រកយូរហើយ វិធីធ្វើនំម្នាស់ គេកំពុងល្បីលក់ពេញអនឡាយ

0

មួយរយៈមុនគេល្បីលក់កូននំប៉័ងតូចៗ ឥឡូវពេញនិយមនំស្នូលម្នាស់វិញម្តង។ បើខ្ជិលធ្វើទិញគេញ៉ាំក៏បាន តែបើគិតៗ បើយើងទុកលុយខ្លះ ហើយមករៀនធ្វើខ្លួនឯងវិញ ចំណេញទាំងចំណេះ ទាំងលុយ ល្អម៉្យាងដែរ។ ណាមួយជិតដល់ថ្ងៃឈប់ច្រើនថ្ងៃអ៊ីចឹង មានពេលធ្វើច្រើនណាស់។

Taiwanese Pineapple Cake - Yum Of China

គ្រឿងផ្សំ៖

  • ម្នាស់ ៤ ផ្លែ
  • ស្ករអំពៅ
  • ស្ករ Glucoses ១ ស្លាបព្រា
  • ក្រូច ១ ចំនិត
  • ម្ស៉ៅខេក ១៥០ក្រាម
  • ម្ស៉ៅទឹកដោះគោ ២០ ក្រាម
  • ម្ស៉ៅស្ករ ៤៥ ក្រាម
  • ប័រសាប ៨០ ក្រាម
  • ពងមាន់ផ្នែកលឿង ១ គ្រាប់
  • គ្រីមឈីស ២០ ក្រាម
Taiwanese Pineapple Cakes | suzie sweet tooth

វិធីធ្វើ៖

១. ត្រូវធ្វើដំណាប់ម្នាស់ជាមុនសិន ដំបូងងត្រូវចិតម្នាស់ឲ្យស្អាត ហើយពូតយកទឹក រួចយកកាកម្នាស់ កូរជាមួយស្ករ អំពៅ ដាក់ ទឹកស្ករ Glucoses ប្រហែល ១ ស្លាបព្រា ទឹកក្រូចឆ្មា ១ ចំណិត។ ឆាអោយស្ងួត ដាច់ទឹក ដាក់ចុះ ជាការស្រេច។

២. ចំពោះម្សៅ មុនប្រេី ត្រូវរែងសិន។ បំបែក ប័រ និង គ្រីមឈីស អោយម៉ដ្ឋ។ ដាក់ពងមាន់លឿង កូរអោយសព្វ រួចរែងម្សៅស្ករចាក់ចូល កូរច្របល់។ រែងម្សៅខេក និង ម្ស៉ៅទឹកដោះគោ ហេីយបន្តច្របល់។ ការលាយនិងវៃម្ស៉ៅអាចប្រេីម៉ាសុីនក៏បាន លាយដៃក៏បាន។ យកស្លាបព្រា ច្របល់តប់ៗ ម្ស៉ៅ ៣ ទៅ ៤ នាទី អោយសព្វសាច់។ យកម្ស៉ៅរុំថង់ ក្លាសេត្រជាក់ ១ម៉ោង។

Taiwanese/Chinese Pineapple Cakes - Kirbie's Cravings

៣. យកម្ស៉ៅ កាត់ដុំៗ ១ ដុំ ២០ក្រាម ខ្ចប់ស្នូល ១ គ្រាប់ ១៥ ក្រាម ។ ពេលសង្កត់ដុំម្ស៉ៅ អាចប្រេីទ្រនាប់ជាថង់ផ្លាស្ទិច ជួយកុំអោយស្អិតដៃ។ និងបន្តខ្ចប់ទាល់តែអស់ម្ស៉ៅ។ នំនីមួយៗសូនមូលៗ ហេីយទេីបចាប់ជារាងជ្រុងតាមក្រោយ។ ការខ្ចប់នំ និង ចាប់រាងត្រូវប្រេីកំលាំងស្រាល ព្រោះនំងាយបែក។ រយៈពេលដុត ២០នាទី (ម្ខាង ១០នាទី) កំដៅ ១៦៥ ទៅ ១៧០អង្សារ អាស្រ័យតាមម៉ាសុីន៕

ប្រភព៖ Rattana Keo

មិនដែលដឹង! ញ៉ាំគីមឈីជួយសម្រកគីឡូ ហើយជួយដល់សុខភាពបានប៉ុន្មានយ៉ាងនេះទៀត

គីមឈី ត្រូវបានគេចាត់ទុកជាម្ហូបន្ទាប់បន្សំ ដែលពេញនិយមខ្លាំងនៅប្រទេសកូរ៉េ។ ជាទូទៅយើងឃើញគេញ៉ាំវាជាមួយសាច់អាំង ឬយកទៅឆាបាយ និងដាក់ក្នុងស៊ុបជាដើម។ ចំពោះគ្រឿងផ្សំ ធ្វើឡើងពីបន្លែផ្សេងៗគ្នា។

All You Need to Know About Kimchi, the Traditional Korean Side Dish

ចុះគីមឈីមានអត្ថប្រយោជន៍អីខ្លះ?

សារធាតុចិញ្ចឹមសំខាន់ៗមាននៅក្នុងបន្លែដែលយកមកធ្វើវា។ ភាគច្រើនសម្បូរទៅដោយ វីតាមីន A C B6 ពពួករ៉ែ និងអាស៊ីដអាមីណូច្រើនជាង ៣៤ មុខទៀត។ ការញ៉ាំគីមឈីក្នុងបរិមាណត្រឹមត្រូវអាចជួយដល់សុខភាពយើងបានច្រើន។

១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ

២. ជំនួយសុខភាពបេះដូង

៣. ប្រព័ន្ធរំលាយអាហារដំណើរការល្អ

៤. កាត់បន្ថយការរលាក

៥. សម្រកទម្ងន់

៦. បង្កើនការចងចាំ

Kimchi!

តែត្រូវដឹងថាអ្វីដែលមានគុណសម្បត្តិ វាក៏មាគុណវិបត្តិដូចគ្នា។ គីមឈីក៏មានផលប៉ះពាល់អវិជ្ជមានដល់សុខភាពដែរ ដោយសារតែអាហារផ្អាប់មានជាតិប្រៃ និង សម្បូរសូដ្យូមច្រើន អ្នកដែលញ៉ាំលើសពី ២០០០ មីលីក្រាមក្នុងមួយថ្ងៃ ងាយនឹងមានបញ្ហាដល់ក្រពះ ហើយងាយវិវត្តន៍ទៅជាជំងឺមហារីកក្រពះទៀតផង។ ដើម្បីញ៉ាំដោយមានសុវត្ថិភាព គួរតែញ៉ាំក្នុងបរិមាណតិចតួច និងចៀសវាងញ៉ាំស្រស់ គួរញ៉ាំជាមួយបាយក្តៅ ឬចម្អិនជាមុខម្ហូបផ្សេងៗវិញ។

ជ្រូកកណ្ដុរអាំងបង្វិលឆ្ងាញ់លេខ១ ស្បែកស្រួយរសជាតិសាច់ពិសេសញ៊ាំឆ្ងាញ់រហូតដល់លិឍដៃ??

0

ធ្លាប់តែញ៊ាំជ្រូកស្រុកពូជធម្មតាយកមកខ្វៃប្រលាក់អាំងហើយតែងនិយាយថាឆ្ងាញ់មែនអត់ តែ Admin ចង់ប្រាប់ថាបើបានញ៊ាំជ្រូកកណ្ដុរពូជសុទ្ធ១០០% និងជ្រូកកណ្ដុរកាត់ជ្រូកព្រៃអាំងបង្វិល គឺច្បាស់ជាលាន់មាត់សរសើរថាឆ្ងាញ់ៗថ្វេរដងហ្មង ព្រោះថាវាមានរសជាតិពិសេសប្លែកពីជ្រូកដ៏ទៃ។ អ្នកដែលចង់ញ៊ាំជ្រូកកណ្ដុរ និងជ្រូកកណ្ដុរកាត់ជ្រូកព្រៃនេះ គឺមិនងាយទេណា ព្រោះថាមិនសូវមានលក់លើទីផ្សារទេ តែពេលនេះ Admin ស្គាល់ផេកហ្វេសប៊ុកដែលលោកអ្នកអាចធ្វើការកុម្ម៉ង់បាននោះគឺ បបរមាន់ស្រែ ផ្ទះអុីដា រឺតាមរយៈលេខទូរសព្ទ 098 660 661/ 012 677 886 ដែលបាននាំចូលពីអាហារដ្ឋាន ស៊ុបបៃតងមណ្ឌលគិរី។

ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា

ហាង បបរមាន់ស្រែ ផ្ទះអុីដា បានចុះទៅទិញជ្រូកកណ្ដុរនេះដោយផ្ទាល់តែម្ដងពីបងប្អូនជនជាតិភាគតិចនៅឯខេត្តមណ្ឌលគិរី ដែលជាពូជជ្រូកកណ្ដុរសុទ្ធ១០០% និងជ្រូកកណ្ដុរកាត់ជ្រូកព្រៃ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ចុងភៅដ៏ជំំនាញប្រចាំហាងបានយកជ្រូកនេះមកអាំងនឹងចង្កាក់បង្វិល ហើយមានលាបគ្រឿងយ៉ាងឈ្ងុយ ដោយប្រើរយះពេលចម្អិនជិត ៣ម៉ោងដើម្បីអោយស្បែកជ្រូកស្រួយឆ្ងាញ់ និងសាច់ឆ្អិនចូលជាតិល្អ។ សម្រាប់អ្នកដែលចង់ញ៊ាំជ្រូកកណ្ដុរអាំងបង្វិល ដ៏ឈ្ងុយឆ្ងាញ់នេះអាចធ្វើការខលកុម្ម៉ង់ ៣ម៉ោងមុនទើបបានដោយសារការប្រើរយះពេលក្នុងការចម្អិនយូរ។ ហើយសម្រាប់អ្នកដែលចង់កុម្ម៉ង់ទុកសំរាប់ថ្ងៃសែនក្បាលទឹកខាងមុខនេះគឺមានទទួលចាប់ពីថ្ងៃនេះតទៅ និងបិទការកុម្ម៉ង់មុនមួយសប្ដាហ៍នៃថ្ងៃសែន។

ហាង បបរមាន់ស្រែ ផ្ទះអុីដា

ក្រៅពីជ្រូកកណ្ដុរអាំងបង្វិលនេះ ហាង បបរមាន់ស្រែ ផ្ទះអុីដា ក៏មានលក់បបរមាន់ស្រែសុទ្ធ១០០% និងស៊ុបមាន់ខ្មៅផងដែរ។ តោះនៅចាំអីទៀត អោយតែបានមកដល់ ហាង បបរមាន់ស្រែ ផ្ទះអុីដា ចង់ញ៊ាំបបរមាន់ស្រែក៏បាន ស៊ុបមាន់ខ្មៅក៏បាន កុម្ម៉ងជ្រូកអាំងបង្វិលក៏បានធានាម៉ាឆ្ងាញ់មាត់ ហើយកុំភ្លេចធ្វើការចុច Like Page បបរមាន់ស្រែ ផ្ទះអុីដា ដើម្បីទទួលបានរបស់ឆ្ងាញ់ពីហាង បបរមាន់ស្រែ ផ្ទះអុីដាយើងខ្ញុំ៕(ឃ្លាំងអាំងជ្រូកកណ្ដុរកាត់ជ្រូកព្រៃស្ថិតនៅសង្កាត់បឹងសាឡាង ផ្សារដើមគរ)

ហាង បបរមាន់ស្រែ ផ្ទះអុីដា

ហាង បបរមាន់ស្រែ ផ្ទះអុីដា
លេខទូរសព្ទ៖ 098 660 661/ 012 677 886
ទីតាំង៖ ផ្ទះលេខ 95A លើផ្លូវ 432 សង្កាត់ទួលទំពូង2 ខណ្ឌចំការមន 
ផែនទី៖ ចុចទីនេះ

កប់អស់ស្ទះទឹកកកឈូសផ្លែប័រ ផ្លែធុរេន ឆ្ងាញ់ខ្លាំងលក់ដាច់រាប់រយកែវក្នុងមួយថ្ងៃៗ នៅហាង ម៉ូតូកាហ្វេ???

0

ឃើញហើយមិនបានមកញ៊ាំច្បាស់ជាអារម្មណ៍មិនស្ងប់ គេងមិនលក់បក់មិនល្ហើយទេ បើទំនងយ៉ាងនេះទឹកកកឈូសផ្លែប័រ ផ្លែធុរេន នៅហាង ម៉ូតូកាហ្វេ អាចនិយាយបានថាឃើញហើយស្រក់ទឹកមាត់ឃ្លានហ្មង។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះក៏មានទឹកកកឈូសថ្មី ៣មុខបន្ថែមទៀតគឺទឹកកកឈូសសូកូឡាដូងខ្ចី ទឹកកកឈូសស្តូបឺរី និងទឹកកកឈូសខារ៉ាម៉ាកាហ្វេ។

ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ

សម្រាប់អ្នកដែលមិនទាន់បានភ្លក្សរសជាតិទឹកកកឈូស ដ៏ល្បីខាងលើកុំបង្អង់យូរណាណាត់គ្នាមកវឺតៗមក របស់ឆ្ងាញ់បែបនេះមិនអាចរំលងបានទេណាត់ដៃគូរដៃកង់របស់អ្នកមកញ៊ាំមកណា ព្រោះថាផ្លែប័រមានរសជាតិឆ្ងាញ់ សាច់លឿងល្អ ដូចផ្លែល្ពៅអញ្ជឹង គឺថាស្អិតល្មួតតែម្តង ហើយយកមកដាក់ជាមួយទឹកកកឈូសត្រជាក់ រួចស្រោចទឹកស្ករត្នោតខ្មែរដ៏ឈ្ងុយ ប្រចាំហាងទៀតនោះ និយាយពីឆ្ងាញ់តិចអី។ ឯធុរេន ក៏ពិសេសមិនធម្មតាបានញ៊ាំហើយដឹងតែលិឍមាត់ជក់មាត់ជីបៗហ្មង។

ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ

ក្រៅពីទឹកកកឈូសដ៏ល្បីប្រចាំហាងនេះ ក៏មានកាហ្វេ និងអាហារសម្រន់ជាច្រើនប្រភេទថែមទៀតផង ដោយគ្រប់គ្នាមកតែមួយកន្លែងអាចញ៊ាំរបស់ឆ្ងាញ់ៗបានច្រើនមុខ។ ហើយអ្វីដែលពិសេសថែមទៀតនោះ គឺថាទីនេះមានបរិយាកាសល្អ កន្លែងអង្គុយធំទូលាយ ទាំងខាងក្នុង និងខាងក្រៅ សម្រាប់ចំណតរថយន្តក៏ធំអាចចតបានច្រើនគ្រឿងផងដែរ៕

ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ
ហាង ម៉ូតូកាហ្វេ

ហាង ម៉ូតូកាហ្វេ
លេខទូរសព្ទ៖ 023 217 453
ទីតាំង៖ ផ្លូវ៤០២កែង ផ្លូវ១៨៥ ទល់មុខសាលា AIS (អាគារពណ៌ស) ក្បែរ វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ

វីដេអូ៖

ម្ហូបសាមញ្ញៗ ធូរថ្លៃៗតែឆ្ងាញ់ម៉ាទំហឹង បានស្គាល់កន្លែងនេះហើយលែងស្គមហ្មង

0

មួយកន្លែងនេះច្បាស់ជាមានអ្នកធ្លាប់ស្គាល់ពីមុនមកខ្លះហើយ ព្រោះថាលក់រាប់ឆ្នាំហើយណា តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក នៅផ្លូវត្រសក់ផ្អែមយើងហ្នឹង។ និយាយពីថាម្ហូបសាមញ្ញៗទេ តែរសជាតិពិសេសអស់ស្ទះហើយ បានញ៊ាំច្បាស់ជាលាន់មាត់ថាឆ្ងាញ់ហ្មង។ សម្រាប់អ្នកដែលចង់មកញ៊ាំនៅទីនេះអាចមកបានចាប់ពីម៉ោង៥កន្លះល្ងាច ដល់ម៉ោង១២កន្លះយប់ណា។

តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក

តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក មានលក់កង្កែបអាំង, សាច់បីជាន់, ឆ្អឹងជំនីជ្រូកអាំង, ស្លាបមាន់អាំង, ងាវអប់, ខ្យងអប់, សាច់គោអាំង, ក្ដាមអប់, ជើងមាន់អាំង, ព្រុយត្រី, ត្រីងៀត, មឹក និងបង្គាអប់។ ណ្ហើយ ដឹងមុខម្ហូបប៉ុណ្ណេះហើយ គ្រាន់តែស្រមៃពីរសជាតិក៏ស្ទើរតែស្រក់ទឹកមាត់បាត់ទៅហើយ។ កុំទ្រាំលេបទឹកមាត់អីណា ល្ងាចឡើងអាចណាត់គ្នាមកបាន គឺថាដឹងតែឆ្ងាញ់មាត់ហ្មងហើយ រីឯតំលៃក៏ធូរថ្លៃថែមទៀត។

តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក

ឆ្ងាញ់ ហើយធូរថ្លៃចឹងអីមិនអាចរំលងបានទេណា ល្ងាចឡើងណាត់គ្នាចេញមកវឺតមកដាក់ម៉ាតឹងពោះអស់លុយតែម៉ាញិប។ ចំពោះទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនគឺស្ថិតនៅលើផ្លូវ២២៨ កែងផ្លូវ៦៣ត្រសក់ផ្អែម៕

តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក

តូប ម៉ាក់សីហាលក់បាយឆ្អឹងជំនីជ្រូក
លេខទូរសព្ទ៖​ 092 68 46 58
ទីតាំង៖ ស្ថិតនៅលើផ្លូវ២២៨ កែងផ្លូវ៦៣ត្រសក់ផ្អែម

វីដេអូ៖

សល់លុយទៀត! តោះរៀនធ្វើតែមេអំបៅដូងផឹកខ្លួន

0

លើកមុនបានដឹងពីអត្ថប្រយោជន៍តែមេអំបៅម្តងហើយ វាល្អចំពោះសុខភាពខ្លាំងណាស់។ ក្រៅពីល្អចំពោះសុខភាពហើយបើបានយកមកឆុងលាយទឹកដូង ដាក់ទឹកដោះគោរឹតតែឆ្ងាញ់។ បើចង់សល់លុយ កុំភ្លេចឆុងញ៉ាំខ្លួនឯងនៅផ្ទះ ធានាថាឆ្ងាញ់មិនចាញ់គេធ្វើលក់ទេ។

គ្រឿងផ្សំ៖

  • ទឹកដោះគោរខាប់ 40 ml
  • ទឹកដោះគោរស្រស់ 25 ml
  • ទឹកដូងក្រអូប 50 ml
  • ទឹកតែមេអំបៅ 100 ml

វិធីធ្វើ៖

ដំបូងចាក់ទឹកដោះគោរខាប់ ទឹកដោះគោរស្រស់ និងទឹកដូងក្រអូបចូលគ្នា ហើយកូរអោយសព្វ រួចចាក់ទឹកកកចូលអោយពេញកែវ ចុងក្រោយចាក់ទឹកតែអមតះចូលជាការស្រេច។​

ជ្រក់ស្វាយខ្ចីស្រួយឆ្ងាញ់ តាមពិតគេធ្វើអ៊ីចឹងសោះ

0

អ្នកណាខ្លះហ្វេនម្ជូរដូច admin ដែរ? ម៉ោង ១២ យប់ក៏ឡើងញ៉ាំដែរឲ្យតែមាននៅផ្ទះ។ តែទាស់តែខ្ជិលជិះទៅញ៉ាំហ្នឹងហ្មង ឥឡូវទើបរកអុស ប្រទះរូបមន្តជ្រក់ស្វាយខ្ចីស្រួយៗ ចាំធ្វើដាក់នៅផ្ទះទាំងឆ្នាំងៗ ទុកញ៉ាំឲ្យណាណីថ្ងៃឈប់ម្តង។

No photo description available.

គ្រឿងផ្សំ៖

  • ស្វាយខ្ចី (មិនទាន់ដាក់គ្រាប់) ៥ផ្លែ
  • រ៉តឌី កន្លះស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ស្ករស ៥ ស្លាបព្រាបាយ
  • ម្ទេសតាមចំណូលចិត្ត (ហាន់ ៣-៤ កំណាត់)
  • ទឹកកក

វិធីធ្វើ៖

១. ស្វាយចិតសំបក (មិនចិតក៏បាន) ហើយលាងទឹកឲ្យស្អាត ពុះជា ២ រួចកាត់ជាកង់ៗទុកមួយអន្លើរ

២. ដាក់ដាំទឹកឲ្យពុះ បន្ទាប់មកចាក់ពីលើស្វាយកូរឲ្យសព្វរយះពេល ២ ទៅ ៣ នាទី

របៀបធ្វើ ជ្រក់ខ្តឹបស្វាយ ឬ ស្វាយ ...

៣. ស្រង់ស្វាយដាក់ចូលក្នុងទឹកត្រជាក់ រួចដាក់ទឹកកកពីលើទុកឲ្យត្រជាក់ទើបស្រង់ចេញទុកឲ្យស្រស់ទឹក (ធ្វើបែបនេះទើបស្វាយស្រួយល្អ)

៤. បន្ទាប់ពីស្រស់ទឹកហើយ ដាក់រ៉តឌី អំបិល ស្ករស និងម្ទេសចូលកូរឲ្យសព្វ រួចទុកចោលរយះពេល១ម៉ោងដើម្បីឲ្យស្វាយចូលជាតិល្អ សឹមយកក្លាសេក្នុងទូរទឹកកកជាការស្រេច។

ប្រភព៖ ម្ហូបអាហារប្រចាំថ្ងៃ

ល្បី២០ជាងមកហើយ ប្រហិតចែមុីបាត់ដំបង ប្រហិតធ្វើផ្ទាល់ដៃ ឥឡូវនេះបានបង្កើតសាខារាប់មិនអស់នៅភ្នំពេញ

0

មិនតិចជាង២០នោះទេ ដែលយីហោហាងប្រហិតមួយនៅខេត្តបាត់ដំបង ដែលគេស្គាល់ឈ្មោះថា ប្រហិតចែមុីបាត់ដំបង ទទួលបានការគាំទ្រខ្លាំងទៅលើរសជាតិប្រហិតទាំងនៅខេត្តបាត់ដំបងផ្ទាល់ ក៏ដូចជាសាខាជាច្រើនទៀត ដែលកំពុងមានវត្តមានក្នុងរាជធានីភ្នំពេញ ដោយសារតែប្រហិតរបស់គាត់គឺធ្វើដោយខ្លួនឯងគ្រប់មុខតែម្តង រួមផ្សំជាមួយទឹកជ្រលក់ទឹកសៀងប្រចាំហាង ធ្វើអោយអតិថិជនដែលញ៊ាំហើយសរសើរមិនដាច់ពីមាត់។

ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង
ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង
ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង

ស្ថិតក្នុងរាជធានីភ្នំពេញ សម្រាប់សាខាប្រហិតចែមុីបាត់ដំបង គឺមានច្រើនសាខាណាស់ អាចនិយាយបានថាងាយស្រួលសម្រាប់បងប្អូនដែលនិយមចូលចិត្តរសជាតិប្រហិតសាច់សុទ្ធ រសជាតិដើមធ្វើផ្ទាល់ដៃ អាចទៅរកបាននៅហាងប្រហិតមុី គ្រប់សាខាទាំងអស់បាន។

ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង
ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង
ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង

ចឹងសម្រាប់លោកអ្នកដែលនិយមចូលចិត្តញ៊ាំប្រហិតសាច់គោ ប្រហិតត្រី ដែលធ្វើដោយដៃផ្ទាល់នោះ កុំមើលរំលងហាងប្រហិតចែមុីបាត់ដំបង។

ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង
ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង
ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង
ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង

ហាង ប្រហិត​ J Mey សាលាចិន បាត់ដំបង
លេខទូរស័ព្ទ៖ 070 9999 38/ 078 93 9998
ទីតាំង៖ ផ្លូវ 135 កែង 456

វីដេអូ៖

Yellow Cab Pizza រសជាតិថ្មី បទពិសោធន៍ថ្មី ភីហ្សាបែបញ៉ូយ៉ក ឆ្ងាញ់ប្លែកមិនធ្លាប់មាន??

0

អ៊ែមអស់ទាស់ហ្មងសម្រាប់អ្នកដែលចូលចិត្តញ៊ាំភីហ្សា ព្រោះថាពេលនេះ Yellow Cab Pizza ដែលជាប្រេនល្បីនៅបរទេសបានមកសាខានៅកម្ពុជាហើយ។ តែប៉ុណ្ណេះចង់សាកភីហ្សាដែលមានរសជាតិថ្មី បទពិសោធន៍ថ្មី ភីហ្សាបែបញ៉យ៉ក និងឆ្ងាញ់ប្លែកមិនធ្លាប់មានពីមុនលែងលំបាកទៀតហើយ?។

ហាង Yellow Cab Pizza
ហាង Yellow Cab Pizza
ហាង Yellow Cab Pizza

ភីហ្សានៅហាង Yellow Cab Pizza ពិតជាពិសេសខ្លាំងណាស់ណាព្រោះថារសជាតិ គឺពិតជាប្លែកខុសពីភីហ្សាដែលអ្នកធ្លាប់ញ៊ាំពីមុន រីឯនៅផ្ទៃនំគឺពោរពេញទៅដោយឈីស សាច់ និងបន្លែដែលធ្វើអោយខាំមួយម៉ាត់ណាក៏សាច់ មួយម៉ាត់ណាក៏ឈីសដែរអាចនិយាយបានថាមួយខាំមួយម៉ាត់ណាក៏ឆ្ងាញ់។ អ្វីដែលពិសេសថែមទៀតនោះ Yellow Cab Pizza គឺមានភីហ្សាច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើស ហើយភីហ្សាដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងគឺ Cheesy Seafood និងភីហ្សាដែលថ្មីប្រចាំហាងគឺ Pizza Roll ដែលគ្រប់គ្នាគួរតែភ្លក្សព្រោះថាវាមានគ្រឿងផ្សំសាច់ហែមឆៅ ឈីស និងទឹកឃ្មុំ ផ្សំចូលគ្នាយ៉ាងពិសេស សម្រាប់ការញ៊ាំក៏កាន់តែប្លែកដោយត្រូវមូលជ្រលក់ទឹកជ្រលក់យ៉ាងពិសេស។ ក្រៅពីភីហ្សានៅទីនេះក៏មានលក់នូវ Pasta ជាច្រើនប្រភេទ ដែលយើងអាចញ៊ាំជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចបានថែមទៀតផង។

ហាង Yellow Cab Pizza
ហាង Yellow Cab Pizza
ហាង Yellow Cab Pizza

តោះៗ ថ្មីប្លែកពិសេសបែបនេះមិនមកម៉េចបានទៅ ទាំងភីហ្សា ទាំងPasta គឺសុទ្ធតែឆ្ងាញ់ៗ បានញ៊ាំហើយដឹងតែជាប់ចិត្តជាក់ជាមិនខាន។ សម្រាប់ទីតាំង Yellow Cab Pizza គឺស្ថិតនៅខាងក្នុងផ្សារទំនើប Eden Garden បឹងកក់ កុំភ្លេចមកទទួលយកនូវរសជាតិថ្មីទាំងអស់គ្នាណា៕

ហាង Yellow Cab Pizza
ហាង Yellow Cab Pizza
ហាង Yellow Cab Pizza
ហាង Yellow Cab Pizza

ហាង Yellow Cab Pizza
លេខទូរសព្ទ៖ 069 797 955
ទីតាំង៖ ស្ថិតនៅខាងក្នុងផ្សារទំនើប Eden Garden បឹងកក់
(ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់)

វីដេអូ៖

ឆ្ងាញ់ហើយធូរថ្លៃទៀតតែគុជChafe’ ១កែវ ៥000៛ ដួសដាក់តាមចិត្ត ទាំងគុជ ទាំងចាហួយ និងតែ

0

សប្បាយផឹកតិចអីអ្នកដែលចូលចិត្តតែគុជ អោយតែបានមកChafe’ព្រោះថាឆ្ងាញ់ តម្លៃធូរថ្លៃនិងអាចដួសដាក់តាមចិត្ត យកកែវខ្លួនឯង ដាក់គុជ ឬចាហួយខ្លួនឯង ដាក់ប៉ុន្មានក៏បាន ចុចទឹកកកខ្លួនឯង កាច់តែខ្លួនឯង ចង់លាយគ្នាក៏បានម៉ាសេរីហ្មង។ ងាយណាមានកន្លែងដែលពិសេសបែបនេះ អ្នកដែលមិនទាន់បានមកភ្លក្សរសជាតិឆាបមកវឺតមកណា។

ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក

អ្វីដែលពិសេសនោះ Chafe’ គឺជា Franchise មកពីប្រទេសថៃ ដែលមានជាង ១០០សាខាទូទាំងប្រទេសថៃ និងមាន ៨សាខា នៅប្រទេសកម្ពុជា(ភ្នំពេញ ៧សាខា និងកំពង់ចាម ១សាខា)។ បន្ថែមពីនេះChafe’ គឺមានម៉ាសុីនចុចទឹកកកពិសេសមុនដំបូងគេ ប្លែកទំនើបខុសពីហាងដ៏ទៃៗ។ រីឯរសជាតិដែលពេញនិយមជាងគេប្រចាំហាងនោះគឺ តែទឹកដោះគោ ដែលមានក្លិនឈ្ងុយខុសពីតែផ្សេងៗ និងជាប្រភេទតែពិសេសមកពីប្រទេសថៃ។

ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក

ណ្ហើយ កុំអោយថា Admin ចេះតែថាណា បើមិនជឿទេមកសាកបាននៅChafe’ ទាំង៨សាខាបានណា​ ដែលគ្រប់សាខាទាំងអស់ចាប់បើកពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់៕

ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក
ហាង Chafe’ ទួលគោក

ហាង Chafe’ ទួលគោក
លេខទូរសព្ទ៖ 092 614 985
ទីតាំង៖ ផ្លូវ៣១៥ ទល់មុខTK Avenue Mall
ផែនទី៖ ចុចទីនេះ
ចាប់បើកពីម៉ោង8am – 8pm
Chafe’ ភូមិន្ទ (ផែនទី៖ ចុចទីនេះ )
Chafe ទួនហ្វា (ផែនទី៖ ចុចទីនេះ )
Chafe វ៉ាន់ដា (ផែនទី៖ ចុចទីនេះ )
Chafe’ ស្ទឹងមានជ័យ (ផែនទី៖ ចុចទីនេះ )
Chafe’ ផ្សារដើមថ្កូវ (ផែនទី៖ ចុចទីនេះ )
Chafe’ បាក់ទូក (ផែនទី៖ ចុចទីនេះ )