គ្រាន់តែញ៉ាំល្ហុង ១ អាទិត្យម្តង គុណសម្បតិ្តទាំង ៧ នេះនឹងរត់មករកដោយឯកឯង

Christipher Columbus (អ្នក​ដែល​រក​ឃើញ​ទ្វីប​អាមេរិក​មុន​ដំបូង​គេ​បង្អស់) ចូល​ចិត្ត​ញ៉ាំ​ល្ហុង​ណាស់​។​ ហើយ​បើ​ក្រឡេក​មើល​សារប្រយោជន៍​វិញ​ វា​ជួយ​ដល់​រាង​កាយ​មនុស្ស​បាន​ច្រើន​ណាស់​។​ វា​មាន​រសជាតិ​ឆ្ងាញ់​ បើ​ញ៉ាំ​ម្តង​ក្នុង​ ១ សប្តាហ៍​ទៀត​ រឹត​តែ​ល្អ​ចំពោះ​សុខភាព​។​

ល្ហុងជាឱសថធម្មជាតិព្យាបាលជំងឺ ...

១. ជួយ​បញ្ចុះ​កូលេស្តេរ៉ុល

ល្ហុង​សម្បូរ​ជាតិ​កាក​សរសៃ​ ដែល​ជួយ​បញ្ចុះ​កូលេស្តេរ៉ុល​ ក្រៅ​ពី​នេះ​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ និង​ វីតាមីន​របស់​វា​ ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង​បាន​។​

២. ជួយ​កម្ចាត់​សត្វ​ល្អិត​ និង​បារ៉ាសិត

សត្វ​ល្អិត​ និង​បារ៉ាសិត​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​យើង​បាន​។​ ល្ហុង​អាច​សម្លាប់​ពពួក​បារ៉ាសិត​ ពី​រាង​កាយ​យើង​បាន​ដោយ​កម្ទេច​ពង​របស់​វា​។ គ្រាប់​ល្ហុង​ក៏​ជួយ​បាន​ច្រើន​ដែរ​។

7 Things That Can Happen to Your Body If You Eat Papaya Once a Week

៣. កាត់​បន្ថយ​ការ​រលាក

ល្ហុង​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។​ វា​ពិត​ជា​មាន​ប្រយោជន៍​ណាស់​ ក្នុង​ការ​ប្រឆាំង​នឹង​ស្បែក​រលាក​ និង​រលាក​សន្លាក់​ជា​ដើម​។

៤. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ផ្លែ​ឈើ​ទាំង​នេះ​មាន​វីតាមីន​ A និង​ C ដែល​ជា​សារធាតុ​ចិញ្ចឹម​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ត្រូវ​ការ​។​ វា​ល្អ​សម្រាប់​រាង​កាយ​ និង​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ដំណើរ​ការ​ល្អ​។​

៥. ការ​ពារ​ភាព​ចាស់​

​សារធាតុ​ចិញ្ចឹម​ក្នុង​ល្ហុង​ដែល​យើង​បាន​បញ្ជាក់​ពី​ដំបូង​ អាច​ជួយ​ការ​ពារ​ភាព​ចាស់​បាន​ ដូច​ជា​វីតាមីន​ C និង E និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ វា​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​ ការ​បំផ្លាញ​ពី​ព្រះ​អាទិត្យ​ និង​ ស្នាម​ជ្រួញ​។​

7 Things That Can Happen to Your Body If You Eat Papaya Once a Week

៦. ជា​ជួយ​កាត់​បន្ថយ​សម្ពាធ​ក្នុង​ឈាម​

​រឿង​នេះ​អាច​កើត​ឡើង​បាន​ ត្រូវ​អរគុណ​ដល់​សារធាតុ​ Carpanine ក្នុង​ល្ហុង​ ដែល​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​។​

៧. កាត់​បន្ថយ​ស្ត្រេស

វីតាមីន​ C ក្នុង​ល្ហុង​ អាច​កាត់​បន្ថយ​ស្ត្រេស​បាន​ យោង​តាម​ការ​ស្រាវ​ជ្រាវ​ បាន​ធ្វើ​ឡើង​ក្នុង​ សាកលវិទ្យាល័យ​ Alabama។

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយ បើយើងឈប់ញ៉ាំកាហ្វេ

និយាយ​ដល់​រឿង​កាហ្វេ​ អ្នក​ញៀន​កាហ្វេ​ច្បាស់​ជា​ដឹង​ច្បាស់​ណាស់​ បើ​អត់​កាហ្វេ​មួយ​ថ្ងៃ​ក្នុង​ខ្លួន​មាន​រឿង​អី​ខ្លះ​កើត​ឡើង​។​ ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​រឿង​ដែល​នឹង​កើត​មាន​ចំពោះ​យើង​ បើ​សិន​ជា​យើង​បញ្ឈប់​ការ​ផឹក​កាហ្វេ​ ចុះ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​? អាន​ដល់​ចប់​សិន​នឹង​បាន​ដឹង​។

១. គីឡូប្រែប្រួល

ជាតិ​កាហ្វេអ៊ីន​ ​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​ មាន​ន័យ​ថា​រាង​កាយ​នឹង​ដុត​បំផ្លាញ​កាឡូរី​បាន​លឿន​។​ ពេល​ដែល​ឈប់​ផឹក​កាហ្វេ​ រាង​កាយ​នឹង​មាន​ជាតិ​កាហ្វេអ៊ីន​ជួយ​ដុត​បំផ្លាញ​កាឡូរី​ទៀត​ហើយ​។​ ដូច​នេះ​យើង​អាច​ឡើង​ទម្ងន់​ ផ្ទុយ​មក​វិញ​ បើ​សិន​ជា​យើង​ធ្លាប់​ញ៉ាំ​កាពូឈីណូ​ក្រឡុក​ ៣ កែវ​ក្នុង​មួយ​ថ្ងៃ​ ហើយ​យើង​បែរ​ជា​ឈប់​ញ៉ាំ​វិញ​ យើង​នឹង​ស្រក​គីឡូ​ ដោយ​សារ​យើង​មិន​បាន​ទទួល​កាឡូរី​ច្រើន​ទៀត​ទេ​។

What Can Happen to Your Body When You Stop Drinking Coffee, and How to Deal With It

២. ពិបាក​ផ្ទង់​អារម្មណ៍​

ការ​ផឹក​កាហ្វេ​នឹង​ជួយ​ដល់​ការ​រំញោច​អ័រម៉ូន​ ដូប៉ាមីន​ និង​អាដ្រីណាលីន​ ដែល​ជំរុញ​ដល់​សកម្មភាព​​ខួរ​ក្បាល​ និង​សម្ពាធ​ឈាម​។​ នេះ​មាន​ន័យ​ថា​ពេល​ដែល​យើង​ឈប់​ផឹក​វា​ យើង​នឹង​ជួប​ការ​ពិបាក​ ពេល​យើង​ត្រូវ​ការ​ផ្ទង់​អារម្មណ៍​ ព្រោះ​ខួរ​ក្បាល​យើង​នឹង​លែង​រំញោច​ដូច​មុន​ទៀត​ហើយ​។​

៣. ជំងឺ​ថប់​បារម្ភ​នឹង​កើត​មាន​

ទោះ​បី​យើង​មិន​មែន​ជា​មនុស្ស​គិត​ច្រើន​ (ថប់​បារម្ភ) យើង​នឹង​ជួប​អាការៈ​បែប​នេះ​បន្ទាប់​ពី​ឈប់​ញ៉ាំ​។​

៤. ឈឺ​ក្បាល​ញឹក​ញាប់​

What Can Happen to Your Body When You Stop Drinking Coffee, and How to Deal With It

នេះ​គ្រាន់​តែ​ជា​ផល​ប៉ះ​ពាល់​ធម្មតា​ ពី​ការ​ឈប់​ញ៉ាំ​កាហ្វេ​ប៉ុណ្ណោះ​។​ ដោយ​សារ​តែ​សរសៃ​ឈាម​យើង​រីក​ធំ ដូច​នេះ​ទើប​ចរន្ត​ឈាម​នឹង​កើន​ឡើង​ទៅ​កាន់​ខួរ​ក្បាល​។​

៦. អស់​កម្លាំង

បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​ញៀន​កាហ្វេ​ គឺ​ដោយ​សារ​វា​ធ្វើ​ឲ្យ​យើង​មាន​ថាមពល​ក្នុង​ខ្លួន​។​ អ៊ីចឹង​ហើយ​ពេល​យើង​អត់​បាន​ញ៉ាំ​ រាង​កាយ​នឹង​មិន​សូវ​មាន​ថាម​ពល​ដូច​មុន​ទេ​។

៧. មាន​អាការៈ​ញ័រ​ដៃ​ជើង

What Can Happen to Your Body When You Stop Drinking Coffee, and How to Deal With It

ស្តាប់​ទៅ​ដូច​ជា​អាការៈ​ធ្ងន់ធ្ងរ​ តែ​មិន​ចាំ​បាច់​បារម្ភ​ទេ​។​ កាហ្វេ​អ៊ីន​ជា​ប្រភព​នៃ​ការ​រំញោច​ ដល់​ប្រព័ន្ធ​ប្រសាទ​ធំ​ ពេល​ដែល​ឈប់​ផឹក​វា​ យើង​អាច​នឹង​មាន​អាការៈ​ញ័រ​ដៃ​ជើង​បែប​នេះ​ហើយ​។

គួរ​ធ្វើ​បែប​ណា​ បើ​ជួប​អាការៈ​ទាំង​នេះ​ក្រោយ​ឈប់​ផឹក​កាហ្វេ?​

What Can Happen to Your Body When You Stop Drinking Coffee, and How to Deal With It

១. គួរ​តែ​កាត់​បន្ថយ​បន្តិច​ម្តង​

២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ផឹក​តែ​

៣. ហាត់​ប្រាណ​ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

៤. ផ្លាស់​ប្តូរ​របប​អាហារ​ ដោយ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។

បង្កងយក្ស ក្ដាមយក្ស ពិតជាមានរសជាតិពេលមានលុយគួរតែសាក អោយបានម្ដង

និយាយដល់បង្កងយក្ស ក្ដាមយក្ស មិនថាតែអ្នកដែលចូលចិត្តញ៊ាំគ្រឿងសមុទ្រទេ ដែលរំជើបរំជួលអារម្មណ៍ចង់ញ៊ាំ សូម្បីតែអ្នកមិនចូលចិត្តញ៊ាំក៏ក្នុងចិត្តនឹកចង់ភ្លក្សអោយបានស្គាល់រសជាតិដែរផងមិនដឹង ព្រោះថាធំៗមើលទៅសែនទំនងសឹងអីហ្នឹង អ្នកខ្លះគ្រាន់តែឃើញញ្ញាណស្រមើសមៃនឹកដល់រសជាតិផងមិនដឹង។

មិនបាច់និយាយអីវែងឆ្ងាយទេ ព្រោះថារាល់ដងគ្រាន់តែយើងញ៊ាំគ្រឿងសមុទ្រតូចៗធម្មតាផង ឆ្ងាញ់សឹងអីចុះទម្រាំតែខ្នាតយក្សបែបនេះទៀត រសជាតិកប់យ៉ាងណាទៅ។ Admin ភ្លក្សបានម្ដងហើយនៅហាង BEST FOOD​(ទីតាំងចុចទីនេះ) ទាំងអាំង ទាំងចំហុយ គឺថាពិតជាឆ្ងាញ់ពិតមែនសាច់បង្កង និងក្ដាមឡើងណែនហ្មងហើយ ជាពិសេសជ្រលក់ជាមួយទឹកត្រីកោះកុងហិរៗប្រចាំហាងទៀត រសជាតិពិតជាពិបាកនឹងថ្លែងឆ្ងាញ់ហួសការគិត។

ណ្ហើយ របស់ឆ្ងាញ់បែបនេះគួរតែសន្សំលុយសាកអោយបានស្គាល់រសជាតិម្ដងមែនតើ ថ្វីត្បិតតែថ្លៃបន្តិចមែន ប៉ុន្តែសាកសមនឹងរសជាតិក៏ដូចជារសជាតិរបស់វាណាស់ ម៉ោះបើសិនជាចាប់អារម្មណ៍អាចខលកុម្ម៉ងតាមរយៈលេខ 069 41 41 44 / 061 41 41 44 ចង់អាំងចង់ចំហុយមួយណាក៏បានBEST FOOD​ រៀបចំអោយបានមួយកំប្លេ៕

អស់លុយតិច ហើយញ៊ាំបានយូរទៀត របៀបធ្វើជ្រកត្រកួន​

របៀបធ្វើជ្រកត្រកួន​ចំណាយអស់លុយតិចមែន គ្រឿងផ្សំមិនច្រើនទេ ហើយអាចទុកញ៊ាំបានយូរទៀតផង សម្រាប់បងៗដែលតែងតែខ្ចប់បាយយកទៅញ៊ាំកន្លែងធ្វើការ គួរសាកល្បងរៀនធ្វើ អាចយកទៅញ៊ាំបានម្តងម្កាល មិនសូវចំណាយលុយទិញគេ។

គ្រឿងផ្សំ

– ត្រកួនស្រស់ ៣០០ ក្រាម
– ការ៉ុតមួយមើមតូច
– អំបិល​មួយចុង​ស្លា​ព្រា​កាហ្វេ
– ក្រូច​ឆ្មា
– ខ្ទឹម​ក្រហម ២មើម
– ខ្ទឹម​ស ៣ទៅ៤កម្ពឹស
– ប៊ីចេង​កន្លះស្លាព្រាកា្វហ្វេ
– ស្ករសមួយស្លា​ព្រាកា​ហ្វេ

វិធីធ្វើ

១. ជា​ដំ​បូង​អ្នក​ត្រូវ​យក​ត្រកួន​មក​ស្រុះ​វា​ឱ្យ​ទន់​ជាមុន​សិន​​បន្ទាប់​មក​ធ្វើ​ការ​កាត់​រឺ​សាប់​វា​ឱ្យ​ទៅ​ជា​សរសៃ​ក៏បាន​។ បន្ទាប់​​មក​ទៀត​ត្រូវ​កោស​សំបក​ការ៉ុត នឹង​លាង​ទឹក​ឱ្យ​ស្អាត បន្ទាប់​​មក​​កាត់​វា​ជា​កង់​ៗ ​ប្រវែង ២ ទៅ ៣ ត្នាំងដៃ រួច​ហើយធ្វើ​ការ​​ឈូស​វាជា​​សរសៃ​ទុក​មួយ​អន្លើ។
២. ជា​បន្តរ​មក​ទៀត​អ្នក​ត្រូវ​ហាន់​ខ្ទឹមក្រហម​ជា​បន្ទះ​ស្តើង​ៗ​នឹង​ចិញ្ច្រាំ​ខ្ទឹម​ស។
៣. យក​ត្រ​កួន​​ការ៉ុត​ ខ្ទឹម​ស​ចិញ្ច្រាំ​​នឹង​ខ្ទឹម​ក្រហម​មក​​​លាយ​​​បញ្ចូល​​គ្នា​រួច​​​បន្ថែម​អំបិល​​មួយចុង​ស្លា​ព្រា​កាហ្វេ,ប៊ីចេង​​កន្លះ​​ស្លា​ព្រាកាហ្វេ, ស្ករសមួយស្លា​ព្រាកា​ហ្វេ​,ច្រ​បល់​គ្នា​​ឱ្យ​សព្វ​ចូល​គ្នា​​ជា​បន្ត​​មកទៀត​​បន្ថែម​ក្រូច​ឆ្មា​ចូល​កូរ​ឱ្យ​សព្វ​ភ្លក់​មើល​​ជួ​ល្មមតាម​​ចំណូលចិត្ត​អ្នក​។​
៤. អ្នក​​អាច​ទុក​​មួយ​ស្របក់​ដើម្បី​ឱ្យ​ជាតិ​​ជូ​ចូល​​គ្នា​សព្វ​រឺ​អាច​ដាក់​ក្នុង​​កែវ​​គ្រប​​ឱ្យ​ជិត​ទុក​ក្នុង​ទូ​ទឹក​កក​​ទុក​បាន​​យូ៕

ប្រភព៖ Lalinn like Cooking & Share

មុខម្ហូបសម្រាប់បាយថ្ងៃ ឆាថ្លើមខ្ទឹមលីង រសជាតិ អ៉េមហ្មង!

សម្រាប់បងប្អូនដែលមិនទាន់រកម្ហូបញ៊ាំបាយឃើញ ហើយមិនទាន់ចេះចម្អិនម្ហូបឆារថ្លើមខ្ទឹមលីង អាចសាកល្បងបាន។

គ្រឿងផ្សំ

_ ថ្លើម500ក្រាមលាងទឹកអោយស្អាតល្អហាន់ស្ដើងៗ
_ ខ្ទឹមស ចិញ្រ្ចាំអោយម៉ដ្ឋ១កូនចាន
_ ស្ករស
_ ប្រេងខ្យង
_ ទឹកត្រី
_ ម្រេចម៉ដ្ឋ ២ស្លាបព្រាកាហ្វេ
_ ស្លឹកខ្ទឹម2ដើម
_ អំបិលម៉ដ្ឋ១ចិប
_ ប្រេងឆារ
អាចប្រើម្សៅរ៉តឌីក៍បាន

វិធីធ្វើ

_ ដាក់ខ្ទះចាក់ប្រេងឆារបំពងខ្ទឹមអោយក្រហមល្អ ដួសទុកមួយអន្លើសិន។
_ ដាក់អំបិល១ចិបចូល សិមចាក់ថ្លើមចូល ធ្វើដូចនេះអត់ផ្ទុះខ្ទាតខ្លាញ់ បន្ទាប់មកចាប់ផ្ដើមបង់គ្រឿងចូល ប្រេងខ្យង, ទឹកត្រី, ស្ករស ឬ ប្រើម្សៅរ៉តឌីក៍បាន ឆារល្មមថ្លើមឆ្អិនល្អហើយ ដួសដាក់ចាន រោយខ្ទឹមបំពងនិងស្លឹកខ្ទឹម ជាការស្រេច។

ពិតជាល្អប្លែក ទាំងបរិយាកាស រចនាបថ សេវាកម្ម និងរសជាតិម្ហូប

ជារៀងរាល់ចុងសប្ដាហ៍អ្នកណាខ្លះ តែងតែមានគម្រោងនាំគ្រួសារ រឺណាត់មិត្តភក្ដិចេញទៅញ៊ាំអាហារនៅខាងក្រៅ? សម្រាប់អ្នកដែលចូលចិត្តបែបនេះច្បាស់ជាចង់ស្គាល់កន្លែងដែលមានបរិយាកាសល្អ មានការរចនាដែលប្លែកទាក់ភ្នែកប្លែកអារម្មណ៍ និងផ្ដោតសំខាន់ខ្លាំងជាងគេនោះគឺសេវាកម្ម និងរសជាតិម្ហូបហើយមែនអត់ ព្រោះថាមានអ្វីទាំងអស់នេះល្អទើបបានទៅហើយមិនស្ដាយលុយ។

ម៉ោះ សម្រាប់អ្នកមិនចង់ទៅណាឆ្ងាយ សាកសម្លឹងមកមើលហាងថ្មីមួយនៅលើដីទីក្រុងរណបជ្រោយចង្វារបន្តិចមើល៎នោះគឺហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប (ទីតាំងចុចទីនេះ)ព្រោះថាហាងនេះមានទីតាំងធំទូលាយ ទាំងខាងក្នុង និងខាងក្រៅ មានខ្យល់ធម្មជាតិបក់មករំភើយៗនាពេលរសៀល ធ្វើអោយអ្នកដែលអង្គុយទទួលទានអាហារមានអារម្មណ៍ថាស្រស់ស្រាយ។ រីឯការរចនាក៏ក្នុងហាងក៏មានលក្ខណៈបែបខ្មែរ ខុសប្លែកពីហាងគេដ៏ទៃដោយមានការច្នៃដំបូលប្រក់ស្លឹក ជួយកាត់បន្ថយកម្ដៅបានមួយកម្រិតទៀត។

ចំពោះអ្នកដែលធ្លាប់បានមកញ៊ាំច្បាស់ជាបានដឹងជាមួយសេវាកម្មដ៏ល្អ ផ្គាប់ចិត្តអតិថិជនមិនអោយទាស់ចិត្ត រួមជាមួយរសជាតិម្ហូបដ៏មានរសជាតិជាពិសេសមុខម្ហូបប្រចាំហាងនោះគឺ ស៊ុបគោខ្មែរ, ស៊ុបម្រះសៀមរាប និងសាច់អាំងថ្មភ្នំភ្លើង ដែលមុខម្ហូបទាំង៣នេះអ្នកទាំងអស់គ្នាគួរតែសាក។ ចាប់អារម្មណ៍អ្វីទាំងអស់នេះកុំភ្លេចមកសាកទាំងអស់គ្នាណា ទីតាំងល្អកៀកក្រុងផងនៅចាំអីទៀត៕

មិនបាច់ហាត់ប្រាណនាំហត់! ភេសជ្ជៈ ៥ មុខផឹកមុនចូលគេងជួយសម្រកក្បាលពោះបាន

0

រូបមន្ត​ភេសជ្ជៈ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ ល្អ​បំផុត​ជួយ​ឲ្យ​សុខភាព​ល្អ​ ​រាង​ស្អាត​ជាង​មុន និង​មាន​ថាមពល​ពេញ​ខ្លួន​ទៀត​ផង​។​ ខាង​ក្រោម​នេះ​ជា​រូប​មន្ត​ភេសជ្ជៈ​ ៥ មុខ​ ដាក់​ស្ករ​តិច​ ប្រើ​ទឹក​ធម្មតា​ ជំនួស​ទឹក​សូដា​ ជា​មួយ​គ្រឿង​ផ្សំ​ធ្វើ​ឲ្យ​សុខភាព​ល្អ​ មាន​ទាំង​រសជាតិ​ឆ្ងាញ់​ទៀត​ផង​។

១. ទឹក​ត្រសក់​

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖

  • ត្រសក់​ ១ ផ្លែ
  • ជីវ៉ាន់​ស៊ុយ​ ១ ក្តាប់​
  • ក្រូច​ឆ្មារ​ ១ ផ្លែ
  • ខ្ញី​ចិញ្ច្រាំ​ហើយ​ ១ ស្លាប​ព្រា​បាយ​
  • ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ ១ ស្លាប​ព្រា​បាយ​
  • ទឹក​កន្លះ​កែវ​

វិធី​ធ្វើ​៖ ក្រឡុក​​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​គ្នា​ ហើយ​ផឹក​មុន​ចូល​គេង​។​ យើង​អាច​ញ៉ាំ​រយៈ​ពេល​ ១ ខែ​​ហើយ​បន្ទាប់​មក​ឈប់​ញ៉ាំ​ ១ សប្តាហ៍​សិន​។ អាច​ធ្វើ​ញ៉ាំ​បែប​នេះ​ដដែល​ៗ​បាន​។

២. ទឹក​ត្រសក់​ក្រូច​ឆ្មារ​ស្រស់​

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖​

  • ក្រូច​ឆ្មារ​ ១ ផ្លែ​
  • ត្រសក់​ ២ ផ្លែ
  • ក្រូច​ ១ ផ្លែ​ធំ
  • ទឹក​ឃ្មុំ​ដាក់​តាម​ចំណូល​ចិត្ត
  • ជី​អង្កាម​ ដាក់​តាម​ចំណូល​ចិត្ត
  • Sparkling Water ១ លីត្រ

វិធី​ធ្វើ​៖​ ហាន់​ត្រសក់​ជា​ជំនិត​ស្តើង​ៗ​ រួច​ដាក់​ចូល​ក្នុង​កែវ​ ច្របាច់​យក​ទឹក​ក្រូច​ឆ្មារ​ និង​ក្រូច​។​ ​លាយ​​ត្រសក់​ ទឹក​ក្រូច​ និង​ទឹក​ឃ្មុំ​ ចូល​គ្នា​ បន្ថែម​ទឹក​សូដា​ និង​ ដាក់​ជី​អង្កាម​ចូល​ជា​ការ​ស្រេច​។

៣. ទឹក​ក្រូច​ពណ៌​លឿង

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖

  • ក្រូច​ ៥ ផ្លែ
  • Sparking water ១ លីត្រ
  • ជី​អង្កាម
  • ទឹក​កក

វិធី​ធ្វើ​៖ យក​ក្រូច​ ៤ ផ្លែ​ច្របាច់​យក​ទឹក​ ហើយ​មួយ​ផ្លែ​ទៀត​ ចិត​ជា​ចំនិត​។​ លាយ​ទឹក​ក្រូច​ជា​មួយ​ sparkling waterក្នុង​កែវ​ធំ​មួយ​។​ ពេល​ញ៉ាំ​គ្រាន់​ជា​មួយ​ទឹកកក​ និង​ជី​អង្កាម​ជា​ការ​ស្រេច​។​

៤. ទឹក​ប៉ោម​

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖

  • ទឹក​ប៉ោម​ ១ លីត្រ​ (ស្រស់​ ឬ ប្រអប់​ក៏​បាន)
  • ជី​អង្កាម
  • ទឹក​ក្រូច​ឆ្មារ​ ១០០ មីលីលីត្រ
  • ក្រូច​ ១ ផ្លែ
  • ទឹកកក

វិធី​ធ្វើ​៖ ចិត​ក្រូច​ជា​ជំនិត​ស្តើង​ៗ​។ លាយ​ទឹក​ប៉ោម​ និង​ទឹក​ក្រូច​ឆ្មារ​ ក្នុង​កែវ​ ដាក់​ជំនិត​ក្រូច​ ជីអង្កាម​ និង​ទឹកកក​ចូល​ ដាក់​ទឹកកក​ចូល​អាច​ញ៉ាំ​បាន​ហើយ​។​

៥. ទឹក​ម្នាស់​

10 Bedtime Drinks That Can Help You Burn Belly Fat

គ្រឿង​ផ្សំ​៖

  • Sparkling Water ១ លីត្រ
  • ក្រូច​ឆ្មារ​ ១ ផ្លែ
  • ទឹក​ម្នាស់​ ១ កំប៉ុង
  • ជី​អង្កាម

វិធី​ធ្វើ​៖​ ដាំ​ទឹក​ឲ្យ​ពុះ​ ច្របាច់​ក្រូច​យក​ទឹក​ ដាក់​ស្ករ​ចូល​ក្នុង​ទឹក​ ហើយ​ដាក់​វា​រំងាស់​ រហូត​ដល់​រលាយ​។​ បន្ទាប់​ដាក់​ទឹក​ក្រូច​ឆ្មារ​ចូល​ ហើយ​បិទ​ភ្លើង​។​ ចាក់​ល្បាយ​ដែល​​ដាំ​ហើយ​ចូល​ក្នុង​កែវ​ដោយ​ប្រើ​កន្ត្រង​។​ រួច​ចាក់​ទឹក​ក្រូច​ឆ្មារ​ និង​ទឹក​ម្នាស់​ចូល​តាម​ក្រោយ​។​ ពេល​ញ៉ាំ​ត្រូវ​ដាក់​ក្នុង​ទូរ​ឲ្យ​ត្រជាក់​សិន​ សឹម​យក​មក​ញ៉ាំ​។

ចេះធ្វើតែ ១៣ មុខនេះ ចង់បើកហាងបាយមួយក៏បានដែរ

0

ម្ហូប​ខ្មែរយើង​មាន​ច្រើន​មុខ​ណាស់​ បើអង្គុយរាប់ ក៏រាប់មិនអស់ដែរ។ ហើយក៏គ្មាននរណាចេះធ្វើគ្រប់មុខដែរ តែ​បើចេះម្ហូប ១៣ មុខ​នេះ ធានាថាអែម ចង់បើកហាងលក់បាយមួយក៏បានដែរ​។​

១.កាពិផាវ 
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

កាពិផាវ

២.ប្រហុកចំហុយ
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

Image may contain: food

៣.ប្រហុកខ្ទិះ
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

ប្រហុកខ្ទិះ

៤. ផ្អកកំពឹស
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

Yummy small asian shrimp in Kompong Cham Province - YouTube

៥. សម្លការីខៀវសាច់មាន់
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

សម្លការីខៀវសាច់មាន់

៦. ស្លប្រហើរបង្កង
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

សម្លរប្រហើរបង្កង

៧. ឆាការីគ្រឿងសមុទ្រ
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

ឆាការីគ្រឿងសមុទ្រ

៨. ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ

៩. សម្លរកកូរត្រី
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

១០. ម្ជូរគ្រឿងសាច់គោ
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

១១. បុកកំពឹសអំពិលខ្ចី
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

១២. ឆាឡុកឡាក់សាច់គោ 
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

១៣. ខជើងជ្រូក
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

ចង់ញ៊ាំលតឆាថ្មីៗ និងនំគូឆាយរសជាតិដើមឆ្នាំ ១៩៩៣ គឺមាននៅផ្ទះលតឆា នំគូឆាយ

លតឆា និងនំគូឆាយរសជាតិ ដើម តាំងពីឆ្នាំ ១៩៩៣ ធ្វើឡើងពីអង្ករខ្សាយសុទ្ធ លក្ខណះគ្រួសារ មិនមានបន្ថែមសារជាតិគីមី មិនផ្ទុកសារធាតុរក្សាទុក បានយូរ ឬស្វិត ហើយថែមទាំង មានរសជាតិឆ្ងាញ់ ផ្ដោតសំខាន់លើសុខភាពអ្នកញ៉ាំជាចម្បងថែមទៀតផង។

ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ

សម្រាប់អ្នកនៅម្ដុំដេអិន ច្បាស់ជាបានស្គាល់ច្បាស់ណាស់នៅកន្លែងលក់លតឆា នំគូឆាយមួយកន្លែងនេះ មិនត្រឹមតែផ្ដល់ជូននូវលតឆា នំគូឆាយមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងគិតគូពីសុខភាពរបស់អ្នកញ៉ាំទៀតផង ព្រោះអីលតឆារបស់ផ្ទះលតឆា នំគូឆាយ តែងតែធ្វើលតថ្មីៗជារៀងរាល់ថ្ងៃដោយអង្ករខ្សាយសុទ្ធ ១០០% មិនមានផ្ទុកសារធាតុគីមី សម្រាប់ទុកអោយបានយូរ ឫស្វិតនោះទេ។

ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ

ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ

ដើម្បីបន្ថែមរសជាតិ ផ្ទះលតឆា នំគូឆាយ បានបង្កើតរូបមន្តទឹកត្រីពិសេស ប្រើប្រាស់ស្ករត្នោត និងគ្រឿងទេសក្នុងស្រុកមិនប្រើ មេទឹកខ្មេះ ជំនួសមកវិញដោយ ទឹកខ្មេះ ស្តរត្នោត ដែលធ្វើខ្លួនឯង ជាហេតុដែលធ្វើអោយទឹកជ្រលក់មានលក្ខណៈខាប់ខុសពីគេ។ នៅទីនោះក៏មានលតឆាបន្លែ លតឆាលាយ ពងមាន់ សាច់គោ ប៉ាត់តេ នំគូឆាយ តាមការកម្មង់របស់លោកអ្នក។ មិនចាំបាច់ចាំដល់ល្ងាចទេ ព្រោះអីនៅទីនេះមានលក់តាំងពីម៉ោង ១១ថ្ងៃ ដល់ ម៉ោង ៩​ យប់ ចឹងចាំអង្កាលទៀត?

ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ

ហាង ផ្ទះលតឆា នំគូឆាយ
លេខទូរសព្ទ៖ 096 83 49 472 | 012 542 562
ទីតាំង៖​ផ្លូវ ១១២ ផ្ទះលេខ ១១C សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ជិតសាលាបញ្ញាសាស្រ្តដេអិន

វីដេអូ៖

ហាមហៀរទឹកមាត់ណា៎ របៀបអាម៉ុកខ្យង ទំនងអស់ស្ទះហ្មង!

មុខម្ហូបមួយនេះពិតជាត្រូវសម្រាប់បងៗ ដែលមានកម្មវិធីជួបជុំបងប្អូនញឹកញាប់ អាចច្នៃបានណាអាម៉ុកខ្យង គ្រាន់ឃើញក៏ដឹងថារសជាតិឆ្ងាញ់ដែរ ចឹងអាចសេវទុក ពេលជុំគ្នា គឺជាពេលបញ្ចេញស្នាដៃហើយណា៎។

គ្រឿងផ្សំ

-ខ្យង១គីឡូក្រាម
-សាច់ជ្រូកបីជាន់១ខាំ
-សណ្ដែកដី
-ម្ទេសឆ្អើរ
-ខ្វះដូង
-គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់)
-កាពិ
-ប្រេងខ្យង
-គ្រាប់ជម្ពូឆាយកខ្ទះ
-ស្លឹកកន្ទួត
-ស្លឹកក្រូចសើច
-ពង់មាន់

វិធីធ្វើ

1/យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។
2/ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។
3/បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំនិងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។
4/ជំហាន បន្ទាប់ ត្រូវយកស្លឹក កន្ទួតទៅ ទ្រាប់សាច់ដែលឆាជា មួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។
5/បន្ទាប់មកទៀតត្រូវចាក់ ទឹកខ្ទិះដែលឆាបញ្ចូល គ្នាជាមួយពងមាន់, ម្ទេសនិងស្លឹក ក្រូចសើច ទៅស្រោចពីលើខ្យង ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយ ប្រហែលជា១៥នាទីទៀត ទើបរួចរាល់៕
ប្រភព៖ LifeAndEat #ជីវិតប្រចាំថ្ងៃ