ទៅទិញសាច់ជ្រូក បើឃើញសញ្ញា ៣ នេះ កុំទិញឲ្យសោះ ប្រយ័ត្នប៉ះជ្រូកឈឺ ឬងាប់

សាច់​ជ្រូក​ជា​សាច់​ងាយ​រក និង​សម្បូរ​គេ​លក់​ច្រើន​ជាង​គេ​ អ្នក​ខ្លះ​អាច​នឹង​ញ៉ាំ​រាល់​ថ្ងៃ​ក៏​មាន​។​ ដោយ​សារ​តែ​តម្រូវ​ការ​ច្រើន​ អ្នក​លក់​ខ្លះ​លក់​ឲ្យ​យើង​លាយ​សាច់​ជ្រូក​ឈឺ​ ឬ​ងាប់​ក៏​មាន​ដែរ​ យក​ទៅ​ញ៉ាំ​មិន​ស្រួល​អាច​មាន​បញ្ហា​សុខភាព​ទៀត​។​ ដើម្បី​ចៀស​វាង​ទិញ​ប៉ះ​សាច់​មិន​ល្អ​ គួរ​តែ​មើល​លើ​ ៣ ចំនុច​នេះ​៖

Trung Tâm TMĐT Và Chuỗi Cửa Hàng Thịt Heo Sạch Porkpork ở Quận ...

១. មើល​ស្បែក​ជ្រូក​

ជា​ធម្មតា​ស្បែក​ជ្រូក​ដែល​ឆ្លង​ជំងឺ​ តែង​មាន​ស្នាម​ក្រហម​អ៊ុច​ៗ​ ជា​មួយ​នឹង​រោម​ពណ៌​ស្វាយ​លើ​ជើង​។​ ស្នាម​នេះ​ដោយ​សារ​តែ​ជ្រូក​ងាប់​ ដោយ​មិន​បាន​បាត់​បង់​ឈាម​ ឬ​មក​ពី​វា​ឆ្លង​ជំងឺ​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ហើយ​ខ្លាញ់​ច្រើន​តែ​មាន​ពណ៌​ក្រហម ឬ​លឿង​។​ ចំពោះ​សាច់​ជ្រូក​ល្អ​វិញ​ ស្បែក​វា​ពណ៌​ស​ មាន​ឈាម​ក្រោម​រោម​ពណ៌​ក្រហម​ ខ្លាញ់​វា​មាន​ពណ៌​ស​ ហើយ​ភ្លឺ​។

ស្តាប់ អ្នក លក់ សាច់ ជ្រូក មាន ...

២. សភាព​សាច់​

សត្វ​ដែល​ឈឺ​ និង​ងាប់​ ងាយ​នឹង​រលួយ​ណាស់​បន្ទាប់​ពី​ងាប់​ហើយ​ ដូច​នេះ​សភាព​សាច់​គឺ​មិន​ល្អ​។​ ដូច​នេះ​ហើយ​ពេល​ដែល​ទិញ​សាច់​ជ្រូក​ យើង​គួរ​តែ​យក​ដៃ​ចុច​លើ​សាច់​ ហើយ​ដក​ចេញ​វិញ​ឲ្យ​លឿន​ បើ​វា​ជា​សាច់​ជ្រូក​ដែល​ងាប់​ សាច់​វា​មិន​រឹង​ទេ​ តែ​វា​មាន​សភាព​ទន់​ខ្លាំង​ និង​មិន​ល្អ​។​ វា​នឹង​ទ្រុឌ​ ហើយ​មាន​ស្នាម​ បន្ទាប់​ពី​យើង​ដក​ដៃ​ចេញ​។

Thịt Heo Sạch Nabuta - Chung Cư Ấn Quang ở Quận 10, TP. HCM | Foody.vn

៣. ក្លិន​

អ្នក​កាប់​ជ្រូក​ និង​អ្នក​លក់​សាច់​ជ្រូក​ បាន​ប្រាប់​ថា​មុន​ទិញ​សាច់​ជ្រូក​ ពួក​គាត់​ត្រូវ​តែ​ហិត​សិន​។​ បើ​សាច់​ជ្រូក​នោះ​ធំ​ក្លិន​ផ្សារ​ៗ​ នោះ​បញ្ជាក់​ថា​វា​ជា​ជ្រូក​ឈឺ​ បើ​វា​មាន​ក្លិន​ធម្មតា​ មាន​ន័យ​ថា​វា​ជា​សាច់​ស្រស់​ អាច​ទិញ​បាន​។

ឃ្លានបាញ់ឆែវឆ្ងាញ់ ឆ្លងមកត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាដឹងតែសប្បាយមាត់ញ៊ាំហ្មង

ច្បាស់ណាស់អោយតែនិយាយចង់ញ៊ាំបាញ់ឆែវឆ្ងាញ់ម្នាក់ៗតែងតែនឹកឃើញដល់បាញ់ឆែវខាងត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាមុនគេហ្មង ព្រោះថាទីនេះមានហាងលក់ច្រើនហើយឆ្ងាញ់ៗទៀតដែលអាចជាជម្រើសសម្រាប់អ្នកគ្រប់គ្នា។

ហាង លាង សុខា
ហាង លាង សុខា
ហាង លាង សុខា

សម្រាប់ Admin ស្គាល់ហាងមួយកន្លែងដែលក្នុងចំណោមហាងទាំងអស់នេះ ដែលមានយីហោ ហេង សុខា នៅទល់មុខអូតែលសុខាតែម្ដងដែលងាយស្រួលរកខ្លាំងមែនទែន។ បើតាមការបង្ហើបអោយដឹងពីលោកពូម្ចាស់ហាងរបស់ឆ្ងាញ់ដែលពេញនិយមប្រចាំនៅទីនេះគឺ បាញ់ឆែវ ខ្យងអាំង និងខ្យងចំហុយ សម្រាប់ ៣មុខនេះគឺលក់ដាច់លែងនិយាយហើយ គឺថាអោយតែភ្ញៀវមកញ៊ាំ ដឹងតែហៅ ៣មុខនេះញ៊ាំហ្មង។ ក្រៅពីនេះក៏មានពងមាន់អាំង ពងទាកូន សង្វាក់ ក្រួចបំពង សាច់គោអាំងពោះគោទឹកប្រហុក និងមានជាច្រើនមុខទៀត។ ស្គាល់កន្លែងដឹងថាមានរបស់ឆ្ងាញ់ប៉ុណ្ណេះហើយដឹងតែលែងបារម្ភរឿងខ្លាចស្គមទៀតហើយ។

ហាង លាង សុខា
ហាង លាង សុខា
ហាង លាង សុខា

ណ្ហើយ នៅចាំអីទៀតល្ងាចនេះចេញពីធ្វើការល្ងាចនេះបើបានមកអង្គុយស្រូបខ្យល់នៅត្រើយសុខានេះហើយ ឈៀងមកញ៊ាំបាញ់ឆែវ ចាក់ខ្យង សាច់គោអាំងពោះគោអាំងទឹកប្រហុកមួយឈុតពីរមកណាព្រោះថារបស់ឆ្ងាញ់កុំអោយរំលង៕

ហាង លាង សុខា
ហាង លាង សុខា
ហាង លាង សុខា

ហាង លាង សុខា
លេខទូរសព្ទ៖ 089 28 45 91 / 012 354 381
ទីតាំង៖ ទល់មុខអូតែលសុខា

វីដេអូ៖

មែនលំៗទេណា! រូបមន្តធ្វើពងទាប្រៃពិសេស តែមិនមែនធ្វើមកពីសេះទេ?

សូម្បី​តែ​ពង​ទាប្រៃក៏​មានរូបមន្តពិសេស​ដែរ តែកុំច្រលំ​មិនមែនធ្វើមកពីសេះទេ​។ ចង់ដឹងថាពិសេសម៉េចខ្លះ រសជាតិខុសគ្នាពីពងទាប្រៃម៉េចខ្លះ មក​មើល​វិធីធ្វើ ហើយ ភ្លក្សទាំងអស់គ្នា៖

គ្រឿងផ្សំ៖

  • ពងទា
  • មើមខ្ទឹមស
  • ស្លឹកក្រូចសើច
  • រំដេង
  • គល់ស្លឹកគ្រៃ
  • ផ្លែក្រូចឆ្មារ និងម្ទេសទុំ
This image has an empty alt attribute; its file name is 9.jpg

វិធីធ្វើ៖

១. ជាដំបូងយើងត្រូវលាងសម្អាតពងថ្នមៗ ប្រយ័ត្នបែកដោយប្រើដែកដុសឆ្នាំងដើម្បីអោយវាសឹកសម្បកពងទាខ្លះៗងាយស្រួលក្នុងការជ្រាបចូលនៃរសជាតិពេលដែលយើងដាក់ត្រាំក្នុងក្រឡ


២. បន្ទាប់មកយើងត្រូវលាងសម្អាតដោយទឹកស្អាតចំនួនពីរដងទៀត រួចស្រង់ដាក់ក្នុងកញ្រ្ចែងអោយស្រស់ទឹក


៣. រួចហើយយើងត្រូវត្រៀមគ្រឿងផ្សំជាឱសថបុរាណទាំងនេះ មានដូចជា មើមខ្ទឹមសដំតិចៗ ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ក្រូចឆ្មារ និងម្ទេសទុំ លាងសម្អាតអោយស្អាតនិងហាន់ដូចក្នុងរូបភាព ទុកប្រើការ


*រូមបន្តទឹកអំបិល គឺទឹក ៤ ចាន អំបិល ១ ចាន ( អំបិលយើងត្រូវប្រើអំបិលគ្រួសធម្មជាតិរបស់យើង កុំប្រើអំបិលអ៊ីយ៉ូតកញ្ចប់ព្រោះវាប្រៃខ្លាំងពេក )លាយបញ្ចូលគ្នាកូរសព្វ អោយរលាយអំបិល រួចត្រងចម្រោះដោយស្បៃឬកន្រ្តង់យកតែទឹកថ្លាៗ កុំអោយដោយកំទេចកំទីកខ្វក់ក្នុងអំបិលនោះ ។ ប៉ុន្តែបើយើងចង់ត្រាំស៊ុតច្រើន យើងគួរដាក់់បន្ថែមរូបមន្តតាមហ្នឹងអោយសមល្មមនៅពេលដែលយើងត្រាំអាចលិចស៊ុតទៅក្រោមអស់ ។

៤. យកល្បាយរូបមន្តទឹកអំបិលខាងលើដែលយើងលាយរួចត្រង់ចំរោះអោយស្អាតដោយប្រើស្បៃ ( សម្អាតដីក្នុងអំបិល ) រួចចាក់ដាក់ចូលទៅក្នុងឆ្នាំង ដាក់ភ្លើងដាំរង់ចាំអោយពុះ ទើបយើងដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងរំដេង ខ្ទឹមស ចូលមុន បន្ទាប់មកយើងបិទគំរបរំងាស់រយះពេល ៥ នាទីនឹងឈ្ងុយ រំងាស់បន្ថែមរយះពេល ៥ នាទីទៀតនឹងឈ្ងុយក្លឹនថ្នាំបុរាណពីដូនតាយើងគឺថ្នាំឆ្ពង់ ។ ក្រោយពេលរំងាស់ ១០ នាទីហើយ យើងត្រូវលើកចុះពីចង្រ្កានទុកអោយត្រជាក់សឹន ត្រៀមទុកប្រើការ


៥. ជាចុងក្រោយ យើងរៀបពងទាដាក់ចូលក្នុងក្រឡរួចចាក់ទឹកអំបិលដែលយើងរំងាស់ទុកខាងលើនោះចូលទាំងអស់រួចបន្ថែមដោយបន្ទះក្រូចឆ្មារ និងម្ទេសទុំ ពីលើ ត្រាំទុករយះពេល ពី ១៥ ទៅ ២០ ថ្ងៃ យើងនឹងអាចយកស៊ុតមកចំអិនជាអាហារដ៏ឈ្ងុយឆ្ងាញ់បានហើយ ។

ទៅកែបញ៉ាំក្តាម ហើយគេងកន្លែងមួយនេះមើលទៅឡើងហៃសូ

សៅរ៍​អាទិត្យ​អី​បើ​ស្ត្រេស​ពេក​ អាច​ទៅ​ជិតៗ​ត្រឹម​កែប​អី​ក៏​បាន​ដែរ​។​ នឹក​ដល់​កែប​ច្បាស់​ជា​នឹក​ឃើញ​គ្រឿង​សមុទ្រ​មុន​គេ​ហើយ​មែន​អត់​ ជា​ពិសេស​ក្តាម​នឹង​ហ្មង​។​ ក្រៅ​ពី​ទៅ​ផ្សារ​ក្តាម​ ទិញ​គ្រឿង​សមុទ្រ​ញ៉ាំ​ស្រស់​ៗ​ អង្គុយ​មើល​ទឹក​សមុទ្រ​ គួរ​តែ​ទៅ​គេង​ និង​ស្នាក់​នៅ​ណា​ទើប​ល្អ​?​ រីសត​មួយ​កន្លែង​នេះ​នៅ​កែប​ទំនង​ណាស់​ សាង​សង់​ម៉ូដ​បែប​ទំនើប​ មាន​ទាំង​អាង​ហែល​ទឹក​ និង​កន្លែង​លេង​ទៀត​ អ្នក​ខ្លះ​ទៅ​ដល់​កែប​ហើយ​ មក​វិញ​ថា​ស្តាយ​ក្រោយ​ ព្រោះ​អត់​បាន​ទៅ​គេង​នៅ​កន្លែង​ហ្នឹង​។​ ចង់​ដឹង​កន្លែង​ហ្នឹង​ឡូយ​ហើយ​ទំនើប​ម៉េច​ខ្លះ​ បាន​ម្នាក់​ៗ​ស្តាយ​ក្រោយ​ម៉េស​ មើល​រូប​ភាព​សិន​៖

Image may contain: sky, tree and outdoor
រូបភាព Trip KH
Image may contain: sky, tree and outdoor
រូបភាព Trip KH
Image may contain: sky, pool, tree, cloud and outdoor
រូបភាព Trip KH
Image may contain: sky, plant, tree, pool and outdoor
រូបភាព Trip KH
Image may contain: mountain, sky, plant, tree, outdoor and nature
រូបភាព Trip KH

កន្លែង​នេះ​មាន​ឈ្មោះ​ថា​ Adventure Dome Resort មាន​ចម្ងាយ​តែ​ ៣,៧ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្សារ​កែប​ និង​ ៨ គីឡូម៉ែត្រ​ពី​ផ្សារ​ក្តាម​។​ ក្នុង​រីសត​មាន​ភោជនីយដ្ឋាន​ ហ្វ្រី​ចំណត​យន្តយាន​ផ្ទាល់​ខ្លួន​ ហ្វ្រី​កង់​ឲ្យ​ជិះ​កម្សាន្ត​ និង​ អាង​ហែល​ទឹក​នៅ​ខាង​ក្រៅ​។​ បើ​ចង់​កក់​ និង​ពិនិត្យ​មើល​តម្លៃ​ជា​មុន​សិន អាច​ចូល​ទៅ​កាន់​ Booking.com មើល​សិន​បាន​ ឬ​អាច​ខល​សួរ​ព័ត៌​មាន​បន្ថែម​តាម​លេខ​ទូរសព្ទ​នេះ​បាន​ 066 645 366 ។

រូបភាពមើលពីលើផ្សារក្តាម (រូបថតដោយ៖ Ros Santhy)
Image may contain: food

បង្ហាញហាងសាច់អាំងទាំង១០ ផ្គាប់ចិត្តអ្នកដែលចូលចិត្តញ៊ាំសាច់អាំង??

សាច់អាំងស្រស់ៗជ្រលក់ជាមួយទឹកជ្រលក់ពិសេសប្រចាំហាងនីមួយៗឆ្ងាញ់តិចអី សម្រាប់អ្នកដែលចូលចិត្តដើរញ៊ាំធ្លាប់ញ៊ាំបានប៉ុន្មានហាងមកហើយ? តោះ ថ្ងៃនេះមកស្គាល់ហាងសាច់អាំងទាំង១០ នៅក្នុងរាជធានីភ្នំពេញដែលអ្នកទាំងអស់គ្នាគួរតែទៅភ្លក្សរសជាតិរបស់ហាងនីមួយៗដែលមាននៅខាងក្រោម៖

ហាង​ Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង 

ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង

ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង
លេខទូរសព្ទ៖ 096 585 7778 / 099 585 777
ទីតាំង៖ ស្ថិតនៅលើផ្លូវវេងស្រេង(ជ្រៃកោង) សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ភ្នំពេញ (ចំងាយប្រហែល ៦០០ម៉ែត្រពីរង្វង់មូលចោមចៅ)
បញ្ជាក់៖ ហាង Queen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង មានតែ១សាខាគត់

ហាង Darany BBQ – តារានីសាច់អាំង សាខាសន្ធរម៉ុក

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

ហាង Darany BBQ – តារានីសាច់អាំង សាខាសន្ធរម៉ុក
លេខទូរសព្ទ៖ 011 685 666 / 081 685 666
ទីតាំង៖ ផ្ទះលេខ២២១ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក(ម្ដុំសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបថ្មី) រឺ ចុចទីនេះ

ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំង៖ សាខាទី១(សន្ធរម៉ុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ​ 098 555 906 / 011 383 388
សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌី
លេខ​ទូរសព្ទ​ 098 555 906 / 011 383 388

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)

ភោជនីយដ្ឋាន​ LOREM

ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM

ភោជនីយដ្ឋាន LOREM
ទីតាំង៖ ផ្លូវ​លេខ​ 99 សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ (ក្រោយ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​)
លេខទូរសព្ទ៖ 012282796 / 093282796

ហាង នំបញ្ចុក

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809

ហាង សររ៉េ

ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ

ហាង សររ៉េ
លេខទូរសព្ទ៖ 010 700 800
ទីតាំង៖សាខាទី១៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី ២
​​​ សាខាទី២៖ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី ២

ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី

ហាង​ Bar B Q Plaza

ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក

ហាង Bar B Q Plaza 
លេខទូរសព្ទ៖023 880 880
ទីតាំង៖​ ផ្លូវ ៣១៥​ កែងផ្លូវ ៥២៨​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក

ឆ្ងល់អត់! ហេតុអីគេញ៉ាំ Steak ជាមួយពងទា ដឹងការពិតហើយធានាថាភ្ញាក់ផ្អើលខ្លាំង

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ អ្នក​ចូល​ចិត្ត​ញ៉ាំ​ steak ច្បាស់​ជា​ឆ្ងល់​ថា​​ ម៉េច​តែង​តែ​មាន​ពង​ទា​ចៀន​នៅ​ក្នុង​ចាន​ជា​មួយ​សាច់​រហូត​អ៊ីចឹង​។​

why does an tet tet hybrid have an eye on the wing, many people know when it turns out to be true - 4

steak ជា​អាហារ​​ម៉្យាង​ដែល​នរ​ណា​ៗ​ក៏​ចូល​ចិត្ត​។​ នៅ​កន្លែង​ខ្លះ​គេ​តែ​ប្រើ​ពង​ទា​ចៀន​ ដាក់​ក្នុង​ចាន​ជា​មួយ​សាច់​ គ្នា​យើង​ភាគ​ច្រើន​ប្រហែល​មិន​បាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ទេ​។​ ធម្មតា​​គេ​មិន​មែន​ដាក់​មក​ត្រឹម​តែ​លម្អ​ចាន​ទេ​ តែ​វា​មាន​មុខ​ងារ​ពិសេស​ ដែល​គ្នា​យើង​ភាគ​ច្រើន​ស្មាន​មិន​ដល់​។

Cooking Class: Bolton Valley Brunch - Stowe

ចុង​ភៅ​បាន​ពន្យល់​ថា​ ការ​ពិត​ទៅ​ស៊ុត​ត្រូវ​បាន​គេ​រៀប​ចំ​ដាក់​មក​ឲ្យ​មាន​ប្រយោជន៍​ មិន​មែន​ចេះ​តែ​ដាក់​ៗ​ដើម្បី​ឲ្យ​ឃើញ​ទំនង​ទេ​ ផ្នែក​ក្រហម​របស់​ស៊ុត​ដែល​យើង​ចៀន​មិន​សូវ​ឆ្អិន (ជ័រ​ព្នៅ​) មាន​ប្រយោជន៍​ខ្លាំង​ណាស់​។​ វា​នឹង​ទៅ​បន្សើម​សាច់​ ធ្វើ​ឲ្យ​សាច់​កាន់​តែ​ទន់​ បង្កើន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់​ និង​ល្អ​ចំពោះ​សុខភាព​មួយ​កម្រិត​ទៀត​។

Best Steak & Eggs Recipe - How To Make Steak & Eggs

​តែ​បើ​យើង​មិន​ចូល​ចិត្ត​ យើង​អាច​ដក​វា​ចេញ​ក៏​បាន​ដែរ​ ឬ​អាច​ប្រើ​វា​លាយ​បន្លែ​ញ៉ាំ​ក៏​បាន​ដែរ​។​ ធ្វើ​បែប​នេះ​ក៏​ល្អ​ចំពោះ​សុខភាព​យើង​ដែរ​។​

នឹកឃ្លានអាហារជប៉ុនៗអី ៤ ហាងនេះជួយបាន ទាំងស៊ូស៊ី និងសាច់អាំង

បើនឹកឃ្លានអាហារបែប​ជប៉ុនៗអី អាច save ៤ កន្លែងនេះទុក​បានណា​ ចង់ទៅស៊ូស៊ីក៏បាន សាច់អាំងក៏បាន ទៅដល់រសជាតិបែបជប៉ុនហ្មង។​ អ្នកចង់ញ៉ាំស៊ូស៊ី និងសាច់អាំងរសជាតិបែបជប៉ុនភាគច្រើនមិនដែលរំលងកន្លែង ៤ នេះទេ៖

ភោជនីយដ្ឋាន Kinkaku BBQ Japan

ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព​ អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី

ភោជនីយដ្ឋាន Uraetei BBQ Japan-Cambodia

អ្នកចូលចិត្តញ៉ាំសាច់អាំងបែបជប៉ុនភាគច្រើនច្បាស់ជាស្គាល់កន្លែងមួយនេះ។​ អ្នកទៅហើយ ៩៩ លើ ១០០ នាក់ហើយ​ដែល​សរសើរថាឆ្ងាញ់ ស័ក្តិសមនឹងតម្លៃ។​ ថ្ងៃខ្លះចង់ទៅទាល់តែកក់មុនទៀត ព្រោះមានភ្ញៀវចូលមិនដាច់រាល់ថ្ងៃ ទាំងថ្ងៃត្រង់ និងពេលល្ងាច។​

ភោជនីយដ្ឋាន Uraetei BBQ Japan-Cambodia
លេខទូរសព្ទ៖ 012 346 212
ទីតាំង៖ ផ្លូវ ៣៦០ បឹងកេងកង១ ជិតផ្សារជីបម៉ុងណូរ៉ូ

ហាង Genki Sushi Cambodia

ហាង Genki Sushi លោកអ្នកក៏ធ្លាប់បានស្គាល់ខ្លះហើយ អំពីមុខម្ហូបថ្មីៗប្លែករសជាតិបែបជប៉ុន ក្នុងនោះដែរស៊ូស៊ីដែលមានភាពពេញនិយមខ្លាំងនៅក្នុងហាងផ្ទាល់ដែលផ្តល់សេវាកម្មប្រើប្រព័ន្ធដឹកជញ្ចូនអាហារមកដល់តុរបស់អ្នកដោយប្រើរថភ្លើង ឬ ( Kousoku System​) យ៉ាងឆាប់រហ័ស អត់ចាំយូរទេ។

ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia

ហាង Genki Sushi Cambodia
Call៖ 023 901 545 / 010 463 997
ទីតាំង៖ ស្ថិតនៅម្តុំបឹងកេងកង១ ផ្ទះលេខ ១៨, តាមបណ្តោយផ្លូវ ៣១០
បើកលក់៖ 11:00AM – 10:00PM
Delivery៖ 069 310 310

ហាង Lobster Buffet

ហាង Lobster Buffet ផ្តល់ជូននៅបុហ្វេយ៉ាងសម្បូរបែប​ គ្រឿងសមុទ្រស្រស់ៗ មានគ្រប់ជម្រើសតែម្តង ក្នុងនោះដែរសម្រាប់ហាងក៏មាននូវ អាហារស៊ូស៊ី និងអាហារជាច្រើនទៀត!ក្នុងបរិយាកាសជួបជុំមិត្តភ័ក្រ ក្រុមគ្រួសារ គឺពិតជាសាកសមបំផុត។

ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet

ហាង Lobster Buffet
ទូរស័ព្ទ៖ 099 733 311
ទីតាំង៖ ផ្លូវលេខ 143. ទល់មុខហាងនំ រស្មីតារា

ឆុងអ៉ី តួភ្លក្សម្ហូបជាង១០០០ហាង ប្រាប់៣ចំនុច ម្ចាស់ហាងគួរដឹងមុនថតផ្សព្វផ្សាយភោជនីយដ្ឋាន

កញ្ញា ឆុងអ៉ី ជាតួដើរភ្លក្សមុខម្ហូបប្រចាំហ្វេសបុកផេក ហ្វេសថេស Facetaste តាំងពីឆ្នាំ ២០១៦ ដោយក្នុង១ថ្ងៃ យ៉ាងតិចកញ្ញាដើរថតភ្លក្សបាន ១ហាងជាប្រចាំរហូតមកដល់បច្ចុប្បន្ន បើតាមកញ្ញាប្រាប់មកកោះសន្តិភាព បើគិតមកដល់ពេលនេះ ហាងមិនក្រោម ១០០០ហាងដែលកញ្ញាបានភ្លក្ស។ ហើយអ្នកទស្សនាមួយចំនួន គ្រាន់តែឃើញមាត់គាត់ញ៊ាំ ក៏ស្គាល់ដែរថាជាគាត់ ហើយការភ្លក្សមុខម្ហូបរបស់គាត់តែងតែធ្វើអោយអ្នកមើល កូរពោះ ស្រក់ទឹកមាត់ចង់ញ៊ាំតាម ហើយសរសើរតៗគ្នាថា “មើលមាត់កូននឹងញ៊ាំហើយចង់ញ៊ាំតាមតែម្តង”។

តាមរយៈការសាកសួរជាច្រើនសំនួរ កញ្ញាក៏បានចែករំលែក ៣ចំនុចដល់ម្ចាស់ហាង គួរតែដឹងជាមុន មុនសម្រេចចិត្តថតផ្សព្វផ្សាយមុខម្ហូបរបស់ខ្លួនដើម្បីអោយមានប្រសិទ្ធិភាព និងមិនខាតបង់លុយកាក ហើយមានភ្ញៀវចាប់អារម្មណ៍ច្រើនក្រោយធ្វើការផ្សព្វផ្សាយរួច ជាមួយ Facetaste ដែលជាអ្នកឯកទេសផ្សព្វផ្សាយម្ហូបអាហារនៅកម្ពុជា ដ៏មានប្រសិទ្ធិភាព ហើយមានបទពិសោធន៍ផ្សព្វផ្សាយហាងជាង ១០០០កន្លែងកន្លងមកហើយ។ ដូច្នេះហើយបើអ្នកមាន ៣ចំនុចខាងក្រោមនេះហើយ ពិតណាស់ការផ្សព្វផ្សាយរបស់អ្នកនឹងមានប្រសិទ្ធិភាពជាក់ជាមិនខានឡើយ។

ចំនុចទី១ ការជ្រើសរើសមុខម្ហូបដើម្បីថតសំខាន់ណាស់ មិនមែនក្នុងហាងមាន ដប់ម្ភៃមុខ ថតទាំងអស់នោះទេ ម្ចាស់ហាងត្រូវជ្រើសរើសតែ ៣មុខជាគោលសំខាន់សម្រាប់ផ្សព្វផ្សាយ ហើយត្រូវប្រាកដថា ៣មុខនោះ មាន១មុខណា លេចធ្លោខ្លាំងជាងគេ ហើយបើមុខម្ហូបនោះ មានចំនុចពិសេសដែលហាងដទៃមិនមានទៀត សឹងតែថាពេលថត ម្ចាស់ហាងគួរតែសម្រេចចិត្តថតតែ ១មុខនោះបានហើយ ព្រោះថាសម្រាប់អ្នកនឹងមានភាពងាយស្រួលថាអ្នកចង់ផ្សព្វផ្សាយពីអ្វី ហើយហាងអ្នកមានអ្វីពិសេស។ ឧទាហរណ៍អោយងាយយល់ ខ្ញុំសូមលើកយកហាងមួយដែលមានឈ្មោះថា MOOL ម្ចាស់ហាងគាត់មានមុខម្ហូបមួយមានឈ្មោះថា ពងទាកូនដុតទឹកអំពិលទុំ ដែលជាមុខម្ហូបថ្មីប្លែកច្នៃចេញជាស្នាដៃថ្មី ដែលនៅខ្មែរយើងមិនធ្លាប់មានពីមុនមក ទាល់តែសោះដូច្នេះហើយមុខម្ហូបនេះមិនចាំបាច់ថតជាមួយមុខម្ហូបផ្សេងទេ ពេលថតផ្សព្វផ្សាយម្តងៗ វីដេអូខាងក្រោមជា ឧទាហរណ៍៖

ចំនុចទី២ ត្រូវប្រាកដថា មុខម្ហូបដែលអ្នកជ្រើសមកថតផ្សព្វផ្សាយអ្នកទស្សនា អ្នកញ៊ាំគេមានការចាប់អារម្មណ៍ មិនមែនយើងជាម្ចាស់ហាង ចាប់អារម្មណ៍តែម្នាក់ឯង ឬតែគ្នាយើងនៅក្នុងហាងនោះទេ ច្បាស់ណាស់ថា ពេលអ្នកបង្កើតមុខម្ហូបថ្មីមក យើងស្រលាញ់ យើងចូលចិត្ត ហើយគិតថាប្រាកដណាស់ថាអ្នកទស្សនា អ្នកញ៊ាំគេចូលចិត្តដូចយើងដែរ។ ត្រូវចាំថាមិនប្រាកដឡើយ ដូច្នេះហើយចំនុចទី២ សំខាន់ណាស់ ហើយមិនងាយឆ្លើយបានទេថាធ្វើដូចម្តេច គឺស្ថិតនៅលើបទពិសោធន៍ និងយល់ពីរសនិយម ពេលវេលា រដូវកាល ថាតើពេលនេះភ្ញៀវ ចូលចិត្តញ៊ាំអ្វី ដូច្នេះហើយ ការយល់ពីរសនិយម ពេលវេលា និងរូបរាងរបស់ម្ហូប ពិតជាសំខាន់ណាស់ ថាតើមុខម្ហូបរបស់អ្នក ប្លែកហើយ ថ្មីហើយ គ្មានអ្នកមានដូចហើយ តែត្រូវសួរថា តើរូបរាងរបស់មុខម្ហូបនេះ មានភាពទាក់ទាញទេ ថតទៅឃើញភ្លាម ចង់សាក ចង់ដឹង ហើយឬនៅ ឬគ្រាន់តែថ្មី តែរូបរាងយ៉ាប់មើល ថតមើលមិនយល់ ថតគ្មានភាពទាក់ទាញ ក៏ពិបាកណាស់ដែរ។ ហើយបើរូបរាងទាក់ទាញហើយ ត្រូវច្បាស់ថា រសនិយមវាជាមុខម្ហូបដែលអ្នកញ៊ាំ ចូលចិត្តញ៊ាំ នៅខ្មែរយើង ហើយពេលនឹងខែនឹងត្រូវពេលឬអត់ បើផ្សព្វផ្សាយទៅ ឧទាហរណ៍ ដូចពងទាកូនចឹង ខ្មែរយើងភាគច្រើនចូលចិត្តណាស់ មិនថាពេលណាខែណាទេ តែមុខម្ហូបខ្លះមិនអញ្ចឹងទេ។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ចំនុចទី៣ ជាចំនុចសំខាន់ណាស់ ក្រោយពីអ្នកផ្សព្វផ្សាយហើយ ចំនុចទាំង២ខាងលើអ្នកធ្វើបានល្អ ជ្រើសរើសមុខម្ហូបថតត្រូវ ហាងអ្នកមានភ្ញៀវចាប់អារម្មណ៍ច្រើន ហើយច្បាស់ណាស់ បើវីដេអូផ្សព្វផ្សាយទៅមានអ្នកទស្សនាច្រើន ហាងអ្នកនឹងមានភ្ញៀវច្រើនមកសាកល្បង ដូច្នេះហើយសំនួរសួរថា តើអ្នកចង់បានភ្ញៀវពេញៗ ហាងរហូតអត់ ភ្ញៀវថេរឬអត់? ពិតណាស់ ម្ចាស់ហាងចង់អោយមានភ្ញៀវជាប់ជាប្រចាំ ដូច្នេះហើយ ចំនុចទី៣ នេះជាចម្លើយ ហើយម្ចាស់ហាងនីមួយៗ ត្រូវតែមានដាច់នោះគឺ រសជាតិឆ្ងាញ់ ចាំដៃ ជាប្រចាំ មិនមែនរូបរាងទាក់ទាញ ថ្មីប្លែក តែសំបកខាងក្រោយតែរសជាតិញ៊ាំមិនកើតនោះទេ ដូច្នេះហើយអ្នកត្រូវប្រាកដថារសជាតិឆ្ងាញ់ ពិសេសអនាម័យផងដែរ។ ៣ចំនុចនេះ សង្ឃឹមថាអ្នកទាំងអស់គ្នា យកទៅប្រើការបាន ហើយនៅមានចំនុចជាច្រើនទៀត តែខ្ញុំជឿថា ម្ចាស់ហាងភាគច្រើនដឹងហើយ ដូចជារឿងសេវាកម្ម តម្លៃសមរម្យ ទទួលយកបានអីចឹងទៅ។ ចា៎ អរគុណ ខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលេក ហើយបើលោកអ្នកចង់ទទួលបានសេវាកម្មផ្សព្វផ្សាយមុខម្ហូបរបស់អ្នក និងពិគ្រោះយោបល់ផ្សេងៗ អាចទំនាក់ទំនងមកខ្ញុំបន្ថែមបានតាមរយៈទូរស័ព្ទលេខ 098 555 880

រូបមន្តធ្វើប្រហិតសាច់ជ្រូកងាយៗខ្លួនឯង មិនបាច់ទិញគេ ក្រែងប៉ះសាច់មិនល្អ

ឡើងមុន Admin បាន​បង្ហាញម្តងហើយពីវិធីធ្វើ ប្រហិតសសាច់គោ ដោយ​ខ្លួន​ឯងនៅ​ផ្ទះ​ ព្រោះ​បើ​ទិញ​គេខ្លាច​ប៉ះរបស់មិនសុទ្ធ​ ប្រហិត​ខ្លះ​មិន​សូវ​មានសាច់គោទេ​ មាន​តែ​ម្សៅ​។​ ចំពោះ​ប្រហិត​សាច់​ជ្រូក​ក៏​មិន​ខុសគ្នា​ដែរ​ ណាមួយ​ទិញ​គេ​ ហើយ​សាច់​ជ្រូក​ទៀតនោះ​ ខ្លាចប៉ះសាច់​ជ្រូក​គេយកមកធ្វើ​មិនល្អ​ បើ​ធ្វើ​ខ្លួន​ឯងយើង​ច្បាស់​ជា​ទិញ​សាច់​ល្អ​យក​មក​ធ្វើ​ហើយ​។​ នៅ​ចាំ​អីទៀត​ធ្វើ​ទុក​ ពេលឃ្លានចៀនញ៉ាំ​នៅផ្ទះ​ដឹង​តែឆ្ងាញ់​ហ្មង​។​

គ្រឿ​ងផ្សំ​៖

  • សាច់ជ្រូក ១ គីឡូក្រាម
  • ម្សៅពោត ឬម្សៅឆា ១ ស្លាបព្រាបាយ
  • ម្សៅដុតនំ (Baking powder) កន្លះស្លាបព្រាបាយ
  • ទឹកត្រជាក់ កន្លះកូនចាន
  • ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាបាយ
  • ម្រេចម៉ត់ ១ ស្លាបព្រាបាយ
  • ស្ករស ២ ស្លាបព្រាបាយ

វិធីធ្វើ៖

១.កាត់សាច់ជ្រូកជាដុំៗតូចល្មម រួចយកទៅកិនឲ្យសាច់ម៉ដ្ឋល្អ

២.លាយទឹកត្រជាក់ ទឹកស៊ីអ៊ីវ អំបិល ម្រេចម៉ដ្ឋ ស្ករស ម្សៅពោត ឬម្សៅឆា និងម្សៅដុតនំចូលគ្នា កូរឲ្យសព្វល្អ

៣.បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់ កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ ប្រហែល ១៥នាទី រួចដួសដាក់ចានគ្របទុកចោលដាក់ក្នុងទូរទឹកកកប្រហែល ៤៥ នាទី

៤. ដាក់ឆ្នាំងដាំទឹកក្តៅ រួចបិទភ្លើង (កុំឲ្យទឹកពុះ ព្រោះពេលដាក់ប្រហិតស្ងោរចូលនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំងប្រហែល ១៥នាទី ទុកឲ្យប្រហិតអណ្តែតឡើង


ដឹងតិចនិកសម្ងាត់ ៣ យ៉ាង អ្នកចូលចិត្តញ៉ាំពេលយប់លែងភ័យរឿងឡើងគីឡូ

ធម្មតា​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​យប់​ នឹង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​បាន​យ៉ាង​ងាយ​ តែ​បើ​ដឹង​តិច​និក​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ មិន​ចាំ​បាច់​ភ័យ​រឿង​ធាត់​ទៀត​ទេ​។​ ថ្ងៃ​យើង​នឹង​ចែក​រំលែក​តិចនិក​ងាយ​ៗ​ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​យប់​ឡើង ជា​ពិសេស​ស្រី​ៗ​ មិន​ចាំ​បាច់​ខ្លាច​ធាត់​ទៀត​ទេ​៖

3 secrets to eat late at night without being afraid of fat

១. ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ឲ្យ​បាន​ច្រើន​មុន​ពេល​ចូល​គេង​

វិធី​សាស្ត្រ​នេះ​អាច​ជួយ​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​យប់​ៗ​បាន​ច្រើន​។​ ការ​ដែល​ញ៉ាំ​អាហារ​ដែល​សម្បូរ​កាឡូរី​ឲ្យ​សម​ល្មម​ និង​មិន​លើស​បរិមាណ​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​ នឹង​មិន​ធ្វើ​ឲ្យ​យើង​ធាត់​ទេ​។ ដូច​នេះ​បើ​ចង់​ញ៉ាំ​អាហារ​ពេល​យប់​ៗ​ យើង​គួរ​តែ​បែង​ចែក​អាហារ​ពេល​ព្រឹក​ អាហារ​ថ្ងៃ​ត្រង់​ និង​ពេល​ល្ងាច​ ឲ្យ​បាន​សម​ល្មម​ ទើប​រាង​កាយ​នៅ​តែ​ទទួល​បាន​ថាមពល​ទោះ​ពេល​គេង​ក៏​ដោយ​។​

BULKING for Women -

២. កំណត់​ចំនួន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ

បើ​យើង​ចាំ​បាច់​ត្រូវ​អាហារ​ពេល​យប់​ៗ​ យើង​គួរ​តែ​កំណត់​ចំនួន​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ កុំ​ញ៉ាំ​ច្រើន​ពេក​ កុំ​ញ៉ាំ​រហូត​ដល់​ឆ្អែត​ ដោយ​សារ​តែ​ញ៉ាំ​ឆ្អែត​ពេក​មុន​ពេល​គេង​ នឹង​ធ្វើ​ឲ្យ​ពិបាក​រំលាយ​ គួរ​តែ​ព្យាយាម​ញ៉ាំ​តែ​បន្តិច​បាន​ហើយ​ ឬ​អាច​ញ៉ាំ​ជា​ផ្លែ​ឈើ​ និង​យ៉ាអួ​ជា​ដើម​ ឬ​អាច​បន្ថែម​នំប៉័ង​ស្រូវ​សាលី​ មួយ​ជំនិត​គឺ​គ្រប់​គ្រាន់​សម្រាប់​ក្រពះ​យើង​ហើយ​ និង​ធ្វើ​ឲ្យ​យើង​គេង​លក់​បាន​ស្រួល​។

Nounours beaux et vieux   Ruth&RecettesSaines

៣. ញ៉ាំ​ឲ្យ​បាន​ ៣ ម៉ោង​មុន​ពេល​ចូល​គេង

រឿង​សំខាន់​មួយ​ទៀត​ គឺ​ត្រូវ​ចាំ​ថា​គួរ​តែ​ញ៉ាំ​ឲ្យ​បាន​ ៣ ម៉ោង​មុន​ពេល​ចូល​គេង​ ដោយ​សារ​តែ​បើ​យើង​ញ៉ាំ​ហើយ​ភ្លាម​ចូល​គេង​ភ្លាម​ វា​នឹង​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​។​ ដូច​នេះ​ហើយ​ត្រូវ​ចាំ​ឲ្យ​អាហារ​រំលាយ​អស់​សិន​មុន​ចូល​គេង​ ឬ​យើង​អាច​រើស​យក​អាហារ​ណា​ដែល​ងាយ​រំលាយ និង​មិន​ផ្តល់​ថាម​ពល​ច្រើន​ពេក​។​​​​