នំបញ្ចុកដុះផ្សិត ឆ្ងាញ់ម៉ាទំហឹង បានសាកច្បាស់ជាចាប់មាត់ជីបៗ?

អ្នកដែល​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ ២០០ ម្តុំ​ជិត​សាលា​វិទ្យាល័យ​ស៊ី​សុ​វ​ត្តិ ច្បាស់ជាមាន​អារម្មណ៍​ថា​មាន​ក្លិនឈួល ឈ្ងុយហោះហើរ​កាត់​ច្រមុះ​របស់​អ្នកជាមិនខាន ក្លិនដ៏ឈ្ងុយនេះគឺចេញពី​ឆ្នាំង​ដ៏​ធំ​ដែល​កំពុង​ពុះដែលជាទឹកស៊ុបរបស់នំបញ្ចុកដុះផ្សិត ដែល​ល្បី​ត​ៗ គ្នា​ថាមានរសជាតិ​ឆ្ងាញ់​​ពិសេស។

ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត

គ្រាន់តែរំលឹកប៉ុណ្ណឹងច្បាស់ជាមានម៉ូយៗដែលធ្លាប់ទៅញ៊ាំនឹកឃើញរសជាតិដ៏ឆ្ងាញ់ នឹងមានអារម្មណ៍ថាហេវចង់ទៅញ៊ាំជាមិនខាន។ សម្រាប់អ្នកដែលមិនទាន់បានញ៊ាំគួរតែមកសាកដែលលោកអ្នកអាចមានជម្រើសញ៊ាំនំបញ្ចុកដុះផ្សិត តម្លៃ៨០០០៛, នំបញ្ចុកដុះផ្សិតប្រហិតយក្ស តម្លៃ១៥០០០៛, ស៊ុបក្បាលត្រីឈុតធំ តម្លៃ៣០០០០៛, មីដុះផ្សិត គុយទាវដុះផ្សិត មីសួរដុះផ្សិត តម្លៃ៩០០០៛, បបរលតត្រី បបរនុយមាន់ បបរបាញ់កាញ់ជ្រូក តម្លៃ៨០០០៛។

ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត

នៅចាំអីទៀតសុទ្ធតែពិសេស និងមានតម្លៃសមរម្យបែបនេះហើយ គួរណាស់តែបបួលគ្នាមកដាក់មួយឈុតហើយ ស្របពេលប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់អាកាសធាតុត្រជាក់ៗចឹងមកញ៊ាំនំបញ្ចុកដុះផ្សិតមានទឹកស៊ុបហុតក្ដៅៗចឹងជាតិតិចអី។ កុំភ្លេចណានំបញ្ចុកដុះផ្សិត នំបញ្ចុកដុះផ្សិតប្រហិតយក្ស ស៊ុបក្បាលត្រីដ៏មានរសជាតិនៅចាំលោកអ្នក៕

ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត
ហាង នំបញ្ចុកដុះផ្សិត

ហាង នំបញ្ចុកដុះផ្សិត
លេខទូរសព្ទទីតាំងទី១៖ 015 90 11 52 /011 90 11 52
ទីតាំងទី១៖ ផ្ទះលេខ16E0 ផ្លូវលេខ200 ក្បែរធានាគារវឌ្ឍនៈ សង្កាត់បឹងរាំង ខណ្ឌដូនពេញ
លេខទូរសព្ទទីតាំងទី២៖ 012 92 28 92
ទីតាំងទី២៖ ផ្ទះលេខ42E0 ផ្លូវលេខ110 ខាងកើតផ្សារចាស់ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ

វីដេអូ៖

បង្អែមនំបាញ់ឌុកស្រូបខ្ទិះដូង មើលភ្លាមឃ្លានភ្លាមហ្មង!

ពិតជាល្អសម្រាប់ម៉ាក់ៗ គ្រាន់ពេលទំនេរសាកល្បងធ្វើ បញ្ចេញស្នាដៃ ជូនមនុស្សជាទីស្រលាញ់ ញ៊ាំឆ្ងាញ់ម្តង បង្អែមនំបាញ់ឌុកស្រូបខ្ទិះដូង គ្រាន់តែឃើញនឹកឃ្លានភ្លាមតែម្តង។

គ្រឿងផ្សំ

– ម្សៅអង្ករខ្សាយ ១៥០ក្រាម
– ម្សៅឆា ១៥០ក្រាម
– ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, ទឹក ១០៨០មីលីលីត្រ)
– អំបិល ១ស្លាបព្រាកាហ្វេ
– ល្ងរលីង ដាក់តាមការចូលចិត្ត
– ស្ករត្នោត
– ខ្ទិះដូង​
– ខ្ញី

វិធីធ្វើនំ

១. ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ រួចកូរចូលគ្នាឲ្យសព្វ។
២. បន្ទាប់មកយកមកដាក់លើភ្លើងកូរ(ត្រូវកូររហូត) ២ទៅ ៣នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ កូរប្រហែលជា ២០-២៥នាទី។
៣. ២៥នាទីនំបានឆ្អិនលើកវាយកមកចាក់ដាក់ក្នុងថាសវាចឲ្យស្មើ រួចហើយទុកឲ្យត្រជាក់។
៤. បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន ហើយយកវាមកញ៉ាំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។

វិធីធ្វើទឹកស្ករ

ស្ករត្នោត ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឲ្យពុះបន្ថែម ម្សៅឆា ១ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។

វិធីធ្វើទឹកខ្ទិះដូង


ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឲ្យសព្វយកវាដាក់ដាំឲ្យពុះជាការស្រេច៕ ប្រភព៖ផ្ទះមុខម្ហូប

របៀបធ្វើនំប៉័ងសាច់ជ្រូកបំពង ហើយឡើងគួរអោយចង់ញ៊ាំតែម្តងហើយនែក៎?

ថាអត់ទំនងមួយម៉ាត់ទៅ បើយ៉ាងៗហ្នឹងហើយ របៀបធ្វើនំប៉័ងសាច់ជ្រូកបំពង គ្រាន់តែឃើញឃ្លានភ្លាមតែម្តង សំខាន់មានរបៀបធ្វើទៀត បើមិនសាកធ្វើពិតជាស្តាយក្រោយហើយ!។

គ្រឿងផ្សំ

– នំប៉័ងសាំងវិច 10 បន្ទះ
-​​ សាច់ជ្រូកចិញ្រ្ចាំ ៣ ខាំ
– ពងមាន់ ១គ្រាប់
– ជីវ៉ាន់ស៊ុយចិញ្រ្ចាំ ១ ស្លាបព្រា
– ខ្ទឹមស ១ ស្លាបព្រា
– ម្រេចម៉ត់ ១/៤ ស្លាបព្រា
– ទឹកស៊ីអ៊ីវ ២ ស្លាបព្រា
– អំបិល ១/៤ ស្លាបព្រា
– ប្រេងឆា

វិធីធ្វើ


១. បុកជីវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចឲ្យម៉ត់ ហើយលាយជាមួយសាច់ជ្រូកចិញ្រ្ចាំ ពងមាន់ ស៊ីអ៊ីវ និងអំបិល ម្រេច ខ្ទឹមស ច្របល់ឲ្យសព្វ។

២. កាត់នំប៉័ងជាពីរ ដាក់សាច់ជ្រូកដែលលាយហើយ១ស្លាបព្រាល់នំប៉័ងដាក់ចំពាក់កណ្តាលពីលើ ហើយយកជ្រលក់ទឹកពងមាន់ដែលនៅសល់លាបលើនំប៉័ង។

៣. ដាក់ប្រេងក្នុងខ្ទះឲ្យក្តៅបំពងនំប៉័ងឲ្យស្រួយ និងមានពណ៌លឿងព្រឿងៗទាំងសងខាង យកចេញសម្រោះខ្លាញ់ដោយក្រដាសបឺតខ្លាញ់។

៤. រៀបដាក់ចាន ទទួលទានក្តៅៗជាមួយទឹកជ្រលក់។

មកដឹងពី របៀបធ្វើបង្អែមសណ្ដែកអង្គុយ ឬបង្អែមចាដូវ ងាយបំផុត ថែមទាំងមានរសជាតិឆ្ងាញ់ទៀត

មិនសាកធ្វើម៉េចបាន បើវិធីធ្វើងាយៗសឹងអី ចាយលុយក៏អស់តិច រសជាតិក៏ឆ្ងាញ់ តោះអ្នកណាខ្លះមិនទាន់ចេញធ្វើរបៀបធ្វើបង្អែមសណ្ដែកអង្គុយ ឬបង្អែមចាដូវ។

គ្រឿងផ្សំរូមមាន៖

– សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– ស្ករស ៥០០ ក្រាម
– អំបិល ១ ស្លាបព្រាកាហ្វេ
– ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម

របៀបធ្វើ

១. មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។
២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។
៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសពរហូតដល់ឆ្អិន លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញុាំដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរស់ជាតិឆ្ងាញ់៕

របៀបធ្វើគាវសាច់ជ្រូកចំហុយ ឆ្ងាញ់ហើយអស់លុយតិច!

សម្រាប់មិត្តនារីៗគ្នាយើង តោះចាប់ផ្តើមសាកល្បងធ្វើ គាវសាច់ជ្រូកចំហុយ មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំង អស់លុយតិចទៀត។

គ្រឿងផ្សំ

សំបកគាវ ទិញនៅផ្សារ
សាច់ជ្រូកសាច់ជីឡាំង សាច់សុទ្ធ រឺសាច់បីជាន់តាមការចូលចិត្ត 0.50kg
បង្គារក្រៀម 2-3ស្លាបព្រាបាយ
ផ្សិតខ្មៅក្រៀម 5-6ផ្សិត
ការ៉ុតមួយម៉ឺម
ខ្ទឹមស3កំពិសចិញ្ជ្រាំអោយម៉ត
ស្លឹកខ្ទឹម5ដើម
ខ្ទឹមក្រហម2ម៉ឺម
ទឹកត្រីមួយស្លាបព្រាបាយ
ទឹកស៊ីអីវ2ស្លាបព្រាបាយ
ម្រេចតាមកាចូលចិត្ត
ស៊ុបខ្ន័រមួយស្លាបព្រាកាហ្វេ
ប្រេងខ្យងមួយស្លាបព្រាបាយ
ប្រេងល្ងមួយស្លាបព្រាបាយ
ស្កស1-2ស្លាបព្រាបាយតាមការចូលចិត្ត

របៀបធ្វើ


សាច់ជ្រូកចិញ្ជ្រាំ រឺ កិន អោយម៉ត
បង្គារក្រៀមត្រាំទឹកបន្តិចរួចយកមកចិញ្ច្រអោយម៉ត់ដូចគ្នា
ការ៉ុត និង ផ្សិត ហាន់អោយល្អិត
ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហមហាន់អោយល្អិតដូចគ្នា
លាយគ្រឿង និងសាច់ដែលចិញ្ជ្រាំហើយចូលគ្នា ច្របាច់អោយសព្វ ចូលគ្នា
ទឹកជ្រលក់ធ្វើតាមការចូលចិត្ត ទឹកស៊ីអីវ ខ្ទឹមស ម្ទេស ស្កសបន្តិច

របៀបចម្អិន


ខ្ចប់គាវរួច ដាក់ទឹកដាំក្នុងឡាំងស៊ឹងអោយពុះ លាបប្រេងខ្លះក្នុងឡាំងស៊ឹងកុំអោយពេលចំហុយគាវជាប់ឡាំងស៊ឹង
ចំហុយពី5នាទី ទៅ10នាទី ជាការស្រេច។ ប្រភព៖ផ្ទះមុខម្ហូប

ធ្លាប់ហូបសាច់ពោត ចុះទឹកពោតវិញធ្លាប់ញ៊ាំអត់? ចែកគ្នាដឹងពីរបៀបធ្វើទឹកពោតឈ្ងុយឆ្ងាញ់

ទំនេរៗ គួរតែសាកល្បងរៀនធ្វើទឹកពោត ញ៊ាំម្តង ធ្លាប់តែញ៊ាំសាច់វា ញ៊ាំម្តងៗចង់បាក់ធ្មេញ តែពេលនេះ​ ប្តូរមកញ៊ាំទឹកម្តង ដើរផ្សារទិញ ៥ ទៅផ្លែ សាកល្បងធ្វើតាមវិធីនេះ។

គ្រឿងផ្សំ

– ពោតលឿង​ឆៅ7 ឬ​ 8ផ្លែធំៗ​ (យកពោតចិតរួចមួយគីឡូ)
– ខ្ទិះដូងកន្លះគីឡូ​
– ស្ករសរមួយកូនចានចង្គឹះ​ (ថែមទៀតបានតាមការចូលចិត្ត)
– អំបិលមួយចឹប
– ទឹកបួនលីត្រ បូករួមជាមួយទឹកខ្ទិះដូង
– ស្លឹកតយ​ បួនប្រាំសន្លឹក

វិធីធ្វើ


មុនដំបូង​ យកពោតលាងទឹកអោយស្អាត​ ចិតយកស្នូលចេញរួចកិន​អោយម៉ត់ បន្តិចម្តងៗជាមួយទឹកចំនួនបួនលីត្រ​ រួមជាមួយចុងខ្ទិះផង​ ដោយពូតយកកាក់ចេញខ្លះ​ កុំអោយខាប់ទឹកពេក​ បន្ទាប់មកទៀត​ យកមកកូរលើភ្លើង​ ដាក់អំបិលបន្តិចចូល​ ដោយបើកភ្លើងល្មមកុំខ្លាំងពេក​ ញីស្លឹកតយដាក់ចូលផងបើមានហើយ​ កូរ រហូតដល់រយះពេល​ 15 ទៅ​ 20នាទី​ ពុះទើបដាក់ស្ករស​ ចូល​ បិទភ្លើង
ជាការចុងក្រោយពេលទឹកពោតរាងត្រជាក់បន្តិចចាក់ខ្ទិះដើមចូល​ ជាការស្រេច​ ។
ពេលទឹកពោតត្រជាក់ល្អហើយ​ អាចចាក់ចូលដបក្លាសេអោយត្រជាក់​ៗបានហើយ ធ្វើដូចនេះលោកអ្នកនឹងទទួលបានភេសជ្ជះត្រជាក់ដ៏ផ្អែមឆ្ងុយឆ្ងាញ់ពិសារ។ ប្រភព៖ ផ្ទះមុខម្ហូប

បង្អែមព្រិលត្រចៀកកាំ ឆ្ងាញ់ហើយល្អចំពោះសុខភាពថែមទៀត?

បង្អែមព្រិលត្រចៀកកាំ មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់សុខភាពថែមទៀតជួយការពារកុំអោយកើតជំងឺស្ត្រូកដាច់សរសៃឈាម, បំពេញជាតិទឹកក្នុងខ្លួន បន្ថយកម្ដៅ, ជួយអោយស្បែកភ្លឺរលោងបំបាត់ភាពជ្រីវជ្រួញ, បំប៉ន់ខួរក្បាល ជំនួយការចងចាំ, កាត់បន្ថយខ្លាញ់ក្នុងសរសៃឈាម ធ្វើអោយសម្ពាធឈាមល្អ, ជួយសម្រួលដល់ការបន្ទោរបង់ ជាពិសេសល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ តោះល្អសម្រាប់សុខភាពបែបនេះហើយនៅចាំអីទៀត ធ្វើញ៊ាំសម្រាប់ក្រុមគ្រួសារជាទីស្រលាញ់របស់យើងភ្លាមទៅ របៀបធ្វើមាននៅខាងក្រោម។

ផ្ទះបង្អែមព្រិលត្រចៀកកាំគ្រាប់ពុទ្រាក្រហម១
រូបភាព ផ្ទះបង្អែមព្រិលត្រចៀកកាំគ្រាប់ពុទ្រាក្រហម

គ្រឿងផ្សំដែលត្រូវមាន៖​

  • ព្រិលត្រចៀកកាំសុទ្ធ
  • ពុទ្រាក្រហម
  • ផ្សិតត្រចៀកកណ្ដុរស
  • មៀនក្រៀម
  • គ្រាប់ហ្គូជី
  • គ្រាប់ឈូក
  • ជ័រពេស
  • គ្រាប់ឈៀ
  • ស្ករក្រាម
  • ទឹក (២៥០មីលីលីត្រ)
  • អំបិល
រូបភាព ម្ហូបឆ្ងាញ់ថ្ងៃនេះ

របៀបធ្វើ៖

  • ដំបូងត្រូវយក គ្រាប់ឈូក, ព្រិលត្រចៀកកាំសុទ្ធ, ជ័រពេស ទៅត្រាំទឹករយៈពេល៨ ទៅ១០ម៉ោង(ដាក់ទឹកអោយច្រើនបន្តិចព្រោះវារីកខ្លាំង) សម្រាប់ផ្សិតត្រចៀកកណ្ដុរសត្រូវត្រាំរយៈពេល១៥នាទី រួចធ្វើការលាងអោយបានស្អាតទាំង៤មុខ និងគ្រាប់ឈៀធ្វើការដាក់ត្រាំទឹកដូចគ្នាអោយវារីកផងដែរ
  • ធ្វើការកាត់ផ្សិតត្រចៀកកណ្ដុរស ជាដុំៗតូចៗល្មម
  • ដាក់ដាំទឹក (២៥០មីលីលីត្រ)អោយពុះរួចធ្វើការដាក់គ្រាប់ឈូកចូលទុករយៈពេល៣នាទី បន្ទាប់មកដាក់ព្រិលត្រចៀកកាំ, ជ័រពេស, មៀនក្រៀម, ផ្សិតត្រចៀកកណ្ដុរស ទុករហូតដល់ឆ្អិន បន្ទាប់មកទៀតដាក់ពុទ្រាក្រហម​ និងស្ករក្រាម ចូលរួចធ្វើការភ្លក្សយករសជាតិតាមចំណូលចិត្ត(ផ្អែមល្មម រឺផ្អែមខ្លាំង) ហើយកុំភ្លេចដាក់អំបិលមួយចឹបដើម្បីយករសជាតិផ្អែមមុត និងទុករយៈពេល ៤នាទី
  • បន្ទាប់មកត្រូវដាក់គ្រាប់ហ្គូជី ចូល ហើយដាក់គ្រាប់ឈៀ រហូតដល់ពុះនោះរួចជាការស្រេច៕
រូបភាព យូអុី-ផ្សារអូរឬស្សី
រូបភាព យូអុី-ផ្សារអូរឬស្សី

មួយមុខនេះ ញ៊ាំជាមួយបាយក៏បាន វ៉ៃចេញជាគ្រឿងក្លែមក៏បាន? ឆ្អឹងជំនីបំពងកាពិ

ធ្លាប់ធ្វើញ៊ាំអត់ពីមុនមក ឆ្អឹងជំនីបំពងកាពិ មើលទំនងគួរអោយចង់ញ៊ាំណាស់ ហើយវិធីធ្វើវិញរឹតតែងាយ ចង់ធ្វើញ៊ាំជាមួយបាយក៏បាន ហើយបើមានការជួបជុំបងប្អូនវិញ អាចវ៉ៃចេញជាសាច់ក្លែមបានទៀតផង។

គ្រឿងផ្សំ

– ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )
– កាពិ
– គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច )
– ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
– ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល
– ស្លឹកក្រូចសើច កុំហាន់ ( ទុកជាសន្លឹក )

វិធីធ្វើ

– យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន នឹង ឡើងក្រហម ហើយដួសទុកមួយអន្លើរ
– ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសចិញ្ច្រាំ កាពិ
និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល និងទឹកបន្តិច រំងាស់អោយឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
– បន្ទាប់មកដាក់ឆ្អឹងជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច ។
?ដាក់កាពិតែបន្តិចបានហើយ

នំបាក់បិន ឬ នំដំឡូងដុត ធ្លាប់ទិញគេញ៊ាំ តែមានដឹងពីរបៀបធ្វើរបស់វាអត់?

ជឿថាមិនតិចអ្នកទេ ដែលធ្លាប់ញ៊ាំនំ មួយប្រភេទនេះ គឺនំបាក់បិន ឬ នំដំឡូងដុត ព្រោះជាទូទៅឃើញគេ ជិះលក់តាមដងផ្លូវជាញឹកញាប់ តែប្រហែលជាមិនធ្លាប់ធ្វើញ៊ាំទេមែនអត់? ចឹងសាកល្បងរៀនធ្វើ ដើម្បីជាចំណេះដឹង ធ្វើញ៊ាំពេលទំនេរពីការងារ។

គ្រឿងផ្សំ

– ដំឡូងមីឈូសរួច ១គីឡូ
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករស ៣០០ក្រាម
– ខ្ទិះដូង ៤០០មីលីលីត្រ
– សាច់ដូងកោស ១ចំហៀងផ្លែ
– ស៊ុត ៥គ្រាប់
– ទឹកដោះគោ ១កំប៉ុង
– ទឹកស្លឹកតយ ២០០មីលីលីត្រ

វិធីធ្វើ

១. ដំបូងអ្នកត្រូវយកដំឡូងដែលបានឈូសរួចមកលាយជាមួយស្ករស, អំបិល, សាច់ដូង, ទឹកដោះគោ, ទឹកស្លឹកតយ, ខ្ទិះដូង និងគោះពងទាដាក់ រួចកូរវាបញ្ចូលគ្នាទាំងអស់។
២. នៅពេលដែលកូរសព្វហើយ ត្រូវយកវាទៅចាក់ចូលក្នុងម៉ាស៊ីនក្រឡុក ធ្វើការរង់ចាំឲ្យម៉ាស៊ីនកិនម៉ត់សិន។
៣. បន្ទាប់ពីម៉ាស៊ីនកិនរួចរាល់ហើយ ត្រូវចាក់វាចេញមកវិញដាក់ចូលទៅក្នុងថាសវាសឲ្យស្មើ ឬសំភារៈអ្វីផ្សេងដែលមានផ្ទៃរាបដូចទៅនិងថាស រួចយកវាទៅដាក់ចូលក្នុងឡដុតនំ ឬឡាំងស៊ិងចំហុយក៏បាន រក្សាទុកប្រហែលជា ៥០នាទី ទៅ ១ម៉ោង។
៤. ពេលនំឆ្អិនមុន និងអ្នកយកនំទៅកាត់ត្រូវទុកវាពី ១៥ ទៅ២០នាទីសិន ដើម្បីឲ្យងាយស្រួលក្នុងការកាត់ កាត់ហើយរៀបដាក់ចានជាការស្រេច ៕ ប្រភព៖Lalinn like cooking

មកដល់ទៀតហើយ របៀបធ្វើសង់ខ្យាពងមាន់ ត្រៀមមាត់សម្រាប់ឆ្ងាញ់ណា៎

ដល់ពេលចែករំលែក ចំណេះដឹងខាងផ្នែកធ្វើបង្អែម ឆ្ងាញ់ៗចែកជូនម៉ាក់ៗជាទីស្រលាញ់ ធ្វើញ៊ាំដើម្បីសុខភាព ក៏ដូចជាការឆ្លៀតពេលទំនេរ សាកល្បងធ្វើញ៊ាំជុំគ្រួសារ បន្ទាប់ពីទំនេរពីការងារ ឬប្រកបអាជីវកម្ម តោះចាប់ផ្តើមសាកទាំងអស់គ្នាណា៎។

គ្រឿងផ្សំ

– ពងមាន់ ៥-៦គ្រាប់
– ខ្ទិះដូង ២៥០មីលីលីត្រ
– ស្ករត្នោត ១៥០ក្រាម
– ស្លឹកតើយ ៣-៤សន្លឹក

វិធីធ្វើ

១.យកចានធំល្មមគោះពងមាន់ដាក់ចូល ដាក់ស្ករត្នោត ខ្ទិះដូង និងស្លឹកតើយ លាយច្របល់ចូលគ្នាឲ្យសព្វល្អ
២.រួចហើយយកទៅចាក់ច្រោះកុំឲ្យដោយកាក ហើយយកទៅដាក់ចំហុយរយៈពេលប្រហែល ២៥នាទី ជាការស្រេច
៣.ពេលញ៉ាំអាចកាត់ជាដុំៗ ឬញ៉ាំជាមួយបាយដំណើប កាន់តែឆ្ងាញ់។
ប្រភព៖ Lalinn like cooking