ទប់អារម្មណ៍មិនលេបទឹកមាត់មិនបានជាមួយខ្ចៅ ខ្យង ក្ដាម លៀស ប្រហិតនៅហាង ខ្ចៅស្រីភ្លោះទួលទំពូង

អ្នកចូលចិត្តខ្ចៅ ខ្យង ក្ដាម លៀស ប្រហិត ប្រាកដជាស្គាល់ច្បាស់ហ្មងហាង ខ្ចៅស្រីភ្លោះទួលទំពូង ព្រោះថាកន្លែងនេះល្បីសឹងអីគ្រប់មុខម្ហូបគឺឆ្ងាញ់ៗអស់ស្ទះហើយ។ បែបនេះសម្រាប់អ្នកដែលចង់ភ្លក្សរសជាតិខ្ចៅ ខ្យង ក្ដាម លៀសដែលល្បីប្រចាំហាងនេះ ឆាប់បបួលគ្នាមកលឿនមកណានៅទួលទំពូងយើងនេះតើ។

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ម៉ោះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៊ាំចាំ Admin ប្រាប់អោយស្គាល់មីនុយដែលល្បីលក់ដាច់ខ្លាំងប្រចាំហាងនោះគឺមានដូចជា លៀសឆាអំពិលទុំ ខ្ចៅ ខ្យង ក្ដាមស្រែចំហុយ ពងទាកូនឆា និងក្ដាមឆា។ និយាយថាប៉ុន្មានមុខខាងលើ មួយមុខណាក៏ឆ្ងាញ់ដែរ បានញ៊ាំហើយដឹងតែជក់មាត់ជីបៗហ្មង ជាពិសេសគឺមានទឹកជ្រលក់អំបិលមីដែលធ្វើដោយម្ចាស់ហាងផ្ទាល់យ៉ាងមានរសជាតិ ដែលត្រូវជាតិគ្នាខ្លាំងជាមួយខ្ចៅ ខ្យង ក្ដាមស្រែចំហុយ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនទៀតផងដែរ។

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណា ថ្ងៃនេះបបួលគ្នាមកញ៊ាំមកណា កុម្ម៉ង់មួយមុខណាក៏មិនខកបំណងដែរ។ ហាង ខ្ចៅស្រីភ្លោះទួលទំពូង ចាប់បើកពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៨យប់ ដែលមានទីតាំងផ្ទះលេខ២៧បេ ផ្លូវលេខ១៣៥ ផែនទីចុចទីនេះ

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
លេខទូរសព្ទ៖ 070 556 779
ទីតាំង៖ ផ្ទះលេខ២៧បេ ផ្លូវលេខ១៣៥
ផែនទី៖ ចុចទីនេះ

វីដេអូ៖

អាហារថ្ងៃត្រង់ដ៏ប្លែកនៅ ហាង DIZZ BBQ AND COCKTAIL មិនមកភ្លក្សមិនបានបាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី

ចង់ញ៊ាំអាហារពេលថ្ងៃអោយប្លែកមាត់ខុសពីបាយ ហើយទទួលបានរសជាតិឆ្ងាញ់មើលតែចំណងជើងខាងលើក៏ដឹងថាAdmin ចង់ណែរនាំទៅណាដែរ?។ ឈ្មោះមុខម្ហូបគេឡើងប្លែកចឹងអី មិនអាចរំលងបានទេ គួរតែសារេណាត់គ្នាមកប្តូររសជាតិអាហារពេលថ្ងៃម្ដងនេះម្ដងមើល៎។

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

តោះៗ មកដឹងថាហាង DIZZ BBQ AND COCKTAIL បានបង្កើតមីនុយថ្មីនេះមានអ្វីប្លែក និងពិសេសខ្លះចាំAdminខ្សឹបប្រាប់អោយដឹង គឺថាមានដូចជា បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី និងមានបាញ់ហយទឹកកាពិថែមទៀតផង។ អ្វីដែលពិសេសសម្រាប់បាញ់ស្រ៊ុងស៊ុបហិរ គឺថាឈ្មោះប្លែករសជាតិប្លែកថ្មី ហើយក្នុងនោះមានប្រភេទសាច់បាក់សៀក ឆ្អឹងស៊ុប សាច់ជ្រូកចិញ្ច្រាំ សាច់ប៉ាតេ និងពងទា។ រីឯឈុតនំបញ្ចុកស៊ុបត្រី មានគ្រឿងផ្សំច្រើនមុខឆ្ងាញ់ៗផងដែរដូចជានំបញ្ចុក ​ពោះត្រីសាច់ត្រី និងសាច់បាក់សៀក។ សម្រាប់បាញ់ហយទឹកកាពិវិញក៏ពិសេសមិនធម្មតាព្រោះដោយសារតែទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់មានរសជាតិឆ្ងាញ់ និងមានមួយមុខទៀតគឺស្ពាកាទី ក៏មានរសជាតិឆ្ងាញ់ដូចគ្នា។

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

តែប៉ុណ្ណេះដឹងតែសប្បាយមាត់ញ៊ាំហើយសម្រាប់អ្នកដែលចង់ញ៊ាំអាហារថ្ងៃត្រង់តែមិនចង់ញ៊ាំបាយ គឺអាចមកហាង DIZZ BBQ AND COCKTAIL ដើម្បីញ៊ាំបាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី បាញ់ហយទឹកកាពិ និងស្ពាកាទី។ ពេលបានមកដល់ហើយ គឺថាត្រៀមតែឆ្ងាញ់មាត់តឹងពោះទៅ ព្រោះថាភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខផងដែរ។ ណ្ហើយ កន្លែងពិសេសបែបនេះមិនបានណាត់គ្នាមកញ៊ាំម៉េចបានហើយអាហារពេលព្រឹកនេះគឺមានពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល៕

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

ហាង DIZZ BBQ AND COCKTAIL
លេខទូរសព្ទ៖ 012 29 22 55 / 016 35 37 36
ទីតាំង៖ ស្ថិតនៅច្រកទីពីរខាងមុខផ្សាដេប៉ូ ផ្លូវលេខ 150 នៅជិត ផ្កាយប្រាក់ (សាខាធំ)
ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល(បិទថ្ងៃអាទិត្យ)

វីដេអូ៖

ស្គាល់សាច់ជ្រូកយំអត់? បើអត់ដែល ធ្វើញ៉ាំទាំងទាំងអស់គ្នា

0

អ្នកណាខ្លះចូលចិត្តសាច់ជ្រូកអាំង មានជាតិទឹក រសជាតិហឹរៗ? ញ៉ាំសាច់ជ្រូកយំហើយសង្ស័យតែមនុស្សយំវិញម្តងទេ ព្រោះសាច់ជ្រូកមានរសជាតិហឹរ។ មើលទៅទំនងណាស់ តោះសាកធ្វើញ៉ាំ៖

គ្រឿងផ្សំ៖

  • សាច់កជ្រូក ១ គីឡូ
  • ម្រេច​ ខ្ចឹមស និងគល់ជីវ៉ាន់ស៊ុយបុកឲ្យម៉ដ្ឋចូលគ្នា ១ ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
  • ប្រេងខ្យង ២ ស្លាបព្រាបាយ
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • ម្ទេសហ៊ុយ ២ ស្លាបព្រាបាយ
  • អង្ករលីង ២ ស្លាបព្រាបាយ
  • ជីវ៉ាន់ស៊ុយ
  • និងបន្លែសាឡាដ ទុកដើម្បីលម្អ

វិធីធ្វើ៖

១. លាយគ្រឿងទាំងអស់ ចូលគ្នាឲ្យសព្វ

២. យកសាច់កជ្រូកមកប្រឡាក់គ្រឿងលាយហើយ រួចទុកចោលពី ៣០ ទៅ ៤០ នាទី

៣. ដាក់អាំងសាច់ម្តងមួយៗ ដោយដាក់ភ្លើងតិចៗ

បន្ទាប់មកបន្ថែមភ្លើងឲ្យក្តៅល្មមបន្តិច

៤. ដាក់អាំងប្រហែល ៧ ទៅ ១០ នាទី ឬរហូតដល់ឆ្អិន និងប្រែពណ៌ទៅជាពណ៌ត្នោតក្រម៉ៅ

៥. ពេលឆ្អិនហើយ ហាន់ជាជំនិតស្តើងៗ ដាក់ក្នុងចានជាមួយសាឡាដ រោយជីវ៉ាន់ស៊ុយពីលើបន្តិចជាការស្រេច។

តិចអត់ដឹង! ក្រៅពីជួយឲ្យស្រវឹងបំបាត់ទុក្ខ បៀរក៏ជួយដល់សុខភាព និង សម្រស់ដែរ

ស្រាបៀរមិនសូវល្អចំពោះសុខភាពមែន តែបើយើងផឹកវាក្នុងកម្រិត និងរបៀបត្រឹមត្រូវមួយ វានឹងជួយផ្តល់ប្រយោជន៍ដល់សុខភាពយើង។ វាជាប្រភេទភេសជ្ជៈដែលសម្បូរដោយវីតាមីន និងជាតិរ៉ែ ថ្ងៃនេះ admin នឹងរៀបរាប់ពីសារប្រយោជន៍ ៦ យ៉ាងពីស្រាបៀរឲ្យអ្នកទាំងអស់គ្នាបានដឹង៖

How Beer Has Become The Most Popular Drinks Around The World? – My ...

១. ជួយឲ្យស្បែកភ្លឺ

ញ៉ាំស្រាបៀរ ១ កែវអាចជួយឲ្យស្បែកនារីៗយើងភ្លឺថ្លា និងរលោង។ ដោយសារតែបៀតសម្បូរដោយជាតិវីតាមីន ប្រូតេអ៊ីន និងពពួកអាស៊ីតអាមីណូ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឲ្យស្បែកខូច ប្រែមកជារឹងមាំ សុខភាពល្អ ស្អាតទាំងក្រៅ និងក្នុង។

២. ជួយរំលាយអាហារ និង កាត់បន្ថយចំណង់អាហារ

បៀរមានជាតិកាកសរសៃដែលសំខាន់សម្រាប់រាងកាយយើង។ ញ៉ាំជាតិកាកសរសៃធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែត លើសពីនេះ លោកវេជ្ជបណ្ឌិត Shi Demengiti បានណែនាំថា បៀរជាភ្នែកងារសម្ងាត់ជួយជំរុញប្លោកនោមឲ្យមានដំណើរការល្អ។ ជួយរំលាយអាហារដែលធ្វើឲ្យធាត់ និងជួយឲ្យយើងស្រកគីឡូបានលឿន។

៣. ធ្វើឲ្យស្បែកខូតខាតពីកម្តៅថ្ងៃស្រស់ស្រាយឡើងវិញ

ស្បែកដែលត្រូវកម្តៅថ្ងៃញឹកញាប់ នឹងប្រែទៅជាស្រអាប់ វិធីដោះស្រាយគឺអាចប្រើបៀរធ្វើជាម៉ាស់ដើម្បីជួយឲ្យស្បែកមានពន្លឺឡើងវិញ។ ដោយសារតែបៀរធ្វើពីស្រូវសាលី មានសារធាតុប្រឆាំងអុកស៊ីតកម្មម៉្យាងដែលហៅថា អាស៊ីត Ferulic ដែលស្បែកយើងស្រូបយក ហើយប្រើប្រាស់វាច្រើនបំផុត។

៤. ជួយបំប៉នសក់

ចំពោះអត្ថប្រយោជន៍មួយនេះ ស្រីៗច្បាស់ជាស្គាល់ច្បាស់ ព្រោះបៀរមានសារធាតុ cerium oxide ដែលជួយឲ្យរឹងមាំ និងមើលទៅត្រង់ មានទម្ងន់ និង មានសុខភាពល្អជាងមុន។ វាក៏អាចជួយលាងសម្អាតសក់ពីសារធាតុផ្សេងដែលយកមកធ្វើម៉ូដសក់យើងបានដែរ។ គ្រាន់តែយកវាមកចាក់លើសក់ដែលកក់ហើយ រួចទុកប្រហែល ៥ ទៅ ១០ នាទី បន្ទាប់មកលាងទឹកចេញជាការស្រេច។

៥. រក្សាតុល្យភាពអ័រម៉ូន

អ័រម៉ូនពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី។ បៀរជួយរក្សាលំនឹងអ័រម៉ូន ដែលប៉ះពាល់ដល់ដៃស្បូន។ ចំពោះអ្នកដែលមានបញ្ហាស្បូន អាចញ៉ាំកន្លះកែវបាន ដើម្បីឲ្យអ័រម៉ូនត្រលប់មកធម្មតាវិញ។

udah galak ditambah posesif, untung ganteng. #fiksipenggemar # Fiksi Penggemar # amreading # books # wattpad

៦. គ្រប់គ្រងអារម្មណ៍ពេលមានរដូវ

ផ្កា hops ក្នុងស្រាបៀរ​ អាចធ្វើឲ្យយើងមានអារម្មណ៍ល្អ និងជួយគ្រប់គ្រងអារម្មណ៍សម្រាប់អ្នកជិតមករដូវ ឲ្យមានអារម្មណ៍ល្អ។

អ៊ែមណាស់ មានមួយកំប្លេហ្មង The Connected Café មានទាំងកាហ្វេ អាហារពេលព្រឹក ថ្ងៃ ល្ងាច និងស៊ុប?

The Connected Café ពិតជាពិសេសណាស់សម្រាប់អ្នកដែលចង់ទៅអង្គុយតែមួយកន្លែងតែអាចអង្គុយញ៊ាំកាហ្វេ ពិភាក្សាការងារ ធ្វើកិច្ចការសាលា និងអាចទទួលទានអាហារបានច្រើនមុខ ច្រើនពេលមិនថាពេលព្រឹក ថ្ងៃ នឹងល្ងាចនោះទេគឺមានបម្រើជូនមួយកំប្លេតែម្ដង។ ជាពិសេសក៏មានស៊ុបនិស្ស័យ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀតផង។

ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ

ម៉ោះៗ សម្រាប់អ្នកដែលចង់មកញ៊ាំអាហារឆ្ងាញ់ៗនៅThe Connected Café ចាំAdmin ខ្សឹបប្រាប់អោយដឹងពីមុខម្ហូបឆ្ងាញ់ៗ និងចំណុចពិសេសនៅទីនេះអោយដឹងតិចចុះណា គឺថាបាយសាច់ភ្លៅទា​ បាឆាកាពិ ​ បបរសាច់ជ្រូក បបរត្រី បបរសាមចូក បបរសត្រីងៀត គុយទាវ/មីពិសេស​សាច់ចំរុះ មីសាច់ទា​ មីភ្លៅទា និងគុយទាវគ្រឿងសមុទ្រគឺសុទ្ធតែពិសេសៗហើយ ក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ សម្រាប់ទឹកស៊ុបគឺមិនមានប្រើប្រាស់ប៊ីចេងនោះទេ ដោយបានផ្តោតសំខាន់ទៅលើរសជាតិ គុណភាព និងអនាម័យសម្រាប់អតិថិជន។

ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ

តែប៉ុណ្ណេះលែងលំបាកហ្មង ពេលចង់អង្គុយញ៊ាំកាហ្វេ និងអាចទទួលទានអាហារពេលព្រឹក ថ្ងៃ នឹងល្ងាចគ្រាន់តែមកThe Connected Café ធានាថាពេញចិត្តម៉ាអ៊ែមហ្មង។ សម្រាប់ទីតាំងគឺចុះពីគល់ស្ពានច្បារអំពៅ​ បត់ស្តាំផ្លូវទៅព្រែកប្រា ស្ថិតនៅលើផ្លូវ៣៦៩ កែងផ្លូវ៦៤០ សង្កាត់ច្បារអំពៅទី១​ ខណ្ឌច្បារអំពៅ៕

ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ

ហាង The Connected Café ឌឹ ខន់ណេកធីត​ កាហ្វេ
លេខទូរសព្ទ៖ 081 959 501/ 011 999 445
ទីតាំង៖ ចុះពីគល់ស្ពានច្បារអំពៅ​ បត់ស្តាំផ្លូវទៅព្រែកប្រា ស្ថិតនៅលើផ្លូវ៣៦៩ កែងផ្លូវ៦៤០ សង្កាត់ច្បារអំពៅទី១​ ខណ្ឌច្បារអំពៅ
ផែនទី៖ ចុចទីនេះ

វីដេអូ៖

តិចនិកញ៉ាំអាហារដោយមិនបាច់តម ៦ យ៉ាង ជួយសម្រកបាន ១០ គីឡូក្នុងរយៈពេលកន្លះឆ្នាំ

ម្ហូបឆ្ងាញ់ៗភាគច្រើនសុទ្ធតែមានជាតិស្ករ និង​ខ្លាញ់ច្រើន។ សារធាតុសូដ្យូមក៏ជាឧបសគ្គក្នុងផែនការសម្រកគីឡូរបស់យើងដែរ ចំពោះការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ អាចធ្វើឲ្យសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព។ ថ្ងៃនេះយើងនឹងប្រាប់ពីតិចនិកញ៉ាំអាហារ ៦ យ៉ាង ដោយមិនមានជាតិខ្លាញ់ និងស្ករ សម្រាប់អ្នកទាំងអស់គ្នា។ នឹងទទួលបានលទ្ធផល ស្រកអស់ ១០ គីឡូត្រឹមរយៈពេលកន្លះឆ្នាំ នៅចាំអីទៀត អ្នកខ្ជិលហាត់ប្រាណ សាកញ៉ាំទាំងអស់គ្នា៖

♬맛짱의 즐거운 요리시간♬ ::

១. ជ្រើសរើសអាហារណាដែលមិនសូវប្រើទឹកជ្រលក់

២. ញ៉ាំស៊ុបឲ្យបានច្រើន

វិធីធ្វើស្ងោរស៊ុបមាន់ដំឡូងបារាំង ...

៣. ញ៉ាំចម្អិនអាហារដោយស្ងោរ ឬចំហុយ

៤. ញ៉ាំអាហារស្រស់ឲ្យបានច្រើនជាង អាហារកែច្នៃ

៥. កាត់បន្ថយអាហារមានជាតិម្សៅ ញ៉ាំបន្លែ និងជាតិប្រូតេអ៊ីនឲ្យបានច្រើន

  Rainbow Fruit Salad With Honey Lime Dressing

៦. ផឹកកាហ្វេអត់ដាក់ស្ករ។

Peanut Butter Coffee: Spiced Latte Recipe (Vegan) | Thrive Cuisine

ជិតដល់ថ្ងៃឈប់ហើយ រៀនធ្វើស៊ុបពងទាកូន ញ៉ាំជុំគ្រួសារម្តង

0

សល់តែ ២ សប្តាហ៍ទៀត ដល់ថ្ងៃឈប់សម្រាកសងថ្ងៃចូលចិត្តញ៉ាំហើយ។ បើអត់មានគម្រោងដើរទៅណា នៅផ្ទះជុំបងប្អូន កូនចៅអី សាករៀនធ្វើស៊ុបពងទាកូននេះញ៉ាំមើល។

គ្រឿងផ្សំ៖

  • ពងទាកូន ១០ គ្រាប់
  • ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
  • ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
  • គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម
  • ស្លឹកក្រូច ៤ សន្លឹក
  • ខ្ទឹមស ៤ កំពិស ដំអោយបែក
  • រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
  • ស្ក ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
  • ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ទឹកដោះគោឆៅ ១ កុំប៉ុង
  • ទឹក ២-៣ លីត្រ

វិធីធ្វើ៖

១. ពងទាកូនស្ងោជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក

២. យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយក្រៀមបន្តិច រួចដាក់បង់ក្នុងទឹកកំពុងពុះ

៣. ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ

៤. ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច។ ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា បន្លែតាមចំនូលចិត្ត។

229PA PA Nita and 228 others9 Comments1K SharesLikeCommentShare

Sky bar ១០ កន្លែង ឡើងទៅអង្គុយផឹកកាត់ស្ត្រេស មើលទេសភាពស្អាតកប់ពេលរាត្រី

ចង់ផ្លាស់ប្តូររសជាតិផឹកស្រាក្រឡុក លើអាកាស មើលទេសភាពជុំវិញក្រុងនាពេលរាត្រីអី អាចពិចារណា ស្កាយបារ ១០ កន្លែងនេះបានណា។ កុំភ័យថាខ្លាចអស់លុយច្រើន ចំណាយអស់យ៉ាងហោចណាស់ត្រឹម 10$ ចាត់ទុកថាយកស្ត្រេសទៅបោះចោលតាមខ្យល់ចុះ យូរៗម្តងមានទៅបញ្ហាអី កុំឲ្យតែទៅរាល់ថ្ងៃមិនថាអ៊ីចឹង សំខាន់ជីវិតគួរតែស្គាល់ឲ្យគ្រប់រសជាតិ ទើបមានន័យ។ បើអត់ដឹងសម្រេចថាទៅមួយណា មើលលេងៗខាងក្រោមឲ្យហើយ ស្រួសសម្រេចចិត្ត។

១. Celeste Revolving Restaurant

Celeste ជាស្កាយបារវិល 360 ដឺក្រ អាចបម្រើចំណីភ្នែករបស់ភ្ញៀវបានគ្រប់ជ្រុងទេសភាពនៃទីក្រុងភ្នំពេញ។​ ស្ថិតនៅជាន់ទី ៤៣ នៃ The Penthouse Residence នៅលើផ្លូវ សុធារស យើងហ្នឹងឯង។

Celeste Revolving Restaurant
លេខទូរសព្ទ៖ 023 238 881
ទីតាំង៖ សូមចុចទីនេះ

២. G Star Lounge & Sky Bar

 លក្ខណះពិសេសរបស់ G Star Lounge & Sky Bar មានបំរើជូនលោកអ្នកនូវមុខម្ហូប អាហារកូ​នកាត់អឺរ៉ុប​ និង អាស៊ី ព្រមទាំងស្រាក្រឡុកដែលសំរិតសំរាំងយ៉ាងពិសេសគ្មានពីរ ជាមួយទេសភាពដ៏ស្អាត ស្រស់ស្រាយចិត្ត។

G-Star
G-Star
G-Star

Star Lounge & Sky Bar
ទីតាំង៖ ទឹកដីកោះពេជ្រដែល អាគារលេខ ៤៣-៤៦ ផ្លូវឡាសែន 

៣. Skybar at Lyve inc

នៅ​ចំ​កណ្តាល​ក្រុង​ ហើយ​នៅ​ជាន់​ទី​ ១៤ ទៀត​ ទេស​ភាព​ក្នុង​ក្រុង​យប់​ឡើង​ យើង​អាច​មើល​ឃើញ​ទាំង​អស់​។ បើ​ការ​តុប​តែង​ខាង​ក្នុង​វិញ​ទំនើប​និង​ទាន់​សម័យ​​ ហើយ​ក៏​ជា​ទីតាំង​ល្អ​សម្រាប់​ជួប​ជុំ​មិត្ត​ភក្តិ​ បង​ប្អូន​ និង​ធ្វើ​ពិធី​តិច​តួច​ដែរ​។​

Skybar at Lyve inc
ទី​តាំង​៖​ សូម​ចុច​ទី​នេះ​​
លេខ​ទូរសព្ទ៖​  085 764 777

៤.Vehaa វេហា

អាគារ​ Skybar មួយ​នេះ​ប្លែក​ និង​ស្អាត​ខុស​ពី​គេ​ មើល​ទៅ​មានបែប​លក្ខណៈ​​ធម្មជាតិ​ តែ​ទំនើប​ ស្ថិត​នៅ​ក្នុង​ក្រុង​ដូច​គ្នា​ ទេស​ភាព​មិន​ចាញ់​ Skybar ផ្សេង​ៗ​ទេ។​ ម្ហូប​វិញ​មាន​ទាំង​បែប​ខ្មែរ​ និង​អ៊ីរ៉ុប​ ហើយថែមទាំង​មាន​អាង​ទឹក​ទៀត​។​

Vehaa វេហា
ទី​តាំង៖​ សូម​ចុច​ទី​នេះ​
លេខ​ទូរសព្ទ៖ 099 456 876

៥. Veata Skybarlouge & Restaurant

​ទទួល​ទាន​អាហារ​ ភេសជ្ជៈ​ឆ្ងាញ់ៗ​ ព្រម​ទាំង​អាចគយគន់​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទន្លេមេគង្គ​ និង​ភ្លើង​ទី​ក្រុង​នា​ពេល​រាត្រី​ ពី​បែ៉ក​ម្ខាង​ទៀត​នៃ​ទី​ក្រុង​ភ្នំពេញ​នៅ​លើ​ទឹក​ដី​ជ្រោយ​ចង្វា។​ ជា​កន្លែង​ដ៏​សក្ដិសម​បំផុត​​សម្រាប់​អ្នក​​ស្រលាញ់​ការ​ជួបជុំ​ ការ​ញ៉ាំ​អាហារ​និង​ភេសជ្ជៈ​ តន្ត្រី​កំដរ​អារម្មណ៍​ និង​ចូលចិត្ត​ខ្យល់​បរិយាកាស​បរិសុទ្ធ​ឆ្ងាយ​ពី​ភាព​អ៊ូអរ​របស់​ទី​ក្រុង។

Veata Skybarlouge & Restaurant
ទីតាំង៖ សូម​ចុច​ទី​នេះ
លេខ​ទូរសព្ទ៖ 016 432 202

៦. ហាង 5 Drunk Men

5 Drunk Men គឺជាប្រភេទ skybar នៅជាន់ទី3A នៅលើអគារ Couch Potato Collective ដែលមានបម្រើជូននូវម្ហូបអាហារយ៉ាងច្រើនសម្បូរបែប ភេសជ្ចៈ ស្រាក្រឡុក​ ជាមួយបរិយាកាសខ្យល់ធម្មជាតិ គយគន់ទេសភាពនាពេលព្រះអាទិត្យរៀបលិចនិង ភ្លើងចំរុះពណ៌ភ្លឺផ្លេកនាពេលរាត្រី បូកផ្សំ និង ជំនោរទន្លេដ៏ត្រជាក់ ជាមួយតន្ត្រី​ ពិតជាសាកសមក្នុងការបន្ធួរអារម្មណ៍កាត់បន្ថយស្ត្រេស៍ ជួបជុំមិត្តភក្តិ ជជែកកម្សាន្តបានថែមទៀតផង។

5 Drunk Men
5 Drunk Men
5 Drunk Men

ហាង 5 Drunk Men
លេខទូរស័ព្ទ៖ 076 6 111 104
ទីតាំង៖ ផ្ទះលេខ 317E វិថី ព្រះស៊ីសុវត្តិ​

៧. Sora Skybar

ស្ថិតក្នុង Sora Skybar ហើយក្រេបយករសជាតិស្រាក្រឡុកធ្វើឡើងដោយអ្នកជំនាញក្រឡុកស្រាផ្ទាល់ រួមជាមួយមុខម្ហូបឆ្ងាញ់ពិសេសៗ ទេសភាពស្អាត ល្អបំផុតសម្រាប់ការណាត់ជួបមនុស្សពិសេស។

Sora Skybar
Sora Skybar
Sora Skybar

Sora Skybar
លេខទូរសព្ទ៖ 023 936 866
ទីតាំង៖ សូមចុចនៅទីនេះ

៨. Maline Skybar

Maline Skybar គយគុនទេសភាពយ៉ាងស្អាត បរិយាកាសបែបរ៉ូម៉ែនទិច ស្ងប់ស្ងាត់ តែម្តង

Maline Skybar
Maline Skybar

Maline Skybar
លេខទូរសព្ទ៖ 085 783 819 / 093 84 21 27
ទីតាំង៖ ​​​​​ សូមចុចនៅទីនេះ

៩. Eclipse Sky Bar & Restaurant

នរណាមិនស្គាល់នរណាមិនល្បីជាមួយ Eclipse Sky Bar & Restaurant ជាពិសេសមានកម្ពស់ខ្ពស់ធានាថាអាចមើលទេសភាពបានយ៉ាងត្រជាក់ភ្នែក ប្លែកអារម្មណ៍ជាក់ជាពុំខាន។

Eclipse Sky Bar & Restaurant
Eclipse Sky Bar & Restaurant
Eclipse Sky Bar & Restaurant

Eclipse Sky Bar & Restaurant
លេខទូរសព្ទ៖ 023 964 171
ទីតាំង៖ សូមចុចនៅទីនេះ

១០.Cloud 9 Skybar

sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយគ្រួសារ ឬមនុស្សពិសេស និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី​ ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។

Cloud 9 Skybar
Cloud 9 Skybar

Cloud 9 Skybar
លេខទូរសព្ទ៖ ០85 333 672 / ០85 962 962
ទីតាំង៖ សូមចុចនៅទីនេះ

អ្នកម្លុកចតុមុខ ស្គាល់ច្បាស់ហ្មងកន្លែងលក់របស់ញ៊ាំឆ្ងាញ់ៗមួយកន្លែងនេះ?

ច្បាស់ជាឆ្ងល់ចង់ដឹង ចង់ស្គាល់ណាស់ហើយមើលទៅពេលលឺថាកន្លែងលក់របស់ញ៊ាំឆ្ងាញ់ៗបែបនេះ។ ណ្ហើយ មិនបាច់ព្រួយចិត្តនឹកខ្វល់ឆ្ងល់ថាកន្លែងណានោះទេ ចាំAdmin ប្រាប់នោះគឺ ហាង បាយកុលាប ដែលមានលក់របស់ញ៊ាំឆ្ងាញ់ៗចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង១១និង៣០នាទីយប់ឯណោះ។

ហាង បាយកុលាប
ហាង បាយកុលាប
ហាង បាយកុលាប

ស្គាល់កន្លែងនេះ ល្ងាចឡើងឃ្លានអីលែងខ្វល់ចិត្តហ្មង គឺថាអោយតែមកដល់មិនចេះខ្វះម្ហូបឆ្ងាញ់ៗកុម្ម៉ង់ញ៊ាំៗតាមចិត្តចង់ម៉ាអ៊ែម។ ហើយសម្រាប់ម្ហូបដែលល្បីប្រចាំហាងដែលពេញនិយមខ្លាំងនោះគឺ ព្រុយត្រីអាំង សាច់ជ្រូកអាំង ឆ្អឹងជំនីជ្រូកអាំង និងខ្យងអប់អំបិលម្ទេស និយាយពីថាប៉ុន្មានមុខនេះអោយតែភ្ញៀវមកញ៊ាំគឺតែងតែហៅជាប់ជានិច្ចតែម្ដង។ ហើយក្រៅពីមុខម្ហូបល្បីប្រចាំហាងទាំង៤នេះក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។

ហាង បាយកុលាប
ហាង បាយកុលាប
ហាង បាយកុលាប

មិចដែរកន្លែងដែលឆ្ងាញ់បែបនេះចាំអីទៀតជាពិសេសអ្នកដែលចូលចិត្តចេញញ៊ាំអីនៅខាងក្រៅខ្ចិលធ្វើម្ហូបអីហ្នឹង មកទីនេះមកណាដឹងតែឆ្ងាញ់មាត់ជក់មាត់ជីបៗហ្មង?។

ហាង បាយកុលាប
ហាង បាយកុលាប
ហាង បាយកុលាប
ហាង បាយកុលាប

ហាង បាយកុលាប
លេខទូរសព្ទ៖ 096 ​3333 269 / 092 43 62 81
ទីតាំង៖ ផ្ទះលេខលេខ៣៥​ ផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

វីដេអូ៖

Fire Tiger តែគុជដ៏ឈ្ងុយឆ្ងាញ់មានតែមួយគ្មានពីរ បានញ៊ាំហើយច្បាស់ជាប់ចិត្ត?

ធ្លាប់បានមកភ្លក្សតែគុជលំដាប់ Premium របស់ Fire Tiger ហើយរឺនៅ? និយាយពីថាក្លិនឈ្ងុយ រសជាតិឆ្ងាញ់ណាស់ អាចនិយាយបានថាបានក្របរសជាតិដ៏ប្រណិតនៃតែគុជនេះហើយ គឺច្បាស់ជាលាន់សរសើរជាក់ជាមិនខាន។ វឺតៗមកណាសម្រាប់អ្នកដែលមិនទាន់ភ្លក្សរសជាតិ ឆាប់បបួលដៃគូរដើរញ៊ាំរបស់អ្នកមកផ្សារជីបម៉ុងនរោម៉ល(ជាន់ទី២) កុំភ្លេចណា ហាង Fire Tiger នៅទីនេះចាំទទួលស្វាគមន៍លោកអ្នក។

ហាង Fire Tiger Cambodia
ហាង Fire Tiger Cambodia
ហាង Fire Tiger Cambodia

តែគុជ Fire Tiger គឺមាន៦រសជាតិសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសតាមចំណង់ចំណូលចិត្ត។ ហាងតែគុជ Fire Tiger ផ្តល់ជូននៅតែគុជដែលមានរសជាតិឆ្ងាញ់លំដាប់ PREMIUMS ហើយទទួលបានប្រជាប្រិយភាពខ្លាំងណាស់ តាមបណ្ដាប្រទេសនានា ទាំងនៅអាស៊ី និងអឺរ៉ុប ពេលនេះ Fire Tiger ក៏វត្តមានមកដល់ទឹកដីប្រទេសកម្ពុជាហើយ! ស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី 2 ផ្ទាល់តែម្តង។ សម្រាប់មិត្តៗយុវវ័យដែល និយមចូលចិត្តរសជាតិតែគុជបែប PREMIUMS កុំភ្លេចណាFire Tiger។

ហាង Fire Tiger Cambodia
ហាង Fire Tiger Cambodia
ហាង Fire Tiger Cambodia

ហាង តែគុជ Fire Tiger មានទីតាំងស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី 2 បើកដំណើរការលក់ម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ សម្រាប់មិត្តៗយុវវ័យ ដែលចង់ញ៊ាំតែគុជដែលមានរសជាតិឆ្ងាញ់ប្លែក ពេញនិយម ល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេស នោះគឺ Fire Tiger កុំភ្លេចសាកទទួលយករសជាតិដ៏ឆ្ងាញ់មួយនេះ ទាំងអស់គ្នាណា!

ហាង Fire Tiger Cambodia
ហាង Fire Tiger Cambodia
ហាង Fire Tiger Cambodia
ហាង Fire Tiger Cambodia
ហាង Fire Tiger Cambodia

ហាង Fire Tiger Cambodia
លេខទូរសព្ទ ៖ 015 566 569
ទីតាំង ៖ស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី២។

វីដេអូ៖