របៀបធ្វើ ខកង្កែប ទុកសារ៉េជាមួយបបរស ហុតបែកញើសខ្ចាយ!

បបរខកង្កែបពីហាង​ទឹកសៀង
បបរខកង្កែបពីហាង​ទឹកសៀង

គ្រឿងផ្សំ

កង្កែប ៤ក្បាលធំៗល្មម (កាត់ជាដុំៗល្មម), គល់ស្លឹកខ្ទឹម ៥គល់ ហាន់ល្អិតៗ, ខ្ទឹមស ៥កំពឹស ដំឲ្យសំប៉ែត, ខ្ញី ៤០ក្រាម ហាន់ជាសរសៃៗ, ម្ទេសហាន់ បើចង់បានហិរ (ដាក់ ឬមិនដាក់ក៏បាន), ម្សៅឆាលាយជាមួយទឹក (លាយចូលគ្នាឲ្យខាប់ល្មម) ២ស្លាបព្រាបាយ, ស្លឹកខ្ទឹម កាត់ខ្លីៗល្មម។ គ្រឿងផ្សំទី២៖ ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ , ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ម្សៅឆា ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ។ គ្រឿងផ្សំទី៣៖ ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ទឹក ១០០មីលីលីត្រ។

បបរខកង្កែបពីហាង​ទឹកសៀង
បបរខកង្កែបពីហាង​ទឹកសៀង

វិធីធ្វើ

១.យកកង្កែបលាយជាមួយគ្រឿងផ្សំទី២ ទឹកស៊ីអ៊ីវខាប់ ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ប្រេងល្ង ម្រេចម៉ត់ ម្សៅឆា ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយឡែកប្រហែល ៣០នាទី។
២.លាយគ្រឿងផ្សំទី៣ចូលគ្នា ទឹកស៊ីអ៊ីវ ទឹកខ្មេះ ឬស្រាសម្រាប់ធ្វើម្ហូប ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ អំបិល ម្រេចម៉ត់ និងទឹកចូល កូរចូលគ្នាឲ្យសព្វ ទុកមួយឡែក។
៣.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមស គល់ស្លឹកខ្ទឹម ខ្ញី និងម្ទេសហាន់ រំលីងឲ្យឈ្ងុយ រួចដាក់កង្កែបដែលលាយគ្រឿងហើយចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ១-២នាទី
៤.បន្ទាប់មកចាក់គ្រឿងផ្សំទី៣ដែលលាយហើយចូល ទុករម្ងាស់ឲ្យពុះប្រហែល ៥នាទី រួចដាក់ម្សៅឆាលាយជាមួយទឹកចូល (ដើម្បីឲ្យខាប់) ច្របល់ចូលគ្នារហូតឆ្អិនហើយខាប់ល្មម ហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច។ ខកង្កែបហូបជាមួយបបរស ឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
ប្រភព៖ eangsophalleth

មានអ្នកណាខ្លះមិនទាន់ចេះ ញាំបង្គាកែវយិត??ខ្លះ? ?

តិចអត់ស្គាល់បង្គាកែវយិតអីទៅ តាមពិតទៅកំពឹសហ្នឹងណា៎ សម្រាប់បងប្អូនមួយចំនួនប្រហែលជាធ្លាប់ធ្វើញ៊ាំរួចហើយ ចឹងអាចមើលតើរូបមន្តដូចគ្នាទេ ហើយសម្រាប់បងប្អូនដែលមិនទាន់ចេះ ហើយចង់ចេះអាចសាកល្បងធ្វើតាមរូបមន្តនេះបានណា៎។

គ្រឿងផ្សំ

កំពិស ម្ទេស ស្លឹកខ្ទឹម ក្រូចឆ្មារ ទឹកត្រី

វិធីធ្វើ

១- កំពិសស្រស់ ២០០ក្រាម, ដើមខ្ទឹមហាន់ ៣ស្លាបព្រាបាយ, ជីរបារាំងហាន់ល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
២- លាងកំពិសអោយស្អាត ដាក់អោយស្រស់ទឹក
៣- យកកំពិសមកច្របល់ជាមួយទឹកក្រូចឆ្មារអោយសព្វ ទើបដាក់ម្ទេស ខ្ទឹមហាន់ ទឹកត្រី ជីរបារាំងច្របល់វាអោយចូលជាតិ ហើយដួសដាក់ចានទទួលទានជាមួយបន្លែស្រស់៕

អីយ៉ា! របៀបធ្វើនំប៉ាវឆ្ងាញ់ ចេះធ្វើហើយដឹងតែចំណេញបាយព្រឹក

គ្រឿងផ្សំម្សៅនំប៉ាវ

– ម្សៅមី ៥០០ក្រាម
– ស្ករស ១០០ ក្រាម
– ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ
– ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ
– អំបិល កន្លះស្លាបព្រាបាយ
– ទឹកដោះគោ ៤០០មីលីលីត្រ
– ប្រេងឆា ១ ស្លាបព្រាបាយ
– ទឹក ១៥០មីលីលីត្រ

គ្រឿងផ្សំស្នូលនំប៉ាវ

– បិះគក់ ២ផ្លែ
– ការ៉ុត ៣០០ក្រាម
– ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម
– ផ្សិតកំប៉ុង ១កំប៉ុង
– សាច់ជ្រូកចិព្រាាំ ៤០០ក្រាម
– អំបិល ស្ករស ប្រេងឆា ទឹកសុីអុីវ

វិធីធ្វើ

១ – យកម្ស៉ៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅ : លាយជាមួយម្ស៉ៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក ។ លាយម្សៅ រួចច្របាច់អោយសប់ ។ ច្របាច់រហូតដល់ម្សៅដូចរូបខាងក្រោម ។ យកក្រណាត់សើមគ្របទុក ១ម៉ោង ។ ការគ្របនេះដើម្បើអោយម្ស៉ៅ និងមេម្ស៉ៅវាឡើងល្អ ។ ពេលម្ស៉ៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបព្ជាាក់ថាម្សៅគឺអាចយកមករុំបានហើយ ។
២ – ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីក
ហាន់ ឬឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ត់
៣ – ចិញ្រាំសាច់ជ្រូកអោយម៉ត់
យកសាច់ជ្រូកចិញ្រាំ មកលាយជាមួយបន្លែដែលចិញ្រាំរួច រួចលាយជាមួយគ្រឿងអោយល្មមតាមរសជាតិចូលចិត្ត
៤ – ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ
៥ – ពេលម្សៅនំប៉ាវទុក ១ម៉ោងក្រោយមក យកមកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ
៦ – លុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរ ។
៧ – យកម្សៅប៉ុនកណ្តាប់ដៃនោះមកលុញ កិនអោយវាសំប៉ែត ។ អាចយកសម្រាប់កិន ឬដបស្រា មកកិនក៏បាន ។ ពេលកិនដើម្បីកុំអោយជាប់ ត្រូវរោយម្សៅមីទទេ លើកំរាល ។
៨ – យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១កំណាត់ដាក់ជាមួយ ។ រួចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាអោយជិត ។ កាត់ក្រដាស់ទ្រនាប់នំប៉ាវរាងការេ ប៉ុនបាតដៃទ្រាប់ ។ រំុម្សៅនំរហូតអស់ ។
យកម្សៅមកចំអិន ក្នុងឡាំងសុឹង រយះពេល ១ម៉ោងជាការស្រេច ។

ឆ្ងាញ់ៗ! រូបមន្តថ្មីទៀតហើយនំបញ្ចុក សម្លណាំយ៉ា

0

រូបមន្តថ្មីទៀតហើយ នំបញ្ចុកទឹកណាំយ៉ា គ្រាន់តែឃើញក៏កូរពោះដែរ។​ ថែមតែម្ទេសហឹរៗបន្តិចមក ជាតិ​យកទៅណាស់អស់។​ ចាំអង្កាល់ទៀត ធ្វើញ៉ាំល្ងាចហ្នឹងហ្មងទៅ៖

គ្រឿងផ្សំ៖

  • ត្រី ៩០០ ក្រាម
  • ខ្ទិះដូងក្បាល ១ កូនចានចង្កឹះ
  • ខ្ទិះចុង ៤ កូនចានចង្កឹះ
  • គ្រឿងបុក ១ ចានល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកចូលគ្នា)
  • ស្លឹកក្រូចសើច ៤-៥ សន្លឹក
  • សណ្តែកដីលីង ២០០ ក្រាម បុកឲ្យម៉ដ្ឋល្មម (ដាក់ ឬមិនដាក់ក៏បាន)
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • ស្ករ ២ ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.ត្រីយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល (ដើម្បីកាត់ឆ្អាប់) ស្ងោរឆ្អិនហើយបេះយកតែសាច់ត្រីទុកមួយឡែក

២.យកគ្រឿងដែលបុកហើយដាក់បុកជាមួយសាច់ត្រី និងសណ្តែកដីបុកចូលគ្នាឲ្យសព្វទុកមួយឡែក

៣.ដាំឆ្នាំងដាក់ក្បាលខ្ទិះ និងសាច់ត្រីដែលបុកជាមួយគ្រឿងហើយចូលច្របល់ចូលគ្នាឲ្យសព្វ

This image has an empty alt attribute; its file name is x17.jpg

៤. បន្ទាប់មកដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះចុងចូលច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណូលចិត្ត ទុករម្ងាស់ប្រហែល ៣-៥ នាទី រួចភ្លក្សមើលល្មមតាមចំណូលចិត្ត ឆ្អិនហើយដួសដាក់ចានជាការស្រេច។  ហូបជាមួយនំបញ្ចុក និងបន្លែខ្ចីៗស្រស់ៗ ឆ្ងាញ់អស់ទាស់។

ទំនងពេកហើយ! ចាហួយកាហ្វេក្រែម គ្រាន់តែឃើញក៏ចង់ធ្វើញ៉ាំដែរ

0

សម្រាប់​អ្នក​ចូល​ចិត្ត​កាហ្វេ​ ឃើញ​ចាហួយ​កាហ្វេ​នេះ​ច្បាស់​ជា​ចង់​ញ៉ាំ​ដែរ​មិន​ខាន​។​ ស៊េវ​ទុក​ឲ្យ​ហើយ​ទៅ​ ចាំ​ដល់​ថ្ងៃ​ទំនេរ​ចាំ​ធ្វើ​ញ៉ាំ​លេង​។​ រូប​មន្ត​ធ្វើ​នៅ​ខាង​ក្រោម​នេះ​ហើយ​៖​

គ្រឿង​ផ្សំ​៖​

ចាហួយ​កាហ្វេ៖

  • ម្សៅ​កាហ្វេ​ ៤ ទៅ ៦ ស្លាប​ព្រា​បាយ
  • ទឹក​ ៣ កែវ​ ឬ​ ៧២០ មីលីលីត្រ​
  • ម្សៅ​ចាហួយ​ ៦,៥ ក្រាម
  • ស្ករ​ ១២០ ក្រាម
  • អំបិល​ ១ ជឹប

ចាហួយ​ក្រែម៖

  • ទឹក​ ៣៦០​ មីលីលីត្រ
  • ម្សៅ​ចាហួយ​ ៦,៥ ក្រាម
  • ស្ករ​ស​ ១២០ មីលីលីត្រ
  • ទឹក​ដោះ​គោ​ស្រស់​ ១៨០ មីលីលីត្រ
  • ខ្ទិះ​ដូង​​ ១៨០ មីលីលីត្រ
  • អំបិល​ ១ ជឹប

វិធី​ធ្វើ​៖​

ចាហួយ​កាហ្វេ៖

១. យក​ម្សៅ​កាហ្វេ​ ដាក់​ក្នុង​កែវ​មាន​ទឹក​ក្តៅ​ដាំ​ពុះ​ ៣៦០ មីលីលីត្រ​។​ ដោយ​ដាក់​ម្សៅ​កាហ្វេ​ក្នុង​កំណាត់​ឆុង​កាហ្វេ​ រួច​ដាក់​វា​ក្នុង​ទឹក​ក្តៅ​។

២. បន្ទាប់​មក​យក​ឆ្នាំង​តូច​ល្មម​​ ដាក់​ម្សៅ​ចាហួយ​ និង​ទឹក​ ៣៦០​ មីលីលីត្រ​ចូល​ រួច​ដាំ​ឲ្យ​ពុះ​។

៣. ពេល​ទឹក​ពុះ​ហើយ​ ត្រូវ​បន្ថយ​ភ្លើង​ និង​ពិនិត្យ​មើល​ថា​ម្សៅ​ចាហួយ​រលាយ​ល្អ​ឬ​នៅ​ ដោយ​យក​ស្លាប​ព្រា​ ដាក់​ចូល​ រួច​លើក​ឡើង​វិញ​ ហើយ​មើល​ថា​មាន​ម្សៅ​ជាប់​នឹង​ស្លាប​ព្រា​ឬ​អត់​ បើ​អត់​មាន​ទេ​ គឺ​វា​រលាយ​ល្អ​ហើយ​។

៤. បន្ទាប់​មក​ទៀត​ដាក់​កាហ្វេ​ចូល​ ថែម​ស្ករ​ និង​អំបិល​ចូល​កូរ​ឲ្យ​សព្វ​

៥. ត្រូវ​គ្រប​គម្រប​ឲ្យ​ជិត​ និង​ដាក់​ឲ្យ​ក្តៅ​ល្មម​ ពេល​យើង​ទៅ​ធ្វើ​ចាហួយ​ក្រែម​។

ចាហួយ​ក្រែម៖

១. យក​ឆ្នាំង​តូច​ល្មម​មួយ​ទៀត​ដាក់​ម្សៅ​ចាហួយ​ចូល​ និង​ដាក់​ទឹក​ រួច​ដាំ​ឲ្យ​ពុះ​ដដែល​

២. ពេល​ពុះ​ហើយ​ បន្ថយ​ភ្លើង​ ហើយ​ពិនិត្យមើល​ដូច​មុន​

៣. ដាក់​ខ្ទិះ​ដូង​ ទឹក​ដោះ​គោ​ស្រស់​ ស្ករ​ និង​អំបិល​ចូល​ កូរ​ឲ្យ​សព្វ​ ដាក់​ភ្លើង​ក្តៅ​តិច​ៗ​​រហូត​ដល់​រលាយ​​សព្វ​ល្អ​។​

បន្ទាប់​មក​ចាក់​ចាហួយ​ជា​ស្រទាប់​ៗ​ ដំបូង​ត្រូវ​ចាក់​ចាហួយ​កាហ្វេ​មុន ទុក​មួយ​សន្ទុះ​ សឹម​ចាក់​ក្រែម​ពី​លើ​ថ្នម​ៗ​។​ បន្ទាប់​ទៀត​ត្រូវ​ដាក់​ក្នុង​ទូទឹកកក​ឲ្យ​ត្រជាក់​ល្អ​ សឹម​យក​មក​ញ៉ាំ​។​​

រំលងមិនបានបាញ់ឆែវ បាញ់ស្រ៊ុងឆ្ងាញ់ល្បីជាង៣០ឆ្នាំ​ នៅផ្លូវសុកហុក

អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតច្បាស់ជាបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់

លឺល្បីថាឆ្ងាញ់ លក់ដាច់ចឹងច្បាស់ជាមានអារម្មណ៍ចង់ស្គាល់ចង់មកញ៊ាំហើយមើលទៅ មិនបាច់បារម្ភទេកន្លែងឆ្ងាញ់កន្លែងពិសេសបែបហ្នឹង Admin មិនលាក់ទេគឺហាងដែលល្បីនេះមានឈ្មោះថា ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់។ អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់

ក្រៅពីបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ហាងក៏មានលក់គុយទាវកាត់ គួង ឆៃយ៉ យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អ្នកដែលមកញ៊ាំកុំរំលងបាញ់ស្រ៊ុង បាញ់ឆាវអោយសោះ ព្រោះពីរមុខនេះគឺលក់ដាច់ជាងគេប្រចាំហាងហើយអ្នកណាៗមកក៏ញ៊ាំ ២មុខនេះដែរ។ ក្នុងមួយថ្ងៃគាត់លក់បាញ់ស្រ៊ុង អស់៤០គីឡូឯណោះ បើបាញ់ឆែវវិញម្សៅអស់៣ធុង មិនតិចឯណា ចឹង ពេលបានមកហើយតែមិនបានញ៊ាំប្រយ័ត្នស្ដាយក្រោយ?៕

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
លេខទូរសព្ទ៖ 012 23 75 89 / 070 88 10 18
ទីតាំង៖ ផ្ទះលេខ៩៤ ផ្លូវ១០៧ ផ្លូវសុកហុក

វីដេអូ៖

មិនឆ្ងាញ់ទៀតហ្អី! បុកកន្ទុយហេះ ត្រៀមបាយកក បាយក្តាំងមក! ញ៊ាំជុំគ្នា?

គ្រឿងផ្សំ

គ្រឿងបុក កន្ទុយហេស ចង់ចេះធ្វើទេ ងាយស្រួលណាស់ ÷
– ត្រីឆ្អើរ (៤ចង្កាក់)
– ស្ករត្នោត (១ស្លាបព្រាបាយ)
– ប្រហុកគ្មានជាតិគីមី – ធម្មជាតិ (ត្រី៧ចង្វារ)
– ម្ទេសក្រហម (៥០គ្រាប់) បើមិនចេះហិរ ដាក់តាមយើងញ៉ាំបាន
– ស្លឹកក្រូចសើច (២០សន្លឹក)
– ខ្ទឹម (៣ដុំ)
– រំដេង (១ដុំ)
– ម្សៅស៊ុប ជំនួសប៊ីចេង (១ស្លាបព្រាកាហ្វេកន្លះ)

របៀបធ្វើ

– បុកត្រីឆ្អើអោយម៉ត់ ទុកមួយឡែក
– ចិញ្ច្រាំប្រហុកអោយម៉ត់ រួចឆាជាមួយប្រេង អោយហួតទឹក
– ម្ទេស ស្លឹកក្រូចសើច បំពងអោយស្រគាំ
– បកខ្ទឹមសរតិចៗកុំអោយអស់សំបង រួចបុកជាមួយម្ទេស ដែលបំពងរួច បុកម៉ត់ហើយ ដាក់ត្រីឆ្អើ ដែលបុករួច ចូលក្នុងត្បាល់ បុកប្រហុកឆា អំពិលទាំងគ្រាប់ បន្ទាប់មកទៀតដាក់គ្រឿង ស្ករត្នោត រំដេងហាន់អោយល្អិត និង ម្សៅស៊ុប១ស្លាបព្រាកាហ្វេកន្លះ ជាចុងក្រោយ បំពងស្លឹកក្រូចសើចស្រគាំ ដាក់ចូលជាមួយគ្នា រួចជាស្រេច ។

ទឹកកកឈូសផ្លែប័រ ផ្លែធុរេន ទំនងអស់ស្ទះឃើញហើយឃ្លានហ្មង?

មិនសាកប្រហែលជាគេងនៅផ្ទះមិនសុខទេ បើទំនងម្លឹងៗ ទឹកកកឈូសផ្លែប័រ ផ្លែធុរេន Menu ប្រចាំ ហាង ម៉ូតូកាហ្វេ ដែលលក់ដាច់បំផុតក៏ព្រោះតម្លៃ រសជាតិ ពិសេសនោះគឺស៊េរីភាពក្នុងការញ៉ាំជុំគ្នា ដោយអ្នកអាចញ៉ាំមួយជុំគ្នាបាន ៣ ទៅ៤នាក់ឯណោះ។

ណ្ហើយ មិនមកកើតដែរហ៎ បើផ្លែប័រមានរសជាតិឆ្ងាញ់ សាច់លឿងល្អ ដូចផ្លែល្ពៅអញ្ជឹង គឺថាស្អិតល្មួតតែម្តង ហើយយកមកដាក់ជាមួយទឹកកកឈូសត្រជាក់ រួចស្រោចទឹកស្ករត្នោតខ្មែរដ៏ឈ្ងុយ ប្រចាំហាងទៀតនោះ និយាយពីឆ្ងាញ់តិចអី។ ឯធុរេន ក៏ពិសេសមិនធម្មតាបានញ៊ាំហើយដឹងតែលិឍមាត់ជក់មាត់ជីបៗហ្មង។

បើពិសេសចឹងៗហើយ នៅចាំអីទៀត បបួលគ្នាមកលឿនមកណា បន្ថែមពីលើនេះទៅទៀត សម្រាប់ហាងម៉ូតូកាហ្វេក៏បានបន្ថែមនូវ មុខម្ហូប ជាអាហារសម្រន់ ជាច្រើនមុខថែមទៀតផង សម្រាប់បំពេញតម្រូវការអតិថិជនរបស់ខ្លួន៕

ហាង ម៉ូតូកាហ្វេ
លេខទូរសព្ទ៖ 023 217 453
ទីតាំង៖ ផ្លូវ៤០២កែង ផ្លូវ១៨៥ ទល់មុខសាលាAISអាគារពណ៌ស ក្បែរ វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ

វីដេអូ

ចង់ញ៊ាំគ្រឿងស្រស់ៗ ឆ្ងាញ់ៗ មកលឿនចំណេញលុយ? ៣០% ហាង BEST FOOD បញ្ចុះ៣ថ្ងៃជាប់គ្នាតែម្តង!

ទៅណាឆ្ងាយ បើគ្រានតែនឹកឃ្លានគ្រឿងសមុទ្រនោះ ជិះមករកហាងBEST FOOD ខ្វះស្អី គ្រឿងសមុទ្រមានជូនគ្រប់មុខហ្នឹង ចម្អិនយ៉ាងម៉េចក៏មាន អាំង ចំហុយ ដុត មានកំប្លេតែម្តង បើមកក្នុងរយៈពេល៣ថ្ងៃនេះវិញ ចាប់ពីម៉ោង៣ល្ងាច ដល់ម៉ោង៦ល្ងាច កាន់តែពិសេស បញ្ចុះតម្លៃជូនរហូតដល់៣០% មានរយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែមិថុនា ឆ្នាំ ២០២០។

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

ដូចដែលបងប្អូនជាម៉ូយៗ ប្រចាំហាង BEST FOOD ធ្លាប់បានដឹងចឹង និយាយដល់គ្រឿងសមុទ្រ សម្រាប់ហាងផ្ទាល់ មានសឹងតែគ្រប់មុខហើយ មិនថាប្រភេទតូច ធំ ដូចជាបង្កងយក្ស ខ្យងយក្ស ក្តាមយក្ស ទំហំប៉ុណ្ណាក៏មានដែរ កុម្មង់ភ្លាមធ្វើជូនភ្លាម ចំណូលចិត្តរសជាតិ​បែបហិរៗទៀត​ រឹតទេអ៉េម ជាមួយទឹកជ្រលក់បែបជូរហិរៗ ញ៊ាំចូលជាតិគ្នាណាស់ ជាមួយគ្រឿងសមុទ្រគ្រប់ប្រភេទ បានញ៊ាំហើយធានាប្លែកមាត់មិនស្ទើរទេ ។

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

ហើយជាមួយប្រូម៉ូសិននេះវិញ លោកអ្នកប្រញាប់បន្តិចណា ព្រោះការបញ្ចុះតម្លៃនេះ​ចាប់ពីម៉ោង ៣ល្ងាច ដល់ម៉ោង៦ល្ងាច ចឹងទៅលឿនចំណេញលុយ ៣០% បញ្ចុះជូនគ្រប់មុខតែម្តង ទាំង២សាខា ហើយធានាថាអត់ខ្វះកន្លែងអង្គុយទេ សម្រាប់ហាង BEST FOOD មាន២សាខា នៅក្បែរគ្នាតែម្តង ។ តោះសម្រាប់លោកអ្នកដែលចង់ចំណេញលុយ ៣០% អាចប្រញាប់ឡើង បញ្ចុះតែ៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០។

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)
សាខាទី១៖ ផ្លូវលេខ​138 ផ្ទះលេខ​194B​ សង្កាត់ទឹកល្អក់1

វីដេអូ៖

មកដឹងពីរបៀបធ្វើ ទឹកសណ្ដែកខៀវ ធ្វើទុកញ៊ាំពេលទំនេរ កាត់បន្ថយការចំណាយលុយទិញគេខាងក្រៅ

គ្រឿងផ្សំ

– សណ្ដែកខៀវ(យកសំបកចេញ)កន្លះគីឡូ
-ខ្ទិះដូង (យកទាំងក្បាលខ្ទិះ និង ចុងខ្ទិះ ១,៥លីត្រ
-ស្លឹកតើយ ១៥សន្លឹក (កិនលាយជាមួយនឹងទឹក​ រួចពូតត្រងយកទឹក១,៥លីត្រ។
-ស្ករស ៥ខាំ , អំបិល១,៥ស្លាបព្រាកាហ្វេ។
(បើបងប្អូនមិនចូលចិត្តផ្អែមដាក់ស្ករសតែ ៣ខាំបានហើយ)

វិធីធ្វើ


១. យកសណ្តែកបាយ ត្រាំទឹកចោលឱ្យរីក(រយៈពេលត្រាំប្រហែល៣ម៉) រួចលាងឱ្យស្អាត បន្ទាប់មកយកវាមកចំហុយ ឬ ដាំឱ្យឆ្អិន(ទុកវាឱ្យត្រជាក់)។
២. យកទឹកដែលចម្រាញ់ចេញពីស្លឹកតើយ ឬ ខ្ទិះដូងក៏បានលាយជាមួយនឹងសណ្ដែកឆ្អិន កិនក្រឡុកវាកុំឱ្យម៉ត់ខ្លាំងពេក។
៣. ចាក់ល្បាយទាំងអស់លាយបញ្ចូលគ្នាទៅក្នុងឆ្នាំង បន្ទាប់មកបេីកភ្លេីង​មធ្យម រួចកូរអេាយសព្វ​ រហូតទាល់តែពុះ​។
ទុកវាឱ្យត្រជាក់ល្មម ទើបដួសដាក់កែវឬ ច្រកចូលដបជាការស្រេច៕
ប្រិយមិត្តអាចបន្ថែម ឬ បន្ថយគ្រឿងផ្សំរសជាតិទៅតាមចំណង់ ចំណូលចិត្តរៀងៗខ្លួន។
៚ដោយបំណងល្អពី ម៉ែអូនរាជ