អាហារពេលព្រឹក ៩ ប្រទេសនៅអាស៊ី បរទេសញ៉ាំហើយជាប់ចិត្តគ្រប់គ្នា ក្នុងនោះក៏មានខ្មែរយើងដែរ

0

អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​ ដែល​យើង​មិន​គួរ​រំលង​ ហើយ​គួរ​តែ​ញ៉ាំ​ឲ្យ​ឆ្ងាញ់​ជាង​អាហារ​ពីរ​ពេល​ទៀត​។​ តែ​ក្រៅ​ពី​ញ៉ាំ​បាយ​ស្រូប​ ​ស៊ាំងវិច​ ឬ​គុយទាវ​ មាន​ដែល​គិត​ថា​ព្រឹក​ឡើង​ចង់​ញ៉ាំ​អាហារ​ប្លែក​ៗ​ ហើយ​ឆ្ងាញ់​ផ្សេង​អត់​?​ បើ​សិន​ជា​បាន​ទៅ​ដើរ​ក្រៅ​ប្រទេស​ កុំ​ភ្លេច​សាក​ញ៉ាំ​អាហារ​ពេល​ព្រឹក​របស់​ប្រទេស​ទាំង ៩ នេះ​ឲ្យ​សោះ​ ព្រោះ​បរទេស​ញ៉ាំ​ហើយ​ជាប់​ចិត្ត​គ្រប់​គ្នា​ សំខាន់​ក្នុង​នោះ​ក៏​មាន​ខ្មែរ​យើង​ដែរ​ ចង់​ដឹង​ថា​ម្ហូប​អី​គេ​ មើល​ដល់​ក្រោម​ទៅ​ឃើញ​ហើយ​។

១. ម៉ាសាឡា ដូសា (ឥណ្ឌា​ខាង​ត្បូង)

Two dosas filled with curry on a green plate

២. ដាន់ប៊ីង (តៃ​វ៉ាន់)

Dan bing, a traditional Taiwanese breakfast

៣. ទឹក​ស៊ុប​មីសូ​ (ជប៉ុន)

A breakfast meal in Japan

៤. បាវជី​ (ចិន)

Bao, steamed buns from China

៥. បបរ​គ្រឿង​ (កម្ពុជា)

Borbor, a traditional Cambodian breakfast

៦. ខៃ​ចៅ​ (ថៃ)

Kai jeow, a traditional Thai breakfast

៧. ហ្វឺ​ (វៀតណាម)

Pho, a traditional Vietnamese breakfast

៨. បារ៉ាថា (ឥណ្ឌាខាងជើង)

A stack of paratha

៩. អាយ​ឌី​យ៉ា​ប៉ាម​ (ស្រីលង្កា)

Sri Lankan string hoppers

តោះធ្វើមាន់បំពងបែបកូរ៉េញ៉ាំ ជាមួយរូបមន្តឆ្ងាញ់ជាប់ចិត្ត

0

គ្រាន់តែ​ឮថាមានបំពង ម្នាក់ៗលេបទឹកមាត់បាត់ហើយ សំខាន់អានេះមាន់បំពងបែបកូរ៉េទៀត។ តោះឥឡូវទុកធាត់មួយដុំសិន បំពេញចិត្តឲ្យមាត់ជារឿងសំខាន់ ធានាថាធ្វើញ៉ាំហើយ ដឹងតែជាប់ចិត្តហ្មង៖

វិធីធ្វើ៖

  • សាច់មាន់(ស្លាប ភ្លៅ) ១២ ដុំ
  • ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅពោត (អាចរកទិញបាន) កន្លះកូនចានចង្កឹះ
  • ម្សៅបំពង កន្លះកូនចានចង្កឹះ

គ្រឿងផ្សំទឹកជ្រលក់៖

  • ទឹកម្ទេស ១​ ស្លាបព្រាបាយ
  • ម្សៅម្ទេស ១ ស្លាបព្រាបាយ
  • ស្ករស ២ ស្លាបព្រាបាយកន្លះ
  • ទឹកស៊ីអុីវ ១ ស្លាបព្រាបាយកន្លះ
  • ម្សៅពោត ២ ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមសចិញ្រ្ចាំ ៤ កំពឹស
  • ខ្ញីចិញ្រ្ចាំ ១ ស្លាបព្រាកាហ្វេ
  • ខ្ទឹមបារាំងចិញ្រ្ចាំ ពាក់កណ្តាលផ្លែតូច
  • ល្ងស

វិធីធ្វើ៖

១.យកមាន់ដាក់ប្រឡាក់ជាមួយម្រេចម៉ដ្ឋ និងអំបិលចូលគ្នាឲ្យសព្វ រួចទុកចោលរយៈពេល ៣០នាទី (ដើម្បីឲ្យចូលជាតិល្អ)

២. លាយម្សៅពោត និងម្សៅបំពងចូលគ្នា រួចយកមាន់ដែលប្រឡាក់ហើយមកប្រឡាក់ជាមួយម្សៅឲ្យសព្វ រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយអន្លើ។

៣. ធ្វើទឹកជ្រលក់ ដាំខ្ទះដាក់ទឹកម្ទេស ម្សៅម្ទេស ស្ករស ទឹកស៊ីអុីវ ម្សៅពោត ម្រេចម៉ដ្ឋ និងអំបិលចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ ខ្ញីចិញ្រ្ចាំ និងខ្ទឹមបារាំងចិញ្រ្ចាំចូលច្របល់ចូលគ្នាឲ្យសព្វទុកមួយរំពុះ 

៤. រួចរាល់អស់ហើយយកទឹកជ្រលក់ដាក់ចាន(ចាក់ច្រោះសិនក៏បានកុំឲ្យដោយកាក) ហើយយកមាន់ដែលបំពងហើយដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចាន ហើយរោយល្ងសពីលើជាការស្រេច៕ 

អីយ៉ា!! ទាអាំងឆ្ងាញ់អ្នកកំពត មកដល់ភ្នំពេញហើយតើ ចង់ញ៊ាំឆ្ងាញ់មាត់កុំភ្លេចកុម្ម៉ង់?

ទាអាំងអ្នកស្រុកទឹកឈូ ខេត្តកំពត អ្នកដែលធ្លាប់បានញ៊ាំនរណាមិនលាន់មាត់សរសើរថាឆ្ងាញ់នោះ។ ពេលនេះក៏មានសាខាមកដល់ភ្នំពេញយើងទៀត ស្រួលតិចអីនឹកឃ្លានអាចកុម្ម៉ងញ៊ាំបានដោយមិនចាំបាច់ទៅដល់កំពតទៀតអី គ្រាន់តែខលកុម្ម៉ងម្ចាស់ហាងដឹកអោយវឹងៗហ្មង។

ហាង ពូបារាំង សេងណាវី(ទាអាំង &បំពង)
ហាង ពូបារាំង សេងណាវី(ទាអាំង &បំពង)

ហាង ពូបារាំង សេងណាវី មានលក់ទាបំពង និងទាអាំងឆ្ងាញ់ រសជាតិដើមមកពីស្រុកទឹកឈូ ខេត្តកំពត ដោយការប្រលាក់គ្រឿងជាមួយរួបមន្តពិសេសធ្វើអោយសាច់ទាមានជាតិផ្អែម ស្បែកទាស្រួយស្រឹប និងរសជាតិហិរៗ ពេលបានញ៊ាំហើយគឺចាប់មាត់ជីបៗហ្មង។ អ្វីដែលពិសេសនោះមិនត្រឹមតែរសជាតិឆ្ងាញ់នោះទេ រីឯតម្លៃក៏សមរម្យថែមទៀតដោយទាអាំងមួយ តម្លៃ១៨០០០៛ និងទាបំពងមួយតម្លៃ ១៦០០០៛តែប៉ុណ្ណោះ។ បន្ថែមពីនេះហាងក៏មានទទួលការកុម្ម៉ង់របស់អតិថិជនសម្រាប់គ្រប់កម្មវិធីផងដែរ និងមានសេវាកម្មដឹកជញ្ជូនក្នុងរាជធានីភ្នំពេញទៀតផង។

ហាង ពូបារាំង សេងណាវី(ទាអាំង &បំពង)
ហាង ពូបារាំង សេងណាវី(ទាអាំង &បំពង)

តែប៉ុណ្ណេះឃ្លានទាអាំងឆ្ងាញ់លែងលំបាកហើយ ខលកុម្ម៉ងក៏បាន រឺចង់ជិះមកទិញនៅហាងដោយផ្ទាល់ក៏បានដែលហាងមានទីតាំងនៅក្នុងបុរីពិភពថ្មីចំការដូង ផ្ទះលេខ01A ផ្លូវ07 ។ ល្ងាចនេះគួរណាស់តែកុម្ម៉ង់មួយពីរ ដាក់ម៉ាឆ្ងាញ់មាត់ហើយណា?៕

ហាង ពូបារាំង សេងណាវី(ទាអាំង &បំពង)
ហាង ពូបារាំង សេងណាវី(ទាអាំង &បំពង)

ហាង ពូបារាំង សេងណាវី(ទាអាំង &បំពង)
លេខទូរសព្ទ៖ 017 99 37 37 / 093 220 805
ទីតាំង៖ បុរីពិភពថ្មីចំការដូង ផ្ទះលេខ01A ផ្លូវ07

វីដេអូ៖

ម៉ូយចាស់ម៉ូយថ្មីកុំភ្លេចមកសាក បុកម្ទេស នាំយកមីនុយថ្មីឆ្ងាញ់សាហាវមកទៀតហើយ ?

ហាង បុកម្ទេស នារីៗច្បាស់ជាស្គាល់ច្បាស់ណាស់ហើយ ព្រោះថា រឿងបុក រឿងញាំ គឺល្បីឆ្ងាញ់ណាស់នៅទីនេះតាំងពីដើមមកហើយ គ្រាន់តែឃើញឈ្មោះហាងក៏ដឹង។ ថ្មីៗនេះដើម្បីបំពេញតម្រូវការអតិថិជនហាងក៏បានបង្កើតមីនុយថ្មីឆ្ងាញ់សាហាវ បានញ៊ាំហើយច្បាស់ជាជក់មាត់ជីបៗ លាន់មាត់សរសើរមិនខាន។

ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស

លឺថាមានរបស់ឆ្ងាញ់ថ្មីចឹងច្បាស់ជាចង់ដឹងហើយមែនអត់? ម៉ោះៗ មកកត់ឈ្មោះទុកទៅកុម្ម៉ងញ៊ាំដែលមានដូចជា៖ សមុទ្រធុង, បុកល្ហុងថាស, បុកគ្រឿងសមុទ្រពិសេស និងគ្រឿងសមុទ្រឈុតអាំង និយាយពីថា ៤មុខថ្មីនេះរសជាតិមិនធម្មតាទេណា បានមកដល់ហើយគួរតែសាក ហើយក្រៅពីនេះក៏មានមុខម្ហូបពិសេសៗទៀតគឺ បុកល្ហុងថាស, ភ្លាថៃពិសេស, មឹកអាំង, សាច់ជ្រូកអាំង, ស្លាបមាន់អាំង, ក្តាមថ្មពងជ្រក់ម្ទេស, បុកណែមបីយ៉ាង, ផាត់ថៃ និង បាយឆាសាច់ក្តាម។

ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស

និយាយពីថាអោយតែបានមកដល់ ហាង បុកម្ទេស មិនបាច់បារម្ភទេគឺដឹងតែឆ្ងាញ់មាត់ហើយ មុខម្ហូបឆ្ងាញ់ៗមានមិនចេះខ្វះកុម្ម៉ងមួយណាក៏បាន ហើយកន្លែងពិសេសបែបនេះត្រូវមកញ៊ាំត្រូវតែមានវត្តមានដៃគូរញ៊ាំរបស់អ្នកមកជាមួយហើយ បបួលគ្នាមកអោយអស់មកណាញ៊ាំរបស់ឆ្ងាញ់ជុំគ្នាក្ដីសុខតិចអី៕

ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស

ហាង បុកម្ទេស Buk Mtes
លេខទូរសព្ទ៖ 016 642 246 / 078 73 48 35
ទីតាំង៖ ផ្ទះលេខ39 នៅផ្លូវ 90 ក្រោយក្រសួងហិរញវត្ថុ ក្បែរមន្ទីពេទ្យគុន្ធបុប្ផា

វីដេអូ៖

ល្ពៅឆឹងខ្ទិះដូង ឆ្នៃប្លែករបស់គេដែរតើ​ ចង់ដឹងរសជាតិបែបណា សាកធ្វើញ៊ាំតោះ?

រាល់ដងធ្លាប់តែញ៊ាំបង្អែមបបរល្ពៅ សង់ខ្យាល្ពៅ ថ្ងៃនេះដើម្បីអោយប្លែកសាកមកធ្វើល្ពៅឆឹងខ្ទិះដូង ញ៊ាំម្ដងមើលដើម្បីអោយដឹងរសជាតិបែបណា ប្លែកពីអ្វីដែលយើងធ្លាប់ញ៊ាំកម្រិតណា។ តោះ បើចាប់អារម្មណ៍ គ្រឿងផ្សំដែលត្រូវទិញ និងរបៀបធ្វើមាននៅខាងក្រោមណា បើអាចធ្វើហើយហៅAdmin ទៅញ៊ាំផង។

ល្ពៅឆឹងខ្ទិះដូង

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • ល្ពៅ កន្លះគីឡូ (ពុះជាចំណិតៗកុំតូចពេក)
  • ស្ករស ២៥០ក្រាម
  • ទឹក ៥០០ក្រាម
  • ខ្ទិះដូង ១០០ក្រាម
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅអង្ករ កន្លះស្លាបព្រាបាយ

▶️ របៀបធ្វើ៖

  • ​ដំបូង​យក​ល្ពៅមក​ដាក់​ត្រាំទឹក​(លាយកំបោចុងស្លាបព្រាកាហ្វេ)ទុករយៈពេល ៣០នាទី
  • ​ដាក់​ដាំទឹករួចចាក់​ស្ករសចូល​​ទុករហូតដល់​ពុះ បន្ទាប់មក​យក​ល្ពៅ​​មក​ដាក់​ចូល​ រហូតដល់​ទឹក​ស្ករ​រាង​គោកបន្តិច
  • ធ្វើការដាំ​ខ្ទិះ​ដូងដោយដាក់ម្សៅអង្ករ និងអំបិល​​ដាំ​ឲ្យ​ពុះ បន្ទាប់​មក​យក​ទៅ​ស្រោច​ពី​លើ​ល្ពៅ​ដែល​ឆឹង​រួច ប៉ុណ្ណេះអាចញ៊ាំបានជាការស្រេច៕
ល្ពៅឆឹងខ្ទិះដូង

ដឹងផលល្អ ១២ យ៉ាងនេះហើយ អ្នកចូលចិត្តញ៉ាំកាហ្វេច្បាស់ជាសប្បាយចិត្ត

សព្វ​ថ្ងៃ​កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ពេញ​និយម​ជាង​គេ​បំផុត​។​ វា​ជា​ភេសជ្ជៈ​ដែល​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ ហើយ​វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ដែរ​។​ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​ មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​សាហាវ​ពីរបី​មុខ​តិច​បំផុត​។​ ហើយ​នេះ​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ពី​ការ​ផឹក​កាហ្វេ​ទាំង​ ១២៖

Iced coffee on table Free Photo

១. អាច​បង្កើន​ថាមពល​ក្នុង​រាង​កាយ​ និង​ជួយ​ឲ្យ​យើង​ធ្វើ​ការ​បាន​ល្អ​ជាង​មុន

២. អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​

៣. ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​អនុវត្ត​រាង​កាយ​

៤. មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម​ចាំ​បាច់​ ដូច​ជា​ វីតាមីន​ B12 វីតាមីន B5 ប៉ូតាស្យូម​ និង​ វីតាមីន​ B3 ជា​ដើម​

៥. កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ២

Take away plastic cup of iced black coffee americano on wooden ...

៦. ជួយ​បង្ការ​យើង​ពី​ជំងឺ​ភ្លេច​ភ្លាំង

៧. ជួយ​ការពារ​ថ្លើម

៨. អាច​ទប់​ស្កាត់​ការ​ធ្លាក់​ទឹក​ចិត្ត​ និង​ធ្វើ​ឲ្យ​យើង​រីករាយ

៩. កាត់​បន្ថយ​ហានិភ័យ​ប្រភេទ​ជំងឺ​មហារីក​មួយ​ចំនួន

១០. មិន​ធ្វើ​ឲ្យ​មាន​ជំងឺ​បេះដូង​ និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល

១១. ជួយ​ថ្លើម​ឲ្យ​រឹង​មាំ​បាន​យូរ​

១២. ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ធំ​បំផុត​ នៅ​ក្នុង​របប​អាហារ​របស់​ពួក​លោក​ខាង​លិច​។

ស្អុយបន្តិចមែន! តែស្អំចៀនពងទា ក្រៅពីឆ្ងាញ់ហើយនៅមានអត្ថប្រយោជន៏ទាំងនេះទៀត

ស្អំ​ចៀន​ពង​ទា​ជា​មុខ​ម្ហូប​​ម៉្យាង​ដែល​អ្នក​ខ្លះ​ចូល​ចិត្ត​ខ្លាំង តែ​អ្នក​ខ្លះ​ទៀត​ក៏​មិន​ចូល​ចិត្ត​ដោយ​សារ​ចាញ់​ក្លិន​ ។​ ទោះ​បី​វា​មាន​រស​ជាតិ​ល្វីង​ និ​ង​មាន​ក្លិន​ស្អុយ​បន្តិច​មែន​ តែ​មាន​​រសជាតិ​ឆ្ងាញ់​គួរ​ឲ្យ​ចាប់​ចិត្ត​។​ មិន​ត្រឹម​តែ​ឆ្ងាញ់​ ពង​ទា​ចៀន​ស្អំ​មាន​ទាំង​អត្ថប្រយោជន៍​នឹក​ស្មាន​មិន​ដល់​ដែរ។

គុណសម្បត្តិ​របស់​ស្អំ

១. ស្អំ​មាន​វីតាមីន​ A ខ្ពស់​ជួយ​ចិញ្ចឹម​​សុខភាព​ភ្នែក

២. មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក

៣. មាន​ជាតិ​សរសៃ​ខ្ពស់​​ ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ជាតិ​ពុល​បាន​ល្អ​

៤. ស្អំ​ជួយ​កាត់​បន្ថយ​កម្ដៅ​ក្នុង​រាង​កាយ​ ដូច្នេះ​វា​ស័ក្ដិសម​សម្រាប់​ញ៉ាំ​នៅ​ផ្ទះ​ពេល​មាន​អាកាស​ធាតុ​ក្ដៅ​

​៥. ជួយ​បំបាត់​ការ​ហៀរ​សំបោរ​និង​ ឈឺ​ក្រពះ។

តែ​អ្វី​ក៏​ដោយ​មាន​ផល​ល្អ​ ហើយ​ក៏​តែង​មាន​ផល​អាក្រក់​ដែរ​។

គុណ​វិបត្តិ​របស់​ស្អំ

១. ស្ត្រី​ដែល​​បំបៅ​កូន​ដោយ​ទឹក​ដោះ​មិន​គួរ​បរិភោគ​ស្អំ​ទេ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ទឹក​ដោះ​រីង ឬខះ

២. នៅ​រដូវ​ភ្លៀង​​ស្អំនឹង​មាន​រស​ជាតិ​ជូរ​ ហើយ​មាន​ក្លិន​ស្អុយ​ជាង​មុន​ ពេល​ញ៉ាំ​ទៅ​អាច​បណ្ដាល​ឲ្យ​ឈឺ​ពោះ

៣. ស្អំ​មាន​ជាតិ​អាស៊ីត​អ៊ុយរិក​ខ្ពស់​ អ្នក​មាន​ជំងឺ​សន្លាក់​អាច​បរិភោគ​បាន​ តែ​ត្រូវ​បរិភោគ​ឲ្យ​មាន​កម្រិត​ កុំ​បរិភោគ​ច្រើន​ពេក។ បើ​មាន​សញ្ញា​ឈឺ​សន្លាក់​ខ្លាំង​ និង​មាន​ការ​ឈឺ​ចុក​ចាប់​ត្រង់​ជង្គង់​គួរ​តែ​ជៀស​វាង​កុំ​បរិភោគ​ស្អំ​អី

៤. ស្អំ​គឺ​ជា​រុក្ខជាតិ​មួយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មេរោគ​ចម្លង​ជំងឺ​រាក​ ដូច​ជា​ជំងឺ​រាក Salmonella អ៊ីចឹង​ហើយ​ត្រូវ​លាង​បន្លែ​ឲ្យ​បាន​ស្អាត​និង​ស្រុះ​ជា​មួយ​ទឹក​ក្ដៅ​ និង​ត្រូវ​តែ​ចម្អិន​ឆ្លង​កាត់​កម្ដៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​បរិភោគ​។

រូបមន្ត និងរបៀបធ្វើសៀវមៃឆ្ងាញ់? ពេលទំនេរអាចសាកល្បងបានណា៎

គ្រឿងផ្សំ


សាច់ជ្រូកចិញ្ច្រាំរឺកិនមត់ កន្លះគឺឡូ
– សាច់បង្គារ ចិញ្រ្ចាំ កន្លះគីឡូ (មិនអោយមត់)
– ការ៉ុត 2មើម ហាន់តូចៗ
– បុិកគុក 1ចំហៀង ហាន់តូចៗ
– ម្រេចមត់ 1ស្លាបព្រាកាហ្វេ
– ប្រេងខ្យង 2ស្លាបព្រាបាយ
– ទឹកត្រី 2ស្លាបព្រាបាយ
– ប្រេងល្ង 1ស្លាបព្រាកាហ្វេ
– ស្កសរ 2ស្លាបព្រាបាយ
– ម្សៅឆា 1ស្លាព្រាបាយ
– ពងទា1 គ្រាប់ ដាក់អោយស្អិត
– ខ្ទឹមស ចិញ្ច្រាំ 1ស្លាបព្រាបាយ
– ប្រេងឆា 2ស្លាបព្រាបាយ

វិធីធ្វើ

1- ដំបូងយកសាច់ជ្រូក លាងទឹកសំអាតអោយស្អាត រួចយកទៅកិន រឺចិញ្ច្រាំអោយមត់ ជាមួយខ្ទឹមសរ,
2- បន្ទាប់មកយកសាច់បង្គា ទៅចិញ្ច្រាំ អោយនៅរាងដុំៗ កុំអោយម៉ត់ពេក (ដើម្បីពេលញុំប៉ៈ ច្រុបៗឆ្ងាញ់)
3- យកកាមើមការ៉ុតលាងសំអាត កាត់ជាដុំតូចៗ បន្ទាប់តៀតយក បុិកគុក បកសំបកលាងសំអាត ហើយកាត់ជាដុំតូច,
4- យកសាច់ជ្រូក+ និងសាច់បង្កា ដាក់ច្របល់ចូលគ្នាអោយសប់ល្អ ,
បន្ទាប់មក យកមកលាយនិងគ្រឿងផ្សំចូលគ្នាទាំងអស់ ច្របល់ចូលជាតិល្អហើយ +ដាក់ការ៉ុត+ និងបុិកគុកចូល+ គោះពងមាន់ចូល1គ្រាប់ ច្របល់ចូលគ្នាអាយសប់ម្តងទៀត ដើម្បីអោយសុីវមៃស្អិតល្អ,
5- ដាក់ឆ្នាំងដាំទឹកអោយពុះ ដាក់ចំហុយសៀវមៃ រឺប្រើឡាំងសុឺងចំហុយ ,យកសៀវមៃមូលជាដុំ ដាក់ក្នុងកូនចាន ដែក តូចល្មម រឺប្រើកូនចានថ្មរក៍បាន រួចដាក់ចំហុយ រយះពេល15នាទី ឆ្អិនហើយញុំបានជាការស្រេច,
? សំរាប់សៀវមៃ គេប្រើសំបកគាវខ្ចប់ រួចដាក់ចំហុយផ្ទាល់តែម្តង (សំរាប់របៀបខ្ញុំធ្វើនេះ ខ្ញុំមិនបានប្រើសំបកគាវទេ ដូចនេះគ្រឿងផ្សំនិងកាធ្វើខាងលើ អ្នកអាចបន្ថែមខ្ចប់ជាមួយនិងសំបកគាវបាន) រយះពេលចំហុយគឺដូចគ្នា 15នាទី (គាវញុំបានជាមួយ ទឹកម្ទេស រឺទឹកសុីអុីវតាមអ្នកចូលចិត្ត)
(❤️❤️ បង្តើតភាពកក់ក្តៅ ផ្អែមល្ហែមក្នុងគ្រួសារអ្នក❤️❤️)
ប្រភព៖ មុខម្ហូបរាល់ថ្ងៃ

ជាតិណាស់ម៉ាក់អើយ! បបរគ្រឿងសមុទ្រ???

ឃើញចឹងៗប្រាប់ថាមិនឆ្ងាញ់ ក៏ប្រហែលជាមិនជឿដែរ គ្រាន់តែឃើញក៏ដឹងថាមានរសជាតិឆ្ងាញ់ បបរគ្រឿងសមុទ្រ??? ទំនងណាស់!។

គ្រឿងផ្សំ៖

– អង្ករ (មួយកំប៉ុងទឹកដោះគោ)
– បង្គារនិងមឹកឆ្អិន (បេះនិងកាត់ជាដុំតូចៗ)
– ផ្សិតចំបើង កាត់ជាពីរ
– ជីអាណា (ហាន់ស្តើងៗ)
– ស្លឹកខ្ទឹម (ហាន់ខ្លីៗ)
– ខ្ទឹមស (ចិញ្ច្រាំតូចៗ)
– ទឹកត្រី 1ស្លាបព្រាបាយ
– ស្ករស 1ស្លាបព្រាបាយ
– សណ្តែកបណ្តុះ
– ម្រេចកិនអោយម៉ត់

វិធីចំអិន

– អង្ករ1កំប៉ុង ទឹក5លីត្រ
– បង្គារ ០.5គីឡូក្រាម
– មឹក 0.3 គីឡូក្រាម
– ផ្សិតចំបើង 0.5គីឡូ
– ដុំស៊ុបមាន់5ដុំ (មួយដុំ10ក្រាម)
– ដាំរយះពេល25នាទី
– បំពងខ្ទឹមសអោយក្រហម
– ស្រុះសណ្តែកបណ្តុះអោយឆ្អិន

– ដាំបបរអោយពុះ រួចបង់ មឹក បង្គារ និងដុំស៊ុបមាន់ ដាំអោយឆ្អិនហើយបង់ទឹកត្រីនិងស្ករស ភ្លក់អោយត្រូវរសជាតិ ទុកអោយពុះ ។ ដាក់សណ្តែក បណ្តុះក្នុងចាន រួចដួសបបរ ហើយបង់ខ្ទឹមលីង ស្លឹកខ្ទឹម និងជីរណា រួចជាការស្រេច។

ចំណាំ: ចង់បានកាន់តែឆ្ងាញ់ ប្រើ2ដុំសំរាប់ទឹក1លីត្រ

ប្រភព៖ មុខម្ហូបរាល់ថ្ងៃ

បង្អែមអាម៉ុកខ្នរ ក្លិនឈ្ងុយរសជាតិក៏ពិសេសមិនធម្មតា?

លឺថាអាម៉ុក ក្នុងចិត្តច្បាស់ជាគិតថាជាម្ហូបហើយមែនអត់? គិតបែបនេះមិនខុសទេព្រោះថាអាម៉ុកជាម្ហូបក៏មាន ពេលនេះជាបង្អែមក៏មានដែរ។ ចង់ដឹងអត់ថាបង្អែមអាម៉ុកគេធ្វើបែបណា​ ប្រើប្រាស់គ្រឿងផ្សំអ្វីខ្លះ ដើម្បីអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ នៅខាងក្រោមនេះគឺមានទាំងគ្រឿងផ្សំ និងរបៀបធ្វើដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបាន។

Ah Na Na
រូបភាព Ah Na Na

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ខ្នុរ ១ចានចិតជាចំណិត
  • ខ្ទិះដូង ២០០មីលីលីត្
  • ស៊ុត ១០គ្រាប់
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ស្ករស ១៥០ក្រាម
  • គ្រាប់ខ្នុរ កន្លះចាន យកសំបកចេញចិតស្តើងៗ
  • ស្លឹកចេក កាច់បត់ជាកន្ទោងដូចក្នុងរូប ឬក៍ដាក់ក្នុងកូនចានក៍បាន
  • ខ្ទិះដូង ៣០០ មីលីលីត្រ
  • ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ

▶️ របៀបធ្វើ៖

  • ដំបូងយកស៊ុតមកគោះដាក់ចូលក្នុងចានរួចវាយឱ្យបែក ដាក់អំបិល, ស្ករស និងខ្ទិះដូងដាក់ចូលរួចហើយកូរវាឲ្យរលាយចូលគ្នាឲ្យសព្វល្អ
  • បន្ទាប់មកយកគ្រាប់ខ្នុរ និងសាច់ខ្នុរដាក់លាយកូរចូលជាមួយគ្នាដែរ រួចយកវាដាក់ចូលក្នុងស្លឹកចេកដែលបានកាច់បត់ជាកន្ទោងនោះ ឬក៍អាចដាក់ក្នុងកូនចានក៍បាន ប៉ុន្តែកុំឱ្យពេញដាក់តែកន្លះបានហើយ(ព្រោះវាឡើង)។
  • ត្រូវយកទៅដាក់ចំហុយ ៣ទៅ ៤នាទី ហើយយកខ្ទិះដូងដែលលាយទុកមកដាក់ពីលើ ១ស្លាបព្រាបាយ ម្តងមួយៗរហូតទាល់តែអស់ បន្ទាប់មកទុករហូតដល់ឆ្អិនរួចជាការស្រេច៕
Sarith Chuon
រូបភាព Sarith Chuon
Ah Na Na
រូបភាព Ah Na Na