ក្រៅពីជួយសម្រកទម្ងន់ គ្រាប់ជីមានប្រយោជន៍ ៦ យ៉ាងនេះបន្ថែមចំពោះសុខភាព

គ្រាប់​ជី​គឺ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត​ពេល​ដែល​យើង​ដាក់​ត្រាំ​វា​ក្នុង​ទឹក​ ហើយ​ញ៉ាំ​។​ វា​នឹង​ចាប់​ផ្តើម​រីក​ពេល​ប៉ះ​​ទឹក​ យើង​អាច​ដាក់​វា​ ២ ស្លាប​ព្រា​បាយ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​ ប្រហែល​ ១៥ នាទី​។​ ទឹក​ក្តៅ​ឧណ្ហៗ​ជា​ឲ្យ​គ្រាប់​ជី​រីក​បាន​ល្អ​ ហើយ​នឹង​បញ្ចេញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​អង់​ស៊ីម​រំលាយ​អាហារ​បាន​ល្អ​។​

តើការញ៉ាំភេសជ្ជៈ គ្រាប់ជី ផ្តល់ ...

គ្រាប់​ជី​មាន​សារប្រយោជន៍​ច្រើន​ណាស់​។​ គ្រាប់​រុក្ខជាតិ​មួយ​មុខ​នេះ​គ្មាន​ក្លិន​ និង​រសជាតិ​អ្វី​ទេ​ យើង​អាច​ដាក់​វា​លាយ​ជា​មួយ​អាហារ​ផ្សេង​ៗ​ដើម្បី​បង្កើន​សារធាតុ​ចិញ្ចឹម​បាន​។​ អាច​ដាក់​លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​ ដាក់​ក្នុង​ទឹក​ដោះ​គោ​ជូរ​ជា​ដើម​។​

ចំពោះ​អត្ថប្រយោជន៍​វិញ​ គ្រាប់​ជី​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​សុខភាព​ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​។​ ហើយ​ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​គ្រាប់​ជី​៖

10 ways to reap the benefits of sabja seeds | 10 ways to reap the ...

១. ជួយ​សម្រក​ទម្ងន់​

២. កាត់​បន្ថយ​កម្តៅ​ក្នុង​រាង​កាយ

៣. គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម

៤. បំបាត់​ទល់​លាមក​ និង​ហើម​ពោះ

៥. ព្យាបាល​ច្រាល​អាស៊ីត​ និង​ក្រហាយ​ទ្រូង

៦. ជួយ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ

៧. ព្យាបាល​ក្អក​ និង​ផ្តាសាយ។

Pineapple Coconut Chia Shakes -

កប់ណាស់ ធូរថ្លៃអស់ស្ទះសាច់អាំងឈុតពិសេស៨មុខ ៦ម៉ឺនរៀល នៅភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ដើមខែថ្មីមានដំណឹងល្អហ្មង ជាពិសេសអ្នកដែលចូលចិត្តញ៊ាំសាច់អាំងដឹងតែសប្បាយចិត្តហើយ ព្រោះថាភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ បង្កើតមីនុយថ្មីជាមួយតម្លៃពិសេសមិនធ្លាប់មានចឹងអី សប្បាយមាត់ញ៊ាំមិនស្ទើរទេ។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

អីយ៉ាស ដើមខែចឹងផងកាបូបតឹងណែនល្អណាស់ បែបនេះចាំអង្កាល់ទៀតបបួលគ្នាទៅដាក់មួយឈុតពីរមើល៎ ជប់លៀងក្រពះមាត់អោយបានឆ្ងាញ់ និងលើករាសីសម្រាប់ខែថ្មីនេះផង ហើយណាមួយមិនអស់ប៉ុន្មានទេព្រោះថាសម្រាប់មីនុយថ្មីឈុតពិសេសនេះមានសាច់៨មុខឯណោះ តម្លៃវិញតែ៦ម៉ឺនរៀលហ្នឹងចឹងមិនមកញ៊ាំដូចជាមិនកើតណ៎ របស់ឆ្ងាញ់ប៉ូវកម្លាំងតម្លៃធូរថ្លៃចឹងអី ចេញម្នាក់ម៉ាញិបៗញ៊ាំបានម៉ាតឹងពោះបាត់។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

បើនិយាយពីរសជាតិវិញដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកហើយថាសាច់អាំងទឹកកាពិនៅភោជនីយដ្ឋានមួយនេះល្បីប៉ុណ្ណានោះ ម្លុកទូលទំពូងនរណាក៏ស្គាល់ដែរព្រោះថាសាច់មានរសជាតិឆ្ងាញ់ស្រស់ៗល្អ ហើយអាំងជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀតជាតិតិចអី។ អ្វីដែលសំខាន់ទឹកជ្រលក់ទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់ទៀត រសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ដែលអាចទុកចិត្តបាន។​ ណ្ហើយ ពិសេសទាំងរសជាតិ និងតម្លៃបែបនេះហើយនៅចាំអីទៀត មកវឺតៗមកដាក់អោយតឹងពោះទៅ មួយឈុតតែ៦ម៉ឺនសោះ?៕

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)

វីដេអូ៖

ធ្វើញ៊ាំខ្លួនឯងម្តង ងាវឆាអំពិលទុំ ចាំមើលរសជាតិ ឆ្ងាញ់ប៉ុណ្ណា!?‍♀️

ទិញគេញ៊ាំមករហូតហើយ មានចង់ប្តូរពីការទិញរបស់គេ មកច្នៃធ្វើខ្លួនឯងម្តងអត់? នេះជារូបមន្ត ងាវឆាអំពិលទុំ សម្រាប់បងៗដែលមានកម្មវិធីជួបជុំញឹកញាប់អាចច្នៃបាន វ៉ៃចេញជាគ្រឿងក្លែមក៏បានដែរ។

 គ្រឿងផ្សំមាន

– ស្កសរ ២ ស្លាព្រាកាហ្វេ
– ម្ទេស ២ ឬ ៣ ផ្លែ
– ស្លឹកជី ឬ ជីរម្រះព្រៅ
– ងាវស្រស់ ៥០០ ក្រាម
– ប្រេងឆា
– អំបិល ១ ស្លាព្រាកាហ្វេ
– ប៊ីចេង ១ ស្លាព្រាកាហ្វេ
– ទឹកត្រី ៣ ស្លាព្រាកាហ្វេ
– ទឹកអំពិលទុំ
– ចិញ្ច្រាំខ្ទឹម ៣ កម្ពឹស

វិធីធ្វើ:

១. យកងាវមកត្រាំទឹកអង្ករប្រហែលមួយម៉ោង បន្ទាប់មកលាងទឹកឲ្យស្អាតស្រងទុកឲ្យស្រសទឹក។
២. ម្ទេសហាន់ជាបញ្ឆិតៗ និងបេះស្លឹកជី ឬបេះម្រះព្រៅ ទុករោយពីលើងាវ។
៣. លាយប្រេងឆាមួយស្លាព្រាកាហ្វេជាមួយនិងអំបិលស្ករ, ប៊ីចេង, ទឹកត្រីព្រមទាំងអំពិលទុំក្នុងកូនចានមួយកូរឲ្យសព្វទុកមួយអន្លើ។
៤. ចិញ្ច្រាំខ្ទឹមបំពងឲ្យឡើងឈ្ងុយ បន្ទាប់មកចាក់ទឹកម្ជូរដែលបានលាយទុកនោះចូលរួចបន្ថែម ឆាងាវមួយត្រឡប់ឲ្យងាវហាមាត់ដួសដាក់ចានរួចបន្ថែមម្ទេស និងស្លឹកជី ឬម្រះព្រៅ ដែលបានរាបទុកមកដាក់ពីលើជាការស្រេច។ អ្នកអាចឆាងាវជាមុនសឹមដាក់ទឹកម្ជូរជាក្រោយក៏បានដែល៕

អ្នកណាខ្លះអត់ទាន់ស្គាល់នំពុម្ពខ្មែរយើង តោះរៀនធ្វើ!

ជំនាន់៩០ជាងអីបានស្គាល់ច្បាស់ ព្រោះថាអោយតែទៅរៀនទិញញ៊ាំសឹងតែរាល់ព្រឹកតែម្តង ព្រោះថាតម្លៃធូរថ្លៃ ហើយញ៊ាំឆាប់ឆ្អែត ជូនកាលវិញទិញ១នំ ចែកគ្នាញ៊ាំ២នាក់ក៏មានដែរ ។ ចឹងថ្ងៃនេះ ចង់រំលឹកអតីតកាលពីក្មេងៗ សាកល្បងរៀនធ្វើញ៊ាំខ្លួនឯងម្តង។

គ្រឿងផ្សំ៖

– ម្សៅអង្ករ ៣៥០ក្រាម
– ម្សៅមី ៣ស្លាបព្រាបាយ
– ស៊ុត ២គ្រាប់
– ខ្ទិះដូង ១ចានចង្កឹះ
– ស្ករស កន្លះចានចង្កឹះ
– សាច់ដូងកោស កន្លះចានចង្កឹះ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ប្រេងឆា

វិធីធ្វើ

១. ​មុ​ន​ដំបូង​យក​ម្សៅ​អង្ករ​មកលាយ​ជា​មួយ​ អំបិល និងម្សៅមី រួច​ច្របល់​ចូល​គ្នាឲ្យ​សព្វ​ទុក​មួយឡែកសិន។
២. យក​ចាន​ធំមួយ​គោះ​ស៊ុត​ដាក់​ចូលវាយ​វា​ឲ្យ​បែក​សិន បន្ទាប់​មក​ដាក់​ស្ករស រួច​កូរ​ចូល​គ្នា​។
៣. យក​ខ្ទិះ​ដូង​ដាក់​ចូល​កូរ​ចូល​គ្នា​ឲ្យ​រលាយ​សព្វ​ ទើប​យក​ម្សៅ​អង្ករដែល​លាយ​ទុក​ចាក់​ចូល​ ជា​មួយ​និង​សាច់​ដូង​។
៤. កូរ​ចូល​គ្នា​ឲ្យ​រលាយ​បាន​សព្វ​ល្អ​ រួច​ហើយ​ទុក​វា​ប្រហែល​ជា​ ១០នាទី​សិន​។​
៥. ១០​នាទីក្រោយ​មក​ យក​ពុម្ព​មក​ដាក់លើភ្លើង​រួច​លាបប្រេង​ឆា​ទាំង​សង​ខាង​ទុក​ឲ្យ​ក្តៅ​សិន​ ទើប​យក​ម្សៅ​ចាក់​ចូល​ក្នុង​ពុម្ព​​ទុក​ឲ្យ​ឆ្អិន​ទាំង​សង​ខាង​ជា​ការ​ស្រេច៕
ប្រភពៈ មង្គលការ

ស្គាល់កន្លែងនេះសប្បាយមាត់ញ៊ាំអស់ស្ទះ ពិភពគ្រឿងសមុទ្រឆា្ងញ់ៗស្រស់ៗ តម្លៃសមរម្យ

កន្លែងឆ្ងាញ់កន្លែងល្អមកទៀតហើយ ស្គាល់កន្លែងនេះដឹងតែសប្បាយមាត់ញ៊ាំហ្មងព្រោះថាម្ហូបសុទ្ធតែជាគ្រឿងសមុទ្រស្រស់ៗ ឯតម្លៃក៏សមរម្យថែមទៀត។ ម៉េចដែរកន្លែងពិសេសបែបនេះចង់ស្គាល់អត់ ព្រោះថាទីនេះពេញនិយមណាស់មិនហាយសូ គឺសាមញ្ញៗដែលអ្នកគ្រប់គ្នាមិនខ្លាចនឹងចូលញ៊ាំនោះគឺ អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប នៅខាងត្បូងផ្សារទូលទំពូងយើងហ្នឹង។

អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប

អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប គឺមានលក់នូវមុខម្ហូបគ្រឿងសមុទ្រជាច្រើនមុខដូចជា មឹក ក្ដាម បង្គារ អយស្ទ័រ ងាវ ដែលភ្ញៀវអាចកុម្ម៉ងធ្វើជាមុខម្ហូបតាមចំណូលចិត្ត ហើយបន្ថែមពីមុខម្ហូបគ្រឿងសមុទ្រក៏មាន ស៊ុបអន្ទង់ កន្ធាយ និងកង្កែប និងច្រើនមុខថែមទៀតផង។ បើតាមម្ចាស់ហាងបានប្រាប់ Admin នោះគឺថាគ្រឿងសមុទ្រនៅទីនេះសរុបទាំងអស់ក្នុងមួយថ្ងៃលក់អស់ជាង១០០គីឡូឯណោះ ដោយអតិថិជនតែងតែមកញ៊ាំពេញៗហាងតែម្ដង។ ហើយមូលហេតុដែលធ្វើអោយមានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែគ្រឿងសមុទ្រ និងគ្រឿងផ្សំនៃមុខម្ហូបគឺថ្មីៗ និងស្រស់ៗជាប្រចាំរៀងរាល់ថ្ងៃ។

អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប

ណ្ហើយ កន្លែងពិសេសបែបនេះមិនបបួលគ្នាមកញ៊ាំម៉េចបាន ព្រោះថាមិនងាយរកនោះទេម្ហូបឆ្ងាញ់គ្រឿងសមុទ្រស្រស់ៗល្អ តម្លៃសមរម្យចឹងនោះ។ សម្រាប់ទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនគឺនៅលើផ្លូវ៤៥០ ខាងត្បូងផ្សារទួលទំពូង(ចំណតផ្សារទួលទំពូង) ចង់ឆ្ងាញ់មាត់ជាមួយម្ហូបគ្រឿងសមុទ្រ ល្ងាចនេះកុំភ្លេចមកញ៊ាំទាំងអស់គ្នាណា៕

អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប

អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប
លេខទូរសព្ទ៖ 017 998 757 / 093 382 008 / 077 323 135
ទីតាំង៖ សាខាទី១៖ ផ្លូវ៤៥០ ខាងត្បូងផ្សារទួលទំពូង
សាខាទី២៖ ផ្លូវ៤៣០ កែងផ្លូវ៤៥០ ទល់មុខការ៉ាស់សាំងPTT
(ចាប់បើកពីម៉ោង៥ និង៣០នាទី ដល់ម៉ោង១០យប់)

វីដេអូ៖

របៀបធ្វើ សម្លរចាប់ឆាយ សម្រាប់បងៗដែលមិនទាន់ចេះធ្វើ អាចសាកតាមរូបមន្តខាងក្រោមបានណា៎!

ថ្វីត្បិតតែសម្លរចាប់ឆាយ ភាគច្រើនគេនិយមចូលចិត្តចម្អិនណាស់ ជាពិសេសរដូវបុណ្យទានម្តងៗ តែសម្រាប់បងប្អូនមួយចំនួន ក៏មិនទាន់ចេះធ្វើយ៉ាងម៉េចទើបទទួលបានរសជាតិឆ្ងាញ់ប្លែកដែរ ដូចនេះថ្ងៃនេះAdmin ចែករូបមន្តសម្លរចាប់ឆាយ អោយបងប្អូនរៀនសាកធ្វើទាំងអស់គ្នា។

គ្រឿងផ្សំ


– ស្ពៃបូកគោ ១គីឡូក្រាម
– ដើមខាត់ណា ១គីឡូក្រាម
– ឆៃថាវ កន្លះគីឡូក្រាម
– ពពុះសណ្តែក កន្លះគីឡូក្រាម
– ស្បែកជ្រូក ២ខាំ
– ផ្សិតក្រៀម ២ខាំ
– ជើងជ្រូក និងឆ្អឹងជ្រូក (ស្រស់ ឬខ្វៃ) ២-៤ គីឡូក្រាម
– អំបិល ២ស្លាបព្រាបាយកន្លះ
– ទឹកត្រី ២ស្លាបព្រាបាយ
– ស្ករ ៣ស្លាបព្រាបាយ
– ម្សៅស៊ុប ២ស្លាបព្រាបាយ
– ប្រេងឆា ៣ស្លាបព្រាបាយ
– ខ្ទឹមសចញ្ច្រាំ ២ស្លាបព្រាបាយ

របៀបធ្វើ

– ស្ពៃបូកគោ ហាន់វែង និងធំៗល្មមលាងទឹកអោយទុកមួយអន្លើ។
– ដើមខាត់ណា បកសម្បកចាស់អោយអស់ ហាន់ដើមប្រឆិតៗធំល្មមទុកមួយអន្លើ ស្លឹកហាន់ធំ លាងទឹកអោយស្អាត។
– ឆៃថាវ ចិតសម្បកអោយស្អាត កាត់ជាកងវែងល្មម រួចពុះជា២ឬជា៤ចំនិត លាងទឹកអោយស្អាត។
– ពពុះសណ្តែក ស្បែកជ្រូក និងផ្សិតក្រៀម ត្រាំទឹកប្រហែល១ម៉ោង រួចលាងទឹកច្របាច់អោយស្អាត (លាងរហូតទឹកថ្លា) រួចហាន់ជាតូចៗល្មម ចំនែកផ្សិត ហាន់ជា២ចំនែក។
– ឆ្អឹង និងជើងជ្រូកលាងទឹកអោយស្អាត កាត់ជាដុំៗតូចល្មម រួចដាំទឹកអោយពុះស្រុះប្រហែល៥នាទី សឹមស្រង់ចេញលាងអោយស្អាត។
– ដាក់ប្រេងឆាពាក់កណ្តាលដាំអោយក្តៅ សឹមដាក់ខ្ទឹមពាក់កណ្តាលឆាអោយប្រែពណ៌ល្អ រួចដាក់សាច់ចូលឆាប្រហែល២ទៅ៣នាទី សឹមដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល (១មុខពាក់កណ្តាល) ឆាជាមួយសាច់អោយសព្វ ប្រហែល ១នាទី សឹមដាក់ទឹក (ទឹកធម្មតា ឬទឹកស៊ុមមាន់) ៨លីត្រ រំងោសប្រហែល ១៥នាទី។
– ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមឆាអោយប្រែពណ៌ល្អ សឹមដាក់ផ្សិតឆាអោយទន់ បន្ទាប់មកដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល កូអោយសព្វសឹមដាក់ពពុះសណ្តែក ដើមខាត់ណា ឆៃថាវ និងសាច់ខ្វៃ (បើមាន)ចូលឆាអោយសព្វប្រហែល ៥នាទី សឹមដាក់ស្បែកជ្រូក និងស្លឹកខាត់ណាចូលឆាអោយទន់ រួចយកទៅដាក់ក្នុងឆ្នាំងស៊ុបកំពង់ពុះ រំងាស់១០ ទៅ១០នាទី។
– ដាក់ស្ពៃបូកគោចូល កូអោយសព្វទុក៥នាទីជាការស្រេច៕

ដឹងអត់ធ្វើស៊ុបទាត្រកួន របៀបណាទើបមានរសជាតិឆ្ងាញ់!

មោះថ្ងៃនេះAdmin ចែករំលែកការចម្អិនស៊ុបទាត្រកួន ដែលមានរសជាតិឆ្ងាញ់ ដើម្បីអោយបងប្អូនសាកល្បងរៀនធ្វើ សម្រាប់ពេលវេលាជួបជុំបងប្អូនម្តងម្កាល ហុតបែកញើសខ្ចាយតែម្តង។

គ្រឿងផ្សំ

– ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់
– កាពិ
– ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់
– ខ្ទិះដូង 1/2 លីត្រ
– ទាកាប៉ា 3 kg (កាត់ជាដុំៗតូចល្មម)
– ទឹកត្រី 5 ស្លាបព្រាបាយ
– អំបិល 1 ស្លាបព្រាបាយ
– ស្ករ 6 ស្លាបព្រាបាយ
– អំបិល 1 ស្លាបព្រាបាយ
– ប្រេងឆា 4 ស្លាបព្រាបាយ

គ្រឿងផ្សំ

ទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួន

– តៅហ៊ូ
– ខ្ទឹមស 10 កំពិស
– ស្ករ 5 ស្លាបព្រាបាយ
– បីចេង
– ទឹកក្រូចឆ្មា 4-5 ស្លាបព្រាបាយ
– ម្ទេស

វិធី

– ចិញ្រ្ចាំខ្ទឹមស និងម្ទេសអោយម៉ត់
– យកតៅហ៊ូដាក់ក្នុងចាន ច្របល់អោយម៉ត់ សឹមដាក់ស្ករ ប៊ិចេង ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេស កូរអោយសព្វ ថែមថយគ្រឿងផ្សំតាមចំនូលចិត្ត។

វិធី

1- សាច់ទាកាប់ជាដុំៗ រួចយកទៅប្រលាក់ជាមួយខ្ទឹមស ជីវ៉ាន់ស៊ុយ និងគ្រឿងផ្សំទាំងអស់ និងតៅហ៊ូ ប្រលាក់ឱ្យសព្វទុកមួយអន្លើ។
2- យកត្រាវយកទៅចៀនឱ្យឡើងក្រឡាក្រហមល្អ រួចទុកមួយអន្លើ
3- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលរួចខ្ទឹមសចិញ្រ្ចាំនឹងម្ទេសឆ្អើរចិញ្រ្ចាំឆាអោយក្រហមល្អ រួចសឹមដាក់កាពិ ឆាអោយសព្វល្អ ទើបដាក់សាច់ឆាច្របល់ឲ្យសព្វ
4- ក្រោយមកដាក់ខ្ទិះដូងចូល រំងាស់រួចដាក់ទឹករំងាស់អោយឆ្អិនល្អរួចដាក់ត្រាវចៀន។

ការៀបចំស៊ុបទាត្រកួន

– ដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំមួយ ដាំអោយពុះ សឹមដាក់បន្លែមីឬនំបញ្ចុកតាមការចូលចិត្ត ៕

ប្លែកទៀតហើយ ម៉ោះៗចែកគ្នាដឹងថា គួយចាប់ទឹកខ្មៅ ជាអីអោយប្រាកដ

អ្នកណាខ្លះធ្លាប់ឆ្ងល់រឿងគួយចាប់ទឹកខ្មៅ ណ្ហើយមិនថាតែអ្នកទាំងអស់គ្នាទេដែលឆ្ងល់សូម្បីតែAdmin ក៏ឆ្ងល់ដែរ គឺទើបតែស្គាល់លូវៗនេះទេ។ ពេលលឺដំបូងស្មានតែជាបង្អែម តាមពិតគួយចាប់ទឹកខ្មៅ នេះគឺជាប្រភេទគុយទាវដែលមានប្រភពដើមមកពីប្រទេសថៃ និងទឹកស៊ុបពណ៌ខ្មៅ។

ហាង គួយចាប់ទឹកខ្មៅ
ហាង គួយចាប់ទឹកខ្មៅ
ហាង គួយចាប់ទឹកខ្មៅ

សម្រាប់អ្នកដែលឧស្សាហ៍ ទៅលេងថៃច្បាស់ជាធ្លាប់ញ៊ាំ និងដឹងពីរសជាតិថាពិសេសប៉ុណ្ណា ហើយពេលនេះបើសិនជាចង់ញ៊ាំទៀតមិនបាច់ទៅដល់ថៃនោះទេ មកត្រឹម ហាង គួយចាប់ទឹកខ្មៅ នៅទូលទំពូងយើងនេះញ៊ាំបានម៉ាឆ្ងាញ់មាត់។ អ្វីដែលពិសេសនោះ ហាង គួយចាប់ទឹកខ្មៅ បានច្នៃប្រឌិតបន្ថែមជាមួយរសជាតិទឹកស៊ុប អោយមានរសជាតិស្របតាមចំណូលចិត្តរបស់ប្រជាជនខ្មែរយើង។ ម៉ោះៗ ចាំAdmin បង្ហើបប្រាប់សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៊ាំគួយចាប់នេះ គឺថាមានច្រើនប្រភេទដូចជា៖ មីវៀតណាម មីម៉ាម៉ា គុយទាវ មីសួរ មីពងមាន់ និងបាញ់កាញ់។

ហាង គួយចាប់ទឹកខ្មៅ
ហាង គួយចាប់ទឹកខ្មៅ
ហាង គួយចាប់ទឹកខ្មៅ

រឿងដែលអ្នកទាំងអស់គ្នាត្រូវតែដឹងមួយទៀតនោះគឺថានៅពេលញ៊ាំគឺត្រូវតែដាក់ម្ទេសជ្រក់ និងម្ទេសហុយដែលធ្វើអោយរសជាតិគួយចាប់កាន់តែមានរសជាតិថែមមួយកម្រិតទៀត។ តោះ នៅចាំអីទៀតណាត់គ្នាមកញ៊ាំអោយបានស្គាល់រសជាតិម្ដងមើល ព្រោះថាគេពេញនិយមនៅប្រទេសថៃយ៉ាងនេះហើយ បែបនេះមិនបានមកញ៊ាំមិនបានទេណា៕

ហាង គួយចាប់ទឹកខ្មៅ
ហាង គួយចាប់ទឹកខ្មៅ
ហាង គួយចាប់ទឹកខ្មៅ
ហាង គួយចាប់ទឹកខ្មៅ
ហាង គួយចាប់ទឹកខ្មៅ

ហាង គួយចាប់ទឹកខ្មៅ
លេខទូរសព្ទ៖ 087 434 567
ទីតាំង៖ ​ផ្លូវ១៣៥ កែងផ្លូវ៤៥៦(ចាប់បើកពីម៉ោង១០ព្រឹកដល់ម៉ោង៨យប់)

វីដេអូ៖

កុំទាន់ស្គម! បង្អែមផ្លែឈើទំនងណាស់ ស្រួលធ្វើដូចបកចេក

0

បាយល្ងាចហើយ បានបង្អែមផ្លែឈើលាងមាត់ ដឹងតែផ្អែមសាហាវហ្មង។ ធ្វើបាបចិត្តអ្នកធាត់បន្តិចមែន តែញ៉ាំម្តងមិនធាត់ទេ និយាយលួងចិត្តខ្លួនឯងតិចទៅ ធ្វើម៉េចបើបង្អែមទំនងមែន។​ ម៉ោះ​បើលួងចិត្តបានហើយ នេះវិធីធ្វើនៅក្រោមហ្នឹងស្រាប់ ធ្វើទុកញ៉ាំទៅ៖

គ្រឿងផ្សំ៖

  • ប៉ោម ស្រកានាគ ផ្លែទម្លាប់
  • ត្នោតខ្ចី ទុរេន ដូងខ្ទិះ ត្រាវស្ងោ
  • ផ្លែមៀន លតឈិត ម្នាស់
  • ផ្លែទំពាំងបាយជូរ ផ្លែប័រ
  • ត្រសក់ស្រូវ ផ្លែចាន់ទុំ
  • ខ្នុរ ល្ហុងទុំ ផ្លែទឹកដោះ

វិធីធ្វើ៖

  • ចិត ឬ បកសំបកផ្លែឈើ យកគ្រាប់ចេញ
  • ដាក់ទឹកស្ក
  • ដាក់ខ្ទិះដូង
  • ដាក់ទឹកកក
  • អូវ៉ាន់ទីន
  • ទឹកដោះគោខាប់

តែប៉ុណ្ណឹងយើងនឹងបានបង្អែមផ្លែឈើមួយចានញ៉ាំយ៉ាងផ្អែមឆ្ងាញ់ ត្រជាក់ដល់ចិត្តបាត់។

**បញ្ជាក់:
របៀបធ្វើទឹកស្ករ៖

  • ដាក់ដាំទឹកប្រមាណ ១ លីត្រ
  • ពុះដាក់ស្កស ឬស្កត្នោត ១ គីឡូ
  • រម្ងាស់ទុកប្រមាណ ២០ នាទី(ឧស្សាហ៏កូរកុំឲខ្លោច)
  • រីងល្មមសឹមដាក់ចុះ។

របៀបធ្វើខ្ទិះដូង៖

  • យកដូងកោស មកច្របាច់ជាមួយនឹងទឹកឆ្អិន
  • ច្រោះយកតែទឹក (មិនចាំបាច់ដាំខ្ទិះម្ដងទៀតទេ)។

តិចអត់ជឿ! ផឹកតែ ៦ មុខនេះ ល្អជាងទៅហាត់ប្រាណ ១ ម៉ោងទៀត

តែ​ជា​ភេសជ្ជៈ​ដែល​គេ​ពេញ​និយម​ផឹក​បំផុត​បន្ទាប់​ពី​ទឹក​នៅ​ជុំ​វិញ​ពិភព​លោក​។​ ភេសជ្ជៈ​ដែល​មាន​ក្លិន​ប្រហើរ​នេះ​ភាគ​ច្រើន​ធ្វើ​មក​ពី​ស្លឹក​នៃ​ Camellia sinensis ដែល​ជា​ប្រភេទ​រុក្ខជាតិ​បៃ​តង​នៅ​តំបន់​អាស៊ី​។​ ការ​ផឹក​តែ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ រួម​បញ្ចូល​ទាំង​ការ​ពារ​កោសិកា​ក្រហម​ពី​ការ​បំផ្លាញ​ និង​កាត់​បន្ថយ​​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ជាដើម​។​ ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ថា​ការ​ផឹក​តែ​ក៏​ជួយ​ឲ្យ​ស្រក​ទម្ងន់​ និង​សម្រក​ក្បាល​ពោះ​បាន​ដែរ​។

១. តែ​បៃ​តង

តែ​បៃតង​ជា​តែ​មួយ​ប្រភេទ​ក្នុង​ចំណោម​តែ​ជា​ច្រើន​ប្រភេទ​ដែល​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​ វា​ក៏​ជា​តែ​មួយ​ដែល​គេ​និយម​ប្រើ​សម្រាប់​សម្រក​ទម្ងន់​ដែរ​។​ ដោយ​សារ​តែ​វា​មាន​ជាតិ​ catechins ច្រើន​ ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ធម្មជាតិ​ ដែល​អាច​ជួយ​ការ​ធ្វើ​មេតាប៉ូលីស​ក្នុង​រាង​កាយ​ និង​បង្កើន​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាំង​ ជា​ពិសេស​នៅ​ត្រង់​ក្បាល​ពោះ​តែ​ម្តង​។​

២. តែ​ខ្មៅ​

តែ​ខ្មៅ​មាន​សារ​ធាតុ​ចិញ្ចឹម​ល្អ​ៗ​ខុស​ពី​តែ​បៃតង​ និង​តែ​ស​។​ តែ​វា​ដូច​នឹង​តែ​បៃ​តង​ និង​ពណ៌​ស​ ត្រង់​ថា​វា​អាច​ជួយ​សម្រក​គីឡូ​បាន​ដូច​គ្នា​។​ តែ​ខ្មៅ​សម្បូរ​ដោយ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ដែល​គេ​ហៅ​ថា​ Flavonoid ឬ​គេ​ស្គាល់​ម្យ៉ាង​ទៀត​ថា​ជា​ polyphenols ដែល​ជំនួយ​ដល់​សុខភាព​បាន​ច្រើន​ដូច​ជា​ សម្រក​ទម្ងន់​ជា​ដើម​។​

11 Teas That Are Better Than One Hour at the Gym

៣. តែ​អូឡុង

តែ​អូឡុង​ជា​ប្រភេទ​តែ​បុរាណ​របស់​ជនជាតិ​ចិន​ វា​មាន​រសជាតិ​ដូច​ផ្លែ​ឈើ​ និង​ក្លិន​ក្រអូប​ ហើយ​​រសជាតិ​វា​ខុស​ពី​តែ​ផ្សេង​។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​តែ​អូឡុង​ជួយ​ដល់​ការ​សម្រក​គីឡូ​ ដោយ​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ និង​ជំរុញ​ល្បឿន​ក្នុង​ការ​ធ្វើ​មេតាប៉ូលីស​។​

11 Teas That Are Better Than One Hour at the Gym

៤. តែ​ស

តែ​ស​ជា​ប្រភេទ​រុក្ខជាតិ​ដែល​ត្រូវ​មើល​ថែ​ទាំ​ខ្លាំង​បំផុត​ពេល​វា​ទើប​នឹង​ដុះ​។​ វា​មាន​រសជាតិ​ខុស​ពី​តែ​ផ្សេង​ៗ។​ វា​មាន​រសជាតិ​ ឆ្ងាញ់​ និង​ផ្អែម​បន្តិច​។​ ចំណែក​ការ​សិក្សា​វិញ​បាន​រក​ឃើញ​ពី​អត្ថប្រយោជន៍​របស់​តែ​ស​នេះ​ថា​ ជា​តែ​ដែល​ជួយ​ដល់​សុខភាព​ និង​បំផ្លាញ​កោសិកា​មហារីក​។​ តែ​ស​ និង​តែ​បៃ​តង​មាន​ជាតិ​ catechins ដូច​គ្នា​ ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​លឿន​ និង​មាន​ប្រសិទ្ធ​ភាព​។​

៥. តែ​ម៉ាចឆា​

​​តែ​ម៉ាច​ឆា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្សៅ​តែ​ ដែល​ធ្វើ​មក​ពី​តែ​បៃ​តង​។​ តែ​ម៉ាច​ឆា​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​សម្រក​ទម្ងន់​ ហើយ​វា​មាន​ប្រសិទ្ធ​ភាព​ជាង​តែ​បៃ​តង​ ដោយ​សារ​វា​ធ្វើ​ឡើង​មក​ខុស​គ្នា​។​ ម៉ាច​ឆា​មាន​កាឡូរី​តិច​ ដែល​ ១ ក្រាម​មាន​តែ​ ៣ កាឡូរី​ទេ​។

៦. តែ​រមៀត

រមៀត​ជា​គ្រឿង​ទេស​ដែល​មាន​ពណ៌​លឿង​ល្អ​ ដែល​ជួយ​បន្ថែម​ពណ៌​ឲ្យ​ម្ហូប​ការី​ និង​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។​ សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ដ៏​សំខាន់​ក្នុង​គ្រឿង​ទេស​នេះ​គឺ​ជា​សារធាតុ​ Curcumin ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​រលាក​ ដែល​ត្រូវ​បាន​គេ​ប្រើ​ក្នុង​វេជ្ជសាស្ត្រ​ចិន​ជា​យូរ​ណាស់​មក​ហើយ​។​ រមៀត​អាច​ជួយ​គ្រប់​គ្រង់​ការ​ឡើង​ទម្ងន់​ មិន​ឲ្យ​ធាត់​ និង​ព្យាបាល​បញ្ហា​ក្នុង​ការ​ធ្វើ​មេប៉ូលីស​។

11 Teas That Are Better Than One Hour at the Gym