ញ៉ាំស្ទើររាល់ថ្ងៃ តែមិនដឹងថាសៀវម៉ៃគេធ្វើអ៊ីចឹងសោះ

ចូលចិត្តញ៉ាំណាស់ ជាពិសេសនៅហាងសៀវម៉ៃរាត្រី ដាក់ឆាខ្វៃមក មេឃភ្លៀងរលឹមៗអ៊ីចឹងអី ញ៉ាំហើយបែកញើសជោគហ្មង។ តាមពិតទៅសៀវម៉ៃក៏មិនពិបាកធ្វើណាស់ណាដែរ ចង់ធ្វើញ៉ាំខ្លួនឯងនៅផ្ទះក៏បានដែរ មើលតែរូបមន្ត និងគ្រឿងផ្សំនៅខាងក្រោមនេះទៅចេះធ្វើហើយ៖

គ្រឿងផ្សំ៖

  • បង្គាស្រស់ ៣ ខាំ ហាន់ជាគ្រាប់ៗ
  • មឹកបំពង់ ៣ ខាំ ហាន់ជាគ្រាប់ៗ
  • សាច់ជ្រូកចិញ្រ្ចាំ ៣ ខាំ
  • ផ្សិតខ្មៅ (ផ្សិតតុងកូវ) ២ ខាំ កាត់ដើមវាចេញ យកតែក្បាល
  • ការ៉ុត ១ ខាំ ហាន់ជាគ្រាប់ៗ
  • ទំពាំងកំប៉ុង ១ ខាំ ហាន់ជាគ្រាប់ៗ
  • ខ្ញីចិញ្រ្ចាំ កន្លះខាំ
  • ស្លឹកខ្ទឹមកាត់ខ្លីៗ
  • អំបិល ១ ចុងស្លាបព្រាកាហ្វេ
  • ម្រេចម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ ស្លាបព្រាបាយ
  • ប្រេងល្ងរ ១ ស្លាបព្រាកាហ្វេ
  • ម្សៅឆា ២ ស្លាបព្រាបាយ
  • សម្បកគាវព៌ណលឿង
  • ប្រេងឆា

វិធីធ្វើ៖

១. ដាំទឹកឲ្យពុះដាក់ស្រុះ បង្គារ មឹក ផ្សិតខ្មៅ ការ៉ុត និងទំពាំង ប្រហែលជា ២ នាទី សឹមស្រង់វាយកទៅដាក់ក្នុងទឹកត្រជាក់វិញ រួចពូតទឹកចេញឲ្យអស់ ចាក់ចូលចានជាមួយសាច់ជ្រូក ខ្ញី និង ស្លឹកខ្ទឹម

២. ផ្សំរសជាតិដោយ អំបិល ស្ករ ម្រេច ម្សៅស៊ុប ប្រេងខ្យង ប្រេងល្ងរ និងម្សៅឆាច្របល់ចូលគ្នាអោយសព្វ រួចយកសម្បកគាវមកខ្ចប់


៣. យកស្លឹកចេក ឬក្រដាសទ្រាប់នំ លាបប្រេងឆាបន្តិច តំរៀបលើចានចំហុយ រួចយកសៀវម៉ៃតំរៀបពីលើ
៤. ដាំទឹកឲ្យពុះ រួចដាក់សៀវម៉ៃចំហុយរហូតដល់ឆ្អិន ទទួលទានសៀវម៉ៃជាមួយទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃខ្ញី និងទឹកសៀងផ្អែម ឬទឹកម្ទេស តាមចំណូលចិត្ត។

ពេលយប់ឡើងឃ្លានសៀវម៉ៃ និងស៊ុបខួរ តើដឹងអត់ថាក្នុងភ្នំពេញយើង កន្លែងណាមានលក់?

ថាអត់ឃ្លានមួយម៉ាត់ទៅ អ្នកចូលចិត្តញ៊ាំអីពេលយប់! និយាយទៅអ្នកដែលចូលចិត្តញ៊ាំអីពេលយប់ ច្បាស់ជាធ្លាប់ស្គាល់អារម្មណ៍មួយនេះហើយ ឃ្លានម្តងៗ បើមិនបានញ៊ាំគឺដេកមិនខ្ចីលក់ទេ ហើយបើអ្នកមានចំណូលចិត្តញ៊ាំរបស់ញ៊ាំក្តៅៗ ដូចជាសៀវម៉ៃ ស៊ុបខួរ បាយមាន់ហៃណាំអី ប្រហែលជាពិបាកបន្តិចហើយ ប្រសិនបើមិនទាន់ស្គាល់កន្លែងមួយនេះ គឺហាង សៀវម៉ៃរាត្រី​បើកលក់រាល់យប់តែម្តង លក់ទល់ភ្លឺ អត់បញ្ហាទេ។

ហាង សៀវម៉ៃរាត្រី
ហាង សៀវម៉ៃរាត្រី
ហាង សៀវម៉ៃរាត្រី

ហាង សៀវម៉ៃរាត្រី​ មានមុខម្ហូបជាច្រើនមុខ សុទ្ធសឹងតែជាម្ហូបក្តៅៗ ត្រូវម៉ាច់សម្រាប់បងប្អូនដែលនិយមចូលចិត្តញ៊ាំអាហារពេលយប់ ធានាមិនអោយខកបំណងទេ ។ ជឿជាក់ថាបងប្អូនមួយចំនួនធំ ក៏ប្រាកដជាបានស្គាល់ហាង​ សៀវម៉ៃរាត្រីនេះ ដោយសារតែគាត់បើកលក់យូរឆ្នាំមកហើយដែរ ភាគច្រើនតែ នឹកឃើញសៀវម៉ៃ គាវ និងស៊ុបខួរ គឺនឹកដល់ហាងនេះមុនគេ ហើយសម្រាប់រសជាតិ និងតម្លៃ គឺសមរម្យអាចទទួលយកបាន ។

ហាង សៀវម៉ៃរាត្រី
ហាង សៀវម៉ៃរាត្រី
ហាង សៀវម៉ៃរាត្រី

ស្ថិតក្នុងរាជធានីភ្នំពេញយើង សម្រាប់បងប្អូនដែលចង់ញ៊ាំ សៀវម៉ៃ, គាវ ,ខួរចំហុយ, ហាកាវ , បាយផាក់ឡូវ , បាយសាច់ទា, បាយសាច់ជ្រូកចៀនពងទា, បាយមាន់ស្ងោរ​ ពេលយប់ឡើងនឹកឃ្លាន កុំមើលរំលងកន្លែងមួយនេះ ចង់ទៅញ៊ាំម៉ោងប៉ុន្មានក៏បាន លក់ទល់ភ្លឺតែម្តង។

ហាង សៀវម៉ៃរាត្រី
ហាង សៀវម៉ៃរាត្រី
ហាង សៀវម៉ៃរាត្រី
ហាង សៀវម៉ៃរាត្រី

ហាង សៀវម៉ៃរាត្រី
Tel៖  098 434 444
ទីតាំង៖ ផ្ទះលេខ 310 ផ្លូវលេខ 240 សង្កាត់ចតុមុខ ខណ្ឌដូចពេញ

វិដេអូ៖

https://youtu.be/VqQzXuvnVkE

ក្នុងមួយថ្ងៃលក់មិនក្រោម៤០០ក្បាលនោះទេ សម្រាប់ហាង ទាដុតតាចិន រសជាតិតៃវ៉ាន់ មួយកន្លែងនេះ!

មិនមែនជារឿងងាយទេ ដែលរបរលក់ទាដុត យីហោរ ទាដុតតាចិន រសជាតិតៃវ៉ាន់ ទទួលបានការគាំទ្រខ្លាំង លក់ដាច់រាប់រយក្បាលក្នុងមួយថ្ងៃៗ! ប្រែក្លាយពីតូបលក់ទាដុតតូចមួយ មកបើកជាកន្លែងដែលធំ ហើយមាន២សាខាថែមទៀតផងក្នុងរាជធានីភ្នំពេញ។

តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់

លោកអ្នកមួយចំនួនធំប្រហែលជាធ្លាប់បានស្គាល់ ហាងទាដុតតាចិន រសជាតិតៃវ៉ាន់ ដែលមានទីតាំងនៅផ្លូវ១០០៣ បើកលក់ជាង៤ឆ្នាំមកហើយ ដែលភាគច្រើនគេនិយមថាមានរសជាតិឆ្ងាញ់ល្បីត តគ្នាពីរសជាតិទាដុតក្នុងពាងរបស់គាត់ ញ៊ាំទៅមានរសជាតិឆ្ងាញ់ប្លែក ភាគច្រើនអ្នកដែលរវល់ ខ្ជិលចម្អិនម្ហូប​ ឬក៏មានការជួបជុំបងប្អូនម្តងៗ គាត់ច្រើនតែទិញខ្ចប់យកទៅញ៊ាំជាញឹកញាប់ ដោយសាររសជាតិទាដុ របស់ហាងគាត់ ញ៊ាំជាមួយបាយក៏ត្រូវ ក្លែមក៏ត្រូវ ចង់ហិរតិចក៏បាន ហិរខ្លាំងក៏បាន។

តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់

របរទាដុតក្នុងពាង យីហោទាដុតតាចិន រសជាតិតៃវ៉ាន់ បច្ចុប្បន្នមាន២សាខា ដែលសាខាទី១នៅផ្លូវសែនសុខ កែងផ្លូវ១០០៣ ផ្លូវទៅផ្សារអ៊ីអន ហើយមួយសាខាទៀតនៅផ្លូវលូរ៥ ។ សម្រាប់ហាង ទាដុតតាចិន រសជាតិតៃវ៉ាន់ បច្ចុប្បន្ននេះ ក៏បានបន្ថែមរសជាតិច្រើនមុខផងដែរ ដើម្បីតម្រូវទីផ្សារអតិថិជន ដែលម្ហូបថ្មីៗមានដូចជា៖ ទាដុតតៃវ៉ាន់ ទាដុតហុងកុង ជើងទា ស្លាបទា មាន់។ ហើយបើនិយាយពីសេវាកម្មវិញ ធានាជូនតែម្តង មិនចាំយូរ បុគ្គលិករួសរាយរាក់ទាក់ រហ័សទាន់ចិត្តតែម្តង កុម្មង់ភ្លាមចេញភ្លេត។

តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
តូប ទាដុតតាចិន រសជាតិតៃវ៉ាន់

តូប ទាដុតតាចិន រសជាតិតៃវ៉ាន់
ទីតាំង៖ ផ្លវ១០០៣ កែងផ្លូវ១៩៨៦
លេខទូរសព្ទ៖ 086 61 63 23

វិដេអូ៖

មិនស្រៀវមាត់ ម៉េចហៅថា ហាងផ្ទះម្ទេស!???គ្រឿងបុក គ្រឿងញាំ ទុកចិត្តចុះ!

គ្រាន់តែលឺឈ្មោះផ្ទះម្ទេស មាត់ចាប់ផ្តើមស្រៀវបណ្តើរៗហើយ?? និយាយពីមុខម្ហូបគឺថា ទំនងគ្រប់ឈុត សុទ្ធតែរបស់ញ៊ាំដែលបងស្ត្រីៗ ឃើញហើយទ្រាំអត់ញ៊ាំមិនបាន ចាំAdmin ប្រាប់ត្រួសៗ ថាមានមុខម្ហូបអ្វីខ្លះ សម្រាប់ហាងផ្ទះម្ទេស​ មានមុខម្ហូបដូចជា៖ មានកំពីសលោត ក្តាមពង បុកល្ហុងset សាច់ចៀមអាំង ឈុតគ្រឿងសមុទ្រ ស៊ុបខួរ បង្គាត្រាំទឹកកក? ។

ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស

Admin សរសេរបណ្តើរ ស្រៀវមាត់បណ្តើរហើយ ដោយសារតែគ្រប់ឈុត គ្រប់មុខម្ហូបដែលមាននៅក្នុងហាង ទំនងគួរអោយចង់ញ៊ាំណាស់ ហើយរសជាតិវិញAdmin សាករួចហើយ គឺឆ្ងាញ់បែបហិរៗ? ហើយបើនិយាយពីអតិថិជនវិញគឺ គាំទ្ររសជាតិមុខម្ហូបនៅហាងផ្ទះម្ទេសនេះណាស់ ភ្ញៀវពេញៗហាង មិនតែប៉ុណ្ណោះមានទាំងសេវាដឹកជញ្ជូន កម្មង់មកជាហូរហែរថែមទៀតផង។

ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស

សម្រាប់ហាងផ្ទះម្ទេស បច្ចុប្បន្នមានរហូតដល់ ៣សាខា ដែលផ្តល់ភាពងាយស្រួលដល់ អតិថិជនដែលនិយមចូលចិត្តរសជាតិគ្រប់មុខម្ហូប របស់ហាងផ្ទាល់ មិនបាច់ធ្វើដំណើរឆ្ងាយ អាចមករកញ៊ាំក្បែរផ្ទះបាន ហើយប្រសិនបើលោកអ្នករវល់និងការងារ ឬមិនចង់ចេញក្រៅ លោកអ្នកក៏អាចធ្វើការកុម្មង់ទិញផ្ទាល់យកទៅញ៊ាំនៅផ្ទះក៏បានដែរ សម្រាប់ហាងក៏មានសេវាកម្មដឹកជញ្ជូនផងដែរ។

ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស

ហាង ផ្ទះម្ទេស
លេខទូរសព្ទ៖070 770 808
ទីតាំង៖
ផ្ទះលេខ23 ផ្លូវ261 សង្កាត់ទឹកល្អក់ទី2 ខណ្ឌទួលគោក

វិដេអូ៖

ឆ្ងាញ់មាត់អស់ទាស់ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ចម្អិនដោយបន្លែត្រីសាច់ធម្មជាតិ១០០% នៅផ្សារអាហារសុវត្ថិភាព

ពិតជាពិសេសណាស់ សម្រាប់អ្នកដែលចូលចិត្តចេញញ៊ាំអាហារនៅខាងក្រៅ ពេលនេះអោយតែបានមកដល់ ផ្សារ អាហារសុវត្ថិភាព គឺទទួលបានទាំងម្ហូបឆ្ងាញ់ៗ និងបន្លែត្រីសាច់ធម្មជាតិ១០០%ដែលល្អសម្រាប់សុខភាព។ អ្វីដែលកាន់តែពិសេសរាល់ការចំណាយ១០ដុល្លា និងទទួលបានសន្លឹកឆ្នោតផ្សងសំណាងសម្រាប់ការចាប់រង្វាន់យកទូរសព្ទOppo ចំនួន ៣រង្វាន់, ក្រូចពោធ៍សាត់ ១០រង្វាន់ និងម្រេច៥០០ក្រាម ២០រង្វាន់ សម្រាប់ការចាប់រង្វាន់នេះគឺមាននៅរៀងរាល់ចុងខែ។

ផ្សារ អាហារសុវត្ថិភាព
ផ្សារ អាហារសុវត្ថិភាព
ផ្សារ អាហារសុវត្ថិភាព

ផ្សារ អាហារសុវត្ថិភាព មានលក់នូវអាហារ ៣ពេលគឺអាហារពេលព្រឹក អាហារពេលថ្ងៃ និងអាហារពេលល្ងាច។ សម្រាប់អាហារពេលព្រឹក និងពេលថ្ងៃគឺមានមុខម្ហូបច្រើនមុខសម្រាប់លោកអ្នកជ្រើសរើសតាមចំណូលចិត្ត។ សម្រាប់អាហារពេលល្ងាចវិញ អ្វីដែលពិសេសជាងគេនោះគឺស៊ុបស៊ូគី ដ៏មានរសជាតិឆ្ងាញ់ដែលអ្នកទាំងអស់គ្នាមិនគួររំលង ព្រោះថាទឹកស៊ុបស៊ូគីនេះ គឺមិនមានការប្រើប្រាស់ប៊ីចេង រីឯប្រហិតត្រី និងប្រហិតសាច់គោគឺធ្វើដោយខ្លួនឯងប្រកបដោយអនាម័យខ្ពស់ និងមានរសជាតិឆ្ងាញ់។

ផ្សារ អាហារសុវត្ថិភាព
ផ្សារ អាហារសុវត្ថិភាព
ផ្សារ អាហារសុវត្ថិភាព

ក្រៅពីមានលក់ម្ហូបអាហារទាំង៣ពេល ផ្សារ អាហារសុវត្ថិភាព ក៏មានលក់បន្លែផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រស្រស់ ដែលសុទ្ធតែជាផលិតផលក្នុងស្រុកធម្មជាតិពិតៗ១០០% គ្មានជាតិគីមី ល្អសម្រាប់សុខភាពដែលទទួលបានការចូលរួមគាំទ្រដោយ (ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច IFAD) ផងដែរ។ តោះ ស្គាល់កន្លែងដែលពិសេសល្អសម្រាប់សុខភាពបែបនេះ នៅចាំអីទៀតមកញ៊ាំអាហារនៅទីនេះផ្ទាល់ក៏បាន រឺក៏មកទិញបន្លែ ផ្លែឈើ ត្រីសាច់ យកទៅធ្វើម្ហូបនៅផ្ទះដោយខ្លួនឯងក៏បាន នោះនឹងទទួលបានសុខភាពល្អ?៕

ផ្សារ អាហារសុវត្ថិភាព
ផ្សារ អាហារសុវត្ថិភាព

ផ្សារ អាហារសុវត្ថិភាព
លេខទូរសព្ទ៖ 099 632 366
ទីតាំង៖ ចុះពីស្ពានជ្រោយចង្វារដល់រង្វង់មូលព្រហ្មមុខបួនបត់ស្ដាំចម្ងាយ១៥ម៉ែត្រ(នៅខាងស្ដាំដៃ)
ផែនទី៖ ចុចទីនេះ

វីដេអូ​៖

ចង់បែបអន្លក់បែបខ្មែរ ឬហឹរៗបែបថៃ! ទៅបាយថ្ងៃត្រង់ ២ កន្លែងនេះកុម្ម៉ង់បានតាមចិត្ត

ថ្ងៃ​ត្រង់​ឡើង​ច្បាស់​ជា​ពិបាក​ចិត្ត​មិន​ដឹង​ទៅ​ញ៉ាំ​បាយ​នៅ​ណា​ហើយ​មែន​អត់​? ជា​ពិសេស​អ្នក​ធ្វើ​ការ​ និង​រៀន​​ឆ្ងាយ​ៗ​ពី​ផ្ទះ​។​ យូរ​ៗ​ញ៉ាំ​តែ​ម្ហូប​ដដែល​ៗ​ ថ្ងៃ​ខ្លះ​ទិញ​ស្រូប​ពី​ព្រឹក​មក​ញ៉ាំ​ទៀត​ ល្មម​តែ​ដល់​ម៉ោង​ញ៉ាំ​លែង​ឆ្ងាញ់​បាត់​។​ ឈប់​ពិបាក​ទៅ​ ចង់​អា​បែប​ម៉េច​ បែប​ខ្មែរ​ ឬ​ បែប​ថៃ​ មើល​មុខ​ម្ហូប ២ ហាង​នេះ​លេង​ៗ​សិន​ទៅ​។​

ផ្ទះ​បាយ​មង្គល

ចង់​ញ៉ាំ​ម្ហូប​ខ្មែរ​ ចង់​ញ៉ាំ​ទឹក​គ្រឿង​អន្លក់​បន្លែ​ធម្មជាតិ​ៗ មិន​ដឹង​ទៅ​ញ៉ាំ​នៅ​ទី​ណា​មែន​អត់​ ពេល​នេះ​លែង​ជា​បញ្ហា​ទៀត​ហើយ ​ផ្ទះ​បាយ​មង្គល គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។បើក​​រៀង​រាល់​ថ្ងៃ​ មាន​​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទឹក​គ្រឿង​បន្លែ​អន្លក់​ធម្មជាតិ​ៗ និង​ម្ហូប​ខ្មែរ​ឆ្ងាញ់ៗ​ បែប​ជន​បទ​ស្រុក​ស្រែ​ជា​ច្រើន​មុខ​។បន្ថែម​ពី​នេះ​ហាង​ក៏​មាន​ប្រភេទ​អាហារ​សម្រន់​សម្រាប់​ថ្ងៃ​រសៀល​មាន​ដូច​ជា​៖ នំ​បញ្ចុក​សម្ល​ខ្មែរ​ សម្លរ​កា​រី​ បុក​ល្ហុង​ ស្លាប​មាន់​អាំង​ ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាប់​ចិត្ត។ បើក​ចាប់​ពី​ម៉ោង​ ៦:៣០ ព្រឹក​ ដល់​ ៧:៣០ យប់។

ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល

ហាង ផ្ទះបាយមង្គល
លេខ​ទូរសព្ទ​ 096 533 7976 / 010 296 568 / 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ 94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី សាខាទី7)

ផ្ទះ​បាំង​កក

ឃើញ​មាន​លក់​ប្រភេទ​អាហារ​បុក​ៗ​ច្រើន​មុខ​អ៊ីចឹង​មែន​ តែ​ផ្ទះ​បាំង​កក​ ក៏​មាន​លក់​អាហារ​ថ្ងៃ​ត្រង់​ ដែល​កុម្ម៉ង់​ភ្លាម​ធ្វើ​ភ្លាម​ដែរ​ បើ​និយាយ​ពី​រសជាតិ​វិញ​គឺ​បែប​ថៃ​តែ​ម្តង​ ហឹរៗ​ឆ្ងាញ់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ហឹរ​ៗ​ទៅ​សាក​ដឹង​តែ​ត្រូវ​ហ្មង​។​ ​ផ្ទះ​បាងកក ក៏​មាន​​លក់​អាហារ​ជា​ច្រើន​ប្រភេទ​ទៀតដូចជាបង្គាទឹកត្រីខៀវ បុក​ល្ហុង​ព្រៃ បុក​ល្ហុង​កំពឹស​លោត​ ផាត់​ថៃ ឬ​ ផាត់​ម្រះ​ព្រៅ​ និង​ បុក​ល្ហុង​បុរាណ​ ដែល​ជា​អាហារ​ពិសេស​ក្នុង​ហាង​តែម្តង។ ​​បន្ថែម​ទៀត​នោះ​ក៏​មាន​មុខ​ម្ហូប​បុក​រួម​ (បុក​ល្ហុង​សាប់) បាយ​ឆា​ណែម​បុកងាវ​ សាច់​ជ្រូក​បំពង​ទឹក​ជ្រលក់​ពិសេស​ និង​ គូ​ស្នេហ៍​គូ​ជំលោះ​។

ផ្ទះបាងកក
ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ផ្ទះបាងកក
ផ្ទះបាងកក

ហាង ផ្ទះបាងកក
លេខទូរសព្ទ៖ 081 456 556 / 099 563 289 / 096 2 456 282
ទីតាំង៖ ស្ថិតនៅលើផ្លូវសុធារស ទល់មុខសួនសកលវិទ្យាល័យបៀលប្រាយមាត់ទន្លេរ ជិតបៀលឌិងចាស់

រៀនធ្វើពពុះសណ្តែកញ៉ាំខ្លួនឯងវិញ ទិញគេខ្លាចប៉ះរបស់គីមី

ពពុះ​សណ្តែក​គេ​ធ្វើ​ពី​សណ្តែក​ មិន​មែន​ធ្វើ​ពី​ពពុះ​ទឹក​ទេ​ កុំ​ច្រឡំ​ (និយាយ​លេង​ទេ)។​ ដូច​ដឹង​ហើយ​ព័ត៌​មាន​ទើប​តែ​ឃើញ​ថ្មី​ៗ​ កន្លែង​ធ្វើ​ពពុះ​សណ្តែក​លក់​មាន​ប្រើ​គីមី​ច្រើន​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​អ្នក​ញ៉ាំ​បាន​។​ របស់​ទិញ​គេ​មិន​អាច​ទុក​ចិត្ត​បាន​ ១០០% ដូច​របស់​​យើង​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​ទេ​ បើ​ចូល​ចិត្ត​ហើយ​ឧស្សាហ៍​ទិញ​គេ​ញ៉ាំ​ សាក​ប្តូរ​មក​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​វិញ​មើល​ មិន​ពិបាក​ទេ​។

No photo description available.

គ្រឿង​ផ្សំ​៖

  • សណ្តែក​សៀង​ ១ កំប៉ុង​ទឹក​ដោះ​គោ​ខាប់​
  • ទឹក​ ១ លីត្រ
Image may contain: food and indoor

វិធី​ធ្វើ​៖

១. ត្រាំ​សណ្តែក​ចោល​យ៉ាង​តិច​ ៣ ម៉ោង​ សឹម​លាង​ទឹក​ឲ្យ​ស្អាត​ រួច​យក​មក​កិន​ជា​មួយ​ទឹក​ ១ លីត្រ បន្ទាប់​មក​ច្រោះ​យក​កាក​សណ្តែក​ចេញ​

២.​ ចំពោះ​ការ​ចំហុយ​សណ្តែក​ ត្រូវ​តែ​ប្រើ​ថាស​ដាក់​លើ​មាត់​ឆ្នាំង​ដែល​មាន​ទឹក​ដាំ​ពុះ​

Image may contain: food and indoor

៣. ចាក់​ទឹក​សណ្តែក​ ២ វែង​លើ​ថាស​ ពេល​ទឹក​សណ្តែក​ក្តៅ​ បន្ថយ​ភ្លើង​ រួច​ថែម​ ២ វែក​ទៀត​ រង់​ចាំ​ឲ្យ​កក​មុខ​លើ​​ សឹម​ឆ្កឹះ​វា​ឡើង​ (ត្រូវ​ប្រយ័ត្ន​ ព្រោះ​ខ្លាច​ពពុះ​សណ្តែក​រហែក)។​ ពេល​បក​បាន​ ១ បន្ទះ​ហើយ​ត្រូវ​បន្ត​ធ្វើ​បែប​នេះ​រហូត​ដល់​អស់​ទឹក​សណ្តែក​

Image may contain: food

៤. បន្ទាប់​ពី​បក​បាន​ពពុះ​សណ្តែក​ហើយ​ ត្រូវ​យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ក្រៀម​ល្អ​ ទើប​ទុក​បាន​តយូរ​។ ​

Image may contain: indoor

បញ្ជាក់​៖ បើ​ចង់​ឲ្យ​ពពុះ​សណ្តែក​ឆាប់​កក អាច​ប្រើ​កង្ហារ​បក់​ជំនួយ​បាន​។

Image may contain: food

ប្រភព៖ Rattana Keo

កុំអោយទំនេរដៃ សាកធ្វើនំចាខ្វៃទុកញ៉ាំជាមួយកាហ្វេ ដោយខ្លួនឯងម្ដងមើល៎?

ចាប់អារម្មណ៍អ្នកចូលចិត្តញ៊ាំកាហ្វេ ពេលទំនេរសាករៀនធ្វើនំចាខ្វៃទុកជ្រលក់ញ៊ាំ ដឹងតែឆ្ងាញ់ហើយបានបញ្ចេញស្នាដៃដោយខ្លួនឯងទៀត ដោយមិនចាំបាច់ទិញគេនោះទេ។ ម៉ោះ សម្រាប់អ្នកដែលចង់រៀនធ្វើមកមើលពីគ្រឿងផ្សំ និងរបៀបធ្វើនៅខាងក្រោមនេះ។

រូបភាព៖ I love food

គ្រឿងផ្សំដែលត្រូវមាន៖

  • មេនំបុ័ង ៤ក្រាម
  • ម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុក​ច្របាច់​ម្សៅ
  • ម្សៅដុតនំ (baking soda) ១០ក្រាម
  • ប្រេងសម្រាប់ចៀនឬបំពង
  • ស្ករ ១៥ក្រាម
  • ទឹកដោះគោ ១៧៥ក្រាម
  • អំបិល ៥ក្រាម
រូបភាព៖ I love food
រូបភាព៖ I love food

របៀបធ្វើ៖

  • លាយម្សៅដុតនំ​ជាមួយ​ស្ករ បន្ទាប់មក​កូរមេបុ័ង​ជាមួយ​ទឹកដោះគោ​ឱ្យរលាយសព្វល្អ
  • បន្ទាប់មកចាក់​ទឹកដោះគោចូល​ក្នុងចាន​ជាមួយ​នឹងម្សៅ
  • ធ្វើការច្របាច់ម្សៅរហូតទន់​ចូលគ្នាល្អ បន្ទាប់មកយកម្សៅ​ទៅអប់ ពេល​ម្សៅរីកធំ យកម្សៅ​ចេញ​រយម្សៅមី​ពីលើរួច​ច្របល់​រហូត​ម្សៅស្វិត​ រួច​យក​ទៅ​អប់​ទុក​រយៈពេល១៥-២០នាទីអោយម្សៅ​ឡើង​ម្ដង​ទៀត
  • បន្ទាប់មកត្រូវលាបប្រេងតិច​លើជ្រុញ យកម្សៅ​មកលុញ​ឱ្យស្ដើង​ល្មម ប្រើកាំបិត​ដើម្បី​កាត់ម្សៅ​កម្រាស់ ១សម និងប្រវែង ៥-៨សម
  • ចាក់ប្រេងបំពងចូលខ្ទះទុកអោយឡើង​សីតុណ្ហភាពដល់ ៨០អង្សាសេ បន្ទាប់មក​យកម្សៅ​ដាក់​ចូលបំពងរហូតដល់ឡើង​ពណ៍ដល់ឆ្អិន ធ្វើការស្រង់ចេញអោយស្ងួតប្រេងរួចជាការស្រេច៕

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី?។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ហើយបើបានញ៊ាំជាមួយទឹកក្រូចអាយ៍កូឡាទៀតកាន់តែអ៊ែម។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយសរសើរ ចឹងចង់ដឹងថាពិសេសចឹងមែនអត់ ល្ងាចនេះឌុបគ្នាមកញ៊ាំមក ព្រោះថាតម្លៃក៏សមរម្យសម្រាប់១មុខ ១ចានតម្លៃត្រឹមតែ៥ពាន់រៀលតែប៉ុណ្ណោះ ជុំគ្នាដាក់ម៉ាឆ្ងាញ់មាត់ឲ្យណាណីម្ដងមើល?៕

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២ ក្រោយវត្តនិរោធ៍

វីដេអូ៖

មានរឿងអីកើតឡើងចំពោះរាងកាយ បើយើងផឹកល្មៀតទឹកដោះគោរាល់យប់មុនចូលគេង?

ទឹក​ដោះ​គោ​ពណ៌​មាស​ ​បាន​មក​ពី​ការ​លាយ​ម្សៅ​ល្មៀត​កន្លះ​ស្លាប​ព្រា​បាយ​ ជា​មួយ​នឹង​ទឹក​ដោះ​គោ​ ១ កែវ​។​ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​នឹង​ធ្វើ​កិច្ចការ​ជា​ច្រើន​ និង​សំខាន់​ៗ​ពេល​យើង​កំពុង​គេង​លក់​យ៉ាង​ស្កប់​ស្កល់​។​ បើ​សិន​ជា​យើង​ញ៉ាំ​វា​រាល់​ថ្ងៃ​ វា​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ សម្អាត​ជាតិ​ពុល​ក្នុង​រាង​កាយ​តាម​រយៈ​ថ្លើម​ ហើយ​វា​ក៏​អាច​ជួយ​ការពារ​មហារីក​បាន​ដែរ​។​ លើស​ពី​នេះ​ម្សៅ​ល្មៀត​លាយ​ទឹក​ដោះ​គោ​ នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ​យើង​​ដូច​ជា​៖

What Can Happen to Your Body If You Drink Turmeric Milk Before Bedtime

១. សម្អាត​ជាតិ​ពុល​ក្នុង​ថ្លើម

​២. កាត់​បន្ថយ​ការ​រលាក​ក្នុង​ខ្លួន

៣. រាង​កាយ​យើង​នឹង​ប្រឆាំង​ជា​មួយ​បាក់​តេរី​បាន​ល្អ

What Can Happen to Your Body If You Drink Turmeric Milk Before Bedtime

៤. ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក

៥. កាត់​បន្ថយ​ខ្លាញ់​ក្នុង​ខ្លួន

៦. បេះដូង​នឹង​ចាប់​ផ្តើម​មាន​សុខភាព​ល្អ​ និង​រឹង​មាំ​ជាង​មុន

៧. ខួរ​ក្បាល​នឹង​មាន​សុខភាព​ល្អ​ ហើយ​សកម្ម​ជាង​មុន

៨. ប្រព័ន្ធ​ការ​ពារ​រឹង​មាំ​ជា​មុន

៩. ឆ្អឹង​នឹង​ចាប់​ផ្តើម​កាន់​តែ​រឹង​មាំ។

What Can Happen to Your Body If You Drink Turmeric Milk Before Bedtime