សូម្បីតែឈ្មោះក៏ប្លែកដែរ នំក្រម៉ៅថត ឬនំអំបុកបំពង ដឹងអត់ថាគេធ្វើយ៉ាងម៉េច?

0

ធ្លាប់ស្គាល់អត់! នំក្រម៉ៅថត ឬ នំអំបុកបំពង សូម្បីតែឈ្មោះក៏ប្លែកដែរ ចុះទម្រាំតែរសជាតិប្លែកប៉ុណ្ណាទៅណ៎ តោះចាប់ផ្តើមសាកល្បងធ្វើញ៊ាំម្តងមើល វិធីធ្វើងាយៗតើស៍!។

គ្រឿងផ្សំ


– អំបុក ២ កំប៉ុង
– សាច់ដូង កោសជាសសៃៗកន្លះកូនចានចង្កឹះ
– ម្សៅមី ១ចានចង្កឹះ
– ខ្ទិះដូង ២កូនចាន
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករស ៣ស្លាបព្រាបាយ
– ចេកពងមាន់ទុំ
– ប្រេងឆា សម្រាប់បំពង

វិធីធ្វើ

១- ចេកបកសំបកចេញ រួចទុកមួយអន្លើ យកគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាអោយសព្វ រួចពូតម្សៅអំបុកជាដុំមូល បង្កបដាក់់ចេកពងមាន់មួយ នៅចាំកណ្តាល ខ្ចប់ចេកអោយជិតល្អ។

២- ចាក់ប្រេងឆាក្នុងខ្ទះទុកអោយក្ដៅសិន រួចយកដែលនំពូតហើយយកទៅបំពងអោយឡើងក្រហមក្រឡាតស្រួយល្អ រួចស្រង់ចេញទុកច្រោះប្រេង រួចរៀបដាក់ចានជាការស្រេច ។

ញ៊ាំជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន ឆាក្តៅអន្ទង់?

ចែករំលែកមុខម្ហូប?ឆាក្តៅអន្ទង់ សម្រាប់បងប្អួនយើងដែលមានកម្មវិធីជួបជុំគ្រួសារ មុខម្ហូបឆាក្តៅអន្ទង់នេះ ធ្វើហើយញ៊ាំជាមួយបាយក៏បាន ឬវ៉ៃចេញជាសាច់ក្លែមក៏បាន ទំនងដូចគ្នា ឆ្ងាញ់ដូចគ្នា??។

គ្រឿងផ្សំ

1- អន្ទង់ ៣ខាំ
2- គ្រឿងបុក (ខ្ទឹមស១មើម ស្លឹកក្រូចសើច ១សន្លឹក ខ្ជាយ១ចំណិត រំដេង១ចំណិត គល់ស្លឹកគ្រៃ២គល់ ម្ទេស១គ្រាប់)
3- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
4- ទឹកត្រី កន្លះស្លាបព្រាបាយ
5- ប្រេងឆា ២ស្លាបព្រាបបាយ
6- ស្ករ កន្លះស្លាបព្រាកាហ្វេ
7- ម្រះព្រៅ ទៅតាមការចូលចិត្ដ
8- សណ្ដែកដីឆ្អិន ១ស្លាបព្រាបាយ
9- ម្ទេសហ៊ឹរឱ្យច្រើនគ្រាប់ តែបើមិនចូលចិត្តដាក់មិនបាច់ដាក់ក៏បាន

របៀបរៀបចំគ្រឿងផ្សំ

1- សូមយកអន្ទង់មកលាងជាមួយទឹកអំបិលឱ្យអស់ក្អែលខ្មៅៗឱ្យស្អាត បន្ទាប់មកត្រូវវះយកពោះចេញ ហើយកាត់ជាកង់ៗល្មម។ បន្ទាប់មកត្រូវយកទៅបំពងជាមួយនឹងខ្លាញ់ឱ្យឆ្អិនល្មម មិនត្រូវឱ្យបែកសាច់អន្ទង់នោះទេ បន្ទាប់មកត្រូវដួសទុកដោយឡែក។
2- ខ្ទឹមសចែកជាពីយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ដពេកមួយចំហៀង និងយកទៅបុកជាមួយគ្រឿងមួយចំហៀង
3- ម្ទេសហាន់ជាចំណិតវែងៗ
4- សណ្ដែកដីយកទៅបុកកុំឱ្យម៉ដ្ឋពេក
5- ម្រះព្រៅបេះយកតែស្លឹកហើយយកទៅលាងទឹកឱ្យស្អាត
6- ស្លឹកក្រូចសើច រំដេង ខ្ជាយ គល់ស្លឹកគ្រៃលាងទឹកឱ្យស្អាតយកទៅហាន់ស្ដើងៗ ហើយបុកចូលគ្នាឱ្យម៉ដ្ដ បន្ទាប់មកដាក់ខ្ទឹមសចូលហើយបុកចូលគ្នាឱ្យម៉ដ្ដម្ដងទៀត។

វិធីធ្វើ

1- ជាដំបូងដាំខ្ទះឱ្យក្ដៅហើយដាក់ប្រេងឆាឱ្យ ក្ដៅ បន្ទាប់មកដាក់ខ្ទឹមសដែលចិញ្ច្រាំ និងម្ទេសចូលឆាឱ្យឡើងជើងអង្ក្រងល្មម បន្ទាប់មកដាក់គ្រឿងបុកចូលឆាឱ្យឈ្ងុយ ហើយដាក់អន្ទង់ចូលរួចដាក់ម្ទេសហ៊ឹរចូល
2- បន្ទាប់មកត្រូវដាក់ស្ករស ទឹកត្រី និងម្សៅស៊ុបរួចភ្លក្សមើលទើបដាក់សណ្ដែកដីរួមទាំងម្រះព្រៅចូល រួចដួសដាក់ចានជាការស្រេច។

ទទួលទានបានជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន

អ្នកណាខ្លះមិនទាន់ចេះធ្វើនំរ៉ូទីញ៊ាំ? មោះមកមើលរូបមន្តទាំងអស់គ្នា

ដឹងថាបងប្អូនមួយចំនួនធំប្រហែលជាស្គាល់នំរ៉ូទីហើយ តែក៏ប្រហែលជាមិនធ្លាប់ធ្វើញ៊ាំទេមើលទៅ ចឹងចាប់ពីពេលនេះយើងអាចចាប់ផ្តើមរៀនធ្វើញ៊ាំខ្លួនឯងម្តងហើយ សម្រាប់រូបមន្តធ្វើមានហើយ ចាប់ផ្តើមដើរផ្សាររកតែគ្រឿងផ្សំមក គឺធ្វើបានហើយ។

គ្រឿងផ្សំ

ម្សៅមី កន្លះគីឡូ
ពងមាន់ ១ឬ២ គ្រាប់
ប៊័រ ១កំប៉ុង
ទឹកដោះគោខាប់ ១កំប៉ុង
អំបិល ១ចិប
មីឡូ ២ឬ៣ កញ្ចប់
ប្រេងឆា ១ចានគោម

របៀបធ្វើ

១ / លាយម្សៅមី,ប៊័រ១ស្លាបព្រា,អំបិល១ចិប,ពងមាន់១,ទឹកបន្ដិច រួចច្របល់អោយសប់ វ៉ៃម្សៅមីអោយស្វិតល្អ បន្ទាប់មកកាត់ដំៗ ដាក់ចូលក្នុង ប្រអប់ប្រេងឆា រក្សាទុកក្នុងទូទឹកកក ៣ម៉ោង។

២ / បន្ទាប់មកយកមួយ ដុំ តប់ម្សៅដាក់ចៀនជាមួយប៊័រ។
លាយមីឡូនឹងទឹកដោះគោខាប់ អាចញ៉ាំបាន៕

មានដឹងអត់ថាបង្អែមបាញ់ឌុក គេធ្វើរបៀបម៉េច ទើបឆ្ងាញ់ញ៊ាំដល់លិឍចាន?

ឆ្ងាញ់មាត់ទៀតហើយថ្ងៃនេះ របៀបធ្វើបង្អែមបាញ់ឌុក ដោយសារបច្ចុប្បន្ននេះ មិនសូវមានអ្នកលក់ប៉ុន្មានទេ នៅតាមផ្សារ ចឹងមានតែរៀនធ្វើខ្លួនឯងម្តង។

គ្រឿងផ្សំ

– ម្សៅអង្ករខ្សាយ ១៥០ក្រាម
– ម្សៅឆា ១៥០ក្រាម
– ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, យកតែទឹក ១០៨០មីលីលីត្រ)
– អំបិល ១ស្លាបព្រាកាហ្វេ
– ល្ងរលីង ដាក់តាមការចូលចិត្ត
– ស្ករត្នោត ៤៥០ ក្រាម​
– ទឹក​ខ្ទិះដូង​ ៤៨០ មីលីលីត្រ​

វិធីធ្វើនំ


១. ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ រួចកូរចូលគ្នាឲ្យសព្វ។
២. បន្ទាប់មកយកមកដាក់លើភ្លើងកូរ(ត្រូវកូររហូត) ២ទៅ ៣នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ កូរប្រហែលជា ២០-២៥នាទី។
៣. ២៥នាទីនំបានឆ្អិនលើកវាយកមកចាក់ដាក់ក្នុងថាសវាចឲ្យស្មើ រួចហើយទុកឲ្យត្រជាក់។
៤. បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន ហើយយកវាមកញ៉ាំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។

វិធីធ្វើទឹកស្ករ

ស្ករត្នោត ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឲ្យពុះបន្ថែម ម្សៅឆា ១ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។

វិធីធ្វើទឹកស្ករ

ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឲ្យសព្វយកវាដាក់ដាំឲ្យពុះជាការស្រេច៕??
ប្រភពៈ​ HANA

ខគោ ធ្វើបែបណា? ផ្សំគ្រឿងបែបម៉េចទើបឆ្ងាញ់?

មីខគោ គុយទាវខគោ នំប៉័ងខគោ អ្នកណាចូលចិត្តញ៊ាំខ្លះ ព្រោះថាមួយមុខនេះរសជាតិគឺពិសេសណាស់ណា៎។ សម្រាប់អ្នកដែលចូលចិត្តញ៊ាំ មានដឹងគ្រឿងផ្សំ និងរបៀបធ្វើអត់? ថ្ងៃនេះ Admin និងប្រាប់ពីរបៀបធ្វើខគោនេះ ដើម្បីអោយអ្នកទាំងអស់គ្នាបានធ្វើញ៊ាំដោយខ្លួនឯងនៅផ្ទះ ជុំគ្រួសារ។

គ្រឿងផ្សំដែលត្រូវមាន៖

សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ កាត់ដុំៗ
ប្រហិតសាច់គោ
ការ៉ុត រំដេង
គល់ស្លឹកគ្រៃ
ខ្ទឹមស
ខ្ទឹមក្រហម
ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ
គ្រឿងសាតេ
ផ្កាចន្ទ័ បុកម៉ដ្ឋ
បន្លែ(សាលាដ, សណ្ដែកបណ្ដុះ, ត្រកួន, ជីរណា, ជីនាងវង, ម្អម, ខ្ទឹមបារាំង)

របៀបធ្វើ៖

  • ដាក់ឆ្នាំងចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្ករត្នោតចូលកូរអោយឡើងជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទ័ យករំលីងបុកអោយម៉ដ្ឋល្អ សិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ
  • ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២,៣ ស្លាបព្រា (ដាក់ក៏បានមិនដាក់ក៏បាន) ភ្លក់មើលល្មមហើយ លើកឡើង
  • បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រុះ ពេលញុាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្រោយដាក់ខ្ទឹមលីងរួចជាការស្រេច៕

ឆ្ងាញ់លិឍចាន ត្រីប្រម៉ាចំហុយសាច់ជ្រូកចិញ្ច្រាំ រូបមន្តពិសេស

0

សេវរូបមន្តធ្វើនេះទុកឲ្យហើយ ដល់ម៉ោងធ្វើម្ហូបចាំយកមកអនុវត្ត បើមិនចេះធ្វើ យកទៅឲ្យម៉ាក់មើលក៏បាន ក្រែងគាត់ស្រលាញ់កូន គាត់ធ្វើឲ្យញ៉ាំ។​ តែអត់មានអីពិបាកទេ បើម៉ាក់ថារវល់ អត់បានធ្វើឲ្យញ៉ាំ ម៉េចមិនធ្វើឲ្យម៉ាក់ញ៉ាំវិញទៅ ស្រួលសឹងអីហ្នឹង៖

Image may contain: food

គ្រឿងផ្សំ៖

  • សាច់ត្រីប្រម៉ា ១ ខាំ
  • សាច់ជ្រូកជាប់ខ្លាញ់ ៤ ខាំ
  • ពងទា ២ ឬ ៣ គ្រាប់
  • ខ្ទឹមសបក ៣ ឬ ៥ កំពិស
  • ស្លឹកខ្ទឹម កាត់កង់ៗខ្លីៗ
  • ស្ករត្នោត ឬស្ករស
  • ប៊ីចេង
  • ម្សៅស៊ុបខ្នរ

បន្លែអន្លក់៖

  • ត្រសក់
  • ស្ពៃក្តៅ
  • សណ្ដែកគួរ
  • ត្រប់
  • ពពាយ ឬ បន្លែផ្សេងៗតាមចំណូលចិត្ត

វិធីធ្វើ៖

១. ចិញ្ច្រាំសាច់ជ្រូកឲ្យម៉ដ្ឋល្អ បន្ទាប់មក យកត្រីប្រម៉ាវះយកតែសាច់ រួចចិញ្ច្រាំអោយម៉ដ្ឋដូចគ្នា

Image may contain: food


២. ចិញ្ច្រាំខ្ទឹមស ឲ្យល្អិត រួចយកសាច់ជ្រូក និងត្រីប្រម៉ាលាយគ្រឿងចូលគ្នា ដាក់ស្ករ ប៊ីចេង ម្សៅស៊ុបខ្នរ រោយស្លឹកខ្ទឹម រួច លាយនឹងពងទា លាយចូលគ្នាឲ្យសព្វគ្រប់គ្រឿងរួច យកទៅចំហុយជាការស្រេច ៕

មានម្ហូបអីញ៊ាំបាយថ្ងៃនេះ?​ ​រូបមន្តមឹកឆាម្រះព្រៅ រសជាតិឆ្ងាញ់ពិសេសេ

ជិតដល់ម៉ោងញ៊ាំបាយថ្ងៃត្រង់ហើយ តើបងប្អូនមានម្ហូបអីញ៊ាំបាយដែរ? សម្រាប់ថ្ងៃនេះសូមចែករំលែក របៀបធ្វើមុខម្ហូប អាចធ្វើញ៊ាំពេលថ្ងៃបាន ត្រៀមឡើងផ្សាររកទិញគ្រឿងផ្សំ ធ្វើឆាមឹកម្រះព្រៅ។

គ្រឿងផ្សំ


-មឹកស្រស់ (យកមកបកសម្បកលាងទឹកអោយស្អាតហាន់ជាដុំៗ)
-ម្ទេសដៃនាង (ម្ទេសទុំបុកកុំអោយម៉ដ)
-ខ្ទឹមស (បកសម្បកចិញ្ច្រាំអោយល្អិត)
-ស្លឹកម្រះព្រៅ (យកមកបេះរួចលាងទឹកអោយស្អាត)
-ម្សៅស៊ុប
-ស្ករស
-ទឹកត្រី
-ប្រេងខ្យង
-ប្រេងឆា

របៀបធ្វើ

-យកខ្ទះមកដាក់លើភ្លើង រួចហើយចាក់ប្រេងឆាចូលបន្តិច រំរីងខ្ទឹមសអោយឡើងឈ្ងុយ រួចហើយដាក់មឹកចូលកូបន្តិច ដាក់ម្ទេសចូល ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ចុងក្រោយដាក់ប្រេងខ្យង ស្លឹកម្រះព្រៅចូល រួចជាការស្រេច ៕
(បើចង់បំពងខ្ទឹមនឹងម្ទេសជាមួយគ្នាក៏បាន)
ប្រភព: Lalinn like cooking

មកទៀតហើយរបស់ឆ្ងាញ់ បង្អែមបបរគ្រាប់ឈូក មិនសូវមានគេធ្វើលក់ ដែលអ្នកគួរតែធ្វើញ៊ាំ?

បង្អែមខ្មែរយើងមានច្រើនមុខណាស់ បង្អែមខ្លះយើងមិនធ្លាប់បានញ៊ាំក៏មាន ដោយសារតែមានតែតាមតំបន់មួយចំនួន។ សម្រាប់បង្អែមបបរគ្រាប់ឈូកនេះ មិនប្លែកពេកនោះទេ គ្រាន់តែមិនសូវមានគេធ្វើលក់តែប៉ុណ្ណោះ តែបើឃើញហើយចាប់អារម្មណ៍ចង់ញ៊ាំគួរណាស់តែមករៀនធ្វើទាំងអស់គ្នា ទុកសម្រាប់ញ៊ាំពេលក្រោយបាយ។ ចំពោះគ្រឿងផ្សំ និងរបៀបធ្វើគឺមាននៅខាងក្រោមនេះ។

Teuk Skor
រូបភាព Teuk Skor

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • គ្រាប់ឈូក (ស្ងោរបកសំបកចេញពុះជាពីរ)
  • សណ្តែកបាយ ស្ងោរឲ្យផុស
  • គ្រាប់ឡុកឈិត
  • ស្ករស
  • អំបិល ១ចុងស្លាបព្រាកាហ្វេ
  • ខ្ទិះដូងដើម ១ចានគោមតូចល្មម(ដាក់ក្នុងឆ្នាំងខ្លះពេលដួសញាំខ្លះ)
  • ខ្ទិះដូងចុង ១ចានគោមធំ

▶️ របៀបធ្វើ៖

  • មុន​​ដំ​បូង​អ្នក​ត្រូវ​យក​ឆ្នាំង​ចាក់​ខ្ទិះ​ដូង​(ចុង)​ចូល​ទៅ​ក្នុង​ឆ្នាំង​ដាក់​ដាំ​ទឹក​ខ្ទិះ​ឲ្យ​ពុះ​
  • ពេល​ដែល​ទឹក​ខ្ទិះ​ពុះត្រូវដាក់​គ្រាប់​ឈូក,​ សណ្តែកបាយ,​ ស្ករស និងឡុក​ឈិតចូលរួធ្វើការកូរ​បន្តិច​សិនហើយគ្រប
  • ពេល​ដែល​ពុះ​ដាក់​ខ្ទិះ​ដូង​ចូល​(ដើម)ទុក​មួយ​សន្ទុះ​ឲ្យ​ពុះ​ម្តង​ទៀត​រួចជា​ការ​ស្រេច​ ពេល​នោះ​អ្នកត្រូវដាក់​ខ្ទិះ​ដើម​បន្តិច​ផងនោះធ្វើអោយឈ្ងុយ និងកាន់តែឆ្ងាញ់៕
ខ្ទឹមស
រូបភាព ខ្ទឹមស
Yøüñg LÿLÿ
រូបភាព Yøüñg LÿLÿ

ចំណេញ មិនចាំបាច់ទៅច្រើនកន្លែង ! ស្គាល់តែហាងមួយនេះ ចង់ញ៉ាំអីក៏បានដែរ

0

ធ្លាប់​ស្គាល់​ហើយ​មែន​អត់​ ផ្ទះ​អ្នក​បាត់​ដំបង​ មាន​រហូត​ដល់​ ៣ សាខា​ គឹ​សាខា​ ដេអិន​ សាខា​ទួល​គោក​ និង​សាខា​ក្រោយ​វ៉ាន់​ដា​។​ ចំពោះ​អ្នក​ពូកែ​ឃ្លាន​គ្រប់​មុខ​ តែ​ខ្ជិល​ចូល​ច្រើន​កន្លែង​ ទៅ​ផ្ទះ​អ្នក​បាត់​ដំបង​ ដឹង​ថា​ត្រូវ​ចិត្ត​ហ្មង​។

ចំពោះ​អ្នក​មិន​ទាន់​ស្គាល់​ចាំ​ admin ណែនាំ​មីនុយ​ឆ្ងាញ់​ៗ​ប្រចាំ​ហាង​ មាន​ច្រើន​ដូច​ជា​៖ សង្វាក់​, គោ​គេច​ពិសេស​, ស៊ុប​ខួរ​ចំ​ហ៊ុយ​, ស៊ុប​មាន់​ខ្មៅ​, បាយ​ឆា​គ្រឿង​សមុទ្រ​, បាយ​ឆា​ម្រះ​ព្រៅ​, បាយ​ឆា​ឡុក​ឡាក់​, មីឆា​ និង​ទឹក​កក​ឈូស​ដូង​ពិសេស​ស្រូប​ទឹក​ស្ករ​ត្នោត​និយាយ​ពី​ថា​ឆ្ងាញ់​នោះ​ឆ្ងាញ់​ ហើយ​ក៏​មាន​ជា​ច្រើន​មុខ​បន្ថែម​ពី​នេះ​ទៀត​ផង​ដែរ​។

ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង

ស្គាល់​ហើយ​ ប្រុស​ៗ​ច្បាស់​ជា​លែង​បារម្ភ​នឹង​ពាក្យ​ថា​ «ញ៉ាំ​អី​ក៏​បាន» របស់​កំពូល​​សង្សារ​ទៀត​ហើយ។​ ជូន​ទៅ​ផ្ទះ​អ្នក​បាត់​ដំបង​ដឹង​តែ​ពេញ​ចិត្ត​ស្តូក​ លែង​ង​ទៀត​ហើយ។

ហាង​ ផ្ទះ​អ្នក​បាត់​ដំបង
លេខ​ទូរសព្ទ៖ 096 499 58 98, 096 834 94 72, 012 54 25 62
សា​ខា​ដេអិន៖ ជិត​សាលា​បញ្ញា​សាស្រ្ត​ ផ្លូវ​១១២ ផ្ទះ​លេខ​16
សាខា​ទួល​គោក​៖ ក្រោយ​របង​សាលា​បឋម​សិក្សា​ ទួល​គោក​តែ​ម្តង​ បត់​តាម​សាលា​អន្តរជាតិ​ប៉េកាំង​ ផ្លូវ​៥៤៨​ ផ្ទះ​លេខ​៨
សាខា​វ៉ាន់ដា៖ ក្រោយ​សាលា​វ៉ាន់ដា​ បត់​តាម​France cafe ផ្លូវ​១៩១ ផ្ទះលេខ 10

សម្រាប់អ្នកចូលចិត្តលតឆា តោះចាប់ផ្តើមរៀនធ្វើលតទាំងអស់គ្នា

គ្រឿងផ្សំមាន


– ម្សៅអង្ករ2ចានចង្កឹះ
– ម្សៅឆា១ចានចង្កឹះ
– អំបិលចុងស្លាបព្រាកាហ្វេ
– ទឹកក្តៅ២ចានចង្កឹះ(ដាក់អោយល្មមម្សៅអាចលុញបានមិនរាវពេកមិនរឹងពេកអាចថែមថយតាមម្សៅពេលធ្វើ)



១.ចាក់គ្រឿងផ្សំចូលគ្នាអោយច្របាច់អោយសប់ហើយសូនធ្វើរាងវែងខ្លីតាមតំរូវការ
២.ដាំទឹកអោយពុះហើយចាក់ប្រេងឆាចូលរួចចាក់ម្សៅលតឆាដែរលុញរួចចូលម្តងបន្តិចៗ រហូតទាល់អស់ហើយបន្ថយភ្លើងអោយអោយក្តៅពេកខ្លាចបែកម្សៅដែលលុយ រួចមើលម្សៅលតណាដែរអណ្តែតស្រង់ចេញដាក់ត្រាំទឹកត្រជាក់ឬទឹកកកអោយលតល្អមិនបែកផុយ ត្រាំចោល៣នាទីហើយស្រង់ដាក់ជៀល រហូតស្រក់ទឹកអស់ ហើយចាក់ចូលចានដាក់ប្រេងឆាចូល១ស្លាបព្រាទៀតច្របល់អោយសប់ ដើម្បីកុំអោយលតស្អិតជាប់គ្នា ៕ បើចង់ទុកលតបានយូរអាចយកច្រកថង់ហើយទៅដាក់ក្នុងទូរកកបាន

របៀបធ្វើលតសំរាប់ខ្លួនអែង (សំរាប់មនុស្ស២នាក់) តែសម្រាប់បងប្អូនដែលមានគ្នាច្រើនអាចបន្ថែមចំនួនតាមហ្នឹងបានអរគុណ (ប្រភពLi Jing Kidshop)