ឃ្លានបាញ់ស្រ៊ុង បាញ់ឆែវ នំគ្រក់ តើអាចមានជម្រើសទៅញ៊ាំនៅហាងណាខ្លះ?

0

បាញ់ស្រ៊ុង បាញ់ឆែវ នំគ្រក់ ប៉ុន្មានមុខនេះក៏ជាអាហារដ៏ពេញនិយមមួយផងដែរសម្រាប់បងប្អូនប្រជាជនខ្មែរយើង។ ចុះបើនឹកឃ្លានចង់ញ៊ាំអ្វីទាំងអស់នេះ សម្រាប់អ្នកភ្នំពេញអាចទៅរកបាននៅកន្លែងណាខ្លះ? អ្នកដែលចូលចិត្តញ៊ាំច្បាស់ជាចង់ដឹងខ្លះណាស់ហើយ បែបនេះចាំAdmin នាំអោយស្គាល់ប៉ុន្មានហាងនេះដែលល្បី នឹងលក់ដាច់ខ្លាំង គឺថាស្គាល់បានញ៊ាំហើយធានាថាមិនខកបំណងហ្មង។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់

អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតច្បាស់ជាបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់។ អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។ ក្រៅពីបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ហាងក៏មានលក់គុយទាវកាត់ គួង ឆៃយ៉ យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
លេខទូរសព្ទ៖ 012 23 75 89 / 070 88 10 18
ទីតាំង៖ ផ្ទះលេខ៩៤ ផ្លូវ១០៧ ផ្លូវសុកហុក

ហាង មានសុភាព លក់បាញ់ឆែវ

អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆែវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើនគេហៅកន្លែងនេះថា មានសុភាព លក់បាញ់ឆែវ លក់៧ឆ្នាំហើយណា រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ឯតម្លៃក៏សមរម្យ។

ហាង មានសុភាព លក់បាញ់ឆែវ
លេខទូរសព្ទ៖ 017 59 86 49 / 015 43 63 35
ទីតាំង៖ ផ្ទះលេខ៤៣ ផ្លូវ២៦១ សង្កាត់បឹងសាឡាង

ហាង បាញ់ស៊ុងដេលី

ចែករំលែកគ្នាដឹងទាំងអស់គ្នា កន្លែងល្បី កន្លែងឆ្ងាញ់ហើយ អោយតែAdmin ស្គាល់ អត់ដែលចេះលាក់ទុកទេ មោះមកស្គាល់ហាងបាញ់ស៊ុងល្បីឆ្ងាញ់ម្តុំផ្សារកណ្តាល ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ននេះ ដាច់ខ្លាំងសឹងតែរកពេលសំរាកគ្មានទេ មួយថ្ងៃៗ មានកម្មង់ខ្ចប់រាប់រយប្រអប់ក៏មានដែរ។

ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990

ហាង លាង សុខា

ហាង លាង សុខា
លេខទូរសព្ទ៖ 089 28 45 91 / 012 354 381
ទីតាំង៖ ទល់មុខអូតែលសុខា

បាញ់ឆែវស្នូលសាច់មាន់ បង្គា កំពឹស និងនំគ្រក់មួយកន្លែងនេះរសជាតិពិសេសកប់?

អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆែវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើនគេហៅកន្លែងនេះថា មានសុភាព លក់បាញ់ឆែវ លក់៧ឆ្នាំហើយណា រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ឯតម្លៃក៏សមរម្យ។

ហាង មានសុភាព លក់បាញ់ឆែវ
ហាង មានសុភាព លក់បាញ់ឆែវ
ហាង មានសុភាព លក់បាញ់ឆែវ

សម្រាប់អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះគួរតែមកលឿនៗមកណា ព្រោះថាឆ្ងាញ់ណាស់ពេលបានញ៉ាំផ្ទាប់បន្លែស្រស់ៗ និងជ្រលក់ទឹកត្រីពិសេស​ប្រចាំហាងនោះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ទាំងម្សៅនំ និងទឹកត្រីគឺម្ចាស់ហាងបានធ្វើដោយខ្លួនឯងផ្ទាល់ ដែលធ្វើអោយអ្នកញ៊ាំទទួលបានទាំងរសជាតិ និងអនាម័យ ហេតុនេះហើយធ្វើអោយមានការគាំខ្លាំងរហូតដល់មួយថ្ងៃលក់អស់បាញ់ឆែវ ម្សៅ២ធុង និងនំគ្រក់ម្សៅអស់៣ធុងឯណោះ។

ហាង មានសុភាព លក់បាញ់ឆែវ
ហាង មានសុភាព លក់បាញ់ឆែវ
ហាង មានសុភាព លក់បាញ់ឆែវ

ស្គាល់កន្លែងឆ្ងាញ់បែបនេះហើយនៅចាំអីទៀត ថ្ងៃចុងសប្ដាហ៍ផងណាត់គ្នាមកញ៊ាំលឿនមកណាដឹងតែឆ្ងាញ់មាត់ហ្មង។ សម្រាប់ទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនស្ថិតនៅផ្ទះលេខ៤៣ ផ្លូវ២៦១ សង្កាត់បឹងសាឡាង៕

ហាង មានសុភាព លក់បាញ់ឆែវ
ហាង មានសុភាព លក់បាញ់ឆែវ
ហាង មានសុភាព លក់បាញ់ឆែវ
ហាង មានសុភាព លក់បាញ់ឆែវ
ហាង មានសុភាព លក់បាញ់ឆែវ

ហាង មានសុភាព លក់បាញ់ឆែវ
លេខទូរសព្ទ៖ 017 59 86 49 / 015 43 63 35
ទីតាំង៖ ផ្ទះលេខ៤៣ ផ្លូវ២៦១ សង្កាត់បឹងសាឡាង

វីដេអូ៖

ចំណេញទៀតហើយ បញ្ចុះតម្លៃ៥០%សាច់អាំង៣រសជាតិពីហាង​ GrillHouse BBQ & Beer

អីយ៉ាស់កៀកចុងខែផង សាច់អាំង៣រសជាតិពីហាង​ GrillHouse BBQ & Beer បញ្ចុះតម្លៃរហូតដល់៥០% បែបនេះសប្បាយមាត់ញ៊ាំម៉ាទំហឹងហ្មង។ សម្រាប់ការបញ្ចុះតម្លៃនេះមានចាប់ពីម៉ោង៤ល្ងាច​ ដល់ម៉ោង៧យប់ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹងតាមចំណូលចិត្ត។ បើនិយាយពីសាច់ និងគ្រឿងសមុទ្រគឺស្រស់ៗល្អ សម្រាប់សាច់គឺមានសាច់គោខ្មែរ សាច់គោអាមេរិក សាច់គោជប៉ុន និងសាច់គោអូស្ត្រាលី រីឯគ្រឿងសមុទ្រក៏មានកាំប្រម៉ាសមុទ្រដែលគេកំពុងពេញនិយមកផងដែរ ហើយចំនុចពិសេសមួយទៀតនោះ គឺបរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ពេលនិយាយរឿងញ៊ាំសាច់អាំងនេះច្បាស់ជានឹកគិតថាខ្លាចមានផ្សែងហុយខ្លាំងមានក្លិនមិនល្អជាប់ខ្លួនហើយមែនអត់ កុំបារម្ភព្រោះថានៅខាងក្នុងនៃជាន់ផ្ទាល់ដី គឺហាងបានបំពាក់ម៉ាស៊ីនបឺតផ្សែង ដែលមិនធ្វើអោយប៉ះពាល់ ក៏ដូចជារំខានដល់ការទទួលទានរបស់លោកអ្នកឡើយ។

ហាង GrillHouse BBQ & Beer

រកណាបានទៅបញ្ចុះតម្លៃ៥០%បែបនេះហើយ ណាត់មិត្តភក្តិ ក្រុមគ្រួសារ ក្រុមការងារមកជួបជុំពិតជាមិនខកបំណងហ្មង សាច់អាំងឆ្ងាញ់ញ៊ាំបានច្រើនអស់លុយតិច បែបនេះចំណេញតិចអី៕

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
លេខទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

នំប៉័ុងសាច់ ៤ កន្លែងនេះ គ្រាន់តែនឹកឃើញឃ្លានញ័រសាច់ហ្មង!

0

តិចច្រលំអាហារហាងប្រេនៗដូរមិនបានទេ គ្រាន់តែនឹកឃើញដល់នំប៉ុងសាច់ ៤ កន្លែងនេះកូរពោះក្រួចៗបាត់ហើយ។​ សំខាន់លក់ដាច់ណាស់ ចង់ទិញទាល់តែអង្គុយចាំសិន។ មិនចាំបាច់ admin រៀបរាប់ច្រើនទេ ចង់ដឹងថាលក់ដាច់ម៉េច រសជាតិម៉េច ល្ងាចឡើងទៅសាកម្តងមើល ធានាថាលិឍមាត់ជាប់ចិត្តហ្មង។

តូប នំប៉័ងស្តាត

ម៉ូយៗ ដែលតែងតែនិយមទៅអង្គុយលេង និងញ៊ាំនំប៉័ងស្តាតច្បាស់ជានឹករសជាតិនំប៉័ងដាច់សាច់ផាក់ឡូវ ស្រូបត្រីខដ៏មានរសជាតិនេះណាស់ហើយមើលទៅ ព្រោះថាអ្នកខ្លះរកទីតាំងថ្មីមិនឃើញ ធ្លាប់តែដឹងថាលក់នៅខាងក្នុងតែពេលនេះ នំប៉័ងស្តាត បានប្ដូរមកលក់នៅខាងក្រៅរបង បញ្ឍិតនិងហាងលក់ផ្លែឈើស្រីមុំ បានមួយរយៈហើយចង់ញ៊ាំកុំភ្លេចមកល្ងាចនេះ។

តូប នំប៉័ងស្តាត
លេខទូរសព្ទ៖ 097 97 08 234
ទីតាំង៖ នៅច្រកចូលស្តាតខាងត្បូង(បញ្ឍិតហាងស្រីមុំលក់ផ្លែឈើ)
ផែនទី៖ ចុចទីនេះ

ហាង នំប៉័ងសៀវម៉ៃអាំង១៦៨

មានដឹងអត់ចំណុចពិសេសដែលធ្វើអោយនំប៉័ងសៀវម៉ៃអាំង១៦៨ មានម៉ូយច្រើន ដែលគេបានញ៊ាំហើយតែងសរសើរអំពីរសជាតិដ៏ឆ្ងាញ់នោះគឺ សាច់ជ្រូកសាច់សៀវម៉ៃអាំងដែលមានគុណភាពល្អ យកមកដាក់ជាមួយនំប៉័ង ស្រោចទឹកត្រីខ និងមានជ្រក់ឆៃថៅ​មានរសជាតិជូរដិត ធ្វើអោយញ៊ាំជាមួយគ្នាទៅត្រូវជាតិគ្នាខ្លាំងបានញ៊ាំហើយជាប់ចិត្តជាមួយរសជាតិដ៏ពិសេសហ្មង

ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
លេខទូរសព្ទ៖ 070 34 81 61 / 081 660 760
ទីតាំង៖ ផ្លូវ១៥៥ កែងផ្លូវ៤៦៤ (ផ្សារទួលទំពូង)

ហាង ​នំប៉័ងជ្រូកខ្វៃពិសេស

នំប៉័ង​ជ្រូក​ខ្វៃ​ពិសេស​នេះ​បាន​ធ្វើ​អោយ​អ្នក​ញ៉ាំ​សរសើរ​ថា​ឆ្ងាញ់​ខ្លាំង​ អោយ​តែ​ជិះ​កាត់​ម្តង​ណា​គឺ​មិន​ដែល​រំ​លង​ទេ​ដឹង​តែ​ចូល​ញ៉ាំ​ហើយ​ បើ​ក្រលេក​ទៅ​មើល​ថ្វី​ដៃ​អ្នក​វិ​ច​ខ្ចប់​នំប៉័ង​វិញ​ញាប់​ដៃ​គ្រប់ៗ​គ្នា​​ព្រោះ​​មាន​អតិថិជន​ច្រើន​ណាស់​ចាំ​ញ៉ាំ ​ហើយ​បង​ស្រី​ម្ចាស់​ហាង​បាន​ប្រាប់​ថា​ ២០០​ទៅ​៣០០​ដើម​ក្នុង​១​ថ្ងៃ​ ហើយ​សាច់​ខ្វៃ​ពិសេស​វិញ​អស់​ទៅ​ដល់​ ២៥​ទៅ​៣០​គីឡូ​ ហើយ​គាត់​មាន​ទៅ​ដល់​៣​សាខា​ថែម​ទៀត​ផង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ សាខា​ទាំង​៣​​កន្លែង​​មានដូច​ជា៖ សាខា​ស្តាត​អូឡាំ​ពិក​, សាខា​ស្តុប​ណាន​ជីង​,និង​កន្លែង​​មួយ​កន្លែង​ទៀត​ពេទ្យ​រុស្សី​នេះ​ហើយ​ ហើយ​គាត់​លក់​ពី​ម៉ោង ២​ថ្ងៃ​រសៀល ដល់​ម៉ោង ៨​យប់​តែ​ពេល​ខ្លះ​អាច​លក់អស់​មុន​ម៉ោងទៀត។

ហាង ​នំប៉័ងជ្រូកខ្វៃពិសេស
ទូរស័ព្ទ៖ 010 58 59 05
ទីតាំង៖ ពេទ្យ​រុស្សី​ ផ្លូវ​ក្រោម​ ជាប់​សាលា​ពេទ្យ

ហាង នំប៉័ងប្រជាប្រិយ 1996

មិន​មែន​ជា​រឿង​ងាយ​ទេ​ដែល​ ហាង​របស់​គាត់​នៅ​តែ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​មក​ដល់​ពេល​នេះ ​ទាំង​នេះ​ក៏​ព្រោះ​តែ​រសជាតិ​ដែល​មិន​អាច​បំភ្លេច​ ធ្វើ​អោយ​អតិថិជន​របស់​ខ្លួន​ចូល​ញ៉ាំ​ពេញៗ​ហាង​ អ្នក​ខ្លះ​ឈរ​ចាំ​កុម្ម៉ង់​ទិញ​យក​ទៅ​ផ្ទះ​ មិន​ត្រឹម​តែ​នំប៉័ង​ដែល​មាន​រសជាតិ​ឆ្ងាញ់​មួយ​មុខ​នោះ​ទេ​ មាន​បង្អែម​ជា​ច្រើន​មុខ​ឈ្ងុយ​ឆ្ងាញ់​ រួម​ទាំង​ទឹក​ក្រឡុក​ពិសេស​៤​មុខ​ផ្អែម​ញ៉ាំ​ត្រជាក់​ចិត្ត​តែ​ម្តង​ ហើយ​មួយ​វិញ​ទៀត​ ម្ចាស់​ហាង​បាន​បន្ថែម​នៅ​រសជាតិ​ថ្មី​មួយ​ទៀត​គឺ​ រសជាតិ​ត្រី​ខ​ពង​ទា​ឆា​ផ្សំ​គ្រឿង​ពិសេស​ ធ្វើ​អោយ​រសជាតិ​កាន់​តែ​ឆ្ងាញ់​ជាង​មុន។

ហាង​នំប៉័ង​ប្រជាប្រិយ 1996
លេខទូរស័ព្ទ: 012 847 662 / 092 352 227 / 096 30 8888 6
ទីតាំង : ផ្ទះលេខ24E0 ផ្លូវ136 សង្កាត់​ផ្សារ​ថ្មី3 ខណ្ឌដូនពេញ ភ្នំពេញ
ចាប់​បើក​ពី​ម៉ោង​៦:៣០​ព្រឹក​ ដល់​ម៉ោង​ ១០​យប់​

ងាយៗតែឆ្ងាញ់ ហើយប្លែក បុកទឹកគ្រឿងត្រីខកំប៉ុង

0

ប្លែកទៀតហើយ! បុកទឹកគ្រឿងត្រីខកំប៉ុង ទំនងឆ្ងាញ់ណាស់ សំខាន់​អត់ពិបាករកត្រីមកធ្វើទេ ទិញតែត្រីខកំប៉ុងមកធ្វើបានញ៉ាំហើយ។ ចាំអង្កាល់ ងាយៗអ៊ីចឹងមានអីពិបាក តោះធ្វើញ៉ាំបាយទាំងអស់គ្នា៖

គ្រឿងផ្សំ៖

  • ត្រីខ ២ កំប៉ុង
  • ម្ទេស ១៥-២០ គ្រាប់ ឬតាមចំណូលចិត្ត
  • ខ្ទឹមស ២០ កំពឹស
  • ខ្ទឹមក្រហម ២០ មើម
  • ប្រេងឆា ២ ស្លាបព្រាបាយ
  • ទឹកត្រីខ ២ ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ទឹកត្រី ១ ស្លាបព្រាបាយកន្លះ
  • ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយកន្លះ

វិធីធ្វើ៖

១. យកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសយកទៅដាក់រំលីងមួយសន្ទុះ រួចយកត្បាល់ដាក់បុកវាចូលគ្នាឲ្យសព្វ ហើយដួសត្រីខដាក់ចូល (យកតែសាច់ត្រី ទុកទឹកត្រីខមួយឡែក) បុកចូលគ្នាឲ្យសព្វល្អ

២. បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ត្រីខដែលបុកហើយចូលឆាច្របល់វាមួយសន្ទុះ ហើយដួសទឹកត្រីខ ២ស្លាបព្រាបាយដាក់ចូលឆាច្របល់ចូលគ្នា រួចហើយដាក់អំបិល ទឹកត្រី និងទឹកក្រូចឆ្មារចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត

៣. បន្លែអន្លក់មានដូចជា ស្ពៃក្តោប ត្រសក់ សណ្តែកកួរ ត្រប់ ការ៉ុត…តាមចំណូលចិត្ត រៀបចំអន្លក់ដាក់ចាន ដួសបុកត្រីខដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់។ អាចដាក់បន្ថែមម្ទេស និងស្លឹកខ្ទឹមទៀតក៏បានតាមចំណូលចិត្ត៕

តោះទៅញ៉ាំ Street Foodបណ្តើរ ផឹក Cocktail បណ្តើរ ស្រូបយកខ្យល់មាត់ទន្លេហ្អី!

0

និយាយ​ថា​គ្រាន់​តែ​ឮ​ក៏​អណ្ដែត​អណ្តូង​មុន​ដែរ​ ញ៉ាំ​ Street Food បណ្តើរ ផឹក​ Cocktail បណ្តើរ​ជា​មួយ​ដៃ​គូ​ ឬ មិត្ត​ភក្តិ​ ថែម​ទាំង​បាន​ស្រូប​យក​ខ្យល់​អាហារ​បែប​មាត់​ទន្លេ​ទៀត​ រ៉ូមែនទិក​ណាស់​។​ រវល់​តែ​អណ្តែត​អណ្តូង​ភ្លេច​ប្រាប់​ថា​នៅ​កន្លែង​ណា​ ចង់​ដឹង​ថា​កន្លែង​អែម​ៗ​អ៊ីចឹង​នៅ​ណា​មាន​អត់​? ម៉ោះ​ប្រាប់​តែ​ម្តង​ទៅ​ នៅ​ហ្នឹង​គេ​ហៅ​ថា​ WB Arena ស្គាល់​អត់​? ធ្លាប់​ទៅ​នៅ​?

Image may contain: one or more people, table, sky, tree and outdoor
រូបភាព WB Arena
Image may contain: 2 people, people standing, outdoor and food
រូបភាព WB Arena
Image may contain: one or more people, basketball court and indoor
រូបភាព WB Arena

ទៅ​កន្លែង​មួយ​ហ្នឹង​ចំណេញ​ម៉ា​ចប់​ ចង់​ញ៉ាំ​អាហារ​បែប​ street food មាន​ដូច​ជា​ បុកល្ហុង​ ប្រហិត​អាំង​ ចៀន សាច់​គោ​អាំង​ ខ្ចៅ ខ្យង និង​អាហារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ រួម​ទាំង​ cocktail ពណ៌​ឡើង​ខ្ចូតៗ​ មាន​ច្រើន​រសជាតិ​ អង្គុយញ៉ាំ​មើល​ទឹក​ទន្លេ​ឡើង​ទំនង​។​

Image may contain: drink and indoor

ក្រៅ​ពី​ street food និង cocktail នៅ WB Arena មាន​ផ្សារ​ទំនើប​ AEON MaxValu ចង់​មក​ shopping នៅ​ហ្នឹង​ក៏​បាន​ ហើយ​ក៏​មាន​ហាង​​លក់​របស់​ញ៉ាំ​ល្បី​ៗ​ជា​ច្រើន​ដូច​ KOI , The Pizza Company, Tipsy, មីហឹរ ៧ កម្រិត និង​ហាង​ជា​ច្រើន​ទៀត​។ បើ​ចង់​ដឹង​ថា​ទំនង​ខ្លាំង​ប៉ុណ្ណា​ កុំ​ភ្លេច​ទៅ​ដើរ​មើល​លេង​ទាំង​អស់​គ្នា​ណា​។​ ទី​តាំង​មាន​នៅ​ខាង​ក្រោម​ កត់​ទុក​ឲ្យ​ហើយ​ទៅ​។

Image may contain: food
Image may contain: food
Image may contain: food

WB Arena
ទីតាំង៖ ផ្លូវ​ជាតិ​លេខ ២ ចម្ងាយ​ប្រហែល​ ២០០ ម៉ែត្រ​ពី​ស្តុប​ផ្លូវ​ ៦០ ម៉ែត្រ​
ចុចទីនេះ
បើក​រៀង​រាល់​ថ្ងៃ​ពី​ម៉ោង​ ៩ ព្រឹក​ ដល់​ ១០ យប់

ចាំបាច់ទៅដល់ហាងធ្វើអី ចូលតែចង្ក្រានបាយក្រោយផ្ទះ ក៏ញ៉ាំគុយទាវទូកបានដែរ

0

សម័យនេះសម័យកូវីដហាស ចាំបាច់ទៅហាងធ្វើអី ចូលតែចង្ក្រានក៏បានគុយទាវទូកញ៉ាំដែរ ហាហានិយាយលេងទេ បើខ្ជិលទៅហាង សាកចូលចង្ក្រានធ្វើញ៉ាំខ្លួនឯងម្តងមើល ថា​មិនត្រូវ​ចេះធ្វើហើយ បើកលក់បានទៀតណា។ តោះមកមើលពីវិធីធ្វើ និងគ្រឿងផ្សំសិន៖

Image may contain: food

គ្រឿងផ្សំ៖

  • សាច់គោ(ហាន់ចំនិតស្ដើងៗ)
  • ឆ្អឹងស៊ុបគោ
  • ប្រហិតសាច់គោ
  • ឈាមគោស្រស់
  • គុយទាវ
  • សណ្ដែកបណ្ដុះ ត្រកួន ស្លឹកខ្ទឹម មើមខ្ញី ដើមយិនឆាយ
  • ស្ករ អំបិល ប៊ីងចេង ទឹកត្រី ទឹកសុីអុីវ ម្រេច ថ្នាំចិន ខ្ទឹមលីង
Image may contain: food

វិធីធ្វើ៖

១. ដាំទឹកអោយពុះរួចដាក់ឆ្អឹងស៊ុបរំងាស់ ហើយដាក់ស្ករ អំបិល ប៊ីចេង ទឹកត្រី ទឹកសុីអុីវ ម្រេច ថ្នាំចិន មើមខ្ញី និងដើមយនឆាយចូលរងាស់ទាល់តែឆ្អិនចេញជាតិល្អ
២. ដាំទឹកហើយយកគុយទាវ ត្រកួន និង សណ្ដែកបណ្ដុះទៅស្រុះអោយទន់ហើយយកដាក់ចាន បន្ទាប់មកស្រុះសាច់គោ និង ប្រហិតតែកុំឆ្អិនពេក ហើយដាក់ពីលើគុយទាវនិងបន្លែ
៣. ពេលទឹកស៊ុបឆ្អិន យកឈាមគោបន្តិចចាក់ដាក់វែកសម្លហើយហើយលាយជាមួយនិងទឹកស៊ុប កាន់វែកនោះដាក់លើទឹកស៊ុបដែលក្ដៅរួចយកស្លាបព្រាកូរទាល់តែទឹកស៊ុបឡើងក្រម៉ៅសឹមយកមកដាក់ចូលចានគុយទាវ បន្ថែមខ្ទឹមលីង និងស្លឹកខ្ទឹមពីលើជាការស្រេច។

Image may contain: food

ចៀសវាងងើបពីដេកមុខហើម កុំញ៉ាំអាហារ ៥ មុខនេះមុនជិតចូលគេង

ជឿ​ថា​ម្នាក់​ៗ​ច្បាស់​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ងើប​មក​មុខ​ហើម​ ដោយ​មិន​ដឹង​មូល​ហេតុ​មិន​ខាន​។​ ភាគ​ច្រើន​វា​បណ្តាល​មក​ពី​ការ​ញ៉ាំ​របស់​យើង​មុន​ពេល​ចូល​គេង​កាល​ពី​យប់​។​ ថ្ងៃ​នេះ​យើង​នឹង​ណែ​នាំ​អាហារ​ ៥ យ៉ាង​ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​មុខ​យើង​ហើម​នៅ​ពេល​ព្រឹក​។​ បើ​មិន​ចង់​ងើប​មក​មុខ​ហើម​ដូច​គេ​វៃ​ទេ​ ត្រូវ​ចៀស​អាហារ​ទាំង​នេះ​មុន​ពេល​ជិត​ចូល​គេង​៖

Don't want to get swollen in the morning  Must avoid far!  5 foods that shouldn't be eaten before bedtime

១. អាហារ​កែ​ច្នៃ​ ឬ​ អាហារ​បង្កក

យល់​ថា​មនុស្ស​ភាគ​ច្រើន​ពេល​ខ្លះ​មក​ពី​ធ្វើ​ការ​ ឬ​ចេញ​ពី​រៀន​យឺត​ គ្មាន​ពេល​ជ្រើស​រើស​ម្ហូប និង​ចម្អិន​​បាន​ត្រឹម​ត្រូវ​ ក៏​ជ្រើស​រើស​អាហារ​កែ​ច្នៃ​ ឬ​អាហារ​បង្កក​។​ វា​មិន​បញ្ហា​ទេ​ បើ​ស្អែក​ឡើង​យើង​មិន​មាន​ការ​អ្វី​ចាំ​បាច់​ ឬ​សំខាន់​ តែ​បើ​យើង​មាន​ណាត់​ ឬ​ប្រជុំ​សំខាន់​ ជួប​ជា​មួយ​អតិថិជន​ជា​ដើម​នោះ​ យើង​អាច​នឹង​ពិបាក​ ដោយ​សារ​តែ​បាត់​បង់​ទំនុក​ចិត្ត​ខ្លះ​ ដូច​នេះ​ចៀស​វាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​មុន​ជិត​ចូល​គេង​។​ ដោយ​សារ​តែ​អាហារ​កែ​ច្នៃ​ ឬ​បង្កក​មាន​ជាតិ​សូដ្យូម​ច្រើន​ ព្រោះ​សារជាតិ​នេះ​ជួយ​រក្សា​អាហារ​ទុក​បាន​យូរ​។

២. មី​កញ្ចប់​

ទោះ​បី​ជា​យើង​ឃ្លាន​ខ្លាំង​ប៉ុណ្ណា​ពាក់​កណ្តាល​យប់​ យើង​ត្រូវ​តែ​ហាម​ខ្លួន​ឯង​កុំ​ញ៉ាំ​ពពួក​មី​កញ្ចប់​ ឬ​កំប៉ុង​។​ ព្រោះ​វា​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ងើប​ឡើង​មុខ​ហើម​នៅ​ពេល​ព្រឹក​ ដោយ​សារ​តែ​វា​មាន​ជាតិ​សូដ្យូម​ច្រើន ហើយ​គ្រឿង​ផ្សំ​ផ្សេង​ៗ​របស់​វា​ នឹង​បង្កើន​ជាតិ​សូដ្យូម​ក្នុង​ខ្លួន​យើង​គុណ​នឹង​ពីរ​។​

៣. សាច់​កែ​ច្នៃ

មិន​ថា​សាច់​ក្រក​ ប្រហិត​ សាច់​បី​ជាន់ សាច​ហែម​ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​សាច់​កែច្នៃ ដែល​មិន​គួរ​ញ៉ាំ​ពេល​ជិត​ចូល​គេង​ ព្រោះ​នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​ពេល​ក្រោក​មក​ឃើញ​មុខ​ខ្លួន​ឯង​ហើម​។​ មិន​ខុស​ពី​អាហារ​ផ្សេង​ៗ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ទេ ដោយសារ​តែ​វា​មាន​ផ្ទុក​ជាតិ​សូដ្យូម​ច្រើន​ ទើប​ពពួក​អាហារ​ទាំង​នេះ​អាច​ទុក​បាន​យូរ​។​

៤. នំ​ដំឡូង​ និង​នំកញ្ចប់

បើ​សិន​ជា​មាន​គម្រោង​មើល​រឿង​ មុន​ពេល​គេង​ ត្រូវ​ហាម​ខ្លួន​ឯង​កុំ​ញ៉ាំ​នំ​កញ្ចប់​ និង​នំ​ដំឡូង​ឲ្យ​សោះ ព្រោះ​វា​ជាតិ​​សូដ្យូម​ច្រើន​ណាស់​ គួរ​តែ​ញ៉ាំ​ជា​អាហារ​ដែល​មាន​កាឡូរី​ទាប​ជំនួស​ឲ្យ​អាហារ​ទាំង​នេះ​វិញ​ ព្រោះ​វា​ជួយ​ឲ្យ​ស្រស់​ស្រាយ​ និង​សុខភាព​ល្អ​ទៀត​។​

៥. ភេសជ្ជៈ​មាន​ជាតិ​អាល់​កុល

មិន​ថា​កើត​ទុក្ខ​ ឬ​សប្បាយ​ចិត្ត​ទេ​ គួរ​ចៀស​វាង​ផឹក​គ្រឿង​ស្រវឹង​ ដោយ​សារ​តែ​ពេល​ផឹក​ពពួក​ភេសជ្ជៈ​ទាំង​នេះ​ វា​ធ្វើ​ឲ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក​។​ យក​ល្អ​បើ​ចង់​ផឹក​ គួរ​តែ​ផឹក​នៅ​ពេល​យប់​ថ្ងៃ​ចុង​សប្តាហ៍​ ឬ​ សម្រាក​ពី​ការ​ងារ​។

ផ្ទះផាក់ឡូវល្បីឆ្ងាញ់លក់៤០ឆ្នាំមកហើយ មិនបានមកភ្លក្សតិចស្ដាយក្រោយ?

គ្រាន់តែលឺឈ្មោះហាង ផ្ទះផាក់ឡូវ ប្រហែលជាមានអ្នកស្គាល់ នឹងអ្នកខ្លះជាម៉ូយជាប្រចាំផងមិនដឹងព្រោះថាហាងមួយនេះបើកលក់រយៈពេល៤០ឆ្នាំហើយគិតមកដល់បច្ចុប្បន្ននេះ។ លក់រាប់ឆ្នាំបែបនេះហើយសម្រាប់អ្នកដែលមិនទាន់បានមកភ្លក្ស មិនទាន់បានស្គាល់រសជាតិគួរតែឆាប់មកសាកហើយណា។

ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ

ផ្ទះផាក់ឡូវ ល្បីឆ្ងាញ់លក់បានរាប់ឆ្នាំបែបនេះក៏ដោយសារតែរសជាតិដ៏ពិសេសនៃសាច់ ជាពិសេសជ្រក់ជាមួយនិងទឹកសៀងដ៏មានរសជាតិ ពេលបានញ៊ាំជាមួយគ្នាគឺថាចូលជាតិគ្នាសាហាវ។ ក្រៅពីនេះក៏មាន ទាខ្វៃ, បាយភ្លៅទាខ្វៃ, បាយឆាសាច់ផាក់ឡូវ, បាយភ្លៅមាន់, ស៊ុបខួរជ្រូក, ស៊ុបមាន់ខ្មៅ និងមានម្ហូបជាច្រើនមុខផ្សេងទៀតផងដែរ។ ចង់ដឹងថាគ្រប់មុខម្ហូបទាំងអស់មានរសជាតិពិសេសបែបណា ណាត់គ្នាមកវឺតៗមកណា។​

ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ

សម្រាប់ទីតាំងគឺងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅ ផ្ទះលេខ73 ផ្លូវលេខ 105 សង្កាត់ បឹងកេងកង ខណ្ឌ ចំការមន លោកអ្នកអាចមកញ៊ាំនៅហាងដោយផ្ទាល់ក៏បាន រឺក៏អាចធ្វើការខលកុម្ម៉ង់ក៏បានតាមរយៈលេខទូរសព្ទ៖ 061 9999 61, 081 57 57 79, 010 718 198, 012 609 624 ៕

ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ

ហាង ផ្ទះផាក់ឡូវ
លេខទូរសព្ទ៖ 061 9999 61, 081 57 57 79, 010 718 198, 012 609 624
ទីតាំង៖ ផ្ទះលេខ73 ផ្លូវលេខ 105 សង្កាត់ បឹងកេងកង ខណ្ឌ ចំការមន

វីដេអូ៖

ចង់ចាក់ខ្ចៅខ្យងប៉ុន្មានកន្លែងនេះពេញនិយមខ្លាំងហ្មង ព្រោះថារសជាតិមិនអន់នោះទេ?

អ្នកណាខ្លះពេលល្ងាចឡើងចេញធ្វើការ ចេញពីសិក្សាចង់ចាក់ខ្ចៅខ្យងតែមិនដឹងទៅចាក់នៅឯណា ឈប់ខ្វល់រឿងនេះទៀតទៅណាព្រោះថាAdmin នឹងនាំអោយស្គាល់ប៉ុន្មានកន្លែងនេះដែលសុទ្ធតែឆ្ងាញ់ៗ និងពេញនិយមខ្លាំង។ ម៉ោះៗ ត្រៀមតែណាត់គ្នាមកណាហាងទាំងនោះមាននៅខាងក្រោមនេះ។

ហាង ខ្ចៅស្ទាវ ទួលទំពូង

ហាង ខ្ចៅស្ទាវ ទួលទំពូង
លេខទូរសព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141
ទីតាំង៖ ផ្ទះលេខ 65 ផ្លូវលេខ 135 សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ

ហាង ខ្ចៅសាងស្នេហ៍

ហាង ខ្ចៅសាងស្នេហ៍
លេខទូរសព្ទ៖ 016 45 55 51 / 070 77 77 26
ទីតាំង៖ ក្រោយសាលាបឋមសិក្សាបាក់ទូក

ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ ស្ថិតនៅផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL

ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២ ក្រោយវត្តនិរោធ៍

ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
Tel:010 237 970
ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១