បង្អែមនំយីប ងាយស្រួលធ្វើហើយ គ្រឿងផ្សំក៏តិច រសជាតិក៏ឆ្ងាញ់?

ចេះមួយមុខថែមទៀតហើយ បង្អែមនំយីប រូបរាងក៏ខ្យូត គ្រឿងផ្សំក៏តិច ហើយរបៀបធ្វើក៏ស្រួលដែរ​ សម្រាប់បងៗស្រ្តីមេផ្ទះ អាចចាប់ផ្តើមសាកល្បងបានណា៎។

គ្រឿងផ្សំ

– ស៊ុតទា
– ស្ករស

វិធីធ្វើ

១ / គោះស៊ុតទា យកតែស៊ុតក្រហម ឆ្គឹះយកស្រោមចេញ វាយឲ្យឡើងមែនទែន (វាយឲ្យយូរ)។
២ / រំងាស់ទឹកស្ករឲ្យខាប់ល្មម លើកដាក់ចុះ ហើយយកស្លាបព្រា ដួសស៊ុតបន្តក់ក្នុងទឹកស្ករឲ្យពេញ ទើបលើកដាំវិញទុកឲ្យពុះ ត្រឡប់ស៊ុតឲ្យឆ្អិន ហើយដាក់ចុះ ដួសដាក់ចាន យកម្រាមដៃ ជីបជាបួនផ្នត់(បើធំត្រូវជីបជាប្រាំផ្នត់) ដាក់ក្នុងពែងអាកោរទុកឲ្យត្រជាក់ទើបយកចេញ ។

?ចំណាំ: ត្រូវចាប់ជីបនៅពេលដែលស៊ុតនៅក្តៅៗទើបជាប់ ត្រូវឲ្យរហ័សដៃបន្តិច ។

ឃ្លានស៊ុប ឃ្លានសាច់អាំងឆ្ងាញ់តែអត់ចង់ចេញពីផ្ទះអត់បញ្ហា កុម្ម៉ងត្រឹមតែ៣០នាទី ដឹកជូនវឹងដល់មុខផ្ទះ

មួយរយៈនេះអាកាសធាតុដូចជាមិនអំណោយផលសោះពេលថ្ងៃក្ដៅខ្លាំង រសៀលមិនទាន់ភ្លៀងធ្លាក់ នឹកឃ្លានចង់ញ៊ាំស៊ុប សាច់អាំងឆ្ងាញ់ៗពិបាកនឹងចេញទៅញ៊ាំមែនអត់? បានហើយឈប់ខ្វល់រឿងហ្នឹងទៅ ចេញក្រៅលំបាកយើងកុម្ម៉ងយកមកញ៊ាំនៅផ្ទះវិញម្ដង ចង់ស៊ុប បានស៊ុប ចង់សាច់អាំង បានសាច់អាំង ដោយធ្វើការកុម្ម៉ង់តាមរយៈផេក V – food នោះលោកអ្នក នឹងទទួលបានស៊ុប និងសាច់អាំងដ៏មានរសជាតិ ដោយរងចាំត្រឹមតែ៣០នាទីប៉ុណ្ណោះ។

V - food
V - food
V - food

V – food គឺជាផេកអាហារដែលមានទទួលសម្រាប់តែការកុម្ម៉ងយកទៅញ៊ាំនៅផ្ទះតែប៉ុណ្ណោះ ដោយមានម្ហូប ៣មុខសម្រាប់អ្នកទាំងអស់គ្នាធ្វើការកុម្ម៉ង់ដូចជា៖ ស៊ុបសមុទ្រក្រហម, ស៊ុបពងទាកូន និងសាច់អាំងគោដេក រសជាតិថ្មី រស់ជាតិឆ្ងាញ់ពិសេស។ ស៊ុបសមុទ្រក្រហម គឺមានរសជាតិឆ្ងាញ់ខុសប្លែកពីស៊ុបដ៏ទៃដែលមានប្រភពដើមមកពីខេត្តកំពត ដោយក្នុងនោះគ្រឿងពិសេស ឈ្ងុយក្លិនខ្ទិះដូង បូកផ្សំជាមួយសាច់ស្រស់ៗ និងបន្លែធម្មជាតិទៀតធ្វើអោយទឹកស៊ុបកាន់តែមានរសជាតិ។

V - food
V - food
V - food

ចំពោះស៊ុបពងទាកូន ក៏មានរសជាតិមិនធម្មតា អ្វីដែលសំខាន់គឺប៉ូវកម្លាំងតែម្ដង ហើយបើនិយាយពីគោគេច រឺគោដេក វិញគឺថាសាច់ស្រស់ៗល្អ ពេលបានជ្រលក់ជាមួយទឹកជ្រលក់ទឹកតៅហ៊ូប្រចាំហាងទៀត គឺថាធ្វើអោយរសជាតិឆ្ងាញ់ជាប់មាត់តែម្ដង។ អ្នកទាំងគ្នាសម្រាប់តម្លៃក៏សមរម្យថែមទៀតគឺថា ស៊ុបសមុទ្រក្រហម (ឆ្នាំងតូចតម្លៃ២០០០០៛, ឆ្នាំងធំតម្លៃ៤៥០០០៛) ស៊ុបពងទាកូន ១ឆ្នាំងតម្លៃ២៥០០០៛ និងសាច់អាំងគោដេក រឺគោគេច ១ឈុតតម្លៃ២០០០០៛ ។

V - food

តោះជួបជុំគ្រួសារ លែងជាបញ្ហាទៀតហើយសម្រាប់ការចង់ញ៊ាំស៊ុបសាច់អាំងនៅផ្ទះ ដោយគ្រាន់តែធ្វើការកុម្ម៉ង់តាមរយៈផេក V – food នោះបានឆ្ងាញ់មាត់ម៉ាអ៊ែម។ កុម្ម៉ង់លឿនៗមកណា ការដឹកជញ្ជូនត្រឹមតែ ៣០នាទីយកទៅដល់មុខផ្ទះហ្មងសម្រាប់អ្នកភ្នំពេញ៕

V - food
V - food
V - food

ផេកហ្វេសប៊ុក៖ V – food
លេខទូរសព្ទ៖​093 670 670 / 092 670 670

វីដេអូ៖

ឃ្លានគ្រឿងសមុទ្របែបនាគ បែបយក្សអីទៅ ៣ ហាងនេះ មិនខកបំណងទេ

0

គ្រឿង​សមុទ្រ​ lover ច្បាស់​ជា​មិន​និយាយ​ថា​ទេ​ចំពោះ​ក្តាម​ មឹក​ បង្គា​ បង្កង​ ធំ​ៗ​ខ្នាត​យក្ស​នោះ​ទេ​។​ ជា​ពិសេស​បើ​បាន​ក្តាម​​អាឡាស្កា​ បង្កង​នាគ​ បង្កង​យក្ស​ បង្កង​ដង្គៀប​ធំ​ ចំ​ហុយ ​ជាតិ​ណាស់​​ពេល​ជ្រលក់​ជា​មួយ​ទឹក​ត្រី​ជូ​ហឹរ​ទៀត​ គ្រាន់​តែ​ឮ​នឹង​ទប់​ទឹក​មាត់​លែង​ឈ្នះ​ហើយ​ ចុះ​បើ​បាន​សាក​មែន​ដឹង​ជាតិ​ម៉េច​ទៀត​។​ ៣ ហាង​នេះ​សម្បូរ​ណាស់​គ្រឿង​សមុទ្រ​ខ្នាត​នាគ​ ខ្នាត​យក្ស​អី​ហ្នឹង​ ទៅ​ដល់​ដឹង​តែ​ពេញ​ចិត្ត​ស្តូក​ហើយ​៖

. ហាង Best Food

សម្រាប់​ហាង​ Best Food ចម្រុះ​ទៅ​ដោយ​គ្រឿង​សមុទ្រ​ស្រស់​ៗ មិន​ថា​អាំង​ស្ងោរ​ ដុត​ ចំហុយ​នោះ​ទេ​ អត់​បញ្ហា​ ហើយ​ប្រសិន​បើ​លោក​អ្នក​ចង់​ពិសា​នៅ​មុខ​ម្ហូប​ថ្មី​ទើប​និង​ចេញ​នេះ ​ដូច​ជា៖​ ក្តាម​អាឡាស្កា​ បង្កង​នាគ​ បង្កង​យក្ស​ បង្កង​ដង្កៀប​ធំ​ គ្រឿង​សមុទ្រ​ចំហុយ​នោះ ​លោក​អ្នក​ក៏​អាច​ធ្វើ​ការ​កម្មង់​ទុក​ជា​មុន​ដើម្បី​ងាយ​ស្រួល​ គឺ​តាម​រយៈ​លេខ​ 069 41 41 44។

ហាង BEST FOOD
ហាង BEST FOOD

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

ហាង ​Best FOOD
លេខ​ទូរសព្ទ​៖ 069 41 41 44
ទី​តាំង៖ ក្រោយ​ស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់​ទឹក​ល្អក់​មួយ​(ទល់​មុខ​ទីក្រុង​អាន់ឆ័រ​)

. ហាង​ មីទាញ​តុង​យុំា

ចង់​ញ៉ាំ​ផាក​ឡូវ​មឹក​យក្ស ​មិន​ថា​តូច​ឬ​ធំ​ទេ​ អាច​មក​រក​បាន​នៅ​ហាង​​​ មី​ទាញ​តុង​យុំា​ ទាំង​២​សា​ខា ​ធានា​ថា​មិន​ខ្វះ​អី​ញ៉ាំ​នោះ​ទេ​ ម្ហូប​ថ្ងៃ​ត្រង់​ក៏​មាន​ គ្រឿង​សមុទ្រ​អាំង​ ប្រហិត​ចៀន​ ត្រី​ដុត​ មាន់​ដុត​បំពង់​ឬស្សី​ មាន​ទាំង​អស់​នៅ​មាន​ច្រើន​មុខ​ទៀត​ ដឹង​តែ​ជាប់​ចិត្ត​ហើយ!

ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា

ហាង ​មី​ទាញ​តុង​យុំា
ទី​តាំង៖ ផ្លូវ 184 ក្រោយ​សាលា​ស៊ីសុវត្ថិ ចំ​ហៀង​ខាង​ត្បូង​ជាប់​ ស៊ុប​ហុយ​ហុយ​
សា​ខា​ទី​១៖ ផ្លូវ ១២២ សន្ធរម៉ុក​ ប្លុក​ខាង​ក្រោយ ​Tous Les Jours កម្ពុជា​ក្រោម ​
លេខ​ទូរស័ព្ទ៖ 096 548 4342

. ហាង Street Food Market

ហាង​ Street Food Market អស់​កង្វល់​សម្រាប់​អ្នក​ឃ្លាន​អាហារ​ពេល​យប់​ ឬ​ដើរ​លេង​យប់​ជ្រៅ​នឹក​​ឃ្លាន​អាហារ​បែប​ជប៉ុន​ ថៃ​ ខ្មែរ​ រក​ចង់​រក​កន្លែង​ជួប​ជុំ​គ្នា​លក្ខណៈ​គ្រួសារ​ មិត្តភក្តិ​ញ៉ាំ​ស្រា​បៀរ​ត្រជាក់ៗ​ ម្ហូប​ឆ្ងាញ់​ៗដឹង​តែ​ត្រូវ​ចិត្ត​ហើយ​ ម្ហូប​អី​ក៏​មាន​ដែរ​ ដូច​ជា​៖​ អយ​ស្ទ័រ​ សារំាង​ហេរ មាន់​ដុត​ បុក​ល្ហុង​ក្តាម​សេះ ​គ្រឿង​សមុទ្រ​ស្រស់ ​ឬ​ម្ហូប​កម្មង់​ គ្រឿង​ក្លែម​គ្រប់​មុខ​ សុទ្ធ​តែ​មាន​រសជាតិ​ឆ្ងាញ់ ​ចឹង​ៗហើយ​រំលង​ម៉េច​កើត​។

ហាង Street Food Market
ទីតាំង៖ ផ្លូវលេខ 396 ក្រោយស្ថានទូតរុស្សី ម្តុំកោះពេជ្រ នៅជាន់ទី១ ខាងលើ bottom up
លេខទូរស័ព្ទ៖ 012 97 52 69

នំពងទាម៉ាឆា ធ្វើទុកញ៉ាំក៏បាន ធ្វើសម្រាប់ថ្ងៃកំណើតអ្នកពិសេសក៏បាន

0

ឃ្លាននំពងម៉ាឆា ក៏អាចយកមកធ្វើនំខួបកំណើតបានដែរ។ ក្នុងថ្ងៃពិសេសរបស់មនុស្សពិសេស បើសិនជាយកនំដែលធ្វើផ្ទាល់ដៃ ជំនួសឲ្យនំយើងទិញគេ ប្រាកដជាមានន័យខ្លាំង។ ព្រោះមិនត្រឹមតែចេញពីទឹកចិត្តពិតៗទេ ថែមទាំងចេញពីកំលាំង និងស្នាដៃយើងទៀត។​ ចាំអីទៀត រៀនធ្វើឲ្យហើយទៅ នេះរូបមន្តធ្វើនៅខាងក្រោមស្រាប់៖

គ្រឿងផ្សំ៖

  • ពងមាន់៤គ្រាប់
  • ម្សៅមី ១២០ ក្រាម
  • ប្រេងឆា ៥០ ក្រាម
  • ម្សៅម៉ាឆា ២ ស្លាបព្រា

វិធីធ្វើ៖

១. វាយពងមាន់ជាមួយស្ករសរ រហូតដល់វារលាយចូលគ្នាបានល្អ ដាក់បន្ថែមម្សៅនឹងម្សៅម៉ាឆា បន្ទាប់មកលាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា ហើយដាក់បន្ថែមប្រេងបន្តិច

២. បន្ទាប់មកយកមកចម្អិនក្នុងម៉ាស៊ីនដុតនំ យើងអាចប្រើឈើចាក់ធ្មេញ ដើម្បីពិនិត្យថានំឆ្អិនឬនៅ? ចុច Cooking ម៉ូតម្តងទៀត ប្រសិនបើនំនៅតែមិនទាន់ទន់

៣. នៅពេលនំចាប់ផ្តើមឡើងឆ្អិនល្អ ត្រូវយកនំចេញពីឆ្នាំង ហើយអាចដាក់ស្ករសរនឹងម្សៅម៉ាឆារោយលើផ្ទៃរបស់វារួចជាស្រេច។

ជាតិអស់ស្ទះ គ្រឿងសមុទ្រឆាគ្រឿងទឹកខ្ញី ជាមីនុយថ្មីហាង មីទាញតុងយ៉ាំ បានញ៊ាំជក់មាត់ជីបៗហ្មង?

ថ្មីប្លែកឆ្ងាញ់ទៀតហើយ គ្រឿងសមុទ្រឆាគ្រឿងទឹកខ្ញី ជាមីនុយថ្មីពីហាង មីទាញតុងយ៉ាំ ដែលមុខម្ហូបថ្មីនេះមានរសជាតិមិនធម្មតា បានមកញ៊ាំហើយដឹងតែចិត្តស្ដូកហ្មង។ ចង់ញ៊ាំប្លែកមាត់កុំភ្លេចបបួលគ្នាមកណា ព្រោះថាដូចដែរដឹងពីមុនមកហើយអោយតែមីនុយថ្មីចេញមកមួយរបស់ហាងមីទាញតុងយ៉ាំ គឺដឹងតែពិសេសហើយ។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ម៉ោះៗ សម្រាប់អ្នកដែលចូលចិត្តញ៊ាំគ្រឿងសមុទ្រ ញ៊ាំបង្កង ញ៊ាំក្ដាម មកមិនខុសទេ ព្រោះថាមីនុយថ្មីនេះចុងភៅដ៏ជំនាញបានយកក្ដាម និងបង្កងយកមកច្នៃឆាជាមួយគ្រឿងទឹកខ្ញីដែលបានប្រើរូបមន្តពិសេសធ្វើអោយមុខម្ហូបមួយនេះកាន់តែមានរសជាតិ និងប្លែកខុសពីគេ។ ចំពោះបង្កង ក៏មានច្រើនប្រភេទថែមទៀត ដែរអាចអោយអ្នកទាំងអស់គ្នាជ្រើសរើសតាមចំណូលចិត្ត ជាពិសេសគឺស្រស់ៗល្អថែមទៀត ធ្វើអោយសាច់បង្កងមានរសជាតិផ្អែមឆ្ងាញ់ហ្មង។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

មុខម្ហូបថ្មី ហើយពិសេសចឹង ល្ងាចនេះនៅចាំអី បបួលគ្នាមកញ៊ាំម៉ាអស់ដៃមើល៎អស់ប៉ុន្មានលុយ មីនុយថ្មីនេះឆ្ងាញ់ប្លែកម្លឹងៗហើយនោះ។ លឿនៗមកណាគ្រឿងសមុទ្រឆាគ្រឿងទឹកខ្ញី រងចាំលោកអ្នក?៕

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ប្លែកមែន! ល្ហុងចាហួយដូង ទំនងគួរឲ្យចង់ភ្លក្សណាស់

0

ថាប្លែកគឺប្លែកហើយ ល្ហុងចាហួយដូង សូម្បីតែ admin ក៏មិនធ្លាប់ញ៉ាំដែរ ហើយក៏មិនដឹងថាគេធ្វើម៉េចដែរ។​ ចង់ដឹង ហើយចង់ភ្លក្សអត់ តោះសាកធ្វើញ៉ាំទាំងអស់គ្នា៖

វិធីធ្វើ៖

  • ល្ហុង ១ ផ្លែល្មម
  • ខ្ទិះដូង ១ កូនចាន
  • ម្សៅចាហួយ ១ ស្លាបព្រាបាយ
  • ស្ករស ៤ ស្លាបព្រាបាយ
  • អំបិល បន្តិច

វិធីធ្វើ៖

១.យកល្ហុងចិតសំបកអោយស្អាត ពុះជាពីរ រួចខ្វេះគ្រាប់ចេញអោយអស់ ទុកមួយឡែក

២.យកខ្ទិះដូងចាក់ចូលឆ្នាំង ដាក់ម្សៅចាហួយចូល កូរចូលគ្នាអោយសព្វ រួចដាក់ស្ករស និងអំបិលចូល កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញពីចង្ក្រាន

៣.បន្ទាប់មកដួសដាក់ចូលល្ហុង រួចទុកចោលប្រហែល ២-៣ ម៉ោង មើលល្មមរឹងជាចាហួយជាការស្រេច។

កុំភ្លេចដាក់ក្លាសេត្រជាក់ៗឆ្ងាញ់ជាប់មាត់ហ្មង។

ចង់ទៅលេងកោះរុងសន្លឹម គួរពិចារណា រីស៊ត ៣ កន្លែងនេះស្អាត ហើយតម្លៃសមរម្យ

មួយ​រយៈ​ស្ងាត់​ពី Covid-19 ឃើញ​ថា​មាន​អ្នក​ទៅ​លេង​កោះ​ច្រើន​គួរ​សម​ដែរ​ ព្រោះ​ថា​ម្នាក់​ៗ​នៅ​តែ​ផ្ទះ​ឡើង​ស្ត្រេស​ក្បាល​ហើយ​។​ ចេញ​លំហែ​ខ្លះ​ក៏​ល្អ​ម៉្យាង​តែ​មិន​ត្រូវ​សប្បាយ​ភ្លេច​ខ្លួន​ទេ​ ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ និង​ ការ​ពារ​ខ្លួន​​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។​ ឃើញ​ថា​ក្រៅ​ពី​ផ្អើល​ឡើង​ភ្នំ​ ងាក​មក​មើល​កោះ​នៅ​កំពង់​សោម​វិញ​ មាន​គ្នា​យើង​ច្រើន​ណាស់​នាំ​គ្នា​ទៅ​លេង​កោះ​រុង​សន្លឹម​ ឃើញ​អ៊ីចឹង​ admin ក៏​មាន​បំណង​ចង់​ណែ​នាំ​ រីស៊ត​ ៣ កន្លែង​ សម្រាប់​អ្នក​ណា​ដែល​ចង់​ទៅ​លេង​ តែ​ពិបាក​សម្រេច​ចិត្ត​មិន​ដឹង​គេង​កន្លែង​ណា​ អាច​ពិចារណា​ ៣ កន្លែង​នេះ​បាន​។​ តម្លៃ​សមរម្យ​ទទួល​យក​បាន​ ទេស​ភាព​ និង​បន្ទប់​វិញ​ក៏​ទំនើប​ដែរ​៖

. Sara Resort

រីស៊ត​នេះ​មាន​ចម្ងាយ​តែ​ ៤៧០ ម៉ែត្រ​ ប៉ុណ្ណោះ​ពី​កំពង់​ចម្លង​កោះរ៉ុងសន្លឹម​។​ អ្វី​សំខាន់​នោះ​គឺ​មាន​ហ្វ្រី​អាហារ​ពេល​ព្រឹក​គ្រប់​ប្រភេទ​បន្ទប់​ទាំង​អស់​។​ តម្លៃ​ចាប់​ពី​ខ្ទង់​ជាង​​ ៣០ ដុល្លារ​ឡើង​ក្នុង​ ១ យប់​ អាចគេងបាន​គ្នា​ ២ នាក់​ និង​ក្មេង​ម្នាក់​។ យក​ល្អ​អាច​កក់​តាម​វេប​សាយ​ Agoda ព្រោះ​មាន​បញ្ចុះ​តម្លៃ​ច្រើន​ ដោយ​​មិន​ចាំ​បាច់​បង់​លុយ​មុន​ទេ​។ បើ​និយាយ​ពី​ទេសភាព​វិញ​ស្អាត​ខ្លាំង​ មើល​តែ​រូប​ខាង​ក្រោម​នេះ​ដឹង​ហើយ​៖

Image may contain: tree, sky, plant and outdoor
Family Suite
images
images
Exterior view
Restaurant
Restaurant
Restaurant
Exterior view
Exterior view

. The One Resort

ចំពោះ​រីស៊ត​មួយ​នេះ​វិញ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រីស៊ត​ទី​១​ បន្តិច​ អាចគេងបាន​គ្នា​ ២ នាក់​ និង​ក្មេង ២ នាក់ តែ​មិន​មាន​បូក​បញ្ចូល​ជា​មួយ​អាហារ​ពេល​ព្រឹក​ទេ​។​ តែ​បើ​និយាយ​ពី​ទេស​ភាព​វិញ​ មិន​ចាញ់​គ្នា​ទេ​ ជា​ពិសេស​គឺ​អាង​ទឹក​ អ្នក​ពូកែ​ថត​រូប​ ដឹង​តែ​មិន​ខ្វះ​ប្លង់​ថត​។​ អាច​កក់​តាម​វេប​សាយ​ Agoda បាន​ដូច​គ្នា​។​ មើល​ទេស​ភាព​លេង​ៗ​ក្នុង​រូប​សិន​ ទើប​ដឹង​ថា​ស្អាត​ប៉ុណ្ណា​៖

Image may contain: sky, outdoor and nature
Image may contain: outdoor and food
Image may contain: outdoor and water
images
images
No photo description available.

. Moonlight Resort

ចំពោះ​រីស៊ត​នេះ​វិញ​មាន​ចម្ងាយ​ ៧៦០ ម៉ែត្រ​ពី​កំពង់​ចម្លង​កោះ​រ៉ុង​សន្លឹម​។​ មាន​ហ្វ្រី​អាហារ​ពេល​ព្រឹក​ដូច​នឹង​រីស៊ត​ទី​១​ដែរ​ តែ​មិន​គ្រប់​ប្រភេទ​បន្ទប់​ទេ​។​ ចំពោះ​តម្លៃ​វិញ​រៀង​ថ្លៃ​ជាង​គេ​បន្តិច​ក្នុង​ចំណោម​រីស៊ត​ទាំង​ ៣​ នេះ​ តម្លៃ​ចាប់​ពី​ជាង​ ៦០ ដុល្លារ​ឡើង​ក្នុង​ ១ ​យប់ អាចគេងបានគ្នា​ ២ នាក់ អាចកក់តាមវេបសាយ Agoda បានដូចគ្នា។​ បើ​និយាយ​ពី​បន្ទប់​គេង​វិញ​ស្រស់​ស្អាត​ និង​ទាន់​សម័យ​ខ្លាំង​ អាច​មើល​ក្នុង​រូប​បាន​ ទើប​ដឹង​ថា​ប្រណិត​យ៉ាង​ណា​៖

View
View
View
images
images
images
No photo description available.
No photo description available.
No photo description available.

៥០%បញ្ចុះតម្លៃពីថ្ងៃនេះដល់ថ្ងៃទី៣០ ជាមួយសាច់អាំង៣រសជាតិ ពីហាង GrillHouse BBQ & Beer

សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង មានកម្មវិធីពិសេសបញ្ចុះតម្លៃរហូតដល់៥០% ពីម៉ោង៤រសៀល រហូតដល់ម៉ោង៧យប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ពិសេសតិចអីល្បីឆ្ងាញ់ហើយ មានបញ្ចុះតម្លៃរហូតដល់៥០% យូរថ្ងៃបែបនេះទៀត សប្បាយដៃទៅញ៊ាំហ្មង។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹងតាមចំណូលចិត្ត។ បើនិយាយពីសាច់ និងគ្រឿងសមុទ្រគឺស្រស់ៗល្អ សម្រាប់សាច់គឺមានសាច់គោខ្មែរ សាច់គោអាមេរិក សាច់គោជប៉ុន និងសាច់គោអូស្ត្រាលី រីឯគ្រឿងសមុទ្រក៏មានកាំប្រម៉ាសមុទ្រដែលគេកំពុងពេញនិយមកផងដែរ ហើយចំនុចពិសេសមួយទៀតនោះ គឺបរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ពេលនិយាយរឿងញ៊ាំសាច់អាំងនេះច្បាស់ជានឹកគិតថាខ្លាចមានផ្សែងហុយខ្លាំងមានក្លិនមិនល្អជាប់ខ្លួនហើយមែនអត់ កុំបារម្ភព្រោះថានៅខាងក្នុងនៃជាន់ផ្ទាល់ដី គឺហាងបានបំពាក់ម៉ាស៊ីនបឺតផ្សែង ដែលមិនធ្វើអោយប៉ះពាល់ ក៏ដូចជារំខានដល់ការទទួលទានរបស់លោកអ្នកឡើយ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

កាន់តែពិសេសបន្ថែមពីលើនេះទៀតនោះហាងក៏មានប្រម៉ូសិនពិសេសទៅលើCocktail ដែលបញ្ចុះតម្លៃ៥០%ដូចគ្នាចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង១១យប់ រយៈពេលពេញមួយខែមិថុនានេះតែម្ដង។ រកណាបានទៅបញ្ចុះតម្លៃទាំងសាច់អាំង ទាំងCocktailបែបនេះហើយ ណាត់មិត្តភក្តិ ក្រុមគ្រួសារ ក្រុមការងារមកជួបជុំពិតជាមិនខកបំណងហ្មង សាច់អាំងឆ្ងាញ់ញ៊ាំបានច្រើនអស់លុយតិច បែបនេះចំណេញតិចអី៕

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

លៀសហាល ២ រសជាតិ និងទឹកអំពិលទុំ រូបមន្តធ្វើនៅទីនេះ

0

គ្រាន់តែ​ឮស្រក់ទឹកមាត់បាត់! លៀសហាល ២ រសជាតិ និង​ទឹកអំពិលទុំ សម្បូរ​គេលក់ណាស់ មួយកំប៉ុងៗ ក៏សូវថោកប៉ុន្មានដែរ។ ឥឡូវថ្ងៃនេះចាំ admin ទម្លាយរូបមន្តធ្វើឲ្យទាំងអស់គ្នាបានដឹង៖

No photo description available.

១. លៀសហាលម្រេចខ្មៅ៖

គ្រឿងផ្សំ៖

  • លៀស ៥ កំប៉ុង
  • ម្រេច ២ ស្លាបព្រា
  • ស្ករស ៤ ស្លាបព្រា
  • អំបិល ២ ស្លាបព្រា
  • ម្សៅស៊ុប ៣ ស្លាបព្រា
  • បីចេង កន្លះស្លាបព្រា
  • ខ្ទឹមស ១ ដុំ

វិធីធ្វើ : លាងខ្ទឹមឲ្យស្អាត បុកទាំងសំបកឲ្យបែកល្អ បន្ទាប់មកដាក់ ម្រេច ស្ករ អំបិល បីចេង ម្សៅស៊ុប បុកច្របល់ជាមួយខ្ទឹម រួចយកមកច្របល់ជាមួយលៀស រួចដាក់ហាលនឹងថាសដែក(ឆាប់ឆ្អិន)។

វិធីធ្វើលៀសហាល២រសជាតិ និងទឹកអំពិល ...

២. លៀសហាលម្ទេស៖

គ្រឿងផ្សំ៖

  • លៀស៥កំប៉ុង
  • ម្ទេស ២០គ្រាប់
  • ខ្ទឹម ២ដុំ
  • អំបិល ៦ស្លាបព្រា
  • បីចេង ១ស្លាបព្រា
  • ស្ករស ១ស្លាបព្រា

វិធីធ្វើ: បុកខ្ទឹមនឹងម្ទេស ឲ្យបែកល្អ បន្ទាប់មកដាក់ អំបិល ស្ករ បីចេង បុកច្របល់ឲ្យលឿន(ដើម្បីកុំឲ្យចេញទឹក) រួចយកទៅច្របល់ជាមួយលៀសឲ្យលឿន រួចដាក់ហាលភ្លាមលើថាសដែក ។

របៀបធ្វើលៀសហាល | Khmer Food | Leas Hal Khmer - YouTube

*ចំណាំ
– លៀសត្រូវត្រាំទឹកយ៉ាងតិច ២ ម៉ោងដើម្បីឲ្យវាចេញដី រួចលាងឲ្យស្អាត ។
– ម៉ោងហាលដែលល្អគឺម៉ោង ៩ព្រឹក ដល់ម៉ោង១២ ទៅម៉ោង ១ ឆ្អិនហើយ។

វិធីធ្វើទឹកត្រីអំពិលទុំ៖
– លាយអំពិលទុំជាមួយទឹកច្របល់អោយសព្វ ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ម្ទេស កូអោយចូលជាតិសព្វ យកខ្ទឹមសបំពងខ្លាញ់អោយក្រហម សឹមចាក់ទឹកអំពិលទុំដែលលាយគ្រឿង ឆាអោយឆ្អិនរាងខាប់ល្មមហើយជាស្រេច។

No photo description available.

វិធីធ្វើការ៉េមទុរេនឆ្ងាញ់ជាងគេ ដែលយើងមិនធ្លាប់ញ៉ាំ

0

អ្នក​ចូល​ចិត្ត​ញ៉ាំ​ទុរេន​ ច្បាស់​ជា​ចង់​ញ៉ាំ​តែ​សាច់​ទុរេន​ស្រស់​ មិន​ចូល​ចិត្ត​ញ៉ាំ​ អ្វី​ផ្សេង​ដែល​ធ្វើ​ពី​ទុរេន​ដូច​ជា​ការ៉េម​ ស្ករ​គ្រាប់​ នំ​ និង​បង្អែម​ផ្សេង​ទៀត​ដែល​ផ្សំ​ចេញ​ពី​ទុរេន​ទេ​។​ តែ​បើ​បាន​សាក​រសជាតិ​ការ៉េម​ទុរេន​ដ៏​អស្ចារ្យ​នេះ​​វិញ​ច្បាស់​ជា​មិន​ខក​បំណង​ទេ​។​ ខាង​ក្រោម​នេះ​ជា​វិធី​ធ្វើ​ អាច​ឲ្យ​យើង​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​បាន​៖

Durian Kakigori by Little Potato | Burpple

គ្រឿង​ផ្សំ៖​

  • Whipping cream ២៥០ មីលីក្រាម (អាចរកទិញនៅផ្សារទំនើបបាន)
  • សាច់​ទុរេន​ ២៤០ ក្រាម
  • ទឹក​ដោះ​គោ​ខាប់​ ២៤០ ក្រាម
  • ទឹក​វ៉ាន់​នីឡា​ ១ ស្លាប​ព្រា​កាហ្វេ (អាចរកទិញនៅផ្សារទំនើបបាន)
  • អំបិល​ ២ ទៅ​ ៣ ចឹប

វិធី​ធ្វើ​៖

១. យក​ចាន​គោម​មួយ​ដាក់​ Whipping cream ទឹក​វ៉ាន់​នីឡា​ និង​អំបិល​

២. វៃ​ចូល​គ្នា​រហូត​ដល់​ឡើង​ cream ឡើង

៣. ដាក់​ទុរេន​ និង​ទឹក​ដោះ​គោ​ខាប់​ចូល

៤. វៃ​វា​ថែម​ប្រហែល​ ១ នាទី​ ឬ​រហូត​ដល់​ទុរេន​លាយ​ចូល​គ្នា​សព្វ​ល្អ

៥. ចាក់​ល្បាយ​ដែល​លាយ​ហើយ​ចូល​ក្នុង​បំពង់​សម្រាប់​ចាក់​ការ៉េម

៦. ដាក់​ឲ្យ​កក​យ៉ាង​ហោច​ណាស់​ ៤ ម៉ោង​មុន​យក​មក​ញ៉ាំ​។

Mango Sticky Rice Kakigori by Irene Y. | Burpple