ចេកខ្ចីលាក់កំពូលអត្ថប្រយោជន៍ ៤ យ៉ាង មិនសូវមានអ្នកដឹង

មានមនុស្សមិនច្រើនទេបានដឹងថាចេកខ្ចីក៏មានប្រយោជន៍ច្រើនមិនចាញ់ចេកទុំប៉ុន្មានដែរ។ គ្រាន់តែយកវាទៅស្ងោរ ឬ ចំហុយសិន សឹមញ៉ាំ ទើបមិនសូវចត់ យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនស្ទើរតែមិនគួរឲ្យជឿ។ ខាងក្រោមជាកំពូលអត្ថប្រយោជន៍ ៤ យ៉ាង ពីចេកខ្ចី៖

Banana – Healthy Food And Sport Tips

១. មានជាតិកាកសរសៃ Fiber

ចេកខ្ចីជាប្រភពជាតិកាកសរសៃ Fiber ដែលវាមាននាទីសំខាន់ក្នុងការរំលាយអាហារ និងសុខភាពបេះដូង។ ចេកប្រហែល ១០០ ក្រាម មានផ្ទុក Fiber រហូតដល់​ ២.៦ ក្រាម ដែលជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និង កាត់បន្ថយស្ត្រេសបាន។

២. ជំនួយសុខភាពបេះដូង

ចេកទុំ និង ខ្ចីសម្បូរដោយជាតិប៉ូតាស្យូម។ ប៉ូតាស្យូមមានតួនាទីសំខាន់ ក្នុងការជួយដល់មុខងារតម្រងនោម និងជួយគ្រប់គ្រងកម្រិតសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតធម្មតា។

Raw Banana Manufacturer in Delhi Delhi India by Fresh Vegfru Pvt ...

៣. ជួយសម្រកទម្ងន់

ដូចបានដឹងហើយ ចេកខ្ចីសម្បូរដោយជាតិកាកសរសៃ ជួយសម្រួលដល់ការរំលាយអាហារបានលឿន និងជួយឲ្យយើងឆ្អែតបានយូរ។ ពេលដែលយើងមិនងាយឃ្លាន និងមិនធ្វើឲ្យយើងញ៉ាំច្រើនទេ ហើយគីឡូក៏ស្រកទៅតាមហ្នឹងដែរ។

Boil Bananas And Drink The Liquid Before Bed. You Will Not Believe ...

៤. ជាប្រភពវីតាមីនល្អៗ

ចេកខ្ចីប្រៀបដូចជារោងចក្រដែលផ្ទុក និងផលិតវីតាមីន និងជាតិរ៉ែល្អៗជាច្រើន។ មិនត្រឹមតែមានជាតិប៉ូតាស្យូមទេ ចេកខ្ចីកសម្បូរវីតាមីន C និង វីតាមីន B12 ដែលជួយស្រូបយកជាតិរ៉ែសំខាន់ៗ និងសារធាតុចិញ្ចឹមជាច្រើនទៀត ជាពិសេស កាល់ស្យូម ចូលក្នុងរាងកាយយើង ដើម្បីជួយឲ្យរាងកាយមានសុខភាពល្អ។

ពិសេសមែន! ភេសជ្ជៈ ៤ មុខជួយឲ្យគេលក់ស្រួលហើយ សម្រកទម្ងន់បានទៀត

ឃ្លានមុនពេលចូលគេង ជាបញ្ហាធំរបស់ស្រីៗ ព្រោះអាចធ្វើឲ្យឡើងគីឡូ តែបើមិនញ៉ាំគឺគេងមិនលក់។ តែបើសិនជាប្តូរពីការញ៉ាំអាហារឆ្ងាញ់ៗ មកផឹកជាភេសជ្ជៈ ៤ មុខនេះវិញ មិនត្រឹមតែធ្វើឲ្យគេងលក់ស្រួលទេ ថែមទាំងជួយសម្រកគីឡូបានទៀត។

១. ទឹកដោះគោក្តៅឧណ្ហៗ

បើសិនជាយប់ជ្រៅហើយចេះតែឃ្លាននេះឃ្លាននោះ អាចសាកញ៉ាំទឹកក្តៅឧណ្ហៗបាន។ តែមិនត្រូវថែមស្ករទេ ដោយសារតែទឹកដោះគោសម្បូរដោយជាតិ Tryptophan និង កាល់ស្យូមជួយសម្រួលដល់ការគេងបាន។ ជួយពង្រឹងប្រព័ន្ធមេតាប៉ូលីស កាត់បន្ថយជាតិខ្លាញ់ដែលធ្វើឲ្យយើងធាត់ តែបើពិបាកកម្តៅទឹកដោះគោឧណ្ហៗផឹក អាចញ៉ាំជាទឹកដោះគោស្រស់គ្មានជាតិស្ករក៏បានដែរ។

Get Kids on Sleep Schedule with Warm Honey Vanilla Milk

២. ទឹកទំពាំងបាយជូរ

បើសិនជាអ្នកជាមនុស្សចូលចិត្តញ៉ាំបង្អែមមុនពេលចូលគេង គួរតែប្តូរមកញ៉ាំទឹកទំពាំងបាយជូរស្រស់វិញ។ ជាតិស្ករធម្មតាអាចជួយឲ្យយើងឆ្អែត និងគេងលក់ស្រួល ដោយសារតែទឹកទំពាំងបាយជូរជួយពន្យារការបង្កើតកោសិកាខ្លាញ់បាន។

Fresh Grape Juice - Cook For Your Life

៣. តែផ្កា Chamomile

សម្រាប់អ្នកចូលចិត្តញ៉ាំតែ គួរតែជ្រើសយកតែផ្តាក chamomile ញ៉ាំបើឃ្លានខ្លាំងនៅពេលយប់។ ដោយសារតែក្លិនក្រអូបរបស់ chamomile ជួយឲ្យប្រព័ន្ធប្រសាទរបស់យើងសម្រាក។ វាអាចកាត់បន្ថយភាពស្មុគស្មាញពីរាងកាយ និង បង្អាក់ចំណង់អាហារបានផងដែរ។

5 Ways Chamomile Tea Benefits Your Health

៤. ស្រាក្រហម

ញ៉ាំស្រាក្រហមមួយកែវជំនួសឲ្យអាហារនៅពេលយប់ជ្រៅ មានប្រយោជន៍យ៉ាងណាស់ចំពោះរាងកាយ និងការគេង​។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថាអ្នកដែលញ៉ាំស្រាក្រហម ២ កែវក្នុងមួយថ្ងៃ មាន ៧០% ស្រកទម្ងន់ច្រើនជាងអ្នកដែលអត់ញ៉ាំ។

What Are Tannins In Red Wine?

រូបមន្តធ្វើបាយស្រូបឆ្ងាញ់ ចង់ធ្វើលក់ក៏បាន ញ៉ាំខ្លួនឯងព្រឹកឡើងក៏បាន

0

ឃើញអត់មានត្រូវការគ្រឿងអីច្រើនមែន តែបើធ្វើមិនត្រូវបាយស្រូបយើងក៏អត់ឆ្ងាញ់ដែរណា។ ជាពិសេសសាច់ជ្រូក បើប្រឡាក់អត់ត្រូវគ្រឿង ដឹងតែបាយក៏ខុសរសជាតិទៅតាមហ្នឹងដែរ។ កុំភ័យចេះតែរូបមន្តខាងក្រោមនេះ ធានាថាបាយស្រូបដឹងតែចូលជាតិគ្នាឆ្ងាញ់ទាំងពងទា និង សាច់ហ្មង។

គ្រឿងផ្សំ៖

  • សាច់ជ្រូក
  • ខ្លាញ់ជ្រូក
  • ពងទា
  • បាយស
  • ខ្ញី
  • ស្លឹកខ្ទឹម
  • ការ៉ុត
  • ត្រសក់
  • ឆៃថាវ
  • ខ្ទឹមស
  • អំបិល ស្ករ ប៊ីចេង ម្សៅស៊ុប។

វិធីធ្វើ៖

១. យកសាច់បីជាន់ រឺ ណងក ជៀរវាជាបន្ទះៗលាងអោយស្អាត ចិតសំបកខ្ញីអោយស្អាត ស្លឹកខ្ទឹមយកតែគល់ទេ បុកអោយរាងម៉ដ្ឋ យកមកទុកប្រទ្បាក់ជាមួយសាច់ (កុំប្រទ្បាក់សាច់ប្រៃពេក) ដាក់គ្រឿងស្ករ អំបិល ប៊ីចេង លួចម្សៅស៊ុបបន្តិច ខ្ញីនឹងគល់ស្លឹកខ្ទឹមដែលយើងបានបុករួចហើយ ដាក់ចូលប្រទ្បាក់សាច់យើងផ្អាប់ទុកចោល​១០ ទៅ​ ១៥ ​នាទី ដើម្បីអោយវាចូលជាតិគ្នា ហើយយកមកចៀនរឺអាំងក៏បានតាមការចូលចិត្ត ។

២. ខ្លាញ់ជ្រូកយកមករំងាស់យកតែខ្លាញ់ ចាក់សាច់ជ្រូកចិញ្រ្ចាំយើងចូល រំលីងអោយឆ្អិន ទើបហាន់ស្លឹកខ្ទឹមបង់តាមក្រោយបិតភ្លើង។

៣. ពងទាអាចចៀន រឺ ក្រឡុក តាមការចូលចិត្ត (ក្រឡុកកុំដាក់គ្រឿងប្រៃពេក)។

៤. លាងបន្លែធ្វើជ្រក់អោយស្អាតហើយហាន់ស្តើងៗ ឆៃថាវចិតរួចយកមកច្របាច់អំបិលទុក ១០ ទៅ ១៥ នាទី បន្ទាប់យកវាមកលាងសំអាតលាងច្របាច់ៗអោយស្អាតស្រង់ដាក់ក្នុងកញ្រ្ចែងទុកមួយទ្បែក ការ៉ុតនឹងត្រសក់យកដាក់ចាន ដាក់ទឹកក្រូចឆ្មាចូលល្មម ដាក់ស្ករ ប៊ីចេង អំបិល ដាក់ខ្ទឹមស កូរអោយរលាយភ្លក្សមើលសិនថារសជាតិតាមយើងចង់បានហើយនៅ ទើបចាក់ ឆៃចាវ ការ៉ុត ត្រសក់ចូលគ្នាក្នុងចានដែកនឹងច្របល់ត្រលប់ៗទាល់តែទន់ជ្រក់ គ្រាន់តែច្របល់បានហើយកុំយកដៃទៅច្របាច់ រសជាតិវារាងដិតគ្រឿងបន្តិចទើបឆ្ងាញ់។

ទំនងម៉េស! នំបញ្ចុកទឹកប្រហុក ធ្វើញ៉ាំឲ្យប្លែកមាត់ម្តង

0

ជិតដល់ថ្ងៃឈប់ល្មម! បើនៅផ្ទះមិនដឹងធ្វើអី តោះធ្វើនំបញ្ចុកទឹកប្រហុកញ៉ាំលេងៗ បើជួបជុំគ្រួសារទៀតដឹងតែឆ្ងាញ់មាត់ហ្មង។

គ្រឿងផ្សំ៖

  • ស្ករតោ្នត 3 ស្លាបព្រា
  • អំពិល ទុំ កន្លះចានចង្កឹះ
  • ទឹកប្រហុក ថៃ ( ទេពធីតា )
  • នំបញ្ចុក ទិញ តាម សមាជិកអ្នកញ៉ាំ
  • បន្លែ : ត្រសក់ សណ្ដែកគួរ ស្វាយខ្ចី ខ្ទឹមក្រហម

វិធីធ្វើ៖

១. ទឹកប្រហុកសំរាប់ ស្រូប ដាំទឹក 1កែវ អោយពុះ ដាក់អំពិលទុំចូល ញិចអោយចេញ ជាតិជូរ ទុកមួយឡែក

២. ដាក់ស្ករត្នោត ក្នុង កូនឆ្នាំង ដាក់លើ ភ្លើង លាយ ទឹកបន្តិច កូនទុកអោយ ឆ្អិនឈ្ងុយបន្តិច លើកចេញពីភ្លើង រួច

៣. លាយ ទឹកប្រហុក ២ ស្លាបព្រា ទឹកអំពិល ២ស្រាបព្រា ទឹកស្ករត្នោត ២ ស្លាបព្រា ម្ទេសបន្តិច តាមចំណូលចិត្ត ច្របល់ចូលគា្ន ដាក់ស្វាយខ្ចី ត្រសក់ សណ្ដែកគួរ ខ្ទឹមក្រហម នំបញ្ចុក លាយ ច្របល់ចូលគ្នា រួច ជាការស្រេច ។

ដឹងនំពុម្ពស្នូលដូងគេធ្វើម៉េចអត់? ចង់ចេះធ្វើ ចូលអានសិនបាន

0

ពីក្មេងធ្លាបញ៉ាំនំពុម្ពស្នូលដូងនេះអត់? ក្មេងជំនាន់ក្រោយនេះប្រហែលមិនសូវបានសាកទេ តែបើជំនាន់ Admin វិញញ៉ាំស្ទើររាល់ថ្ងៃ ព្រោះវាថោក ហើយឆ្ងាញ់ ញ៉ាំឆាប់ឆ្អែតទៀត។ មកដល់ឥឡូវមិនសូវមានកន្លែងលក់ទេ បើចង់ញ៉ាំអាចមើលរូបមន្តខាងក្រោម ធ្វើញ៉ាំតាមបាន៖

គ្រឿងផ្សំ៖

  • ម្សៅអង្ករ ៣៥០ ក្រាម
  • ម្សៅមី ៣ស្លាបព្រាបាយ
  • ស៊ុត ២ គ្រាប់
  • ខ្ទិះដូង ១ ចានចង្កឹះ
  • ស្ករស កន្លះចានចង្កឹះ
  • សាច់ដូងកោស កន្លះចានចង្កឹះ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា
  • ល្ងរ

វិធីធ្វើ៖

១. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន

២. យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា

៣. យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនឹងសាច់ដូងនិងល្ង

៤. កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០ នាទីសិន

៥. ១០ នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច។

ភ្លៀងរហូតអ៊ីចឹង ហ៊ុតស៊ុប ៤ កន្លែងនេះ ដឹងតែបែកញើសខ្ចាយ មានកម្លាំងព្រឹសហ្មង

0

មេឃត្រជាក់ៗអ៊ីចឹង ដឹងតែឃ្លានអីក្តៅៗ ទឹកៗហើយ ដើម្បីកម្តៅទាំងពោះនិងបេះដូងហ្នឹងហ្នា៎! តែសំខាន់មានកន្លែងទៅកម្តៅនៅ? បើអត់ទាន់មានចាំ Admin ណែនាំ ៤ កន្លែងនេះ ហ៊ុតហើយដឹងតែមានកម្លាំងព្រឹស បែកញើសជោគហ្មង។

ស៊ុបស៊ីឈ័ន ពីហាងស៊ុបហុយហុយ

ប្រាកដជាមិនអាចរំលងបានទេ ជិតដល់ថ្ងៃចុងសប្តាហ៍ទៀតផង បបួលគ្នីគ្នាមកអោយអស់កុំអោយសល់អ្នកណាម្នាក់ មកសាករសជាតិទឹកស៊ុបថ្មី ពីហាងស៊ុប ហុយហុយ គឺស៊ុបស៊ីឈ័ន រសជាតិបែបហិរៗ ឆ្ងាញ់ជាប់មាត់តែម្តង។

ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ

ហាង សុ៑បហុយហុយ សាខា ឈូកមាស
ស្ថិតនៅផ្ទះលេខ 636 ផ្លូវលេខ 2011 ភូមិ គោកឃ្លាំង សង្កាត់ គោកឃ្លាំង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
– សាខាជ្រោយចង្វារ ទីតាំង ស្ថិតនៅលើផ្លូវអាស៊ានថ្មី (ocic)ខណ្ឌជ្រោយចង្វារ
– សាខាសន្ធរមុខ ផ្ទះលេខ ១៤៦បេ ផ្លូវ១២២ ខ័ណ្ឌទួលគោក
– សាខាស៉ីសុវត្ថិ ស្ថិតនៅលើផ្លូវ 184 វិថី (កែវ ជា )សង្កាត់ផ្សារថ្មីបី
 សាខាភ្នំពេញថ្មី​​ ស្ថិតនៅលេីផ្លូវ1986​ សង្កាត់ភ្នំពេញថ្មី​​
– សាខាទួលទំពូង ស្ថិតនៅលេីផ្លូវ163 សង្កាត់ទួលទំពូង2 ខណ្ឌចំកាមន
លេខទូរសព្ទ៖ 086 46 66 66

ស៊ុបស្មងគោប្រហិតយក្ស នៅហាង Best Food

មួយរយៈនេះនរណាមិនល្បី នរណាមិនកក្រើកស៊ុបស្មងគោប្រហិតយក្ស ដែលមានរសជាតិឆ្ងាញ់នៅហាង Best Food គ្រាន់តែមួយថ្ងៃលក់អស់១តោនគីឡូឯណោះ មិនធម្មតាឯណា។ ជាពិសេសបើមេឃភ្លៀងត្រជាក់ៗ បានហុតស៊ុបនេះក្ដៅៗ បែកញើសអ៊ែមអស់ទាស់ហ្មង ហើយមួយរយៈនេះដោយសារតែមានការគាំទ្រខ្លាំង សម្រាប់ស៊ុបស្មងគោប្រហិតយក្ស នេះគឺមានលក់ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១០យប់។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

ស៊ុបជូរហឹរបែបចិន ពីហាងសាច់​អាំង​បែប​ចិន

ពេល​នេះ​ហាង​ក៏​មាន​មី​នុយ​ថ្មី​បន្ថែម​ទៀត​ផង​ដែរ​ មិន​មែន​មាន​តែ​សាច់​អាំង​ទេ​ គឺ​មាន​ទាំង​ស៊ុប​ពពែ​ និង​ស៊ុប​ឆ្អឹង​ជំនី​គោ​ ថែម​ទៀត​។ បើ​និយាយ​ពី​រឿង​រសជាតិ​សាច់​អាំង​វិញ​ឆ្ងាញ់​លែង​និយាយ​ហើយ​ សម្រាប់​ម៉ូយ​ចាស់ៗ​ច្បាស់​ជា​ធ្លាប់​ដឹង​ពី​មុន​មក​ហើយ​ ចំពោះ​ស៊ុប​ដែល​ជា​មីនុយ​ថ្មី​នេះ​ក៏​ឆ្ងាញ់​មិន​ធម្មតា​ដែរ​ គឺ​ថា​ឆ្ងាញ់​ហើយ​ប៉ូវ​កម្លាំង​។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ហាង ​សាច់​អាំង​បែប​ចិន
ទី​តាំង៖ ផ្ទះលេខ១សេ ផ្លូវ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ
លេខ​ទូរសព្ទ៖ 085 266 687
(ហាង​បើក​ពី​ម៉ោង​ ៤​រសៀល​ រហូត​ដល់​ម៉ោង​ ១​យប់)

ស៊ុបជូរហឹរបែបចិន ពីហាងសាំងអាំងពិសេសរសជាតិបែបចិន

សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន

ហាង សាច់​អាំង​ពិសេស​រស​ជាតិ​បែប​ចិន
ទូរ​ស័ព្ទ៖ 011 531 578
ទី​តាំង៖ ប្លុក​ផ្សារ​កាប់​គោ ​ផ្លូវ​លេខ​9

ភ្លៀងធ្លាក់អត់ដាច់អ៊ីចឹង នៅផ្ទះធ្វើពងមាន់អាំងប័រក្តៅៗញ៉ាំម៉ោះ

0

ភ្លៀងអត់ឈប់អ៊ីចឹងច្បាស់ជាពិបាកចេញទៅរកអ៊ីញ៉ាំហើយត្រូវអត់? បើពិបាកទៅក្រៅរកអីញ៉ាំ សាកមកធ្វើពងមាន់អាំងប័រខ្លួនឯងញ៉ាំនៅផ្ទះមើល អត់ពិបាកទេ មេឃភ្លៀងអ៊ីចឹងញ៉ាំក្តៅៗលាយម្រេចខ្ទឹមក្រូចឆ្មារ ដឹងតែឆ្ងាញ់ហ្មង។

ផ្ទះអ្នកម្តាយ, phnom penh, Phnom Penh (2020)

គ្រឿងផ្សំ៖

  • ពងមាន់
  • ប័រ
  • ម្សៅស៊ុប
  • អំបិល
  • ម្រេច
  • ក្រូចឆ្មា
  • ស្ករស
  • ខ្ទឹមស
  • ម្សៅស៊ុប
  • ខ្ទឹមជ្រក់ពងទាកូន
  • ជីពងទាកូន

គ្រឿងផ្សំ៖

១. លាយទឹកម្រេច ៖ ចិញ្រ្ចាំខ្ទឹមសអោយល្អិត ដាក់អំបិល ស្ករស ម្សៅស៊ុប ច្របាច់ក្រូចឆ្មា

២. គោះពងមាន់ដាក់ចានធំ ហើយវៃពងអោយបែកចូលគ្នា អោយឡើងសឹមដាក់ម្សៅស៊ុបចូល កុំអោយប្រៃជ្រុល

៣. ពេលអាំង ដាក់កូនចានលើភ្លើង ដាក់ប័រលាបក្នុងចានហើយ សឹមចាក់ពងចូល អាំងយកឆ្អិន រឺល្មមទៅតាមចំនូលចិត្ត។

សប្បាយញ៊ាំហ្មង កៈថៈសាច់អាំងបែបថៃ បញ្ចុះតម្លៃ១០% ពេញ១សប្ដាហ៍

អ្នកដែលចូលចិត្តញ៊ាំសាច់អាំងបែបថៃ ច្បាស់ជាបានស្គាល់រួចមកហើយពីហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood ព្រោះតែកន្លែងនេះល្បីសាច់អាំងមានរសជាតិឆ្ងាញ់ ជាពិសេសពេលនេះមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ១០% ចំពេលដើមខែថែមទៀតផងបែបនេះរំលងម៉េចបានណ៎ សាច់អាំងឆ្ងាញ់ហើយមានបញ្ចុះតម្លៃចឹងអីណ៎។

ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood

ម៉ូយកៈថៈ ដឹងច្បាស់ណាស់ថាកន្លែងនេះមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។

ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood

តោះៗ ដើមខែប្រាក់ខែទើបតែធ្លាក់ផង នៅចាំអីទៀតបបួលគ្នាមកដាក់អោយតឹងពោះម្ដងមើល៎ សាច់អាំងក៏ឆ្ងាញ់ចំណេញក៏ចំណេញបែបនេះវឺតមកណា៕

ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood
ហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood

ហាង កៈថៈ សន្ធរម៉ុក BBQ-Soup-Seafood
លេខទូរសព្ទ៖ 016 565 455 / 092 393 366
ទីតាំង​៖ ផ្ទះលេខ០៧ ផ្លូវ១២២ កែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក(ក្រោយTick Coffee សន្ធរម៉ុក)
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ឃើញហើយ មិនឃ្លានមិនបានហ្មង មីខគោ, ស៊ុបតុងយ៉ាំ និងទឹកជ្រលក់អំបិលមី ដ៏ពិសេសនៅហាង​ សុខមុំមីខគោ

ល្បី២០ឆ្នាំជាងហើយ​ ប្លុកបាក់ទូកអ្នកណាមិនស្គាល់​ សុខមុំមីខគោ នៅប្លុកបាក់ទូក និយាយពីថាល្បីឆ្ងាញ់នោះឆ្ងាញ់លក់តជំនាន់រសជាតិមិននៅតែពិសេសដូចដើមមិនប្រែនោះទេ។ មិនមែនAdmin ចេះតែនិយាយទេណា គឺថាម៉ូយៗដែលមកញ៊ាំគឺតែងតែសរសើរមិនដាច់ពីមាត់បែបនេះមែន ហើយបើចង់ដឹងកាន់តែច្បាស់ថាពិសេសប៉ុណ្ណាមានតែមកញ៊ាំខ្លួនឯងទេ។

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ បានជាហាងមួយនេះល្បីខ្លាំងបែបនេះ ម៉ោះចាំAdmin ប្រាប់នោះក៏ដោយសារតែមីខគោ និងស៊ុបតុងយ៉ាំ ដែលមានទឹកជ្រលក់អំបិលមី ត្រូវជាតិគ្នាខ្លាំងដែលបានផ្សំគ្រឿងដោយរូបមន្តពិសេស។ ហើយមុខម្ហូបទាំងពីរនេះ ក៏ជាមុខម្ហូបដែលជាប់ឈ្មោះល្បីប្រចាំហាងនេះផងដែរ និងក្រៅពីនេះក៏មានមីប្រហិតសាច់គោ មីសាច់គ្រប់មុខ និងមានច្រើនមុខទៀត។

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ណ្ហើយ ចង់ដឹងរសជាតិចង់ឆ្ងាញ់មាត់ឆាប់មកវឺតមកណា ព្រោះថារបស់ឆ្ងាញ់បែបនេះមិនអាចរំលងបានទេណា។ សម្រាប់ទីតាំង គឺស្ថិតនៅម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១៕

ហាង សុខមុំមីខគោ

ហាង សុខមុំមីខគោ
ទូរសព្ទ៖ 012 908 392
ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១

វីដេអូ៖

២៥ឆ្នាំមកហើយ ភាពល្បីល្បាញនៅតែមាន រសជាតិមិ​នផ្លាស់ប្តូរ អតិថិជនមកញ៊ាំពេញៗហាង

មិនក្រោម២៥ឆ្នាំនោះទេ ដែលហាងលីណា លក់សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ បន្តបើកលក់មកដល់ពេលបច្ចុប្បន្ននេះ ហើយអតិថិជនកាន់នៅតែបន្តការគាំទ្រ និងពេញចិត្តជាមួយនឹងរសជាតិមុខម្ហូបរបស់ហាងគាត់ ។ សម្រាប់ហាង លីណា ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញ កន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ ប្រជុំដោយភ្ញៀរជាច្រើនរងចាំទិញ ។

ហាង លីណា
ហាង លីណា
ហាង លីណា

ចូលមកដល់ហាង លីណា ធានាមិនខ្វះរបស់ញ៊ាំនោះទេ​ និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអាចទទួលយកបាន សម្រាប់លោកអ្នកដែលចូលចិត្តប្រភេទគ្រឿងក្លែមគឺថាត្រូវចិត្តមិនខានទេ ។

ហាង លីណា
ហាង លីណា
ហាង លីណា

សម្រាប់អាកាសធាតុត្រជាក់បែបនេះ ត្រូវម៉ាច់ជាមួយស៊ុបស្មងគោក្តៅៗ ដែលល្បីល្បាញជាច្រើនឆ្នាំរបស់ហាង លីណា ហុតបែកញើសខ្ចាយតែម្តង ចឹងប្រសិនបើល្ងាចនេះមិនដឹងថាត្រូវញុាំអីនៅទីណាទេ គួរសាកមើលទៅ ហើយទាល់តែប្រញាប់តិចព្រោះហាងរបស់គាត់មានភ្ញៀវច្រើនណាស់រកតែកន្លែងអង្គុយសឹងតែមិនបានផង តែរបស់ដែលឆ្ងាញ់គឺចឹងហើយ បើមិនចឹងទេច្រកយកមកញ៉ាំនៅផ្ទះក៏បាន ជុំគ្រួសារ មិត្តភ័ក្រ្តក៏បាន។

ហាង លីណា
ហាង លីណា
ហាង លីណា
ហាង លីណា

ហាង លីណា
ទីតាំងៈ មហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមន (ទល់មុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ)

វីដេអូ៖