ច្បាស់ណាស់អោយតែនិយាយចង់ញ៊ាំបាញ់ឆែវឆ្ងាញ់ម្នាក់ៗតែងតែនឹកឃើញដល់បាញ់ឆែវខាងត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាមុនគេហ្មង ព្រោះថាទីនេះមានហាងលក់ច្រើនហើយឆ្ងាញ់ៗទៀតដែលអាចជាជម្រើសសម្រាប់អ្នកគ្រប់គ្នា។



សម្រាប់ Admin ស្គាល់ហាងមួយកន្លែងដែលក្នុងចំណោមហាងទាំងអស់នេះ ដែលមានយីហោ ហេង សុខា នៅទល់មុខអូតែលសុខាតែម្ដងដែលងាយស្រួលរកខ្លាំងមែនទែន។ បើតាមការបង្ហើបអោយដឹងពីលោកពូម្ចាស់ហាងរបស់ឆ្ងាញ់ដែលពេញនិយមប្រចាំនៅទីនេះគឺ បាញ់ឆែវ ខ្យងអាំង និងខ្យងចំហុយ សម្រាប់ ៣មុខនេះគឺលក់ដាច់លែងនិយាយហើយ គឺថាអោយតែភ្ញៀវមកញ៊ាំ ដឹងតែហៅ ៣មុខនេះញ៊ាំហ្មង។ ក្រៅពីនេះក៏មានពងមាន់អាំង ពងទាកូន សង្វាក់ ក្រួចបំពង សាច់គោអាំងពោះគោទឹកប្រហុក និងមានជាច្រើនមុខទៀត។ ស្គាល់កន្លែងដឹងថាមានរបស់ឆ្ងាញ់ប៉ុណ្ណេះហើយដឹងតែលែងបារម្ភរឿងខ្លាចស្គមទៀតហើយ។



ណ្ហើយ នៅចាំអីទៀតល្ងាចនេះចេញពីធ្វើការល្ងាចនេះបើបានមកអង្គុយស្រូបខ្យល់នៅត្រើយសុខានេះហើយ ឈៀងមកញ៊ាំបាញ់ឆែវ ចាក់ខ្យង សាច់គោអាំងពោះគោអាំងទឹកប្រហុកមួយឈុតពីរមកណាព្រោះថារបស់ឆ្ងាញ់កុំអោយរំលង៕



ហាង លាង សុខា
លេខទូរសព្ទ៖ 089 28 45 91 / 012 354 381
ទីតាំង៖ ទល់មុខអូតែលសុខា
វីដេអូ៖