ឈប់រអ៊ូទៀត! ភេសជ្ជៈ ៥ មុខនេះ ជួយឲ្យគេងលក់ស្កប់ស្កល់បាន

ដើម្បី​ទទួល​បាន​ថាមពល​គ្រប់​គ្រាន់​ រាង​កាយ​ត្រូវ​ការ​ពេល​សម្រាក​យ៉ាង​ហោច​ណាស់​ក៏​​បាន ៧ ទៅ​ ៨ ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ​។​ ចំពោះ​អ្នក​ពូកែ​​គេង​មិន​លក់​​ពេល​យប់​ អាច​នឹង​មាន​ផល​វិបាក​ច្រើន​ ព្រោះ​ពេល​ថ្ងៃ​អាច​​មិន​សូវ​មាន​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​បញ្ចេញ​សកម្ម​ភាព​ធ្វើ​ការ​ឲ្យ​បាន​គ្រប់​គ្រាន់​។​ សំណាង​ល្អ​​ភេសជ្ជៈ​ប៉ុន្មាន​មុខ​នេះ​អាច​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​បាន​៖

. ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហៗ​

ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហៗ​ជា​ជម្រើស​ល្អ​មួយ​ដើម្បី​សម្រួល​ដល់​ការ​គេង​ឲ្យ​លង់​លក់​ស្រួល​។​ វា​មាន​សារធាតុ​ tryptophan ​ជួយ​បង្កើន​ serotonin នៅ​ក្នុង​ខួរ​ក្បាល​​​ ដែល​ជា​សារធាតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ និង​រីករាយ​។​ អ័រម៉ូន​ Melatonin ត្រូវ​បាន​បង្កើត​ច្រើន​ ​វា​​សំខាន់​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​បាន​ ទោះ​បី​យើង​មាន​ជំងឺ​គេង​មិន​លក់​ក៏​ដោយ​។​

10 Drinks to Help You Sleep Better

. ខ្ទិះ​ដូង

ខ្ទិះ​ដូង​មាន​ជាតិ​ ម៉ាញេស៊្យូម​ និង​បូតាស្យូម​ ជាត​រ៉ែ​ ២ មុខ​នេះ​ជួយ​ឲ្យ​សាច់​ដុំ​សម្រាក សម្រួល​ដល់​ការ​គេង​។​ លើស​ពី​នេះ​ វា​កាត់​បន្ថយ​សម្ពាធ​ក្នុង​ឈាម​ និង​​ហើម​តម្រង​នោម​។​ នៅ​មាន​ជាតិ​អេឡិចត្រូលីត​មួយ​ចំនួន​ធំ​ទៀត​ វា​ធ្វើ​ឲ្យ​រាង​កាយ​សមតុល្យ​គ្នា​ និង​ សម្រាក​។​

10 Drinks to Help You Sleep Better

. ចេក​ក្រឡុក​ជា​មួយ​ទឹក​ដោះ​គោ​អាល់​មុន

ចេក​ក៏​មាន​សារធាតុ​ tryptophan ដែរ​ លើស​ពី​នេះ​វា​ក៏​មាន​ជាតិ​រ៉ែ​ ២ មុខ​ដែល​ជួយ​ឲ្យ​សាច់​ដុំ​សម្រាក​បាន​ស្រួល​ គឺ​ប៉ូតាស្យូម​ និង​ ម៉ាញេស្យូម​។​ ផ្លែ​ឈើ​មាន​ផល​ប៉ះ​ពាល់​វិជ្ជមាន​ ក្នុង​ការ​កាត់​បន្ថយ​ស្ត្រេស​ ហើយ​វា​ក៏​មាន​ជាតិ​កាក​សរសៃ​ និង​កាបូអ៊ីដ្រាត​ជួយ​ទៅ​ចម្អែត​ក្រពះ​ ដែល​ធ្វើ​ឲ្យ​យើង​ចង់​គេង​។​

10 Drinks to Help You Sleep Better

. តែ​បៃ​តង​​​

ដោយ​សារ​តែ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ តែបៃតង​ជា​ជម្រើស​ល្អ​អាច​ញ៉ាំ​ពេល​ណា​ក៏​បាន​។​ តែ​យក​​ល្អ​គួរ​ញ៉ាំ​មុន​ពេល​ចូល​គេង​ជា​ជម្រើស​ល្អ​បំផុត​។​ វា​មាន​សារធាតុ​ Theanine ដែល​ជួយ​ដល់​ការ​សម្រាក​ និង​កាត់​បន្ថយ​ស្ត្រេស​ ជួយ​ឲ្យ​យើង​គេង​លក់​ស្កប់​ស្កល់​នៅ​ពេល​យប់​។​

10 Drinks to Help You Sleep Better

. ទឹក​ដោះ​គោ​អាល់​មុន

គ្រាប់​អាល់​មុន​សម្បូរ​សារធាតុ​គ្រប់​យ៉ាង​ដែល​រាង​កាយ​ត្រូវ​ការ​ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្រួល​។​ សម្បូរ​ដោយ​ជាតិ​ម៉ាញេស្យូម​ ទឹក​ដោះ​គោ​អាល់​មុន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ ដោយ​ដោយ​សារ​តែ​ផល​ប៉ះពាល់​វិជ្ជមាន​របស់​ជាតិ​រ៉ែ​ដែល​វា​មាន​។​ ​

10 Drinks to Help You Sleep Better

ឡូយម៉េស! អស់តែ ១ ម៉ឺន ក៏អាចញ៉ាំបាយថ្ងៃត្រង់ជាមួយម្ហូបត្រីសាលម៉ុនបានដែរ

គ្នា​យើង​ខ្លះ​ប្រហែលជា​ធ្លាប់​ស្គាល់​ហើយ​ត្រូវ​អត់​ ផ្ទះ​ត្រី​សាល​ម៉ុន​ មាន​លក់​អាហារ​បែប​ខ្មែរ​ធ្វើ​ពី​ត្រី​សាល​ម៉ុន​សម្រាប់​អាហារ​ថ្ងៃ​ត្រង​ ១ មុខ​ត្រឹម​តែ​ ១ ម៉ឹន​ប៉ុណ្ណោះ​។​ អ្វី​សំខាន់​ម្ហូប​នៅ​ហាង​ ផ្ទះ​ត្រី​សាល​ម៉ុន​ជា​អាហារ​ដែល​គ្មាន​ប៊ីចេង​ ល្អ​ចំពោះ​សុខភាព​អ្នក​ញ៉ាំ​។​

Image may contain: food
រូបភាព The Salmon House
Image may contain: food
រូបភាព The Salmon House
Image may contain: food
រូបភាព The Salmon House
Image may contain: food
រូបភាព The Salmon House

បើ​មុខ​ម្ហូប​វិញ​មាន​ផ្លាស់​ប្តូរ​រាល់​សប្តាហ៍​ សុទ្ធ​តែ​ម្ហូប​ខ្មែរ​ប្លែក​ៗ​ ត្រី​វិញ​ស្រស់​ៗ​ណាស់​។​ ក្រៅ​ពី​នេះ​ហាង​ ផ្ទះ​ត្រី​សាល​ម៉ុន​ក៏បាន​លក់​ត្រី​សាល​ម៉ុន​ស្រស់​ ដែល​មាន​តម្លៃ​ចាប់​ពី​ ៥$ ឡើង​ទៅ​ដែរ​។​ បើ​ចង់​សាក​ភ្លក្ស​រសជាតិ​អាច​ទៅ​សាក​បាន​ណា​ ហាង​ក៏​មាន​សេវា​ដឹក​ជញ្ជូន​ដែរ​ អាច​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ​ខាង​ក្រោម​បាន​។

Image may contain: food, text that says 'Jumbo Sumo'
រូបភាព The Salmon House
Image may contain: food
រូបភាព The Salmon House
Image may contain: food
រូបភាព The Salmon House
Image may contain: food
រូបភាព The Salmon House
Image may contain: food
រូបភាព The Salmon House

ហាង ផ្ទះត្រីសាល់ម៉ុន
ទីតាំង៖ ផ្លូវ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជិតផ្សារផែនសលមាត់ទន្លេ)
លេខទូរសព្ទ៖ 061 221 113

ទឹកត្រីផ្អែម ធ្វើច្រកដបទុកខ្លួនឯងល្អជាង កុំឲ្យពិបាកទិញគេទៀត

ទៅណាមកណា ទឹកត្រីផ្អែមជួយបានគ្រប់កាលទេសហ្មង។ ជាពិសេសទៅដើរលេងលក្ខណៈគ្រួសារ មិត្តភក្តិអី មានតែ ១ ដប ២ ដបដាក់តាមដឹងតែស្រួលហើយ ញ៉ាំជាមួយសាច់ក៏បាន គ្រឿងសមុទ្រក៏ត្រូវ បើចាំទិញគេក៏មិនស្រួលដែរ ណាមួយខ្លាចគេប្រើទឹកខ្មេះច្រើនទៀត ធ្វើទុកខ្លួនឯងវិញទៅ ទុកចិត្តជាង។

Image may contain: food

គ្រឿងផ្សំ៖

  • ខ្ទឹមស បុកអោយម៉ដ្ឋ
  • ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
  • ការ៉ុត ឈូសជាសសៃៗ
  • ទឹកក្រូចឆ្មា ម្ទេស
  • សណ្ដែកដីលីង ( បុកកុំអោយម៉ដ្ឋពេក )
  • ទឹកត្រី ស្ករត្នោត អំបិល

វិធីធ្វើ៖

១. ដាក់ដាំទឹក (តាមតំរូវការនៃទឹកត្រីផ្អែម) ទុកអោយពុះ រួចដាក់ស្ករត្នោតចូល កូរអោយរលាយអស់ ហើយលើកចេញ ទុកអោយរៀងត្រជាក់បន្តិច។
២. បន្ទាប់មកដាក់ខ្ទឹមស ទឹកត្រី ម្សៅស៊ុប ប៊ីចេង អំបិល ទឹកក្រូចឆ្មា កូរអោយរលាយចូលគ្នាអស់ រួចដាក់ការ៉ុត និង ខ្ទឹមក្រហមចូលភ្លក់មើលអោយល្មមតាមការចូលចិត្ត ( រស់ជាតិជូរផ្អែម ) ទើបដាក់សណ្ដែកដីចូលរួចជាការស្រេច ។

អីយ៉ាថ្មីចែស! អំព្រឹកអ្នកសមុទ្រ ទំនងហើយប្លែក សាកធ្វើញ៉ាំទាំងអស់គ្នា

Admin ក៏ទើបតែឮលើកទី១ដែរ អំព្រឹកអ្នកសមុទ្រ គិតថាទំនេរសាកធ្វើញ៉ាំឲ្យស្គាល់រសជាតិនឹងគេម្តង។ មើលទៅទំនងណាស់ តោះសាករៀនធ្វើញ៉ាំទាំងអស់គ្នា រូបមន្តនិងគ្រឿងផ្សំមាននៅក្រោមនឹងស្រាប់៖

Image may contain: food

គ្រឿងផ្សំទី១៖

  • ខ្ទឹមស ៨ កំពឹស
  • ខ្ទឹមក្រហម ៨ កំពឹស
  • ម្ទេសស្រស់ ៥ ផ្លែ
  • ម្ទេសក្រៀម ៥ ផ្លែ ហិរតាមចំណូលចិត្ត
  • ការពិ ២ ស្លាបព្រាកាហ្វេ (ប្រសិនកាពិប្រៃខ្លាំង អាចថយអំបិលនិងទឹកប្រៃ)

គ្រឿងផ្សំទី២៖

  • បង្គារក្រៀម ស្ទេីរកន្លះចានចង្កឹះ
  • អំពិលទុំ ១ ស្លាបព្រាបាយ

គ្រឿងផ្សំទី៣៖

  • ទឹកស្ករត្នោត កន្លះចានចង្កឹះ
  • ទឹកត្រី ៤ ស្លាបព្រាបាយ
  • អំបិល ស្ទេីរកន្លះស្លាបព្រាការហ្វេ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ

គ្រឿងផ្សំទី៤៖

  • ពងទាប្រៃស្ងោរ កាត់ជា ដុំតូចៗ
  • ត្រីផាត់ (ដាក់ក៏បានអត់ក៏បាន)
Image may contain: food and outdoor

សម្រាប់បន្លែស្រស់៖ ត្រសក់ ស្ពៃក្រញាញ់ សាឡាត៍ ការ៉ុត សណ្តែកគួរ ពពាយជ្រុង ។ល។ តាមចំណង់ចំណូលចិត្ត។

វិធីធ្វើ៖

១. រំងាស់ទឹកស្ករត្នោត រួចទុកមួយអន្លេីរ អោយត្រជាក់
២. យកគ្រឿង (១) អាំង ឬដុត អោយឈ្ងុយ រួចបុកអោយរៀងម៉ដ្ឋ
៣. ចញ្ច្រាំគ្រឿង (២) អោយទួកៗ ដុំ ហេីយ ដាក់ចូលគ្រឿង (១) បុកចូលគ្នា ហេីយបន្លែមគ្រឿង (៣) ភ្លក់រសជាតិ ហិរ ជូរ ប្រៃ ផ្អែម តាមចំណូលចិត្ត
៤. ពេលដួសដាក់ ចាន អាចបន្ថែម គ្រឿង (៤) ពីលេី ញ៉ាំជាមួយបន្លែ អន្លួក ស្រស់ៗ។

Image may contain: food

ត្រីផាត់ ៖ ប្រេីត្រីរ៉ស ដុត អំបិល បេះយកសាច់ មកលីងធ្វេីផាត់។ ដោយប្រេីភ្លេីង តិចៗ ដាក់សាច់ត្រីចូល បន្ថែមម្ស៉ៅស៊ុបបន្តិច លីងរហូតស្រួយ ឈ្ងុយ៕

ដើមខែថ្មីថ្មោងហើយ! គាស់គីឡូញ៊ាំប្រហិតជុំគ្នាម្តងហ្អី! ???

ដើមខែលុយចូល ចង់រកគីឡូញ៊ាំប្រហិតជុំគ្នាមែនអត់? អាចមករកបាននៅ ហាង​តូបប្រហិត ជម្រើសជូនគ្រប់មុខ គ្រប់រសជាតិ មិនតែប៉ុណ្ណោះទេ មានទាំងបុកល្ហុង ក្តាមសេះ ក្តាមស្រែ ស្លាបមាន់បំពង ខ្យងញាំស្វាយខ្ចី ហើយបើនិយាយពីទឹកជ្រលក់វិញ ត្រូវម៉ាច់សម្រាប់បងនារីៗ គឺហិរបែបឆ្ងាញ់??។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ថ្មីៗនេះហាង តូបប្រហិត ក៏បានបង្កើតមីនុយថ្មីដែលជាចំណីមាត់យ៉ាងមានរសជាតិដែលមានដូចជា៖ ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ ជាពិសេសបានមកដល់កុំភ្លេចញ៊ាំជាមួយមុខម្ហូបពេញនិយមប្រចាំហាងដែលម៉ូយៗមកកាលណាក៏មិនដែររំលងនោះគឺ ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង បុកក្ដាមស្រែ ហើយក៏មានសាច់ជ្រូកបីជាន់បំពង ព្រុយត្រីសាម៉ុនយ៉ាងមានរសជាតិផងដែរ។ និយាយទៅគឺថាអោយតែបានមកដល់មិនបាច់បារម្ភទេ អារឿងម្ហូបឆ្ងាញ់ៗហ្នឹងគឺមិនខ្វះសោះឡើយ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ហាង​​ តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក
ផែនទី៖ ចុចទីនេះ

វិដេអូ៖

https://youtu.be/djK-Gegf0Vc

បាយមាន់ស្រែបន្លែស្រស់ លឺតែឈ្មោះកូរពោះឃ្លានស្រក់ទឹកមាត់ដោយមិនដឹងខ្លួន??

ផ្អែមមាត់ហ្មង បាយមាន់ស្រែដ៏ឈ្ងុយឆ្ងាញ់ នៅហាង បាយមាន់ ទួលទំពូង និយាយពីថាសាច់មាន់ជាតិអស់ស្ទះជាពិសេសជាមួយការចំអិនដ៏ប៉ិនប្រសប់ដូចជា ចៀន សើមទន់ ក្នុងខ្ទះឆ្នាំង(ប្រេង-ស៊ុប)ជាមួយរូបមន្តពិសេសធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេ។

ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង

សម្រាប់អ្នកដែលមកញ៊ាំនៅហាង បាយមាន់ ទួលទំពូង គឺអាចកុម្ម៉ង់បានជាមួយបាយភ្លៅមាន់ (តម្លៃ 16000រៀល), បាយស្លាបមាន់ (តម្លៃ15000រៀល), បាយទ្រូងមាន់ (តម្លៃ12000រៀល), បាយគ្រឿងក្នុង (តម្លៃ12000រៀល) និងបាយសាច់ជ្រូក (តម្លៃ7000រៀល)។ ចំពោះគ្រប់ប្រភេទសាច់ទាំងអស់លោកអ្នកអាចជ្រើសរើសជាមួយរសជាតិបែបចៀនសើមទន់ និង ចៀនបំពងស្រួយ ទាំងពី២នេះគឺមានលក្ខណៈពិសេសប្លែកដាច់ពីហាងដ៏ទៃតែម្ដង។ លក្ខណៈពិសេសមួយទៀតនោះគឺទឹកខ្លាញ់ស្រូបបាយ គឺជាខ្លាញ់មាន់ដែលធ្វើអោយយើងញ៊ាំមានរសជាតិឆ្ងាញ់ និងមិនក្ដៅកថែមទៀតផង។

ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង

កប់ណាស់តែប៉ុណ្ណេះ ចង់ញ៊ាំបាយមាន់ស្រែបន្លែស្រស់ ដ៏មានរសជាតិលែងលំបាកទៀតហើយ អោយតែបានមកដល់ ហាង បាយមាន់ ទួលទំពូង ត្រៀមតែមាត់ដាក់ម៉ាឆ្ងាញ់ ដាក់ម៉ាតឹងពោះទៅ ហើយបើថាឆ្ងាញ់ពេកដាក់មួយចាន នៅរាងស្ទើរអាចហៅបន្ថែមទៀតបាន។ ចំពោះប្រភេទសាច់ ក៏ដូចគ្នាគឺគ្រប់មុខអាចហៅបន្ថែមបានតាមចំណង់ចំណូលចិត្ត?៕

ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង
ហាង បាយមាន់ ទួលទំពូង

ហាង បាយមាន់ ទួលទំពូង
លេខទូរសព្ទ៖​ 010 654 755 / 077 47 47 75
ទីតាំង៖ ផ្ទះលេខ១៣ ផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក(ចាប់បើកពីម៉ោង 7:00ព្រឹក ដល់ម៉ោង 2:00រសៀល)
ផែនទី៖ ចុចទីនេះ

វីដេអូ៖

បញ្ចុះតម្លៃ៥០%ភ្លាមៗ ពីហាង​ GrillHouse BBQ & Beer សាច់អាំង៣រសជាតិ

នឹកឃ្លានសាច់អាំងមែនអត់? ជម្រើសល្អមាននៅ GrillHouse BBQ & Beer សាច់អាំង៣រសជាតិ បញ្ចុះតម្លៃ៥០% ចាប់ពីម៉ោង៤ល្ងាច​ ដល់ម៉ោង៧យប់ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។ ពិសេសតិចអីល្បីឆ្ងាញ់ហើយ មានបញ្ចុះតម្លៃរហូតដល់៥០% យូរថ្ងៃបែបនេះទៀត សប្បាយដៃទៅញ៊ាំហ្មង។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹងតាមចំណូលចិត្ត។ បើនិយាយពីសាច់ និងគ្រឿងសមុទ្រគឺស្រស់ៗល្អ សម្រាប់សាច់គឺមានសាច់គោខ្មែរ សាច់គោអាមេរិក សាច់គោជប៉ុន និងសាច់គោអូស្ត្រាលី រីឯគ្រឿងសមុទ្រក៏មានកាំប្រម៉ាសមុទ្រដែលគេកំពុងពេញនិយមកផងដែរ ហើយចំនុចពិសេសមួយទៀតនោះ គឺបរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ពេលនិយាយរឿងញ៊ាំសាច់អាំងនេះច្បាស់ជានឹកគិតថាខ្លាចមានផ្សែងហុយខ្លាំងមានក្លិនមិនល្អជាប់ខ្លួនហើយមែនអត់ កុំបារម្ភព្រោះថានៅខាងក្នុងនៃជាន់ផ្ទាល់ដី គឺហាងបានបំពាក់ម៉ាស៊ីនបឺតផ្សែង ដែលមិនធ្វើអោយប៉ះពាល់ ក៏ដូចជារំខានដល់ការទទួលទានរបស់លោកអ្នកឡើយ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

ធានាថាស្រក់ទឹកមាត់មិនខានទេ​ របៀបធ្វើភ្លាបង្គាស្រស់???

គ្រឿងផ្សំ 

បង្គា ( តាមចំណូលចិត្ត )
– ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )
– ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ )
– ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង
– ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន )
– ជីបន្លា ជីអង្គាម

វិធីធ្វើ

– បកសំបកបង្គាចេញ លាងទឹកអោយស្អាត រួចយកមកដាក់ក្នុងចានស្អាតមួយ ហើយដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស និង ម្សៅស៊ុបបន្តិច កូរអោយសព្វ ទុកប្រហែល 10 នាទីដើម្បីអោយវាឆ្អិនសាច់ និង កាត់ជាតិឆ្អាបរបស់បង្គាបានល្អ ។
– បន្ទាប់មកយកចានថ្មីមួយទៀត ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែលនៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស និង ប៊ីចេងបន្ថែមរស់ជាតិបន្តិច ហើយកូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
– រួចយកមកចាក់ពីលើបង្គា ( អាចច្របល់ចូលគ្នា រិតតែល្អ ដើម្បីអោយវាចូលសព្វជាតិបានល្អ ) បើចូលជាតិអស់ហើយ បន្ថែម ជីបន្លា ជីអង្កាម ច្របល់ចូលគ្នាម្ដងទៀត រួចជាការស្រេច

មុខម្ហូបនេះត្រូវការប្រើម្ទេស និង ក្រូចឆ្មាអោយច្រើន ទើបកាត់ជាតិឆ្អាប និង អោយឆ្អិនសាច់បង្គាល្អ
ប្រភព៖ Lalinn like Cooking

របៀបធ្វើស៉្ពាហ្គីទី (SPAGHETTI) ងាយៗ លឿនហើយ ញ៊ាំឆ្ងាញ់

គ្រឿងផ្សំ

– សាច់គោ ចិញ្ច្រាំអោយម៉ត់
– ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង ហាន់ជាដុំតូចៗ
– ម្សៅស៊ុប ស្ករស
– ខ្ទឹមសចិញ្ច្រាំ

វិធីធ្វើ

+ របៀបស្រុះមី Spaghetti
– ដាក់ដាំទឹកទុកអោយពុះ រួចដាក់មី Spaghetti ចូល ទុកអោយឆ្អិនឡើងទន់ រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ (ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេ វាស្អិតជាប់គ្នា) បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់ រួចទុកមួយអន្លើ។

របៀបឆាសាច់

– ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយ ហើយដាក់សាច់គោចូល ត្រលប់ចុះឡើង រួចដាក់ម្សៅស៊ុប ស្ករស និង ទឹកបន្តិច ទុកអោយពុះភ្លក់មើលអោយល្មមតាមការចូលចិត្ត។
– បន្ទាប់មកដាក់ ប៉េងបោះ ខ្ទឹមបារាំង ម្ទេសប្លោកចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង រួចទុកអោយឆ្អិនបន្លែហើយ លើកចេញ។
– យកមី spaghetti មករៀបដាក់ចាន ហើយដួសសាច់ដែលបានឆាហើយ ស្រោចពីលើ គឺជាការស្រេច។

ប្រសិនបើប្រិយមិត្តចង់ដាក់ត្រីខកំប៉ុងចូលឆាជាមួយសាច់ថែមទៀតក៏បាន តាមការនិយមចូលចិត្តទទួលទានរបស់អ្នក៕

ប្លែកបស់គេ កាហ្វេពងមាន់ កាពូជីណូនំសរសៃមាស រសជាតិពិសេសតម្លៃសមរម្យ

គ្រាន់តែលឺឈ្មោះកាហ្វេដ៏ប្លែកនេះ អាចនិយាយបានថាអ្នកម្លុកបុរីកីឡាច្បាស់ជាស្គាល់មិនខានព្រោះពេញនិយមខ្លាំងនៅហាង Emma 17 Cafe House ស្ថិតនៅផ្លូវ២១១ កែងផ្លូវ១៣៤ ក្រោយបុរីកីឡាយើងនេះ។ និយាយពីថាកាហ្វេនៅទីនេះពេញនិយមណាស់ មិនថាចាស់មិនថាក្មេងតែងកុម្ម៉ងញ៊ាំ និងទៅញ៊ាំនៅហាងផ្ទាល់ពេញៗរាល់ថ្ងៃ ហើយអ្វីដែលគួរចាប់អារម្មណ៍ទៀតនោះគឺ កាហ្វេពងមាន់ កាពូជីណូនំសរសៃមាស និងតែមេអំបៅទឹកដោះគោសូកូឡា ទាំង៣មុខនេះគឺជាប់ឈ្មោះលក់ដាច់ខ្លាំងប្រចាំហាងតែម្ដង។​

ហាង Emma 17 Cafe House
ហាង Emma 17 Cafe House
ហាង Emma 17 Cafe House

បើតាមព័ត៌មានដែលម្ចាស់ហាងបានខ្សឹបប្រាប់Admin នោះគឺថា Emma 17 Cafe House ទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះដោយសារមានតម្លៃសមរម្យ ១កែវត្រឹមតែ ៥ពាន់រៀលតែប៉ុណ្ណោះ និងរឿងសំខាន់មួយទៀតគឺរសជាតិ។ ហើយអាថ៌កំបាំងដែលធ្វើអោយកាហ្វេមានរសជាតិឆ្ងាញ់ចាប់មាត់នោះ ព្រោះតែEmma 17 Cafe House បានជ្រើសរើសយកទឹកដោះគោខាប់My Boy យកមកប្រើប្រាស់។ ដឹងអាថ៌កំបាំងពិសេសបែបនេះសម្រាប់អ្នកដែលបើកកាហ្វេ ពិតជាពិសេសហ្មងគ្រាន់តែជ្រើសរើសទឹកដោះគោខាប់My Boy នោះនឹងធ្វើអោយរសជាតិពិសេសថ្វេដង។

ហាង Emma 17 Cafe House
ហាង Emma 17 Cafe House
ហាង Emma 17 Cafe House

តោះ ស្គាល់ហាងកាហ្វេឆ្ងាញ់ ចង់មកសាកមកវឺតៗមកជាពិសេសត្រូវភ្លក្សកាហ្វេពងមាន់ កាពូជីណូនំសរសៃមាស និងតែមេអំបៅទឹកដោះគោសូកូឡា ព្រោះសុទ្ធតែរសជាតិពិសេសមានជាតិទឹកដោះគោខាប់យ៉ាងផ្អែមជាប់មាត់?៕

ហាង Emma 17 Cafe House
ហាង Emma 17 Cafe House
ហាង Emma 17 Cafe House
ហាង Emma 17 Cafe House

ហាង Emma 17 Cafe House
ទីតាំង៖ ស្ថិតនៅផ្លូវ២១១ កែងផ្លូវ១៣៤ ក្រោយបុរីកីឡា
លេខទូរសព្ទ៖ 098 555 777 / 012 233 626

វីដេអូ៖