១ថ្ងៃ១តោនស៊ុបស្មងគោប្រហិតយក្ស នៅហាង Best Food ចាប់ពីពេលនេះអាចមកញ៊ាំបានចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១០យប់

មួយរយៈនេះនរណាមិនល្បី នរណាមិនកក្រើកស៊ុបស្មងគោប្រហិតយក្ស ដែលមានរសជាតិឆ្ងាញ់នៅហាង Best Food គ្រាន់តែមួយថ្ងៃលក់អស់១តោនគីឡូឯណោះ មិនធម្មតាឯណា។ ជាពិសេសបើមេឃភ្លៀងត្រជាក់ៗ បានហុតស៊ុបនេះក្ដៅៗ បែកញើសអ៊ែមអស់ទាស់ហ្មង ហើយមួយរយៈនេះដោយសារតែមានការគាំទ្រខ្លាំង សម្រាប់ស៊ុបស្មងគោប្រហិតយក្ស នេះគឺមានលក់ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១០យប់។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ចង់ដឹងអត់ថាមានចំណុចពិសេសអ្វីខ្លះបានធ្វើអោយ ស៊ុបស្មងគោប្រហិតយក្ស នេះល្បីមានភ្ញៀវមកញ៊ាំស្ទើរតែរកកន្លែងអង្គុយគ្មាន គឺដោយសារតែមី និងប្រហិតយក្សដែលអ្នកទាំងអស់គ្នាញ៊ាំគឺធ្វើដោយចុងភៅប្រចាំហាង ដែលបានជ្រើសរើសយកសាច់គោល្អ សាច់សុទ្ធ១០០% រួមជាមួយរូបមន្តពិសេសធ្វើ អោយអ្នកដែលបានញ៊ាំហើយលាន់មាត់សរសើរថាឆ្ងាញ់គ្រប់គ្នា។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ ស្មងគោត្រូវបានជ្រើសរើសយកស្មងគោណាដែលធំៗ និងមានសាច់ធ្វើអោយការស្ងោររំងាស់ទៅមានរសជាតិខ្លាំង។ សម្រាប់ពេលនេះចុងភៅដ៏ជំនាញប្រចាំហាង ក៏បានបង្កើតទឹកស៊ុបណាមទុប រសជាតិថ្មីប្លែក ដែលអ្នកទាំងអស់គ្នាគួរតែមកសាកមិនអាចរំលងបានដើម្បីទទួលបានរសជាតិដ៏ពិសេសពីមីនុយថ្មីនេះ។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

តោះៗនៅចាំអីទៀត កុំចាំដល់ល្ងាចអីខ្លាចគេទៅច្រើនអត់កន្លែងអង្គុយ ឯលូវនេះពេលថ្ងៃក៏អាចមកញ៊ាំបានចាប់ពីម៉ោង១១ព្រឹក គឺថាអាចណាត់គ្នាមកញ៊ាំបានម៉ាអ៊ែមតែម្ដង។ កុំភ្លេចណា ស៊ុបស្មងគោប្រហិតយក្ស ដ៏មានរសជាតិគឺមាននៅហាង Best Food ៕

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

វីដេអូ៖

ចង់ដឹងអត់ថាត្រូវឆ្លងកាត់ភាពលំបាក និងត្រៀមខ្លួនធ្វើអ្វីខ្លះ មុនបានឃើញសម្រស់ឋានសួគ៌ក្រោមមេឃ(វាលធំ)

ឧទ្យានជាតិវិរៈជ័យ(វាលធំ)មានទីតាំងនៅភាគឦសានប្រទេសកម្ពុជា លាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង។ ឧទ្យាននេះមានព្រំប្រទល់ជាប់ ប្រទេសលាវ និងវៀតណាម ហើយមានផ្ទៃក្រឡា៣.៣២៥ គីឡូម៉ែត្រក្រឡា និងស្ថិតនៅភាគនិរតីនៃប្រជុំជួរភ្នំអាណោមដែលចេញ ពីប្រទេសវៀតណាម និងស្ថិតនៅជាយវាលព្រៃជម្រុះស្លឹកឥណ្ឌូចិនកណ្តាល។ ឧទ្យានជាតិវិរៈជ័យ ត្រូវបានគេចាត់ទុកជាដែនជម្រកមួយសម្រាប់ពពួកថនិកសត្វធំៗរបស់ប្រទេសកម្ពុជាមានដូចជា៖ ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជាដើម។ លក្ខណៈជីវសាស្ត្រឧទ្យានជាតិ វីរៈជ័យ មានសារសំខាន់ដល់ការងារអភិរក្ស អន្តរជាតិ ។ ឧទ្យានជាតិនេះជាដែនជម្រកព្រៃឈើសើមរយៈកម្ពស់មធ្យមប្រមាណជាង ៧៥ ភាគរយនៃផ្ទៃប្រទេស។ ឧទ្យានជាតិវិរៈជ័យ(វាលធំ)ជាតំបន់ធម្មជាតិគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនូវខែវស្សា និងពណ៌មាសនូវខែប្រាំង។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី មកប្រកួតសម្រស់ធម្មជាតិវាលធំបានឡើយ។

តោះមកដឹងវិញថាមុនបានឃើញសម្រស់ឋានសួគ៌ក្រោមមេឃ ឧទ្យានជាតិវិរៈជ័យ(វាលធំ) តើត្រូវឆ្លងកាត់ភាពលំបាកអ្វីខ្លះ និងត្រូវត្រៀមខ្លួនធ្វើអ្វីខ្លះ? ខាងក្រោមនេះជាអ្វីដែលអ្នកគួរតែកត់ចំណាំទុកប្រសិនបើអ្នកមានគម្រោងថានឹងទៅដែនដីធម្មជាតិដ៏ស្រស់ស្អាតនេះ គឺត្រូវបង់តម្លៃ និងធ្វើរឿងជាច្រើន សម្រាប់គ្រប់អ្វីៗដែលអ្នកចង់បាន ចង់ឃើញ ពិសេសដើម្បីទៅដល់ទីនេះ។ ដើមឡើយភាគច្រើនមានតែភ្ញៀវបរទេសប៉ុណ្ណោះបានទៅដល់ទីនេះប្រើថាមពលច្រើន ដោយត្រូវថ្មើរជើង ហើយចំណាយពេលពី៥ ទៅ៧ថ្ងៃ ឆ្លងកាត់ព្រៃឫស្សី អូរ ផ្លូវរអិល ទីទួល ភ្នំខ្ពស់ ច្រាំងចោទ…ទើបទៅដល់ទីនេះ រីឯការធ្វើដំណើរតាមម៉ូតូ ពីទីស្នាក់ការឧទ្យាននៅស្រុកតាវែង រហូតដល់ភ្នំវាលធំ ប្រើរយៈពេលតែ៦ទៅ៧ម៉ោង ឬ១ថ្ងៃតែប៉ុណ្ណោះដល់ភ្នំវាលធំ សម្រាប់ភ្ញៀវទេសចរ គឺទើបធ្វើទៅបាន នាខែមិថុនា ឆ្នាំនេះប៉ុណ្ណោះ។ តែអ្នកភូមិ និងឧទ្យានុរក្សបានចេញចូលភ្នំវាលធំតាមម៉ូតូពីរ ឬបីឆ្នាំមកហើយ។ នៅពីក្រោយរូបទេសភាពប្រណិតៗក្នុងដំណើរផ្សងព្រេងដ៏ពិសេសនេះ មានរឿងច្រើនគួរសម ដែលអ្នកប្រាថ្នាចង់ទៅដល់ទីនេះត្រូវត្រៀមលក្ខណៈ ពោលគឺការត្រៀមចិត្ត/កាយ ត្រៀមសម្ភារៈ ហិរញ្ញវត្ថុ និងរដ្ឋបាល។

▶️ អំពីរយៈពេល
៤យប់ ៥ថ្ងៃ ជារយៈពេលសមល្មម
ថ្ងៃទី១ (ភ្នំពេញ-ស្វាយអន្ធរ-អូររាំងឳ-សួង-ឆ្លូង-ក្រចេះ-អូរពងមាន់-បានលុង-តាវែង)
ថ្ងៃទី២ (តាវែង-វាលធំ-បោះជំំរំលើភ្នំរូងខ្លា)
ថ្ងៃទី៣ (ជិះជុំវិញទីកន្លែងផ្សេងៗនៅវាលធំ-បោះជំរំលើភ្នំខ្លងខ្លៀវ)
ថ្ងៃទី៤ (វាលធំ-តាវែង-រតនគិរី-លំផាត់-កោះញែក-មណ្ឌលគិរី)
ថ្ងៃទី៥ (មណ្ឌលគិរី-ភ្នំពេញ)

▶️ អំពីការងាររដ្ឋបាល និងទំនាក់ទំនង
– ភ្ញៀវទេសចរគ្រប់រូបតម្រូវឲ្យទិញសំបុត្រនៅមន្ទីរបរិស្ថានខេត្តរតនគិរី នៅបានលុងជាចាំបាច់។ ពេលកំពុងធ្វើដំណើរតាមផ្លូវ អាចទាក់ទងមន្រ្តីទទួលបន្ទុកលក់សំបុត្រឲ្យជួយបំពេញឈ្មោះភ្ញៀវឲ្យហើយក៏បាន ដោយផ្ញើអត្តសញ្ញាណបណ្ណភ្ញៀវឲ្យគាត់ តាមរយៈ Telegram។ ប្អូនស្រី ដា 097 73 00 97 9
– ភ្ញៀវទេសចរត្រូវកក់ឧទ្យានុរក្ស យ៉ាងតិច១ ទៅ២អាទិត្យជាមុន។ បងស៊ូ 096 33 34 77 4 (smart) និង 097 33 34 77 5។ Sou Soukern Thon Soukhon Sokhoeun Mao
– ភ្ញៀវទេសចរត្រូវកក់ម៉ូតូឌុប យ៉ាងតិច១ ទៅ២អាទិត្យជាមុន តាមរយៈលោក សិ ជាអនុភូមិ 097 61 20 59 7 ប៉ក់ ប៑ុនសិ ឬ ប្អូនសួម 060 84 14 40 ក្រាប់ ប៊ុនសួម ហើយបញ្ជាក់អំពីការពិនិត្យមើលម៉ូតូឲ្យបានល្អ មុនថ្ងៃចេញដំណើរ

▶️ អំពីតំណម
– កន្លងមក ទោះភ្ញៀវទេសចរពុំមានបញ្ហាអ្វីធំដុំក្តី តែសូមទាំងអស់គ្នាប្រុងប្រយ័ត្នខ្ពស់ពេលជិះ/តោងម៉ូតូ និងបង្ហាញការគោរពដល់ព្រលឹងអារក្សអ្នកតានៅលើភ្នំនេះ ឬគ្រប់ទីតាំង ដែលអ្នកទៅដល់។ រាល់ការអាចម៌ នោម គួរសុំខមាលទោស និង ជីកកប់ឲ្យបានត្រឹមត្រូវ!
– ជនជាតិដើមភាគតិចប្រកាន់តំណមច្រើនក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដូច្នេះ គួរមានជំនួបដ៏ខ្លីមួយមេក្រុមម៉ូតូ នៅល្ងាចយើងទៅដល់តាវែង ហើយសួរគាត់អំពីបញ្ហានេះ។
– ថ្មដំរី ជាទីតាំងមួយភ្ញៀវទេសចរគួរឈប់ និងឧប្បកិច្ចដោយប្រក់ស្លឹកនៅនោះ មុនបន្តដំណើរទៀត ដើម្បីសំដែងការគោរពដល់អង្គរក្សភ្នំវាលធំនេះ

▶️ អំពីសម្ភារៈ
– តង់ជាជម្រើសដ៏ល្អបំផុត បើអ្នកចង់មើលថ្ងៃរះ ថ្ងៃលិច និងផ្កាយពេលយប់
– គួរយកកម្រាលធំមួយ សម្រាប់ក្រាលដេកមើលផ្កាយជុំគ្នាពេលយប់ និយាយលេង និងសួរនាំប្អូនៗជនជាតិអំពីរឿងរ៉ាវផ្សេងៗ
– គួរមានកម្រាលជាស្នោ ឬពួកខ្យល់ទ្រាប់ខ្នង ព្រោះមិនសូវមានផ្ទៃរាបស្មើទេ
– អាវភ្លៀង ស្រោមដៃ មួកឆាងម៉ាង ក្រែមការពារកំដៅថ្ងៃ គួរយកទៅផង
– ស្បែកជើងមានបាតក្រឡាជ្រៅល្អ ស្រោមជើងក្រាស់ និងស្បែកជើងផ្ទាត់
– កាបូបស្ពាយខ្នាតតូច Day Pack (សម្រាប់ដាក់ទឹក បាយថ្ងៃត្រង់ និងអាហារបន្តិចបន្តួច) ព្រោះសាកាដូធំចងជាប់នឹងម៉ូតូអស់ហើយ
– គួរមានថង់ទឹកចំណុះ២ ទៅ៣លីត្រ ដាក់តាមខ្លួន ពេលធ្វើដំណើរ/ជិះម៉ូតូឡើងភ្នំ
– គួរមានឧបករណ៍សម្រាប់ច្រោះទឹកហូប ចំណេញពេល និងហូបបានគ្រប់គ្រាន់

▶️ អំពីម្ហូបអាហារ និងទឹក
– អាហារក្រៀមៗជាជម្រើសដ៏ល្អ និងគួរត្រៀមឲ្យច្រើន ព្រោះក្រុមម៉ូតូហូបជុំយើងដែរ
– អង្ករអាចទិញពីភ្នំពេញក៏បាន ឲ្យក្រុមម៉ូតូឌុបជួយទិញឲ្យក៏បាន។ អង្ករពួកគាត់ឆ្ងាញ់ម្យ៉ាងដែរ
– ការងារដាំបាយ ម្ហូប គឺប្អូនៗក្រុមម៉ូតូរៀបចំឲ្យយើងទាំងអស់ ដូច្នេះ គួរចាត់ចែង និងហូបឲ្យរហ័ស ដើម្បីមានពេលគ្រប់គ្រាន់មើលថ្ងៃលិច និងកុំឲ្យរំខានដល់ពួកគាត់ពេក ព្រោះយប់ងងឹត ត្រូវជិះម៉ូតូដឹកម្ហូបអាហារឲ្យយើងនៅលើភ្នំ
– ទឹកមុជ និងទឹកហូប មានគ្រប់គ្រាន់នៅភ្នំវាលធំ
– គួរជៀសវាងភេសជ្ជៈដប ព្រោះពិបាកយកចុះ ឬបន្សល់សំរាមលើភ្នំ
– ផ្លែប៉ោម ជាមួយអំបិលម្ទេស និងគ្រាប់ធុញ្ញជាតិល្អសម្រាប់ដំណើរផ្សងព្រេង

▶️ កត្តាផ្សេងៗ
– ការធ្វើដំណើរជាក្រុមតូច ក្រោម១០នាក់ គឺល្អបំផុត សម្រាប់គ្រប់រឿង ពិសេសបាយទឹក ជុះនោម ហើយដំណើរលឿនល្អ!
– ហាមដាច់ខាត សម្រេចចិត្តខុស ដោយជួលម៉ូតូជិះដោយខ្លួនឯង! គ្រោះថ្នាក់ណាស់! អស់កម្លាំងសប្បាយនឹងធម្មជាតិហើយ! សូមកុំឲ្យសោះ! យើងមិនស្គាល់ម៉ូតូពួកគាត់ទេ! ងាយខូច និងងាយគ្រោះថ្នាក់បំផុត!
– អីវ៉ាន់ទាំងអស់ដាក់លើម៉ូតូ ជារឿងមួយដ៏ល្អសម្រាប់យើង ហើយក៏មិនសូវដើរច្រើនដែរ!
– ត្រូវសម និងអនុវត្ត ដើម្បីបន្ថែមជំនាញតោងម៉ូតូឲ្យជាប់តៃកុងគ្រប់ស្ថានភាពផ្លូវ
– គួរចេញពីទីស្នាក់ការតាវែងឲ្យបានព្រឹកបំផុត តាមអាចធ្វើទៅបាន ម៉ោង៧ គឺល្អបំផុត!
– ដើម្បីពន្លឿនដំណើរ នៅល្ងាចថ្ងៃទី១ ពេលទៅដល់ទីស្នាក់ការតាវែង គួរកាម៉ង់បាយព្រឹកសម្រាប់ហូប និងខ្ចប់ឲ្យហើយ និងឲ្យគេយកមកទីស្នាក់ការតែម្តងពេលព្រឹកឡើង។

មានអារម្មណ៍បែបណាដែរបន្ទាប់ពីអានចប់ ថាតើនឹងអាចមានគម្រោងទៅឆាប់ៗរឺយ៉ាងណា? តែ Admin គិតថាទីដែនដីដ៏ស្រស់ស្អាតប្រៀបបានឋានសួគ៌ក្រោមមេឃបែបនេះ សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង ភាពលំបាកខាងលើគឺមិនចោទជាបញ្ហានោះទេ ព្រោះថាចង់ឃើញអ្វីដែលល្អអ្វីដែលពិសេសគឺត្រូវតែហ៊ានលះបង់ និងហ៊ានប្រឈម។ ហើយ Admin ក៏សូមអរគុណដល់លោក Sokhalay Saur ដែលបានចែករំលែកនូវបទពិសោធន៍ខាងលើ អោយគ្រប់គ្នាបានដឹងនឹងបានត្រៀមខ្លួនជាមុនបានគ្រប់ជ្រុងជ្រោយ ដើម្បីអោយមានភាពងាយស្រួល ចំណេញពេលវេលា៕

រូបភាពលោក La Mo

ឯណាទៅឋានសួគ៌ពី​ #បេះដូងអ្នកថតរូប#វាលធំ#fujifilmxt4#FujiNon16_55mm

បាន​បង្ហោះ​ដោយ La Mo នៅ ព្រហស្បតិ៍ 30 កក្កដា 2020

មានសេវាថតម៉ូដែលនៅវាលធំតែតម្រូវអោយតួស្រីចេះក្បាច់ស្វាតោងកន្ទុយម៉ូតូ។ ពី​ #បេះដូងអ្នកថតរូប#FujiFilmXT4#Fujinon16_55mm

បាន​បង្ហោះ​ដោយ La Mo នៅ អង្គារ 28 កក្កដា 2020

រូបភាពលោក Sovanna Kem

អត់បានទៅជាមួយគេ ដូចហេលហាលក្នុងខ្លួន សាំអាកូវីដធ្វើអោយដាច់លុយ!វាលធំ ពី #បេះដូងអ្នកថតរូប

បាន​បង្ហោះ​ដោយ Sovanna Kem នៅ ព្រហស្បតិ៍ 23 កក្កដា 2020

រូបភាពលោក MP Maxx

ឧទ្យានជាតិវីរៈជ័យជាតំបន់ការពារធម្មជាតិធំជាងគេមួយនៅកម្ពុជាលាតសន្ធឹងលើផ្ទៃដី ៣៣២៥…

បាន​បង្ហោះ​ដោយ MP Maxx នៅ អង្គារ 28 កក្កដា 2020

វីដេអូលោក ចាន់ទី សុធី

ដាក់​ Trailer មួយសិន #វិរជ័យ

បាន​បង្ហោះ​ដោយ ចាន់ទី សុធី នៅ អាទិត្យ 26 កក្កដា 2020

មកលេងផ្សារ សម័យ សឃ្វែរ អត់បញ្ហារឿងញ៊ាំ បណ្តុំដោយហាងម្ហូបអាហារ និងភេសជ្ជៈប្លែកៗ ឆ្ងាញ់ៗ មិនក្រោម១០ហាងនោះទេ!

មកដល់ ផ្សារ សម័យ សឃ្វែរ (Samai Square) កុំបារម្ភរឿងអាហារញ៊ាំ និងភេសជ្ជៈរសជាតិប្លែក បណ្តុំមកពីគ្រប់ជាតិសាសន៍តែម្តង នឹកឃ្លានម្ហូបបែបថៃ, កូរ៉េ, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, ហុងកុង, សិង្ហបុរី, អ៊ីតាលី, មកត្រឹមផ្សារ សម័យ សឃ្វែរ (Samai Square) ក្តីសុខពេញទំហឹងហើយ។

សម្រាប់ផ្សារ សម័យ សឃ្វែរ (Samai Square)ដែលបច្ចុប្បន្ននេះមានទីតាំងនៅលើផ្លូវ៣៣៧ សង្កាត់បឹងកក់ ខណ្ឌទួលគោក ដែលជាទីតាំងប្រមូលផ្តុំដោយហាងអាហារ ភេសជ្ជៈ និងកន្លែងកំសាន្តជាច្រើន ចាំបំរើអារម្មណ៍ អតិថិជន យ៉ាងកក់ក្តៅបំផុត។ ស្ថិតក្នុងបរិយាសដ៏ល្អមួយនេះ ពីផ្សារ សម័យ សឃ្វែរ (Samai Square) សូមផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជនទាំងអស់ ពិតជាសក្តិសមបំផុត និងផ្តល់នូវភាពងាយស្រួលក្នុងការជួបជុំមិត្តភក្តិ ឬគ្រួសារ អាចមកទទួលទានអាហារ យ៉ាងច្រើនសម្បូរបែប ទាំងក្នុងប្រទេស ។

ផ្សារ សម័យ សឃ្វែរ (Samai Square) មានហាងអាហារ និងភេសជ្ជៈជាច្រើនដូចជា៖TUBE, KOBE, SPICYSISTERS, NICE TWO MEAT U, MATTEO PIZZERIA, AN CHA BUBBLE TEA , HONG KONG HO, KEE BAKUTEH, SAM NANG SEAFOOD, SAMOT THMEY SOUP MERES, V RESTAURANT, NEM PUB, BATTOUN BAR AND BISTRO, ហើយត្រឹមតែប៉ុណ្ណោះទេ មានទាំង PRIME CINEPLEX ថែមទៀតផង ចឹងរឿងអីថាមិនទៅសាក ញ៊ាំអាហារឆ្ងាញ់ហើយ ដល់ពេលរោងកុនបើកដំណើរការវិញដឹងតែអ៊ែមហើយ ធានថាជាជម្រើសដ៏ល្អសម្រាប់ការជួបជុំ មិត្តភក្តិ ហើយកុំភ្លេចប្រាប់តៗគ្នាផង កុំអោយគេថាស្គាល់កន្លែងល្អមិនប្រាប់គ្នាអោយដឹង។

អង្គុយសុខៗ ឃ្លាននំបញ្ចុក ៨ កន្លែងនេះទប់មិនចង់ជាប់

0

សាច់អាំង street food ស៊ុប ម្ហូបថៃ ម្ហូបកូរ៉េ រាល់ថ្ងៃពេកឡើងទ្រលាន់ហើយ។ មានតែម្ហូបខ្មែរសល់កេរ្តិ៍ពីដូនតាយើងនេះទេ ញ៉ាំយ៉ាងណាក៏នៅតែជាប់មាត់ជាប់ចិត្តដែរ ជាពិសេសញ៉ាំបណ្តើរខាំម្ទេសបណ្តើរ ចង់ហៀរសម្បោរបណ្តើរហ្នឹងរឹតតែឆ្ងាញ់។ តែមកដល់ឥឡូវ ក្រៅពីទឹកសម្លរខ្មែរ ការី ក៏មានការច្នៃចេញជាទឹកនំផ្សេងៗ រសជាតិក៏ឆ្ងាញ់ប្លែកតាមហ្នឹងដែរ។ ជាពិសេសនំបញ្ចុកនៅហាងទាំង ៨ នេះ នឹកឃើញហើយឃ្លាន ទប់អត់ជាប់ហ្មង!

ហាង ម្លិះនំបញ្ចុកសៀមរាប

ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795

តៀមនំបញ្ចុកផ្សារដើមគរ

តៀមនំបញ្ចុកផ្សារដើមគរ
ទីតាំង៖ មុំផ្សារដើមគរ ជិតហ្គារ៉ាសាំង កាលតិច លើផ្លូវ 374
ផែនទី៖ ចុចទីនេះ

បញ្ចុក កេរម៉ែ

ហាង នំបញ្ចុក កេរម៉ែ
ទូរស័ព្ទ៖ 012​ ​​​​​​488 ​​​​993​​
ចាប់បើកពីម៉ោង 11:00 ថ្ងៃត្រង់រហូតដល់ 11:00យប់
ទីតាំង៖ ស្ថិតកែងផ្សារចាស់ផ្លូវលេខ​110 កែងផ្លូវលេខ 13 សង្កាត់ផ្សារ កណ្តាលទី១ ,ខណ្ឌ ដូនពេញ

នំបញ្ចុក​សាច់​ចិញ្ច្រាំ​

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ2004 ទល់មុខសាលាអន្តរជាតិណ័រប្រិជ
លេខទូរស័ព្ទ៖ 010 609 809 / 093 891 816
បញ្ជាក់៖ ការផ្តល់ជូននេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី ១៦ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៩ ប៉ុណ្ណោះ

ហាង នំបញ្ចុកដុះផ្សិត

ហាង នំបញ្ចុកដុះផ្សិត
ទូរសព្ទ៖ 081 8888 31 / 077 78 77 73
អាស័យដ្ឋាន៖
– សាខាទី១ ផ្លុវលេខ ២០០ ជិតសាលាវិទ្យាល័យ ស៊ីសុវត្តិ ក្រោយធនាគារវឌ្ឍនៈ
– សាខាទី២ ផ្លវលេខ ១១០ ចូលតាមកាច់ជ្រុង River House Lounge

ហាង បុកល្ហុងកូនភ្លោះ

ហាង បុកល្ហុងកូនភ្លោះ
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 086 640 000 / 0716668881 / 069543434

ហាង នំបញ្ចុកសាច់អាំង

ហាង នំបញ្ចុកសាច់អាំង
ទូរស័ព្ទ៖ 093 95 99 19
បើកលក់៖ 10:30 ព្រឹក ដល់ម៉ោង 8:30 យប់
ទីតាំង៖ ផ្ទះលេខ 11C ផ្លូវ112 សង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក ភ្នំពេញ (ខាងលិចក្រសួងការពារជាតិ និងជិតសាលាបញ្ញាសាស្រ្តដេអិន)

ពិភពប្រហិត០០៧ ពិតជារសជាតិប្លែកពីគេ បានញ៊ាំហើយមិនសរសើរមិនបាន??

អ្នកដែលចូលចិត្តញ៊ាំប្រហិតបំពងបានស្គាល់ពិភពប្រហិត០០៧ ហើយរឺនៅ? កន្លែងនេះមានប្រហិតច្រើនមុខណាស់ណ៎ា ជាពិសេសរសជាតិប្លែកពីគេ ដែលធ្វើអោយមានការគាំទ្រខ្លាំងមែនទែនពីអតិថិជន។ សាកគិតមើលទៅមិនលំៗណា ព្រោះថាហាង ពិភពប្រហិត០០៧ បើករយៈពេល២៣ឆ្នាំហើយ បើមិនឆ្ងាញ់មិនប្លែកពីគេ និងលក់ដាច់ខ្លាំងម៉េចអាចឈរជើងយូរបានដូច្នេះ។

ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧

ម៉ោះៗ ចង់ដឹងអត់ថាមានអ្វីខ្លះដែលពិសេសនៅទីនេះ ចាំAdminខ្សឹបប្រាប់អោយដឹងបានទៅញ៊ាំទាំងអស់គ្នា ព្រោះថាពេលដឹងថាមានអ្វីឆ្ងាញ់គឺចូលចិត្តចែករំលែកអោយបានទៅញ៊ាំទាំងអស់គ្នា ចែកគ្នារីកមាឌ។ ប្រហិតដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងនោះគឺប្រហិតត្រី និងមានឆៃយ៉ឈីស ឈីសដំឡូងបារាំង ត្រាវប្រហិតដែលប៉ុន្មានមុខនេះម៉ូយៗមកញ៊ាំគឺមិនដែររំលងនោះទេ ជាពិសេសត្រូវជាតិខ្លាំងជាមួយទឹកជ្រលក់ប្រចាំហាងធ្វើរសជាតិកាន់តែឆ្ងាញ់ថ្វេដង ហើយក្រៅពីនេះក៏មានរបស់ញ៊ាំឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។

ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧

តែប៉ុណ្ណេះអ្នកដែលចូលចិត្តញ៊ាំប្រហិត អ្នកដែលមានសំណព្វចិត្តចូលចិត្តញ៊ាំ គឺលែងលំបាកទៀតហើយ អោយតែលឺនិយាយថាឃ្លានប្រហិតឆ្ងាញ់រសជាតិប្លែក ឌុបវឹងមកពិភពប្រហិត០០៧ ធានាថាមិនខកបំណងហ្មង?៕

ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧

ហាង ពិភពប្រហិត០០៧
លេខទូរសព្ទ៖ 012 859 952 / 098​ 999​ 838
ទីតាំង៖ ផ្ទះលេខ៩២,៩៣ ផ្លូវ១៦៤ ខាងត្បូង​វិទ្យាល័យ​បាក់ទូក​
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ចេកជួយឲ្យរាងស្អាត និងសុខភាពល្អ តែត្រូវដឹងតិចនិកញ៊ាំជាមុនសិន

ចេកជាផ្លែឈើដែលសម្បូរដោយសារប្រយោជន៍ចំពោះសុខភាព។ ស្រីៗភាគច្រើនចូលចិត្តញ៊ាំដើម្បីសម្រកគីឡូ គ្រប់គ្រងរាងរបស់ពួកគេឲ្យនៅតែស្អាត។

Is Banana Good for Diabetes? - Diabetes Self-Management

តើចេកល្អចំពោះសុខភាពម៉េចខ្លះ?

ចេកសម្បូរដោយវីតាមីន B វីតាមីន C ខូឡាជែន និងសារធាតុសំខាន់ៗជាច្រើនទៀត។ លើសពីនេះជាតិកាកសរសៃដែលសម្បូរនៅក្នុងផ្លែចេកជួយឲ្យយើងឆ្អែតបានយូរ។ កាត់​បន្ថយការឃ្លាន និងជួយឲ្យប្រព័ន្ធរំលាយមានដំណើរការល្អ បើប្រៀបទៅនឹងផ្លែឈើ និងបន្លែផ្សេងទៀត ដែលជួយសម្រកទម្ងន់ ចេកជាផ្លែឈើដែលសម្បូរកាឡូរីជាងគេ។ តែមានជាតិខ្លាញ់តិចបំផុត ចេកមាន ៩០ កាឡូរី ដែលជាចំនួនប្រៀបធៀបទៅស្មើរបាយស ១ ចាន។​

The Aunt Jemima Pancake Mix Experiment: Banana Buttermilk Pancakes ...

ហេតុអីគេញ៉ាំចេកដើម្បីសម្រកទម្ងន់ និងរក្សារាងឲ្យនៅស្អាត?

អ្នកជំនាញផ្នែកចំណីអាហារបានប្រាប់​ថា​ការញ៉ាំចេកឲ្យត្រូវពេលនឹងជួយយើងឲ្យឆ្អែតបានយូរ។ មិនឃ្លានអាហារ មិនធ្វើឲ្យយើងឆាប់ឃ្លាន និងអាចកាត់បន្ថយពីការស្រូបយកកាឡូរីពីអាហារផ្សេងចូលក្នុងរាងកាយ។ ចេកជួយឲ្យពពោះវៀនដំណើរការបានល្អ បើសិនជាចង់ដឹងថាញ៉ាំចេកបែបណាទើបបានរាងស្អាត អាចមើលការណែនាំខាងក្រោមនេះបាន៖

១. ញ៉ាំចេកធ្វើជាអាហារពេលល្ងាច

២. ញ៉ាំចេកមុនញ៉ាំអាហារទាំង ៣ ពេល ដើម្បីកាត់បន្ថយចំនួនអាហារដែលយើងនឹងញ៉ាំ

៣. ញ៉ាំចេកស្ងោរដើម្បីលាងសម្អាតពោះវៀន។

វិធី ក្នុង ការ ស្ងោរ ចេក មិន ឲ្យ ...

ឆ្ងាញ់មាត់អស់ទាស់ ម្ហូបគ្រឿងសមុទ្រស្រស់ៗពីហាង បងម៉ាប់អយស្ទ័រ ??

និយាយលេងសើចអីគ្រាន់តែឃើញទំនងស្រក់ទឹកមាត់ជាមួយម្ហូបគ្រឿងសមុទ្រដ៏ទំនងៗ នៅហាង បងម៉ាប់អយស្ទ័រ សម្រាប់អ្នកដែលចូលចិត្តញ៊ាំម្ហូបគ្រឿងសមុទ្រច្បាស់ជាធ្លាប់ស្គាល់ ធ្លាប់បានទៅញ៊ាំហើយព្រោះថាជាហាងមួយដែលល្បី និងទទួលបានការគាំទ្រខ្លាំងពីអថិជនជាពិសេសលើម្ហូបគ្រឿងសមុទ្រហ្នឹងហ្មង។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

ហាង បងម៉ាប់អយស្ទ័រ នេះAdmin ស្គាល់យូរណាស់ហើយ គ្រប់មុខម្ហូបកន្លែងគាត់ឆ្ងាញ់ៗពិតមែន មានច្រើនមុខទៀតផង ជាពិសេសគឺសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗ និងមានអយស្ទ័រ ដែលជាម្ហូបប្រចាំហាងតែម្ដង ដែលអ្នកណាៗក៏សរសើថាឆ្ងាញ់ដែរ។ ចំពោះគ្រប់មុខម្ហូប គឺមានតម្លៃសមរម្យណាស់ មិនថ្លៃនោះទេ សេវាកម្មក៏ល្អ ហើយបើលើការរៀបចំក្នុងហាងវិញ គឺប្លែកភ្នែកខ្លាំង។ សម្រាប់គ្រប់មុខម្ហូបវិញគ្រាន់តែឃើញការចម្អិនគឺធានាថាទំនងស្រក់ទឹកមាត់មិនឃ្លានមិនបានហ្មង ទាំងនេះហើយដែលធ្វើអោយភ្ញៀវចាស់ភ្ញៀវថ្មីចូលចិត្តមកញ៊ាំនៅទីនេះ​។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

ណ្ហើយ កុំភ្លេចមកញ៊ាំទាំងអស់គ្នាណា ព្រោះថាកន្លែងល្អ កន្លែងពិសេស កន្លែងឆ្ងាញ់ដែលផ្ដោតលើគុណភាព តម្លៃ និងអនាម័យ គឺហាង បងម៉ាប់អយស្ទ័រ នេះហើយ??៕

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

ហាង បងម៉ាប់អយស្ទ័រ
លេខទូរសព្ទ៖ 096 88888 40 / 078 25 00 15
ទីតាំង(សាខាទី១)៖ ស្ថិតតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវ២៩២ ក្រោយសាលាយុគន្ធ
ផែនទី(សាខាទី១)៖ ចុចទីនេះ
ទីតាំង(សាខាទី២)៖ ស្ថិតតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវ២៨៨ ក្រោយសាលាយុគន្ធ
ផែនទី(សាខាទី២)៖ ចុចទីនេះ

កប់បញ្ចុះតម្លៃ២០% ចំនួន១០ថ្ងៃ កៈថៈសាច់អាំងបែបថៃ សាខាថ្មី(បឹងត្របែក)

រកណាបានសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ បែបថៃបញ្ចុះតម្លៃរហូតដល់ទៅ ២០% ចំនួន១០ថ្ងៃជាប់គ្នាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។ ណ្ហើយ ចំណេញមិនតិចទេបញ្ចុះតម្លៃយ៉ាងហ្នឹងៗ ល្ងាចនេះគួរតែណាត់គ្នាមកដាក់ពីរ បីឈុតអីទៅព្រោះថាឆ្ងាញ់សឹងអី។

ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក

ហាង កៈថៈllសាច់អាំងបែបថៃ(បឹងត្របែក) គឺមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។

ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក

នៅចាំអីទៀត កន្លែងឆ្ងាញ់មានប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់២០%បែបនេះហើយ មិនបានមកម៉េចបាន ព្រោះថាញ៊ាំឆ្ងាញ់ហើយចំណេញលុយទៀតចឹងអី។ កុំភ្លេចណា ការបញ្ចុះតម្លៃនេះមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០៕

ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក

ហាង កៈថៈllសាច់អាំងបែបថៃ(បឹងត្របែក)
លេខទូរសព្ទ៖ 085 631 562 / 015 969 626
ទីតាំង៖ ផ្ទះលេខ៨១ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន
ផែនទី៖ ចុចទីនេះ

វីដេអូ៖​

កម្រណាស់! ផ្កាយដុះកន្ទុយ Neowise F3 ថតបាននៅឧទ្យានជាតិវិរៈជ័យ បើចង់ឃើញនឹងភ្នែកទទេរម្តងទៀតត្រូវចាំយ៉ាងតិច៧០ជាតិ

មួយរយៈនេះយើងសង្កេតឃើញថានៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការស៊ែររូបតំបន់ធម្មជាតិដែលមានសម្រស់ដ៏ស្រស់ស្អាតបំផុត ដែរអ្នកណាៗឃើញហើយក៏លាន់មាត់សរសើរព្រោះថាវាប្រៀបបានទៅនឹង ឋានសួគ៌ក្រោមមេឃទៅហើយ។

សម្រាប់រូបភាពដ៏ស្រស់ស្អាតនេះ បានធ្វើអោយអ្នកខ្លះស្ទើរតែយល់ច្រឡំថាជាតំបន់ខ្នងផ្សារ តែការពិតគឺជារូបនៅឧទ្យានជាតិវិរៈជ័យ រឺអ្នកខ្លះស្គាល់ថា វាលធំ។ វាលធំ គឺជាតំបន់ដ៏ស្រស់ស្អាតជាងគេនៅក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុង ឃុំកោះប៉ង ស្រុកវើនសៃ និងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី នៃឧទ្យានជាតិវីរៈជ័យ។ ដោយយោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជាយើង វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី មកប្រកួតឈ្នះសម្រស់វាលធំបានឡើយ។

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមអ្នកថតរូបអាជីព (បេះដូងអ្នកថតរូប) បានទៅផ្តិតរូបភាពនៅតំបន់វាលធំនេះ ហើយអ្វីដែលពិសេសនោះគឺថតបាននូវផ្កាយដុះកន្ទុយ Neowise F3 ជាផ្កាយដែលបង្ហាញខ្លួនរៀងរាល់ ៦៧០០ឆ្នាំម្ដង ចំថ្ងៃទី២៣ កក្ដដា ជាថ្ងៃដែលផ្កាយមួយនេះនៅជិតផែនដីយើងបំផុត គឺចំងាយប្រហែល ១០៣លានគីឡូមែត្រពីផែនដីដោយយើងអាចមើលឃើញនឹងភ្នែកបានដោយមិនបាច់ប្រើ Telescope​ ។ វាគឺជារឿងដ៏កម្រខ្លាំងណាស់ដែលអាចមានឱកាសមើលព្រោះថាវាត្រូវការរយៈពេលប្រហែល ៤៤០០ឆ្នាំ ទៅ ៦៧០០ឆ្នាំ ទើបវាបានវិលមកកាន់តែកៀកជិតផែនដីជាថ្មីម្តងទៀត។ តោះចង់ដឹងថាសម្រស់ដ៏ស្រស់នៃវាលធំ ជាមួយគន្លងផ្កាយដុះកន្ទុយ NEOWISE F3 រាងពងក្រពើស្អាតខ្លាំងប៉ុណ្ណាពីក្រុមអ្នកថតរូបអាជីព៖

រូបថតរបស់លោក MP Maxx

ផ្កាយដុះកន្ទុយ Neowise ត្រូវបានថតបាននៅ ឧទ្យានជាតិវីរះជ័យ វាលធំ នៅថ្ងៃ សុក្រទី ២៤ ខែកក្កដា ២០២០ នៅម៉ោង…

បាន​បង្ហោះ​ដោយ MP Maxx នៅ អង្គារ 28 កក្កដា 2020

ឧទ្យានជាតិវីរៈជ័យជាតំបន់ការពារធម្មជាតិធំជាងគេមួយនៅកម្ពុជាលាតសន្ធឹងលើផ្ទៃដី ៣៣២៥…

បាន​បង្ហោះ​ដោយ MP Maxx នៅ អង្គារ 28 កក្កដា 2020

រូបថតរបស់លោក Mardy Suong Photography

រូបភាពផ្កាយដុះកន្ទុយ Neowise F3 ៦៨០០ ឆ្នាំទើបឃើញម្តងថតកាល 24/7/2020 7:39pmមុនឃ្លាតឆ្ងាយពីផែនដី ផ្កាយដុះកន្ទុយ Neowise…

បាន​បង្ហោះ​ដោយ Mardy Suong Photography នៅ អង្គារ 28 កក្កដា 2020

រូបថតរបស់លោក La Mo

មានសេវាថតម៉ូដែលនៅវាលធំតែតម្រូវអោយតួស្រីចេះក្បាច់ស្វាតោងកន្ទុយម៉ូតូ។ ពី​ #បេះដូងអ្នកថតរូប#FujiFilmXT4#Fujinon16_55mm

បាន​បង្ហោះ​ដោយ La Mo នៅ អង្គារ 28 កក្កដា 2020

រូបថតរបស់លោក Piak Lim

រូបភាពផ្កាយដុះកន្ទុយ Neowise F3 ៦៨០០ ឆ្នាំទើបឃើញម្តងថតកាល 24/7/2020 7:39pmមុនឃ្លាតឆ្ងាយពីផែនដី ផ្កាយដុះកន្ទុយ…

បាន​បង្ហោះ​ដោយ Piak Lim នៅ អង្គារ 28 កក្កដា 2020

ទឹកត្រចៀកកា្រញ់ រសជាតិក៏ឆ្ងាញ់ ជំនួយទាំងសុខភាពទៀត

0

ញ៉ាំទៅត្រជាក់ក្នុងស្រួលខ្លួនណាស់ ទឹកត្រចៀកក្រាញ់ ធ្លាប់បានសាកនៅ? ប៉ាម៉ាក់យើងឧស្សាហ៍ធ្វើញ៉ាំណាស់ តែមកដល់ជំនាន់យើង ប្រហែលអ្នកខ្លះមិនធ្លាប់ទាំងស្គាល់ផង ឥឡូវមកធ្វើញ៉ាំ៉ប៉ូវសុខភាពទាំងអស់គ្នា៖

chhinlong: វិធីព្យាបាលជុំងឺទូទៅ

គ្រឿងផ្សំ៖

  • ទឹកកក
  • ស្ករ ដាក់តាមចូលចិត្តផ្អែម
  • អំបិល ១ ចឹប
  • ស្លឹក និងដើមត្រចៀកក្រាញ់
  • ទឹកឆ្អិនដាក់តាមបរិមាណធ្វើតិចរឺច្រើន
របៀបធ្វើទឹកត្រចៀកក្រាញ់ - M4Khmer - ចែក ...

វិធីធ្វើ៖

១. យកដើម និងស្លឹកត្រចៀកក្រាញ់លាងទឹកអោយស្អាត យកទៅសម្រក់នឹងកញ្រ្ចែងអោយអស់ទឹក សឹមយកទៅកិនជាមួយទឹកឆ្អិនអោយម៉ដ្ឋ (ហាន់តូចៗហើយយកកិន)

២. យកទឹកត្រចៀកក្រាញ់ដែលកិនហើយ មកត្រងយកកាកចេញ

៣. យកទឹកកកដាក់ក្នុងកែវថ្លា ដាក់ស្ក អំបិលចូល ដាក់ទឹកត្រចៀកក្រាញ់ចូល កូអោយរលាយស្ក បានជាភេសជ្ជៈ។ រឺអាចយកទឹកត្រចៀកក្រាញ់ត្រងហើយ លាយ ស្ក អំបិល កូអោយរលាយ យកច្រកដប ទុកក្នុងទូទឹកកកក៏បាន។

ចំណេះដឹងទូទៅ

ប្រភព៖ Seth Pisey