យ៉ាំនំបញ្ចុកត្រីប្លាធូ ហិរៗឆ្ងាញ់បែកញើសខ្ចាយ??

អ្នកណាខ្លះចូលចិត្តធ្វើអីញ៊ាំដោយខ្លួនឯង ដោយមិនចូលចិត្តចេញទៅក្រៅទិញរបស់គេញ៊ាំ។ ម៉ោះ បែបនេះមកសាកធ្វើយ៉ាំនំបញ្ចុកត្រីប្លាធូ ញ៊ាំម្ដងមើល៎រសជាតិឆ្ងាញ់ណាស់ណា៎ ជាពិសេសគឺថាហិរៗបើញ៊ាំពេលមេឃភ្លៀងអាកាសធាតុត្រជាក់អី ដឹងតែក្ដៅក្រពះក្ដៅសាច់ស្រួលខ្លួនហ្មងហើយ។ សម្រាប់របៀបធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើ Admin ទុកនៅខាងក្រោមនេះណា។

យ៉ាំនំបញ្ចុកត្រីប្លាធូ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • ត្រីផ្លាធូ ១
  • ខ្ទឹមក្រហម ៥មើម
  • ក្រូចឆ្មារ ៥ផ្លែ
  • ម្ទេសស្រស់ ១៥គ្រាប់
  • ជីរណា ៥សន្លឹក
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស្ករក្រហម ១ស្លាបព្រាបាយ
  • ទឹកប្រហុក ២ស្លាបព្រាបាយ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • ម្ទេសហុយ
  • ម្ទេសក្រៀម
  • សណ្ដែកគួរ
  • ជីវ៉ាន់ស៊ុយ
យ៉ាំនំបញ្ចុកត្រីប្លាធូ
យ៉ាំនំបញ្ចុកត្រីប្លាធូ
យ៉ាំនំបញ្ចុកត្រីប្លាធូ

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ យ៉ាំនំបញ្ចុកត្រីប្លាធូ

??? សល់លុយ កុំអោយទិញតែគេញ៊ាំរហូត សាករៀនធ្វើម្តងមើល យ៉ាំនំបញ្ចុកត្រីប្លាធូ#បាយផ្ទះ យ៉ាំនំបញ្ចុកត្រីប្លាធូ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ពុធ 27 ឧសភា 2020

ប៉ូវកម្លាំងជំនួយសុខភាព ហើយឆ្ងាញ់ទៀតកាំប្រម៉ាសមុទ្រអាំង ចំហុយ ពីហាង ហាង Best FOOD

មួយរយៈនេះនរណាមិនល្បីរឿងកាំប្រម៉ាសមុទ្រ ព្រោះថាឆ្ងាញ់ហើយប៉ូវកម្លាំង និងជំនួយសុខភាពថែមទៀត។ សម្រាប់អ្នកខ្លះក៏បានញ៊ាំហើយ អ្នកខ្លះច្បាស់ជាមិនទាន់បានញ៊ាំទេមើលទៅ បែបនេះបើចង់សាក ភ្លក់រសជាតិគ្រឿងសមុទ្រដែលកំពុងពេញនិយមនេះបបួលគ្នាមកហាង Best FOOD មកដឹងតែមិនអោយខកបំណងហ្មង។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ចុងភៅដ៏ជំនាញនៅហាង Best FOOD យកកាំប្រម៉ាសមុទ្រនេះមកចម្អិនដោយអាំង និងធ្វើការច្នៃចំហុយជាមួយគ្រឿងផ្សំពិសេសហើយ និងមានទឹកត្រីកោះកុងហិរៗដែលល្បីប្រចាំហាងសម្រាប់ស្រោចញ៊ាំទៀតឆ្ងាញ់តិចអី។ ក្រៅពីកាំប្រម៉ាសមុទ្រនេះ ក៏មានលៀសផ្លិតអាំងអំបិលម្ទេស លៀសសមុទ្រអាំងអំបិលម្ទេស ប៉ាវហឺអាំងស្រោចទឹកត្រីកោះកុងផងដែរ គឺថាសុទ្ធតែប្រភេទគ្រឿងសមុទ្រដែលប៉ូវកម្លាំងតែម្ដង។

ហាង Best Food
ហាង Best FOOD
ហាង Best FOOD

តោះ នៅចាំអីទៀតស្គាល់កន្លែងដែលមានរបស់ឆ្ងាញ់ៗប៉ូវកម្លាំង បែបនេះហើយបបួលគ្នាមកញ៊ាំមកណាជាពិសេសជូនម៉ាក់ជូនប៉ា ក្រាស់ និងសំណព្វចិត្តមកញ៊ាំមក។ ល្ងាចនេះ កុំភ្លេចណាកាំប្រម៉ាសមុទ្រអាំង ចំហុយ លៀសផ្លិតអាំងអំបិលម្ទេស លៀសសមុទ្រអាំងអំបិលម្ទេស ប៉ាវហឺអាំងស្រោចទឹកត្រីកោះកុង រងចាំលោកអ្នក៕

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

វីដេអូ៖

ហៀរទឹកមាត់តក់ៗ! សាច់ក្តាមឆាម្រះព្រៅ គ្រាន់តែស្រមៃថាបានញ៉ាំ ក៏មានក្តីសុខដែរ

សាច់​ក្តាម​ឆា​ម្រះ​ព្រៅ​ ជា​អាហារ​បែប​ថៃ​ ដែល​អាហារ​មួយ​មុខ​នេះ​គេ​ញ៉ាំ​ហឹរ​ទើប​ឆ្ងាញ់​ ដោយ​សារ​តែ​សាច់​ដែល​យក​មក​ឆា​គេ​ប្រើ​សាច់​ក្តាម​សុទ្ធ​តែ​ម្តង​ និង​ប្រើ​គ្រឿង​ផ្សំ​ផ្សេង​ៗ​ដាក់​លាយ​ជា​មួយ​ស្លឹក​ម្រះ​ព្រៅ​។​ កុំ​ទាន់​គិត​ដល់​រសជាតិ​ បើ​គ្រាន់​តែ​ឃើញ​ពណ៌​ម្ហូប​ហើយ​ ក៏​នាំ​យើង​ស្រក់​ទឹក​មាត់​បាន​ដែរ។​ បើ​បាន​ដួស​សាច់​ក្តាម​ពេញ​មួយ​ស្លាប​ព្រា​ ដាក់​ចូល​មាត់​ មិន​ដឹង​ថា​មាន​ក្តី​សុខ​យ៉ាង​ណា​ទេ​លោក​ បើ​ឃ្លាន​ដូច​ Admin ដែរ​ មក​សាក​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​៖

​គ្រឿង​ផ្សំ​៖

  • សាច់​ក្តាម​ ២៥០ ក្រាម
  • ស្លឹក​ម្រះ​ព្រៅ​ ១ កូន​ចាន
  • ម្ទេស​ក្រហម​ ២ ស្លាប​ព្រា​បាយ
  • ខ្ទឹម​ស​ចិញ្ច្រាំ​ហើយ​ ២ ស្លាប​ព្រា​បាយ
  • ទឹក​ស៊ីអ៊ីវ​ កន្លះ​ស្លាប​ព្រា​បាយ
  • ទឹក​ត្រី​ កន្លះ​ស្លាប​ព្រា​បាយ
  • ប្រេង​ខ្យង​ ២ ស្លាប​ព្រា​បាយ
  • ស្ករ​ស​ ១ ស្លាប​ព្រា​បាយ
  • ទឹក​ស៊ុប​ កន្លះ​កូន​ចាន
  • ពង​ទា​ចៀន​ ១ គ្រាប់​ (យក​ជ័រ​ភ្នៅ)​
  • បាយ​មួយ​ចាន

វិធី​ធ្វើ​៖

១. ដាក់​ខ្ទះ​លើ​ភ្លើង​ទុក​ឲ្យ​ក្តៅ​បន្តិច​ ដាក់​ប្រេង​ចូល​ បន្ទាប់​មក​ដាក់​ខ្ទឹម​ស​ចូល​ រួច​លីង​វា​ឲ្យ​ឈ្ងុយ

២. ដាក់​ទឹកស៊ុប​ និង​ទឹក​ស៊ីអ៊ីវ​ ជា​មួយ​ទឹក​ត្រី​ចូល​ បន្ទាប់​មក​ដាក់​ប្រេង​ខ្យង​ និង​ស្ករ​ ចូល​ឆា​ឲ្យ​សព្វ​

៣. ដាក់​ស្លឹក​ម្រះ​ព្រៅ​ចូល​ឆា​ឲ្យ​ឡើង​ឈ្ងុយ​ បន្ទាប់​មក​ដាក់​សាច់​ក្តាម​ចូល​ ឆា​​សព្វ​ ជា​ការ​ស្រេច​។​

៤. ដួស​ដាក់​ពី​លើ​បាយ​ រួច​ដាក់​ពង​ទា​ចៀន​ហើយ​ពី​លើ​ យើង​អាច​ទទួល​ទាន​បាន​យ៉ាង​ជក់​មាត់​។

ឡើង cute! ចាហួយគ្រាប់ជីញ៉ាំជក់មាត់ ងាយធ្វើដូចបកចេក

ម៉ោះចាក់ចាហួយគ្រាប់ជីដាក់ទូរទឹកកទុកញ៉ាំ! ចង់បានពណ៌អីក៏បាន រសជាតិអីក៏បាន ដាក់ចំណូលចិត្ត។​ បើគ្រឿងផ្សំវិញត្រូវការតែពីរបីមុខទេ ធ្វើញ៉ាំបានហើយ មិនស៊ាំញ៉ាំច្រើន អ្នកមិនសូវចូលចិត្ត ធ្វើម្ហូប ធ្វើបង្អែមអី អាចសាករៀនធ្វើចាហួយនេះបានណា។​

គ្រឿងផ្សំ៖

  • ម្សៅសារាយ
  • ទឹក
  • គ្រាប់ជីរ
  • អំបិល

វិធីធ្វើ៖

១. ស្ងោរសារាយ ១ កញ្ចប់ ទឹក ៣ លីត្រ រំងាស់អោយរលាយសាច់សារាយចូលគ្នា។ ពេលពុះរលាយសាច់សារាយ ចូលគ្នាហើយ ទើបដាក់គ្រាប់ជីរ ២ ស្លាបព្រា អំបិល ១ ចុងស្លាបព្រា ស្ករ ៤ ខាំ។

២. កូរអោយសព្វ ហើយលើកចុះ ចាក់ចូលថាស ទុកអោយកក ទើបកាត់ដុំៗ សម្រាប់ទទួលទាន។ បើចង់ស្អាត សូមដួសចាក់ពុម្ព ទុកអោយកក ពេលកក ក្រឡាប់យកដុំសារាយចេញ តម្រៀបលើចាន។ បើចង់បានពណ៌ សូមចាក់ទឹកស៊ីរោចូល ហើយអាចរើសពណ៌បាន តាមចំណូលចិត្ត។

៣. បើចង់បានរសជាតិបែបធម្មជាតិ សម្រាប់ពណ៌ក្រហម ប្រើទឹកទទឹម ពណ៌បៃតង ប្រើទឹកស្លឹកតើយ ពណ៌ផ្កាឈូក ប្រើទឹកឳឡឹក ពណ៌លឿង ប្រើទឹកល្ហុង ពណ៌ស្វាយ ប្រើត្រាវចំហុយហើយកិនអោយម៉ដ្ឋ ស្ងោរជាមួយ ទឹកសារាយ។

គ្រាន់តែឮហេវបាត់! ផ្អកកំពឹសញេចម្ទេសហឹរៗជាមួយបាយកក

ផ្អកកំពឹសជាអាហារប្រចាំរបស់អ្នកភូមិតាមខេត្ត ជាពិសេសអ្នកខេត្តជាប់សមុទ្រពូកែធ្វើណាស់ ឡើងឆ្ងាញ់។​ ដាក់ថែមតែម្ទេសឲ្យហឹរ មានពពាយខ្ចីៗបន្ថែមទៀត ដឹងតែញ៉ាំគ្មានដឹងឆ្អែតទេ។​ តែបើនៅភ្នំពេញប្រហែលជាពិបាករកទិញបន្តិច ទោះមានក៏មិនសូវល្អប៉ុន្មានដែរ សំខាន់ថ្លៃទៀត។ បើចង់ញ៉ាំឈប់ពិបាកទៀតទៅ ទិញតែកំពឹងស្រស់ៗ និងគ្រឿងផ្សំប៉ុន្មានមុខនេះមក ដឹងតែធ្វើញ៉ាំខ្លួនឯងបានហើយ។​

របៀបធ្វើផ្អកកំពឹស ងាយៗ! – ព័ត៌មាន ...

គ្រឿងផ្សំ៖​

  • កំពឹស ៣ ខាំ ឬ លៃល្មមពេញកែវរបស់យើង
  • អង្ករខ្សាយលីង រួចបុកវាអោយម៉ដ្ឋ ៣ ទៅ ៤ ស្លាបព្រាបាយ
  • អំបិលម៉ដ្ឋ កន្លះកូនចាន
  • រំដេងខ្ចី ១ កូនដុំតូច ហាន់ជាសរសៃៗ
  • ខ្ញី ១ កូនដុំតូច ហាន់ជាសរសៃៗ

វិធីធ្វើ៖

១. លាងកំពឹសអោយស្អាត ទុកអោយស្រស់ទឹក។ ពេលកំពឹសស្រស់ទឹកហើយ យកវាមកប្រលាក់អំបិល ហើយញាត់ចូលទៅក្នុងកែវអោយពេញ កុំអោយមានចន្លោះ បើនៅសល់ចន្លោះយើងត្រូវដាក់អំបិលពីលើ។

២. ផ្អាប់ទុកចោល ៣ ថ្ងៃ សឹមដាក់អង្ករលីងបុក រំដេង និង ខ្ញីចូល ហើយផ្អាប់ទុកចោល ២ ទៅ ៣ ថ្ងៃទៀត (តែកុំអោយពេញកែវពេក ខ្លាចអង្ករលីងរីក ហៀរទឹកចេញក្រៅ) ទុកវាចោល ១ យប់ទៀត។

Yummy small asian shrimp in Kompong Cham Province - YouTube

៣. ពេលដែលអង្ករលីងកាច់ហើយសឹមដាក់ល្ហុងឈូសចូល ទុកចោល ១ យប់ទៅ ២ យប់យើងអាចញុំាបាន។

៤. ពេលដែលវាឡើងជូរល្មមឆ្ងាញ់ហើយ ដួសដាក់ចាន លាយគល់ស្លឹកគ្រៃហាន់ស្តើងៗ និងជី ច្របល់ចូលគ្នា (បើចូលចិត្ត) ហើយញេចម្ទេសអោយហឹរៗ ញុំាជាមួយបន្លែស្រស់ៗដែលយើងចូលចិត្ត៕

នំប៉័ងសៀវម៉ៃអាំង១៦៨ នរណាមិនល្បីនៅម្លុកទួលទំពូង លក់ដាច់មិនដែលចេះស្ងាត់ម៉េច

និយាយដល់ម្លុកទូលទំពូងអ្នកដែលចូលចិត្តដើរញ៊ាំច្បាស់ជាដឹងស្រាប់ហើយថាតំបន់នេះ សម្បូរហាងលក់របស់ញ៊ាំសឆ្ងាញ់ៗច្រើនប៉ុណ្ណា ហើយបើថាឃ្លាននំប៉័ងសៀវម៉ៃក្នុងតំបន់នេះគេច្បាស់ជានឹកឃើញដល់ហាង នំប៉័ងសៀវម៉ៃអាំង១៦៨ មុនគេហ្មងព្រោះថាល្បីឆ្ងាញ់ម៉ូយៗពេញហាងមិនដែលចេះស្ងាត់ទេ។

ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
ហាង នំប៉័ងសៀវម៉ៃអាំង១៦៨

មានដឹងអត់ចំណុចពិសេសដែលធ្វើអោយនំប៉័ងសៀវម៉ៃអាំង១៦៨ មានម៉ូយច្រើន ដែលគេបានញ៊ាំហើយតែងសរសើរអំពីរសជាតិដ៏ឆ្ងាញ់នោះគឺ សាច់ជ្រូកសាច់សៀវម៉ៃអាំងដែលមានគុណភាពល្អ យកមកដាក់ជាមួយនំប៉័ង ស្រោចទឹកត្រីខ និងមានជ្រក់ឆៃថៅ​មានរសជាតិជូរដិត ធ្វើអោយញ៊ាំជាមួយគ្នាទៅត្រូវជាតិគ្នាខ្លាំងបានញ៊ាំហើយជាប់ចិត្តជាមួយរសជាតិដ៏ពិសេសហ្មង ហើយបើបានញ៉ាំជាមួយភេសជ្ជៈអាយ៍កូឡាកាន់តែឆ្ងាញ់។ ដោយសារតែរសជាតិពិសេសបែបនេះហើយ ធ្វើអោយហាងលក់ដាច់ខ្លាំងមួយថ្ងៃនំប៉័ងលក់អស់ចាប់ពី៣០០ដើម ដល់៣៥០ដើមឯណោះ។

ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
ហាង នំប៉័ងសៀវម៉ៃអាំង១៦៨

ស្គាល់កន្លែងឆ្ងាញ់ហើយ ត្រូវតែខលណាត់គ្នាទៅញ៊ាំហើយណាព្រោះថាបើរំលងខ្លាចស្គម។ សម័យនេះហើយស្គមម៉េចស្ទាវ ចឹងមកវឺតមកជាមួយដៃគូរពូកែញ៊ាំរបស់អ្នក ជាពិសេសសំណព្វចិត្តក្រាស់ដំបូងក្រាស់ចុងក្រោយអីហៅមកញ៊ាំជុំគ្នាមកណា?៕

ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
ហាង នំប៉័ងសៀវម៉ៃអាំង១៦៨

ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
លេខទូរសព្ទ៖ 070 34 81 61 / 081 660 760
ទីតាំង៖ ផ្លូវ១៥៥ កែងផ្លូវ៤៦៤ (ផ្សារទួលទំពូង)

វីដេអូ៖

នឹកចង់ញ៊ាំម្ហូបចិន ប្រកបដោយផាសុកភាព ភោជនីយដ្ឋានតាយស៊ីង មានមួយកំប្លេរចាំទទួលស្វាគមន៍អ្នក

អ្នកនៅជិតស្តុបផ្សារដីហ៊ុយ មានដឹងអត់ថាមានភោជនីយដ្ឋានម្ហូបចិន លាក់ខ្លួនបម្រើជូនម្ហូបអាហារបែបចិន ទាខ្វៃប៉េកាំង គ្រឿងសមុទ្រស្រស់ៗ ក៏ដូចជាម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ នៅជាប់នឹងស្តុបផ្សារដីហ៊ុយតែម្តង? បើអ្នកចង់បានកន្លែងញ៊ាំអាហារដែលមានផាសុកភាពខ្ពស់ និងមានមួយកំប្លេរចាំទទួលស្វាគមន៍នោះភោជនីយដ្ឋាន តាយស៊ីង ជាជម្រើសល្អបំផុតហើយសម្រាប់ការជួបជុំរបស់អ្នក។

ម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ​ ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ ជាច្រើនប្រភេទ ពិសេសទាខ្វៃប៉េកាំងម្ហូបប្រចាំហាង មានបម្រើជូននៅ ភោជនីយដ្ឋាន តាយស៊ីង ដែលជាភោជនីយដ្ឋានចិន ចម្អិនដោយចុងភៅចិនដ៏ចំណាន ដែលធ្វើអោយម្ហូបគ្រប់ចាននៅទីនេះពោរពេញដោយរសជាតិឆ្ងាញ់ ហាក់ប្រៀបដូចរសជាតិដើមរបស់ជនជាតិចិនពិតៗ។

ភោជនីយដ្ឋាន តាយស៊ីង ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងជប់លៀង សេវាកម្មរៀបចំសម្រាប់កម្មវិធីលោកអ្នកមិនអោយខកបំណងឡើយ។​ ដូច្នេះ បើចង់សាកម្ហូបចិនប្រចាំតំបន់ ម្ហូបចិនកែច្នៃ ព្រមទាំងគ្រឿងសមុទ្រ ក៏ដូចជាចង់រៀបចំកម្មវិធីលោកអ្នកនោះ កុំភ្លេចភោជនីយដ្ឋាន តាយស៊ីង ។

ភោជនីយដ្ឋាន តាយស៊ីង
លេខទូរស័ព្ទ៖ 067 96 97 98 | 089 72 73 18
ទីតាំង៖ ជាប់នឹងស្តុបផ្សារដីហុយ ផ្លូវហាណូយ កែងផ្លូវសែនសុខ

វីដេអូ៖​

សម្លការីខៀវសាច់មាន់ រសជាតិប្លែកជាងរាល់ដងចាប់អារម្មណ៍អាចធ្វើសាកបានសម្រាប់ញ៊ាំជុំគ្រួសារ

ថ្ងៃចុងសប្ដាហ៍បែបនេះ បើសិនជាអាចគួរតែធ្វើម្ហូបញ៊ាំជុំគ្រួសារ ព្រោះថាធ្វើការរាល់ថ្ងៃបាយថ្ងៃរាល់ថ្ងៃហើយ ដើម្បីអោយគ្រួសារកាន់តែមានភាពស្និទ្ធស្នាល និងមានសុភមង្គលគឺបាយផ្ទះជុំគ្នានឹងហើយ។ ហើយបើថាមិនដឹងស្លរអ្វី អាចមកសាកធ្វើសម្លការខៀវសាច់មាន់នេះបានណា ព្រោះថារសជាតិគឺឆ្ងាញ់ប្លែកជាងសម្លការីដែលយើងធ្លាប់ញ៊ាំរាល់ដង សម្រាប់គ្រឿងផ្សំ និងវិធីបង្រៀនធ្វើគឺមាននៅខាងក្រោម។

សម្លការីខៀវសាច់មាន់

▶️ គ្រឿងផ្សំដែលត្រូវមាន៖

សាច់មាន់ ២ខាំ
ជីនាងវង ៨ត្រួយ
ស្លឹកក្រូចសើច ៧សន្លឹក
ម្ទេសដៃនាងតូច ៣ផ្លែ
ត្រប់ស្រួយ
ត្រប់ញង
គ្រឿងបុកការីខៀវ ៣ស្លាបព្រាបាយ (ខ្ទឹមស ស្លឹកគ្រៃ ម្ទេស)
ស្ករក្រហម ១ពែងកាហ្វេ
ខ្ទិះដូងដើម២៥០ មីលីលីត្រ
ខ្ទិះដូងចុង ៧០០មីលីលីត្រ
ទឹកត្រី ២ស្លាបព្រាកាហ្វេ
កាពិ ១ស្លាបព្រាកាហ្វេ
ខ្ជាយ ២មើម

សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី១២ មុខម្ហូប សម្លការីខៀវសាច់មាន់

??? តិចច្រឡំសម្លស្លឹកតយខៀវអីទៅ មិនមែនទេណា នេះជាសម្លការីខៀវសាច់មាន់ ធ្វើញ៊ាំជុំគ្រួសារម្តងទៅដឹងតែប្លែកមាត់ហ្មង!#បាយផ្ទះ វីដេអូទី១២ មុខម្ហូប សម្លការីខៀវសាច់មាន់————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ពុធ 29 មេសា 2020

គ្រាន់តែឃើញ កូរពោះស្រក់ទឹកមាត់បាត់ហើយ បើបុកល្ហុងទំនងយ៉ាងហ្នឹងៗ??

ដល់ពេលទំនងពេកចឹងពេក គិតមើលអត់ទៅញ៉ាំម៉េចបាន លើកនេះសុំបង្ហាញម្ហូបផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំបុកល្ហុងម្តងមើល៍ ឃើញតែប៉ុណ្តឹងពិបាកទ្រាំហើយមើលទៅ មានអ្នកណាខ្លះ ម៉ូយហាង តុងហេង បុកឥតល្ហែ ?

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ជឿជាក់ថាមានអ្នកស្គាល់ច្រើន សម្រាប់ហាង តុងហេង បុកឥតល្ហែ ដោយតែនៅទីនោះល្បីខ្លាំង លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង​ បុកដោយស្នាដៃចុងភៅកូនខ្មែរមកពីប្រទេសថៃ ដែលតស៊ូច្រើនឆ្នាំរហូតមកដល់ពេលនេះ អាចបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ ធានាថាមិខកចិត្តទេ មានគ្រប់មុខ បុកងាវ បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ ហើយមួយទៀតនោះគឺ បុកឈុតរួមចម្រុះ មានគ្រប់មុខតែម្តងចម្រុះគ្នាក្នុងចានតែមួយ អាចញ៉ាំជុំគ្នាបាន ពី៤ ទៅ៦នាក់ ធានាថាដឹងតែឆ្ងាញ់ហ្មង។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ មានប្រភេទបុកល្ហុងច្រើនរសជាតិ បែបឡាវ ថៃ ឥសាន្ត ហើយមិនតែប៉ុណ្ណោះ ក៏មានមុខម្ហូបកម្មង់ និងភេសជ្ជៈគ្រប់មុខផងដែរ សម្រាប់ទីតាំងគឺនៅម្តុំទួលទំពូងផ្លូវ៤៥៦ កែងផ្លូវ123យើងនេះឯង៕

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ
លេខទូរសព្ទ៖ 088 54 56 533
ទីតាំង៖ ផ្លូវ៤៥៦ កែងផ្លូវ123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ

វីដេអូ៖

ឃ្លានបាយឆាកាពិ ចូលមើលគ្រឿងផ្សំអោយហើយស្រួលទិញយកមកធ្វើញ៊ាំដោយខ្លួនឯង?

ភ្លេចៗខ្លួនចុងខែទៀតហើយ កាបូបក៏ស្វិតទៅតាមហ្នឹងដែរ បើនៅតែបាយហាងទៀតច្បាស់ជាដាច់ខ្យល់មិនខាន បែបនេះជម្រើសល្អគួរតែសារេបាយផ្ទះខ្លះទៅក្រែងបានសល់លុយខ្លះទុកទិញស្ករ ប៊ីចេង ទុកសម្រាប់ខែក្រោយ។ ហាសហា ប៉ុន្មានឃ្លាខាងលើAdmin និយាយលេងទេណា តែគ្រាន់ថាបើធ្វើបានក៏ល្អដែរបាយផ្ទះធ្វើដោយខ្លួនឯង រសជាតិដែលយើងចូលចិត្ត តោះថ្ងៃនេះមកមើលពីគ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើបាយឆាកាពិ ទាំងអស់គ្នា ទុកធ្វើញ៊ាំខ្លួនឯង រឺធ្វើសម្រាប់ម៉ាក់ ប៉ា និងសំណព្វចិត្តអីចឹងទៅ?។

បាយឆាកាពិ

▶️គ្រឿងផ្សំដែលត្រូវមាន៖

  • បាយ ១ចាន
  • កាពិ ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ៣ស្លាបព្រាកាហ្វេ
  • ស្ករក្រហម ១ពែង
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ខ្ទឹមក្រហម ៤មើម
  • សណ្ដែកគួរ ៥សរសៃ
  • ស្វាយ មួយចំហៀង
  • ហ៊ីប៊ី(បង្គាក្រៀម) ២ស្លាបព្រាបាយ
  • សាច់ក្រក ១ដុំ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវខាប់ ៣ស្លាបព្រាកាហ្វេ
  • ពងមាន់ ១គ្រាប់
  • សាច់ជ្រូក ២ខាំ
  • ម្ទេស ៥ផ្លែ
  • ម្រេចស ២ស្លាបព្រាកាហ្វេ
  • ម្ទេសបុកជាមួយខ្ទឹមស(ម្ទេស១០គ្រាប់ ខ្ទឹមស ៣កំពឹស)
  • គល់ជីវ៉ាន់ស៊ុយ ៨គល់
  • ក្រូចឆ្មា ១ចំណិត
  • ប្រេងឆា ១ពែង
បាយឆាកាពិ
បាយឆាកាពិ
បាយឆាកាពិ
បាយឆាកាពិ

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី១៧ មុខម្ហូប បាយឆាកាពិ

??? មករៀនធ្វើបាយឆាកាពិម្តងមើល កុំអោយបាយឆាដែលៗពេក #បាយផ្ទះ វីដេអូទី១៧ មុខម្ហូប បាយឆាកាពិ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ សៅរ៍ 9 ឧសភា 2020