អាហារ ៥ មុខជួយបំប៉នថ្លើម សម្រាប់អ្នកចូលចិត្តចូលគេងយឺត

0

ទម្លាប់ចូលគេងយឺតអាចមានប៉ះពាល់អវិជ្ជមានដល់ថ្លើម ដែលអាចជាប៉ះពាល់រយៈពេលយូរ បើសិនជាថ្លើមមិនដំណើរការបានល្អ វាអាចបង្ករទៅជាជំងឺថ្លើមបាន។ ថ្ងៃនេះ admin នឹងបង្ហាញគន្លឹះខ្លះៗសម្រាប់អ្នកចូលគេងយូរៗ គួរតែកែទម្លាប់មកចូលគេងលឿនៗវិញ និង ត្រូវបំប៉នអាហារទាំងនេះ ដើម្បីទៅជំនួយថ្លើម ជាមួយនឹងអាហារ ៥ មុខនេះ៖

១. កាហ្វេ

កាហ្វេជាភេសជ្ជៈដ៏អស្ចារ្យម៉្យាង ដែលអាចជួយការពារជាតិខ្លាញ់ក្នុងថ្លើម។ គួរតែញ៉ាំកាហ្វេខ្មៅអត់ដាក់ស្ករ ព្រោះការស្រាវជ្រាវជាច្រើនបានរកឃើញថា ផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើម ឬអាចការពារថ្លើមពីការបំផ្លាញផ្សេងៗដោយពពួកវីរុស។

២. ស្រូវសាលី

ស្រូវសាលីគឺជា cereal ដែលល្អបំផុតសម្រាប់សុខភាព។ វាមាន fiber ច្រើនបំផុត ដែលល្អសម្រាប់ការរំលាយអាហារ ជាពិសេស fiber ក្នុងស្រូវសាលី។ ការសិក្សាបានរកឃើញថាសារធាតុ beta-glucan នៅក្នុងស្រូវសាលីជួយកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម និង ជួយការពារថ្លើម។

៣. តែបៃតង

ការស្រាវជ្រាវក្នុងឆ្នាំ ២០១៥ បានរកឃើញថាតែបៃតងជួយកាត់បន្ថយចំនួយជាតិខ្លាញ់ក្នុងរាងកាយ។ ជួយប្រឆាំងជាតិស្ត្រេសដែលបង្ករឡើងដោយរ៉ាឌីកាល់សេរី និងកាត់បន្ថយរោគសញ្ញានៃជំងឺខ្លាញ់ក្នុងថ្លើម។ ជួយថ្លើមឲ្យមានសុខភាពល្អរយៈពេលយូរ។

៤. ទំពាំងបាយជូរ

ទំពាំងបាយជូរសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អចំពោះសុខភាព។ ទាំងទឹកទំពាំងបាយជូរ និងគ្រាប់អាចកាត់បន្ថយការរលាក ថែមទាំងការពារថ្លើមពីការបំផ្លាញ។

៥. ត្រីមានជាតិខ្លាញ់អូមេហ្គាខ្ពស់

ការញ៉ាំត្រីដែលមានជាតិខ្លាញ់ល្អ និងខ្លាញ់ត្រីអាចកាត់បន្ថយហានិភ័យនៃការវិវត្តជាតិខ្លាញ់ក្នុងថ្លើម។ ដោយសារតែជាតិ និង អូមេហ្គា៣ ជួយកាត់បន្ថយការរលាក់។

ស្តេកសាច់គោបែបអឺរ៉ុប ទុកធ្វើញ៉ាំជប់លៀងល្ងាចឡើងនៅផ្ទះថ្ងៃសម្រាក

0

ធ្លាប់តែបង្ហាញពីរបៀបធ្វើម្ហូបបែបខ្មែរ ថៃ​ វៀតណាម ច្រើនហើយ ថ្ងៃនេះសុំបែបអឺរ៉ុបៗវិញម្តង។ ស្តេកសាច់គោអូស្ត្រាលីនេះ ធ្វើញ៉ាំនៅផ្ទះជប់គ្នា ឬញ៉ាំជាក្លែមស្រាក្រហម ខ្ជិលចេញទៅហាងរឹតតែអែម។

គ្រឿងផ្សំ៖

  • សាច់គោ​អូស្ត្រាលី​ ​(បេី​​យក​សាច់គោខ្មែរ​ ត្រូវ​យកសាច់​ត្រង់​គុម្ព​ករ​)
  • អំបិល​
  • ម្រេច
  • ទំពាំង​បារាំង​ រឺ ផ្កាខាត់ណាពណ៌ខៀវ
  • ការ៉ុត ដំឡូងបារាំង ដំឡូងជ្វាសាច់លឿង ផ្សិត
  • ខ្ទឹមបារាំង ១ មើម ចិញ្រ្ចាំអោយតូចល្មម
  • ប្រេងអូលីវ​
  • ស្លឹក​ Rosemary (បេីគ្មាន​​អាច​ប្រេី​ជីវ៉ាន់ស៊ុយ​រឺ​មិន​បាច់ដាក់​ក៏បាន​)
  • ប័រ​ប្រៃ ​(salt butter)
  • ម្សៅ gravy កញ្ចប់ (អាចរកទិញបាននៅតាមផ្សារទំនើប)
  • ខ្ទឹមសដំដាក់ទាំងសំបក​ និងខ្ទឹមស​ចិញ្រ្ចាំ​បន្តិច​សំរាប់ឆាបន្លែ (បន្លែ​អាចដាក់​តាម​ចំនង់ចំណូលចិត្ត)

វិធីធ្វើ៖

១. ដំបូងដាក់ដំឡូងបារាំង ដំឡូងជ្វាអាំងមួយអន្លើ

២. រោយ​អំបិល​ និងម្រេច​បន្តិច​លេីសាច់​គោបន្ទាប់មក​ចាក់ប្រេងអូលីវ​ ចូលខ្ទះអោយ​រាងក្តៅបន្តិច​សឹម​ដាក់សាច់គោចូល​ បើបង​ប្អូន​ចង់អោយសាច់ឆ្អិន ៥០% (ភាសាអង់គ្លេសហៅថា Medium rare) ត្រូវចំអិនសាច់ម្ខាងៗ ៣ ទៅ ៤ នាទីតាមកម្រាស់សាច់ក្រាស់ រឺស្ដើង បន្ទាប់មក​ដាក់ប័រប្រៃ ខ្ទឹមសដំ Rosemary ចូល​ ហេីយដួស​ប័រស្រោច​ ទាំងសងខាង​សាច់​អោយ​បាន ​១ នាទី​ រួចដួសសាច់ទុកមួយអន្លើ (ចំនាំ: មិនត្រូវហាន់សាច់ភ្លាមៗទេ នោះនឹងហូរទឹកចេញពីសាច់អស់សាច់នឹងប្រែជារឹងខ្សោះអត់ឆ្ងាញ់ទេ បងប្អូនត្រូវទុកសាច់រយៈពេល ១០ នាទីសិនចាំហាន់)

៣.ដាក់ប៊រ័បន្តិចចូលខ្ទះទៀត ដាក់ខ្ទឹមសរចូល​ ដាក់ទំពាំងបារាំង​ ការ៉ុតចូល ១ នាទី​ ក្នុង​ខ្ទះដែលចៀន​សាច់ដដែល​ បន្ទាប់មក​ដាក់ផ្សិត​២នាទី​ រឺ​ យូរ​ជាង​តាម​បងប្អូន​ចូលចិត្តឆ្អិនខ្លំាងរឺឆ្អិនល្មម​

*របៀបធ្វើGravy sauce

១. ដាក់ម្សៅ gravy កូរជាមួយទឹកបន្តិចអោយរលាយសព្វល្អ

២. ដាក់កូនឆ្នាំងតូចមួយ លីងខ្ទឹមបារាំងអោយឆ្អិនបន្តិចរួចចាក់ទឹកម្សៅ gravy ចូល បន្ថែមអំបិល និងស្ករមួយចិប បើកភ្លើងល្មមកូរអោយខាប់បន្តិចជាការស្រេច។

ប្រភព៖ Davy Ngon

ហាង GrillHouse BBQ & Beer បញ្ចុះ៣០% ទៅលើសាច់អាំង បញ្ចុះ៥០% សម្រាប់ Cocktail

0

១ខែពេញ បញ្ចុះសាច់អាំង ៣០% បញ្ចុះ Cocktail ៥០% ពីហាង GrillHouse BBQ & Beer ដើមខែថ្មីថ្មោងផងមានគីឡូសាច់អាំងអត់? បញ្ចុះតម្លៃពិសេសច្រើនថ្ងៃណាស់ ចាំកាលទៀត។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ដូចដែលបងប្អូនមួយចំនួនប្រាកដជាបានស្គាល់ ហាង GrillHouse BBQ & Beer រួចមកហើយ ដោយហាង មានបម្រើជូន នៅប្រភេទសាច់អាំងទឹកកាពិជាច្រើនរសជាតិ គ្រឿងក្លែមគ្រប់មុខ ស្រាបៀរ ស្រាក្រហម ស្រាក្រឡុក ហើយសុទ្ធតែមានការបញ្ចុះតម្លៃពិសេស​ថែមទៀតផង ហើយថ្មីៗ ហាង GrillHouse BBQ & Beer បានបើកការបញ្ចុះតម្លៃបន្តទៀត ទៅលើប្រភេទសាច់អាំង បញ្ចុះ៣០% ទៅលើសាច់អាំង បញ្ចុះ៥០% សម្រាប់ Cocktail។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ចឹងសម្រាប់អ្នកដែលនិយមចូលចិត្តញ៊ាំសាច់អាំង ទឹកកាពិ ហើយចង់បាននៅការបញ្ចុះតម្លៃ កុំភ្លេចមកហាង GrillHouse BBQ & Beer ១ខែពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
លេខទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

មកពីស្រុកវិញហើយឬនៅ? គិតទៅរកញ៊ាំបាយវត្ត? ហើយនោះគឺ Frank Coffee !

0

តោះមានគីឡូបាយវត្តទេ? តែកុំច្រឡំណានោះគឺអាហារដ្ឋាន​ Frank Coffee ដែលស្ថិតក្នុងវត្តស្វាយពពែក្បែរអុីអន១ ដែលបើកបំរើជូននៅអាហារ ពេលព្រឹក ពេលថ្ងៃ និងរសៀល ដែលគ្រប់មុខម្ហូបភាគច្រើនគឺ ប្រើស្លឹកឈូកខ្ចប់ម្ហូបអាហារ ដើម្បីថែរក្សាបរិស្ថាន ហើយជាទូទៅបងប្អូនតែហៅឈ្មោះថា បាយវត្ត។

អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត

សម្រាប់អាហារដ្ឋាន​ Frank Coffee ឬបាយវត្តនេះ មានលក់មុខម្ហូបបែបស្រុកស្រែ មានបាយសាច់ជ្រូក បាយភ្លៅមាន់ ត្រីដុត ត្រីអាំង ត្រីចៀន កង្កែបអាំង បាយឆ្អឺងជំនី បាយត្រីងៀត សម្លបែបស្រុកស្រែ រួមជាមួយនិងកាហ្វេ ភេសជ្ជៈគ្រប់មុខ ធានាថាមិនខ្វះអ្វីញ៊ាំនោះទេ ។

អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត

ហើយសម្រាប់បងប្អូនដែលទើបតែមកពីស្រុកកំណើតវិញបន្ទាប់ពី ថ្ងៃឈប់សម្រាករួច នឹកឃ្លានបាយវត្ត ឬមុខម្ហូបបែបស្រុកស្រែ អាចមកសាកបាន គឺស្ថិតក្នុងវត្តស្វាយពពែ ក្បែរអុីអន១ គឺនៅថ្ងៃស្អែកនេះគាត់ចាប់ផ្តើមបើកលក់ជាធម្មតាវិញហើយ។

អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត

អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
ទីតាំង៖ស្ថិតក្នុងវត្តស្វាយពពែ ទល់មុខស្ថានទូតរុស្សី ក្បែរអុីអន១ ផ្លូវសុធារស
លេខទូរសព្ទ៖ 096 32 99 751 / 012 449 889
បើកចាប់ពីម៉ោង 6:30​ នាទីព្រឹក ដល់ម៉ោង 5 ល្ងាច

វីដេអូ៖


ចង់ញ៊ាំអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ ច្រើនមុខច្រើនជម្រើស តម្លៃសមរម្យកុំភ្លេចមកកាន់ ហាង ដឹងចិត្ត

0

ដល់ម៉ោងញ៊ាំអាហារថ្ងៃត្រង់ម្ដងៗអ្នកណាខ្លះ ធុញទ្រាន់រឿងពិបាករកកន្លែងញ៊ាំ ម៉ោះឈប់ខ្វល់រឿងនេះទៀតទៅ មកតាមAdmin មកហាង ដឹងចិត្ត មកមិនខុសបំណងទេ ព្រោះថាហាងមួយនេះធំទូលាយទាំងជាន់ក្រោម និងជាន់ខាងលើ។ ជាពិសេសគឺមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខដែលយើងអាចធ្វើការកុម្ម៉ង់បានតាមចំណូលចិត្ត រីឯតម្លៃក៏សមរម្យថែមទៀតផង។

ហាង ដឹងចិត្ត
ហាង ដឹងចិត្ត
ហាង ដឹងចិត្ត

ណ្ហើយ ចាំAdmin ប្រាប់ពីមុខម្ហូបដែលពេញនិយមប្រចាំហាងដែលភ្ញៀវទៅតែងតែហៅនោះគឺមានដូចជា ឆាស្ពៃជូពោះតាន់ ត្រីអណ្ដែងអាំងអំពិលខ្ចីបុក ត្រីផ្ទក់អាំងអន្លក់ស្វាយ និងទឹកគ្រឿងអន្លក់បន្លែធម្មជាតិ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតផងដែរ បើអោយអង្គុយរៀបរាប់គឺមិនអស់នោះទេ ចឹងមានតែមកញ៊ាំផ្ទាល់ដោយខ្លួនឯងទេណា។ ផ្ដាំហើយផ្ដាំទៀតណា សម្រាប់អ្នកដែលចូលចិត្តម្ហូបខ្មែរយើង ម្ហូបបែបស្រុកស្រែអីហ្នឹងមកទីនេះ ធានាថាមិនខកបំណងទេ ត្រៀមតែដាក់ម៉ាតឹងពោះទៅ។

ហាង ដឹងចិត្ត
ហាង ដឹងចិត្ត
ហាង ដឹងចិត្ត

តែប៉ុណ្ណេះដល់ម៉ោងបាយថ្ងៃត្រង់ ឌុបគ្នាមកហាង ដឹងចិត្ត វឺតៗមក ម្ហូបក៏ឆ្ងាញ់តម្លៃក៏សមរម្យញ៊ាំបានយ៉ាងរីករាយ។ ចំពោះទីតាំងគឺងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅផ្លូវ១២២ កែង២៥៧ ក្រោយមន្ទីពេទ្យកុមារជាតិ សម្រាប់ផែនទីចុចទីនេះ

ហាង ដឹងចិត្ត
ហាង ដឹងចិត្ត

ហាង ដឹងចិត្ត
លេខទូរសព្ទ៖ 089 778877 / 086 676 888
ទីតាំង៖ ផ្លូវ ១២២ កែង ២៥៧ ក្រោយពេទ្យកុមារជាតិ
ផែនទី៖ ចុចទីនេះ

វីដេអូ៖

មីឆារោងកុនអង្គរ លក់តាំងពីឆ្នាំ១៩៩៥ ភ្ញៀវចាស់ក្មេងចូលញ៊ាំមិនដែលចេះស្ងាត់ម៉េច

0

អ្នកណាមិនស្គាល់ អ្នកណាមិនល្បីមីឆារោងកុនអង្គរ អំពីរសជាតិដ៏ឆ្ងាញ់ ដែលលក់រាប់ឆ្នាំតជំនាន់ពីឪពុក តរហូតដល់កូនក៏រសជាតិនៅតែឆ្ងាញ់ដដែលមិនប្រែ ដែលអ្នកធ្លាប់ញ៊ាំតែងតែស្កាត់មកញ៊ាំមិនថាជិតមិនថាឆ្ងាយ។ ជាពិសេសម៉ូយខ្លះញ៊ាំតាំងពីក្រមុំ កម្ល៉ោះរហូតដល់មានកូនធំពេញវ័យទៀតហើយក៏នៅតែមកញ៊ាំ ណ្ហើយចង់ដឹងថារសជាតិពិសេសបែបណាទើបម៉ូយគាំទ្របែបនេះកុំភ្លេចមកសាកណា។

ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ

ហាង មីឆារោងកុនអង្គរ មានលក់របស់ច្រើនមុខដូចជាមីឆា បាយឆា គុយទាវឆា ស៊ុបខួរ ស៊ុបមានខ្មៅ កង់ជីន ហាហ្កាវ សៀចម៉ៃ។ សម្រាប់មីឆា បាយឆា គឺមានសាច់ច្រើនប្រភេទសម្រាប់ជ្រើសរើសផងដែរ។ ហើយបើតាមម្ចាស់ហាងខ្សឹបប្រាប់Admin គឺថាក្នុងមួយថ្ងៃមីឆាលក់ដាច់រហូតទៅហាង ៥០គីឡូទៅ ៦០គីឡូ បាយឆា ៥០កំប៉ុងទៅ ៦០កំប៉ុងឯណោះ លក់ដាច់ខ្លាំងបែបនេះក៏ដោយសារតែគ្រឿងផ្សំ គឺត្រូវបានផ្សំឡើងដោយម្ចាស់ហាងផ្ទាល់ដោយខ្លួនឯងតែម្ដងជាមួយរូបមន្តពិសេសប្រចាំគ្រួសារ។ អ្វីដែលពិសេសទៀតនោះ ចំពោះស៊ុបខួរសម្រាប់អ្នកដែលផ្ដាសាយ មានអារម្មណ៍តានតឹងអីបានហុតស៊ុបនេះក្ដៅៗ១ចានដឹងតែបែកញើសស្រួលខ្លួនហ្មង។

ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ

តោះ ស្គាល់កន្លែងឆ្ងាញ់ពិសេសបែបនេះហើយ ល្ងាចនេះនឹកឃ្លានអីបបួលគ្នាមកណា ធានាថាបានញ៊ាំម៉ាឆ្ងាញ់មាត់។ សម្រាប់ទីតាំង ហាង មីឆារោងកុនអង្គរ គឺស្ថិតនៅលើផ្លូវ២១៧ ម្ដុំផ្សារដឺហ្គោល នៅខាងស្ដាំដៃ និងចាប់បើកពីម៉ោង៥កន្លះល្ងាច រហូតដល់ម៉ោង ១យប់ កុំភ្លេចមកញ៊ាំទាំងអស់គ្នាណា៕

ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ

ហាង មីឆារោងកុនអង្គរ
លេខទូរសព្ទ៖ 010 78 78 00 / 071 787 80 08
ទីតាំង៖ ថិតនៅលើផ្លូវ២១៧ ម្ដុំផ្សារដឺហ្គោល នៅខាងស្ដាំដៃ
(ចាប់បើកពីម៉ោង៥កន្លះល្ងាច រហូតដល់ម៉ោង ១យប់)

វីដែអូ៖

របៀបញ៉ាំឲ្យស្រកអស់ ៦ គីឡូ ត្រឹម ៣ សប្តាហ៍ ចង់សាកអត់?

សម្រកទម្ងន់ជារឿងលំបាកមួយ តែបើយើងផ្តោតអារម្មណ៍លើវាបន្តិច អ្វីៗអាចនឹងទៅជាងាយស្រួលវិញ។ បើសិនជាចង់ទទួលបានលទ្ធផលល្អ គួរតែគ្រប់គ្រងរបបអាហារឲ្យបានល្អ និងហាត់ប្រាណ​ក្នុងពេលតែមួយ តែរឿងរៀបចំអាហារញ៉ាំ ជាបញ្ហាដ៏លំបាករបស់មនុស្សមួយចំនួន ដែលធ្វើឲ្យគ្នាយើងមួយចំនួនមិនអាចសម្រកទម្ងន់បានសម្រេច។

ឥឡូវមកដឹងពីរបបអាហារដែលត្រូវញ៉ាំប្រចាំថ្ងៃក្នុងមួយសប្តាហ៍ទាំងអស់គ្នា៖

ថ្ងៃទី១

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ទឹកដោះគោស្រស់គ្មានជាតិស្ករ ១ កែវ។

អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ប្រូខូលី ៤០ ក្រាម។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង​ ដំឡូងជ្វា ១ ដុំ។

Blackened Chicken and Avocado Salad Recipe – Blackened Chicken ...

ថ្ងៃទី២

អាហារពេលព្រឹក៖ នំប៉័ងធ្វើពី Riceberry ២​ ដុំ (២០០ ក្រាម) ដំឡូងជ្វា ១ ដុំ និង ប៉ោម ១ ផ្លែ។

អាហារថ្ងៃត្រង់៖ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ចេក ១ ផ្លែ និង សាឡាដបន្លែបៃតង។

ថ្ងៃទី៣

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ដំឡូងជ្វា ២ ដុំ និងទឹកដោះគោស្រស់គ្មានជាតិស្ករ ១ កែវ។

អាហារថ្ងៃត្រង់៖ បាយអង្ករសម្រូប ១ កូនចាន ទឹកស៊ុបមីសូ និង គីមឈី។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង​ ចេក ១ ផ្លែ។

How to Cook Brown Rice in the Microwave • Steamy Kitchen Recipes ...

ថ្ងៃទី៣

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ប៉ោម ១ ផ្លែ និង ទឹកដោះគោ Low-fat ១ កែវ។

អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង ដំឡូងជ្វា ២ ដុំ។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង​ប៉េងប៉ោះតូចៗ ១០ ផ្លែ។

Buffalo Fresh Milk at Rs 70/litre | Malad East | Mumbai| ID ...

ថ្ងៃទី៥

អាហារពេលព្រឹក៖ បាយអង្ករសម្រូប ១ កូនចាន ស៊ុបសារាយសមុទ្រ ១ កូនចាន និង គីមឈី។

អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ២ ដុំ (២០០ ក្រាម) និង សាឡាដបន្លែបៃតង ។

អាហារពេលល្ងាច៖ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។

ថ្ងៃទី៦

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) ចេក ២ ផ្លែ ប្រូខូលី ៤០ ក្រាម។

អាហារថ្ងៃត្រង់៖ បាយអង្ករសម្រូប ១ កូនចាន សណ្តែកបណ្តុះ ៤០ ក្រាម និង គីមឈី ។

អាហារពេលល្ងាច៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ ក្រាម) និង បន្លែសាឡាដ។

ថ្ងៃទី៧

អាហារពេលព្រឹក៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ក្រាម) ប្រូខូលី ៤០ ក្រាម និង ប៉ោម ១ ផ្លែ។

អាហារថ្ងៃត្រង់៖ សាច់ទ្រូងមាន់ ១ ដុំ (១០០ក្រាម) សាឡាដបន្លែបៃតង និង ដំឡូងជ្វា ២ ដុំ ។

អាហារពេលល្ងាច៖ ផឹកទឹកឲ្យបានច្រើន ពងទាស្ងោរ សាឡាដសាច់ទ្រូងមាន់ និង ដំឡូងជ្វា ១ ដុំ។

បន្តញ៉ាំបែបនេះវិលជុំឲ្យគ្រប់ចំនួន ៣ សប្តាហ៍ យើងនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត តែកុំភ្លេចហាត់ប្រាណតិចៗបន្ថែម និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផង។

បុកល្ហុងលាក់ខ្លួន ពិបាករកតែពិសេសបានទៅដល់ម្ដងច្បាស់ជាចាប់ចិត្តចង់ទៅម្ដងទៀត?

0

បុកល្ហុងលាក់ខ្លួន មានអ្នកខ្លះក៏ស្គាល់ អ្នកខ្លះក៏មិនទាន់បានស្គាល់ដែរព្រោះថាហាងមួយនេះប្លែកពីហាងដ៏ទៃដោយសារតែតូបនៅខាងមុខតូចទេដែលមិនសូវមានអ្នកចាប់អារម្មណ៍ តែដល់ពេលចូលទៅខាងក្នុងទីតាំងធំទូលាយ បរិយាកាសល្អ អាចអង្គុយញ៊ាំបានយ៉ាងរីករាយជាមួយមិត្តភក្តិ ក្រុមការងារ និងសំណព្វចិត្តរបស់អ្នកម៉ាអ៊ែម។

ហាង បុកល្ហុងលាក់ខ្លួន
ហាង បុកល្ហុងលាក់ខ្លួន
ហាង បុកល្ហុងលាក់ខ្លួន

ម៉ោះៗ សម្រាប់អ្នកដែលនិយមចូលចិត្តញ៊ាំបុកល្ហុង Admin គិតថាមកទីនេះគឺពិតជាមិនខកបំណងនោះទេ ព្រោះថាចុងភៅនៅទីនេះមានបទពិសោធន៍យូរឆ្នាំហើយ រសជាតិបុកល្ហុងដែលចេញមកគឺឆ្ងាញ់ៗណាស់ ជាពិសេសយើងអាចកុម្ម៉ង់បានតាមចំណូលចិត្តថែមទៀតផង។ អ្នកដែលចូលចិត្តហិរតិច ហិរខ្លាំងគេបុកជូនមួយកំប្លេរ ហើយក្រៅពីបុកល្ហុងនេះហាងក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដូចជា៖ បុកមី បុកក្ដាម បុកកំពឹសឆៅ បុកពោត ស្លាបមាន់អាំង ជើងមាន់អាំង ខ្យងអប់ លៀសឆាអំបិលម្ទេស ក្ដាមឆា សាច់ជ្រូកអាំងបាយដំណើប នំបញ្ចុក និងបុកល្ហុងច្រើនរសជាតិ ច្រើនប្រភេទទៀត។

ហាង បុកល្ហុងលាក់ខ្លួន
ហាង បុកល្ហុងលាក់ខ្លួន
ហាង បុកល្ហុងលាក់ខ្លួន

ណ្ហើយចង់ដឹងថាម្ហូបគ្រប់មុខ បុកល្ហុងឆ្ងាញ់ពិសេសខ្លាំងប៉ុណ្ណា ទីតាំងពិសេសបែបម៉េចមានសាកដោយខ្លួនឯងទេ កុំអោយថាAdmin ចេះតែនិយាយណា។ សម្រាប់ទីតាំងគឺស្ថិតនៅជិតវត្តទួលទំពូង ផ្លូវ៣៩៦ សម្រាប់ផែនទី ចុចទីនេះ

ហាង បុកល្ហុងលាក់ខ្លួន
ហាង បុកល្ហុងលាក់ខ្លួន
ហាង បុកល្ហុងលាក់ខ្លួន

ហាង បុកល្ហុងលាក់ខ្លួន
លេខទូរសព្ទ៖ 010 668 669
ទីតាំង៖ សម្រាប់ទីតាំងគឺស្ថិតនៅជិតវត្តទួលទំពូង ផ្លូវ៣៩៦
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង៣រសៀល ដល់ម៉ោង៩យប់)

វីដេអូ៖​

ទំនងហ៎ា នំប័ុងសាច់គោអាំង ភូមិចំរើនផល បានមកដល់ដឹងតែឆ្ងាញ់មាត់ហ្មង

0

រសៀលហើយ ពេលនេះក្រពះចាប់ផ្ដើមឃ្លានទៀតហើយ បែបនេះមានតែរកអាហារសម្រន់អាំងឈ្ងុយៗ មានកោះមាន់ ថ្លើមមាន់ គូទមាន់ ស្លាបមាន់ សាច់គោអាំង ញ៊ាំជាមួយនំប័ុងអាំងដាក់ប័រក្តៅៗស្រួយ ជ្រក់ហិរៗ។ ណ្ហើយរៀបរាប់ច្រើនពេកហើយ កុំអោយពោះកូរខ្លាំងពេក តោះមកញ៊ាំអ្វីដែលរៀបរាប់ខាងលើនៅ ហាងសាច់គោអាំងភូមិចំរើនផល ទាំងអស់គ្នាព្រោះថាកន្លែងឆ្ងាញ់ក៏ឆ្ងាញ់ តម្លៃក៏ធូរថ្លៃថែមទៀត។

ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល

ហាង នំប័ុងសាច់អាំងភូមិចំរើនផល លក់ជាង១០ឆ្នាំមកហើយគិតរហូតមកដល់ពេលនេះ និងទទួលបានការគាំទ្រខ្លាំងព្រោះនំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ ហើយម្ចាស់ហាងក៏រួសរាយរាក់ទាក់ទៀតផង ដែលធ្វើអោយអតិថិជនរបស់គាត់មកញ៊ាំពេញៗហាង និងមានអ្នកឈរចាំកម្មង់ទិញយកទៅផ្ទះ​មិនចេះស្ងាត់ម៉េច។ ក្នុងមួយថ្ងៃគាត់លក់អស់សាច់ជាង ២០គីឡូ រីឯនំប័ុងគាត់លក់អស់ជាង២០០ដើមឯណោះមិនដែលសល់ទេ។

ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល

សម្រាប់អ្នកដែលមិនទាន់បានមកភ្លក្ស កុំភ្លេចបបួលគ្នាមកណា ព្រោះថាក្រៅពីសាច់គោអាំងនំប៉័ង ក៏មានកោះ ថ្លើម ស្លាបមាន់ គូទមាន់អាំងដ៏ឈ្ងុយឆ្ងាញ់។ ល្ងាចឡើង ឌុបគ្នាមកទីនេះច្បាស់ជាមិនខកបំណងទេព្រោះថាឆ្ងាញ់ តម្លៃក៏ធូរថ្លៃចឹងអី មិនងាយមានទេណា៕

ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល

ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរសព្ទ៖ 012 34 78 26
ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA

វីដេអូ៖

ភីកឃី មូយ៉ាងស៊ុបសាច់អាំងបែបថៃ ដ៏ល្បីបើកសាខាថ្មីនៅក្រុងតាខ្មៅ

0

អីយ៉ាស តែប៉ុណ្ណេះងាយស្រួលហ្មងសម្រាប់អ្នកដែលនៅក្រុងតាខ្មៅ នឹកឃ្លានស៊ុបសាច់អាំងបែបថៃ លែងលំបាកទៅណាឆ្ងាយទៀតហើយមកត្រឹមតែហាង ភីកឃី មូយ៉ាង(សាខាទី៤) នៅផ្លូវ២១០ ជិតសាលាចិនហេងតុងអាចញ៊ាំបានម៉ាឆ្ងាញ់មាត់។ តោះៗ នៅចាំអីទៀតរបស់ឆ្ងាញ់មកដល់ហើយតើ ល្ងាចនេះណាត់គ្នាមកសាកមកណាហុតស៊ុបក្ដៅៗ ញ៊ាំសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ក្ដីសុខម្ល៉េះទេ។

ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"

ភីកឃី មូយ៉ាងស៊ុបសាច់អាំងបែបថៃ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេណា តម្លៃក៏សមរម្យថែមទៀតផង ដោយស៊ុបសាច់អាំងឈុតធំតម្លៃត្រឹមតែ ៤០០០០រៀល ឈុតតូចតម្លៃ ១៥០០០រៀល និងសាច់ថែម ១ចាន ៥០០០រៀល បន្លែថែម ១ចាន ២០០០រៀលតែប៉ុណ្ណោះ។ អ្វីដែលពិសេសថែមទៀតនោះទឹកស៊ុបគឺប្រើគ្រឿងផ្សំពិសេសមិនមានប្រើប្រាស់ប៊ីចេង គិតគូដល់សុខភាពអតិថិជនជាចំបង។ សម្រាប់បរិយាកាសក្នុងហាងក៏ធំទូលាយ ដែលលោកអ្នកអាចមករៀបចំកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗបានម៉ាអ៊ែមថែមទៀតផង។

ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"

កុំភ្លេចណា អ្នកជុំវិញក្រុងតាខ្មៅ ឃ្លានចង់ញ៊ាំជិះវឺតៗមកណា ងាយណាមានទៅស៊ុបសាច់អាំងឆ្ងាញ់ហើយតម្លៃធូរថ្លៃបែបនេះ ញ៊ាំបានម៉ាឆ្ងាញ់ម៉ាតឹងពោះអស់លុយម៉ាញិបហ្នឹង សម្រាប់អ្នកដែលចង់កុម្ម៉ងក៏មានការដឹកជញ្ជូនជូនក្នុងក្រុងតាខ្មៅផងដែរ៕ (ហាងចាប់បើកពីម៉ោង ៣រសៀល រហូតដល់ម៉ោង១០យប់)

ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"
ភីកឃី មូយ៉ាង៤ "ក្រុងតាខ្មៅ"

ហាង ភីកឃី មូយ៉ាង(សាខាទី៤)
លេខទូរសព្ទ៖ 092 / 010 79 15 75
ទីតាំង៖ ស្ថិតនៅលើផ្លូវ 210 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ផ្លូវសាលាចិនហេងតុង)
ផែនទី៖ ចុចទីនេះ

វីដេអូ៖