ចាំកាលទៀត របៀបធ្វើនំច័ក្កច័ន រសជាតិឆ្ងាញ់ពិសា នៅទីនេះ!

ធ្លាប់តែទិញគេញ៊ាំ តែឥឡូវចង់សាកធ្វើខ្លួនឯងញ៊ាំម្តងអត់ នំច័ក្កច័ន រូបរាងមើលទៅគួរអោយចង់ញ៊ាំណាស់ រូបមន្តក៏មានស្រាប់ហើយ តោះចាប់ផ្តើមសាកល្បងមើល៍។

គ្រឿងផ្សំ

– ខ្ទិះដូង 2 ចានចង្កើះ
– ស្ករស 1 ចានចង្កើះ
– ម្សៅឆា 1 ចាន​ចង្កើះ​
– ​ម្សៅ​ខ្សាយ​ កន្លះ​ចាន​ចង្កឹះ​
– អំបិល​ 1 ចុង​ស្លាបព្រា​កាហ្វេ​
– ប្រេងឆា
– ល័ក្ដពណ៌អាហារ ឬ ស្លឹកតយ ទៅតាមការចូលចិត្ត

វិធីធ្វើ

១- ចាក់ខ្ទិះដូងដាំទឹកអោយពុុះ បន្ទាប់មកចាក់ស្ករសចូលគ្នា
កូរឱ្យរលាយស្ករស បន្ទាប់មកដួសទុកអោយត្រជាក់
លាយ ម្សៅឆា ម្សៅខ្សាយចូលគ្នា
២- ចាក់ខ្ទិះដូងចូលទៅក្នុងម្សៅយឺតៗ ច្របាច់ខ្ទិះដូងនិងម្សៅអោយចូលគ្នា បន្ទាប់មកយកវាទៅត្រងអោយម្សៅម៉ដ្ឋល្អ
៣- បំបែកម្សៅជា ២ ចាន ហើយដាក់ល័ក្ដពណ៌ចូលទៅក្នុងចានណាមួយក៏បានកូរអោយសប់ល្អ
៤- យកប្រេងឆាទៅលាបលើពុម្ពដើម្បីកុំអោយម្សៅជាប់ពុម្ពនំ បន្ទាប់មកយកទៅដាក់ចំហុយ ហើយចាក់ម្សៅពណ៍ចំហុយមុនរៀងជិតឆ្អិន ក្រោមមកចាក់ម្សៅពណ៍សពីលើ
៥- បន្តចាក់ម្សៅចូលពីលើគ្នារហូតដល់ពេញចំហុយឆ្អិនល្អ ហើយទុកអោយត្រជាក់កាត់រៀបដាក់ចានជាការស្រេច

ប្រភព៖មុខម្ហូបរាល់ថ្ងៃ

ទឹកផ្កាអមតៈ ឬ តែមេអំបៅ បង្កប់ប្រយោជន៍ច្រើនម្ល៉ឹងចំពោះសុខភាព

ឃើញ​ថា​ទឹក​ផ្កា​អមតៈ​ ឬ​ ភាគ​ច្រើន​គេ​ហៅ​ថា​តែ​មេអំបៅ​ កំពុង​ពេញ​និយម​ខ្លាំង​ មាន​លក់​តាម​ហាង​និង​តូប​ច្រើន​កន្លែង​ណាស់​។​ តែ​មាន​ដឹង​អត់​ថា​ តែ​មួយ​ប្រភេទ​នេះ​ល្អ​ចំពោះ​សុខភាព​ម៉េច​ខ្លះ​?​ បើ​ចូល​ចិត្ត​ញ៉ាំ​តែ​យើង​ក៏​អាច​ជ្រើស​រើស​តែ​មួយ​ប្រភេទ​នេះ​ញ៉ាំ​បាន​ ព្រោះ​វា​មា​ន​រស​ជាតិ​ឆ្ងាញ់​ ហើយ​ល្អ​សម្រាប់​យើង​។​ ទាំង​នេះ​ជា​អត្ថប្រយោជន៍​ទាំង​ ១០ ពី​តែ​មេអំបៅ​ចំពោះ​សុខភាព​៖​

What is Blue Butterfly Pea Flower Good For?

១. ប្រឆាំង​ភាព​ចាស

ម្សៅ​តែ​មេអំបៅ​គឺ​សម្បូរ​ដោយ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ដែល​ជួយ​ប្រឆាំង​ពពួក​រ៉ាឌីកាល់​សេរី​ និង​កាត់​បន្ថយ​ភាព​ចាស់​។​ ដូច​នេះ​យើង​គួរ​តែ​ញ៉ាំ​ដើម្បី​រក្សា​សម្រស់​ឲ្យ​នៅ​តែ​ក្មេង​ជាង​វ័យ​។​

២. ប្រឆាំង​នឹង​ការ​រលាក

​នៅ​ក្នុង​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ប្រសិទ្ធ​ភាព​របស់​តែ​ម្សៅ​តែ​មេអំបៅ​ វា​កាត​បន្ថយ​សីតុណ្ហភាព​ក្នុង​រាង​កាយ​បាន​ នៅ​ពេល​ដែល​រាង​កាយ​កើន​កម្តៅ​ខ្លាំង​។​

Image may contain: plant

៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

​​តែ​នេះ​ជា​តែ​សុខភាព​ បើ​សិន​ជា​យើង​ស្ថិត​នៅ​ក្នុង​រដូវ​រងា​ច្រើន​ខែ​ ហើយ​មាន​អាការៈ​តឹង​ច្រមុះ​ពិបាក​ដក​ដង្ហើម​ ឬ​ហៀរ​សំបោរ​ជា​ដើម​។​ គួរ​តែ​ផឹក​តែ​នេះ​ក្តៅ​ឧណ្ហ​ៗ​ ព្រោះ​វា​ជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​បាក់​តេរី​ទាំង​នោះ​បាន​។​

៤. ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ និង​រលោង​

​ជា​មួយ​នឹង​គុណ​សម្បត្តិ​ នៃ​ការ​ការ​ពារ​រលាក​ និង​ប្រឆាំង​បាក់​តេរី​ពី​ធម្មជាតិ​របស់​តែ​នេះ​ វា​មិន​ត្រឹម​តែ​ជួយ​ការ​ពារ​ភាព​ចាស់​ តែ​វា​អាច​ប្រឆាំង​នឹង​បាក់​តេរី​ និង​ការ​រលាក​ ដែល​ធ្វើ​ឲ្យ​កើត​មុន​ និង​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​បាន​​។

៥. ជំរុញ​ដល់​ការ​ធ្វើ​មេតាបូលីស​

ភាគ​ច្រើន​យើង​បាន​ដឹង​ថា​តែ​បៃ​តង​ អាច​ជួយ​ដល់​មេតាបូលីស​ក្នុង​រាង​កាយ​ ប៉ុន្តែ​ តែ​មេ​អំបៅ​ គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ទៀត​ ដោយ​សារ​តែ​វា​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ ដែល​ហៅ​ថា​ catechins ។

៦. កាត់​បន្ថយ​ជាតិ​ខ្លាញ់​បង្ក​ជំងឺ

ប្រសិទ្ធ​ភាព​របស់​តែ​នេះ​គឺ​ផ្ដោត​សំខាន់​លើ​ការ​ធ្វើ​មេតាបូលីស​ និង​បង្កើន​កាឡូរី​។​ វា​ក៏​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ផង​ដែរ​ ហើយ​វា​កម្ចាត់​បាន​ខ្លាញ់​ច្រើន​ប្រភេទ​ ដូច​ជា​ប្រភេទ​ខ្លាញ់​ដែល​អាច​បង្ក​ជំងឺ​ជា​ដើម​។​

៧. កាត់​បន្ថយ​ស្ត្រេស​ និង​​ថប់​បារម្ភ

តែ​នេះ​អាច​ជួយ​សម្រួល​ដល់​បញ្ហា​ផ្លូវ​ចិត្ត​យើង​បាន​។​ វា​អាច​កាត់​បន្ថយ​ស្ត្រេស​ និង​ជំងឺ​ថប់​បារម្ភ​ ដែល​មាន​នៅ​ក្នុង​អារម្មណ៍​របស់​យើង​។​

File:Butterfly-pea flower tea 2.jpg - Wikimedia Commons

៨. បន្ថយ​សម្ពាធ​ឈាម​​

៩. ទប់​ស្កាត់​ការ​គេង​មិន​លក់

១០. ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​៕

ចាហួយស៊ុត ប្លែកមួយទំហឹង ដែលគ្រប់គ្នាគួរតែសាកធ្វើញ៊ាំ បើចង់ដឹងរសជាតិ

បច្ចុប្បន្នមានអ្វីៗប្លែកៗជាច្រើន ដោយសារតែមានការច្នៃប្រឌិតមិនចេះចប់មិនចេះហើយរបស់មនុស្ស មិនថារបស់ប្រើប្រាស់ មិនថារបស់ញ៊ាំនោះទេ។ សូម្បីតែថ្មីៗនេះក៏មានការច្នៃបង្អែមថ្មីដែលគួរជាទីទាក់ទាញ ដោយប្លែក៣៦០ដឺក្រេនោះគឺចាហួយស៊ុត គ្រាន់តែលឺឈ្មោះគឺថាចាប់អារម្មណ៍មិនស្ទើរនោះទេ​ តោះមើលថ្ងៃណាទំនេសាកសារេធ្វើញ៊ាំ របៀបធ្វើមាននៅខាងក្រោម។

ចាហួយស៊ុត

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • ម្សៅចាហួយ រឺ គេហៅមួយទៀតថាម្សៅសារាយ
  • ស្ករស
  • ស៊ុតក្រហម(ពងមាន់)
  • សំបកស៊ុត
ចាហួយស៊ុត

▶️ របៀបធ្វើ៖

  • យកពងមាន់មកចោះហើយធ្វើការចាក់ទាំងស៊ុតស និងស៊ុតក្រហមចេញ(ធ្វើយ៉ាងណាកុំអោយបែកស៊ុតក្រហម)
  • យកសំបងពងមាន់ទៅផ្កាប់ទុកអោយស្ងួត និងយកស៊ុតលឿងទៅចំហុយអោយឆ្អិនកុំអោយខូចទ្រុងទ្រាយ
  • កូរម្សៅចាហួយ ដាក់ស្ករយករសជាតិផ្អែមតាមចំណូលចិត្ត រួចយកមកចាក់ចូលសំបកស៊ុត និងដាក់ស៊ុលឿងដែលបានចំហុយឆ្អិននោះចូល រហើយយកទៅក្លាសេទុករហូតដល់កករួចជាការស្រេច។

ប្រសិនបើកលោកអ្នកចង់មានពណ៌ផ្សេងៗ លោកអ្នកក៏អាចដាក់លក្ខតាមពណ៌ដែលលោកអ្នកចង់បានចូលទៅក្នុងម្សៅចាហួយផងដែរ៕

ចាហួយស៊ុត
ចាហួយស៊ុត

មិនបាច់ហាត់ប្រាណក៏សម្រករាងបាន គ្រាន់តែញ៉ាំតាមវិធីងាយៗ ៥ យ៉ាងនេះ

0

ស្រក​ទម្ងន់​ចេញ​រាង​ស្អាត​ ជា​អ្វី​ដែល​នរណា​ៗ​ក៏​ប្រាថ្នា​ចង់បាន​ ជា​ពិសេស​ស្រី​ៗ​តែ​ម្តង​។​ ចង់​សម្រក​គីឡូ​ខំ​ទៅ​ search រក​មើល​វិធី​សម្រក​ តិចនិក​ហាត់​ប្រាណ​ងាយ​ៗ​ តែ​ដូច​ដឹង​ហើយ​ គ្មាន​វិធី​ហាត់​ប្រាណ​ណា​ស្រួល​ទេ​​ អ៊ីចឹង​ហើយ​បាន​ជា​ម្នាក់​ៗ​មិន​ដែល​សម្រក​បាន​ជោគ​ជ័យ​។​ ឈប់​ពិបាក​ទៀត​​បើ​មិន​ចង់​ហាត់​ប្រាណ​ សាក​ញ៉ាំ​តាម​វិធី​ងាយ​ៗ​ ៥ យ៉ាង​នេះ​មើល​៖​

. ផឹក​ទឹក​ពេល​ព្រឹក

ទឹក​អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ​ ហើយ​ក៏​អាច​ជួយ​ពង្រឹង​មុខ​ងារ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ដែរ​។​ ដូច​នេះ​ផឹក​ទឹក​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​គីឡូ​​ព្រម​ទាំង​សុខភាព​ល្អ​។

. កុំ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​

ដោយ​សារ​តែ​អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង​ ៣ ពេល​ ដែល​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ ពេល​ថ្ងៃ​បាន​។​ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​គ្រប់​គ្រាន់​ អាច​ធ្វើ​អ្វី​ៗ​បាន​ប្រសើរ​ជាង​អ្នក​ដែល​តម​អាហារ​ពេល​ព្រឹក​។

. ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន

ប្រូតេអ៊ីន​ជា​អាហារ​សំខាន់​បំផុត​សម្រាប់​រាង​កាយ​។​ វា​នឹង​រំលាយ​យឺត​ៗ​ និង​ស្ថិត​ក្នុង​ក្រពះ​បាន​យូរ​ជាង​កាបូអ៊ីដ្រាត​ និង​ខ្លាញ់​។​ ដូច​នេះ​ហើយ​​ វា​ល្អ​សម្រាប់​គ្រប់​គ្រង់​ទម្ងន់​ ព្រោះ​វា​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​។​ វិធី​ល្អ​បំផុត​ យើង​គួរ​តែ​កុំ​ញ៉ាំ​ផ្អែម​ពេក​ ហើយ​គួរ​តែ​ប្តូរ​ទៅ​ញ៉ាំ​អាហារ​ប្រូតេអ៊ីន​វិញ​ និង​ធ្វើ​ឲ្យ​យើង​មាន​រូប​រាង​ស្អាត​។​

. ញ៉ាំ​ផ្លែ​ឈើ​រាល់​ថ្ងៃ​

​​ដោយ​សារ​តែ​ជាតិ​ទឹក​ និង​ជាតិ​កាក​សរសៃ​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត​បាន​លឿន​ ហើយ​មាន​កាឡូរី​ទាប​។​ វា​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​គីឡូ​ លើស​ពី​នេះ​ផ្លែ​ឈើ​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ តែ​យើង​គួរ​ជ្រើស​រើស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ផ្អែម​តិច​។​ ចៀស​វាង​ផ្លែ​ឈើ​​ដែល​ទុំ​​ពេក​ ដោយ​សារ​តែ​វា​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​វា​ទុំ​ អាច​ធ្វើ​ឲ្យ​យើង​ធាត់​បាន​។​

Honey Lime Fruit Salad Recipe by Tasty

. ញ៉ាំ​បន្លែ​ជា​ប្រចាំ​

បន្លែ​ជា​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​ច្រើន​បំផុត​ និង​មិន​មាន​ជាតិ​ស្ករ​ វា​សក្ដិសម​សម្រាប់​អ្នក​ចង់​សម្រក​គីឡូ​ គ្រប់​អាហារ​គួរ​តែ​មាន​បន្លែ​ ដោយ​សារ​តែ​ក្រៅ​ពី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ​ ញ៉ាំ​បន្លែ​រាល់​ថ្ងៃ​នឹង​ជួយ​ឲ្យ​យើង​មាន​រាង​ស្លីម​បាន​លឿន​។

បង្អែមលតខៀវក្លិនតយ ក្លាសេត្រជាក់ៗឆ្ងាញ់សន្លប់

0

ម៉ោះ​រៀនធ្វើបង្អែមលតខៀវក្លិនតយ ទុក​ញ៉ាំលាងមាត់ពេលបាយហើយ។​ ធ្វើចែកបងប្អូនញ៉ាំក៏បានដែរ ឲ្យប្លែកមាត់ម្តង ព្រោះឥឡូវមិនសូវមានអ្នកលក់ទេ។

គ្រឿងផ្សំ៖

  • ម្សៅអង្ករ
  • Mung bean starch
  • ម្សៅឆា
  • ស្លឹកតយ
  • ទឹក
  • ខ្ទិះដូង
  • ស្ករត្នោត
  • ទឹកកកដុំ

វិធីធ្វើ៖

១. យកស្លឹកតយទៅកិនជាមួយទឹក ហើយត្រងយកទឹកស្លឹកតយ។
២. យកម្សៅអង្ករ ម្សៅឆា mung bean starch និង ទឹកស្លឹកតើយហើយកូរអោយរលាយចូលសាច់មួយ បន្ទាប់មកយកទៅត្រង។


៣. បន្ទាប់មកចាក់ចូលឆ្នាំងយកទៅដាក់ដាំហើយកូរជាបន្តកុំអោយខ្លោច បាតឆ្នាំងរហូតឆ្អិនល្អដាច់ទឹកខ្ទង់ប្រហែលកន្លះម៉ោង។
៤. យក ទឹកកកដុំវាយអោយបែកដុំៗ ចាក់ចូលឆ្នាំងឬចានដែក មួយហើយទឹកចូល។
៥. ដួសម្សៅកូរដាក់ចូលក្នុងពុម្ពសម្រាប់ធ្វើលោតហើយគោះទម្លាក់ទៅក្នុងទឹកត្រជាក់ក្នុងឆ្នាំងឬចានដែកនោះ។

របៀបធ្វើទឹកស្ករ៖

  • ដាំខ្ទិះដូង ដាក់ ស្ករត្នោត និង អំបិល

ចេះតែ ៧ មុខនេះ ដឹងតែបើកហាងលក់បង្អែមបានហើយ

0

អ្នកចូលចិត្តញ៉ាំបង្អែម មើលអត្ថបទនេះត្រូវម៉ាច់ហ្មង ចេះតែ ៧ មុខនេះ​ហើយ​ធានាចង់​បើកហាង​លក់​បង្អែម​ក៏បាន​ដែរ​ សំខាន់សុទ្ធតែ​បង្អែមប្លែកៗទៀត។ នៅចាំអីទៀត ចុចលើរូបមើលរបៀបធ្វើទាំងអស់គ្នា៖

១. បង្អែមសាគូស្រូបទឹកខ្ទះដូង

ចុចលើរូបដើម្បីមើលរបៀបធ្វើ៖

สาคูเปียกข้าวโพด (Có hình ảnh)

២. បង្អែមបបរមៀន

ចុចលើរូបដើម្បីមើលរបៀបធ្វើ៖

៣. បង្អែមប៊ូឡយ

ចុចលើរូបដើម្បីមើលរបៀបធ្វើ៖

៤. បង្អែមដង្កូវ

ចុចលើរូបដើម្បីមើលរបៀបធ្វើ៖

៥. បង្អែមត្រាវ

ចុចលើរូបដើម្បីមើលរបៀបធ្វើ៖

៦. បង្អែមល្ងខ្មៅ

ចុចលើរូបដើម្បីមើលរបៀបធ្វើ៖

៧. បង្អែមដូងក្រអូប

ចុចលើរូបដើម្បីមើលរបៀបធ្វើ៖

Image may contain: food

បង្អែមគ្រាប់ទទឹម ងាយធ្វើហើយទំនងគួរឲ្យចង់ញ៊ាំទៀត?

បង្អែមគ្រាប់ទទឹមនេះ ពណ៌ខ្យូតសឹងអីរឿងអីឃើញហើយមិនចង់ញ៊ាំនោះ អ្វីដែលសំខាន់គ្រឿងផ្សំនៃបង្អែមនេះក៏មិនមានអ្វីច្រើនធ្វើអោយស្មុគស្មាញថែមទៀត។ ឡើងផ្សារទិញតែគ្រឿងផ្សំប៉ុន្មានមុខអាចយកមកធ្វើញ៊ាំជុំគ្រួសារបានយ៉ាងស្រួលបាត់ទៅហើយ ចង់ដឹងថាគ្រឿងផ្សំ និងរបៀបធ្វើត្រូវធ្វើបែបណានោះ កុំភ្លេចអាននៅខាងក្រោម។

Mini Mom
រូបភាព Mini Mom

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • ម្សៅឆា ១ខាំ
  • ម្សៅដំណើប ១ខាំ
  • ខ្ទិះះដូងដើម
  • ខ្ទិះដូងចុង
  • ទឹកស៊ឺរ៉ូ
  • ស្ករស
  • អំបិល

▶️ របៀបធ្វើទឹកស្ករ៖

  • យកខ្ទិះដូងចុងដាក់ដាំអោយពុះ រួចដាក់អំបិល និងស្ករចូលយករសជាតិសមល្មមតាមចំណូលចិត្ត

▶️ របៀបធ្វើបង្អែម៖

  • ដំបូងត្រូវយកម្សៅឆា លាយចូលគ្នាជាមួយម្សៅដំណើប បន្ទាប់មកចាក់ទឹកស៊ឺរ៉ូចូលរួចកូរវាអោយសព្វ(អាចថែមទឹកក្ដៅបើសិនជាសាច់ម្សៅស្ងួតពេក តែក៏កុំអោយជ្រាយពេកដែរ) រួចធ្វើការច្របល់អោយស្មើរសាច់ល្អ
  • ត្រូវយកម្សៅដែលបានលាយខាងលើយកលុញ និងហាន់អោយចេញរាងជ្រុងៗតូចៗដូចគ្រាប់ទទឺម
  • ដាក់ដាំទឹកអោយពុះ រួចធ្វើការយកម្សៅដែលបានហាន់រួចយកមកដាក់ស្ងោររហូតដល់ឆ្អិន(អណ្ដែតឡើងគឺឆ្អិន)។ ពេលញ៊ាំលោកអ្នកគ្រាន់តែយកទឹកស្ករមកស្រោច និងដាក់ខ្ទិះដូងបន្តិច និងដាក់ទឹកកកចូលអោយត្រជាក់រួចជាការស្រច៕
ឆន ស្រីពេជ្រ
រូបភាព ឆន ស្រីពេជ្រ
ឆន ស្រីពេជ្រ
រូបភាព ឆន ស្រីពេជ្រ

ចេះធ្វើនំជើងជ្រូក រឺនំកំប៉ុងហើយឬនៅ? ចែករំលែកគ្នា​ គ្រាន់ទុកធ្វើញ៊ាំពេលទំនេរ

សេវទុកមើលពេលទំនេរ គ្រាន់ធ្វើញ៊ាំកំដរមាត់ពេលថ្ងៃសៅរ៍ បានជួបជុំបងប្អូនយើងម្តងម្កាល តោះមានអ្នកណាខ្លះមិនទាន់ចេះធ្វើខ្លះ? រូបមន្តមានហើយនៅខាងក្រោមនេះ។

គ្រឿងផ្សំ


– ម្សៅខ្សាយ ១កំប៉ុង
– ទឹកក្តៅ ១កំប៉ុងកន្លះ
– ដូងកោស ១ក្តាប់
– ពងមាន់ ១
– សណ្តែកបាយត្រាំទឹកក្តៅ ហើយចំហុយ ១ក្តាប់
– បិគក់ ហាន់ល្អិតៗ ១ក្តាប់
– ស្ករស ១ស្លាប់ព្រាបាយ
– អំបិលចុងស្លាបព្រាកាហ្វេ
– កំប៉ុងចៀននំ

របៀបធ្វើ


– លាយម្សៅចូលជាមួយទឹកក្តៅឲ្យសព្វ ទើបចាក់គ្រឿងទាំងអស់ចូល លាយឲ្យចូលគ្នា
– ដាក់ឆ្នាំដាំខ្លាញ់ឲ្យពុះ
– ដូសម្សៅលាយ ហើយដាក់កំប៉ុង ចៀនរហូតទាល់តែក្រហម ទើបគាស់ចេញ ត្រលប់ទាំងសងខាងជាការស្រេច ។

ចុងសប្ដាហ៍ មិនដឹងទៅញ៊ាំអីនៅណា សាកមកមើលហាងទាំង៥នេះ ច្បាស់ជាត្រូវចិត្ត

Best FOOD

Best FOOD ជាហាងដ៏ល្បីមួយដែលសម្បូរទៅដោយម្ហូបឆ្ងាញ់ៗ ជាពិសេសប្រភេទគ្រឿងសមុទ្រតែម្ដង និងតែងតែមានមុខម្ហូបថ្មីជានិច្ចសម្រាប់ហាងមួយនេះ។ Admin សូមបង្ហើបមុខម្ហូបខ្លះៗដែលគួរជាទីចាប់អារម្មណ៍តិចចុះគឺមាន៖ កាំប្រម៉ាស្រស់ អាំង ចំហុយស្រោចទឹកត្រីកោះកុង, យុាំគ្រឿងសមុទ្រ, បុកល្ហុង, គ្រឿងសមុទ្រ ខ្ចៅ បង្កង ក្តាម លៀស ស្ងោទឹកដូង និងមុខម្ហូបពិសេសជាច្រើនទៀត។

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

MOOL

MOOL អ្នកជំនាញប្រហិតបំពង និងពងទាកូនដុតទឹកត្រីកោះកុង ដុតទឹកត្រីអំពិលទុំ ដែលមានតែមួយក្នុងរាជធានីភ្នំពេញ នរណាមិនស្គាល់នៅក្រោយសាលាវ៉ាន់ដា។ និយាយពីថាភ្ញៀវពេញហាងមិនដែលចេះស្ងាត់ សម្រាប់មុខម្ហូបមានលក់ពិសេសៗដូចជា៖ ពងទាកូនដុតទឹកត្រីកោះកុង ដុតទឹកត្រីអំពិលទុំ,​ ប្រហិតបំពងគ្រប់មុខ, ក្តាម​ បង្គា​ មាន​ទាំង​​ លៀស​ ខ្យង​ដុតទឹកអំពិលទុំ, ខ្ចៅ ខ្យងស្រែស្រុះទឹកដូង ជ្រលក់ទឹកត្រីកោះកុង និងមានច្រើនមុខទៀត ចង់ដឹងមកសាកល្ងាចនេះ។

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

មីទាញតុងយ៉ាំ

និយាយពីហាង មីទាញតុងយ៉ាំ នេះក៏មិនធម្មតាដែរ ព្រោះថាហាងមួយនេះក៏តែងតែមានបង្កើតមុខម្ហូបថ្មីៗឆ្ងាញ់ៗ និងប្លែកសម្រាប់អតិថិជនរហូតដែរ។ បើនិយាយពីម្ហូបប្រចាំហាងនោះ គឺមីទាញតុងយ៉ាំ នេះឯង ហើយក៏មានគ្រឿងសមុទ្រស្រស់ៗ ឆាទឹកដូង ជូរអែម, បុកល្ហុង និងមុខម្ហូបថ្មីគ្រឿងសមុទ្រឆាគ្រឿងទឹកខ្ញី ដែលមានរសជាតិប្លែកផងដែរ។

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម

Two Sister បុកល្ហុង

Two Sister បុកល្ហុង គ្រាន់តែឃើញឈ្មោះហាង ក៏ដឹងតែថានៅទីនេះល្បីមុខម្ហូបអ្វីជាងគេនោះ គឺបងប្អូនស្រីដ៏ស្រស់ស្អាតទាំង២ដែលមានថ្វីដៃបុកល្ហុងឆ្ងាញ់ពិសេសនេះឯង។ ពេលបានមកដល់ទីនេះកុំ បារម្ភថាខ្វះអីញ៊ាំព្រោះថារបស់ឆ្ងាញ់មានច្រើនក្រៅពីបុកល្ហុងនេះក៏មាន៖ មាន់អាំងអំបិលម្ទេស, លៀស ខ្ចៅ ខ្យងឆាអំបិលម្ទេស និងមានច្រើនមុខទៀត។

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833 / 095 38 88 85
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខសាលាភូមិន្ទ ម្តុំមីហិលសេអូល

តុងតុងបុកអស់ស្ទះ

អ្នកម្លុកទួលទំពូងច្បាស់ជាស្គាល់ហាងមួយនេះជាមិនខានជាពិសេសនារីៗព្រោះថា ទីនេះល្បីបុកល្ហុងរសជាតិបែបថៃ និងឡាវឆ្ងាញ់សាឡប់។ សម្រាប់អ្នកដែលមកទីនេះគឺអាចទទួលបានរសជាតិឆ្ងាញ់ៗពីមុខម្ហូបជាច្រើនព្រោះថាហាងមានលក់ទាំងបុកល្ហុង មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដែលមានច្រើនមុខ និងមានទាំងCooktail ថែមទៀតបានមកទីនេះច្បាស់ជាអ៊ែម ព្រោះថាអ្នកគ្រប់គ្នាអាចអង្គុយផឹកជាមួយ ការស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។

ហាង តុងតុងបុកអស់ស្ទះ
លេខទូរសព្ទ៖ 070 700 057 / 093 919 998
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ភ្នំពេញ

សាច់គោអាំងល្បីជាង៣០ឆ្នាំ មិនបានមកសាកឲ្យដឹងរសជាតិច្បាស់ជាស្ដាយក្រោយ

លក់ជាង៣០ឆ្នាំហើយមិនល្បីម៉េចទៅ ព្រោះថាគ្រាន់តែនិយាយឈ្មោះហាងគឺគេស្គាល់តែម្ដង ជាពិសេសអ្នកម្ដុំផ្សារតាប៉ាងតែម្ដង។ លឺ Admin និយាយបែបនេះច្បាស់ជាចង់ស្គាល់ និងមានអារម្មណ៍ចង់ទៅសាកហើយមែនអត់? កន្លែងឆ្ងាញ់កន្លែងល្បីបែបនេះមិនលាក់ទេ គឺ ហាង យាយសក់ស សាច់គោអាំងឆ្ងាញ់ នៅផ្សារតាប៉ាងយើងហ្នឹង។

យាយសក់សសាច់គោអាំងឆ្ងាញ់
យាយសក់សសាច់គោអាំងឆ្ងាញ់
យាយសក់សសាច់គោអាំងឆ្ងាញ់

ក្នុងចំណោមអ្នកអានច្បាស់ជាមានអ្នកធ្លាប់ទៅញ៊ាំហើយមែនអត់ ហើយអ្នកទាំងអស់គ្នាប្រាកដជាដឹងហើយជាមួយរសជាតិសាច់ដែលប្រលាក់គ្រឿងដ៏ឈ្ងុយ រួមបញ្ចូលជាមួយជ្រក់ដ៏មានរសជាតិ គឺថាពេលញ៊ាំចូលគ្នាធ្វើអោយឆ្ងាញ់មែនទែន។ ព្រោះតែពិសេសបែបនេះហើយ ទើបធ្វើអោយមានភ្ញៀវពេញហាង មានអ្នកឈរចាំកម្មង់ទិញទៀតផង ហើយម្ចាស់ហាងបានប្រាប់មកក្រុមការងារយើងថា ក្នុង១ថ្ងៃគាត់លក់ជាង២០០០ចង្កាក់អស់គ្មានសល់នោះទេ។

យាយសក់សសាច់គោអាំងឆ្ងាញ់
យាយសក់សសាច់គោអាំងឆ្ងាញ់
យាយសក់សសាច់គោអាំងឆ្ងាញ់

ណ្ហើយ ដឹងកន្លែងឆ្ងាញ់ប៉ុណ្ណេះហើយចំថ្ងៃចុងសប្ដាហ៍បែបនេះទៀតល្ងាចនេះមិនមកញ៊ាំម៉េចបានទៅ ហើយមកតែម្នាក់ឯងដូចជាមិនសមកន្លែងឆ្ងាញ់ចឹងត្រូវតែហៅ ពួកម៉ាក់ ក្រាស់សំណព្វចិត្តអីមកញ៊ាំជាមួយដែរហើយ៕

យាយសក់សសាច់គោអាំងឆ្ងាញ់
យាយសក់សសាច់គោអាំងឆ្ងាញ់
យាយសក់សសាច់គោអាំងឆ្ងាញ់
យាយសក់សសាច់គោអាំងឆ្ងាញ់

ហាង យាយសក់ស សាច់គោអាំងឆ្ងាញ់
លេខទូរសព្ទ៖ 016 353 030 / 012 56 86 23
ទីតាំង៖ ផ្ទះលេខ៣៥ ផ្លូវលេខ៥១(ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រីផែនទី ចុចទីនេះ

វីដេអូ៖