នំផ្លែអាយ មានដឹងអត់ថាគេធ្វើរបៀបម៉េច?

គ្រឿងផ្សំ

– ម្សៅអង្ករតំណើប
– ស្ករផែន ( បេះជាដុំតូចៗ )
– ដូង កោសជាសសៃៗ ( កុំអោយចាស់ពេក )

វិធីធ្វើ

– ម្សៅតំណើបយកមកលាយជាមួយទឹកក្ដៅអ៊ុនៗល្មម ( លាយដូចនំបាញ់ចានឿក )
– បន្ទាប់មកយកមកលុញអោយត្រប៉ែតតូចៗល្មម ហើយដាក់ស្ករចូល រួចខ្ចប់អោយជិតស្ករ
– ដាក់ដាំទឹកអោយពុះ រួចបង់នំដែលយើងលុញរួចចូល បន្តទុកអោយ នំអណ្ដែតឡើងលើ រួចស្រង់ចេញមកដាក់ទឹកត្រជាក់ ហើយស្រង់ចេញ មកដាក់ក្នុងចានដែលត្រូវទទួលទាន
– ពេលទទួលទាន ដាក់ដូងដែលកោសហើយពីលើ រួចជាការស្រេច ។

នេះណែ! វិធីធ្វើចាហួយតែបៃតងឆ្ងាញ់ត្រជាក់ចិត្ត

តែបៃតងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពណាស់ រសជាតិក៏ឆ្ងាញ់ដែរ។ ធ្លាប់ញ៉ាំនំរសជាតិតែបៃតង ផឹកតែបៃតងទឹកដោះគោ ចុះឥឡូវសាកធ្វើចាហួយតែបៃតងញ៉ាំត្រជាក់ៗវិញម្តងមើល។

គ្រឿងផ្សំ៖

  • ទឹក ១ លីត្រ
  • ម្សៅតែបៃតង ២ ស្លាបព្រាកាហ្វេ
  • ម្សៅចាហួយ ១ ស្លាបព្រាបាយ
  • ស្ករស ១០០ ក្រាម

វិធីធ្វើ៖
១. ដាក់ទឹកចូលឆ្នាំងដាំមួយរំពុះ រួចដាក់តែបៃតងចូល កូរអោយសព្វល្អ
២. លាយស្ករសជាមួយម្សៅចាហួយ រួចដាក់ចូលឆ្នាំង កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញពីចង្ក្រាន
៣. បន្ទាប់មកយកតែដែលលាយហើយចាក់ចូលចាន ប្រអប់ ឬពុម្ព រួចទុកអោយកក ១-២ ម៉ោង មើលល្មមក្លាយជាចាហួយជាការស្រេច។

នំបញ្ចុកទឹកកាពិ ផ្ទាប់សាច់ជ្រូកបីជាន់ ឆ្ងាញ់អស់ស្ទះ

បើឆ្ងាញ់ម្ល៉ឹងៗហើយ មិនធ្វើញ៉ាំទៀតហ្អី! អត់ពិបាកទេ ស្រួសធ្វើណាស់ អ្នកចូលចិត្តអាហារបែបវៀតណាមមួយប្រភេទនេះ អាចសាកធ្វើញ៉ាំបាន។ រូបមន្តធ្វើ និងគ្រឿងផ្សំមាននៅខាងក្រោមនេះទាំងអស់៖

Image may contain: food

គ្រឿងផ្សំ៖

  • នំបញ្ចុក ៣ ខាំ
  • សាច់ជ្រូក ៣ ជាន់ ២ ខាំ
  • តៅគួ ៥ ដុំ
  • អំពិលទុំ
  • កាពិ
  • ស្ករស
  • ស្ករត្នេាត
  • ប៊ីចេង
  • ម្សៅស៊ុប
  • បន្លែតាមចំនូលចិត្ត

វិធីធ្វើ៖

១. ដាំទឹកកន្លះខ្ទះតូចល្មមអេាយពុះ
២. ដាក់សាច់ជ្រូកចូល​ ដាក់អំបិលបន្តិច
៣. ដួសទឹកស៊ុបពេលពុះចេញខ្លះទុកធ្វេីទឹកជ្រលក់
៤. ដាក់បំពងតៅគួ​ អេាយស្រួយ និង​ហាន់​បន្លែ​ លាងទុកឲ្យ​ស្អាត

Image may contain: food

វិធីធ្វើទឹកកាពិ៖

១. ដាក់ប្រេងឆា​ ដាក់ខ្ទឹមចិញ្រ្ចាំ​ អេាយឈ្ងុយ
២. ដាក់ស្ករត្នេាត ២ ស្លាបព្រាបាយ កូរអេាយក្រហម​ បន្ទាប់មកដាក់អំពិលទុំ ២ ស្លាបព្រាបាយចូល
កូរអេាយសព្វ​ ចាក់ទឹកស៊ុបដួសទុកចាក់ចូលទាំងអស់
៣. ដាក់កាពិចូលមួយស្លាបព្រាពេញ​ ដាក់ស្ករ​ស កន្លះស្លាបព្រាបាយ​ ប៊ីចេងបន្តិច​ ម្សៅស៊ុបបន្តិច
ទឹកត្រីបន្តិច​ជាកាស្រេច។

ដើមខែបញ្ចុះតម្លៃ15% កប់អស់ស្ទះ ពីហាង ហេងមែន សាច់អាំងទឹកកាពិ ដ៏ឆ្ងាញ់នៅម្លុកសំណង់១២

អ៊ែម អស់ទាស់សាច់អាំងទឹកកាពិ ដ៏ឈ្ងុយឆ្ងាញ់ប្រម៉ូសិនបញ្ចុះតម្លៃ១៥% ចំពេលដើមខែហ្មង ចឹងៗអីមិនបបួលគ្នាដកលុយពីកុងទៅដាក់ម៉ាឆ្ងាញ់មាត់ម៉េចបាន។ ញ៊ាំសាច់អាំងឆ្ងាញ់ មានបញ្ចុះតម្លៃចឹងមានក្ដីសុខតិចអី ព្រោះថាបានឆ្ងាញ់មាត់ ហើយចំណេញលុយម៉ាញិបពីរញិបទៀត។ ប្រម៉ូសិនដ៏ពិសេសនេះមានចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០។

ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ

ធ្លាប់បានមកញ៊ាំពីមុនមកនៅសាច់អាំងនៅ ហាង HENG MAN BBQ គឺមានរសជាតិណាស់ ព្រោះថាសាច់គ្រប់មុខសុទ្ធតែស្រស់ៗល្អមានដូចជា សាច់គោខ្មែរ គ្រឿង​ក្នុងគោខ្មែរ100%​ និងគ្រឿងសមុទ្រ ដែលអាចដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយ ជ្រលក់ជាមួយទឹកកាពិពិសេសប្រចាំហាង ហើយក៏អាចញ៊ាំផ្ទាប់ជាមួយនំបញ្ចុក និងជីស្វាយធ្វើអោយរសជាតិកាន់តែឆ្ងាញ់។ ហើយអ្វីដែលពិសេសទៀតនោះគឺហាងក៏មានប្រភេទអាហារសម្រន់ឆ្ងាញ់ប្រចាំហាង គួង ចាយ៉បំពង ខ្យងចំហុយ ឃ្មុំអាំង និងមានម្ហូបជាច្រើនមុខទៀត។

ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ

អ្វីដែលកាន់តែពិសេសទៀតនោះក្រៅពីមានការបញ្ចុះតម្លៃលើសាច់គ្រប់មុខ ក៏មានFree ស្រាបៀ Anchor ១កេស ចំពោះការចំណាយចាប់ពី ១00ដុល្លា សម្រាប់កម្មវិធីខួបកំណើត រឺកម្មវិធីជប់លៀងផ្សេងៗ(ចំពោះការកក់តុមុនតែប៉ុណ្ណោះ)។ តោះ នៅចាំអីទៀតសារេដកលុយ មកដាក់ម៉ាឆ្ងាញ់មាត់ ម៉ាតឹងពោះមកណាទាន់មានប្រម៉ូសិនបែបនេះចំណេញមិនតិចទេ??៕

ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ
ហាង HENG MAN BBQ សាច់អាំងទឹកកាពិ

ហាង ហេងមែន សាច់អាំងទឹកកាពិ(ម្ចាស់ដើមខេត្តកំពង់ចាម)
លេខ​ទូរសព្ទ​៖ 010 296 568 | 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2(ទល់មុខសាលារៀនប៊ែលធី សាខាទី7)

វីដេអូ៖

ជាតិណាស់ម្ចាស់ថ្លៃ ស៊ុបស្មងគោប្រហិតយក្ស សមាជិកមុខម្ហូបថ្មី ប្រចាំហាង BEST FOOD

ហុតមិនបែកញើសមិនខ្ចីឈប់ចឹងហ្មង ស៊ុបស្មងគោពិសេស លេងចឹងៗអីចាំកាល រដូវកាលនេះ មេឃត្រជាក់ៗ ក្រពះសួររកតែស៊ុបក្តៅៗ ប៉ះចំដើមខែលុយចូលទៀត មិនទៅសាករសជាតិមុខម្ហូបថ្មី សមាជិកមីនុយថ្មីពីហាង BEST FOOD ដឹងតែមានជាតិណាស់។

ហាង Best Food
ហាង Best Food
ហាង Best Food

បើមិនទាន់ឃើញដូចជាអីទេ តែនេះឃើញហើយចឹង ឃ្លានភ្លាមតែម្តង ទំនងពេក ស៊ុបស្មងគោ ឆ្អឹងគោ ប្រហិតសាច់គោ ស្មងគោអាំងអំបិលម្ទេស បន្ថែមជាមួយពោះគោទៀត ជាតិណាស់ម្ចាស់ថ្លៃ ហុតដល់តែអស់ពីចាន ។​ និយាយអោយត្រង់ទៅ មុខម្ហូបថ្មីនេះ ហាង ​BEST FOOD បានបញ្ចេញស្នាដៃ ច្នៃចេញជារសជាតិមួយថ្មី ជាចំណងដៃ ខែថ្មី សម្រាប់ម៉ូយៗ ដែលតែងតែនិយមចូលចិត្តរសជាតិមុខម្ហូប ប្រចាំហាងកន្លងមក បានទទួលសាកយកនូវរសជាតិថ្មីមួយទៀត​ ដែលផ្តល់ជាជម្រើសជាច្រើនមុខ អាចជ្រើសរើសតាមចំណង់ចំណូលចិត្តបាន។

ហាង Best Food
ហាង Best Food
ហាង Best Food
ហាង Best Food

ជាការពិតស្ថិតក្នុងបរិយាកាសបែបនេះ សម្រាប់បងប្អូនដែលជាអតិថិជន ទំាងចាស់ ទាំងថ្មី ដែលតែងតែគាំទ្រកន្លងមក សូមកុំភ្លេចមកសាករសជាតិថ្មីនេះផងណា សម្រាប់រសជាតិដឹងតែអ៉េមហើយ ។ សម្រាប់បងប្អូនដែលជ្រើសរើស ការទទួលទានអាហារ នៅ​ហាង ​BEST FOOD គឺលោកអ្នកមិនខកបំណងនោះឡើយ ដោយសារតែមុខម្ហូបនៅទីនោះ មានលក្ខណៈសម្បូរបែប ផ្តល់ជូនលោកអ្នកជាច្រើនជម្រើស អាចជួបជុំគ្រួសារមិនខ្វះអ្វីញ៊ាំនោះទេ។ តោះកុំភ្លេចណា ល្ងាចនេះណាត់គ្នាមក បញ្ចេញញើសម្តង។

ហាង Best Food
ហាង Best Food
ហាង Best Food
ហាង Best Food

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

ងាយសឹងអីហ្នឹង របៀបធ្វើចេកឆាប ប្រើពេលលឿន ញ៊ាំឡើងស្រួយខ្ញោក

គ្រឿងផ្សំ


– ចេកណាំវ៉ាស្រគាលមួយស្និត
– ស្ករស ២៥០ ក្រាម
– ខ្លាញ់រាវ ៤០០ ក្រាម

វិធីធ្វើ


១. បកសំបកចេកឲ្យស្អាតបន្ទាប់មកធ្វើការឈូសស្តើងៗដាក់ហាលថ្ងៃឲ្យស្ងួត។
២. បន្ទាប់ពីហាលស្ងួត ហើយដាក់ខ្ទះដាំឲ្យក្តៅ បន្ទាប់មកធ្វើការបំពងឲ្យស្រួយរួចហើយស្រងចេញទុកឲ្យស្រសខ្លាញ់។
៣. ដាក់ដាំទឹកស្កររំងាស់ឲ្យឡើងជើងអង្ក្រង បន្ទាប់មកធ្វើការចាក់ចេកចូលជ្រួយត្រលប់ឲ្យស្ងួតទឹក បន្ទាប់មកស្រងចេញដាក់ហាលថ្ងៃឲ្យស្ងួតដាក់ក្នុងកែវគ្របឲ្យជិតទុកបានយូរថ្ងៃ៕

មិនកប់ទៀតហ្អី! របៀបធ្វើចាហួយខ្មៅ ឬតៅកឺ ទំនងឆ្ងាញ់ណាស់??

គ្រាន់តែឃើញក៏ដឹងថា មានរសជាតិឆ្ងាញ់ដែរ ត្រជាក់ពេញបេះដូង ចាហួយខ្មៅ ឬតៅកឺ បន្ថែមជាមួយទឹកកក​ បែបត្រជាក់ៗចឹងទៅ ដូចជាដុតអារម្មណ៍ណាស់ ហើយសម្រាប់បងៗដែលចង់សាកល្បងធ្វើអាចមើលខាងក្រោមបាន។

គ្រឿងផ្សំ

-ម្សៅចាហួយខ្មៅ ១កញ្ចប់(50ក្រាម)
-ទឹក1លីត្របើចង់រឹង -ទឹក1.2លីត្របើចង់ទន់
-ស្ករស 100ក្រាមល្មម

របៀបធ្វើ


1. យកម្សៅ1កញ្ចប់លាយទឹកនិងស្ករហើយកូអោយរលាយចូលគ្នាអោយសព្វល្អ រួចទុករយះពេល10នាទី។
2.យកមកកូលើភ្លើង នៅបន្តកូរហូតទាល់តែចាហួយយើងខាប់ហេីយពុះតិចៗបន្ថយភ្លេីងមកខ្សោយរយះពេល៣នាទីរួចបិតភ្លេីងចាក់ដាក់ពុម្ព រឺថាស់ជាកាស្រេច។
#បញ្ចាក់៖ពេលលើកដាក់លើភ្លើងត្រូវកូអោយជាប់រហូតទាល់តែពុះ ហើយរហ័សលើកដាក់ថាស ព្រោះចាហួយនេះឆាប់នឹងកកណាស់។

តោះមកស្គាល់ នំពពារប្រៃម្ចាស់ដើម ស្នូលបង្កើតមុនគេ រសជាតិឆ្ងាញ់ល្បីជាង១០ឆ្នាំមកហើយ

ធ្លាប់ស្គាល់ហាង នំពពារប្រៃម្ចាស់ដើមពីមុនមកអត់? ល្បីជាង១០ឆ្នាំឆ្នាំហើយណាតាំងពីឪពុក តមកដល់កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសជាតិនៅតែឆ្ងាញ់ដដែល លក់ដាច់សាហាវក្នុងមួយថ្ងៃចាប់ពី ៨០០នំទៅ ១០០០នំឯណោះ។ ម៉េចដែរចាប់អារម្មណ៍ចង់មកភ្លក្សរសជាតិអត់បើល្បីរាប់ឆ្នាំ ហើយលក់ដាច់សាហាវចឹង។

ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម

សម្រាប់អ្នកដែលចង់មកញ៊ាំ Admin សូមបង្ហើបអោយដឹងតិចចុះ អ្វីដែលធ្វើអោយនំពពារនេះឆ្ងាញ់ល្បីចឹង ដោយសារស្នូលនំ និង​ទឹក​ស៊ុប ត្រូវបានប្រើនូវរូបមន្តពិសេសប្រចាំគ្រួសារធ្វើអោយមានរសជាតិប្លែកពីគេ។​ បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាងបានប្រាប់ទៀតថា​​នំ​នេះ​តាម​ពិត​ជា​អាហារ​បួស​របស់​ជនជាតិ​ចិន​ទេ​ តែ​គាត់​បាន​យករូបមន្តនោះ​មក​ច្នៃ​ អោយមានរសជាតិបែបខ្មែរយើងដើម្បី​តម្រូវ​ចិត្ត​អ្នក​ញ៉ាំ​។​ ហើយក្រៅពីនំពពារប្រៃ ក្នុងហាងក៏មានរបស់ញ៉ាំផ្សេងៗទៀតដូចជា បង្អែមតៅស៊ន ប្រហិតចៀន នំបញ្ចុកកំពត ទឹកកកឈូសត្រជាក់ៗ ចំណែកឯរសជាតិក៏មិនធម្មតាដែរ សុទ្ធតែឆ្ញាញ់ៗ។ បើនិយាយពីបង្អែម តៅស៊ន ក៏មានលក្ខណៈពិសេសដែរ គឺថាមានរសជាតិដើមតាំងពីទសវត្សរ៍៨០មកម្ល៉េះ ចឹងបើបានមកញ៊ាំហើយកុំរំលងមួយមុខនេះអី។

ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម

ណ្ហើយ ស្គាល់កន្លែងមានរបស់ញ៊ាំឆ្ងាញ់ៗចឹងបបួលគ្នាមកដាក់ម៉ាតឹងពោះហ្មងទៅ កុំខ្វល់អារឿងធាត់ទុកមួយលែកសិន ព្រោះសុទ្ធតែរបស់ឆ្ញាញ់ចឹងៗអីមិនញ៊ាំម៉េចបាន ហើយបើបានសំណព្វចិត្តមកជាមួយទៀតកាន់តែអ៊ែមហ្មង៕

ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម
ហាង នំពពាប្រៃម្ចាស់ដើម

ហាង នំពពារប្រៃម្ចាស់ដើម
លេខទូរសព្ទ៖ 089 960 001 / 089 720 205
ទីតាំង៖ ផ្ទះលេខ១៤២ ផ្លូវ១៤៣ កែងផ្លូវ២៧៣

​វីដេអូ៖

ធ្លាប់ធ្វើផាសិនទឹកដោះគោ និង ផាសិនសូដាញ៊ាំហើយឬនៅ?

គ្រឿងផ្សំ:

ផ្លែផាសិន 3ផ្លែ
ស្ករស 1ស្លាព្រាបាយ
សូដា ឫ ទឹកដោះគោ
ទឹកក្ដៅ 1កែវ
អំបិល ចុងស្លាព្រាកាហ្វេ

របៀបធ្វើ:

ដួសយកសាច់ផាសិនមកជ្រំយកគ្រាប់ចេញ(បើសិនបងប្អូនចង់ទទួលទានទាំងគ្រាប់ក៏បាន) ជ្រំទាល់តែចេញជាតិឲអស់ហើយ ដាក់ស្ករស អំបិល សូដាឫទឹកដោះគោ កូឲសប់រួចចាក់ទឹកក្ដៅចូលហើយកូម្ដងទៀត ជាការស្រេច បងប្អូនអាចទទួលទានបានភ្លាម ឫមួយយកដាក់ក្នុងទូទឹកកកដើម្បីទទួលទានពេលក្រោយក៏បាន
ធ្វើការទទួលទានរាល់ពេលព្រឹកនិងជួយឲបងប្អូនមានសុខភាពល្អណា៎

អរគុណ៖By_Phkamlis

កុំអូសរំលង! វិធីញ៉ាំមីកញ្ចប់ ឬកំប៉ុង កុំឲ្យប៉ះពាល់សុខភាពខ្លាំង

មី​កញ្ចប់​ ឬ​កំប៉ុង​ជា​អាហារ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​ ដែល​គួរ​ឲ្យ​យើង​ញ៉ាំ​ទាល់​តែ​សោះ​។​ តែ​បើ​សិន​ជា​យើង​ចូល​ចិត្ត​ញ៉ាំ​ខ្លាំង​ យក​ល្អ​គួរ​តែ​ទាញ​យក​ប្រយោជន៍​ពី​វា​ខ្លះ​ កុំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ខ្លាំង​ពេក​។​​

ហូបមីកញ្ចប់ ឬមីកំប៉ុង អាចប៉ះពាល់ ...

ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ញ៉ាំ​មី​ច្រើន​ពេក​?

មី​កញ្ចប់​ ឬ​កំប៉ុង​ធ្វើ​ឡើង​ពី​ម្សៅ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទាល់​តែ​សោះ​ ខុស​ពី​បាយ​ និង​នំប៉័ង​។វា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​តម្រង​នោម​ ជំងឺ​ហើម​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​ជំងឺ​សាហាវ​ៗ​ផ្សេង​ទៀត​។​

មីប្រហិតសាច់គោពីរចាន – SPKTLIV

ធ្វើ​បែប​ណា​ដើម្បី​កុំ​ឲ្យ​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​ពេល​ញ៉ាំ​មី​?

ដើម្បី​ចៀស​វាង​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព​ ពេល​ញ៉ាំ​មី​យើង​ត្រូវ​៖

១. ស្រុះ​មី​ហើយ​ត្រូវ​ចាក់​ទឹក​ចោល​ម្តង​ ដើម្បី​កាត់​បន្ថយ​ចំនួន​សូដ្យូម​ និង​ខ្លាញ់

២. បន្ថែម​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ដូច​ជា​ បន្លែ​ សាច់​ និង​ ស៊ុត​ជា​ដើម

៣. កុំ​ដាក់​គ្រឿង​ចូល​ទាំង​អស់

៤. កុំ​ញ៉ាំ​មី​លើស​ពី ១ កញ្ចប់​ ឬ​ កំប៉ុង​ក្នុង​ ១ ថ្ងៃ​ ឬ​កុំ​ញឹក​ញាប់​ពី​ (កុំ​ឲ្យ​លើស​ពី​ ២ ទៅ​ ៣ ដង​ក្នុង​មួយ​សប្តាហ៍​)

៥. កុំ​ហុត​ទឹក​មី​រហូត​ដល់​អស់​ពេក​

៧. ពេល​ញ៉ាំ​ហើយ​ ត្រូវ​ញ៉ាំ​ផ្លែ​ឈើ​។