កំពឹសចៀន អាហារសម្រន់ដែលងាយធ្វើ និងមានរសជាតិឆ្ងាញ់ ដែលគួររៀនធ្វើញ៊ាំកុំអោយទំនេរមាត់?

គ្រាន់តែនិយាយដល់កំពឹសចៀន ច្បាស់ជាមានអ្នកខ្លះនឹកដល់កាលពីកុមារភាព ដែលធ្លាប់ទិញញ៊ាំនៅសាលារៀនជាមួយមិត្តភក្តិអីហើយ។ សម្រាប់ Admin ប្រហិតចៀននេះគឺជាទីពេញចិត្តហ្មងហើយកាលរៀនបឋមសិក្សា ជាពិសេសថ្ងៃណាខ្វះលុយ បបួលមិត្តភក្ដិចូលលុយគ្នាទិញហើយកាច់ចែកគ្នាញ៊ាំ តោះអ្នកណាធ្លាប់មានអនុស្សវរីយ៍បែបនេះខ្លះឆាប់ខលបបួលមិត្តចាស់មកធ្វើកំពឹសចៀននេះញ៊ាំរំលឹកនឹកអនុស្សវរីយ៍កម្សត់កម្រជាមួយគ្នា។

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • កំពឹស ៣០០ក្រាម
  • ម្សៅអង្ករ ១០០ក្រាម
  • ម្សៅសូដា កន្លះស្លាបព្រាកាហ្វេ
  • ទឹក ១០០មីលីលីត្រ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា ១៥០ ទៅ២០០មីលីលីត្រ

▶️ គ្រឿងផ្សំអំបិលក្រូចឆ្មារ៖

  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្រេចគ្រាប់ខ្មៅ ១ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មារ ២ផ្លែ

▶️ របៀបចៀនកំពឹស៖

  • លាងកំពឹសអោយស្អាតជាមួយទឹកសាប រួចដាក់សម្រក់ទឹកវាអោយស្ងួត
  • ដាក់ម្សៅលាយក្នុងចាន ថែមម្សៅសូដា ទឹក និងអំបិលរួចធ្វើការកូរអោយសព្វចូលគ្នា
  • ចាក់ប្រេងឆាចូលក្នុងខ្ទះ ដាំលើចង្ក្រានដោយប្រើភ្លើងអោយក្ដៅខ្លាំង។ ដួសម្សៅប្រហែលមួយស្លាបព្រាដាក់ចូលក្នុងខ្ទះ រួចដាក់កំពឹសប្រហែលមួយស្លាបព្រាបាយដែរ រួចដាក់ចូលក្នុងប្រេងឆាដែលដាំក្ដៅក្នុងខ្ទះ។ ដាក់ចម្អិនទាល់តែចាឡើងរឹង​ និងកំពឹសឡើងក្រហម រួចចាប់វាចេញពីខ្ទះទុកអោយស្រក់ប្រេងឆាអស់ រួចលើកដាក់ចូលក្នុងចានរួចជាការស្រេច។

▶️ របៀបធ្វើម្រេចក្រូចឆ្មារ៖

  • យកអំបិល និងម្រេចលីងក្នុងខ្ទះអោយឡើងឈ្ងុយ រួចយកទៅបុកអោយម៉ដ្ឋ
  • រួចធ្វើការច្របាច់ក្រូចឆ្មារចូលរួចជាការស្រេច

ជម្រើសមួយទៀតអ្នកទាំងអស់គ្នាក៏អាចយកកំពឹសមកចៀនជាមួយនំប៉័ងបានដែរ ញ៊ាំទៅធ្វើអោយប្លែកមួយកម្រិតទៀត៕

ចុងសប្ដាហ៍ ឃ្លានលតឆា មីឆា ចេញម៉ូតូចេញឡានមកម្ដុំសាលាអង្គអេងមកដឹងតែបានញ៊ាំឆ្ងាញ់មាត់

លតឆា មីឆា នរណាមិនស្គាល់លក់ជាង១០ឆ្នាំហើយ ល្បីឆ្ងាញ់សឹងអីអ្នកខ្លះញ៊ាំតាំងពីកម្លោះក្រមុំ រហូតដល់កូនមួយ កូនពីរហើយ។ លឺតែប៉ុណ្ណេះអ្នកដែលមិនធ្លាប់បានមកញ៊ាំច្បាស់ជាចង់ស្គាល់ហើយមើលទៅ កន្លែងឆ្ងាញ់Adminមិនដែលកំណាញ់លាក់បាំងអីទេ គឺហាង ពិសិដ្ឋ លតឆាអង្គអេង នៅលើផ្លូវ២៩២ ម្ដុំសាលាអង្គអេងហ្នឹងឯង។

ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង

សម្រាប់ហាង លតឆា មីឆា មួយនេះល្បីមានភ្ញៀវមកញ៊ាំជាហូរហែរនោះដោយសារទឹកត្រីស្រូបមី និងលត គឺធ្វើដោយម្ចាស់ហាងផ្ទាល់ប្រើរូបមន្តពិសេសដោយប្រើតែក្រូចឆ្មារ និងអំពិលទុំតែប៉ុណ្ណោះដោយមិនមានប្រើសារធាតុអ្វីផ្សេងៗរឺទឹកខ្មេះនោះទេ។ រីឯលត និងមីគឺសុទ្ធតែថ្មីៗ ហើយក្នុងការចម្អិន គឺមិនមានប្រើប្រាស់ប៊ីចេង រឿងពិសេសមួយទៀតដែលអ្នកទាំងអស់គ្នាមកដល់ហើយត្រូវតែញ៊ាំគឺសាច់ប៉ាតេ ដែលម្ចាស់ហាងបានជ្រើសរើសយកសាច់សុទ្ធ១០០% ប្រភេទសាច់លេខ១ ដែលធ្វើអោយប៉ាតេមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។

ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង

ណ្ហើយ ស្គាល់កន្លែងឆ្ងាញ់ប៉ុណ្ណេះហើយ ណាមួយចំថ្ងៃចុងសប្ដាហ៍ទៀត ខលបបួលគ្នាមកលឿនមកណា។ កុំភ្លេចថាជូនមនុស្សដែលយើងស្រលាញ់មកញ៊ាំរបស់ឆ្ងាញ់ គឺគេកាន់តែស្រលាញ់យើង ចឹងមកលឿនមក?៕

ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង

ហាង ពិសិដ្ឋ លតឆាអង្គអេង
បើក៖ ៧ព្រឹក – ៩យប់
លេខទូរសព្ទ៖ 093 59 15 58 | 069 412 490
ទីតាំង៖ ផ្ទះលេខ ១៧៦ ផ្លូវ ២៩២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន

វីដេអូ៖

អ៊ែមអស់ទាស់បញ្ចុះតម្លៃ២០% ពេញមួយខែសម្រាប់មុខម្ហូបថ្មី មីបំពងស៊ុបឆ្នាំងដីពិសេស

ដើមខែនាំលាភនាំសំណាង មានដំណឹងល្អសម្រាប់ហ្វេនៗដែលតាមដាន Facetaste ថ្ងៃនេះ Admin នាំអ្នកទាំងអស់គ្នាមកស្គាល់ហាងមួយកន្លែងដែលមានមីនុយថ្មីរសជាតិឆ្ងាញ់ប្លែក ថែមទាំងមានការប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ ២០% ពេញមួយខែមិថុនា ឆ្នាំ២០២០ នេះតែម្ដង នោះគឺហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស

ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស

គ្រាន់តែឃើញឈ្មោះហាង ច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ព្រោះថាហាង​ ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស គឺល្បីលក់ដាច់ខ្លាំងម្ហូបប្រចាំហាងគឺ ស៊ុបកន្ធាយ និងកន្ធាយដុតអំបិលម្ទេស ដែលពីរមុខនេះហើយធ្វើអោយអតិជនគាំទ្រខ្លាំង និងតែងតែទៅញ៊ាំជាប្រចាំ។ ថ្មីៗនេះហាងក៏បានបង្កើតមីនុយថ្មីរសជាតិពិសេសប្លែក គឺមីបំពងស៊ុបឆ្នាំងដីពិសេស រសជាតិប្លែកពីគេ និងមានសាច់ច្រើនប្រភេទ សាច់គោ ប្រហិត សរសៃកែង គ្រឿងសមុទ្រ និងមានឈុតពិសេសដែលមានសាច់រហូតដល់ ៥មុខឯណោះ។ លក្ខណៈពិសេសដែលធ្វើអោយរសជាតិឆ្ងាញ់ គឺដោយសារតែទឹកស៊ុបចុងភៅបាន យកស្មងគោយកមករំងាស់ជាមួយរូមន្តពិសេសប្រចាំហាងតាមម៉ោងកំណត់ច្បាស់លាស់ធ្វើអោយមានរសជាតិឆ្ងាញ់ប្លែកពីគេ។ រីឯមី ចុងភៅប្រចាំហាងក៏បានធ្វើដោយខ្លួនឯង និងយកទៅបំពងមុននឹងយកមកស្រុះធ្វើអោយរសជាតិកាន់តែពិសេសមួយកម្រិតទៀត។ និយាយទៅ គឺថាបានទៅដល់ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស នេះហើយគឺត្រូវតែសាកមីនុយថ្មីនេះតែម្ដង។

ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស

តោះ នៅគិតអីទៀតមីនុយក៏ថ្មី រសជាតិក៏ប្លែក ជាពិសេសបញ្ចុះតម្លៃរហូតដល់២០%ពេញមួយខែចឹងអី សប្បាយនាំគ្នាទៅញ៊ាំហ្មង។ លឿនៗមកណា របស់ឆ្ងាញ់ ញ៊ាំហើយចំណេញច្រើនបែបនេះ គួរណាស់តែណាត់គ្នាមកញ៊ាំរាល់ថ្ងៃហ្មង៕

ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស
ហាង ពោះគោអាំងទឹកប្រហុកសាច់បង្គាពិសេស

ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស
លេខទូរសព្ទ​៖ 096 6666 030 / 012 96 77 13 / 096 88 86 813
ទីតាំង៖ ផ្លូវ336 សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ភ្នំពេញ

វីដេអូ៖

តោះ! បបួល Crush ទៅធ្វើរឿង ៧ យ៉ាងនេះនៅកោះស្តេច​

កោះ​ស្តេច​ជា​កោះ​មួយ​ដែល​ខុស​ពី​គេ​ ដោយ​សារ​វា​ជា​ប្រភេទ​ប្រជុំ​កោះ​ ហើយ​មាន​សកម្មភាព​ច្រើន​ ដែល​យើង​គួរ​ធ្វើ​ពេល​ទៅ​លេង​ទី​នោះ​ ហើយ​បើ​ចង់​ជិះ​ទូក​ពី​កោះ​មួយ​ទៅ​កោះ​មួយ​ មិន​ចំណាយ​ពេល​ច្រើន​ទៀត​។​ អ្នក​ចូល​ចិត្ត​ដើរ​កំសាន្ត​លើ​ដែន​កោះ​ គួរ​តែ​មក​លេង​កោះ​មួយ​នេះ​ ហើយ​ខាង​ក្រោម​ជា​សកម្មភាព​ដែល​គួរ​ធ្វើ​ពេល​ទៅ​ដល់​៖

ដើរ​មើល​ភូមិ​របស់​អ្នក​ស្រុក​កោះ​ស្តេច​

ដោយ​សារ​តែ​វា​ជា​ដែន​ដី​កោះ​ ចំនួន​អ្នក​ភូមិ​ដែល​រស់​នៅ​លើ​ទី​នោះ​មិន​មាន​ច្រើន​ណាស់​ណា​ទេ តែ​របៀប​រស់​នៅ​អាច​នឹង​ប្លែក​ពី​យើង​អ្នក​ទី​ក្រុង​ ភាគ​ច្រើន​ពួក​គាត់​ប្រកប​របរ​នេសាទ​ និង​លក់​ឥវ៉ាន់​តិចតួច​​។​

Image may contain: sky, ocean, outdoor and water
រូបភាព កោះស្តេច KohSdach
Image may contain: sky, cloud, ocean, house, outdoor, nature and water
រូបភាព កោះស្តេច KohSdach
Image may contain: one or more people, tree and outdoor
រូបភាព កោះស្តេច KohSdach

ទៅ​លេង​ឆ្នេរ​ដូង​

ឆ្នេរ​ដូង​ជា​ឆ្នេរ​ដែល​ស្ថិត​លើ​កោះ​ស្តេច​ យើង​អាច​ងូត​ទឹក​លេង​បាន តែ​វា​មាន​ជម្រៅ​ជ្រៅ​បន្តិច​ អ្នក​មិន​ចេះ​ហែល​ទឹក​ គួរ​លេង​កៀន​ៗ​បាន​ហើយ​។

Image may contain: sky, cloud, ocean, tree, plant, outdoor, nature and water
រូបភាព កោះស្តេច KohSdach
Image may contain: sky, tree, cloud, plant, outdoor and nature
រូបភាព កោះស្តេច KohSdach

ទៅ​លេង​ពយ​បារាំង​

ឆ្នេរ​នេះ​អាច​ងូត​ទឹក​បាន​ ហើយ​មាន​ស្ពាន​ឲ្យ​ថត​រូប​លេង​។

Image may contain: sky, ocean, tree, cloud, outdoor and nature
រូបភាព កោះស្តេច KohSdach

ជិះ​ទូក​ទៅ​មើល​ផ្កា​ថ្ម ស្ទូច​ត្រី​ និង​ដើរ​លេង​តាម​កោះ

Image may contain: 1 person, outdoor, nature and water
រូបភាព កោះស្តេច KohSdach
Image may contain: one or more people, ocean, outdoor, nature and water
រូបភាព កោះស្តេច KohSdach

ទៅ​លេង​កោះ​ស្មាច់

កោះ​នេះ​មាន​ទី​តាំង​ជិត​កោះ​ស្តេច​ យើង​អាច​ទៅ​ងូត​ទឹក​លេង​បាន​ស្រួល។

Image may contain: ocean, sky, cloud, outdoor, nature, water and text
រូបភាព ជ្រួលជ្រើម-Jruol Jrerm

ទៅ​លេង​ឆ្នេរ​កោះ​រីក​រាយ​ ឬ​កោះ​ខ្មោច

ចេញ​ពី​កោះ​ស្មាច់​ នៅ​ជិត​នោះ​មាន​កោះ​រីក​រាយ​ ឬ​កោះ​ខ្មោច​ដែល​គេ​និយម​ទៅ​មើល​ផ្កា​ថ្ម​។

Image may contain: ocean, sky, beach, outdoor, nature and water
រូបភាព ជ្រួលជ្រើម-Jruol Jrerm

ទិញ​គ្រឿង​សមុទ្រ​ស្រស់​ពី​អ្នក​ភួមិ​ញ៉ាំ

រឿង​មិន​អាច​ភ្លេច​បាន​គឺ​គ្រឿង​សមុទ្រ​នៅ​កោះ​ស្តេច​តែ​ម្តង​ ធានា​​ថា​ជាតិ​ខ្លាំង​ ថ្មី​ៗ​ស្រស់​ៗ​ ព្រោះ​គេ​នេសាទ​មក​ភ្លាម​ៗ​ តម្លៃ​ក៏​សមរម្យ​ដែរ​។

Image may contain: people sitting, outdoor and water
រូបភាព កោះស្តេច KohSdach
Image may contain: food
រូបភាព កោះស្តេច KohSdach

បើបានទៅលេងហើយសុំចិត្តមួយចុះ​ កុំនាំសម្រាមទៅអី កន្លែងកម្សាន្តណាក៏ដោយ​តែងស្វាគមន៍យើងជានិច្ច តែមិនស្វាគមន៍​សម្រាម​យើងទេ​។ ដូច​នេះពេល​ញ៉ាំ​ហើយ សូមមេត្តាវេចខ្ចប់ដាក់ក្នុងធុងសម្រាមឲ្យបាន​ត្រឹមត្រូវ​ ជាពិសេស​ ដប ថង់ ប្លាស្ទិច​ ស្នោរ​ ជាដើម​ ធ្វើ​ជាមនុស្សត្រូវមានទំនួសខុសត្រូវ យើងចង់ស្អាត គេក៏ត្រូវការស្អាតដូចគ្នា​។

ប្រភព៖ ជ្រួលជ្រើម-Jruol Jrerm

ជួបជុំ​បងប្អូន ចង់ដាក់ម៉ាតយពីរតយអី សាកធ្វើ ៥ មុខទុកក្លែម ដឹងតែជាតិហ្មង

ជិត​ដល់​ថ្ងៃសម្រាក​ចុងសប្តាហ៍ហើយ មានគម្រោងទៅដើរលេងណាអត់? ឬក៏ដេកផ្ទះទៀតហើយ ចុះបើដេកផ្ទះមានអីមិនល្អ ហៅបងប្អូនជុះគ្នា ដាក់ម៉ាតយពីរតយមើល កុំឲ្យអផ្សុក​។​ មានតែតយអត់គ្រឿងក្លែមម៉េចកើត ម្ហូប ៥ មុខនេះជួយបាន ធានាថាយកធ្វើគ្រឿងក្លែមដឹងតែជាតិហ្មង។

សាច់ជ្រូកបីជាន់លីងជាមួយអំបិលម្ទេស

ចុចលើរូបដើម្បីមើលវិធីធ្វើ

ប៉ាតេញ៉ាំសណ្តែកដីហឹរៗ

ចុចលើរូបដើម្បីមើលវិធីធ្វើ

ពោះវៀនតាន់ជ្រូកបំពង

ចុចលើរូបដើម្បីមើលវិធីធ្វើ

បង្គាបំពងឆាពងទាប្រៃ

ចុចលើរូបដើម្បីមើលវិធីធ្វើ

សាច់ក្តាមឆាម្រះព្រៅ

ចុចលើរូបដើម្បីមើលវិធីធ្វើ

ម៉ាតយពីរតយក៏ដោយ បើស្រវឹងហើយត្រូវដេក មិនត្រូវបើកបរ ឬបញ្ចេញសកម្មភាពរំខាន់អ្នកដ៏ទៃទេ។ ចូរកុំផឹករហូតបាត់បង់ស្មារតី។

ប្រហុកខ្ទិះ អន្លក់បន្លែធម្មជាតិស្រស់ៗ ឆ្ងាញ់អស់ស្ទះហើយ??

ប្រហុកខ្មែរយើងធ្វើពីត្រីបឹង និងត្រីទន្លេរសជាតិឆ្ងាញ់តិចអី ហើយក៏ល្បីដល់ជនបរទេសដែរ ថ្វីត្បិតអ្នកខ្លះចាញ់ក្លិនបន្តិចមែន។ ហើយសម្រាប់អ្នកទាំងអស់គ្នាចូលចិត្តមួយណាក្នុងចំណោមប្រហុកឆៅ ចំហុយ រំលីក្រសាំង រឺប្រហុកខ្ទិះ? ថ្ងៃនេះ Admin បង្រៀនរូបមន្តធ្វើប្រហុកខ្ទិះ យ៉ាងឈ្ងុយឆ្ងាញ់ បើបានអន្លក់ជាមួយបន្លែធម្មជាតិស្រស់ៗទៀតរសជាតិកើនថ្វេរដង។

ប្រហុកខ្ទិះ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ជ្រូកចិញ្ច្រាំ ៣ខាំ
  • ប្រហុក ២ខាំ
  • ខ្ទិះដូង ១០០មីលីលីត្រ
  • ស្ករក្រហម ១ខាំ
  • សណ្ដែកដី ១ខាំ
  • គ្រឿងបុក ១ខាំ
  • ប្រេងសណ្ដែក ១កូនពែង
  • ម្ទេសក្រៀម ចិញ្ច្រាំ ៤ផ្លែ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ស្លឹកក្រូចសើច ៥សន្លឹក
  • បន្លែអន្លក់ (ជីរណា, ប៉េងប៉ោះ, ត្រប់ស្រួយ, ត្រប់ពុតញង់, ត្រសក់, ផ្កាខាត់ណា, ការ៉ុត, សណ្ដែកគួ, ត្រកួន)
ប្រហុកខ្ទិះ
ប្រហុកខ្ទិះ
ប្រហុកខ្ទិះ
ប្រហុកខ្ទិះ

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ ប្រហុកខ្ទិះ

??? ប្លែកមាត់ម្តងមើល! ប្រហុកខ្ទិះ ផ្ទាប់ជាមួយបន្លែស្រស់ៗ ដឹងតែបាយច្រើនចានមិនខាន#បាយផ្ទះ ប្រហុកខ្ទិះ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អាទិត្យ 31 ឧសភា 2020

មិនមែនស្ងោរ មិនមែនចៀន តែនេះជាវិធី ២ យ៉ាងស្រុះពងទាឲ្យ​ឆ្ងាញ់

គ្រាន់​តែ​ចង់​ញ៉ាំ​ពង​ទា​ស្រុះ​ ហើយ​មាន​រូប​រាង​ស្អាត​ មិន​បែក​ ក៏​មាន​តិច​និក​របស់​គេ​ដែរ​។​ ពង​ទា​យក​ទៅ​ចំហុយ​បើ​មិន​ប្រយ័ត្ន​វា​នឹង​បែក​ ដូច​នេះ​ចុងភៅ​ណែ​នាំ​ឲ្យ​ប្រើ​វិធី​ ២ មុខ​នេះ​៖

How to Make Perfectly Poached Eggs in the Oven | Bites of Wellness

វិធី​ទី​១​​៖ យក​ពង​ទា​ស្រុះ​ក្នុង​វែក

មុន​ដំបូង​ត្រូវ​ដាំ​ទឹក​​ បន្ទាប់​មក​គោះ​ពង​ទា​ដាក់​ចាន​។​ ពេល​ទឹក​ពុះ​ហើយ​ យក​វែក​ដាក់​ទៅ​ក្នុង​ទឹក​កំពុង​ពោះ​ តែ​មិន​ត្រូវ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​វែក​ទេ​ បន្ទាប់​មក​យក​ពង​ទា​គោះ​ហើយ​ដាក់​ចូល​។​ ពេល​ចាក់​ចូល​ហើយ​ពង​ទា​នឹង​ឡើង​ពណ៌​ស​ ​ភ្លាម​ ត្រូវ​ចាំ​ដល់​ផ្នែក​ពណ៌​ស​ឡើង​រឹង​ សឹម​ដាក់​វា​ស្រុះ​ក្នុង​ទឹក​តែ​ម្តង​ ដើម្បី​ឲ្យ​ឆ្អិន​ល្អ​។ ចំពោះ​ពេល​ អាស្រ័យ​លើ​ តើ​យើង​ចូល​ចិត្ត​ញ៉ាំ​ពង​ទា​ឆ្អិន​កម្រិត​ណា​។​

2 tuyet chieu chan trung vua ngon lai khong bi vo nat chua chac chi em da biet - 3
2 tuyet chieu chan trung vua ngon lai khong bi vo nat chua chac chi em da biet - 4

វិធី​ទី​២​៖ ស្រុះ​ដាក់​ចាន​

យក​ចាន​តូច​ល្មម​ ដាក់​ទឹក​ចូល​បន្តិច​ រួច​គោះ​ពង​ទា​ចូល​ បន្ទាប់​មក​យក​វា​ទៅ​ដាក់​ក្នុង​ឆ្នាំង​ចំហុយ​ ចោល​​ប្រហែល ១០ នាទី​ ឬ​ប្រើ​ពេល​តាម​ចំណូល​ចិត្ត​របស់​យើង​។ ពេល​ឆ្អិន​ ពង​ទា​នឹង​មាន​សភាព​ទន់​ ហើយ​រសជាតិ​ក៏​ឆ្ងាញ់​ដែរ​។

2 tuyet chieu chan trung vua ngon lai khong bi vo nat chua chac chi em da biet - 5
2 tuyet chieu chan trung vua ngon lai khong bi vo nat chua chac chi em da biet - 6
Easy Poached Eggs | SimplyRecipes.com

ទំនងណាស់! បង្អែមសាគូស្រូបទឹកខ្ទះដូង គួរឲ្យចង់ញ៉ាំ ហើយ​ស្រួល​ធ្វើទៀត

រូបរាងក៏ល្អ គ្រឿងផ្សំ​ និង​វិធីធ្វើកាន់តែងាយធ្វើ។​ ចង់​ប្លែក​មាត់សាកធ្វើញ៉ាំមើល ជួយចែករំលែកឲ្យ​អ្នក​ចូល​ចិត្តបង្អែមបាន​ឃើញ និង​សាកធ្វើញ៉ាំផង។

สาคูเปียกข้าวโพด (Có hình ảnh)

គ្រឿងផ្សំ៖

  • ពោត ២ ខាំ
  • ម្សៅ​គ្រាប់សាគូ ៣ ខាំ
  • សាច់ដូង
  • ស្ករស ២ ខាំកន្លះ
  • អំបិល
  • ខ្ទិះដូង ២០០ មីលីលីត្រ
  • ម្សៅឆា
  • ទឹកស្លឹកតយ
Image may contain: food

វិធីធ្វើ៖

១. ដំបូងយកសាគូទៅត្រាំទឹកឲ្យរីក រួចដាក់ដាំទឹកអោយពុះ ចាក់សាគូចូល រួចកូរម្ដងបន្តិចៗ ហើយចាក់ទឹកស្លឹកតយចូលកូររហូត ដល់ឆ្អិនសាគូ រួចហើយដាក់ស្ករស អំបិល សាច់ដូងហើយនិងពោត ចូលកូរអោយសព្វល្អ។

Image may contain: food


២. ដាក់ដាំខ្ទិះដូង រួចដាក់អំបិល បន្តិច ម្សៅឆាបន្តិច កូរអោយខាប់ពុះ ជាការស្រេច។
៣. ដួសបង្អែមសាគូដាក់ចានរួចយកខ្ទិះដូងស្រូបពីលើ ពេលបរិភោគរឹតតែឆ្ងាញ់។

Image may contain: food

credit photo; I am Sorry!!!!!

អស់ស្ទះបញ្ចុះតម្លៃ២0% លើសាច់អាំងគ្រប់មុខពីហាង HENG MAN BBQ សាច់អាំងទឹកកាពិ

ដំណឹងល្អមកដើមខែហ្មង តែប៉ុណ្ណេះត្រៀមតែពោះត្រៀមតែមាត់ញ៊ាំម៉ាសប្បាយទៅ បើលេងសុទ្ធតែបញ្ចុះតម្លៃ ២0% លើសាច់អាំងគ្រប់មុខចឹងអី។ ចំពោះការប្រម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេសនេះគឺចាប់ពីថ្ងៃទី0៤ ខែមិថុនា រហូតដល់ ថ្ងៃទី១0 ខែមិថុនា ឆ្នាំ២0២0។

ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ

ធ្លាប់បានមកញ៊ាំនៅហាង HENG MAN BBQ ហើយនៅសាច់អាំងនៅទីនេះឆ្ងាញ់ណាស់ណ៎ា អតិថិជនគាំទ្រយ៉ាងខ្លាំងបើគិតរហូតមកដល់ពេលនេះគឺមានរយៈពេលជិត ៩ឆ្នាំហើយណា។ ដើម្បីផ្គាប់ចិត្តអតិថិជនកាន់តែខ្លាំងពេលនេះហាងក៏បានបង្កើតនូវរសជាតិទឹកជ្រលក់ថ្មី រសជាតិឆ្ងាញ់ជាប់ចិត្តនោះគឺ «ទឹកកាពិ » ដែលល្បីនឹងកំពុងពេញនិយមចូលចិត្តពិសារជាមួយសាច់អាំង សំរាប់អតិថិជនគ្រប់វ័យដែលបានញ៊ាំហើយច្បាស់ជាលាន់មាត់សរសើរហ្មង។

ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ

ហាង HENG MAN BBQ សាច់អាំងទឹកកាពិ គឺមានលក់សាច់អាំងច្រើនមុខ សាច់ថ្មីៗស្រស់ៗ សាច់គោខ្មែរ គ្រឿង​ក្នុងគោខ្មែរ100%​ គ្រឿងសមុទ្រស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ញ៉ាំផ្ទាប់ជាមួយនំបញ្ចុក និង ជីស្វាយធ្វើអោយរសជាតិកាន់តែឆ្ងាញ់។ ហើយអ្វីដែលពិសេសទៀតនោះគឺហាងក៏មានប្រភេទអាហារសម្រន់ឆ្ងាញ់ប្រចាំហាង គួង ចាយ៉បំពង ខ្យងចំហុយ ឃ្មុំអាំង និងមានម្ហូបជាច្រើនមុខទៀត។ ម៉ោះៗ ដើមខែកាបូបតឹងៗផង បបួលគ្នាមកញ៉ាំសាច់អាំងប៉ូវកម្លាំងម្ដងមើល៎ កុំអោយរំលងឱកាសពិសេសនេះណា ចំណេញច្រើនតិចបញ្ចុះតម្លៃរហូតដល់ ២០%ចឹងអី៕

ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ

ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
លេខ​ទូរសព្ទ​ 096 533 7976 / 010 296 568 / 011 300 002
ទីតាំង៖ (ស្តុបសំណង់12)ផ្ទះលេខ 94 ផ្លូវលេខ 265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី សាខាទី7)

វីដេអូ៖

ប្រហិតស្ងោរ និងប្រហិតបំពងចូលចិត្តញ៊ាំមួយណាជាង? ហាងទាំង៥នេះទៅមួយណាក៏បាន?

ប្រហិតជាអាហារសម្រន់មួយបែបដែលពេញនិយមខ្លាំងមែនទែន ជាពិសេសសម្រាប់យុវវ័យតែម្ដង ហើយយើងឃើញថាប្រហិតក៏មានច្រើនប្រភេទច្រើនរសជាតិថែមទៀត។ សម្រាប់អ្នកទាំងអស់គ្នាដែលកំពុងអានអត្ថបទនេះចូលចិត្តញ៊ាំប្រហិតប្រភេទអ្វីដែរ ហើយចូលចិត្តញ៊ាំបំពង រឺក៏ស្ងោរ? ម៉ោះ ចូលចិត្តស្ងោរក៏បាន បំពងក៏បានព្រោះថាខាងក្រោមនេះមានបង្ហាញហាងប្រហិតដែលល្បីឆ្ងាញ់នៅភ្នំពេញយើង ចាប់អារម្មណ៍មួយណាទៅញ៊ាំមួយហ្នឹងតាមចំណូលចិត្ត។

ហាង ខេមរាជប្រហិតស្ងោរ

ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ

ហាង ខេមរាជប្រហិតស្ងោរ
លេខទូរសព្ទ៖ 015 555 002 / 012 492 701
ទីតាំង៖ បណ្ដោយផ្លូវលេខ៩០០ ផ្សារតូចទួលសង្កែ

ហាង MOOL

MOOL
MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

ហាង ប្រហិតផ្ទះវីឡា

ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា

ហាង ប្រហិតផ្ទះវីឡា
លេខទូរស័ព្ទ៖ 010 33 62 62
ទីតាំង៖ ផ្លូវលេខ២៩ បត់តាមហាងវៀតណាម​ NGON

ហាង តូបប្រហិត

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

ហាង តូបប្រហិត
លេខទូរសព្ទ៖ 093 24 24 18 / 076 998 8181
ទីតាំង៖ ស្ថិតនៅចំហៀងសាលាដូនពេញ ផ្លូវ១៨៤

ហាង ប្រហិត​ J Mey សាលាចិន (សាខាភ្នំពេញ)

ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន
ហាង ប្រហិត​ J Mey សាលាចិន

ហាង ប្រហិត​ J Mey សាលាចិន (សាខាភ្នំពេញ)
លេខទូរស័ព្ទ៖ 070 9999 38/ 096 801 6666
ទីតាំង៖ ខាងជើងបេនឡានផ្សារថ្មី ផ្ទះលេខ ១៣ ផ្លូវ ៦៧​​ ច្រកចូលតានធនាគារ ANZ Royal