អាហារ ៥ មុខជំនួយខួរក្បាល កាន់តែញ៉ាំកាន់តែឆ្លាត

តើគួរញ៉ាំអីល្អដល់ខួរក្បាលយើង? ចម្លើយច្បាស់ជាគ្មានអីក្រៅពីពពួកថ្នាំជំនួយដូចជាវីតាមីនពី A-Z នោះទេ។​ សម័យឥឡូវមានថ្នាំជំនួយច្រើនប្រភេទណាស់ ទាំងជាប្រភេទថ្នាំ ជាទឹកផឹក តែតាមពិតទៅមិនមែនទាល់តែញ៉ាំពពួកអាហារបំប៉ន់ទាំងនោះទើបជួយខួរក្បាលបានទេ។​ អាហារដែលយើងញ៉ាំប្រចាំថ្ងៃក៏ជួយបំប៉ន់ដល់ខួរក្បាលយើងបានដែរ។​

១. ត្រីសាល់ម៉ុន

ត្រីសាលម៉ុនជាមុខម្ហូបដែលមនុស្សជាច្រើនចូលចិត្តញ៉ាំ។ វាមានសារប្រយោជន៍ច្រើនជាងយើងគិត វាសម្បូរដោយខ្លាញ់ អូមេហ្គា ៣ ដែលជួយគ្រប់គ្រងការចង់ចាំ និង​មុខ​ងារផ្សេងៗរបស់ខួរក្បាល។​ ជួយទប់ស្កាត់ការកើតជំងឺវង្វេង និង ដាច់សរសៃឈាមខួរក្បាល។​ ចំណុចល្អរបស់ត្រីសាល់ម៉ុនគឺយើងអាចញ៉ាំស្រស់បាន។​ យកល្អគួរតែញ៉ាំឲ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

Baked Salmon With Garlic Recipe

២. កាហ្វេ

ភេសជ្ជៈដែលអ្នកធ្វើការនៅការិយាល័យព្រឹកឡើងមិនអាចខ្វះបាន។​ ក្រៅពីជួយកុំឲ្យងងុយគេង កាហ្វេក៏មានជាតិកាហ្វេអ៊ីនដែលជួយប្រឆាំងនឹងពពួករ៉ាឌីកាល់សេរី ហើយវាក៏មានប្រយោជន៍ច្រើនផ្សេងទៀត ព្រោះជាតិកាហ្វេអ៊ីនជួយជំរុញដល់មុខងាររបស់ខួរក្បាលធ្វើការបានល្អ។​ ប៉ុន្តែយកល្អមិនគួរញ៉ាំច្រើនជាង ១ កែវក្នុងមួយថ្ងៃទេ។​

How To Order Free Iced Lattes On DoorDash During "Lotta Latte Love ...

៣. គ្រាប់ធញ្ញជាតិ និងស្រូវសាលី

សម័យឥឡូវនេះពេលចង់សម្រកគីឡូ ម្នាក់ៗចង់ញ៉ាំតែគ្រាប់ធញ្ញាជាតិ និងស្រូវសាលីទេ។ តែពួកគេមិនបានដឹងថាគ្រាប់ធញ្ញជាតិអាចជួយដល់ចលនាឈាមរត់ និងជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីទៀតផង ពីព្រោះតែវាសម្បូរដោយជាតិវីតាមីន E ជាតិកាកសរសៃ និងអាស៊ីត អូមេហ្គា ៣។

៤. សូកូឡាខ្មៅ

បង្អែមដូចជាសូកូឡាខ្មៅ ស្តាប់ទៅមិនសមល្អចំពោះរាងកាយទេ តែវាពិតជាជួយបំប៉នដល់ខួរក្បាលពិតមែន។ ពីព្រោះតែសូកូឡាខ្មៅមានទាំងជាតិកាហ្វេ និងសាធាតុប្រឆាំងអុកស៊ីតកម្ម លើសពីនេះវាជួយខួរក្បាលឲ្យធ្វើការបានល្អ និងជួយរក្សាអារម្មណ៍ឲ្យបានល្អ តែមិនគួរញ៉ាំច្រើនពេកទេ ព្រោះវាអាចប៉ះពាល់ដល់កម្រិតជាតិខ្លាញ់ និងជាតិស្ករក្នុងឈាម គួរតែកុំញ៉ាំច្រើនជាង ១០-២៥ ក្រាមក្នុងមួយថ្ងៃ។

Top 6 Health Benefits of Dark Chocolate - NDTV Food

៥. ប្លូប័រី

ប្លូប័ររីមានសារធាតុប្រឆាំងអុកស៊ីកម្មច្រើន កាន់តែញ៉ាំកានតែជួយការពារ ស្បែកពីការជ្រីវជ្រួញ។ ថែមទាំងជួយបំប៉នខួរក្បាលដល់ការចង់ចាំ និងអាចកាត់បន្ថយស្ត្រេសបាន។ យកល្អអាចញ៉ាំលាយជាមួយយ៉ាអួ ឬដោះគោក៏បាន។

១ចាន ១ម៉ឺនរៀលៗ ឆ្ងាញ់ៗអស់ស្ទះញ៊ាំចង់បែកពោះអស់លុយម៉ាតិចនៅ 10000៛ Restaurant

អីយ៉ាសរកកន្លែងឆ្ងាញ់ តម្លៃធូរថ្លៃឃើញហើយ​ តែប៉ុណ្ណេះត្រៀមតែមាត់ញ៊ាំទៅ១ចាន ១ម៉ឺន កុម្ម៉ងញ៊ាំអោយណាណីហ្មងចឹងៗអី។ ស្គាល់កន្លែងនេះ សម្រាប់អ្នកដែលនឹកឃ្លានចូលចិត្តញ៊ាំពេលយប់ដឹងតែពេញចិត្តស្ដូកហ្មងព្រោះថា10000៛ Restaurant ចាប់បើកពីម៉ោង៥ល្ងាច រហូតដល់ម៉ោង ៤ភ្លឺឯណោះយប់ឡើងឃ្លានអីអាចជិះមកញ៊ាំបានណា?។

ហាង 10000៛ Restaurant
ហាង 10000៛ Restaurant
ហាង 10000៛ Restaurant

ម៉ោះៗចាំAdmin បង្ហើបប្រាប់អោយដឹងពីមុខម្ហូប១ចាន ១ម៉ឺនដែលពេញនិយមប្រចាំហាងដែលម៉ូយមកកាលណាក៏មិនដែលរំលងនោះគឺ សាច់គោអាំងទឹកកាពិ កំពិសបុកអំពិលខ្ចី ខ្យងអប កំពឹសបំពង ជំពុះទាបំពង និងពោតបំពង។ និយាយថាប៉ុន្មានមុខនេះគឺលក់ដាច់សាហាវណាស់ជាប់ជាមុខម្ហូបប្រចាំហាងហើយ ក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនមុខទៀតផងដែរ ហើយក៏មានចាប់ពី១ម៉ឺនរៀល ដល់៣ម៉ឺនរៀលផងដែរ។

ហាង 10000៛ Restaurant
ហាង 10000៛ Restaurant
ហាង 10000៛ Restaurant

កន្លែងពិសេស កន្លែងឆ្ងាញ់តម្លៃធូរថ្លៃ បើកលក់ដល់ម៉ោង៤ភ្លឺចឹងអីចង់មកញ៊ាំពេលល្ងាចក៏បាន មកពេលយប់ក៏បានដែរណា បបួលគ្នាមកដាក់ម៉ាតឹងៗពោះមកណា?៕

ហាង 10000៛ Restaurant
លេខទូរសព្ទ៖ 070 67 83 88 / 086 81 11 81
ទីតាំង៖ ផ្ទះលេខ៨៨បេ ផ្លូវ១៤០ ទល់មុខហាងសៀវម៉ៃរាត្រី

វីដេអូ៖

បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី ពិតជាថ្មីឆ្ងាញ់ប្លែកពី ​ហាង DIZZ BBQ AND COCKTAIL

ចង់ញ៊ាំអាហារពេលថ្ងៃអោយប្លែកមាត់ខុសពីបាយ ហើយទទួលបានរសជាតិឆ្ងាញ់មើលតែចំណងជើងខាងលើក៏ដឹងថាAdmin ចង់ណែរនាំទៅណាដែរ?។ ឈ្មោះមុខម្ហូបគេឡើងប្លែកចឹងអី មិនអាចរំលងបានទេ គួរតែសារេណាត់គ្នាមកប្តូររសជាតិអាហារពេលថ្ងៃម្ដងនេះម្ដងមើល៎។

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

តោះៗ មកដឹងថាហាង DIZZ BBQ AND COCKTAIL បានបង្កើតមីនុយថ្មីនេះមានអ្វីប្លែក និងពិសេសខ្លះចាំAdminខ្សឹបប្រាប់អោយដឹង គឺថាមានដូចជា បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី និងមានបាញ់ហយទឹកកាពិថែមទៀតផង។ អ្វីដែលពិសេសសម្រាប់បាញ់ស្រ៊ុងស៊ុបហិរ គឺថាឈ្មោះប្លែករសជាតិប្លែកថ្មី ហើយក្នុងនោះមានប្រភេទសាច់បាក់សៀក ឆ្អឹងស៊ុប សាច់ជ្រូកចិញ្ច្រាំ សាច់ប៉ាតេ និងពងទា។ រីឯឈុតនំបញ្ចុកស៊ុបត្រី មានគ្រឿងផ្សំច្រើនមុខឆ្ងាញ់ៗផងដែរដូចជានំបញ្ចុក ​ពោះត្រីសាច់ត្រី និងសាច់បាក់សៀក។ សម្រាប់បាញ់ហយទឹកកាពិវិញក៏ពិសេសមិនធម្មតាព្រោះដោយសារតែទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់មានរសជាតិឆ្ងាញ់ និងមានមួយមុខទៀតគឺស្ពាកាទី ក៏មានរសជាតិឆ្ងាញ់ដូចគ្នា។

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

តែប៉ុណ្ណេះដឹងតែសប្បាយមាត់ញ៊ាំហើយសម្រាប់អ្នកដែលចង់ញ៊ាំអាហារថ្ងៃត្រង់តែមិនចង់ញ៊ាំបាយ គឺអាចមកហាង DIZZ BBQ AND COCKTAIL ដើម្បីញ៊ាំបាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី បាញ់ហយទឹកកាពិ និងស្ពាកាទី។ ពេលបានមកដល់ហើយ គឺថាត្រៀមតែឆ្ងាញ់មាត់តឹងពោះទៅ ព្រោះថាភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខផងដែរ។ ណ្ហើយ កន្លែងពិសេសបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបានហើយអាហារពេលព្រឹកនេះគឺមានពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល៕

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

ហាង DIZZ BBQ AND COCKTAIL
លេខទូរសព្ទ៖ 016 35 37 36
ទីតាំង៖ ស្ថិតនៅច្រកទីពីរខាងមុខផ្សាដេប៉ូ ផ្លូវលេខ 150 នៅជិត ផ្កាយប្រាក់ (សាខាធំ)
ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល(បិទថ្ងៃអាទិត្យ)

វីដេអូ៖

ងាយៗ តែទំនងឆ្ងាញ់! ចេកបំពងនំប៉័ង ប្រើគ្រឿងផ្សំតែពីរបីមុខទេ

0

បើរកនឹកធ្វើបង្អែមអីញ៉ាំមិនឃើញ ហើយមិនចង់ស៊ាំញ៉ាំច្រើន អាចមកធ្វើចេកបំពងនំប៉័ងនេះញ៉ាំ​បាន គ្រឿងផ្សំតែម៉ាញិបទេ ហើយអត់ពិបាករកទៀត។ ទំនេរៗកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា៖

គ្រឿងផ្សំ៖

  • ចេកទុំ
  • នុំប៉័ងជ្រុង
  • ពងមាន់ ២ គ្រាប់
  • ប័រ
  • ទឹកដោះគោខាប់

វិធីធ្វើ៖

១. នុំប៉័ងចិតស្តើងៗ កាត់ខាងៗវាចេញ រួចលាបទឹកដោះគោខាប់ និងប័រ ពីក្នុង

២. ហាន់ចេកជាចំណិតៗ រួចយកនុំប៉័ងកាត់ហើយទៅខ្ចប់វា បន្ទាប់មកយកទៅប្រឡាក់ជាមួយស៊ុតពណ៍ក្រហម រួចយកទៅចៀនជាការស្រេច។

ឃ្លានណាស់លោកអើយ! អស់តែ 7$ បានឈុតធំញ៉ាំពីរនាក់ម៉ាឆ្អែត

0

ទំនងណាស់លោកអើយ! គ្រាន់តែឃើញរូបឃើញរាងហ្នឹងក៏ទប់អារម្មណ៍មិនចង់បានដែរ មីខ្ចប់ទឹកកាពិ និងមីខ្ចប់បង្កងខ្ទិះ។​ នៅ Le TJ Café ទើបតែបញ្ចេញមុខម្ហូបថ្មី ឃើញហើយស្រក់ទឹកមាត់គួរឲ្យចង់ញ៉ាំ សំខាន់តម្លៃក៏សមរម្យទៀត មីខ្ចប់ទឹកកាពិ (សាច់គោ) ឈុតតូច 4$ ឈុតធំ 7$ និង មីខ្ចប់បង្កងខ្ទិះ (បង្កង) ឈុតតូច 5$ ឈុតធំ 8$។ អ្នកមានសង្សារ cute cute ញ៉ាំមិនសូវច្រើនអី អាចនាំទៅញ៉ាំឈុតធំគេសាកមើលសិនបាន អាចញ៉ាំបានម៉ាឆ្អែត ២ នាក់ អស់តែ 7$ ទៅ 8$ អីទេ។​

រូបភាព Le TJ Café
រូបភាព Le TJ Café
រូបភាព Le TJ Café
រូបភាព Le TJ Café

ក្រៅពីមុខម្ហូបថ្មីៗ ២ មុខនេះ ហាងសាច់អាំងនៅក្រោយសារៈមន្ទីរគុកទួលស្លែងមួយនេះ មានមីនុយទំនងៗជាច្រើន ដូចជា សាច់អាំងអំបែងនំគ្រួក ដែលជាមីនុយប្រចាំហាងតែម្តង និងមានម្ហូបជាច្រើនមុខទៀត សុទ្ធតែទំនងគួរឲ្យចង់ញ៉ាំ រសជាតិក៏ពិសេសដែរ admin បានទៅសាករួចហើយ។ ចង់ញ៉ាំ ល្ងាចហ្នឹងកុំភ្លេចទៅសាកទាំងអស់គ្នាណា សម្រាប់ទីតាំង និងលេខទំនាក់ទំនង មាននៅខាងក្រោម។ អ៎ុះ! ភ្លេចប្រាប់ មុនទៅយកល្អខលកក់កន្លែងឲ្យហើយ ព្រោះមនុស្សច្រើនគួរសម បើចាំអាចយូរ អ៊ីចឹងកុំឲ្យខកជើង ខលសួរគេមុនឲ្យហើយ ទៅដល់បានញ៉ាំហ្មង។

រូបភាព Le TJ Café
រូបភាព Le TJ Café
រូបភាព Le TJ Café
រូបភាព Le TJ Café
រូបភាព Le TJ Café

ហាង Le TJ Café
ទីតាំង៖ ស្ថិតនៅក្រោយ សារមន្ទីរគុកទួលស្លែង ផ្លូវ 320 កែង 113 សង្កាត់បឹងកេងកង3 ភ្នំពេញ
លេខទូរសព្ទ៖ 092 777 327/098 833 339

យើងគួរតែចាប់ផ្តើមញ៉ាំប័រសណ្តែកដី ដោយសារហេតុផល ៩ យ៉ាងនេះ

សម្រក​គីឡូ​ ការពារ​មហារីក​សុដន់​ កាត់​បន្ថយ​ជំងឺ​គេង​អត់​លក់​ និង​មាន​ច្រើន​ទៀត​។​ ប័រ​សណ្តែក​ដី​គឺ​ជា​សម្បត្តិ​ធម្មជាតិ​ ដែល​ជួយ​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ​ល្អ​ៗ​ជា​ច្រើន​ក្នុង​ខ្លួន​យើង​។​ វា​ពោរ​ពេញ​ដោយ​វីតាមីន​មាន​ប្រយោជន៍​ច្រើន​ ជាតិ​រ៉ែ​ ខ្លាញ់​ល្អ​ និង​សារធាតុ​ដែល​រាង​កាយ​យើង​ត្រូវ​ការ​ច្រើន​ទៀត​។​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ល្អ​ទាំង​ ៩ ចំពោះ​សុខភាព​គឺ​គ្រាន់​តែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម ហើយ​យើង​នឹង​ឃើញ​លទ្ធ​ផល​ឆាប់​ៗ​មិន​ខាន​។​

Homemade Peanut Butter

១. ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​មហារីក​សុដន់​

២. ជួយ​ពន្លឿន​ដល់​ការ​សម្រក​ទម្ងន់​

9 Reasons to Start Eating Peanut Butter

៣. កាត់​បន្ថយ​ភាព​ស្ត្រេស

៤. ជួយ​ជំរុញ​ដល់​សកម្ម​ភាព​ខួរក្បាល​ និង​ការ​ចង់​ចាំ

៥. ជួយ​ឲ្យ​សាច់​ដុំ​ត្រលប់​មក​ធម្មតា​វិញ​បន្ទាប់​ពី​ហាត់​ប្រាណ​ហើយ

៦. ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម

9 Reasons to Start Eating Peanut Butter

៧. កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម

៨. ជួយ​ដល់​ការ​គេង​

៩. ល្អ​សម្រាប់​ម៉ាក់ៗ​កំពុង​ពពោះ។

វិធីធ្វើណែមត្រីរសជាតិឆ្ងាញ់ តាមបែបអ្នកបាត់ដំបង

0

ដូចដឹងហើយ ណែមត្រីគ្មានអ្នកខេត្តណាធ្វើឆ្ងាញ់ជាងអ្នកខេត្តបាត់ដំបងទេ។​ ឲ្យតែបានទៅបាត់ដំបងម្តងៗ ដឹងតែសង្វាតទិញមុនគេមុនឯងហើយណែមហ្នឹង បើ admin វិញទិញផ្ញើរអ្នកជិតខាងទៀត ព្រោះមានរបស់ឆ្ងាញ់ត្រូវចែកគ្នានោះអី​។​ ដល់ឥឡូវអាកូវីដអីហ្នឹងមក ពិបាកទិញរបស់ខាងក្រៅញ៉ាំណាស់ ជាពិសេសនឹងរសជាតិណែមត្រីអ្នកបាត់ដំបងហ្នឹងហ្មង។​ តែមិនអីទេ មិនបានទៅទិញញ៉ាំផ្ទាល់ក៏បានរៀនធ្វើខ្លួនឯងនៅផ្ទះញ៉ាំបានដែរ បើចង់ញ៉ាំដែរ កុំភ្លេចធ្វើរៀនធ្វើណា៖

គ្រឿងផ្សំ៖

  • ត្រីរ៉ស់ ឬ ត្រីឆ្លាត ១ គីឡូ
  • ស្ករស ២ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាបាយ
  • រំដេង ៣ មើម
  • ខ្ទឹមស ១ មើម
  • ម្ទេស
  • ស្លឹកកន្ទួត (បើមាន)
  • ស្លឹកចេក (បើមាន) ទុកខ្ចប់
  • ថង់ប្លាសស្ទិចទុកច្រក

វិធីធ្វើ៖

១. បុក ឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ដ្ឋ

២. ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ដ្ឋដែរ

៣. លាយសាច់ត្រីម៉ដ្ឋហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ដ្ឋសាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់

៤. ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់

៥. ទុក ២ ថ្ងៃ ២ យប់ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន។

អ្នកតមសាច់ តែចង់ញ៉ាំឆ្ងាញ់ សាកធ្វើបន្លែចំហុយជ្រលក់ទឹកត្រីផ្អែមញ៉ាំមើល

0

មុខ​ម្ហូប​មួយ​មុខ​នេះ​ស័ក្តសមចំពោះ​អ្នក​មិន​ចង់​ញ៉ាំ​សាច់​ តែ​ក៏មិនចង់​ញ៉ាំ​បន្លែ​ស្រស់​ៗ មិន​សូវ​មាន​រសជាតិ​អី​ដែរ​។​ សាក​មក​ធ្វើ​បន្លែ​ចំហុយ​ជ្រលក់ទឹកត្រីផ្អែម​ញ៉ាំវិញមើល​ មើល​ទៅទំនង​ គួរ​ឲ្យចង់ញ៉ាំណាស់​។​

គ្រឿងផ្សំ​៖

  • ដំឡូងបារាំង
  • ការ៉ុត
  • សណ្តែកគួរ
  • ម្សៅមី
  • អំបិល

របៀបធ្វើ៖

១.យកដំឡូងបារាំង ការ៉ុត សណ្តែកកួរ ទៅកាត់ឲ្យល្អិតៗ

២.យកបន្លែដែលកាត់រួចទៅស្ងោរឲ្យឆ្អិន

៣.យកបន្លែឆ្អិនមកលាយជាមួយម្សៅមី និងអំបិលបន្តិច ដាក់ទឹកតិច កូរឲ្យសព្វ យកទៅដាក់ចំហុយ រួចជាការស្រេច។

កំពូលអត្ថប្រយោជន៍ ៤ ពីពោតបារាំង យើងមិនធ្លាប់បានដឹង

ពោត​បារាំង​ជា​បន្លែ​ដែល​ពេញ​និយម​ណាស់​ឥឡូវ​នេះ​ មនុស្ស​ភាគ​ច្រើន​ចាប់​អារម្មណ៍​យក​ពោត​បារាំង​មក​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ​។​ សំខាន់​វា​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែល​គ្នា​យើង​មិន​សូវ​បាន​ដឹង​។​

Health Benefits of Okra - Jagadguru Kripalu Yoga Naturopathy ...

១. មាន​សារធាតុ​ចិញ្ចឹម​ច្រើន​

ពោត​បារាំង​សម្បូរ​វីតាមីន​ C និង​ K ដែល​វីតាមីន​ C ល្អ​ចំពោះ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ និង​វីតាមីន K សំខាន់​ចំពោះ​កំណក​ឈាម​។​ លើស​ពី​នេះ​វា​មាន​ជាតិ​កាឡូរី​ទាប​ តែ​មាន​ប្រូតេអ៊ីន​ និង​ជាតិ​កាក​សរសៃ​ច្រើន​។​

២. សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

ពោត​បារាំង​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ច្រើន​ និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្នុង​ការ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​។​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ចម្បង​គឺ​ Polyphenols រួម​ទាំង​ Flavonoids វីតាមីន​ A និង​ វីតាមីន​ C។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​មាន​ Polyphenols ច្រើន​ជួយ​ដល់​សុខភាព​បេះដូង​។​​

Steamed Okra | Asian Inspirations

៣. ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​

ជាតិ​កូលេស្តេរ៉ុល​ខ្ពស់​ អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​។​ ដោយ​សារ​តែ​ពោត​បារាំង​មាន​ជាតិ​រំអិល​ នៅ​ពេល​ដែល​ចូល​ទៅ​ក្នុង​ខ្លួន​ វា​នឹង​ផ្សំ​គ្នា​ជា​មួយ​ជាតិ​កូលស្តេរ៉ុល​អំឡុង​ពេល​កំពុង​រំលាយ​ ហើយ​វា​នឹង​ចេញ​មក​ក្រៅ​វិញ​ដោយ​មិន​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​បាន​ទេ​។​

៤. ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ និង​ កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​

ប្រូតេអ៊ីន​មួយ​ក្នុង​ចំណោម​ប្រូតេអ៊ីន​ជា​ច្រើន​ក្នុង​ពោត​បារាំង​ ដែល​ហៅ​ថា​ Lectins អាច​ទប់​ស្កាត់​ការ​លូត​លាស់​កោសិកា​មហារីក​ក្នុង​រាង​កាយ​បាន​។​ លើស​ពី​នេះ​ការ​ធ្វើ​ពិសោធន៍​ក៏​បាន​បង្ហាញ​ថា​ញ៉ាំ​ពោត​បារាំង​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដែរ​។​

មានជំងឺគេងអត់គេងលក់យប់ឡើង ផឹកភេសជ្ជៈ ៧ មុខនេះប្រៀបដូចជាថ្នាំព្យាបាលអ៊ីចឹង

ក្នុង​សម័យ​កាល​ទំនើប​ ពោរពេញ​ដោយ​បច្ចេកវិទ្យា​នេះ​ ពិត​ជា​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​ និង​ជីវភាព​ប្រចាំ​ថ្ងៃ​មែន​ តែ​វា​ពិត​ជា​ប៉ះ​ពាល់​ដល់​ការ​គេង​របស់​មនុស្ស​ភាគ​ច្រើន​ណាស់​។​ ដោយ​សារ​ស្ត្រេស​ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​គេង​មិន​លក់​ រហូត​ឈាន​ដល់​ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ជំនួយ​ក៏​មាន​។​ ការ​ប្រើ​ប្រាស់​ថ្នាំ​ច្រើន​ ឬ​លើស​ចំនួន​ អាច​ប៉ះ​ពាល់​ដល់​សុខភាព​។​ សូម​កុំ​ទុក​ឲ្យ​ស្ថាន​ភាព​នេះ​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ យើង​អាច​ព្យាយាម​បង្កើន​គុណភាព​ក្នុង​ការ​គេង​ ដោយ​ងាក​មក​ផឹក​ភេសជ្ជៈ​ទាំង​នេះ​មុន​ពេល​ចូល​គេង​វិញ​ ដើម្បី​កាត់​បន្ថយ​ការ​គិត​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពិបាក​គេង​ ជួយ​ឲ្យ​គេង​លក់​ស្រួល​ពេញ​មួយ​យប់។

Unhealthy sick indian female suffers from insomnia. asian young ...

១. ទឹក​ផ្លែ​ឈើរី​ស្រស់

Global Cherry Juice Concentrate Market 2020 with COVID-19 After ...

២. តែ​ផ្កា​ Chamomile

Natural Chamomile Tea, Pack Size: 100 Gm 25 Dip Bags/box, Rs 145 ...

៣. ទឹក​ដោះ​គោ​អាល់​ម៉ុន

Almond Milk is Killing Bees - One Green Planet

៤. តែ​ជី​អង្កាម

Peppermint tea: Health benefits, how much to drink, and side effects

៥. ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​ៗ

Belgian Chocolate is on a stick, wrapped up served with a hot cup ...

៦. ទឹក​ដោះ​គោ​លាយ​ម្សៅ​រមៀត

Golden milk: 10 benefits and how to make it

៧. ចេក​ក្រឡុក​ជា​មួយ​ទឹក​ដោះ​គោ​អាល់ម៉ុន

Wholesome Banana Almond Milk Smoothie | Nourish and Fete