មុខម្ហូបមួយនេះងាយធ្វើ ហើយរសជាតិមិនអន់ទេ ឆាមីសួរត្រីខ

ជិតដល់ម៉ោងបាយថ្ងៃត្រង់ទៀតហើយ ចុះស្ត្រីមេផ្ទះ មេចុងភៅទាំងឡាយរកមុខម្ហូបសម្រាប់ថ្ងៃនេះបានហើយរឺនៅ? បើថានៅមិនទាន់ដឹងថាធ្វើម្ហូបអីទេ សាកមកឆាមីសួរត្រីខ សាកមើលព្រោះថារសជាតិមិនអត់ទេ ជាពិសេសងាយក្នុងការធ្វើថែមទៀត។ សម្រាប់គ្រឿងផ្សំដែលត្រូវមាន និងវីដេអូបង្រៀនធ្វើAdmin ទុកនៅខាងក្រោមនេះណា។

ឆាមីសួរត្រីខ

◀️ គ្រឿងផ្សំដែលត្រូវមាន៖

  • ត្រីខ ២កំប៉ុង
  • មីសួរ ១កញ្ចប់
  • ពងមាន់ មួយគ្រាប់
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី កន្លះស្លាបព្រាកាហ្វេ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
  • ម្ទេសខ្ទឹមបុក (ម្ទេស ៥ផ្លែ ខ្ទឹម៥កំពឹស)
  • ខាត់ណាដើម ៤ដើម
  • ស្នៀតពោត ៥
  • ការ៉ុត ១មើម
  • ត្រចៀកកណ្ដុរ ១ខាំ
ឆាមីសួរត្រីខ
ឆាមីសួរត្រីខ
ឆាមីសួរត្រីខ

◀️ វីដេអូបង្រៀនធ្វើ៖

??? បាយផ្ទះ មុខម្ហូប ឆាមីសួត្រីខ

??? ឆាមីសួត្រីខ គ្រឿងផ្សំមិនច្រើន ងាយធ្វើហើយមានរសជាតិឆ្ងាញ់ទៀត បែបនេះគួរណាស់តែធ្វើសម្រាប់បាយថ្ងៃត្រង់ថ្ងៃនេះហើយ??មុនធ្វើម្ហូប ធ្វើបង្អែម និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ? See less

បាន​បង្ហោះ​ដោយ Facetaste នៅ ព្រហស្បតិ៍ 18 មិថុនា 2020

គាវស្លឹកគូឆាយ ចៀនស្រួយៗក៏ឆ្ងាញ់ ចំហុយទន់ៗរសជាតិកាន់តែអេម

0

គាវស្នូលស្លឹកគូឆាយ ធ្វើហើយយកទៅចៀនក៏បាន ចំហុយក៏បាន រសជាតិម្នាក់ម៉្យាងទេ។​ នេះវិធីធ្វើ ទំនេរៗសាកធ្វើញ៉ាំលេងទៅ៖

Image may contain: food

គ្រឿងផ្សំ៖

  • ស្លឹកគូឆាយ ១០០ក្រាម
  • សាច់ (ជ្រូក ឬ មាន់) ១០០ ក្រាម
  • ពងមាន់ស្រែ ២គ្រាប់ ប្រសិនប្រេីពងមាន់ កសិកម្ម តែ១គ្រាប់បានហេីយ
  • ខ្ទឹម ចិញ្រ្ជាំ ៣កំពឹស
  • ម្រេចម៉ដ្ឋ ១ ចឹប ស្ករ ១ ចឹប អំបិល ១ ចឹប ម្ស៉ៅខ្ទឹមអំបិល ១ ចឹប ប្រេងល្ងរកូរ៉េឬជប៉ុន ៣ ដំណក់
Image may contain: food

វិធីធ្វើ៖

 ១. វៃពងមាន់អោយសព្វល្អ ហេីយដាក់គ្រឿងចូលទាំងអស់លាយចូលគ្នា រួចក៏ខ្ចប់ម្តងមួយៗ រហូតដល់អស់ ចំហុយ ២០ ទៅ ២៥នាទី

Image may contain: food


២. សម្រាប់ចៀន ប្រហែល ១០ ទៅ ១៥ នាទីប៉ុណ្ណោះ។ ដាក់ប្រេងចូលខ្ទះបន្តិច រៀបគាវលេីខ្ទះ ចាក់ទឹកចូលជិតលិចគាវ គ្របគំរប បេីកភ្លេីងល្មម។

Image may contain: food

៣. ចៀនដល់ជិតអស់ទឹក សូមចំហរគំរប ដល់ពេលអស់ទឹក បាតនំចាប់ផ្តេីមក្រហមនិងស្រួយ គឺឆ្អិនអាចទទួលបានហេីយ។
ប្រសិនញ៉ាំមិនអស់អាចចំហុយ ហេីយបង្កកទុក ពេលចង់ញ៉ាំយកមកកំដៅ ឬចៀនបាន។

No photo description available.


បញ្ជាក់ ៖ សំបកគាវស្រស់ៗ អាចរកបាននៅតាមផ្សារទំនេីប ឬនៅផ្សារម្ហូបជប៉ុន។

មីឆាដ៏ល្បី ញ៊ាំមិនឆ្ងាញ់ដូរយកលុយវិញ លក់ជាង១០ឆ្នាំហើយម៉ូយឈរចាំមិនដែលចេះស្ងាត់ម៉េច

មិនមែនលំៗណា មីឆាមានប័ណ្ណធានាជូនទៀត បើមិនឆ្ងាញ់គឺ មិនខ្ចីយកលុយទេ លក់ជាង១០មកហើយ បើម៉ូយវិញ អ្នកខ្លះមកញ៉ាំតាំងពីមិនទាន់មានប្តី មានប្រពន្ធ រហូតដល់មានហើយ មានទាំងកូន ឆ្លៀតនាំទាំងកូនមកញ៉ាំទៀតក៏មានដែរ ហើយបើនិយាយពីរសជាតិវិញគឺ ប្លែកខ្លាំងហ្មង ខុសពីមីឆាផ្សេងៗដែលធ្លាប់ញ៉ាំកន្លងមក ។

លេងសើចម៉េចបាន ជាមួយមីឆាប័ណ្ណធានា អ្នកណាមិនស្គាល់នោះម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់ ភាគច្រើនមានអ្នកស្គាល់ច្រើនណាស់ ព្រោះថាលក់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះតពីឪពុករហូតដល់កូន ហើយគេចូលចិត្តរសជាតិមីឆានេះ ដោយសាររសជាតិច្នៃចេញថ្នាំចិនសែ លាយជាមួយសៀងផ្អែមបង្កើតបានជារសជាតិថ្មីមួយបែបទៀត ខុសពីរសជាតិមីឆាធម្មតាដែលយើងធ្លាប់ពិសា ហើយអ្វីដែលប្លែកទៀតនោះ គឺនៅរ៉ឺម៉កម៉ូតូលក់មីឆារបស់គាត់មានបិតពាក្យស្លោកប្លែកៗច្រើនដូចជា៖ មានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ , ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយជួបសង្សាក្បត់ចិត្ត និយាយទៅចេញមកប្លែកបស់គាត់ហ្មង។

សម្រាប់អ្នកដែលចង់ទៅសាក​មីឆានៅកន្លែងគាត់ សូមអធ្យាស្រ័យផងប្រហែលជាត្រូវរងចាំបន្តិចហើយណា ដោយសារតែទម្លាប់កន្លែងគាត់ គឺមកមុនបានមុនមកក្រោយបានក្រោយ ហើយណាមួយកន្លែងគាត់ដាច់ស្រាប់ផង ហើយមួយវិញទៀតកន្លែងគាត់មិនមែនលក់នៅក្នុងហាងទេ ចឹងសម្រាប់អនាម័យកន្លែងឆាមិនសូវជាមើលទៅទំនងប៉ុន្មានទេ ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាមេត្តាអធ្យាស្រ័យផង សូមអរគុណទុកជាមុនពីក្រុមការងារយើងខ្ញុំផង៕

ហាង មីឆាប័ណ្ណធានា
លេខទូរសព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8

វីដេអូ៖

របៀបធ្វើនំបញ្ចុកស្រុះជើងជ្រូក សម្រាប់ញ៉ាំគ្នា ៤ ទៅ ៥ នាក់

0

នំបញ្ចុកស្រុះជើងជ្រូក ជាម្ហូបរបស់ប្រទេសជិតខាង តែពេញនិយមនៅស្រុកយើងណាស់ ព្រោះវាមានរសជាតិឆ្ងាញ់។គ្រាន់តែមើលរូបហើយ ក៏ចង់ចុចមើលរូបមន្តធ្វើដែរត្រូវអត់? គិតអីយូរ មើលរូបមន្តហើយស៊េវទុក ថ្ងៃណាទំនេរធ្វើញ៉ាំម៉ាផ្ទះហ្មង។

Image may contain: food

គ្រឿផ្សំ៖

  • ជើងជ្រូក ៧០០ ក្រាម
  • សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម
  • ប្រហិតសាច់គោ ៣០០​ ក្រាម ឬប៉ាត់តេ ៣០០ ក្រាម (ដាក់ក៏បាន អត់ក៏បាន តាម​ការចូលចិត្ត)
  • បង្គារក្រៀម ២ ស្លាបព្រាបាយ (លាងទឹកឲ្យស្អាត ហើយចិញ្ច្រាំឲ្យម៉ត់)
  • ឈាមមាន់ ២​ ឬ ៣ ដុំ (ដាក់តាមការចូលចិត្ត)
  • តៅហ៊ូ ៣ដុំ (កាត់ដុំៗ ហើយយកទៅបំពង ឬ ចៀន)​
  • សាច់ក្តាមម៉ត់ ១ កែវ (អាចទិញបាននៅតាមផ្សារធម្មតា ឬផ្សារទំនើប អាចមើលតាមរូបខាងក្រោម)
  • ប៉េងប៉ោះទុំ ៣ ផ្លែ (កាត់ដុំៗជា ៤ ឬ ៥ដុំ តាមទំហំរបស់ប៉េងប៉ោះ)
  • ខ្ទឹមបារាំង ១ ចំហៀង
  • ខ្ទឹម ស (ដំ ៥ កំពឹស និង ចិញ្ច្រាំ ៤ កំពិស)
  • អំបិល៣ស្លាបព្រាកាហ្វេ ទឹកត្រី៣ស្លាបព្រាបាយ ស្ករស​៣ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ
  • ពងមាន់ ២ គ្រាប់
  • បន្លែសម្រាប់ល្បោយ ដាក់តាមចូលចិត្ត មានដូចជា​សណ្តែកបណ្តុះ ត្រកួន​ ត្រយ៉ូងចេក ស្លឹកគូឆាយ ជី​
  • កាពិ អំពិលទុំ និង ម្ទេសហាន់ សម្រាប់បន្ថែមរសជាតិ
  • នំបញ្ចុក​ ២ គីឡូ
Image may contain: food

វិធីធ្វើ៖

១.​ លាងជើងជ្រូកកោសឲ្យស្អាត ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចស្រុះជើងជ្រូក ​បន្ទាប់មកស្រង់ជើងជ្រូកចេញ​រួចលាងជាមួយទឹកត្រជាក់ម្តងទៀតឲ្យបានស្អាត

២. ដាក់ឆ្នាំងដាំទឹកប្រហែល ៣,៥ ទៅ ៤ លីត្រ។ ទឹកពុះដាក់ជើងជ្រូកចូលរួច បង់អំបិលមួយស្លាបព្រាកាហ្វេ ខ្ទឹមសដំហើយ៥កំពិស និងខ្ទឹមបារាំងចូល។ ដួសពពុះខ្មៅចេញពីទឹកស៊ុបដើម្បីឲ្យទឹកស៊ុបថ្លាល្អ។ រំងាស់ដោយបើកភ្លើងតិចល្មមៗចំនួន ២៥ ទៅ ៣០នាទី

Image may contain: food

៣. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់ក្តាមម៉ត់ បង្គាក្រៀមដែលចិញ្ច្រាំរួច គោះពងមាន់ពីរគ្រាប់ដាក់ រួចដាក់អំបិលកន្លះស្លាព្រាកាហ្វេ ស្ករស១ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ និងទឹកត្រីកន្លះស្លាបព្រាបាយ រួចកូរចូលគ្នាឲ្យសព្វ ហើយទុកមួយអន្លើ

៤. ដាក់ខ្ទះចាក់ប្រេងឆាបន្តិចចូលឲ្យក្តៅរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយ រួចដាក់ប៉េងប៉ោះចូល ឆាប្រហែល២នាទី រួចហើយចាក់ប៉េងប៉ោះដែលឆារួចចូលក្នុងឆ្នាំងទឹកស៊ុបជើងជ្រូក។

៥. ដាក់ខ្ទះ ចាក់ប្រេងឆាចូលបន្តិច ប្រេងឆាក្តៅចាក់សាច់ជ្រូកចិញ្ច្រាំដែលលាយរួចចូលក្នុងខ្ទះ ឆាវាឲ្យទៅជាដុំៗប្រហែលជា២​ ទៅ ៣នាទី (មិនចាំបាច់ឲ្យឆ្អិនទេ ឆាដើម្បីយកពណ៍ និងក្លិនឈ្ងុយប៉ុណ្ណោះ) រួចចាក់សាច់ដែលឆារួចនោះចូលក្នុងឆ្នាំងស៊ុបជើងជ្រូក

Image may contain: food

៦. ដាក់ឈាមមាន់ តៅហ៊ូ ប្រហិតសាច់គោ និងប៉ាត់តេ ចូលក្នុងស៊ុប រួចបន្ថែមអំបិល១,៥ស្លាព្រាកាហ្វេ ស្ករស២ស្លាបព្រាកាហ្វេ ទឹកត្រី២,៥ស្លាបព្រាបាយ។ ភ្លក់និងថែមគ្រឿងទៅតាមការចូលចិត្ត។

បញ្ជាក់៖ រូបខាងក្រោមខ្ញុំយកចេញពីអ៊ីនធឺណេតទេ នំបញ្ចុកដែលខ្ញុំធ្វើ ខ្ញុំញុំាអស់ហើយអត់បានថតទេ​។ បងប្អូនអាចដាក់ជើងមាន់បន្ថែមក្នុងស៊ុបក៏បាន។ ខ្ញុំអត់ប្រើប៊ីចេង ឬម្សៅស៊ុបទេ​ បងប្អូនអាចដាក់បានតាមការចូលចិត្ត។ សាច់ក្តាមក្នុងរូបខាងក្រោមប្រើម៉ាកមួយណាក៏បានដែរ។

បង្អែមផ្កា ឃើញហើយដឹងតែថាចង់ធ្វើញ៊ាំហ្មង?

ស្អែកជាថ្ងៃចុងសប្ដាហ៍យមានគិតថាធ្វើបង្អែមញ៊ាំជុំគ្រួសារអត់ បើមានមិនបាច់គិតអីច្រើនទេធ្វើបង្អែមផ្កានេះហើយ ព្រោះថាការធ្វើមានភាពងាយស្រួល មិនមានគ្រឿងផ្សំច្រើនហើយ លឿនទៀតសម្រាប់ការចម្អិនបង្អែមមួយមុខនេះ។ ចង់ដឹងថារបៀបធ្វើ និងគ្រឿងផ្សំត្រូវមានអ្វីខ្លះកុំភ្លេចមើលនៅខាងក្រោមនេះ។

បង្អែមផ្កា

◀️ គ្រឿងផ្សំដែលត្រូវមាន៖

  • ល្ពៅ
  • ដំឡូងស្វាយ
  • ម្សៅដំណើប
  • ម្សៅមី
  • ស្ករក្រហម
  • ខ្ទិះដូង
  • ស្លឹកតយ
  • អំបិល
បង្អែមផ្កា
បង្អែមផ្កា
បង្អែមផ្កា
បង្អែមផ្កា

◀️ វីដេអូបង្រៀនពីរបៀបធ្វើ៖

https://www.facebook.com/KohSantepheapFacetaste/videos/617273462213009/

ចាប់អារម្មណ៍ទេ ចំការដូងក្រអូប ត្របែកឥតគ្រាប់ ផ្លែពេញៗដើមជាង២០ហិកតា លាក់ខ្លួនក្បែរក្រុងភ្នំពេញ

0

គ្រាន់តែលឺថាចំការ សម្រាប់អ្នកដែលចូលចិត្តដាំដំណាំ ស្រលាញ់ការរស់នៅបែបធម្មជាតិ ច្បាស់ជាចាប់អារម្មណ៍ចង់មកឃើញ និងដើរលំហែរអារម្មណ៍ក្នុងចំការនេះជាក់ជាមិនខាន។ ចំការដូងក្រអូប ត្របែកឥតគ្រាប់ នេះគឺមានទីតាំងនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ(ផែនទីចុចទីនេះ)។

ចំការដូងក្រអូប លោក តាំង ឆេងហួត
ចំការដូងក្រអូប លោក តាំង ឆេងហួត
ចំការដូងក្រអូប លោក តាំង ឆេងហួត

ប្រសិនបើអ្នកទាំងអស់គ្នាបានមកដល់ចំការផ្ទាល់ ឃើញដំណាំដែលកំពុងតែមានផ្លែស្រោចដើម ពេញក្នុងដីចំការជាង២០ហិកតានេះ អ្នកទាំងអស់គ្នាច្បាស់ជាចង់ចេះចង់ដឹងក្នុងការដាំដុះ ធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់បែបនេះ។ រឿងទាំងអស់នេះមិនជាថ្វី ព្រោះថាលោក តាំង ឆេងហួត ដែលជាម្ចាស់ចំការក៏មានលក់ពូជដូងក្រអូប និងដំណាំផ្សេងៗដែលមានក្នុងចំការរបស់លោកតា ក៏ដូចជាចែករំលែកក្នុងការដាំដុះ និងថែរក្សាដំណាំធ្វើយ៉ាងណាអោយបានទិន្នផលដូចដំណាំរបស់លោកតា។

ចំការដូងក្រអូប លោក តាំង ឆេងហួត
ចំការដូងក្រអូប លោក តាំង ឆេងហួត
ចំការដូងក្រអូប លោក តាំង ឆេងហួត

បន្ថែមពីនេះបើតាមការបញ្ជាក់ពីលោកតាការដាំដុះដំណាំដូងក្រអូបនេះគឺងាយកើបលុយ ដាំត្រឹមតែ៣ឆ្នាំ ប្រមូលផលបានយូរអង្វែងរហូតដល់៤០ឆ្នាំឯណោះ បើសិនជាយើងដាំត្រូវក្បួន។ តែប៉ុណ្ណេះអ្នកដែលចង់ដាំដំណាំដូងនេះងាយស្រួលតែម្ដង ព្រោះថាពូជដូងក្រអូបរបស់លោកតាក៏មានលក់ជូនស្រាប់ ហើយក៏អាចទទួលបានការចែករំលែកបទពិសោធន៍ល្អៗថែមទៀតបានទាំងដូង ទទួលបានចំណេះដឹងក្នុងការថែទាំ។

ចំការដូងក្រអូប លោក តាំង ឆេងហួត

ចង់ទិញដូងក្រអូបសុទ្ធល្អ យកទៅដាំកុំភ្លេចមកចំការ លោក តាំង ឆេងហួត ក្រៅពីដូងក៏មានពូជដំណាំជាច្រើនមុខទៀតនៅក្នុងចំការរបស់លោកតាសម្រាប់លក់ជូនអ្នកដែលចង់បានដូចគ្នា៕

ចំការដូងក្រអូប លោក តាំង ឆេងហួត
ផែនទី៖ ចុចទីនេះ

វីដេអូ៖

?️??️ តើដូងក្រអូបមានហ្គាសរឺអត់? ក្រអូបនៅពេលណា?

?️??️ ងាយកើបលុយដំណាំដូងក្រអូប ដាំត្រឹមតែ៣ឆ្នាំ ប្រមូលផលកើបលុយបានយូរអង្វែងរហូតដល់៤០ឆ្នាំ បើដាំត្រូវក្បួន??ចំការដូងក្រអូប លោក តាំង ឆេងហួតផែនទី៖ https://goo.gl/maps/JkMrDiJtjDiwKkGr6

បាន​បង្ហោះ​ដោយ Facetaste នៅ សៅរ៍ 13 មិថុនា 2020

ជួបជុំបងប្អូន​ ឬ កម្មវិធីតិចតួចនៅផ្ទះ សាកធ្វើបង្គាកោះកុង រូបមន្តពិសេសនេះញ៉ាំបាន

0

ស្រក់ទឹកមាត់ម្នាក់ឯងមិនសូវទំនង បើបានស្រក់ជុំគ្រួសាររឹតតែឆ្ងាញ់។ ជួបជុំគ្នាកម្មវិធីតិចតួច​នៅផ្ទះ នឹកធ្វើអីញ៉ាំមិនឃើញ ម៉េចមិនសាកធ្វើបង្គាកោះកុងនេះញ៉ាំមើល ចង់ក្លែមក៏ឆ្ងាញ់ដែរ។

Image may contain: food

គ្រឿងផ្សំ៖

  • បង្គា
  • ខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំអោយម៉ត់បន្តិច )
  • ម្ទេស ( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ )
  • អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី ទឹកសូដា
  • ទឹកដោះគោខាប់ ជីអង្គាម ជីបន្លា ម្រះ

វិធីធ្វើ៖

១. យកបង្គាមកបកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា ) បន្ទាប់មកយកមករៀបដាក់ចាន ដែលត្រូវទទួលទាន អោយមើ់លទៅស្អាត រួចយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់ (ដាក់ទឹកសូដាក៏បាន)
២. ច្របាច់ទឹកក្រូចឆ្មាដាក់ចាន រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ( ទុកប្រហែល10 នាទី ដើម្បីកុំអោយក្រពុលខ្ទឹម ) ហើយដាក់អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកដោះគោខាប់បន្តិច រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ។

Image may contain: food


៣. ពេលទទួលទាន ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹកម្ទេសពីលើអោយសព្វ ហើយបន្ថែម ជីអង្គាម ជីបន្លាពីលើតិច លំអរ ម្រះហាន់ស្តើងៗរៀបក្រោមចានដូចរូបរួចជាការស្រេច ៕
មុខម្ហូបនេះត្រូវការប្រើម្ទេសច្រើន អោយហិរខ្លាំង ដើម្បីអោយបង្គាឆ្អិនល្អ

ស្រួលហើយឆ្ងាញ់អញ្ចឹង អត់ធ្វើញ៉ាំម៉េចបាន ក្រឡុងដូងទឹកដោះគោស្រស់

0

គ្រាន់តែឮថាក្រឡុកដូងទឹកដោះគោស្រស់ ក៏ទំនងបាត់ទៅហើយ។ បើមើលពីរបៀបធ្វើវិញរឹងតែស្រួល ចង់ធ្វើញ៉ាំ គ្មានអីពិបាកទេ ត្រូវការតែគ្រឿងផ្សំពីរបីមុខមក ធ្វើបានហើយ។

គ្រឿងផ្សំ៖

  • សាច់ដូង ២៥០ ក្រាម
  • ទឹកដោះគោស្រស់ កន្លះកែវ
  • ទឹកស្ករ កន្លះកែវ
  • អំបិល ១ ជឹប
  • ទឹកដូង ២ កែវ
  • ទឹកកក ៥០០ ក្រាម

របៀបធ្វើ៖

១. កាប់ដូងយកទឹកដូង បន្ទាប់មកកោសយកសាច់ដូង
២. ដាក់សាច់ដូង ទឹកដោះគោស្រស់ ទឹកស្ករ អំបិល ទឹកដូង ទឹកកក ចូលទៅក្នុងម៉ាសុីនក្រឡុក ហើយក្រឡុកអោយសព្វរួចរាល់ជាការស្រេច។

ចង់អង្គុយស្ទូចត្រី ញ៊ាំអាហារបែបខ្មែរ ជាមួយបរិយាកាសធម្មជាតិគឺមាននៅកន្លែងនេះ

ធ្វើការរាល់សប្ដាហ៍ពីចន្ទ ដល់សុក្រច្បាស់ជាមានអារម្មណ៍នឿយហត់តានតឹងណាស់ហើយ បែបនេះពេលថ្ងៃឈប់សម្រាបកច្បាស់ជានឹកចង់ចេញក្រៅអោយស្រស់ស្រាយ ជាពិសេសចង់រកកន្លែងណាដែលមានបរិយាកាសបែបធម្មជាតិហើយមែនអត់? អត់បញ្ហា ព្រោះថា Admin ស្គាល់ភោជនីដ្ឋានមួយកន្លែងដែលមានទាំងកន្លែងស្ទូចត្រី ម្ហូបបែបខ្មែរ និងបរិយាយកាសបែបធម្មជាតិថែមទៀត។

ភោជនីដ្ឋាន ម្លប់ពោធ៏មាត់បឹង កន្លែងដ៏ល្អនេះ គឺមានទីតាំងមិនឆ្ងាយពីក្រុងភ្នំពេញយើងឡើយ គឺស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាសយើងនេះឯង(ផែនទីចុចទីនេះ)។ សម្រាប់អ្នកដែលចង់លំហែរអារម្មណ៍អង្គុយស្ទូចត្រី ជុំគ្រួសារ ទទួលទានអាហារបែបខ្មែរ មកទីនេះច្បាស់ជាពេញចិត្តជាមិនខាន ព្រោះថាសូម្បីតែកញ្ចុះសម្រាប់អង្គុយក៏គេធ្វើដាច់ៗពីគ្នា មិនអោយមានភាពរញ៉េរញ៉ៃរំខានពីអ្នកដ៏ទៃឡើយ។

ចាប់អារម្មណ៍អាចមកបានណា ហើយបើថាខ្លាចមកក្រោយគេអត់កន្លែងអង្គុយអាចខលកក់កន្លែងតាមរយៈលេខទូរសព្ទ 010 / 012 82 33 66។ មកហើយកុំអោយខាតដាក់សន្ទូចមក ស្ទូចត្រីយកទៅធ្វើម្ហូបនៅផ្ទះវិញកុំអោយខាត ព្រោះថាAdmin ឃើញគេស្ទូចបានធំៗណាស់។ នៅមិនឆ្ងាយពីក្រុងផង គិតអីច្រើនបបួលគ្នាដាក់ថ្ងៃទៅអោយជុំគ្នាអង្គុយស្ទូចត្រីអោយសប្បាយដៃម្ដងមើល៎៕

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
លេខទំនាក់ទំនង៖ 012/010 82 33 66
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាស
ផែនទី៖ ចុចទីនេះ

ផ្ដោតលើរសជាតិជាសំខាន់ជើងមាន់ ជើងទា មួយកន្លែងនេះ១ថ្ងៃ លក់អស់​ ១៥០គីឡូ

ជើងមាន់ ជើងទាដាក់គ្រឿង រសជាតិហិរៗ លក់ដាច់ណាស់ មួយថ្ងៃ លក់អស់ដល់ទៅ ១៥០គីឡូ អ្នកទិញចាំឡើងត្រៀបត្រា។ ឃើញបែបនេះហើយមិនចូលសាកនឹងគេម៉េចបាន ពេលបានជិះកាត់សាលាបឋមទួលគោកហើយ កុំរំលងណាចូលសាកនឹងគេ ព្រោះថារសជាតិមិនអន់ឡើយ។

ជើងទាហិរទួលគោក
ជើងទាហិរទួលគោក
ជើងទាហិរទួលគោក

លក់ដាច់យ៉ាងនេះ មិនបាច់ឆ្ងល់ថាមកពីមូលហេតុអ្វីនោះទេ គឺច្បាស់ជារឿងរសជាតិឆ្ងាញ់នេះហើយ បានជាម្នាក់ៗឈរចាំទិញបែបនេះនោះ។ ក្រៅពីជើងមាន់ ជើងទា ក៏មានផាក់ឡូវ ត្រីសាបាក់ នំបុ័ងសាច់ ផងដែរ ហើយបើតាមម្ចាស់ហាងលួចខ្សឹបប្រាប់Adminនោះក្នុងមួយថ្ងៃសរុបទាំងអស់គាត់លក់អស់ ១៥០គីឡូឯណោះ មិនមែនលំៗណា។

ជើងទាហិរទួលគោក
ជើងទាហិរទួលគោក
ជើងទាហិរទួលគោក

ណ្ហើយ បើចង់ដឹងថារសជាតិបែបណាបានជាគេលក់ដាច់ម្លឹងៗល្ងាចនេះទៅសាកផ្ទាល់មាត់ទៅ កុំអោយនៅឆ្ងល់ក្នុងចិត្ត។ កន្លែងគាត់ចាប់ផ្ដើមលក់ចាប់ពីម៉ោង ៣ល្ងាច បើមិនប្រញាប់ទៅទេ ច្បាស់ជាអត់បានញ៉ាំហើយ៕

ជើងទាហិរទួលគោក
ជើងទាហិរទួលគោក
ជើងទាហិរទួលគោក

ជើងទាហិរទួលគោក
លេខទូរសព្ទ៖ 093 969 919 / 093 400 002
ទីតាំង៖ ផ្លូវ៥៦៦ចំហៀងសាលាបឯមទួលគោក ជាប់ក្រសួងសុខាភិបាល

វីដេអូ៖