ចុងសប្ដាហ៍ចង់ឆ្ងាញ់មាត់ ណាត់គ្នាមកជុំនៅហាង តូបប្រហិតដឹងតែសប្បាយមាត់ញ៊ាំហ្មង?

កញ្ញាៗណាខ្លះចូលចិត្តបុកល្ហុង យ៉ាំហិរៗ បែបហូរញើសអីហ្នឹងថ្ងៃអាទិត្យបែបនេះណាត់គ្នាមកហាង តូបប្រហិត វឺតៗមកអោយតែបានមកដល់ដឹងតែសប្បាយឆ្ងាញ់មាត់ញ៊ាំជុំគ្នាម៉ាអ៊ែមហ្មង។ ម៉ូយៗដែលធ្លាប់មកច្បាស់ជាដឹងស្រាប់ហើយថា ហាងនេះសម្បូររបស់ញ៊ាំប៉ុណ្ណានោះ សំខាន់សារេទុកពោះឲ្យនៅទំនេរមកចាំមកដាក់អោយណាណីនៅទីនេះមកណា។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ថ្មីៗនេះហាង តូបប្រហិត ក៏បានបង្កើតមីនុយថ្មីដែលជាចំណីមាត់យ៉ាងមានរសជាតិដែលមានដូចជា៖ ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ ជាពិសេសបានមកដល់កុំភ្លេចញ៊ាំជាមួយមុខម្ហូបពេញនិយមប្រចាំហាងដែលម៉ូយៗមកកាលណាក៏មិនដែររំលងនោះគឺ ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង បុកក្ដាមស្រែ ហើយក៏មានសាច់ជ្រូកបីជាន់បំពង ព្រុយត្រីសាម៉ុនយ៉ាងមានរសជាតិផងដែរ។ និយាយទៅគឺថាអោយតែបានមកដល់មិនបាច់បារម្ភទេ អារឿងម្ហូបឆ្ងាញ់ៗហ្នឹងគឺមិនខ្វះសោះឡើយ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ណ្ហើយថ្ងៃអាទិត្យបែបនេះផងនៅចាំអីទៀតខលណាត់គ្នាអោយលឿនមកព្រោះថាហាងចាប់បើកពីម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់ ចឹងសារេពេលអោយបានមកញ៊ាំរបស់ឆ្ងាញ់ជុំគ្នាម្ដងមើល៎អស់ប៉ុន្មានលុយ កុំភ្លេចមកញ៊ាំទាំងអស់គ្នាណា៎ ម្ហូបឆ្ងាញ់ៗរងចាំអ្នក?៕

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ហាង​​ តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក
ផែនទី៖ ចុចទីនេះ

វីដេអូ៖

តោះចុងសប្ដាហ៍ ទំនេរៗណាត់គ្នាមកចាក់ខ្ចៅសាងស្នេហ៍ក្រោយសាលាបាក់ទូក?

សិស្សសាលាបាក់ទូកណាខ្លះដែលជាម៉ូយខ្ចៅសាងស្នេហ៍ ព្រោះថានៅទីនេះសម្បូរអីញ៉ាំច្រើនមុខណាស់មាន​ ខ្ចៅ ខ្យង ពងទាកូន លៀស ក្តាមចំហុយ ពងក្រួច សុទ្ធតែឆ្ងាញ់ៗ ហើយអ្នកណាមកញ៊ាំអីហើយធ្លាប់មានប្រវត្តិសាងស្នេហ៍នៅទីនេះខ្លះ។

ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍

រឿងដ៏ពិសេស ម៉ូយៗមានដឹងអត់ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះមានរយៈពេលជាង២០ឆ្នាំហើយណា ហើយលឺថាអ្នកដែលមានប្រវត្តិសាងស្នេហ៍នៅទីនេះខ្លះមានគ្រួសារកូនមួយ កូនពីរអស់ហើយ។ ដូចនេះសម្រាប់អ្នកដែលមិនទាន់បានមកញ៊ាំនៅទីនេះគួរតែណាត់គ្នាមកភ្លក្សរសជាតិម្ដងហើយ ព្រោះថាពេលនេះហាងក៏មានបន្ថែមមុខម្ហូបថ្មីគឺ៖ ពងក្រួចឆាអំពិលទុំ ពងទាកូនឆាអំពិលទុំ និងលៀសឆាអំពិលទុំ ដ៏មានរសជាតិ។

ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍

អ្នកដែលមានគម្រោងចង់ទៅញ៊ាំ ណាត់គ្នាមកលឿនមកណាព្រោះថាតម្លៃក៏សមរម្យដោយពងក្រួចឆាអំពិលទុំ ១ចានតម្លៃ១០០០០៛ ពងទាកូនឆាអំពិលទុំ១ចានតម្លៃ៨៥០០៛ លៀសឆាអំពិលទុំ១ចានតម្លៃ៦០០០៛ ពងក្រួចស្ងោរ១ចានតម្លៃ១០០០០៛ ខ្ចៅស្ងោរ១ចានតម្លៃ៥០០០៛ ក្ដាមស្ងោរ១ចានតម្លៃ១០០០០៛ ត្របែក១ចានតម្លៃ២០០០៛ និងស្វាយ១ចានតម្លៃ២០០០៛។ ថ្ងៃចុងសប្ដាហ៍ផង ហើយរបស់ញ៊ាំតម្លៃធូរថ្លៃចឹងទៀតមកវឺតៗមកណា៕

ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍

ហាង ខ្ចៅសាងស្នេហ៍
លេខទូរសព្ទ៖ 016 45 55 51 / 070 77 77 26
ទីតាំង៖ ក្រោយសាលាបឋមសិក្សាបាក់ទូក

វីដេអូ៖

ទាក់ភ្នែកទាក់អារម្មណ៍ គួរឲ្យចង់ទៅចំការផ្លែលម៉ើ ដ៏ស្រស់ស្អាតក្បែរជើងភ្នំកំពុងពេញប្រមូលផលយ៉ាងចាស់ដៃ

សព្វដងគ្រប់គ្នាពេលទិញផ្លែឈើទុកទទួលទាន គឺតែងតែទៅទិញពីផ្សារហើយមែនអត់? ហើយចុះដែលគិតចង់ផ្លាស់ប្ដូរទម្លាប់នេះអត់ Admin គិតថាដើម្បីទទួលបានផ្លែឈើធម្មជាតិៗពិត ពេលមានថ្ងៃណាទំនេរគួរណាស់តែទៅទិញដល់ចំការផ្ទាល់ម្ដងសម្រាប់អ្នកដែលមានស្គាល់ចំការដំណាំហូបផ្លែដែលនៅមិនឆ្ងាយពីកន្លែងដែលយើងរស់នៅ នោះនឹងលែងបារម្ភរឿងខ្លាចមិនដឹងប្រភពច្បាស់លាស់នៃផ្លែឈើដែលយើងត្រូវទទួលទានហើយមួយទៀត យើងបានទៅដល់ចំការបែបនេះ គឺច្បាស់ជាទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយដំណាំធម្មជាតិដ៏ស្រស់ត្រកាលក្នុងចំការផងដែរ។

ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី

ថ្មីៗនេះ Admin បានឃើញផេក ទៅលេងបន្ទាយស្រី បានបង្ហោះនូវចំការលម៉ើ មួយកន្លែងដែលមានចំនួនជិត ៣០០ដើម ត្រូវបានដាំនៅលើផ្ទៃដីនៃចំការ ដែលស្ថិតនៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងពេញប្រមូលផលយ៉ាងចាស់ដៃ ហើយអ្វីដែលសំខាន់ទៀតនោះគឺចំការមួយនេះស្ថិតនៅក្បែរជ្រលងភ្នំធ្វើអោយមានទេសភាពយ៉ាងស្រស់ត្រកាល ដែលអាចអោយអ្នកដែបានទៅដល់ចំការទទួលបានលម៉ើ ធម្មជាតិពិតៗដែលជាកសិផលរបស់កសិករខ្មែរយើងហើយក៏បានឃើញទេសភាពធម្មជាតិយ៉ាងស្រស់ស្អាតថែមទៀត។

ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី

ម៉េចហើយលឺហើយចាប់អារម្មណ៍អត់ អ្នកសៀមរាបគួរតែទិញញ៊ាំព្រោះថា លម៉ើ គឺជាប្រភេទផ្លៃឈើមួយដែលមានរសជាតិផ្អែមឆ្ងាញ់ អាចជួយសម្រួល ដំណើរការរំលាយអាហារបានល្អ។ វាត្រូវបានគេចាត់ទុកថា ជាផ្លៃដែលមានប្រយោជន៍ក្នុងការការពារមហារីកពោះវៀន។ ដូចគ្នានេះផងដែរ វាអាចបង្កើនកម្រិតថាមពលរបស់អ្នក ក្នុងរយៈពេលកន្លះម៉ោងបន្ទាប់ពីញ៊ាំវារួច។ ហើយវាក៏មានអត្ថប្រយោជន៏ល្អៗជាច្រើនផ្សេងទៀតដល់សុខភាព។

ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី

កុំភ្លេចណា មកជួយគាំទ្រផលិតផលកសិកម្មក្នុងស្រុក ក៏ដូចជាបានជួយបង្កើនការលើកកំពស់ដល់ប្រជាកសិករខ្មែរយើង ហើយបានមកដល់ចំការចឹងទៀតប្រៀបដូចជាយើងដើរលេងកម្សាន្តអារម្មណ៍ផង?៕

ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី
ប្រភពរូបភាព៖ ទៅលេងបន្ទាយស្រី

ចំការផ្លែលម៉ើ
ទីតាំង៖ ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ផែនទី៖ ចុចទីនេះ

ជាមួយស៊ុបស៊ីឈ័ន គឺដឹងតែបែកញើសខ្ចាយតែម្តង រសជាតិបែបហិរៗ មីនុយថ្មី ពីហាងស៊ុបហុយហុយ

ប្រាកដជាមិនអាចរំលងបានទេ ចំថ្ងៃចុងសប្តាហ៍ទៀតផង បបួលគ្នីគ្នាមកអោយអស់កុំអោយសល់អ្នកណាម្នាក់ មកសាករសជាតិទឹកស៊ុបថ្មី ពីហាងស៊ុប ហុយហុយ គឺស៊ុបស៊ីឈ័ន រសជាតិបែបហិរៗ ឆ្ងាញ់ជាប់មាត់តែម្តង បន្ថែមជាមួយការប្រូម៉ូសិន លៀសសមុទ្រ១ចាន រយៈពេល១សប្តាហ៍ពេញតែម្តង។

ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ

មិនថាជាម៉ូយចាស់ឬម៉ូយថ្មីទេ អោយតែនឹកដល់ពេលវេលាជួបជុំមិត្តភក្តិ តែងតែនឹកដល់ហាង ស៊ុបហុយហុយ ដោយសារតែជម្រើស មុខម្ហូបគឺស៊ុប ដែលផ្តល់នូវរសជាតិឆ្ងាញ់ពិសា សាច់មានច្រើនមុខ សម្បូរបែប ទីធ្លាធំទូលាយ ងាយស្រួលក្នុងការទទួលទាន មិនតែប៉ុណ្ណោះ តម្លៃក៏សមរម្យ សាច់ចង្កាក់ ១៥០០៛, បន្ថែរ១ចាន ១៥០០៛, បង្គារមឹក ស្រស់ៗ ១៥០០៛ ដូចគ្នា ជាមួយនិងរសជាតិទឹកស៊ុបឆ្ងាញ់ប្លែកទៀតនោះ គឺមិនអាចរំលងបានតែម្តង។

ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ

ហើយអ្វីដែលពិសេសថែមទៀតនោះ សម្រាប់ហាង ស៊ុប ហុយហុយ ក៏បានបន្ថែមជាមួយរសជាតិទឹកស៊ុបថ្មីមួយទៀត គឺស៊ុបស៊ីឈ័ន រសជាតិបែបហិរឆ្ងាញ់ ធានាបែកញើសស្រួលខ្លួនតែម្តង ហើយមិនត្រឹមតែប៉ុណ្ណោះទេ សម្រាប់ហាងក៏មានការប្រូម៉ូសិនពិសេស​ សម្រាប់អតិថិជន ដែលតែងតែនិយមចូលចិត្តនូវរសជាតិ ស៊ុប ហុយហុយកន្លងមក គឺរាល់ការកម្មង់ស៊ុប ស៊ុបស៊ីឈ័ន ញ៊ាំ និងមានការថែមជូន លៀសសមុទ្រ១ចាន ភ្លាមៗ ហើយរយៈពេល១សប្តាហ៍ពេញតែម្តង។ តោះចឹងនៅចាំអីទៀត ណាត់គ្នាបង្ហូរញើស សម្រួលសរសៃចេញម្តងមើល!

ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ

ហាង សុ៑បហុយហុយ សាខា ឈូកមាស
ស្ថិតនៅផ្ទះលេខ 636 ផ្លូវលេខ 2011 ភូមិ គោកឃ្លាំង សង្កាត់ គោកឃ្លាំង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
សាខាជ្រោយចង្វារ ទីតាំង ស្ថិតនៅលើផ្លូវអាស៊ានថ្មី (ocic)ខណ្ឌជ្រោយចង្វារ
សាខាសន្ធរមុខ ផ្ទះលេខ ១៤៦បេ ផ្លូវ១២២ ខ័ណ្ឌទួលគោក
សាខាស៉ីសុវត្ថិ ស្ថិតនៅលើផ្លូវ 184 វិថី (កែវ ជា )សង្កាត់ផ្សារថ្មីបី
សាខាភ្នំពេញថ្មី​​ ស្ថិតនៅលេីផ្លូវ1986​ សង្កាត់ភ្នំពេញថ្មី​​
សាខាទួលទំពូង ស្ថិតនៅលេីផ្លូវ163 សង្កាត់ទួលទំពូង2 ខណ្ឌចំកាមន
លេខទូរសព្ទ086 46 66 66

វីដេអូ

ឆ្ងាញ់សាឡប់ ខ្ចៅខ្យងប៉ារ៉ា លៀសធំ អប់ទឹកដូងដុតទឹកត្រី ៣រសជាតិពីហាង Best FOOD

ថ្មីពិសេសមិនអោយខកបំណងទេមកលើកនេះ ហាង Best FOOD បាននាំយកមីនុយខ្ចៅខ្យងប៉ារ៉ា លៀសធំ អប់ទឹកដូងស្រោចទឹកត្រី ៣រសជាតិ យ៉ាងឆ្ងាញ់ជក់មាត់ជីបៗ។ ណាត់គ្នាមកចង់ដឹងរសជាតិថាពិសេសបែបណានោះ Admin មិនមែនចេះតែនិយាយទេ មកដាក់មួយឈុតពីរមកណា។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ម៉ូយៗ Best FOOD ប្រាកដជាស្គាល់ច្បាស់ហើយជាមួយហាងមួយនេះដែរពូកែច្នៃប្រឌិតមុខម្ហូបថ្មីៗជានិច្ចជាពិសេសរឿងគ្រឿងសមុទ្រហ្នឹងហ្មង តែងតែមានមុខម្ហូបប្លែកមិនដែរចេះស្ងាត់ម៉េច។ សម្រាប់មីនុយថ្មីនេះ គឺមានខ្ចៅខ្យងប៉ារ៉ា លៀសធំ អប់ទឹកដូង ស្រោចជាមួយទឹកត្រីអំពិលទុំ ទឹកត្រីកោះកុងក្រហម និងទឹកត្រីកោះកុងខៀវ ដែលមានរសជាតិហិរៗត្រូវជាតិខ្លាំង បានញ៊ាំហើយដឹងតែលិឍមាត់ជញ្ជក់ដៃហ្មង។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

បន្ថែមពីនេះហាងក៏មានគ្រឿងសមុទ្រជាច្រើនមុខទៀតដូចជា៖ កាំប្រម៉ាសមុទ្រ  លៀសផ្លិតអាំងអំបិលម្ទេស លៀសសមុទ្រអាំងអំបិលម្ទេស ប៉ាវហឺអាំង យុាំគ្រឿងសមុទ្រ បង្គា មឹក ប្រហិត ងាវ និងមានច្រើនមុខទៀតផងដែរ។ និយាយពីថាអោយតែបានណាត់គ្នាមកដល់ហាង Best FOOD គឺត្រៀមតែឆ្ងាញ់មាត់ទៅ របស់ឆ្ងាញ់ៗមានមិនខ្វះដាក់មួយមុខណាក៏បាន ជាពិសេសកុំភ្លេចសាកមុខម្ហូបថ្មីនេះណា៎ ព្រោះថាដើម្បីអោយបានប្លែកមាត់?៕

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

វីដេអូ៖

វិធីធ្វើដំណាប់ម្នាស់ រសជាតិឆ្ងាញ់ពិសារ ទុកញ៉ាំបានយូរ

0

មិនខ្វះទេ នៅតាមផ្សារទំនើប​ ផ្សារធម្មតា ឬនៅតាមផ្លូវ ទៅខេត្ត ច្បាស់ជាធ្លាប់ឃើញគេលក់ដំណាប់ម្នាស់នេះច្រើនហើយ​។​ កុំឲ្យពិបាកទិញគេពេលទៅដើរលេង រៀនធ្វើច្រកថង់ទុកខ្លួនឯង​វិញ អស់លុយតិចទៀត អត់ពិបាកធ្វើទេ៖

គ្រឿងផ្សំ៖

  • ម្នាស់ទុំ ១ផ្លែ
  • ស្ករស ១២០ ក្រាម
  • អំបិល ១/៤ ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ១ ស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំ ២០ មីលីលីត្រ
  • Maltose ១០ ក្រាម

វិធីធ្វើ៖

១. យកម្នាស់ចិតសម្បកឲ្យស្អាត រួចចិតជាចំនិតតូចៗ បន្ទាប់មកចិញ្រ្ចាំឲ្យល្អិត។ យកម្នាស់ដាក់ក្នុងចានមួយ រួចដាក់ស្ករ អំបិល និងទឹកក្រូចឆ្មាចូលកូអោយសព្វ ទុកចោល ២០នាទី

២. បន្ទាប់មកយកម្នាស់ទៅកូក្នុងខ្ទះក្តៅ រហូតដល់ស្ងួត សឹមដាក់ទឹកឃ្មុំ និង Maltose ចូលកូរហូតដល់ម្នាស់ស្ងួតល្អ នឹងឡើងពណ៌ល្អសឹមដាក់ចុះ។ បន្ទាប់ពីដំណាប់ត្រជាក់ សឹមយកទៅលុញជាដុំៗតូចល្មម រួចយកទៅប្រមៀលលើស្ករសអោយសព្វជាការស្រេច។

របៀបធ្វើ ដំណាប់ម្នាស់!!ងាយៗ -Eang Sophallet

មូលហេតុអស្ចារ្យ ៧ យ៉ាងដែលយើងគួរធ្វើទឹកផ្លែស្រកានាគញ៉ាំ

0

ផ្លែ​ស្រកា​នាគ​ជា​ផ្លែ​ឈើ​ម៉្យាង​ មាន​នៅ​តំបន់​ត្រូពិក​ សាច់​​របស់​វា​មាន​ ២ ប្រភេទ​ សាច់​ខាង​ក្នុង​ពណ៌​ស​ និង​ មួយ​ប្រភេទ​ផ្សេង​ទៀត​ពណ៌​ក្រហម​ តែ​សម្បក​វា​មាន​ពណ៌​ក្រហម​ដូច​គ្នា​។​ វា​មាន​រសជាតិ​ផ្អែម​ ហើយ​មាន​គ្រាប់​នៅ​ជាប់​សាច់​តែ​ម្តង​។​ លើស​ពី​នេះ​វា​មាន​គុណ​ប្រយោជន៍​សំខាន់​ៗ​ដល់​ទៅ​ ៧ យ៉ាង​សម្រាប់​សុខភាព​៖

១. សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ ដូច​ជា​៖

  • កាឡូរី​ ១៣៦
  • ប្រូតេអ៊ីន​ ៣ ក្រាម
  • ខ្លាញ់​ ០ ក្រាម
  • កាបូអ៊ីដ្រាត​ ២៩ ក្រាម
  • ជាតិ​កាក​សរសៃ​ ៧ ក្រាម
  • ជាតិ​ដែក​ ៨% នៃ​ RDI
  • ម៉ាញេស្យូម​ ១៨% នៃ RDI
  • វីតាមីន C ៩% នៃ​ RDI
  • វីតាមីន​ E ៩% នៃ​ RDI

២. ទប់​ស្កាត់​ជំងឺ​ឈឺ​រ៉ាំរ៉ៃ

៣. មាន​ជាតិ​កាក​សរសៃ​ច្រើន​

៤. ជំនួយ​ពោះ​វៀន​ឲ្យ​មាន​សុខភាព​ល្អ​

៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

៦. ជួយ​បង្កើន​កម្រិត​ជាតិ​ដែក

៧. ជា​ប្រភព​ម៉ាញេស្យូម​ល្អ។

ដើម្បី​ទទួល​បាន​ទឹក​ផ្លែ​ស្រកា​នាគ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ​បាន​៖

គ្រឿង​ផ្សំ​៖​

  • ផ្លែ​ស្រកានាគ​ ពណ៌​ក្រហម​ ឬ ​ពណ៌ស​តាម​ចំណូល​ចិត្ត​ហាន់​ជា​ចំណិតៗ​ ចំនួន​ ១០០ ក្រាម
  • ​ទឹក​សឺរ៉ូ​ ពណ៌​ក្រហម​ (ពណ៌​អី​ក៏​បាន) ១​ ស្លាប​ព្រា​បាយ​
  • ទឹក​ក្រូច​ឆ្មារ​ ២-៣​ស្លាប​ព្រា​បាយ​
  • ទឹក​កក​ដុំ​តូច​ៗ ( បើ​សិន​មាន​ទឹក​កក​ឈូស​ កាន់​តែ​ល្អ​ អាច​ដាក់​ ១​ចាន​ចង្កឹះ​ )

វិធី​ធ្វើ​៖​

១. មុន​ដំបូង​ត្រូវ​ចាក់​ទឹក​កក​ចូល​ទៅ​ក្នុង​ឧបករណ៍​ក្រឡុក​ បន្ទាប់​មក​ដាក់​ផ្លែ​ស្រកា​នាគ​ ទឹក​សឺរ៉ូ​ និង​ ទឹក​ក្រូច​ឆ្មារ​បញ្ចូល​គ្នា​តែ​ម្តង​ បើក​ឧបករណ៍​ក្រឡុក​ដោយ​ប្រើ​កំលាំង​ធម្មតា​បាន​ហើយ ​ព្រោះ​ផ្លែ​ស្រកា​នាគ​វា​ទន់​ ងាយ​បែក​ កិន​ទុក​ប្រហែល​ ២ ទៅ ៣ នាទី​ឲ្យ​វា​ម៉ដ្ឋ​ខាប់​ជា​សាច់​តែ​មួយ​រួច​រាល់​ហើយ​យើង​អាច​ចាក់​ដាក់​ក្នុង​កែវ​ដែល​រៀប​ចំ​ស្អាត​ទុក​ពិសារ​បាន​ ។

Todo lo que debes saber sobre dragon fruit está aquí.

*បញ្ជាក់​ ដោយ​សារ​យើង​បាន​កិន​លាយ​ជា​មួយ​ទឹកកក​ ប្រសិន​ទុក​ចោល​យូរ​ ហើយ​មិន​បាន​ដាក់​ទូ​ទឹក​កក​ទៀត​នោះ​ វា​នឹង​បាត់​បង់​រសជាតិ​លែង​ឆ្ងាញ់​មិន​ខាន ។

ប៉ុណ្ណឹងហើយ មិនធ្វើញ៊ាំទៀតហ្អី! នំស្លឹកតយស្នូលដូង ទំនងខ្លាំងណាស់

ទំនងគួរអោយចង់ញ៊ាំមែន គ្រាន់តែឃើញចង់ញ៊ាំតែម្តង នំស្លឹកតយស្នូលដូង រូបរាងក៏ខ្យូតៗទៀត តោះចាប់ឡើងផ្សារស្វែងរកគ្រឿងផ្សំ សាកល្បងធ្វើទាំងអស់គ្នា។

គ្រឿងផ្សំ

ម្សៅសម្រាប់ធ្វើនំ (ម្សៅមី, ម្សៅស្រូវសាលី…) ២០០ក្រាម
ស្លឹកតើយ ៤សន្លឹក
ទឹក ៣០០មីលីលីត្រ
ខ្ទិះដូង ១០០មីលីលីត្រ
ស៊ុត ១គ្រាប់
ប្រេងសណ្តែក ១ស្លាបព្រាកាហ្វេ
អំបិល ១/២ស្លាបព្រាកាហ្វេ។

គ្រឿងផ្សំស្នូល

ទឹក ១០០មីលីលីត្រ
ស្ករត្នោត ១០០ក្រាម
ស្លឹកតយ ១សន្លឹក
សាច់ដូងកោស ១៥០ក្រាម។

វិធីធ្វើ

១.ធ្វើស្នូលដូង យកឆ្នាំងដាំទឹកដាក់ស្ករត្នោត និងស្លឹកតយ ចូល កូរចូលគ្នាអោយរលាយស្ករ រួចដាក់សាច់ដូងកោសចូលច្របល់ចូលគ្នាអោយសព្វល្អ រួចយកស្លឹកតយ ចេញហើយលើកចេញពីចង្ក្រានទុកមួយឡែក។

២.ធ្វើសំបក យកស្លឹកតយ ដាក់កិនជាមួយទឹក ៣០០មីលីលីត្រ រួចចាក់ច្រោះកុំអោយដោយកាក ទុកមួយឡែក
៣.លាយម្សៅជាមួយអំបិល រួចចាក់ទឹកស្លឹកតយ ចូលលាយអោយសព្វចូលគ្នា ហើយដាក់ខ្ទិះដូងចូល គោះស៊ុតដាក់ចូល និងដាក់ប្រេងសណ្តែកចូលលាយច្របល់ចូលគ្នាអោយសព្វល្អ

៤.រួចរាល់អស់ហើយយកម្សៅទៅចាក់ជាបន្ទះៗស្តើងល្មម ចាក់មើលអោយឆ្អិនម្សៅល្អកុំអោយខ្លោច បន្ទាប់មកយកបន្ទះនំលាត ដួសដាក់ស្នូលដូងចូលល្មមតាមចំណូលចិត្ត មូលធ្វើជានំជាការស្រេច៕

LifeAndEat #ជីវិតប្រចាំថ្ងៃ

បង្អែមបបរសណ្ដែកខ្មៅ ងាយធ្វើជាទីបំផុតដែលអ្នកគួរតែធ្វើញ៊ាំក្រោយពេលបាយ?

ជាទូទៅស្ទើរតែគ្រប់គ្រួសារហើយដែលតែងតែមានបង្អែមសម្រាប់ទុកញ៊ាំពេលក្រោយបាយ ដែលគេតែងនិយាយថាញ៊ាំបង្អែមលាងមាត់។ ចុះសម្រាប់អ្នកដែលកំពុងអាននេះវិញ ចូលចិត្តធ្វើបង្អែមទុកញ៊ាំក្រោយពេលបាយដែររឺយ៉ាងណា? ថ្ងៃនេះAdmin និងបង្ហាញពីរបៀបធ្វើបង្អែមបបរសណ្ដែកខ្មៅ ដែលមានភាពងាយស្រួលជាទីបំផុត។

រូបភាព Health Talk

គ្រឿងផ្សំដែលត្រូវមាន៖

  • សណ្តែកខ្មៅ ៣០០ក្រាម
  • ស្ករត្នោត រឺស្ករស ២០០ក្រាម
  • ខ្ទិះដូង ៧៥០មីលីលីត្រ
  • អំបិល ១ចុងស្លាបព្រាកាហ្វេ

របៀបធ្វើ៖

  • ដំបូងត្រូវយកសណ្តែកទៅលាងទឹកឲ្យស្អាត រួចយកទៅដាក់ស្ងោរឲ្យឆ្អិន ហើយធ្វើការស្រង់ទុកមួយឡែក
  • បន្ទាប់មកត្រូវដាក់ខ្ទិះដូងចូលឆ្នាំង រួចដាក់ស្ករត្នោត អំបិលចូល កូរចូលគ្នាឲ្យសព្វ ហើយដាក់សណ្តែកចូល កូរឲ្យសព្វល្អ និងទុកអោយឆ្អិនរួចជាការស្រេច។ នៅពេលដែលអ្នកញ៊ាំ ត្រូវបន្ថែមខ្ទិះដូងដើម ទឹកដោះគោខាប់ និងដាក់ទឹកកកអោយត្រជាក់ទៀតកាន់តែឆ្ងាញ់៕

ត្រៀមសម្រាប់ពេលល្ងាចនេះ របៀបធ្វើកង្កែបបោក​ប្រឡាក់គ្រឿងឆ្ងាញ់

តោះថ្ងៃនេះមានអ្វីពិសេសទៀតហើយ សម្រាប់បងប្អូនមួយចំនួនប្រហែលជាចំថ្ងៃឈប់សំរាក ចឹងក៏ជាពេលដែលត្រូវបញ្ចេញស្នាដៃចុងភៅដៃឯកហើយ ត្រៀមម្ហូបជួបជុំគ្រួសារពេលល្ងាច ដូចនេះ​មុខម្ហូបកង្កែបបោក​ប្រឡាក់គ្រឿង អាចជាជម្រើសល្អមួយសម្រាប់លើកយកចម្អិនហើយ សម្រាប់រូបមន្តក៏មានស្រាប់ដែរ។

គ្រឿងផ្សំ

– កង្កែប ៣គីឡូ
– សាច់ជ្រូកបីជាន់ កន្លះគីឡូ
– គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)
– ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ
– ខ្ទឹមស ១០កំពិស ចិញ្រ្ចាំអោយល្អិត
– ទឹកត្រី ២ស្លាបព្រាបាយ
– ស៊ុបមាន់ ២ស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាបាយ
– ស្ករ ២ស្លាបព្រាបាយ
– ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)
– ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ
– ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ
– ម្រះព្រៅ

របៀបធ្វើ

– លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែត។
– ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នាមួយភ្លែត។
– ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំញោតណែនពេក)។
– យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អឹនល្អ ប្រហែលជា ៤០នាទីជាការស្រេច៕
@អ្នកស្រីសុគន្ធារី