រៀនធ្វើ បង្អែមលតស្វិត គ្រាន់ជុំបងប្អូនម្តងម្កាល ញ៊ាំជុំគ្នា

ជួបជុំគ្រួសារម្តងម្កាល មានអីក្រៅពីធ្វើអីញ៊ាំជុំគ្នាហ្នឹងឯង ចឹងថ្ងៃនេះAdmin ជូនពីរបៀបធ្វើបង្អែម ទុកគ្រាន់ធ្វើញ៊ាំលាងមាត់ គឺបង្អែមលតស្វិត ចឹងចាប់ផ្តើមបញ្ចេញស្នាដៃរបស់អ្នក ចែកអ្នកផ្ទះញ៊ាំម្តងមើល៍!។

របៀបធ្វើ លតស្វិត

វិធីធ្វើ៖
១- ដាំទឹកអោយពុះ
២- យកម្សៅឆា មួយកំប៉ុង ដាក់ចាន
៣- ចាក់ទឹកពុះចូល បីវែក ច្របល់ម្សៅអោយសព្វ
៤- ចាក់ទឹកស៊ីរ៉ូក្រហម មួយស្លាបព្រា ចូល កូរអោយសព្វ
៥- រោយម្សៅឆា ឆៅបន្ថែម ហើយច្របាច់សាច់ម្សៅ លាយបញ្ចូលគ្នា បន្តិចម្តងៗ ទាល់តែបានជាម្សៅ មួយដុំម៉ដ្ឋល្មួតចូលគ្នា
៦- បើជាប់ដៃ យកម្សៅឆាលាប ទាល់តែសាច់ម្សៅ ឈប់ជាប់ដៃ
៧- យកបន្ទះក្តារជ្រុញ លាបម្សៅឆា បបោសផាត់ពីលើតិចៗ
៨- បេះម្សៅមួយដុំ ដាក់លើក្តារជ្រុញ ហើយកិនអោយសំប៉ែតជាបន្ទះស្តើងៗ
៩- យកម្សៅទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់ បន្ទះម្សៅ អោយទៅជាសរសៃ
១០- រោយម្សៅឆៅ លើសរសៃលត ហើយពង្រាយ សរសៃអោយដាច់ពីគ្នា។
១១- ដាំទឹកក្តៅមួួយឆ្នាំងអោយពុះ
១២- ចាក់សរសៃលត ចូលក្នុងឆ្នាំង យកចង្កើស កូរតិចៗ អោយលត ដាច់សរសៃពីគ្នា កុំអោយជាប់គ្នា
១៣- ទុកអោយលតពុះ មួយស្របក់
១៤- នៅពេលសរសៃលត ចេញពណ៌ថ្លា ហើយអណ្តែត នៅលើផ្ទៃទឹកខាងលើ សូមស្រង់ ដាក់លាងទឹកត្រជាក់។
១៥- នៅពេលស្រង់លត ដាក់ចាន សូមដាក់ទឹកកក ចូល ដើម្បីរក្សាលត កុំអោយជាប់គ្នា។
១៦- ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រា
១៧- ពេលទទួលទាន ដួសលតដាក់ចាន ថែមទឹកស្ករ និងខ្ទិះដូង និងសាច់ខ្នុរបេះតូចៗ

អ្នកស្រី កែវ ច័ន្ទបូរណ៍

អាកាសធាតុត្រជាក់ៗ ធ្លាក់ភ្លៀងចឹង តោះមកហុតស៊ុបក្ដៅៗ កម្ដៅសាច់នៅហាង ទាំង៥នេះ

ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប

ធ្លាប់តែលឺល្បីពេញខេត្តសៀមរាប ពេលនេះហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប បានមកដល់ភ្នំពេញយើងហើយ បើកនៅលើទឹកដីជ្រោយចង្វារលើមហាវិថីអូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជិតរង្វង់មូលកិន្នរយើងហ្នឹង តែប៉ុណ្ណេះលែងលំបាកទៀតហើយពេលចង់ញ៉ាំស៊ុបដែលឆ្ងាញ់ស៊ុបដែលល្បីរសជាតិដើមអ្នកសៀមរាបមិនចាំបាច់ទៅដល់សៀមរាបទៀតទេ។

ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ

ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប
លេខទូរសព្ទ៖ 087 33 55 75 / 099 21 21 56
ទីតាំង៖ ស្ថិតនៅលើមហាវិថី អូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជ្រោយចង្វារ រង្វង់មូលកិន្នរ រាជធានីភ្នំពេញ

ហាង ហង្ស រាជ

ធ្លាប់​ញ៉ាំ​ ស៊ុប​អន្ទង់​ទឹកកក​ ពីមុន​មក​ទេ​? បើ​មិនធ្លាប់​ទេ​ គួរតែ​មក​សាក​តិច​ហើយ​ណា​ ព្រោះថា​ទាំង​ប្លែក​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ថែមទៀត​ ពិតជា​មិន​សរសើរ​មិនបានទេ​។ ម៉ោះ​សម្រាប់​អ្នក​ដែរ​ចង់​ញ៉ាំ​ម្ហូប​ពិសេស​មួយ​នេះ​ មិន​លំបាក​ទេ​ណា​ គឺថា​អោយ​តែ​បាន​មកដល់​ ហាង​ ហង្ស​ រាជ​ ដឹង​តែ​ឆ្ងាញ់មាត់​ហើយ​ ព្រោះថា​មាន​ទាំង​ស៊ុប​អន្ទង់​ទឹកកក​ នេះ​ ព្រមទាំង​ម្ហូប​ឆ្ងាញ់​ៗជាច្រើន​មុខ​ទៀតផង​។

ហាង ហង្ស រាជ
ហាង ហង្ស រាជ
ហាង ហង្ស រាជ

ហាង ហង្ស រាជ
លេខទូរសព្ទ៖012 540 345
ទីតាំង៖ ផ្ទះលេខ៥៦AQ ផ្លូវ២៣០(ផ្លូវកោសដូង) សង្កាត់ទឹកល្អក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ

ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង

មិនបានទៅញ៉ាំពិតជាដេកមិនលក់ទេ បើទំនងយ៉ាងនេះហើយក្រចកជើងគោអាំង ជាមួយទឹកជ្រលក់ពិសេស គឺថាឆ្ងាញ់ខ្លាំងហ្មងហើយ។ បើនិយាយពីស៊ុបស្មងគោ និងស៊ុបគន្ធាយវិញគឺថារសជាតិឆ្ងាញ់ពិសេសណាស់ អាកាសធាតុត្រជាក់បែបនេះផង បើបានបបួលគ្នាទៅដាក់ពីរ បីឈុតដឹងតែក្ដៅសាច់ បែកញើសខ្ចាយអេមហ្មងហើយ។

ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង

ហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេសសាខាបឹងសាឡាង
ទីតាំង៖ ផ្លូវ336 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ
លេខទូរសព្ទ៖ 096 6666 030 / 012 96 77 13 / 096 88 86 813

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
លេខទូរសព្ទ៖ 010 2222 26 / 099 999 640
ទីតាំង៖ កោះពេជ្យជិត មីស៊ុបHihg school

ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ

ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
ស៊ុបអណ្ដាតភ្លើង លីវហ្គឺ

ហាង ស៊ុបអណ្ដាតភ្លើង លីវហ្គឺ
លេខទូរសព្ទ៖ 088 666 3886 / 088 66 77 963
ទីតាំង៖ ផ្ទះលេខ៣០ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រឺ ផែនទី ចុចទីនេះ
(ហាងចាប់បើកពីម៉ោង 9:30ព្រឹកដល់ម៉ោង 2:00រសៀល និងពីម៉ោង 4:30រសៀល ដល់ម៉ោង 10:00យប់)

ស្គាល់អត់! កន្លែងមួយនៅកំពតល្បីឆ្ងាញ់គ្រប់មុខទាំង កាហ្វេ តែគុជ និង នំប៉័ង បើករាប់ឆ្នាំហើយ

0

អ្នក​កំពត​ច្បាស់​ជា​ស្គាល់​ច្បាស់​ ហាង​ នំប៉័ង​ រ៉ាមី Ramy Bakery & Coffee​ ទាំង​ភេសជ្ជៈ និង​នំ​ សុទ្ធ​តែ​ឆ្ងាញ់​ ហើយ​ប្លែក​ៗ​។​​ បើ​តាម​ប្រភព​ពី​ Facbook pgae របស់​ហាង Ramy Bakery & Coffee​ បាន​ផុស​ប្រាប់​ថា​ហាង​របស់​គាត់​ដំណើរ​ការ​បាន ៧ ឆ្នាំ ហើយ​។​ បើ​និយាយ​ពី​ភេសជ្ជៈ​ និង​នំ​វិញ​មាន​ច្រើន​មុខ​ណាស់​ សុទ្ធ​តែ​ទំនង​ៗ​ទាំង​អស់​ មាន​ដូច​ជា​ កាហ្វេ​ តែ​គុជ​ ឆៅ​កួយ​ ដំឡូង​ស្វាយ​ទឹក​ដោះ​គោ​ស្រស់​ នំប៉័ង និង​នំ​ពង​មាន់​ស្លឹក​តយ​ជា​ដើម​ និង​មាន​ច្រើន​មុខ​ទៀត​ សុទ្ធ​តែ​របស់​ឆ្ងាញ់​ប្រចាំ​ហាង​ហើយ​។​ បើ​បាន​ទៅ​លេង​កំពត​ កុំ​ភ្លេច​ចូល​សាក​ឲ្យ​ស្គាល់​ជាតិ​ម្តង​ ព្រោះ​អ្នក​ញ៉ាំ​ហើយ​តែង​តែ​អួត​ប្រាប់​តៗ​គ្នា​ ឲ្យ​ទៅ​ទិញ​សាក​ដែរ​។​

Image may contain: one or more people and indoor
រូបភាព Ramy Bakery & Coffee
Image may contain: plant, drink and food
រូបភាព Ramy Bakery & Coffee
No photo description available.
រូបភាព Ramy Bakery & Coffee
Image may contain: food
រូបភាព Ramy Bakery & Coffee
No photo description available.
រូបភាព Ramy Bakery & Coffee
Image may contain: food
រូបភាព Ramy Bakery & Coffee
Image may contain: drink, table and indoor
រូបភាព Ramy Bakery & Coffee
Image may contain: dessert and food
រូបភាព Ramy Bakery & Coffee
No photo description available.
រូបភាព Ramy Bakery & Coffee
Image may contain: drink
រូបភាព Ramy Bakery & Coffee
Image may contain: food and indoor
រូបភាព Ramy Bakery & Coffee

ហាង​ នំប៉័ង​ រ៉ាមី​ Ramy Bakery & Coffee
លេខ​ទូរសព្ទ៖​ 087 284 703
ទី​តាំង​ ៖​ សូម​ចុច​ទី​នេះ​


ស្ងាត់កូវីដកាលណា រកសារេដកថវិកាទៅលេងផ្ទះផ្កា Begonia បាត់ដំបង អោយស្រស់ស្រាយម្ដង

ដេកតែក្នុងផ្ទះមួយរយៈធំនេះម្នាក់ៗច្បាស់ធុញថប់តានតឹងអារម្មណ៍មិនស្ទើរទេ តែយ៉ាងណាទ្រាំដេកផ្ទះមួយរយៈទៀតសិនទៅដើម្បីរក្សាសុវត្ថិភាព ហើយយើងសន្សំលុយបណ្ដើរៗទុកចប់កូវីដកាលណា យើងទៅលេងផ្ទះផ្កា Begonia បាត់ដំបងអោយស្រស់ស្រាយអារម្មណ៍ម្ដង។

ផ្ទះផ្កា Begonia បាត់ដំបង
ផ្ទះផ្កា Begonia បាត់ដំបង

ផ្ទះផ្កា Begonia បាត់ដំបង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយក្នុងនោះមានផ្កាជាច្រើនប្រភេទ ត្រូវបានរៀបចំយ៉ាងស្រស់ស្អាតពូជផ្កាគឺសុទ្ធតែនាំចូលពីបរទេសទាំងអស់។ ការដាំ គឺដាំលំអរក្នុងថូរ ដាំផ្កាបានចំនួន ពី25,000ទៅ30,000ឯណោះ ដែលអាចអោយអ្នកទាំងអស់គ្នាថតរូបបានស្អាតៗ។ សម្រាប់ផ្កាម្ចាស់ ផ្ទះផ្កា Begonia បាត់ដំបង តែងតែផ្លាស់ប្តូផ្កាថ្មីទៅតាមរដូវកាលជានិច្ចដូចជា រដូវភ្លៀង រដូវត្រជាក់ រដូវក្តៅ និងទៅតាមប្រភេទរបស់ផ្កាឲ្យសមស្របទៅតាមរដូវនីមួយៗ។ ដូច្នេះសម្រាប់អ្នកចង់មកលេងទីនេះ កុំបារម្ភខ្លាចថាអត់មានផ្កាសម្រាប់ថតរូបអី គឺមានគ្រប់រដូវតែម្ដង។

ផ្ទះផ្កា Begonia បាត់ដំបង
ផ្ទះផ្កា Begonia បាត់ដំបង

ក្រៅពីផ្កា ផ្ទះផ្កា Begonia បាត់ដំបង ក៏មានចំការទំពាំងបាជូ យ៉ាងធំល្វឹងល្វើយផងដែរ ហើយអ្នកទាំងអស់គ្នាក៏អាចទិញស្រាទំពាំងបាជូដែលសុទ្ធល្អនៅទីនោះផងដែរ ព្រោះជាការផលិតដោយម្ចាស់ចំការ។ ចាំស្ងាត់កូវីដចាំទៅណា លូវនេះគេងមើលរូបថតស្អាតនេះសិនទៅ និងអង្គុយរកស្ដាយ៍ថតប្លែកៗស្អាតៗទុកទៅថតអួតហ្វ្រេនក្នុងហ្វេសប៊ុកទាំងអស់គ្នាណា៕ សម្រាប់ទីតាំង ចុចទីនេះ

ផ្ទះផ្កា Begonia បាត់ដំបង
ផ្ទះផ្កា Begonia បាត់ដំបង
ផ្ទះផ្កា Begonia បាត់ដំបង

ធ្លាប់តែឮចាហួយដូងក្រអូប ឥឡូវមកញ៉ាំបង្អែមដូងក្រអូបវិញម្តង​ នេះរូបមន្តធ្វើ

0

ឆ្ងល់​ហើយមែនអត់! ព្រោះធ្លាប់ឮតែចាហួយដូងក្រអូប ដល់ឥឡូវមានបង្អែមដូងក្រអូបទៀត ទុកឆ្ងល់មួយឡែកសិន សាកធ្វើញ៉ាំវិញបានដឹងថារស់ជាតិឆ្ងាញ់យ៉ាងម៉េច។ មិនបាច់ចាំយូរ តោះរៀនធ្វើទាំងអស់គ្នា៖

Image may contain: food

គ្រឿងផ្សំ៖

  • ម្សៅចាហួយ
  • ស្លឹកតើយ
  • សាច់ខ្នុទុំ
  • លតឈិត
  • ខ្ទិះដូង
  • ស្ករស
  • ផ្លែមៀន រឺគ្រាប់ត្នោតខ្ចី
  • គ្រាប់ទទឹម(យកមើមថ្លុងធ្វើ)
  • ទឹកដោះស្រស់
Image may contain: food

វិធីធ្វើ៖

១. យកសាច់ខ្នុរហែកតូចៗល្មមដូចរូប ហើយចាហួយកាត់ជាសសៃវែងរស្តើងតូចៗដូចខ្នុរដែរ
២. លតឈិតដួសដាក់ចានធំ ផ្លែមៀនឆ្គឹះគ្រាប់ចេញ នឹងតោ្នតហាន់ជាតូចល្មម។
៣. រៀបធ្វើទឹកស្ករ យកខ្ទិះដូងចាក់ស្ករសចូល ហើយដាក់អំបិល ១ ចឹប ដាំអោយពុះបើភ្លើងតិចៗ ហើយទុកអោយត្រជាក់មួយអន្លើ។
៤. យកគ្រឿងផ្សំទាំងអស់ចាក់ចូលគ្នាក្នុងចានធំមួយ រួចចាក់ទឹកស្ករចូល ចាក់ទឹកដោះគោស្រស់ចូល។

Image may contain: food


*បញ្ជាក់៖ អាចដាក់អ្វីផ្សេងទៀតតាមការចូលចិត្ត គ្រាប់ទទឹម ដូងក្រអូប សណ្តែក សាគូ ពោត….។

ភ្លៀងធ្លាក់មួយមេធំហើយ នឹកឃ្លានម្ហូបទឹកៗក្តៅៗប៉ុន្មានកន្លែងនេះណាស់

0

ភ្លៀង​ធ្លាក់​ហើយ​ត្រជាក់​ៗ​អ៊ីចឹង​ ទាំង​អស់​គ្នា​មិន​ថា​ admin ឬ​ហ្វេន​ៗ​របស់​ kohsantepheap.tv ច្បាស់​ជា​ឃ្លាន​របស់​ក្តៅ​ៗ​ ទឹក​ៗ​ ដើម្បី​កម្តៅ​ទាំង​រាង​កាយ​ និង​បេះ​ដូង​ហើយ​មែន​អត់​! បើ​និយាយ​ដល់​ម្ហូប​ទឹក​ admin ក៏​នឹក​ឃើញ​ប៉ុន្មាន​កន្លែង​នេះ​ភ្លាម​ គ្រាន់​តែ​ថា​ហើយ​កូរ​ពោះ​ក្រួច​ហ្មង​។

គុយ​ទាវ​ពង​ទា​យាយ​វ៉ែន​តា​

ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា

ហាង ​គុយ​ទាវ​ពងទា​ យាយ​វែនតា​
លេខ​ទូរសព្ទ​៖ 010866806 / 0966700800 / 078243467
ទីតាំង​៖ ផ្ទះលេខ22 ផ្លូវ456 ទួលទំពូង2
ផែន​ទី​៖https://goo.gl/maps/e2Zx11MweoVYN8mN7

ហាង ​សុខ​មុំ​មី​ខគោ

Image may contain: food
Image may contain: food

​ហាង​ សុខ​មុំ​មី​ខ​គោ​
ទី​តាំង​៖ ជិត​សាលា​បាក់​ទូក​
លេខ​ទូរស័ព្ទ​៖ 012 90 83 92

ហាង ​នំ​បញ្ចុក​សាច់​ចិញ្ច្រាំ

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ


ហាង​ នំ​បញ្ចុក​សាច់​ចិញ្ច្រាំ​
លេខ​ទូរសព្ទ​៖ 017 447 333
ទី​តាំង៖ ផ្ទះ​លេខ​១៧​E0 ផ្លូវ​លេខ ២៨២ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​

បបរ​បាញ់​កាញ់​ ម្សៅ​បុក​ប្រហិត​ត្រី​ នៅ​ហាង​ ផ្ទះ​លត​ឆា​ នំ​គូឆាយ​ ១៩៩៣

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ទីតាំង​៖ ផ្ទះ​លេខ១១​ ផ្លូវ១១២​ ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួល​គោក​ (ជិត​សាលា​បញ្ញា​សាស្រ្ត​ដេ​អិន
លេខទូរសព្ទ​៖ 012542462​ / 0964995898 ​

ហាង ​បបរ​ជើង​ជ្រូក​ផ្សារ​អូឡាំពិក

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក

ហាង​ បបរ​ជើង​ជ្រូក​ផ្សារ​អូឡាំពិក​
ទី​តាំង៖ នៅ​ជិត​ផ្សារ​អូឡាំពិក​ផ្លូវ​១៩៣ កែង​ផ្លូវ​៣១០ ជាប់​កន្លែង​លក់​បង្អែម​

អ្នកចង់ញ៉ាំបាញ់ឆែវឆ្ងាញ់ កុំមើលរំលង ២ កន្លែងនេះ

0

ឲ្យ​តែ​នឹក​ឃើញឃ្លានចង់ញ៉ាំបាញ់ឆែវឆ្ងាញ់ នឹកឃើញកន្លែងណាមុនគេ? បើ admin វិញដឹងតែនឹកឃើញ ២ កន្លែងនេះ​មុន​គេ​ហើយ ទី១ គឺប្លុក​ត្រើយម្ខាង ជ្រោយចង្វារ ម្តុំអូតែលសុខា ហើយមួយកន្លែងទៀតក៏ឆ្ងាញ់ដែរ នៅជិតរង្វង់មូលកាំកូ។ ល្ងាចនឹងទំនេរ អាចជិះទៅលាកញ៉ាំបាន មើលទីតាំងទុកឲ្យហើយទៅ។

បាញ់ឆែវ ហេង សុខា នៅត្រើយម្ខាង

ច្បាស់ណាស់អោយតែនិយាយចង់ញ៊ាំបាញ់ឆែវឆ្ងាញ់ម្នាក់ៗតែងតែនឹកឃើញដល់បាញ់ឆែវខាងត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាមុនគេហ្មង ព្រោះថាទីនេះមានហាងលក់ច្រើនហើយឆ្ងាញ់ៗទៀតដែលអាចជាជម្រើសសម្រាប់អ្នកគ្រប់គ្នា។ សម្រាប់ Admin ស្គាល់ហាងមួយកន្លែងដែលក្នុងចំណោមហាងទាំងអស់នេះ ដែលមានយីហោ ហេង សុខា នៅទល់មុខអូតែលសុខាតែម្ដងដែលងាយស្រួលរកខ្លាំងមែនទែន។ បើតាមការបង្ហើបអោយដឹងពីលោកពូម្ចាស់ហាងរបស់ឆ្ងាញ់ដែលពេញនិយមប្រចាំនៅទីនេះគឺ បាញ់ឆែវ ខ្យងអាំង និងខ្យងចំហុយ សម្រាប់ ៣មុខនេះគឺលក់ដាច់លែងនិយាយហើយ គឺថាអោយតែភ្ញៀវមកញ៊ាំ ដឹងតែហៅ ៣មុខនេះញ៊ាំហ្មង។ ក្រៅពីនេះក៏មានពងមាន់អាំង ពងទាកូន សង្វាក់ ក្រួចបំពង សាច់គោអាំងពោះគោទឹកប្រហុក និងមានជាច្រើនមុខទៀត។

ហាង លាង សុខា
ហាង លាង សុខា
ហាង លាង សុខា
ហាង លាង សុខា

ហាង លាង សុខា
លេខទូរសព្ទ៖ 089 28 45 91 / 012 354 381
ទីតាំង៖ ទល់មុខអូតែលសុខា

ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង

អ្នកធ្លាប់ទៅញ៉ាំបាញ់ឆែវនៅ​ ហាង​ ម្លប់លាភ ច្បាស់ជាបានដឹងពីរសជាតិ តម្លៃ ព្រមទាំងអនាម័យនៃហាង​នេះប្រាកដណាស់។ បាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃ​អ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ បច្ចេកទេសក្នុងការចាក់ក៏បិុនប្រសប់ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ គ្របពីលើដោយម្សៅនំបាញ់ឆែវដ៏ទន់ស្រួយ ព្រមជាមួយទឹកត្រី និងបន្លែស្រស់ៗជាច្រើនមុខទៀត បានធ្វើអោយបាញ់ឆែវមួយបន្ទះៗពោលពេញទៅដោយរសជាតិ។

ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង

ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
លេខទូរស័ព្ទ៖ 092​ 735 197 | 010 62 62 06
ទីតាំង៖ ផ្លូវម៉ុងរិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារ ម៉ាក្រូ

ទប់ចិត្តមិនបានទេ ជាមួយបុកល្ហុងឆ្ងាញ់ហិរហូរទឹកភ្នែក នៅហាង បុកល្ហុងបំពេញរាជ១៦៩

កន្លែងឆ្ងាញ់មកទៀតហើយកញ្ញាៗអើយ មើលសារេកត់ឈ្មោះហាងទុកទៅញ៊ាំទាំងអស់គ្នា គឺថាទំនងណាស់គ្រាន់តែឃើញស្ទើរស្រក់ទឹកមាត់ហើយ ពេលបានញាំដឹងតែឆ្ងាញ់ហូរញើសតក់ៗហ្មង។ បុកល្ហុងដែលពិសេសនេះ គឺមាននៅហាង បុកល្ហុងបំពេញរាជ១៦៩ ខាងត្បូងផ្សារទូលទំពូង លើផ្លូវ១៥៥ កែងផ្លូវ៤៦៤ យើងហ្នឹង។

ហាង បុកល្ហុងបំពេញរាជ១៦៩
ហាង បុកល្ហុងបំពេញរាជ១៦៩
ហាង បុកល្ហុងបំពេញរាជ១៦៩

ស្គាល់ទីតាំងហើយកុំភ្លេចមកសាកល្ងាចនេះណាចាំ Admin ប្រាប់នៅហាង បុកល្ហុងបំពេញរាជ១៦៩ មានដូចជា៖ បុកល្ហុង បុកពោត បុកសារាយ (ក្ដាមសេះ, ក្ដាមប្រៃ, ប្រហិតត្រី, ងាវ, ប៉ាតេ, ជើងទា, បង្គាស្រស់ និងត្រីសាម៉ុន) ដែលមានតម្លៃចាប់ពី៨០០០៛ រហូតដល់២៥០០០៛ តាមការកុម្ម៉ង់របស់អតិថិជន។ លក់ដាច់ខ្លាំងណាស់ណា ព្មួយថ្ងៃលក់បាន៣៥០ត្បាល់ឯណោះ លក់ត្រឹមតែ ៤ម៉ោងតែប៉ុណ្ណោះព្រោះថាបុកល្ហុងនៅទីនេះមានរសជាតិឆ្ងាញ់ខុពីគេដោយមានទឹកប្រហុកធ្វើដោយខ្លួនឯងជាមួយរូបមន្តពិសេសប្រចាំគ្រួសារ និងគ្រឿងផ្សំជាច្រើនមុខទៀត។

ហាង បុកល្ហុងបំពេញរាជ១៦៩
ហាង បុកល្ហុងបំពេញរាជ១៦៩
ហាង បុកល្ហុងបំពេញរាជ១៦៩

ដឹងថាមានរបស់ឆ្ងាញ់ និងស្គាល់ទាំងទីតាំងបែបនេះហើយ ល្ងាចនេះជិះម៉ូតូ ជិះកង់ ជិះឡានដឹកគ្នាមកញ៊ាំវឺតមកណា ហើយបើថាចង់កុម្ម៉ងយកទៅញ៊ាំនៅផ្ទះក៏បាន ព្រោះហាង​ក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះជាទីគាប់ចិត្តដោយអាចធ្វើការខលកុម្ម៉ងតាមរយៈ លេខទូរសព្ទ 070 348 161 ។

ហាង បុកល្ហុងបំពេញរាជ១៦៩
ហាង បុកល្ហុងបំពេញរាជ១៦៩

ហាង បុកល្ហុងបំពេញរាជ១៦៩
លេខទូរសព្ទ៖ 070 348 161
ទីតាំង៖ ផ្លូវ១៥៥ កែង ៤៦៤

វីដេអូ៖

អ្នកណាម៉ូយប្រចាំ ហាង៣ជំនាញខ្លះ ? តោះមកដឹងពី ទីតាំងថ្មី នៅក្បែរពេទ្យកុមារជាតិ ស្ថិតក្នុងហាងដឹងចិត្ត

កាន់តែស្រួលជាងមុន សម្រាប់បងៗដែលជាម៉ូយប្រចាំ ហាង៣ជំនាញខាងក្រោយសាលាវ៉ាន់ដា ពេលនេះបានផ្លាស់មកទីតាំងថ្មី មកក្រោយពេទ្យកុមារជាតិហើយ ស្ថិតក្នុងហាងដឹងចិត្តពេលល្ងាច ដែលទីតាំងថ្មីនេះ គឺធំទូលាយ និងមានផាសុកភាព សម្រាប់អតិថិជន ។

ហាង៣ជំនាញ
ហាង៣ជំនាញ
ហាង៣ជំនាញ

សម្រាប់បងប្អូនដែលតែងតែនិយមចូលចិត្តរសជាតិមុខម្ហូបឆ្ងាញ់ៗប្រចាំហាង ៣ជំនាញកន្លងមកប្រាកដជាមិនអាចបំភេ្លចបានទេ ក៏ព្រោះតែមុខម្ហូបប្រចាំហាងរបស់គាត់ សុទ្ធតែច្នៃប្រឌិតរសជាតិផ្ទាល់ពីម្ចាស់ហាងតែម្តង អាចនិយាយបានថាគ្មានលក់ក្នុងហាងផ្សេងនោះទេ ហើយមុខម្ហូបទាំងនោះមានដូចជា៖ ខ្យងអាំងដូងខ្ទិះ ខ្យងឆាការី ងាវក្រូចឆ្មា ប្រហិតគ្រឿង ទាឆឹង កង្កែបឆឹង សម្រាប់រសជាតិឆ្ងាញ់ ហើយបើបានញ៊ាំជាមួយស្រាបៀរត្រជាក់ៗទៀតនោះ គឺដឹងតែពិសេសខ្លាំងហ្មង។

ហាង៣ជំនាញ
ហាង៣ជំនាញ
ហាង៣ជំនាញ

ងាកមកដឹងពីទីតាំងថ្មី និងការបញ្ចុះតម្លៃជូនពី ហាង៣ជំនាញ ដើម្បីអោយអតិថិជនដែលនិយមចូលចិត្តរសជាតិមុខម្ហូបឆ្ងាញ់កន្លងមក អាចកាន់តែងាយស្រួល គឺទីតាំងស្ថិតលើផ្លូវ122 កែង257 ស្ថិតក្នុងហាងដឹងចិត្ត ក្រោយពេទ្យកុមារជាតិ ហើយជាមួយគ្នានេះដែរ សម្រាប់ហាងក៏មានការលក់បញ្ចុះតម្លៃ ៣មុខ គឺ១ចានត្រឹមតែ៨០០០៛ មានដូចជា៖ ខ្យងអប់ ខ្យងឆាការី ប្រហិតក្រូចឆ្មា គឺបញ្ចុះរយៈពេល២០ថ្ងៃ ។ ចឹងសូមកុំភ្លេចណា ម៉ូយចាស់ម៉ូយថ្មី អាចទៅរកសាកបាននៅទីតាំងថ្មី របស់ហាង ៣ជំនាញ នៅមុខម្ហូបប្លែកៗ​ ជាច្រើនមុខ ធានាថារសជាតិឆ្ងាញ់ជាប់មាត់តែម្តង។

ហាង៣ជំនាញ
ហាង៣ជំនាញ
ហាង៣ជំនាញ
ហាង៣ជំនាញ
ហាង៣ជំនាញ
ហាង៣ជំនាញ
ហាង៣ជំនាញ

ហាង ៣ជំនាញ
ទីតាំង៖ ផ្លូវ ១២២ កែង ២៥៧ ក្រោយពេទ្យកុមារជាតិ
លេខទូរសព្ទ៖
089 778877. 086 676 888

វីដេអូ៖

ឃ្លានម្ហូបខ្មែរ & ទឹកគ្រឿងអន្លក់បន្លែធម្មជាតិមែនទេ? សូមអញ្ជើញមកកាន់ហាង ផ្ទះបាយមង្គល

ពេញចេញក្រៅញ៉ាំអាហារ(ពេលព្រឹក អាហារថ្ងៃត្រង់ និង អាហារពេលល្ងាច)ជុំគ្រួសារ មិត្តភក្ដិ ក្រុមការងារម្ដងៗ ចង់ញ៊ាំម្ហូបខ្មែរ ចង់ញ៊ាំទឹកគ្រឿងអន្លក់បន្លែធម្មជាតិៗ មិនដឹងទៅញ៊ាំនៅទីណាមែនអត់ ពេលនេះលែងជាបញ្ហាទៀតហើយ ផ្ទះបាយមង្គល គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល

ហាង ផ្ទះបាយមង្គល បើកបម្រើជូនលោកអ្នករៀងរាល់ថ្ងៃ ដែលប្រមូលផ្តុំទៅដោយទឹកគ្រឿងបន្លែអន្លក់ធម្មជាតិៗ និងម្ហូបខ្មែរឆ្ងាញ់ៗ បែបជនបទស្រុកស្រែជាច្រើនមុខ។បន្ថែមពីនេះហាងក៏មានប្រភេទអាហារសម្រន់សម្រាប់ថ្ងៃរសៀលមានដូចជា៖ នំបញ្ចុកសម្លរខ្មែរ សម្លរការី បុកល្ហុង ស្លាបមាន់អាំង ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។

ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល

ស្គាល់កន្លែងដ៏ពិសេសបែបនេះហើយនៅចាំអីទៀត មុខម្ហូបបែបខ្មែរ ជាច្រើនមុខរងចាំអ្នកទាំងអស់គ្នា។ កុំភ្លេចជូនក្រុមគ្រួសារ មិត្តភក្ដិ ក្រុមការងារមកញ៊ាំអាហារបែបខ្មែរដ៏មានរសជាតិនៅហាង ផ្ទះបាយមង្គល ៕(អាហារពេលព្រឹក អាហារថ្ងៃត្រង់ និង អាហារពេលល្ងាច |6:30ព្រឹក – 7:30យប់| )

ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល

ហាង ផ្ទះបាយមង្គល
លេខ​ទូរសព្ទ​ 096 533 7976 / 010 296 568 / 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ 94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី សាខាទី7)

វីដេអូ៖