ទៅទិញសាច់ជ្រូក បើឃើញសញ្ញា ៣ នេះ កុំទិញឲ្យសោះ ប្រយ័ត្នប៉ះជ្រូកឈឺ ឬងាប់

ត្រូវចេះមើល កុំឲ្យអ្នកលក់បោកបាន

0
4719

សាច់​ជ្រូក​ជា​សាច់​ងាយ​រក និង​សម្បូរ​គេ​លក់​ច្រើន​ជាង​គេ​ អ្នក​ខ្លះ​អាច​នឹង​ញ៉ាំ​រាល់​ថ្ងៃ​ក៏​មាន​។​ ដោយ​សារ​តែ​តម្រូវ​ការ​ច្រើន​ អ្នក​លក់​ខ្លះ​លក់​ឲ្យ​យើង​លាយ​សាច់​ជ្រូក​ឈឺ​ ឬ​ងាប់​ក៏​មាន​ដែរ​ យក​ទៅ​ញ៉ាំ​មិន​ស្រួល​អាច​មាន​បញ្ហា​សុខភាព​ទៀត​។​ ដើម្បី​ចៀស​វាង​ទិញ​ប៉ះ​សាច់​មិន​ល្អ​ គួរ​តែ​មើល​លើ​ ៣ ចំនុច​នេះ​៖

Trung Tâm TMĐT Và Chuỗi Cửa Hàng Thịt Heo Sạch Porkpork ở Quận ...

១. មើល​ស្បែក​ជ្រូក​

ជា​ធម្មតា​ស្បែក​ជ្រូក​ដែល​ឆ្លង​ជំងឺ​ តែង​មាន​ស្នាម​ក្រហម​អ៊ុច​ៗ​ ជា​មួយ​នឹង​រោម​ពណ៌​ស្វាយ​លើ​ជើង​។​ ស្នាម​នេះ​ដោយ​សារ​តែ​ជ្រូក​ងាប់​ ដោយ​មិន​បាន​បាត់​បង់​ឈាម​ ឬ​មក​ពី​វា​ឆ្លង​ជំងឺ​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ហើយ​ខ្លាញ់​ច្រើន​តែ​មាន​ពណ៌​ក្រហម ឬ​លឿង​។​ ចំពោះ​សាច់​ជ្រូក​ល្អ​វិញ​ ស្បែក​វា​ពណ៌​ស​ មាន​ឈាម​ក្រោម​រោម​ពណ៌​ក្រហម​ ខ្លាញ់​វា​មាន​ពណ៌​ស​ ហើយ​ភ្លឺ​។

ស្តាប់ អ្នក លក់ សាច់ ជ្រូក មាន ...

២. សភាព​សាច់​

សត្វ​ដែល​ឈឺ​ និង​ងាប់​ ងាយ​នឹង​រលួយ​ណាស់​បន្ទាប់​ពី​ងាប់​ហើយ​ ដូច​នេះ​សភាព​សាច់​គឺ​មិន​ល្អ​។​ ដូច​នេះ​ហើយ​ពេល​ដែល​ទិញ​សាច់​ជ្រូក​ យើង​គួរ​តែ​យក​ដៃ​ចុច​លើ​សាច់​ ហើយ​ដក​ចេញ​វិញ​ឲ្យ​លឿន​ បើ​វា​ជា​សាច់​ជ្រូក​ដែល​ងាប់​ សាច់​វា​មិន​រឹង​ទេ​ តែ​វា​មាន​សភាព​ទន់​ខ្លាំង​ និង​មិន​ល្អ​។​ វា​នឹង​ទ្រុឌ​ ហើយ​មាន​ស្នាម​ បន្ទាប់​ពី​យើង​ដក​ដៃ​ចេញ​។

Thịt Heo Sạch Nabuta - Chung Cư Ấn Quang ở Quận 10, TP. HCM | Foody.vn

៣. ក្លិន​

អ្នក​កាប់​ជ្រូក​ និង​អ្នក​លក់​សាច់​ជ្រូក​ បាន​ប្រាប់​ថា​មុន​ទិញ​សាច់​ជ្រូក​ ពួក​គាត់​ត្រូវ​តែ​ហិត​សិន​។​ បើ​សាច់​ជ្រូក​នោះ​ធំ​ក្លិន​ផ្សារ​ៗ​ នោះ​បញ្ជាក់​ថា​វា​ជា​ជ្រូក​ឈឺ​ បើ​វា​មាន​ក្លិន​ធម្មតា​ មាន​ន័យ​ថា​វា​ជា​សាច់​ស្រស់​ អាច​ទិញ​បាន​។