ្រឿងសមុទ្រ————————————————————មុនធ្វើម្ហូប ធ្វើបង្អែម និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ពុធ 13 ឧសភា 2020

ចេះមួយមុខទៀតហើយ របៀបធ្វើនំប៉័ងខ្ទិះ ធានាថាឆ្ងាញ់?

គ្រឿងផ្សំ

– នំប៉័ង ចិតចំណិតបញ្ឆិតៗ
– ខ្ទិះដូង ២៤០មីលីលីត្រ
– ស្ករស ២ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាកាហ្វេ
– ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយ
– ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ



វីធីធ្វើ

១. ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកបន្ថែម ស្ករស, អំបិល និងទឹកម្សៅមី។
២. បន្ទាប់មកទៀតកូរវាចូលគ្នាឲ្យពុះទុកឲ្យរាងយូរបន្តិច ដាក់ស្លឹកខ្ទឹមចូលកូរម្តងទៀតអាចយកមកញ៉ាំជាមួយនំប៉័ងបានហើយ ???

ប្រភព: ផ្ទះចាស់

មានគីឡូអត់ល្ងាចនេះ! គ្រឿងក្លែមគ្រប់មុខ ស៊ុបត្រីឆ្លាមក្តៅៗ ត្រៀមរួចជាស្រេច នៅភោជនីយដ្ឋានរីវេីបេយ៍

ក្រោយពីសម្រាកពីបំពេញការងាររួចរាល់ ចង់រកកន្លែងរំសាយអារម្មណ៍តានតឹង ជជែកគ្នាលេងជាមួយមិត្តភក្តិ ស្រូបខ្យល់អាកាសតាមមាត់ទន្លេ ញ៊ាំអាហារគ្រឿងក្លែមឆ្ងាញ់ៗ ជាមួយនិងស្រាបៀរកម្ពុជាបែបត្រជាក់ៗពេញបេះដូង មកនេះគឺដឹងតែអ៉េមហើយ ភោជនីយដ្ឋានរីវេីបេយ៍ កោះពេជ្រ ។

ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍

សម្រាប់ភោជនីយដ្ឋានរីវេីបេយ៍ គឺបងប្អូនមួយចំនួនប្រហែលជាធ្លាប់ស្គាល់ រួចមកហើយ ហើយបច្ចុប្បន្ននេះដែរ គឺមានរហូតទៅដល់២សាខា គឺភោជនីយដ្ឋានរីវេីបេយ៍កោះពេជ្រ និងភោជនីយដ្ឋានរីវេីបេយ៍ជ្រោយចង្វា ។សម្រាប់ភោជនីយដ្ឋានរីវេីបេយ៍ផ្ទាល់ គឺមានបម្រើជូនអតិថិជន នៅម្ហូបគ្រប់មុខ មានទាំងស៊ុបត្រីឆ្លាម មានទាំងគ្រឿងក្លែមគ្រប់មុខ គ្រប់ជម្រើស​ ពិតជាសក្តិសម សម្រាប់ការជួបជុំមិត្តភក្តិ ឬក្រុមការងារ។

ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍

តោះចឹងរកគីឡូបានហើយឬនៅ?សាកប្តូរបរិយាកាសម្តងមើល៍ ងាកស្រូបខ្យល់អាកាសជាប់មាត់ទន្លេ ញ៊ាំស៊ុប និងគ្រឿងក្លែមគ្រប់មុខ សុទ្ធតែទំនងៗញ៊ាំទាំងអស់ រសជាតិឆ្ងាញ់ប្លែកមាត់ថែមទៀតផង ហើយជាពិសេសនោះគឺ មានភេសជ្ជៈត្រជាក់ៗញ៊ាំចាប់មាត់ជីពៗ នៅភោជនីយដ្ឋានរីវេីបេយ៍ រឿងអីដែលថាមិនកាត់ស្ត្រេសនោះ ។

ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍
ភោជនីយដ្ឋាន រីវេីបេយ៍

ភោជនីយដ្ឋាន រីវេីបេយ៍
លេខទូរសព្ទ៖ 085/016 696 990 ; 012 711 567
ទីតាំង៖ ផ្សាររាត្រីកោះពេជ្រ 085/016 696 990 ; 012 711 567

វីដេអូ៖