ចេះធ្វើប៉ាតេសាច់ជ្រូក សេវលុយបានហើយ ទិញតែនំប័ុងមកញ៊ាំបានតែម្តង

កុំទុកពេលទំនេរអី ឆ្លៀតរវល់តិចក៏ល្អដែរ សន្សំលុយហើយ ចំណេញពេលវេលាពេលក្រោយទៀត មកដឹងពីរបៀបធ្វើប៉ាតេសាច់ជ្រូកងាយៗ អាចទិញតែនំប័ុងមកញ៊ាំបាន ហើយមិនតែប៉ុណ្ណោះទេ ប៉ាតេសាច់ជ្រូក ច្នៃជាម្ហូបបានច្រើនមុខថែមទៀតផង។

គ្រឿងផ្សំ

– ទឹកត្រី​ ៣ ស្លាបព្រាបាយ
– ស្ករស​ ១ ស្លាបព្រាបាយ
– ប៊ីចេង​ ១ ស្លាបព្រាកាហ្វេ
– ម្រិច​ ១ ស្លាបព្រាកាហ្វេ
– ម្សៅឆា​ ២ ស្លាបព្រាបាយ
– ប្រេងឆា​ ២ ស្លាបព្រាបាយ
– ទឹកត្រជាក់ខ្លាំង​ ៤ ស្លាបព្រាបាយ
– ម្សៅ Baking powder ១ ស្លាបព្រាកាហ្វេ
– សាច់ជ្រូកកិនស្រេច ចំនួន ៥០០ ក្រាម ហើយដាក់ឲ្យត្រជាក់ចំនួន ២ ម៉ោង
– ស្លឹកចេក ដែលលោកអ្នកគិតវាសមាមាត្រទៅនឹងសាច់

របៀបធ្វើប៉ាតេ

ដាក់ទឹកត្រជាក់ ម្សៅឆា ម្សៅ Baking powder ហើយកូរវាឲ្យសព្វ
យកសាច់ជ្រូកកិនស្រេចនិងត្រជាក់នោះទៅកាត់ដុំៗ និងដាក់ក្រឡុក ដើម្បីវាស្វិត។ ក្នុងការកិនសាច់ជ្រូកត្រូវដាក់ ទឹកត្រី ស្ករស ប៊ីចេង និងម្រេច បន្ទាប់មកកិនវាឲ្យសព្វចំនួន ពី ២ ទៅ ៣ នាទីហើយត្រូវយកស្លាបព្រាទៅកូរវាដើម្បីឲ្យសាច់និងគ្រឿងចូលសព្វគ្នា។ បន្ទាប់មកធ្វើការកិនវាចំនួន ២ នាទីទៀត។


បន្ទាប់ពីសាច់នោះស្វិតល្អហើយ សូមដាក់ម្សៅឆា និងBaking powder ដែលលាយស្រេចនោះចូល ប៉ុន្ដែមុននឹងចាក់ត្រូវលាយម្សៅកូរម្សៅនោះឲ្យសព្វនិង ចាក់វាបន្ដិចម្ដងៗ បន្ទាប់មកធ្វើការកិនវាចំនួន ២ នាទីទៀត។
បន្ទាប់មកចាក់ប្រេងឆាចូលម្ដងបន្ដិចៗ ហើយកិចចំនួន ២ នាទីទៀត
លាបប្រេងឆាលើស្លឹកចេក កុំឲ្យវាជាប់សាច់
ធ្វើការវិចសាច់ ជាមួយស្លឹកចេកដូចវេចនំអន្សម និងចង់វាឲ្យបានជាប់ល្អ
ដាក់ចំហុយចំនួន ៣០ នាទីជាការស្រេច៕
អត្ថបទដោយ៖ សារ ធូរ៉ា

កាពិផាវ ក្លិនឈ្ងុយរសជាតិឆ្ងាញ់មិនធម្មតា ធ្វើញ៊ាំហើយដឹងតែជាប់ចិត្ត?

រឿងកាពិនេះ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាមានក្លិនមិនធម្មតានោះទេ តែបើយើងយកវាមកច្នៃជាម្ហូបខ្លះគឺធ្វើអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ហ្មង។ កាពិនេះគឺជាទីពេញចិត្ត សម្រាប់អ្នកខេត្តកំពតហ្មងហើយ ថ្ងៃនេះAdmin ក៏បង្រៀនអ្នកទាំងអស់គ្នាមកធ្វើកាពិផាវ ដែលមានរសជាតិឆ្ងាញ់ទុកញ៊ាំជាមួយបាយក្ដៅក៏ឆ្ងាញ់ បាយកកក៏ឆ្ងាញ់ដែរ តោះមករៀនធ្វើទាំងអស់គ្នា។

កាពិផាវ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • កាពិ ២ស្លាបព្រាបាយ
  • សាច់ជ្រូកចិញ្ច្រាំ ៣ខាំ
  • ត្រីឆ្អើរ ១ចង្កាក់
  • សណ្ដែកដី ១ខាំ
  • ម្ទេសហុយ ១ស្លាបព្រាបាយ
  • ប្រេងឆា ១កូនពេង
  • ខ្ទឹមក្រហមចិញ្ច្រាំ ២មើម
  • ខ្ទឹមសចិញ្ច្រាំ ៨កំពិស
  • ស្ករក្រហម ២ស្លាបព្រាបាយ
  • ហាយប៊ី កន្លះខាំ
  • ម្ទេសក្រៀម ៥ផ្លែ
  • ខ្ទិះដូង ១៥០មីលីលីត្រ
កាពិផាវ

▶️ បន្លែអន្លក់

  • ត្រប់ពុតញង
  • ត្រប់ស្រួយ
  • សណ្ដែកគួរ
  • ពពាយ
  • ត្រសក់
  • ស្ពៃបូគោតូច
  • ការ៉ុត
  • ស្នៀតពោត
  • ប៉េងប៉ោះ
  • ជីរណា
  • ត្រប់ក្ដគោ
កាពិផាវ
កាពិផាវ

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី១៦ មុខម្ហូប កាពិផាវ

??? កាពិផាវ ធ្វើតែម្តងទុកស្បៀងសម្រួលលុយបានម៉ាធូរ ទុកគ្រាន់កុំអោយដាច់ខ្យល់ចុងខែ#បាយផ្ទះ វីដេអូទី១៦ មុខម្ហូប កាពិផាវ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អាទិត្យ 3 ឧសភា 2020

អ៉េមណាស់ គ្រាន់តែឃើញក៏ឃ្លានដែរ​ របៀបធ្វើជ្រក់ត្រចៀកជ្រូក ទំនងពេក

តែប៉ុណ្ណេះ លែងខ្វះអីក្លែមហើយ វិធីធ្វើជ្រក់ត្រចៀកជ្រូក ប្រើតាមរូបមន្តពិសេស​ មើលទៅទំនងដល់ក ហើយនែក៎ ធ្វើទុកញ៊ាំលេងជាមួយបាយក៏បាន ឬបើមានកម្មវិធីម្តងៗ អាចជំនួសគ្រឿងក្លែមបានទៀត។

គ្រឿងផ្សំ

– ត្រចៀកជ្រូក
– គល់ស្លឹកគ្រៃ 4 គល់ ដំអោយបែក កាត់ខ្លី
– ខ្ញី ហាន់ស្តើងៗ
– ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ
– រំដេង
– ម្ទេស តាមចំនូលចិត្ត
– អំបិល
– ទឹកក្រូចឆ្មារ
– ស្ករស
– អំបិល
– ទឹកត្រី
– ឆៃថាវ ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
– ការ៉ុត ១ មើម ហាន់ជាចង្វាមូល (ដាក់ក៏បានមិនដាក់ក៏បាន)
– ម្ទេសហាវៃ (ក្រហម ខៀវ) ១ ផ្លែតូច ហាន់តូចៗល្មម


វិធីធ្វើ

1- ដាក់ត្រចៀកជ្រូកស្ងោរជាមួយ គល់ស្លឹកគ្រៃ ខ្ញីរំដេង អោយឆ្អឹន (កុំអោយផុយពេក) រួចស្រង់យកមកត្រាំក្នុងទឹកកក ប្រហែល ១០ ទៅ ២០ នាទី។
2- យកត្រចៀកជ្រូកមកហាន់ជាចំនិតតូចល្មម រួចទុកមួយអន្លើ។
3- បុកម្ទេសនឹងខ្ទឹមលាយគ្រឿងផ្សំ លាយចូលគ្នា ភ្លក់មើលម៉ាល្មម។
4- យកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវមានគ្រប រួចដាក់ ទឹកត្រីបុកចូលទាំងអស់ រួចយក កូរអេាយសព្វ បិទគំរបអោយជិត ទុកចោល ១ម៉ោង ទៅ ២ ម៉ោង អាចទទួលទានបានហើយ៕
ប្រភព: KBuzzFood

ស្រីស្អាតម្នាក់ចែករំលែកវិធីធ្វើស៊ុបប៉េងបោះញ៉ាំ ដើម្បីសម្រកគីឡូ និងស្បែកស្អាត

ចង់​សម្រក​ទម្ងន់​ក្រៅ​ពី​តម​អាហារ​ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ នារី​ស្រស់​ស្អាត​ម្នាក់​បាន​ចែក​រំលែក​អាថ៌​កំបាំង​សម្ងាត់​ ពី​រូប​មន្ត​ធ្វើ​ស៊ុប​ប៉េង​បោះ​ ញ៉ាំ​ទៅ​ស្រក​គីឡូ​ ហើយ​មាន​ស្បែក​ស្អាត​ថែម​ទៀត​។​

Easy Homemade Vegetable Soup

ស៊ុប​ប៉េង​បោះ​

ស៊ុប​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​ស្អាត​ គីឡូ​ និង​ក្បាល​ពោះ​ស្រក​រាប​ស្មើ។​ ញ៉ាំ​ជា​អាហារ​ពេល​ព្រឹក​ និង​ល្ងាច​ ជំនួស​ឲ្យ​អាហារ​យើង​ធ្លាប់​ញ៉ាំ​ ចំណែក​អាហារ​ថ្ងៃ​ត្រង់​យើង​ញ៉ាំ​ធម្មតា​ដដែល​។​ តែ​មាន​គ្រឿង​ផ្សំ​ក្នុង​ស៊ុប​ដែល​យើង​គ្រាន់​តែ​ដាក់​ស្ងោរ​យក​ជាតិ​ផ្អែម​ និង​ប្រូតេអ៊ីន​​តែ​ប៉ុណ្ណោះ​​ តែ​យើង​មិន​ញ៉ាំ​វា​នោះ​ទេ​ នោះ​គឺ​ឆ្អឹង​ជំនី​ខ្ចី​។​ ការ​សម្រក​គីឡូ​មិន​មាន​ន័យ​ថា​យើង​មិន​ញ៉ាំ​ប្រូតេអ៊ីន​នោះ​ទេ​ ញ៉ាំ​ប្រូតេអ៊ីន​និង​មាន​ប្រយោជន៍​ដល់​រាង​កាយ​។​ ញ៉ាំ​ប្រូតេអ៊ីន​ចេញ​ពី​សាច់​ ល្អ​ជាង​ញ៉ាំ​ប្រូតេអ៊ីន​ម្សៅ​។

Get Free Stock Photos of Close up of tomato slices on white plate ...

គ្រឿង​ផ្សំ​៖

  • ប៉េង​បោះ​
  • ខ្ទឹម​បារាំង​
  • ឃ្លោក
  • ឆៃថាវ
  • ការ៉ុត
  • ឆ្អឹង​កុប
  • ឆ្អឺង​ជំនី​ជ្រូក
  • គល់​ជី​វ៉ាន​ស៊ុយ
  • ផ្សិត​
  • អំបិល​
  • បង្គា​ក្រៀម
  • ស្លឹក​ខ្ទឹម

វីធី​ធ្វើ៖

១. រំងាស់​ទឹក​ស៊ុប​ដោយ​ដាក់​ គល់​ជី​វ៉ាន់​ស៊ុយ​ បង្គា​ក្រៀម​ ឆៃ​ថាវ និង​ការ៉ុត​ចូល​។​ បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង​ចូល​ រួច​សឹម​ដាក់​ឆ្អឹង​ជំនឺ​ចូល​ស្ងោរ​ទើប​ទឹក​ស៊ុប​មិន​ខ្មៅ​ ហើយ​ឡើង​ពពុះ​។

២. បន្ទាប់​មក​ដាក់​ប៉េងប៉ោះ​ចូល​ ថែម​អំបិល​បន្តិច​ ចាំ​រហូត​ដល់​ពុះ​ ចាំ​ដាក់​ឆ្អឹង​កុប​ចូល​ ទុក​ឲ្យ​ពុះ​រហូត​ឆ្អិន​ជា​ការ​ស្រេច​។

Summer Vegetable Soup Recipe | Taste of Home

ស៊ុប​នេះ​អាច​ធ្វើ​ទុក​សម្រាប់​ញ៉ាំ​ ២ ថ្ងៃ​បាន​ តែ​កុំ​ទុក​រហូត​ដល់​ ៣ ថ្ងៃ​ព្រោះ​វា​នឹង​ចាប់​ផ្តើម​គោក​។​ ពេល​ញ៉ាំ​គួរ​តែ​ផ្ដោត​លើ​បន្លែ​ ដែល​មាន​ក្នុង​ស៊ុប​ ហើយ​ពេល​ញ៉ាំ​មិន​ត្រូវ​ញ៉ាំ​ជា​មួយ​អាហារ​ផ្សេង​ទេ​ អាច​ថែម​ជាមួយ​សាលាដ​ស្រស់​ពី​ក្រៅ​ទៀត​បាន​ពេល​ញ៉ាំ​។

បាយគោដុតផ្សារថ្មី១ ល្បីសឹងអី ល្បីថាឆ្ងាញ់ ហើយអ្នកលក់រួសរាយទៀត បែបនេះត្រូវតែមកសាក?

និយាយមិនអួតទេ គឺបាយគោដុតផ្សារថ្មី១ល្បីមែនភ្ញៀវច្រើនណាស់​ទាំងប្រុសទាំងស្រី មកញ៊ាំពេញៗហាង ហើយមានទាំងអ្នកឈររង់ចាំទៀត។ ភ្ញៀវច្រើនៗបែបនេះក៏ដោយសារតែរសជាតិបាយគោដុតរបស់ហាងគាត់ឆ្ងាញ់ លក់យូរឆ្នាំល្បីខ្លាំង មានតម្លៃសមរម្យ និងមានអ្នកលក់រួសរាយចាំទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ទៀត។

ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១

បើនិយាយពីរឿងទំនងនោះគឺថាទំនង​ម៉ាទំហឹងហ្មង បន្ទះដែករូបគោ មានសាច់គោ ពងទា ត្រីខ និងបន្លែ ដែលភាយក្លិនឈ្ងុយមកម្ដងៗ ស្ទើតែទ្រាំមិនបានចង់ញ៉ាំទាំងក្តៅភ្លាមៗហ្មង។ សម្រាប់ភ្ញៀវដែលមកធ្លាប់ញ៉ាំហើយតែងសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។ អ្វីដែល Admin មិនខ្លាចនិងយាយថាល្បីនោះក៏ព្រោះតែ នៅពីមុខហាងគាត់មានភ្ញៀវឈររង់ចាំទិញ ជាហូហែរ ម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា១ថ្ងៃលក់អស់ ១០០០ចានអីលក់គ្មានសល់ទេ ចឹងមិនមែនលំៗណា ប៉ុណ្ណឹងហើយរឿងអីថាមិនល្បីទៀតហ្អី។

ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១

ក្រៅពីបាយគោដុត ហាងក៏មានលក់ម្ហូបស្រាប់ លត បាញ់កាញ់ និងការីនំបញ្ចុកផងដែរ គឺថាចង់ញ៊ាំមួយណា ញ៊ាំមួយហ្នឹងតាមចំណូលចិត្ត។ Adminប្រាប់តិចបើបានមកហើយ កុំភ្លេចមើលស្លាកយីហោផងណា ឈ្មោះថាបាយគោដុតផ្សារថ្មីI ប្រយ័ត្នចូលខុសកន្លែងណា៕ (​ចាប់បើកលក់ពីម៉ោង ៦ព្រឹក រហូតដល់ ម៉ោង ៨យប់)

ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១
ហាង បាយគោដុតផ្សារថ្មី១

ហាង បាយគោដុតផ្សារថ្មីI
លេខទូរសព្ទ៖ 012 76 71 38 / 086 881 882
ទីតាំង៖ ផ្លូវ១១៨ ផ្ទះលេខ 51Eo & 53Eo សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ

វីដេអូ៖

៥០%បញ្ចុះតម្លៃពីថ្ងៃនេះដល់ថ្ងៃទី២៥ ជាមួយសាច់អាំង៣រសជាតិ ពីហាង GrillHouse BBQ & Beer

សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង មានកម្មវិធីពិសេសបញ្ចុះតម្លៃរហូតដល់៥០% ពីម៉ោង៤រសៀល រហូតដល់ម៉ោង៧យប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ ពិសេសតិចអីល្បីឆ្ងាញ់ហើយ មានបញ្ចុះតម្លៃរហូតដល់៥០% យូរថ្ងៃបែបនេះទៀត សប្បាយដៃទៅញ៊ាំហ្មង។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹងតាមចំណូលចិត្ត។ បើនិយាយពីសាច់ និងគ្រឿងសមុទ្រគឺស្រស់ៗល្អ សម្រាប់សាច់គឺមានសាច់គោខ្មែរ សាច់គោអាមេរិក សាច់គោជប៉ុន និងសាច់គោអូស្ត្រាលី រីឯគ្រឿងសមុទ្រក៏មានកាំប្រម៉ាសមុទ្រដែលគេកំពុងពេញនិយមកផងដែរ ហើយចំនុចពិសេសមួយទៀតនោះ គឺបរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ពេលនិយាយរឿងញ៊ាំសាច់អាំងនេះច្បាស់ជានឹកគិតថាខ្លាចមានផ្សែងហុយខ្លាំងមានក្លិនមិនល្អជាប់ខ្លួនហើយមែនអត់ កុំបារម្ភព្រោះថានៅខាងក្នុងនៃជាន់ផ្ទាល់ដី គឺហាងបានបំពាក់ម៉ាស៊ីនបឺតផ្សែង ដែលមិនធ្វើអោយប៉ះពាល់ ក៏ដូចជារំខានដល់ការទទួលទានរបស់លោកអ្នកឡើយ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

កាន់តែពិសេសបន្ថែមពីលើនេះទៀតនោះហាងក៏មានប្រម៉ូសិនពិសេសទៅលើCocktail ដែលបញ្ចុះតម្លៃ៥០%ដូចគ្នាចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង១១យប់ រយៈពេលពេញមួយខែមិថុនានេះតែម្ដង។ រកណាបានទៅបញ្ចុះតម្លៃទាំងសាច់អាំង ទាំងCocktailបែបនេះហើយ ណាត់មិត្តភក្តិ ក្រុមគ្រួសារ ក្រុមការងារមកជួបជុំពិតជាមិនខកបំណងហ្មង សាច់អាំងឆ្ងាញ់ញ៊ាំបានច្រើនអស់លុយតិច បែបនេះចំណេញតិចអី៕

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

រមនីយដ្ឋានក្បែរក្រុង ២ កន្លែង សម្បូរម្ហូបឆ្ងាញ់ៗ និងកន្លែងថតរូបស្អាត ជិះតែម៉ាភ្លែតដល់ហើយ

ថ្ងៃ​អាទិត្យចង់ចេញ​ក្រៅក្រុង តែមិនចង់ទៅឆ្ងាយ អាចសាកបបួលគ្រួសារ ឬមិត្តភក្តិ ទៅរមនីយដ្ឋាន ២ កន្លែងនេះបាន​។​ ជិះតាមផ្លូវជាតិលេខ ១ ទៅដូចគ្នា សំខាន់មិនត្រឹមតែមានអាហារឆ្ងាញ់បែបស្រុកស្រែទេ ថែមទាំងសម្បូរកន្លែងថតរូបស្អាត ទុកបង្អួតមិត្តភក្តិទៀតផង។​

រមណីយដ្ឋាន​សួន​មនោរម្យ

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ភ្នំពេញ​ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ១​ ប្រហែល​៦​គីឡូ​ម៉ែត្រ​ គឺ​នៅ​ខាង​ស្តាំ​ដៃ​ផ្ទាល់​តែ​ម្តង​ ឈ្មោះ​ថា​ រមណីយ​ដ្ឋា​ន​ សួន​មនោរម្យ​ ពេល​ក្រឡែក​មើល​ពី​ខាង​ក្រៅ​ទៅ​ឃើញ​មាន​សួន​ចម្រុះ​ពណ៌​ខៀវ​ខ្ចី​ អម​ដោយ​កញ្ចុះ​ជា​ច្រើន​ ដែល​ធ្វើ​អោយ​អ្នក​មក​កំសាន្ត​មាន​អារម្មណ៍​ស្រស់​ស្រាយ​តែ​ម្តង​។

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋាន​ សួន​មនោរម្យ
លេខ​ទំនាក់​ទំនង​ ៖ 017 638 638 / 093 637 637
ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​១ ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ ​រឺ​អាច​ ចុចទីនេះ

ភោជនីយដ្ឋាន​ចូល​ចិត្ត

គ្រាន់​តែ​ចូល​ដល់​ភ្លាម​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ក្នុង​ចិត្ត​ណាស់​ សម្រាប់​មុខ​ម្ហូប​វិញ​សុទ្ធ​តែ​ឆ្ងាញ់ៗ​តម្លៃ​ក៏​សមរម្យ​ដែរ​ ដឹង​តែ​មិន​ខក​ចិត្ត​ទេ។ ​អាច​មើល​កន្លែង​នេះ​បណ្តើរៗ​ទៅ ​ដឹង​តែ​ត្រូវ​ចិត្ត​សំណព្វ​ចិត្ត​ហើយ​ ម្ហូប​ឆ្ងាញ់ៗ​ក៏​មាន​ច្រើន​ ទេស​ភាព​ក៏​ស្រស់​ស្អាត​ ​ហើយ​បើ​មាន​សំណព្វ​ចិត្ត​ចេះ​ថត​រូប​ទៀត​ ធា​នា​ថា​ស្អាត​ហ្មង។

ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត

ភោជនីយដ្ឋាន​ ចូល​ចិត្ត
លេខ​ទំនាក់​ទំនង​៖ 010 221 678 / 077 887 739
ទីតាំង៖ បត់​ពី​ផ្លូវ​ជាតិ​លេខ១​ ប្រហែល​ ១​គីឡូ​ ចូល​មក​លើ​ផ្លូវ​ថៃ​ហ្គឺ​ ជិត​ទូរទស្សន៍​ហង្សមាស ​រឺ​អាច​ ចុចទីនេះ

ធ្វើទឹកផាសិនញ៉ាំ នឹងទទួលបានប្រយោជន៍ពិសេស ៦ យ៉ាងសម្រាប់សុខភាព

ផ្លែ​ផាសិន​ជា​ប្រភេទ​ក្រូច​វល្លិ៍​ម៉្យាង​ដែល​សម្បូរ​វីតាមីន​ច្រើន​ប្រភេទ​ដូច​ជា​ វីតាមីន​ A,C, B12 ជាតិ​ដែក​ និង​ប៉ូតាស្យូម​ ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​

Image may contain: food

១. ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​៖​ ផាសិន​ ១០០​ ក្រាម​ មាន​ផ្ទុក​វីតាមីន​ C ៣០ មីលីក្រាម​ ដែល​ជា​វីតាមីន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ សូម្បី​តែ​ជំងឺ​មហារីក​។

២. បង្ការ​ការ​គេង​មិន​លក់​៖​ ផឹក​ទឹក​ផាសិន​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ កាត់​បន្ថយ​ស្ត្រេស​ និង​ការ​គេង​មិន​លក់​។​

៣. ជំនួយ​ភ្នែក​៖​ វី​តាមីន​ A ដែល​មាន​នៅ​ក្នុង​ផាសិន​ ជួយ​ឲ្យ​ភ្នែក​មើល​ច្បាស់​។

៤. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​៖​ វា​មាន​ផ្ទុក​ជាតិ​កាក​សរសៃ​ ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ដោយ​យើង​មិន​ចាំ​បាច់​បារម្ភ​ពី​បញ្ហា​ទល់​លាមក​។

៥. សម្រក​ទម្ងន់​៖​ ផាសិន​មាន​ផ្ទុក​កាឡូរី​ទាប​ ដែល​ល្អ​បំផុត​សម្រាប់​សម្រក​ទម្ងន់​។

៦. ជួយ​ឆ្អឹង​៖​ ជាតិ​ដែក​ និង​ម៉ាញេស្យូម​របស់​ផ្លែ​ផាសិន​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​។​

Image may contain: food

របៀប​ធ្វើ​ទឹក​ផាសិន៖​

គ្រឿង​ផ្សំ៖

  • ផាសិន​ ២ ផ្លែ
  • ស្ករ​ ១ ស្លាប​ព្រា​បាយ​ (មិន​ចង់​ញ៉ាំ​ផ្អែម​ មិន​ដាក់​ក៏​បាន)
  • ទឹក​ក្តៅ​ឧណ្ហៗ​ កន្លះ​កែវ​
  • ទឹក​កក​ (បើ​ចង់​ញ៉ាំ​ក្តៅ​ មិន​ដាក់​ក៏​បាន​)​
Image may contain: drink and indoor

វិធី​ធ្វើ​៖

១. កាត់​ផាសិន​ជា​ពីរ​ រួច​យក​ស្លាប​ព្រា​ដួស​យក​សាច់​ និង​គ្រាប់​ដាក់​ក្នុង​កែវ​ (គួរ​តែ​​ញ៉ាំ​ទាំង​គ្រាប់​ទើប​ល្អ​) បន្ទាប់​មក​ដាក់​ស្ករ​ចូល​

២. ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​ចូល​ កូរ​ឲ្យ​សព្វ​ ថែម​ទឹកកក​ចូល​ អាច​ញ៉ាំ​បាន​ហើយ​។

Image may contain: outdoor

រូបមន្តឆុងតែក្រូចឆ្មារឆ្ងាញ់ ទុកលុយសិន សាកធ្វើញ៉ាំខ្លួនឯងវិញ

តែ​ក្រូច​ឆ្មារ​មិនថា​ក្រហម​ មិន​ថា​បៃ​តង​ គ្នា​យើង​ម្នាក់​ៗ​ admin ជឿថាចូលចិត្តញ៉ាំគ្រប់គ្នា​ មិនខុសពី admin ទេ។​ យកលុយឲ្យអ៊ីលក់មុខផ្ទះរាល់ថ្ងៃ តែតាំងពីដឹងរូបមន្តឆុងខ្លួនឯងមក ឃើញ​ថា​សល់មួយថ្ងៃ​យ៉ាងហោច​ក៏​ ៣០០០ រៀល​ដែរ​។​ សាក​ផ្អាក​យកលុយឲ្យគេ ហើយប្តូរមកធ្វើខ្លួនឯងវិញមើល​៖

Image may contain: drink, food and indoor

គ្រឿងផ្សំ៖

  • តែក្រហម ១ ស្លាបព្រាបាយ
  • ស្ករស ៤ ស្លាបព្រាបាយ
  • ក្រូចឃ្វិច ៦ ផ្លែឬក្រូចឆ្មា
  • ទឹកកកអនាម័យ
  • ទឹកក្តៅ
No photo description available.

វិធីធ្វើ៖

១. យកតែក្រហម ១ ស្លាបព្រាបាយ ឆុងជាមួយទឹកក្តៅ ហើយត្រងកាកតែចេញ
២. ដាក់ស្ករស ៤ ស្លាបព្រាបាយចូលក្នុងកែវ ហើយចាក់ទឹកតែដែលបានត្រងហើយខាងលើ កូរអោយស្ករលាយចូលតែអស់
៣. ក្រូចឃ្វិច ៦ ផ្លែ ឬក្រូចឆ្មាច្របាច់យកតែទឹក ហើយយកទៅចាក់ចូលកែវខាងលើ ចាក់ទឹកកកចូល ចិត្តក្រូចស្តើងៗដាក់លម្អមាត់កែវជាការស្រេច។

ហូបបាយនៅ? បើមិនដឹងធ្វើអីញ៉ាំ សាកធ្វើប្រហុកចំហុយញ៉ាំមើល៍

ប្រហុកចំហុយជាម្ហូបខ្មែរ ដែលបរទេសភ្លក្សហើយ សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ខ្លាំង។​ សម្រាប់អ្នកចូលចិត្តញ៉ាំប្រហុក នៅផ្ទះថ្ងៃសម្រាក សាកធ្វើញ៉ាំជាមួយបាយក្តៅៗមើល៍ ថែមអន្លក់អន្លៃបន្តិច ដឹងតែញ៉ាំលិឍដៃហ្មង។

Image may contain: food

គ្រឿងផ្សំ៖

  • ប្រហុក ១ ខាំ
  • សាច់ជ្រូកបីជាន់ ១ ខាំ
  • ខ្ទឹមក្រហម ១ ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម និងម្ទេស ១ ស្លាបព្រាបាយ
  • ម្រេច ១ ស្លាបព្រាកាហ្វេ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាបាយកំពង់
  • បីចេង មិនដាក់ក៏បាន
  • ពងទា ២ គ្រាប់មុន ពងទាដាក់ក្រោយ ៣ គ្រាប់
  • ពងទាប្រៃ ៣ គ្រាប់
  • បន្លែដាក់តាមចំនូលចិត្ត

វិធីធ្វើ៖

១. ចិញ្រ្ចាំប្រហុក ចិញ្រ្ចាំសាច់ជ្រូកដោយលាយទឹក ៣ ស្លាបព្រាបាយ និង ប្រេងឆា ១ ស្លាបព្រាបាយ កុំអោយសាច់រឹង
២. ចាក់គ្រឿងផ្សំទាំងអស់ចូលគ្នារួចលាយអោយសព្វ

Image may contain: food, text that says 'Foodie'


៣. យកទៅចំហុយក្នុងឡាំងសុឹង ប្រហែល ១០ នាទី ទើបគោះពងទា ៣ គ្រាប់ទៀត យកតែពណ៌ក្រហម ចាក់ពីលើ រួចគោះពងទាប្រៃ យកតែស្នូលដាក់ពីលើ បន្ថែមម្ទេសផង ចំហុយបន្ថែម ១០ នាទីទៀតជាការស្រេច ។

Image may contain: food