អែមណាស់! ធ្វើប័រលាបលើនំប៉័ងខាប់ៗ ដាក់កែវទុកញ៉ាំ

0

ដឹងអត់ពេលញ៉ាំនំប៉័ងសាច់ ឬពងមាន់អាំងអី ឲ្យតែប័រឆ្ងាញ់ ដឹងតែឆ្ងាញ់ដែរហើយ។ មានអីពិបាកចង់ញ៉ាំប័រឆ្ងាញ់ ធ្វើញ៉ាំខ្លួនឯងក៏បានដែរ ទិញតែនំប៉័ងម៉ោ គោះតែពងមាន់ ថែមប៊ឺរដាក់អាំង បានមួយឈុតបាត់។ សល់លុយទៀត មិនបាច់ចេញទៅក្រៅនាំតែហត់។

គ្រឿងផ្សំ៖

  • ពងមាន់យកតែផ្នែកក្រហម ៥ គ្រាប់
  • ប្រេងឆា១ គីឡូ (ប្រសិនចង់ខាប់ កន្លះគីឡូ)
  • អំបិល ១ ចុងស្លាបព្រាបាយ
  • ស្ករស ១ កែវខ្លីផឹកទឹក
  • ប្រដាប់វាយពងទា
Image may contain: food

វិធីធ្វើ៖

១. យកអំបិល និងស្ករសលាយច្របល់ចូលគ្នា
២. យកចានជ្រៅ១មក និងប្រដាប់វាយពងទា
៣. ដួសប្រេងឆា ១ ស្លាបព្រាបាយ ដាក់ក្នុងចាន រួចដួសផ្នែកក្រហមពងមាន់ ១ ស្លាបព្រាដែរ រួចដាក់ស្ករដែលលាយអំបិលរួចនោះកន្លះស្លាបព្រាបាយមកវាយក្រឡុកកូរពីឆ្វេងទៅស្តាំ រហូតដល់វាឡើងខាប់រួចយកប្រដាប់ក្រឡុកមកវាយបន្ថែមពីលើចុះក្រោមទៀតទាល់តែខាប់ទៀត ទើបដួសបន្ថែមប្រេងឆា ១ ស្លាបព្រាបាយដាក់ចូល ដាក់ផ្នែកក្រហមនៃពងមាន់ដាក់ចូលដាក់ស្ករលាយអំបិលស្រេចនោះកន្លះស្លាបព្រាចូលទៀត រួចវាយដូចរៀបរាប់ខាងលើដដែលៗរហូតដល់អស់ប្រេងឆា ពងមាន់ និងស្ករលាយអំបិលរលីង។
៤. រក្សាទុកក្រៅទូរទឹកកកបាន ២ សប្តាហ៍ដោយមិនខូច ប្រសិនបើដាក់ក្នុងទូរទឹកកកវានឹងរលាយរាវដូចជាប្រេងឆាវិញមិនអាចប្រើបានទៀតទេ។

ធ្លាប់តែញ៉ាំនំអ៊ីធម្មតា ឥឡូវមកធ្វើនំអ៊ីរសជាតិតយញ៉ាំម្តង

0

មើលរាង និងពណ៌គេឡើងខ្ចូត របៀបធ្វើមិនខុសពីនំអ៊ីធម្មតាទេ គ្រាន់តែរសជាតិអាចនឹងខុសគ្នាបន្តិច ព្រោះយើងបានបន្ថែមស្លឹកតយក្នុងម្សៅធ្វើនំ​ អ៊ីចឹងរសជាតិ និងក្លិន ក៏ប្លែកដោយសារក្លិនតយបន្តិចហើយ។ ចង់ដឹងថាប្លែកម៉េចខ្លះ សាកធ្វើញ៉ាំទាំងអស់គ្នា៖

Image may contain: 1 person, drink, food and indoor

គ្រឿងផ្សំ៖

  • ម្សៅដំណើប​
  • ស្លឹកតើយ
  • ខ្ញី​
  • ល្ងរស​
  • ខ្ទិះដូង​
  • អំបិលមួយចឹប​
  • ស្ករត្នោត
Image may contain: food

វិធីធ្វើ៖

១. យកស្លឹកតើយ កិនជាមួយដូង ហើយត្រងយកខ្ទិះដូងតើយ
២. យកម្សៅដំណើប​ មកលាយជាមួយ ដោយច្របល់​ អោយសព្វ ពេលសព្វល្អ​ ម្សៅអត់ស្អិតជាប់ដៃនោះទេ​ ហើយត្រូវយកមកលុន​ តូចៗ​។​
៣. ត្រូវដាំទឹកមួយកូនឆ្នាំងអោយពុះរួចបង់ម្សៅដែលលុញរួចចូល​ ទុករហូតដល់ម្សៅឆ្អិននិងអណ្តែតមកលើ​ក្លាយជានំ ត្រូវស្រង់នំដាក់ក្នុងទឹកត្រជាក់ធម្មតា​ ដោយទុកមួយអន្លើរសិន​ បន្ទាប់មកទៀត​ យកស្ករត្នោតដាំអោយឆ្ងុយ​បន្តិច​ រួចដាក់ខ្ងីចូលទុកអោយឈ្ងុយ ទើបចាក់ខ្ទិះដូងចូល​ បង់អំបិលបន្តិចផង​ កូរអោយពុះជាការស្រេច​

Image may contain: food and indoor


៤. ជាចុងក្រោយ​ យកល្ងរមកលីងអោយឈ្ងុយ​ ហើយអាចយកទឹកស្ករដែរធ្វើរួច​ មកចាក់ចូលក្នុងនំដែរស្រង់ទុកទាំងអស់នោះបាន​ ហើយ​ រោយល្ងរជាការរួចរាល់។

តោះ! ទំនេរៗធ្វើនំពងទាដុតក្តៅៗ ញ៉ាំខ្លួនឯង

0

អ្នកណាក៏ចូលចិត្តញ៉ាំដែរនំពងទា ជាពិសេសពេលសែនម្តងៗ នៅផ្ទះសុទ្ធតែនំពងទាហ្មង។ តែនៅតែចូលចិត្ត បើបានធ្វើញ៉ាំក្តៅៗខ្លួនឯងទៀតកាន់តែឆ្ងាញ់ ព្រោះទិញគេទម្រាំបានញ៉ាំ នំត្រជាក់អស់ លែងសូវទន់បាត់ហើយ។ ឥឡូវមកមើលរូបមន្តធ្វើទាំងអស់គ្នា៖

គ្រឿងផ្សំ៖

  • ស៊ុតទា ៤ គ្រាប់
  • ស្ករស ៦០ ក្រាម
  • អំបិល​មួយ​ស្លា​ព្រា​កាហ្វេ
  • ម្សៅ​មី ៦០ ក្រាម
  • ទឹកឃ្មុំ ២ ក្រាម

វិធីធ្វើ៖

១. ជាដំបូង​​ត្រូវ​រំលែក​ស៊ុត​ក្រហម​ និង​ស៊ុត​សជាមុនសិន​
២. វាយ​ក្រឡុក​ស៊ុត​សចំនួន ៨៥ ក្រាម ឲ្យ​ឡើងពពុះ បន្ទាប់មក​ដាក់​ស្ករស​ចូល​ម្តង​បន្តិចៗ ចូល​បណ្តើរ​វាយ​វា​បណ្តើរ​ចំនួន ៦០ ​ក្រាម ​វាយ​​រហូតដល់​ស្ករ​រលាយ​អស់​មើលទៅ​សុទ្ធតែ​ពពុះ រួច​ដាក់​ស៊ុត​ក្រហម​ចូល​ម្តង​មួយ​គ្រាប់​ឲ្យ​សព្វ​ចំនួន ៤ គ្រាប់​រួច​បន្ថែម​ទឹកឃ្មុំ ២ ក្រាម ចូល​ច្របល់​ឲ្យ​សព្វ បន្ទាប់មក​ធ្វើការ​រែង​ម្សៅ​មី​ចំនួន ៦០ ក្រាម​ចូល ទៅក្នុង​ម្សៅ និង​អំបិល​មួយ​ស្លា​ព្រា​កាហ្វេ បន្ទាប់មក​វាយ​វា​ឲ្យ​សព្វ ចូលគ្នា​ប្រសិនបើ​រាវ​អ្នក​អាច​បន្ថែម​ម្សៅ​បន្ថែមទៀត​បាន ត្រូវ​ចាំ​ថា​វាយ​វា​រហូតដល់​ខាប់​ឡើង​ស្អិត ហើយ​ពពុះ​ខ្លាំង​ដោយ​កូរ​បណ្តើរ​អុក​ម្សៅ​បណ្តើរ​ទើប​នំ​ឡើង​ល្អ​


៣. ប្រើ​ពុម្ព​ដែក​មួយ​ដែលមាន​រាង ៤ ជ្រុង​ក្រាល​ក្រដាស់​ស្តើង​មួយ បន្ទាប់​មកចាក់​ម្សៅ​នំ​ចូលក្នុង​ពុម្ព​ក្នុង​ច​ម្រិ​ត ៦០% នៃ​កម្ពស់​ពុម្ព បន្ទាប់មក​ធ្វើការ​រលាក់​វា ២ ទៅ ៣ ដង​ដាក់​កម្តៅ​ក្នុង​ឡ​រងចាំ​រយៈ ៣៥ នាទី​ក្នុង​កំដៅ ១៦០ អង្សា​
៤. បន្ទាប់ពី​រងចាំ​រយៈពេល ៣៥ នាទី រួចមក​ធ្វើការ​យកនំ​ចេញពី​ឡយ​ក​កាំបិត​តូច​មួយ​មក ជា​គែមៗ ជុំវិញ​ម្សៅ​ទុក​ឲ្យ​វា​ត្រជាក់​ដាក់​ផ្កាប់​វារ​លាក់​នំ​ចេញ​ជាការ​ស្រេច​៕

ញ៉ាំពងទារាល់ថ្ងៃ មិនមែនអត់លុយទេ តែដើម្បីបានប្រយោជន៍ ១០ យ៉ាងនេះ

ស៊ុតជាប្រភេទអាហារងាយរកបំផុត តែមានសារធាតុចិញ្ចឹមច្រើនបំផុត។ តែអ្នកខ្លះប្រហែលជាយល់ច្រលំជាមួយគេនិយាយថា ញ៉ាំពងទាច្រើន អាចបណ្តាលឲ្យរាងកាយមានជាតិកូលេស្តេរ៉ុលខ្ពស់ តែតាមពីជាតិកូលេសស្តេរ៉ុល មិនមែនបានមកពីស៊ុតនោះទេ។​ សារប្រយោជន៍ទាំង ១០ យ៉ាងដែលបានមកពីស៊ុត គ្រប់គ្នាដឹងហើយច្បាស់ជាភ្ញាក់ផ្អើល។​ អ៊ីចឹងហើយ ទើបយើងគួរតែញ៉ាំឲ្យបានរាល់ថ្ងៃ៖

How To Make Perfect Hard-Boiled Eggs - Once Upon a Chef

១. ស៊ុតមានសារធាតុចិញ្ចឹមសំខាន់ៗណាស់
២. ជាតិកូលេសស្តេរ៉ុលក្នុងស៊ុត មិនបង្កើនជាតិកូលេស្តេរ៉ុលក្នុងឈាមមនុស្សទេ
៣. បង្កើនខ្លាញ់ល្អឲ្យរាងកាយ
៤. ស៊ុតសម្បូរជាតិ choline ដើម្បីការពារជំងឺវង្វេង

Egg Clouds on Whole Grain Toast


៥. កាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង
៦. ល្អសម្រាប់សុខភាពភ្នែក
៧. ស៊ុតមានអូមេហ្គា ៣ ដើម្បីកាត់បន្ថយជាតិ Triglycerides
៨. សម្បូរដោយជាតិប្រូតេអ៊ីន
៩. ជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
១០. ស៊ុតជួយសម្រកគីឡូ។

Instant Pot Perfect Hard Boiled Eggs Recipe - Damn Delicious

សាច់ចង្កាក់ស្ងោរផ្សារថ្មីមួយថ្ងៃលក់អស់១០០គីឡូ រសជាតិឆ្ងាញ់សាហាវ

សាច់ចង្កាក់ស្ងោរមួយកន្លែងនេះច្បាស់ជាមានអ្នកខ្លះជាប់ឈ្មោះជាមួយប្រចាំហាងហើយ ព្រោះថាឆ្ងាញ់ណាស់លក់តាំងពីឆ្នាំ១៩៨៧មកម្ល៉េះ រហូតដល់ពេលនេះម៉ូយៗមកញ៊ាំមិនដែរចេះស្ងាត់ម៉េច។ គ្រាន់តែសាច់ស្ងោរនេះមួយថ្ងៃលក់អស់ចូលខ្ទង់១០០គីឡូឯណោះ។

តូប សាច់ចង្កាក់ស្ងោរផ្សារថ្មី
តូប សាច់ចង្កាក់ស្ងោរផ្សារថ្មី
តូប សាច់ចង្កាក់ស្ងោរផ្សារថ្មី

បើតាមម្ចាស់ហាងលួចខ្សឹបប្រាប់Admin គឺថាមូលហេតុដែលធ្វើអោយសាច់ស្ងោរគាត់លក់ដាច់បែបនេះក៏ដោយសារតែគាត់មានជ្រក់ និងទឹកសៀងដ៏មានរសជាតិដែលញ៊ាំចូលគ្នាទៅធ្វើអោយត្រូវជាតិគ្នាខ្លាំងចាប់មាត់ជីបៗ។ ហើយកន្លែងនេះក្រៅពីសាច់ស្ងោរដ៏ល្បីនេះ ក៏មាននំបញ្ចុកសម្លរការី នំបញ្ចុកសម្លរខ្មែរ និងបង្អែមគ្រប់មុខឆ្ងាញ់ៗផងដែរ។

តូប សាច់ចង្កាក់ស្ងោរផ្សារថ្មី
តូប សាច់ចង្កាក់ស្ងោរផ្សារថ្មី
តូប សាច់ចង្កាក់ស្ងោរផ្សារថ្មី

និយាយពីថាស្គាល់កន្លែងនេះហើយ គឺមិនបាច់បារម្ភរឿងខ្លាចស្គមនោះទេ ព្រោះថារបស់ឆ្ងាញ់ៗមានមិនចេះខ្វះបែបនេះចង់សាច់ស្ងោរក៏បាន នំបញ្ចុក រឺបង្អែមក៏បានធានាថាម៉ាឆ្ងាញ់មាត់ស្រកគីឡូមិនរួចហ្មង។ បែបនេះឆ្លងកាត់ផ្សារថ្មីកុំភ្លេចចូលកន្លែងនេះណា ដែលមានទីតាំងនៅក្នុងផ្សារថ្មី ជ្រុងខាងកើត តូបលេខ១០៨, ១០៩ ម្ដុំតូបលក់ខោអាវ៕

តូប សាច់ចង្កាក់ស្ងោរផ្សារថ្មី

តូប សាច់ចង្កាក់ស្ងោរផ្សារថ្មី
លេខទូរសព្ទ៖ 010 93 ​17 79
ទីតាំង៖​ នៅក្នុងផ្សារថ្មី ជ្រុងខាងកើត តូបលេខ១០៨, ១០៩ ម្ដុំតូបលក់ខោអាវ

វីដេអូ៖​

ក្រៅពីកាហ្វេ អាហារ ៦ មុខនេះញ៉ាំទៅធ្វើឲ្យស្រស់ស្រាយ អារម្មណ៍ល្អ កំពុងខឹងគេក៏បាត់ដែរ

សម្រាប់​អ្នក​រស់​នៅ​ក្រោម​សម្ពាធ​សាលា​ផង​ កន្លែង​ធ្វើ​ការ​ផង​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ ពេល​ខ្លះ​ចង់​កើត​ជា​ស្ត្រេស​ក៏​មាន​។​ បើ​ទុក​បែប​នេះ​កាន់​តែ​យូរ​ទៅ​អាច​ក្លាយ​ជា​ស្រេ្តស​បាន​ ត្រូវ​ចាំ​ថា​ជីវិត​មិន​មាន​សប្បាយ​រហូត​ទេ​ អ៊ីចឹង​ត្រូវ​រក​មើល​អាហារ​ណា​ល្អ​ៗ​ ឆ្ងាញ់​ៗ​សម្រាប់​ខ្លួន​ឯង​។ អាហារ​ ៦ មុខ​នេះ​អាច​ជួយ​បាន​ពេល​យើង​មាន​អារម្មណ៍​មិន​ល្អ​៖

១. កំពុង​មាន​អារម្មណ៍​ខឹង​នរណា​ម្នាក់​ ត្រូវ​ញ៉ាំ​តែ​បៃ​តង​

នៅ​ពេល​ណា​យើង​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ខឹង​នរណា​ម្នាក់​ទាំង​ដែល​យើង​មិន​ចង់​។​ ព្យាយាម​ទប់​អារម្មណ៍​ខ្លួន​ឯង​បន្តិច​ ខណៈ​ពេល​នេះ​អាច​ញ៉ាំ​ជា​តែបៃតង​ ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​យើង​នឹង​នរ​ ព្រោះ​តែបៃតង​ មិន​មែន​មាន​តែ​ជាតិ​កាហ្វេ​អ៊ីន​ទេ​ដែល​ជួយ​ឲ្យ​យើង​ស្រស់​ស្រាយ​ទេ​ វា​ក៏​មាន​ផ្ទុក​ជាតិ​ theanine ដែល​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​រំសាយ​អារម្មណ៍​ និង​ទប់​កំហឹង​បាន​ដែរ​។​

How to Make Green Tea | Epicurious

២. ​មាន​អារម្មណ៍​ជ្រួល​ច្របល់​ គួរ​តែ​ញ៉ាំ​ ប្រូខូលី

អារម្មណ៍​ជ្រួល​ច្របល់​អាច​មក​ពី​ការ​ព្រួយ​បារម្ភ​ពី​អ្វី​មួយ​។ នៅ​ពេល​ដែល​មាន​រឿង​អ្វី​មួយ​ដែល​ត្រូវ​គិត​ក្នុង​ចិត្ត​ វា​ធ្វើ​ឲ្យ​យើង​សម្រាក​មិន​បាន​ស្រួល​ទេ​។​ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង​ដូច​ជា​ប្រូខូលី​ ស្ពៃ​ពុយ​ឡេង​ អាច​ជួយ​បាន​ ព្រោះ​វា​សម្បូរ​ដោយ​អាស៊ីដ​ហ្វូលិក​ ដែល​អាច​កាត់​បន្ថយ​អារម្មណ៍​ជ្រួល​ច្របល់​ក្នុង​ចិត្ត​យើង​បាន​។​

៣. មាន​អារម្មណ៍​ស្ត្រេស​ ញ៉ាំ​សូកូឡា​ខ្មៅ​

អារម្មណ៍​នេះ​ប្រហែល​ជា​អ្នក​អាន​នឹង​ជួប​ញឹក​ញាប់​ហើយ​។ មនុស្ស​ម្នាក់​ៗ​មាន​វិធី​រំសាយ​ស្ត្រេស​ខុស​ៗ​គ្នា​ តែ​យើង​មាន​វិធី​មួយ​ដែល​អាច​ជួយ​អ្នក​គ្រប់​គ្នា​បាន​ ដោយ​ញ៉ាំ​សូកូឡា​ខ្មៅ​ ព្រោះ​វា​មាន​ជាតិ​កាកាវ​ច្រើន​ មាន​ជាតិ​ flavanol ច្រើន​អាច​កាត់​បន្ថយ​អ័រម៉ូន​ស្ត្រេស​ក្នុង​រាង​កាយ​បាន​។

៤. មាន​អារម្មណ៍​ក្រៀម​ក្រំ​ គួរ​តែ​ញ៉ាំ​ទឹក​ដោះ​គោ

នៅ​ពេល​រាង​កាយ​ខ្វះ​វីតាមីន​ D យើង​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ល្អ​ដូច​ជា​ព្រួយ​បារម្ភ​ច្រើន​ និង​ធុញ​ថប់​ដោយ​មិន​ដឹង​មូល​ហេតុ​។​ ដូច​នេះ​ហើយ​ អ្វី​ដែល​រាង​កាយ​ត្រូវ​ការ​គឺ​វីតាមីន​ Dឲ្យ​បាន​គ្រប់​គ្រាន់​។​ ដំណោះ​ស្រាយ​ដ៏​ងាយ​ស្រួល​គឺ​ញ៉ាំ​ទឹកដោះគោ​ ដូច​នេះ​រាង​កាយ​នឹង​ទទួល​បាន​វីតាមីន​ D គ្រប់​គ្រាន់​។​

Fresh Milk | Rothes A dairy Farm

៥. មាន​អារម្មណ៍​រសាបរសល់​ ញ៉ាំ​ត្រី​សាល់​ម៉ុន

អារម្មណ៍​ព្រួយ​បារម្ភ​ អាច​បណ្តាល​ទៅ​ជា​ស្ត្រេស​បាន​ បើ​យើង​ឧស្សាហ៍​មាន​អារម្មណ៍​បែប​នេះ​កើត​ឡើង​ គួរ​តែ​ញ៉ាំ​ត្រី​សាល់​ម៉ុន​ ព្រោះ​វា​មាន​អូមេហ្គា​ ៣ អាច​បង្កើត​ serotonin ដែល​ជួយ​អារម្មណ៍​ឲ្យ​នឹង​នរ​ និង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​បាន​។​

៦. ពិបាក​ផ្ទង់​អារម្មណ៍​ ញ៉ាំ​ផ្លែ​ប៉ោម​

នៅ​ពេល​ដែល​ត្រូវ​ផ្តោត​អារម្មណ៍​ធ្វើ​ការ​ តែ​មាន​អារម្មណ៍​មិន​ស្ងប់​ នោះ​បណ្តាល​ឲ្យ​ពិបាក​ផ្ទង់​អារម្មណ៍​ ដែល​ធ្វើ​ឲ្យ​យើង​បង្កើត​កំហុស​បាន​យ៉ាង​ងាយ​។​ យើង​អាច​រក​ជំនួយ​ពី​ធម្មជាតិ​បាន​ ដោយ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ ដើម្បី​បន្ថែម​វីតាមីន​ C ដល់​រាង​កាយ​ ដើម្បី​ជួយ​បង្កើត​ការ​ផ្ទង់​អារម្មណ៍​។​

Yes! Apples® | LinkedIn

ខ្យង ខ្ចៅស្ទាវ ទូលទំពូងល្បីខ្លាំងលក់ដាច់រាប់គីឡូក្នុងមួយថ្ងៃៗ

អ្នកប្លុកទូលទំពូងគ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពូង ប្រាកដជាស្គាល់ច្បាស់ហើយជាពិសេសស្ទាវៗហ្មង កម្រមានអ្នកណារំលងកន្លែងមួយនេះណាស់ព្រោះថាល្បីខ្លាំង ដោយសារតែរបស់ញ៊ាំសុទ្ធតែឆ្ងាញ់ៗ។ ក្នុងមួយថ្ងៃៗលក់ដាច់មិនក្រោម៣០ទៅ៤០គីឡូនោះទេ សម្រាប់ហាងមួយនេះ ដូច្នេះសម្រាប់អ្នកដែលមិនទាន់បានមក គួរតែសារេលៃលកណាត់គ្នាមកណា។

ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង

អ្វីដែលពេញនិយមលក់ដាច់ខ្លាំងជាងគេប្រចាំហាងនោះគឺខ្ចៅ ខ្យង ក្ដាមស្រែដែលអ្នកណាៗក៏តែងតែហៅញ៊ាំមិនដែលរំលងដែរ។ ហើយក្រៅពីនេះក៏មានពងមាន់អាំង ស្លាបមាន់អាំង និងប្រហិតបំពងផងដែរ ប៉ុន្មានមុខនេះរសជាតិក៏ពិសេសមិនធម្មតាដែរ បើបានមកហើយគួរតែសាកអោយបានឆ្ងាញ់មាត់ណា។

ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង

ណ្ហើយ ស្គាល់កន្លែងឆ្ងាញ់បែបនេះស្រួលតិចអី នឹកឃ្លានខ្ចៅ ខ្យង ក្ដាមស្រែពងមាន់អាំង ស្លាបមាន់អាំង និងប្រហិតបំពង បបួលគ្នាមកវឹងៗមកឆ្ងាញ់មាត់ម៉ាអ៊ែម រីឯតម្លៃក៏សមរម្យថែមទៀត។ ពិសេសចឹងៗអី មិនបាននាំគ្នាមកប្រយ័ត្នស្ដាយក្រោយណា?៕

ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង
ហាង ខ្ចៅស្ទាវ ទួលទំពូង

ហាង ខ្ចៅស្ទាវ ទួលទំពូង
លេខទូរសព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141
ទីតាំង៖ ផ្ទះលេខ 65 ផ្លូវលេខ 135 សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ដល់ម៉ោងបាយ បើពិបាករកនឹកម្ហូប អាចសាកធ្វើសម្លប្រហើរទំពាំងហឹរៗនេះបាន

0

ញ៉ាំតែចៀន អាំង ឆា ឡើងទ្រលាន់អស់ហើយ ឲ្យតែដល់ម៉ោងបាយពិបាកចិត្ត​ មិនដឹងធ្វើម្ហូបអីញ៉ាំទេ។ ម៉ោះ​ឈប់ទ្រលាន់មួយថ្ងៃសិន មកធ្វើសម្លប្រហើរទំពាំងហឹរៗ នេះញ៉ាំវិញ ស្រូបបាយក្តៅៗដឹងតែអែមហ្មង។

Image may contain: food

គ្រឿងផ្សំ៖

  • ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ …….)
  • សាច់ជ្រូកបីជាន់ចិញ្ច្រាំ
  • ខ្យង (តាមការចូលចិត្ត)
  • ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៏បាន)
  • ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស
  • ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
  • ប្រហុកចិញ្ច្រាំ
  • បន្លែផ្សេងៗទៀតដាក់តាមចំណូលចិត្ត
Image may contain: food

វិធីធ្វើ៖

១. ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់មួយសន្ទុះ។
២. ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។

មិនបាច់ទៅញ៉ាំក្រៅ សល់លុយ បើចេះធ្វើម្ហូបវៀតណាម ៥ មុខនេះ

0

ជាពិសេសស្រីៗច្បាស់ជាចូលចិត្តទៅញ៉ាំម្ហូបវៀតណាម ៤ មុខនេះ ព្រោះរសជាតិត្រូវចិត្តខ្លាំង ជាពិសេសរបស់មានទឹកស៊ុបហឹរៗ ដូចជា ហ្វឺ នំបញ្ចុកស្រុះ និងអន្លក់ដូចជា គួង នំបញ្ចុកទឹកកាពិអីហ្នឹង ដឹងតែត្រូវប៉ាន់ហើយ។ ចំណែកគុយទាវកាត់វិញក៏មានអ្នកចូលចិត្តញ៉ាំមិនតិចដែរ បើចូលចិត្តញ៉ាំអ៊ីចឹង ម៉េចមិនរៀនធ្វើខ្លួនឯងសាកទៅ សល់លុយបានខ្លះផង។

នំបញ្ចុកស្រុះជើងជ្រូក

សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖

Image may contain: food

ហ្វឺ

សូមចុចលើរូបដើម្បីមើលពីវិធីធ្វើ៖

Special bowl of beef noodle soup is priced at 50,000 VND.  Bowl of vermicelli and ingredients.  Guests should consider choosing the appropriate bowl type.  /// Photo: Trinh Thanh

នំបញ្ចុកទឹកកាពិ

សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖

Image may contain: food

គុយទាវកាត់

សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖

Image may contain: food

គួង

សូមចុចលើរូបដើម្បីមើលវិធីធ្វើ៖

តោះរៀនធ្វើគួង ដាក់បង្គារច្រើន ...

ហឹរម៉ារីកមាត់ ជាមួយម្ទេស ២ កន្លែងនេះ ពិសេសមីនុយគេទំនងៗណាស់

0

អ្នក​ខ្លះប្រហែលជាម៉ូយហាង ២ កន្លែង​នេះហើយក៏មិនដឹង។ ពិសេស​អ្នក​ចូលចិត្តញ៉ាំហឹរម៉ាអស់ដៃអីហ្នឹង ច្បាស់ជា​ស្គាល់ហើយ ព្រោះគ្រាន់តែឮឈ្មោះក៏ហឹរ ស្រក់ទឹកមាត់មុនដែរ។​ បើមីនុយនៅហាងមួយៗវិញទំនងៗសាហាវណាស់ ចង់បែបបុក ភ្លា ញ៉ាំ អី​មានទាំងអស់ ចង់ដឹងហាង ២ កន្លែងហ្នឹងឈ្មោះអី ហើយនៅណាអត់? ចាំ Admin ប្រាប់៖

ហាង ផ្ទះម្ទេស

គ្រាន់តែលឺឈ្មោះផ្ទះម្ទេស មាត់ចាប់ផ្តើមស្រៀវបណ្តើរៗហើយ និយាយពីមុខម្ហូបគឺថា ទំនងគ្រប់ឈុត សុទ្ធតែរបស់ញ៊ាំ ឃើញហើយទ្រាំអត់ញ៊ាំមិនបាន ចាំAdmin ប្រាប់ត្រួសៗ ថាមានមុខម្ហូបអ្វីខ្លះ សម្រាប់ហាងផ្ទះម្ទេស​ មានមុខម្ហូបដូចជា៖ មានកំពីសលោត ក្តាមពង បុកល្ហុងset សាច់ចៀមអាំង ឈុតគ្រឿងសមុទ្រ ស៊ុបខួរ បង្គាត្រាំទឹកកក ។ សម្រាប់ហាងផ្ទះម្ទេស បច្ចុប្បន្នមានរហូតដល់ ៣សាខា ដែលផ្តល់ភាពងាយស្រួលដល់ អតិថិជនដែលនិយមចូលចិត្តរសជាតិគ្រប់មុខម្ហូប របស់ហាងផ្ទាល់ មិនបាច់ធ្វើដំណើរឆ្ងាយ អាចមករកញ៊ាំក្បែរផ្ទះបាន។

ហាង ផ្ទះម្ទេស
លេខទូរសព្ទ៖070 770 808
ទីតាំង៖
 ផ្ទះលេខ23 ផ្លូវ261 សង្កាត់ទឹកល្អក់ទី2 ខណ្ឌទួលគោក

ហាង បុកម្ទេស

របស់ញ៉ាំបែបហឹរៗចឹងទុកចិត្តអោយ ហាង បុកម្ទេស ព្រោះថាគ្រឿងផ្សំមកពីប្រទេសថៃផ្ទាល់តែម្តង ធានាថា ចង់ហឹរប៉ុណ្ណាក៏បានដែរកម្មង់ហឹរបានហឹរ រសជាតិក៏ឆ្ងាញ់ទៀត មុខម្ហូបគ្រឿងបុកប្រចាំហាង​ផ្ទាល់ មានដូចជា៖ បុកល្ហុងក្តាមប្រៃ បុកពោត បុកកំពីងរាជ បុកស្វាយក្តាមប្រៃ បុកម្កាក់ក្តាមប្រៃ បុកងាវ ញាំមី ញាំមីសួ បុកល្ហុងថាស ភ្លាថៃពិសេស មឹកអាំង សាច់ជ្រូកអាំង ស្លាបមាន់អាំង ក្តាមថ្មពងជ្រក់ម្ទេស បុកណែមបីយ៉ាង ផាត់ថៃ និង បាយឆាសាច់ក្តាម នៅមានច្រើនទៀត រសជាតិដឹងតែឆ្ងាញ់ប្លែកមាត់ ។ ពិសេសនោះក៏មានមុខម្ហូបថ្មីទើបចេញដែរ ឮថាជាមុខម្ហូបពិសេស រសជាតិក៏ពិសេស​ដែរ មាន​ទាំងអស់ ៤ មុខ​គឺ​៖ សមុទ្រធុង, បុកល្ហុងថាស, បុកគ្រឿងសមុទ្រពិសេស និងគ្រឿងសមុទ្រឈុតអាំង និយាយពីថា ៤មុខថ្មីនេះរសជាតិមិនធម្មតាទេណា កុំភ្លេចដឹកគ្នាទៅសាកណា។

ហាង បុកម្ទេស
ទីតាំង៖ផ្ទះលេខ39 នៅផ្លូវ 90 ក្រោយក្រសួងហិរញវត្ថុ ក្បែរមន្ទីពេទ្យគុន្ធបុប្ផា
លេខទូរស័ព្ទ៖ 016 642 246 / 078 73 48 35