ឃើញធម្មតាៗអ៊ីចឹងទេ តែហាង ៤ កន្លែងនេះលក់ដាច់ខ្លាំងចាប់មិនឈ្នះរាល់ថ្ងៃ

0

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់

 អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។ ក្រៅពីបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ហាងក៏មានលក់គុយទាវកាត់ គួង ឆៃយ៉ យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។ សម្រាប់អ្នកដែលមកញ៊ាំកុំរំលងបាញ់ស្រ៊ុង បាញ់ឆាវអោយសោះ ព្រោះពីរមុខនេះគឺលក់ដាច់ជាងគេប្រចាំហាងហើយអ្នកណាៗមកក៏ញ៊ាំ ២មុខនេះដែរ។ ក្នុងមួយថ្ងៃគាត់លក់បាញ់ស្រ៊ុង អស់ ៤០ គីឡូឯណោះ បើបាញ់ឆែវវិញម្សៅអស់៣ធុង មិនតិចឯណា ចឹង ពេលបានមកហើយតែមិនបានញ៊ាំប្រយ័ត្នស្ដាយក្រោយ។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
លេខទូរសព្ទ៖ 012 23 75 89 / 070 88 10 18
ទីតាំង៖ ផ្ទះលេខ៩៤ ផ្លូវ១០៧ ផ្លូវសុកហុក

ហាង លតឆា កាពីតូលចាស់

មិនតិចជំនាន់នោះទេ តាំងពីទស្សវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់ ៣៨ ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។ មកដល់បច្ចុប្បន្ននេះក្នុង១ថ្ងៃគាត់អាចលក់លត អស់ចន្លោះពី៣០គីឡូ ទៅ៤០គីឡូ ហើយសាច់ប៉ាតេអស់ ១០គីឡូជាង​ ។

ហាង លតឆា កាពីតូលចាស់
ទីតាំង៖ ផ្លូវ 148 ផ្សារកណ្តាល ជិតសាលាបឋមនរោត្តម
លេខទូរស័ព្ទ៖ 012 788 827
លក់ចាប់ពីម៉ោង១២ ដល់ ៨យប់

បាញ់​ស៊ុង​មុខ​ IFL

អ្នក​ម្ដុំ​ IFL​ ច្បាស់​ជា​ស្គាល់​ច្បាស់​ណាស់​កន្លែង​លក់​បាញ់​ស៊ុង​ដ៏​ល្បី​ មនុស្ស​ច្រើន​ហូហែរ​ មួយ​ថ្ងៃ​លក់​អស់​ជាង​ ៧០​គីឡូ​។

បាញ់​ស៊ុង​មុខ​ IFL
ទី​តាំង​៖ ផ្លូវ​២៦១ ទួល​គោក ជិត​ស្តុក​ផ្លូវ​ទៅ​សា​លា​ IFL
លេខ​ទូរសព្ទ: 012 316 507 

ហាង ពងទាកូនច្បារអំពៅ

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។  ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ហើយបើបានញ៊ាំជាមួយទឹកក្រូចអាយ៍កូឡាទៀតកាន់តែអ៊ែម។

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២ ក្រោយវត្តនិរោធ៍

ឡើងទំនង! តោះរៀនធ្វើគុយទាវកាត់ញ៉ាំខ្លួនឯងនៅផ្ទះ

0

ទើបតែមើលពីវិធីធ្វើហ្វឺហើយថ្ងៃមុន ឥឡូវថ្ងៃនេះមកមើលពីវិធីធ្វើម្ហូបដែលមានប្រភពដើមមកពីប្រទេសតែមួយដូចហ្វឺដែរ គឺគុយទាវកាត់ អ្នកខ្លះច្បាស់ជាធ្លាប់សាកហើយមែនអត់? តែប្រហែលជាមិនដឹងពីរបៀបធ្វើនៅឡើយទេ ឥឡូវថ្ងៃហ្នឹងមកមើលពីវិធីធ្វើទាំងអស់គ្នា៖

Image may contain: food

គ្រឿងផ្សំ៖

  • ម្សៅខ្សាយ ៣០០ ក្រាម
  • ម្សៅឆា ៣០០ ក្រាម
  • ទឹក ១ លីត្រកន្លះ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ប្រេងឆា ៤ ស្លាបព្រាកាហ្វេ
Image may contain: food

វិធីធ្វើ៖

១. យកម្សៅខ្សាយនឹងម្សៅឆាចាក់ចូលគ្នារួចចាក់ទឹកចូលកូអោយរលាយម្សៅសព្វទុក ២ ម៉ោងរួចចាក់ទឹកដែលរងថ្លាដាក់ចូឆ្នាំងរួចវាល់ទឹកដែលចាក់នោះមើលតើប៉ុន្មាន។ រួចដាក់ទឹកថ្មីចូលតាមទឹកដែលចាក់នោះកូអោយសព្វធ្វើបែបនេះ ២ ដង។

២. លើកទី ៣ ដាក់ទឹកចូល រួចដាក់អំបិល និងប្រេងឆាចូលកូរអោយសព្វយកមកធ្វើបាន (ប្រើភ្លើងតូចបំផុត)។

ទីក្រុងហាណូយស្ថិតនៅក្នុងចំណោម ...


គ្រឿងផ្សំធ្វើស្នូល៖

  • សាច់ជ្រូកចិញ្រ្ចាំ ២០០ ក្រាម
  • ត្រចៀកកណ្តុរ ៥០ ក្រាម
  • ខ្ទឹមបារាំង ១ មើម
  • ស្កសរ ១ ស្លាបព្រាកាហ្វេ
  • អំបិល ១ ស្លាបព្រាយ៉ាអួ
  • ទឹកត្រី ១ ស្លាបព្រាកាហ្វ

វិធីធ្វើ៖

ដាក់ខ្ទះឲ្យក្តៅ ដាក់ប្រេងឆាចូលដាក់ខ្ទឹមបារាំងចូល ឆាអោយឈ្ងុយដាក់សាច់ឆាអោយសព្វ ដាក់ស្ក និង អំបិលចូលឆាអោយសព្វដាក់ត្រចៀកកណ្តុរចូលឆា រួចដាក់ទឹកត្រីចូលឆាអោយស្ងួតជាកាស្រេច។

Image may contain: food

ធ្លាប់តែញ៉ាំមាន់ដុតធម្មតា តែអានេះគេហៅថាមាន់ដុតសាកេ គ្រាន់តែឃើញស្រក់ទឹកមាត់

0

ធ្លាប់ឮមាន់ដុតសាកេអត់? ទំនងណាស់ admin ធ្លាប់តែញ៉ាំមាន់ដុតទឹកឃ្មុំ កូកា ត្រយ៉ូងចេក អីហ្នឹង តែមាន់ដុតនេះឡើងទំនង ហើយប្លែក ចង់ដឹងរសជាតិម៉េច កុំភ្លេចសេវទុកឲ្យម៉ាក់ធ្វើឲ្យញ៉ាំ បើមិនចេះធ្វើខ្លួនឯង ? និយាយលេងទេ មានអីពិបាក មើលតែវិធីធ្វើខាងក្រោមនេះ អាចធ្វើបានហើយ៖

Image may contain: food

គ្រឿងផ្សំទី១៖

  • មាន់មេ ១ ក្បាល
  • សាកេ ១ ចំហៀង
  • ដំឡូង ១ ម៉ើមធំល្មម ឬ ២ តូចៗ
  • ប្រេង សម្រាប់បំពងដំឡូង

គ្រឿងផ្សំទី២៖

  • ប្រេងឆា ៥ស្លាបព្រាបាយ លាយគ្រឿង លាបលេីមាន់
  • ខ្ទឹម ស ៥
  • ខ្ទឹម ក្រហម ៥
  • ស្លឹកខ្ទឹម ៥ ដេីម
  • ម្រេច ស គ្រាប់ ១ស្លាបព្រាបាយ
  • ស្ករ អំពៅ ២ ១/២ ស្លាបព្រាបាយ
  • អំបិលខ្ទឹម ១/២ ស្លាបព្រាកាហ្វេ
  • ទឹកសុីអីវ ៤ ស្លាបព្រាបាយ
  • ទឹកប្រេងខ្ចង ៣ស្លាបព្រាបាយ
  • ម្ស៉ោស៊ុប ១ ស្លាបព្រាកាហ្វេ
  • ម្ស៉ៅម្ទេស ២ស្លាបព្រាបាយកំពង់
  • បញ្ជាក់ ៖ រសជាតិ អាចថែមថយ ប្រៃផ្អែម
Image may contain: food

វិធីធ្វើ៖

១. ចិតសំបក និង ហាន់ សាកេ និង ដំឡូងបារាំងជាដុំៗ ហេីយយកទៅបំពង
២. លាងសម្អាតមាន់ទុកអោយស្រក់ទឹកអស់។ ចងស្លឹកខ្ទឹមជាដុំ ដំខ្ទឹមស និង ក្រហមអោយទួកៗ រួចយកដាក់លាយគ្រឿង (២) (លេីកលែងប្រេងឆា) ចូលគ្នាកូអោយសព្វ ហេីយប្រលាក់លាប សព្វសាច់មាន់ ក្នុងក្រៅ

Image may contain: food


៣. ដួសយកស្លឹកខ្ទឹម ដុំខ្ទឹម ម្រេចញាត់ចូលក្នុងមាន់។ បន្ទាប់ពីប្រលាក់មាន់រួច ផ្អាប់ ៣០ នាទី ចាំដាក់ សាកេ និង ដំឡូងបារាំង ត្រលប់ៗអោយជាប់គ្រឿង ទេីបរុំក្រដាសដុត ដោយទុកចំហរ ពាក់កណ្តាលខាងលេី ដាក់ដុត ៣០ នាទី ទៅ ៣៥ នាទី ភ្លេីង ២៥០ (ប្រើតាមម៉ាស៊ីនដុតមាន់)។

Image may contain: food and indoor


៤. ក្រោយ ៣០ នាទី ពិនិត្យមេីលសាកេ និង ដំឡូងបារាំង ប្រសិនឆ្អិនហេីយមានសភាពរៀងស្ងួតៗ អាចយកចេញទុកមួយអន្លេីរ។ យកទឹកគ្រឿងប្រលាក់មាន់ លាយប្រេង មកលាបលេីមាន់ ហេីយបន្តរដុតមាន់ លេីចង្អេីរម្តង ដកក្រដាសដុតចេញ ដុតបន្តរប្រហែល ៣០នាទី ទៀត។ កំឡុងពេលដុតអាចលាបទឹកប្រេង បាន ២ ដងទៀត។

Image may contain: food and indoor

ប្រភព៖ Rattana Keo

ញ៊ាំម៉ាឆ្អែតតឹងពោះ អស់តែ 7.50$ ញ៊ាំប៊ូសហ្វេ បែបកូរ៉េ នៅដូរីដូរី តោះចាំកាលទៀត!

ថ្ងៃនេះញ៊ាំមិនឆ្អែតមិនខ្ចីឈប់ចឹងហ្មង? កាន់លុយ 7.50$ ទៅញ៊ាំប៊ូហ្វេបែបកូរ៉េ នៅភោជនីយដ្ឋាន ដូរីដូរី Dori Dori មានទាំងមាន់បំពងបែបកូរ៉េ ស៊ុបបែបកូរ៉េ រួមជាមួយនិងមុខម្ហូបជាច្រើនមុខផ្សេងទៀត អាចនិយាយបានថាអស់ថែមអស់ថែមទៅ ញ៊ាំម៉ាឆ្អែត កុំសំចៃមាត់អី? តែកុំភ្លេចណា មានពេលតែ ១ម៉ោង ៣០នាទីប៉ុណ្ណោះសម្រាប់ញ៊ាំ ចឹងទាល់តែញ៊ាំអោយលឿនហើយទើបបាន។

ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori

ភោជនីយដ្ឋាន ដូរីដូរី Dori Dori ជឿជាក់ថាលោកអ្នកនិងទទួលបានបទពិសោធន៏ថ្មីមួយទៀតហើយ ដោយសារតែលោកអ្នកចំណាយតែ 7.50$ គឺអាចទទួលទានអាហារបែបកូរ៉េ​ឆ្ងាញ់ៗ ជាច្រើនមុខយ៉ាងសម្បូរបែប ដែលជាជម្រើសល្អសម្រាប់អ្នកដែលនិយមទទួលទានអាហារបែបកូរ៉េ គួរតែជ្រើសរើសសាកល្បងញ៊ាំនៅភោជនីយដ្ឋាន ដូរីដូរី Dori Dori ហើយបុគ្គលិករួសរាយរាក់ទាក់ណាស់។

ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori

មោះចឹងកុំភ្លេចណា សម្រាប់ម៉ោងបើកលក់ចាប់ពី១១ថ្ងៃត្រង់ ដល់ម៉ោង១០យប់ ហើយសម្រាប់តម្លៃវិញ គឺមនុស្សធំ 7.50$ ក្មេង 4$ ហើយក្មេងកំពស់ក្រោម100cm មិនគិតលុយនោះទេ ហើយលោកអ្នកមានពេលវេលាក្នុងការទទួលទាន ១ម៉ោង ៣០នាទី ហើយបើលោកអ្នកញ៊ាំនៅសល់ក្នុងចាន គឺគិតតម្លៃលោកអ្នក 2$ បន្ថែម។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខ 078 436 171 ។

ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori
ភោជនីយដ្ឋាន ដូរីដូរី Dori Dori

ភោជនីយដ្ឋាន ដូរីដូរី Dori Dori
លេខទូរសព្ទ៖ 078 436 171
ទីតាំង៖ ផ្ទះ52D ផ្លូវ57 កែង 334 បឹងកេងកង1

វីដេអូ៖

ម៉ោះណាគេខ្លះអត់ធ្លាប់ញ៉ាំហ្វឺ? នេះរូបមន្ត ទុកធ្វើញ៉ាំពេលទំនេរ

0

ហ្វឺជាអាហារមានប្រភពដើមពីប្រទេសជិតខាងយើងទេ តែក៏ពេញនិយមញ៉ាំច្រើននៅខ្មែរដែរ ព្រោះវាស្រដៀងទៅហ្នឹងគុយទាវស៊ុប។ មានអ្នក​អត់ធ្លាប់ញ៉ាំអត់? បើចងសាកអាចធ្វើញ៉ាំបាន រូបមន្ត និងគ្រឿងផ្សំ មាននៅក្រោមនេះស្រាប់៖

Vietnamese Beef Pho - Tastemaker Mag

គ្រឿងផ្សំ៖

  •  ឆ្អឹងស៊ុប ១ គីឡូ
  • សាច់គោរំងាស់ធ្វើហ្វឺ កន្លះគីឡូ
  • សាច់គោស្រស់ ២ ខាំ
  • គុយទាវហ្វឺ
  • ស្ករស ១ ស្លាបព្រា
  • អំបិល ១ ស្លាបព្រា
  • ខ្ទឹមបារាំង ៤ ផ្លៃ
  • មើមខ្ញី ១ ខាំ
  • គល់ខ្ទឹមស ១ មើមពុះជា ២
  • ឈើអែម ២ កំណាត់ខ្លីៗ
  • ផ្កាចាន់ ៣ ផ្កា
  • វ៉ាន់ស៊ុយ (កាត់ស្លឹកនិងគល់ដាក់ផ្សេងគ្នា)
  • ស្លឹកខ្ទឹម
  • ជីនាងវង
  • ជីបន្លា
  • ម្ទេស
  • ផ្លែក្រវាញស្ងួត ៣ គ្រាប់
  • សណ្តែកបណ្តុះ ២ ខាំ
  • ម្រេចខ្មៅ
  • ទឹកសៀង
  • ទឹកម្ទេស
  • ក្រូចឆ្មា ១ ផ្លែ
Is "decoding" Hue beef noodle soup in Saigon better than bun bo in Hue?  - picture 10

វិធីធ្វើទឹកស៊ុប៖

១. ដាំទឹកអោយពុះដាក់ឆ្អឹងស៊ុបចូល ទុកអោយពុះខ្លាំង២នាទី​ ចាក់ទឹកនិងឆ្អឹងចេញ​ ហើយរើសយកតែឆ្អឹងមកលាងទឹកស្អាត ( ពុះតែ ២ នាទីមិនធ្វើអោយបាត់ជីជាតិទេ​ តែធ្វើបែបនេះកុំអោយធុំក្លិនគោក្នុងទឹកស៊ុប និងដើម្បីកំចាត់ជាតិមិនល្អពីឆ្អឹង)

២. យកឆ្នាំងធំដាក់ឆ្អឹង ទឹក ៥ លីត្រ ស្ករស ១ ស្លាបព្រា អំបិល ១ ស្លាបព្រា ខ្ទឹមបារាំង ១ ផ្លែចិតសំបកហើយ (ដាក់ទាំងមូលធ្វើអោយទឹកស៊ុបថ្លានិងមានរសជាតិឆ្ងាញ់) ដាក់សាច់សំរាប់រំងាស់ចូលទាំងមូល​​ បើកភ្លើងអោយខ្លាំង។​ ពេលពុះប្រហែល ១០ នាទីហើយ បន្ថយភ្លើង ដួសពពុះចេញអោយអស់ ចំអិនក្នុងកំដៅមធ្យមរយៈពេល ២ ម៉ោង បើកគំរបឆ្នាំងចេញ ​( ដើម្បីអោយទឹកស៊ុបថ្លាហើយមិនឆាប់ផ្អូម)​។

Is "decoding" Hue beef noodle soup in Saigon better than bun bo in Hue?  - photo 1

គ្រឿងផ្សំក្លិនហ្វឺ៖

៣. ខ្ញីចិតជាបន្ទះៗទាំងសំបក​ គល់ខ្ទឹមស​ ផ្លែក្រវាញស្ងួត ឈើអែម ផ្កាចាន់​ ខ្ទឹមបារាំង ១ មើមពុះជាពីរកុំបកសំបក​ យកគ្រឿងទាំងអស់នេះទៅអាំងអោយឈ្ងុយ។​ បន្ទាប់មកបកសំបកខ្ទឹមបារាំងចេញ យកគ្រឿងទាំងអស់នេះ គល់ជិវ់ាន់ស៊ុយ ដាក់ក្នុងស្បៃរឺកន្រងសំណាញ់មានគំរបបិទអោយជិតរួចដាក់ចូលក្នុងឆ្នាំងស៊ុបដែលកំពុងរំងាស់។​

៤. ៩០ នាទីក្រោយពីរំងាស់សាច់ សូមស្រង់ខ្ទឹមបារាំងដែលដាក់ដំបូងគេចេញពីឆ្នាំងស៊ុប។​ រួចស្រង់សាច់ដែលរំងាស់ ១ ដុំនោះមកត្រាំទឹកក ៥ នាទី (ដើម្បីកុំអោយសាច់ក្រៀមនិងឡើងព៍ណក្រម៉ៅ)

រៀបចំគ្រឿងសម្រាប់ញ៉ាំហ្វឺ៖

  • បកសំបកខ្ទឹមបារាំង ១ ផ្លែ ពុះជាពីរ ហាន់ជាបន្ទះស្តើងៗ (ហាន់ពីក្បាល កុំហាន់ពីចំហៀង) យកទៅត្រាំទឹកកកដើម្បីអោយនៅស្រួយហើយបំបាតក្លឹនឈួល។
  • យកសាច់ដែលត្រាំទឹកកកនោះមកហាន់ជាបន្ទះស្តើងៗ
  • សាច់គោស្រស់ហាន់ជាបន្ទះស្តើងៗ
  • ស្លឹកខ្ទឹម: កាត់ក្បាលច្រៀកជាសរសៃៗតែកុំអោយដាច់ចេញពីគ្នាចំនែកស្លឹកខ្ទឹមហាន់អោយល្អឹតៗ
  • ស្លឹកជីវ៉ាន់ស៊ុយហាន់តូចៗ
  • ជីនាងវងបេះយកតែស្លឹក
  • ជីបន្លាហាន់វែងៗប្រហែល ១ ថ្នាំងដៃ
  • ម្ទេសហាន់ខ្លីៗតូចៗ
  • ក្រូចឆ្មាមួយពុះជា ៤
  • សណ្តែកបណ្តុះលាងទឹកហើយស្រុះទឹកក្តៅ ១០ វិនាទី
  • គុយទាវហ្វឺកញ្ចប់ត្រាំទឹកធម្មតា ១៥ នាទី យកទៅស្រុះទឹកក្តៅអោយទន់ល្មម
Special bowl of beef noodle soup is priced at 50,000 VND.  Bowl of vermicelli and ingredients.  Guests should consider choosing the appropriate bowl type.  /// Photo: Trinh Thanh

សង់ខ្យាដំឡូងស្វាយ ធ្វើដាក់លាយទឹកដោះគោស្រស់ញ៉ាំក៏បាន ជ្រលក់នំក៏បាន

0

ទំនងណាស់ សង់ខ្យាដំឡូងស្វាយ ធ្វើស្រោបបាយដំណើបក៏បាន ជ្រលក់នំញ៉ាំក៏បាន ហើយអីពិសេស ដាក់លាយទឹកដោះគោស្រស់លាយទឹកកកត្រជាក់ៗឆ្ងាញ់សន្លប់ហ្មង។

No photo description available.

គ្រឿងផ្សំ៖

  • ដំឡូងពណ៌ស្វាយ (ចំហ៊ុយហើយ)
  • ទឹកខ្ទិះដូង
  • ស្ករត្នោត
  • ពងមាន់ ពងទា (ផ្នែកក្រហម)
japanese-murasaki-purple-satsumaimo-flesh — MomoBud

វិធីធ្វើ៖

១. ដាក់ដំឡូងចំហុយហើយ កម្តៅប្រហែល ២០ នាទី
២. គោះស៊ុតដាក់ចាន រួចដាក់ស្ករត្នោតចូល វាយចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ខ្ទិះដូងចូល
៣. យកដំឡូងកម្តៅហើយ មកច្របាច់ឲ្យហ្មត់ និងស្អិតជាប់គ្នា បន្ទាប់មកចាក់ល្បាយស៊ុតដែលលាយហើយចូល វាយចូលគ្នាឲ្យសព្វល្អ
៤. បន្ទាប់ចាក់លើកន្រ្តង់ ដើម្បីកុំឲ្យមានកាក
៥. ប្រើខ្ទះដាំទឹកឲ្យពុះ ដាក់កន្សែងបត់រាងក្រាស់បន្តិចចូលក្នុងទឹកកំពុងពោះ រួចដាក់ចានដែលត្រងដំឡូងហើយពី កូរហូតដល់ឡើងស្អិត សឹមយកឡើងជាការស្រេច។​

Ube halaya - Wikipedia

បើចង់ធ្វើភេសជ្ជៈញ៉ាំត្រូវយកសង់ខ្យាដាក់ក្នុងកែវម៉ាល្មម បន្ទាប់​មកចាក់ទឹកដោះគោស្រស់ចូល ដាក់ទឹកកកចូលអាចញ៉ាំបានហើយ។

ស្មានតែនៅណា! ស្គាល់ទីតាំងកាហ្វេលើភ្នំ ១ កែវ​ ៥០០០ រៀល គេនិយមទៅហើយ

ឃើញតែគេទៅថតរូប ផឹក​កាហ្វេលើភ្នំ​ឡើងទំនង ទេស​ភាពក៏ឡូយដែរ។ មានដឹងអត់ថាកាហ្វេលើភ្នំហ្នឹង​មានទីតាំងនៅណា? ចាំ Admin ប្រាប់ កាហ្វេលើភ្នំហ្នឹងមានឈ្មោះថា  Led Zep Cafe មាន​ទីតាំងនៅលើភ្នំកម្ពស់ ៣៥ ម៉ែត្រស្ថិតក្នុងខេត្តកែបយើងហ្នឹងសោះ។ សំខាន់​ឡើងទៅដល់ទេសភាពស្អាតពិបាកពណ៌នាណាស់ មានដើមឈើធំៗ ថែមទាំងមើលឃើញផ្ទៃសមុទ្រពណ៌ខៀវស្រងាត ដ៏ធំល្វឹងល្វើយទៀតផង អ្នកបានទៅលេងកែប កុំភ្លេចឈៀងចូលសាកមើលណា បើមិនជឿមើលរូបសិនក៏បាន​។​

ចំពោះតម្លៃវិញក៏គួរសមដែរ កាហ្វេគឺចាប់ពី ៥០០០ រៀលឡើងប៉ុណ្ណោះក្នុងមួយកែវ។ មិនមែនមានលក់តែកាហ្វេទេ Led Zep Cafe ក៏មានលក់ជានំប៉័ង នំរ៉ូទី និងអាហារផ្សេងៗទៀតដែរ។ ចង់ដឹងកុំភ្លេចបបួលមិត្តភក្តិឈៀងចូលលេងណា។

No photo description available.

Led Zep Cafe
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទទំនាក់ទំនង៖ 010 311 712

រូបមន្ត ២ អាទិត្យស្រកបាន ៣ គីឡូជាមួយទឹកដោះគោស្រស់អត់មានជាតិស្ករ

ទឹក​ដោះ​គោ​ស្រស់​ជា​អាហារ​សុខភាព​មួយ​ក្នុង​ចំណោម​អាហារ​សុខភាព​ជា​ច្រើន​។​ ក្រៅ​ពី​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ចំពោះ​សម្រស់​ និង​ ប្រឆាំង​ភាព​ចាស់​ ទឹក​ដោះ​គោ​ស្រស់​អត់​មាន​ជាតិ​ស្ករ​មាន​សមត្ថភាព​ជួយ​ឲ្យ​ស្រក​គីឡូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ មិន​មាន​គ្នា​យើង​ច្រើន​ទេ​ ដែល​ដឹង​ពី​របៀប​ប្រើ​ទឹក​ដោះ​គោ​ស្រស់​សម្រក​គីឡូ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។ ខាង​ក្រោម​នេះ​នឹង​ណែ​នាំ​ពី​របៀប​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់​អត់​មាន​ជាតិ​ស្ករ​ ដើម្បី​សម្រក​ទម្ងន់​ឲ្យ​មាន​ប្រសិទ្ធភាព​៖

Bestie Suoi 2

របៀប​ផឹក​ទឹក​ដោះ​គោ​ស្រស់​ឲ្យ​មាន​ប្រយោជន៍​

ទឹក​ដោះ​គោ​ជា​អាហារ​ល្អ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ ដូច​នេះ​ពេល​ប្រើ​សម្រាប់​សម្រក​គីឡូ​ យើង​ត្រូវ​កំណត់​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ទោះ​បី​ជា​យើង​ត្រូវ​កាត់​បន្ថយ​អាហារ​ដែល​ត្រូវ​ញ៉ាំ​ខ្លះ​ក៏​ដោយ​ តែ​ត្រូវ​ប្រាកដ​ថា​រាង​កាយ​យើង​ទទួល​បាន​កាឡូរី​ ១៥០០ កាឡូរី​ ក្នុង​មួយ​ថ្ងៃ​។​

វិធី​ផឹក​ទឹក​ដោះ​គោ​៖

ពេល​ព្រឹក​៖ ផឹក​ទឹក​ដោះ​គោ​ស្រស់​អត់​ជាតិ​ស្ករ​ ១ កែវ​ + សាឡាដ​ផ្លែ​ឈើ ១ ចាន​ (ជ្រើស​រើស​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​រាង​កាយ​ ដូច​ជា​ប៉ោម​ជា​ដើម…)

ពេលថ្ងៃ​៖ បាយ​ស​កន្លះ​ចាន​ + ស៊ុប​ ១ កូន​ចាន​ + ត្រី​ ឬ សាច់​ + ទឹក​ដោះ​គោ​ស្រស់​អត់​ផ្អែម​ ១ កែវ​។​

ពេល​ល្ងាច​៖ គួរ​តែ​ញ៉ាំ​បាយ​ តែ​ផ្ដោត​លើ​​ការ​ញ៉ាំ​បន្លែ​ ដែល​យក​ទៅ​ធ្វើ​ជា​ស៊ុប ស្ងោរ​ ឬ​ជា​សាឡាដ​។​ ចុង​ក្រោយ​កុំ​ភ្លេច​ផឹក​ទឹក​ដោះ​គោ​ស្រស់​ ១ កែវ​។

យក​ទឹក​ដោះ​គោ​ស្រស់​លាយ​ជា​មួយ​ផ្លែ​ឈើ​ ដោយ​មិន​ប្រើ​ស្ករ​

Bestie repaired flowers through 5

គ្រឿង​ផ្សំ​៖

  • ខ្នុរ ឪឡឹក ស្ត្រប៊ឺរី ស្វាយ ប៉ោម​ និង​ ទឹក​កក​ម៉ដ្ឋ​
  • ទឹក​ដោះ​គោ​ស្រស់​អត់​ជាតិ​ស្ករ​ ២០០ មីលីលីត្រ

វិធី​ធ្វើ​៖

ជំហាន​ទី​១៖

  • ខ្នុរ​ត្រូវ​បក​ជា​សរសៃ​ៗ
  • ផ្លែ​ឈើ​ផ្សេង​ទៀត​ ត្រូវ​លាង​ឲ្យ​ស្អាត​ ចិត​ជា​ជំនិត​តូច​ៗ​

ជំហាន​ទី​២៖

យក​ផ្លែ​ឈើ​ចិត​ហើយ​ទាំង​អស់​ដាក់​ចាន​ រួច​ដាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ (អាច​បន្ថែម​ទឹក​ដោះ​គោ​ខាប់​ចូល​ ១ ស្លាប​ព្រា​ក៏​បាន​ បើ​យើង​ចូល​ចិត្ត​ផ្អែម​)

ជំហាន​ទី​៣៖

ដួស​ទឹក​កក​ដាក់​ពី​លើ​ អាច​បន្ថែម​ខ្ទិះ​ដូង​ពី​លើ​ថែម​ក៏​បាន​ដែរ​។

បើ​សិន​ជា​យើង​ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់​អត់​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ​ យើង​អាច​ស្រក​បាន​ ៣ គីឡូ​ក្នុង​រយៈ​ពេល​ ២ សប្តាហ៍​​ដោយ​មិន​ចាំ​បាច់​ហាត់​ប្រាណ​។

Bestie flowers through dam age

តែ១មុឺនរៀលទេ រសជាតិឆ្ងាញ់បរិមាណ១ចានឆ្អែតង៉ាងតែម្តង? មីទាញតុងយុាំ

កាន់តែពិសេសហើយ បញ្ចុះតម្លៃសល់តែ១ចាន ១មុឺនរៀលប៉ុណ្ណោះ ហើយ១ចាន ដឹងតែឆ្អែត មោះអ្នកណាខ្លះមិនទាន់បានញុាំ ចង់អាចមកសាកបានណា នៅហាង មីទាញតុងយុាំ បញ្ជាក់ការបញ្ចុះនេះសម្រាប់តែអ្នកដែលមកញ៊ុាំហាងផ្ទាល់ប៉ុណ្ណោះ។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ក្រោយពីដឹងពីតម្លៃហើយ ឥឡូវនេះយើងមកដឹងពីអ្វីដែលពិសេសមីទាញតុងយុាំវិញម្តង គឺសសៃមីត្រូវបានចុងភៅទាញធ្វើភ្លាមៗហ្មង ដែលធ្វើអោយមីមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយនៅពេលដែលបញ្ចូលជាមួយទឹកស៊ុបដ៏មានរសជាតិទៀតគឺអ៊ែមខ្លាំងមែនទែន។ ម្យ៉ាងទៀត មីទាញក៏មានប្រភេទសាច់ដូចជា៖ ផាក់លូវ ទាខ្វៃ គ្រឿងសមុទ្រ(មឹក លៀស) ដែលលោកអ្នកអាចជ្រើសរើសតាមចំណូលចិត្ត។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

រកណាបានពិសេសជាងនេះទៅ គឺបញ្ចុះសល់តែ ១មុឺនរៀលអាចញ៊ាំបានឆ្ងាញ់មាត់ និងម៉ាតឹងពោះបែបនេះហើយនោះ ហុតស៊ុបក្ដៅៗចឹងអីក្ដៅសាច់ស្រួលខ្លួនតិចអី? ហើយការបញ្ចុះនេះមានរយះពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃ ទី៩ ខែ មិថុនា ឆ្នាំ២០២១ សម្រាប់តែអតិថិជនមកពិសាហាងផ្ទាល់ប៉ុណ្ណោះ៕

ហាង មីទាញតុងយុាំ

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ

វីដេអូ៖

សាច់អាំងពោះគោទឹកប្រហុកមួយកន្លែងនេះរសជាតិអស់ទាស់ល្បីពេញប្លុកបឹងកេងកង

ហាង សាច់គោអាំង ឧត្តមបូទី សាច់អាំងពោះគោទឹកប្រហុក ដ៏ចាស់វស្សាលក់តាំងពីឆ្នាំ១៩៨៤ អ្នកម្លុកបឹងកេងកងច្បាស់ជាស្គាល់ព្រោះថាល្បីណាស់ភ្ញៀវពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច ក៏ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃសាច់អាំង ត្រូវជាតិខ្លាំងជាមួយទឹកប្រហុកប្រចាំហាងបានញ៊ាំច្បាស់ជាជក់មាត់ជីបៗ?។

ហាង សាច់គោអាំង ឧត្តមបូទី
ហាង សាច់គោអាំង ឧត្តមបូទី

ថ្ងៃណាដែលនឹកចង់ជួបជុំមិត្តភក្តិ ក្រុមគ្រួសារហើយចង់ញ៊ាំសាច់អាំងពោះគោទឹកប្រហុកអីហ្នឹង ណាត់គ្នាមកទីនេះមកធានាថាមិនខកបំណងនោះទេ ព្រោះថាលក់៣៦ឆ្នាំហើយបទពិសោធន៍ និងរសជាតិមិនធម្មតាឯណា។ ក្រៅពីសាច់អាំងពោះគោទឹកប្រហុក ក៏មានសាច់គោងៀត ងៀតក្របី សាច់ក្រកគោ និងមានជាច្រើនមុខទៀតផងដែរ។

កុំភ្លេចណា កន្លែងឆ្ងាញ់ពិសេសសម្បូរគ្រឿងក្លែមឆ្ងាញ់ៗបែបនេះមិនអា​ច មិនមកភ្លក្សអោយស្គាល់រសជាតិបានទេណាជាពិសេសអ្នកម្លុកបឹងកេងកងហ្មង?៕

ហាង សាច់គោអាំង ឧត្តមបូទី
លេខទូរសព្ទ៖ 010 80 82 80 / 012 89 00 16
ទីតាំង៖ ផ្លូវលេខ២៨៨, ផ្ទះលេខ៤០c សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង៤និង៣០នាទីរសៀល ដល់ម៉ោង៨យប់)

វីដេអូ៖