ប្លែកមែនបុកក្ដាមស្រែ គ្រឿងផ្សំថៃរសជាតិបែបខ្មែរ ដាក់មួយឈុតជក់មាត់ហូរញើស??​

គ្រាន់តែលឺថា បុកក្ដាមស្រែ សម្រាប់អ្នកដែលចូលចិត្តញ៊ាំបុកល្ហុង​ច្បាស់ជាស្គាល់ហើយព្រោះថាហាងមួយនេះថ្វីដៃបុកមិនធម្មតាទេ ល្បីទទួលបានការគាំទ្រខ្លាំងណាស់ គឺថាភ្ញៀវពេញៗហាងរាល់ថ្ងៃ។ ណ្ហើយ ថ្ងៃអាទិត្យបែបនេះផង នារីៗដែលចង់ញ៊ាំបបួលគ្នាមកដាក់ម៉ាឆ្ងាញ់មាត់មកណា។​

ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)

មិនបាច់បារម្ភទេមកដល់ហាង បុកក្ដាមស្រែ ធានាថាមិនអោយខកបំណងនោះទេព្រោះថារបស់ញ៊ាំមានមិនចេះខ្វះទេមានទាំងបុក មានទាំងអប និងមានទាំងអាំង។ ចាំAdmin បង្ហើបអោយដឹងរបស់ឆ្ងាញ់ប្រចាំហាងតិចចុះគឺមានដូចជា៖ បុកក្ដាមស្រែ បុកងាវ បុកក្ដាមសេះ បុកបង្គា បុកប៉ាតេ បុកត្រីសាម៉ុន រសជាតិសុទ្ធតែពិសេសអស់ស្ទះហើយ។

ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)

ក្រៅពីនេះក៏មានជាច្រើនមុខទៀត ខ្យងអប ងាវអប លៀសអប ក្ដាមស្រែអប ក្ដាមអបមីសួរ ក្ដាមឆាពិសេស ជើងមាន់អាំង ស្លាបមាន់អាំង និងសាច់ជ្រូកអាំង គឺថាច្រើនមុខណាស់ចង់មួយណាកុម្ម៉ង់មួយហ្នឹងដឹងតែពេញស្ដូកហ្មង។ លឿនៗមកថ្ងៃអាទិត្យបែបនេះ ចេញមកវឺតៗមកដាក់មួយឈុតពីរអោយឆ្ងាញ់មាត់បែកញើសហូរញើសម្ដងមើល៎?៕

ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)

ហាង បុកក្ដាមស្រែ(សាខា ភ្នំពេញ)
លេខទូរសព្ទ៖ 092 168 616 / 070 680 881
ទីតាំង៖ ផ្ទះលេខ១០ ផ្លូវ១៨៣ សង្កាត់ទំនប់ទឹក រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ

ឮល្ហៀកៗជិតបានឈប់ទៀតហើយគ្នាយើង! ៣ កន្លែងនៅកំពត ទៅដេកលេងឲ្យស្រឡះខួរ ដើរញ៉ាំម្ហូបឲ្យឆ្ងាញ់មាត់

ទាំង Admin ទាំង​គេ​ជ្រួល​ជ្រើម​រឿង​ដើរ​លេង​បណ្តោយ​ ព្រោះ​ឮ​ថា​គេ​ជិត​ឲ្យ​ឈប់​សង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​វិញ​ហើយ​។​ ត្រៀម​មើល​កន្លែង​បណ្តើរ​ៗ​ទៅ​ មើល​តែ​ដឹង​ថ្ងៃ​ច្បាស់​ហើយ​កក់​យក​ហ្មង​ បើ​ថា​មិន​ដឹង​ទៅ​ណា​ ម៉ោះ​ជិះ​រថភ្លើង​ទៅ​កំពត​ហ្អី​! ជា​ពិសេស​អ្នក​មិន​បាន​សាក​រសជាតិ​រថ​ភ្លើង​ ទាន់​គេ​ឲ្យ​ឈប់​ច្រើន​ថ្ងៃ​ អាច​មាន​ពេល​ច្រើន​ ជិះ​រថភ្លើង​បាន​ម៉ា​សប្បាយ​។​ ហើយ​អី​ដែល​សំខាន់​ បើ​មិន​ទាន់​ដឹង​ថា​គេង​នៅ​ណា​តម្លៃ​សមរម្យ​ ហើយ​ស្អាត​ទេ​ អាច​ពិចារណា​ ៣ កន្លែង​នេះ​សិន ចាំ​ admin ប្រាប់​តម្លៃ​កន្លែង​នីមួយ​ៗ​ឲ្យ​ដឹង​បណ្តើរ​ៗ ស្រួល​ពិចារណា​ថា​ចង់​ទៅ​មួយ​ណា​ ម៉ោះ​មើល​រូប​លេង​ៗ​សិន​ទៅ​៖

Image may contain: sky and outdoor
រូបភាព kutravelblog

The Easy Panda Kampot 

The Easy Panda Kampot មាន​ចម្ងាយ​ត្រឹម​តែ​ជិត​ ៤ គីឡូ​ប៉ុណ្ណោះ​ពី​ផ្សារ​រា​ត្រី​កំពត​។​ ចំពោះ​តម្លៃ​វិញ​ចាប់​ពី ៥ ម៉ឺន​ឡើង​ក្នុង​មួយ​យប់​។​ អាច​ចូល​មើល​បន្ទប់​នៅ​ទី​នេះ​សិន​បាន​ បើ​ចង់​កក់​មុន​។​

Bamboo Bungalow

ចំពោះ​ Bamboo Bungalow នេះ​វិញ​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ទៅ​ទឹក​ឈូ​។​ ទេស​ភាព​នៅ​ជាប់​ព្រែក​ មើល​ឃើញ​ភ្នំ​បូក​គោ​ថែម​ទៀត​ផង​។​ តម្លៃ​វិញ​ចាប់​ពី​ ៧ ម៉ឹន​ឡើង​ក្នុង​មួយ​យប់​ អាច​ចូល​មើល​បន្ទប់​នៅ​ទី​នេះ​សិន​ បើ​ចង់​កក់​ទុក​មុន​។​

Villa Vedici

Villa Vedici ជា​ប្រភេទ​រីសត​ ជិះ​តែ​ ៥ នាទី​ប៉ុណ្ណោះ​ពី​ក្រុង​កំពត​។​ មាន​កន្លែង​ជិះ​ទូក​ និង​ជិះ​កង់​លំហែ​លែង​បាន​។​ តម្លៃ​វិញ​ចាប់​ពី​ ១២ ម៉ឹន​ឡើង​ក្នុង​ ១ យប់ អាច​ចូល​មើល​បន្ទប់​នៅ​ទី​នេះ​សិន​បាន​ បើ​ចង់​កក់​មុន​។

ហើយ​បើ​ចង់​ស្គាល់​កន្លែង​ញ៉ាំ​អី​ឆ្ងាញ់​ៗ​ អស់​លុយ​តិច​ កុំ​រំលង​ប៉ុន្មាន​កន្លែងខាង​ក្រោម​នេះ​ឲ្យ​សោះ៖​​

នំ​ចាន​ផ្អែម​និង​ ប្រៃ

មាន​លក់​ក្នុង​ផ្សារ​កំពត

រូបភាព @ Tong Yean

នំ​បញ្ចុក​ទឹក​ម្ហិច

មាន​លក់​នៅ​ក្បែរ​វត្ត​ព្រៃ​តុម្ភ

បាយ​ឆា​ក្តាម

ហាង​នៅ​ក្បែរ​ស្ពាន​កំពង់​បាយ​ (ស្ពាន​ថ្មី)

បាយឆាក្ដាមកំពត
បាយឆាក្ដាមកំពត

នំ​សំបក​គ្រែង​ប្រៃ

លក់​ក្នុង​ផ្សារ​កំពត

ទឹក​ដំឡូង​ស្វាយ

មាន​លក់​នៅ​ហាង​ Ramy Bakery & Coffee

ទឹកដំឡូងស្វាយ
ហាង នំប៉័ងរ៉ាមី

បាយ​ម៉ាក់​កំពត

មាន​ទីតាំង​នៅ​ជាប់​ស្តូប​រូប​សំណាក​មិត្តភាព​កម្ពុជា-វៀតណាម ក្រោយ​សាលា​ចិន​ចាស់ ក្រុង​កំពត

បាយម៉ាក់កំពត
បាយម៉ាក់កំពត

ទប់លែងជាប់! ពងទាកូនឆ្ងាញ់ ២ កន្លែង ឃើញហើយទ្រាំមិនបាន ត្រូវតែទៅញ៉ាំ

0

អ្នក​ណា​ខ្លះ​ចូល​ចិត្ត​ញ៉ាំ​ពង​ទា​កូន​? រឿង​ហ្នឹង​បើ​សួរ​ស្រី​ៗ​ដូច​ត្រូវ​ជាង​ យើង​ខាង​ប្រុស​ចាំ​តែ​ជូន​គេ​ទៅ​បាន​ហើយ​។​ ចេញ​ពី​ធ្វើ​ការ​ ឬ​ពី​រៀន​ល្ងាច​ឡើង​ហត់​ៗ​ អស់​កម្លាំង​ នឹក​ឃើញ​ពង​ទា​កូន​មាន​កម្លាំង​ព្រឹស​តែ​ម្តង​ តែ​បើ​ចង់​ទៅ​ញ៉ាំ​ឲ្យ​ឆ្ងាញ់​ ទៅ​ ២ កន្លែង​ទៅ​ ឃើញ​ភ្លាម​ស្រក់​ទឹក​មាត់​ ទប់​មិន​ឈ្នះ​ទេ​។

ហាង ​ពង​ទា​កូន​ច្បារ​អំ​ពៅ

ពង​ទា​កូន​ច្បារ​អំ​ពៅ ​អ្នក​ផ្សារ​ច្បារ​អំពៅ​គ្រាន់​តែ​លឺ​ឈ្មោះ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ដូច​មេឃ​បើក​ថ្ងៃ​ហ្មង​ហើយ​ ព្រោះ​ថា​កន្លែង​នេះ​ល្បី​ខ្លាំង​លក់​តាំង​ពី​ឆ្នាំ​ ១៩៨៣​ រហូត​ដល់​សព្វ​ថ្ងៃ​ ក្នុង​មួយ​ថ្ងៃ​ៗ​លក់​ដាច់​ខ្ទង់​ពាន់​គ្រាប់​ឯ​ណោះ​។ ក្រៅ​ពី​ពង​ទា​កូន​ដែល​ឆ្ងាញ់​ល្បី​ប្រចាំ​ហាង​ ក៏​មាន​ខ្ចៅ​ ខ្យង​ ក្ដាម​ស្រែ​ ពង​ក្រួច​ ងាវ​ លៀស​ហូល​ និង​ក្ដាម​សមុទ្រ​ផង​ដែរ​ រសជាតិ​របស់​ទាំង​ប៉ុន្មាន​មុខ​នេះ​ក៏​មិន​ធម្មតា​ដែរ​ នៅ​ពេល​បាន​ដាក់​ខ្ទឹម​ជ្រក់​ និង​ទឹក​ជ្រលក់​អំបិល​ម្ទេស​រសជាតិ​ក៏​មិន​ណយ​ដែរ​។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២ ក្រោយវត្តនិរោធ៍

ហាង MOOL

ទោះ​នៅ​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការ​ក៏​ពិ​បាក​ទ្រាំ​ដែរ​ជឿ​ទៅ​ លេង​សើច​ផ្លូវ​ចិត្ត​ពេក​ហើយ​ ពង​ទា​កូន​ដុត​ទឹក​អំពិល​ទុំ​ រស​ជាតិ​ថ្មី​ចែស​ ធានា​ថា​មិន​ធ្លាប់​បាន​សាក​ពី​មុន​មក​ទេ ។ ពងទា​កូន​ដុត​ទឹក​អំពិល​ទុំ ​និង​រសជាតិ​ពង​ទា​កូន​ដុត​ទឹក​ត្រី​កោះ​កុង​ មុខ​ម្ហូប​ថ្មី​ទើប​តែ​បង្កើត​ចេញ​ពី​ហាង​MOOl ផ្ទាល់​តែ​ម្តង​ រសជាតិ​ក៏​ថ្មី​ដែរ​ ហើយ​កុំ​បារម្ភ​រឿង​របស់​ញ៉ាំ​មក​ហាង​ផ្ទាល់​បាន​ដឹង​ថា​មាន​ច្រើន​មុខ​ ច្រើន​ជម្រើស​ប៉ុណ្ណា​ ចង់​ញ៉ាំ ​ខ្ចៅ​ ខ្យង​ លៀស​ ប្រហិត​បំពង​មាន​គ្រប់​មុខ​តែ​ម្តង​។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

ល្អបំផុត អង្គុយញ៊ាំអាហារ ស្ទូចត្រី ជិះកង់កម្សាន្តក្នុងកសិដ្ឋាន អមរៈយ៉ាងស្រស់ស្រាយ

មិនថាថ្ងៃឈប់សម្រាក រឺថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗលក្ខណៈបែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់ ជាពិសេសមកត្រឹម កសិដ្ឋាន អមរៈ គឺមានសេវាកម្មមួយកំប្លេដូចជាទីតាំង BBQ and picnic ?, ហាងកាហ្វេ Coffee and Resturant ☕️, អាគារ និង បន្ទប់ស្នាក់នៅ Homestay ?, ហាងហែលទឹក Pool ?‍♀️, ស្ទួចត្រី FISHING ?, ជិះកង់ Ride cycle ?, សួនកុមារ Playground ??‍♂️, តារាងបាល់ Football ⚽️, រោងបន្លែដាំដុះ vegetable ?, ការបង្រៀនបច្ចេកទេសដាំដុះ planing ? និងបោះតង់ Tent ? ។

Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ

ម៉េចដែរចាប់អារម្មណ៍អត់ សេវាកម្មមានមួយចប់ចឹងអី អ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងទៀតនោះគឺអាហារមានបែបអ៊ឺរ៉ុប និងបែបខ្មែរ ហើយមុខម្ហូបដែលល្បីប្រចាំចំការនោះគឺ មាន់ដុត និងត្រីបំពង អមជាមួយបន្លែស្រស់ៗ ជ្រលក់ទឹកត្រីកោះកុង ទឹកប្រហុក និងទឹកម្រេចក្រូចឆ្មារជាតិអស់ស្ទះ។ បន្ទាប់ពីញ៊ាំអាហាររួចហើយ បើបានញ៊ាំទឹកកកឈូសត្រជាក់ៗមួយចានទៀតកាន់តែអ៊ែម អង្គុយញ៊ាំរំសាយភាពស្មុគស្មាញជាមួយខ្យល់អាកាសធម្មជាតិ ស្រស់ស្រាយតិចអី ហើយបើបានស្ទូចត្រីទៀតកាន់តែពិសេសព្រោះថាត្រីធំៗណាស់ស្ទូចបានមួយយកអាំងជាតិហ្មង។

Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ

កុំភ្លេចណា កន្លែងដែលល្អពិសេសបែបនេះមិនគួររំលងនោះទេ ថ្ងៃណាទំនេរបបួលគ្នាមក ហើយបើបានមកពីព្រលឹមទៀតគឺកាន់តែស្រស់ស្រាយ៕(ចាប់បើកពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 18:00)

Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ
Amarak Farm កសិដ្ឋាន អមរៈ

Amarak Farm កសិដ្ឋាន អមរៈ
លេខទូរសព្ទ៖ 097 979 7767
ទីតាំង៖ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ

ភូមិផ្កាត្រកួន ពួនលាក់ខ្លួន លាក់សម្រស់ក្បែរក្រុងភ្នំពេញ

ភ្លេចៗខ្លួនដល់ថ្ងៃចុងសប្ដាហ៍ទៀតហើយ សម្រាប់សប្ដាហ៍នេះមានគម្រោងទៅលំហែរអារម្មណ៍នៅកន្លែងណាហើយរឺនៅ? បើថានៅទេ គួរតែសារេដាក់គោលដៅទៅលេងរមណីយដ្ឋាន ភូមិផ្កាត្រកួន ព្រោះថាទីនេះជារមណីដ្ឋានដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ អាចនិយាយបានថាអោយតែមកដល់គឺអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់។​

រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន

សម្រស់ដ៏ស្រស់ស្អាតនៃ រមណីយដ្ឋាន ភូមិផ្កាត្រកួន គឺអាចអោយលោកអ្នកថតរូបយ៉ាងស្រស់ស្អាត អង្គុយកញ្ចុះក្បែរមាត់ទឹកញ៊ាំអាហារឆ្ងាញ់ៗ ជាមួយបរិយាកាសបែបធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងអាចជិះទា និងកាយ៉ាកបានម៉ាសប្បាយ។ បន្ថែមពីនេះក៏មានអាងហែលទឹកសម្រាប់ក្មេង និងមនុស្សចាស់ដែលមានផាសុខភាពផងដែរ។

រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន

ណ្ហើយ ចង់ដឹងថាពិសេសប៉ុណ្ណាគឺមានតែមកផ្ទាល់ទេ ហើយកុំភ្លេចសារេសាកថ្មទូរសព្ទ និងកាម៉េរាអោយពេញៗមកទុកថតរូបបង្ហោះបង្អួតហ្វ្រេនក្នុងហ្វេសប៊ុក។ កន្លែងដែលពិសេសបែបនេះកុំលួចទៅតែម្នាក់ឯងណា គឺថាគួរតែបបួលគ្រួសារ ក្រុមការងារ មិត្តភក្តិ និងមនុស្សសំខាន់ទៅជាមួយផងណា?៕ (សម្រាប់ការធ្វើដំណើរទៅរមណីយដ្ឋានភូមិផ្កាត្រកួន បេីគិតពីស្ពានតាខ្មៅរឺស្ពានព្រែកសំរោងតាមផ្លូវ ជាតិលេខ 21B ធ្វេីដំណេីរមករហូតប្រហែល 17 km ឃេីញខាងឆ្វេងដៃមានសាលាបឋម សិក្សានិងអនុវិទ្យាល័យ ហ៊ុនសែនឫស្សីជ្រោយនិងនៅខាងស្តាំដៃគឺមានវត្តឫស្សីជ្រោយ បទឆ្វេងតាមរបងសាលាមកតែបន្តិចដល់ជាការស្រេច)

រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន
រមណីយដ្ឋាន ភូមិផ្កាត្រកួន
រូបភាព៖ រមណីយដ្ឋាន ភូមិផ្កាត្រកួន

រមណីយដ្ឋាន ភូមិផ្កាត្រកួន
លេខទូរសព្ទ៖ 092 202 493
ទីតាំង៖ ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល
ផែនទី៖ ចុចទីនេះ

នំប៉័ងដាក់សាច់ល្បីឆ្ងាញ់ លក់ដាច់ខ្លាំងក្នុងស្ដាតអូឡាំពិក ពេលនេះដូរទីតាំងមកខាងក្រៅហើយ

ម៉ូយៗ ដែលតែងតែនិយមទៅអង្គុយលេង និងញ៊ាំនំប៉័ងស្តាតច្បាស់ជានឹករសជាតិនំប៉័ងដាច់សាច់ផាក់ឡូវ ស្រូបត្រីខដ៏មានរសជាតិនេះណាស់ហើយមើលទៅ ព្រោះថាអ្នកខ្លះរកទីតាំងថ្មីមិនឃើញ ធ្លាប់តែដឹងថាលក់នៅខាងក្នុងតែពេលនេះ នំប៉័ងស្តាត បានប្ដូរមកលក់នៅខាងក្រៅរបង បញ្ឍិតនិងហាងលក់ផ្លែឈើស្រីមុំ បានមួយរយៈហើយចង់ញ៊ាំកុំភ្លេចមកល្ងាចនេះ។

តូប នំប៉័ងស្តាត
តូប នំប៉័ងស្តាត

នំប៉័ងស្តាត ដ៏ល្បីនេះលក់រយៈពេល១៣ឆ្នាំមកហើយ មិនថាម៉ូយចាស់ ម៉ូយថ្មីទេគឺតែងតែសរសើរជាមួយរសជាតិដ៏ឆ្ងាញ់នៃសាច់ផាក់ឡូវ ត្រីខ និងជ្រក់ដែល៣មុខនេះត្រូវជាតិគ្នាខ្លាំងជាពិសេសបើបានដាក់ម្ទេសឆាហិរៗទៀតរសជាតិកាន់តែកើនថ្វេរដង។

តូប នំប៉័ងស្តាត
តូប នំប៉័ងស្តាត
តូប នំប៉័ងស្តាត

ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយចង់ដឹងរសជាតិពិតល្ងាចនេះមកញ៊ាំមកណា ហើយសម្រាប់ម៉ូយចាស់ៗក៏ដូចគ្នាដឹងទីតាំងថ្មីបែបនេះហើយ នឹកឃ្លានវឺតៗមកណា។ ខ្លាចពិបាករកAdmin ទុកផែនទីនៅទីនេះ(ចុចទីនេះ)៕

តូប នំប៉័ងស្តាត
តូប នំប៉័ងស្តាត

តូប នំប៉័ងស្តាត
លេខទូរសព្ទ៖ 097 97 08 234
ទីតាំង៖ នៅច្រកចូលស្តាតខាងត្បូង(បញ្ឍិតហាងស្រីមុំលក់ផ្លែឈើ)
ផែនទី៖ ចុចទីនេះ

វីដេអូ៖

បិនដូវនំបញ្ចុកជ្រលក់ទឹកកាពិរសជាតិប្លែកមាត់អស់ស្ទះ ភ្លក្សម្ដងធានាម៉ាជក់មាត់??

បិនដូវគ្រាន់តែលឺឈ្មោះច្បាស់ជាមានអារម្មណ៍ថាប្លែកហើយ តែបើសម្រាប់អ្នកដែលធ្លាប់ទៅលេងនៅវៀតណាមអ្នកខ្លះប្រាកដជាធ្លាប់លឺ អ្នកខ្លះច្បាស់ជាធ្លាប់ញ៊ាំទៀតផងព្រោះថាជាមុខម្ហូបដែលល្បីនៅវៀតណាមរសជាតិពិសេសអស់ស្ទះ បានញ៊ាំម្ដងហើយ អាចនឹងជក់មាត់ចូលចិត្តតែខ្លាំងហ្មង។

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

ពេលនេះអ្នកដែលនឹកឃ្លានបិនដូវ មិនចាំបាច់ទៅដល់វៀណាមទៀតនោះទេ ព្រោះថាបិនដូវមាន៣សាខានៅកម្ពុជា មានដូចជានៅភ្នំពេញ សៀមរាប និងកំពង់សោម។ មូលហេតុដែលធ្វើអោយបិនដូវ មានរហូតដល់ទៅ៣សាខាក៏ដោយសារតែមានគាំទ្រខ្លាំងពីអតិថិជនជាមួយរសជាតដ៏ពិសេសនៃនំបញ្ចុកផ្ទាប់ជាមួយបន្លែស្រស់ៗ និងប្រហិត ឆៃយ៉ ឆាគើម ណែមជូសាន ផាក់លូវ ជ្រលក់ជាមួយទឹកកាពិដ៏មានរសជាតិធ្វើអោយញ៊ាំហើយជក់មាត់ជីបៗហ្មង។ អ្វីដែលសំខាន់ បិនដូវ នៅហាងទាំង៣សាខានេះគឺជារសជាតិដើមមកពីវៀតណាមផ្ទាល់តែម្ដង។

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

ម៉ោះៗ នៅចាំអីទៀតម្ហូបប្លែករសជាតិឆ្ងាញ់បើកសាខាឆ្លងប្រទេសបែបនេះហើយមិនបានមកញ៊ាំម៉េចបានទៅ នំបញ្ចុកផ្ទាប់បន្លែស្រស់ មានសាច់ច្រើនប្រភេទ ហើយជ្រលក់ទឹកកាពិគ្រាន់តែស្រមៃក៏មានក្ដីសុខមាត់ក្នុងការញ៊ាំដែរ។ កុំបង្អង់យូរណា ណាត់គ្នាមកលឿនមកព្រោះថាហាងចាប់បើកពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៨យប់ចន្លោះម៉ោងនេះមកញ៊ាំពេលណាក៏បាន??៕

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

ហាង បិនដូវ
ទីតាំង៖ ផ្ទះលេខ365E0 ផ្លូវលេខ១២៨ សង្កាត់មិត្តភាព រាជធានីភ្នំពេញ
លេខទូរសព្ទ៖​ 070 666 120/ 096 666 0133/ 070 666 130 (សាខាភ្នំពេញ)
098 700 070 (សាខាសៀមរាប)
070 773 811/012 487 177 (សាខាកំពង់សោម)

វីដេអូ៖

ចាំបាច់ទៅណាឆ្ងាយ! ទំនេរៗទៅលំហែប៉ុន្មានកន្លែងនេះក្បែរៗក្រុងយកមិនអស់ សម្បូរម្ហូបញ៉ាំឆ្ងាញ់ទៀត ជួបជុំគ្នាម៉ាអែម

សម្រាប់​អ្នក​អត់​សូវ​មាន​ពេល​ ទំនេរ​បាន​តែ​សៅរ៍​អាទិត្យ​ ចង់​ជួប​ជុំ​មិត្ត​ភក្តិ​ គ្រួសារ​ សប្បាយ​មិន​ចាំ​បាច់​ទៅ​ដល់​ខេត្ត​ក៏​សប្បាយ​បាន​ដែរ​។​ សំខាន់​សម្បូរ​អាហារ​ឆ្ងាញ់​បែប​ជនបទ​ញ៉ាំ​ទៀត​ ដាក់​ម៉ា​ណែន​ពោះ​ហើយ​ ដេក​សិន​ក៏​បាន​ នៅ​លេង​បន្ត​ឲ្យ​ធូរ​ពោះ​សឹម​ឡើង​មក​ភ្នំ​ពេញ​វិញ​ ស្រួល​ខ្លួន​ហ្មង​។​បើ​ខ្ជិល​ទៅ​ឆ្ងាយ​អាច​ពិចារណា​ប៉ុន្មាន​កន្លែង​នេះ​បាន​ណា​៖

ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប

ចំពោះ​អ្នក​ដែល​ធ្លាប់​បាន​មក​ញ៉ាំ​ច្បាស់​ជា​បាន​ដឹង​ជា​មួយ​សេវាកម្ម​ដ៏​ល្អ​ ផ្គាប់​ចិត្ត​អតិថិជន​មិន​អោយ​ទាស់​ចិត្ត​ រួម​ជា​មួយ​រសជាតិ​ម្ហូប​ដ៏​មាន​រសជាតិ​ជា​ពិសេស​មុខ​ម្ហូប​ប្រចាំ​ហាង​នោះ​គឺ​ ស៊ុប​គោ​ខ្មែរ​, ស៊ុប​ម្រះ​សៀមរាប​ និង​សាច់​អាំង​ថ្ម​ភ្នំ​ភ្លើង​ ដែល​មុខ​ម្ហូប​ទាំង​ ៣ ​នេះ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​សាក​។ ចាប់​អារម្មណ៍​អ្វី​ទាំង​អស់​នេះ​កុំ​ភ្លេច​មក​សាក​ទាំង​អស់​គ្នា​ណា​ មកល្ងាចឡើងអែម ទី​តាំង​ល្អ​កៀក​ក្រុង​ផង​នៅ​ចាំ​អី​ទៀត​។

ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ
ស៊ុបគោខ្មែរ

ហាង​ ស៊ុប​គោ​ខ្មែរ​ ស៊ុប​ម្រះ​សៀម​រាប​
ទី​តាំង​៖ ទីតាំងចុចទីនេះ

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង

កន្លែង​ដ៏​ល្អ​នេះ​ គឺ​មាន​ទី​តាំង​មិន​ឆ្ងាយ​ពី​ក្រុង​ភ្នំ​ពេញ​យើង​ឡើយ ​គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ស្រាបៀរ​Tiger​ នៅ​ទល់​មុខ​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស​យើង​នេះ​ឯង​។ ​សម្រាប់​អ្នក​ដែល​ចង់​លំហែ​អារម្មណ៍​អង្គុយ​ស្ទូច​ត្រី​ ជុំ​គ្រួសារ​ ទទួល​ទាន​អាហារ​បែប​ខ្មែរ​ មក​ទី​នេះ​ច្បាស់​​ជា​ពេញ​ចិត្ត​ជា​មិន​ខាន​ ព្រោះ​ថា​សូម្បី​តែ​កញ្ចុះ​សម្រាប់​អង្គុយ​ក៏​គេ​ធ្វើ​ដាច់ៗ​ពី​គ្នា​ មិន​អោយ​មាន​ភាព​រញ៉េរញ៉ៃ​រំខាន​ពី​អ្នក​ដ៏ទៃ​ឡើយ​។

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
លេខទំនាក់ទំនង៖ 012/010 82 33 66
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាស
ផែនទី៖  ចុចទីនេះ

ភោជនីយដ្ឋានភូមិគ្រឹះទន្លេ

ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
ភោជនីយដ្ឋានភូមិគ្រឹះទន្លេ

ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
លេខទំនាក់ទំនង៖ 015​ 82​ 83​ 14​ / 099 55 66 27/ 012/093 55 8577
ទីតាំង៖ ចូលតាមមុខវត្តនិរោធន៍​ ទៅត្រង់រហូតដល់មាត់ទន្លេ​ បត់ស្តាំ​ ប្រហែល៥០ម៉ែត្រ ស្ថិតនៅខាងឆ្វេងដៃ រឺអាច ចុចទីនេះ

ឈប់ព្រួយរឿងញ៉ាំអត់ឆ្អែត! កាន់តែ ៧,៥ ដុល្លារទៅ ញ៉ាំម្ហូបកូរ៉េបានម៉ាហល់

ឮ​តែ​អាហារ​កូរ៉េ​ ​ហ្វេនៗ K-Pop និង K-Drama ច្បាស់​ជា​សប្បាយ​ចិត្ត​មិន​ស្ទើរ​ទេ​។​ ព្រោះ​ឲ្យ​តែ​មើល​រឿង​ម្តង​ៗ​ ឃើញ​ម្ហូប​គេ​ញ៉ាំ​ហ្នឹង​ក៏​ចង​ស្រក់​ទឹក​មាត់​ដែរ​។ ឥឡូវ​ឈប់​ស្រក់​ទឹក​មាត់​មុខ​កញ្ចក់​ទូរសព្ទ​ទៀត មក​ស្រក់​មុខ​ម្ហូប​ពិតៗ​វិញ​ម្តង​។​ ចង់​ដឹង​ថា​មាន​ម្ហូប​អី​ខ្លះ​អាច​មើល​រូប​លេង​ៗ​សិន​បាន​។

Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: food
រូបភាព DoriDori Korean Chicken Buffet

រូបភាព​ទាំង​អស់​នេះ​បាន​មក​ពី​ហាង​ DoriDori Korean Chicken Buffetជា​ប៊ូហ្វេ​មាន់​ និង​តុកប៉ុកគី​ដំបូង​គេ​នៅ​ភ្នំពេញ​។​ចំពោះ​អាហារ​វិញ​មាន​ច្រើន​គួរ​សម​ដែរ​ដូច​ជា​ តុកប៉ុកគី​ មាន់​បំពង​ ៤ រសជាតិ​ គីមបាប់​ មី​ Ramen ដំឡូង​បំពង​ ភេសជ្ជៈ​ និង​ jajangmyeon។​ ចំពោះ​តម្លៃ​វិញ​រឹត​គួរ​សម​ទៀត​ ម្នាក់​ត្រឹម​តែ​ ៧,៥​ ដុល្លារ​ប៉ុណ្ណោះ​ចំពោះ​មនុស្ស​ធំ​ បើ​ក្មេង​វិញ​ម្នាក់​តែ​ ៤ ដុល្លារ​ទេ (កម្ពស់ចាប់ពី ១ ម៉ែត្រ ដល់ ១.៣០ ម៉ែត្រ) និងហ្វ្រីចំពោះក្មេងមានកម្ពស់ក្រោមទាបជាង ១ ម៉ែត្រ​។​ ទំនេរ​ៗ​ចង់​សាក​កុំ​ភ្លេច​ណាត់​សម្លាញ់​ៗ​ទៅ​បាន​ជុំ​គ្នា​ណា​។​ មាន​របស់​ឆ្ងាញ់​ត្រូវ​តែ​ណែនាំ​គ្នា​ កុំ​ទៅ​ញ៉ាំ​ម្នាក់​ឯង​អត់​ល្អ​ទេ​។

Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: food
រូបភាព DoriDori Korean Chicken Buffet
Image may contain: drink, food and indoor
រូបភាព DoriDori Korean Chicken Buffet

ហាង​ DoriDori Korean Chicken Buffet
ទីតាំង​៖​ ផ្ទះ​ 52D ផ្លូវ​ ៥៧ កែង​ផ្លូវ​ ៣៣៤ សង្កាត់​បឹង​កេង​កង​ ១
លេខ​ទូរសព្ទ៖​ 078 436 171

ចង់បាននំប៉័ងញ៉ាំលឿន អាចដុតតាមវិធីនេះបាន

ឥឡូវគេពេញនិយមដុតនំប៉័ងញ៉ាំខ្លួនឯងនៅផ្ទះណាស់ ព្រោះវាងាយហើយបានញ៉ាំនំក្តៅទៀត។ ណាមួយមិនត្រូវការគ្រឿងច្រើនទេ ទិញតែគ្រឿងផ្សំប៉ុន្មានមុខមក រៀបចំដាក់តែក្នុង Microwave ជាការស្រេចបាត់ទៅហើយ។​ ហើយនេះជាវិធីដុតនំប៉័ងរហ័សទាន់ចិត្ត អាចមើលហើយ យកទៅអនុវត្តតាមបាន៖

គ្រឿងផ្សំ៖

  • ម្សៅមី ២ កំប៉ុង
  • ម្សៅដំបែ ឬ ម្សៅហើម ១ ស្លាបព្រាបាយ
  • ទឹកដោះគោឆៅ ១ កំប៉ុង
  • ស្ករ ២ ស្លាបព្រាកាហ្វេ
  • ប្រេងចៀន ១ ស្លាបព្រា
  • អំបិល ចុងស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១. កំដៅទឹកដោះគោ រួចចាក់ស្ករ អំបិល ប្រេងចៀន និង មេដំបែចូល លាយអោយសព្វ
២. បន្ទាប់មកចាក់ម្សៅចូល លាយរហូតដល់ស្អិតរមួត ក្លាយជាដុំមូលមួយដុំ
៣. យកដុំម្សៅគ្របទុកចោល ប្រហែល ១៥ នាទី
៤. យកម្សៅចែកជាពីរដុំ ច្របាច់ពូតជារាងមូល ពងក្រពើ ឬ ទ្រវែង រួចយកកំាបិតឆូតមុខលើ មួយឆ្នូត ពីរ សម្រាប់លំអនំ
៥. តម្រៀបម្សៅដែលលុញហើយ ទៅលើថាស ទុកចោល ប្រហែល ៣០នាទី


៦. កំដៅឡចង្រ្កាន អោយក្តៅ កម្រិត ៣៧៥អង្សា ហ្វារិនហៃ ឬ ១៩០ អង្សាសេ
៧. ដាក់ថាសនំចូលឡ ដុតចំនួន ៤០ នាទី
៨. បើមិនចង់អោយខ្លោចមុខលើ សូមយក បន្ទះអាលុយមីញ៉ូម បត់ដាក់ពីលើនំ នៅពេលដុតបាន ៣០នាទី បន្ទាប់មក ទើបដុតបន្ត ចំនួន ១០នាទីទៀត ដើម្បីអោយនំបុ័ង ឆ្អិនសព្វ
៩. ពេលឆ្អិន អាចបរិភោគលេងធម្មតា ឬ ជាមួយទឹកស៊ុប ការី សម្លខ្ទិះ ត្រីខ ទឹកដោះគោខាប់ ជាដើម។