ចុងខែកាបូបលុយស្គមហើយ បាយផ្ទះជាជម្រើសល្អ ជាមួយមុខម្ហូបប៉ុន្មានមុខខាងក្រោមនេះ

0

មួយរយៈនេះសេដ្ឋកិច្ចយ៉ាងណាហើយ បន្ទាប់ពីបានឈប់សម្រាកជាច្រើនថ្ងៃ អ្នកខ្លះបានដើរលេងជាច្រើនខេត្តក្រុង​ កាបូបលុយក៏រាងស្គមណាស់ហើយមើលទៅ បែបនេះគួរណាស់តែសារេបាយផ្ទះវិញម្ដងដើម្បីកាត់បន្ថយការចំណាយ និងបានញ៊ាំជុំគ្រួសារផង។ តោះៗ មកមើលមុខម្ហូបប៉ុន្មានមុខនៅខាងក្រោមនេះ ពេញចិត្តមួយណាធ្វើញ៊ាំមួយហ្នឹងបានណា៖

មុខម្ហូទី១៖ ពងមាន់អូម៉ាឡែត

? របៀបធ្វើ៖ ចុចទីនេះ

មុខម្ហូទី២៖ ស៊ុបម្ទេសខៀវ

? របៀបធ្វើ៖ ចុចទីនេះ

ស៊ុបម្ទេសខៀវ
ស៊ុបម្ទេសខៀវ
ស៊ុបម្ទេសខៀវ

មុខម្ហូបទី៣៖ ប្រហុករំលីងក្រសាំង

? របៀបធ្វើ៖ ចុចទីនេះ

ប្រហុករំលីងក្រសាំង
ប្រហុករំលីងក្រសាំង
ប្រហុករំលីងក្រសាំង

មុខម្ហូបទី៤៖ ស៊ុបស៊ូគី

? របៀបធ្វើ៖ ចុចទីនេះ

ស៊ុបស៊ូគី
ស៊ុបស៊ូគី
ស៊ុបស៊ូគី

មុខម្ហូបទី៥៖ សម្លការីខៀវសាច់មាន់

? របៀបធ្វើ៖ ចុចទីនេះ

សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់

មុខម្ហូបទី៦៖ ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ

? របៀបធ្វើ៖ ចុចទីនេះ

ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ

ជួយគាំទ្រផង កូនប្រុសស្រីលោកតាមីឆាប័ណ្ណធានាបំពេញបំណង​ប្រាថ្នា​ឪពុកគាត់ហើយ

0

គ្រាន់តែលឺថាមីឆាប័ណ្ណធានា គ្រប់គ្នាដែលជាម៉ូយធ្លាប់ញ៊ាំពីមុនមកច្បាស់ជានឹកដល់លោកតាណាស់ហើយ ទោះបីជាពេលនេះលោកតាលាចាកលោកក៏ពិតមែនប៉ុន្តែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីឆាស្នាដៃលោកតា គឺគ្រប់គ្នានៅចងចាំជានិច្ច។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះ កូនប្រុសស្រីរបស់លោកតាមីឆាប័ណ្ណធានា បានបើកហាងហើយដែជាបំណងប្រាថ្នារបស់លោកតាដោយបានដាក់ឈ្មោះថា ហាង រីណាមីឆាប័ណ្ណធានា

តែប៉ុណ្ណេះលែងលំបាកដូចមុនហើយ ព្រោះថាពេលនេះយើងអាចទៅអង្គុយញ៊ាំនៅហាងបានយ៉ាងស្រួល ខុសពីមុនពេលដែលចង់ញ៊ាំត្រូវឈរចាំហាលថ្ងៃហាលខ្យល់ទម្រាំតែបានញ៊ាំ។ ហាង រីណាមីឆាប័ណ្ណធានា មានប្រភេទមី៣ប្រភេទសម្រាប់អតិថិជននោះគឺ៖ មីកញ្ចប់ធម្មតា មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយ​មិនឈឺកមិនក្ដៅខ្លួន គ្មាន​សារធាតុ​រក្សា​ទុក​បានយូ គ្មានសារជាតិ​ខ្លាញ់​ ដែលញ៊ាំហើយមិនធ្វើអោយធាត់ មិនលាយពណ៌ មិនប្រើសារធាតុធ្វើអោយសរសៃមីស្វិត មានអនាម័យខ្ពស់ រសជាតិឆ្ងាញ់។

បែបនេះម៉ូយៗដែលធ្លាប់ញ៊ាំពីមុន កុំភ្លេចមកជួយគាំទ្រទាំងអស់គ្នាណា។ សម្រាប់ទីតាំងហាងដែលទើបតែបើកដំណើរការនេះងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅ​ផ្លូវ​360 ឈៀងសាលាប៑ែលធី សង្កាត់បឹងកេងកង៣ ផែនទី(ចុចទីនេះ)៕

ហាង រីណាមីឆាប័ណ្ណធានា
លេខទូរសព្ទ៖ 070 93 66 83 ​/ 099 35 56 64​ / 088 32 90 930
ទីតាំង៖​ ស្ថិតនៅ​ផ្លូវ​360 ឈៀងសាលាប៑ែលធី សង្កាត់បឹងកេងកង៣
ផែនទី៖ ចុចទីនេះ

ដើរលេងឆ្អែតនៅ? បើថានៅ ណាត់គ្នាឡើងទៅគយគន់សម្រស់ស្រុកបន្ទាយស្រី ញ៊ាំអីឆ្ងាញ់ៗតាមភូមិព្រះដាក់ និងថតរូបស្អាតៗថែមទៀត

ថ្មីៗនេះអ្នកណាមិនល្បី មិននិយាយពីសម្រស់ស្រុកបន្ទាយស្រី ដែលបានបង្អួតពីភាពស្រស់ស្អាតរបស់ខ្លួន ធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ ជាពិសេសនៅពេលដែរបានមកឃើញផ្ទាល់ភ្នែកហើយគឺថាទប់អារម្មណ៍មិនសរសើរមិនបានតែម្ដង។ អ្នកដែលបានទៅលេងសៀមរាបប៉ុន្មានថ្ងៃមុន អ្នកណាខ្លះបានទៅឆ្លៀតពេលដល់ស្រុកមួយនេះ ចំពោះអ្នកដែលមិនទាន់បានទៅច្បាស់ជាស្ដាយក្រោយជាក់ជាមិនពេលបានឃើញរូបដ៏ស្រស់ស្អាតនៃស្រុកមួយនេះ។

សម្រស់ស្រុកបន្ទាយស្រី
រូបភាព៖ លោក ឃឹម ហ្វីណង់ – Khim Finan
សម្រស់ស្រុកបន្ទាយស្រី
រូបភាព៖ លោក ឃឹម ហ្វីណង់ – Khim Finan
សម្រស់ស្រុកបន្ទាយស្រី
រូបភាព៖ លោក ឃឹម ហ្វីណង់ – Khim Finan

តាមផ្លូវក្នុងភូមិព្រះដាក់ក្នុងស្រុកបន្ទាយស្រី គឺរលោងស្អាតងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត មិនថាឡាន ម៉ូតូ រឺកង់នោះទេ រីឯផ្ទះបងប្អូនប្រជាពលរដ្ឋមានការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់មានរបៀបរៀបរយ គ្មានសម្រាម មានដាំផ្កាលម្អរតាមមុខផ្ទះ មានការដាក់តាំងលក់របស់របរប្រើប្រាស់ និងរបស់ញ៊ាំឆ្ងាញ់ៗជាច្រើនស្ទើរតែគ្រប់ផ្ទះដែលគួរជាទីចាប់អារម្មណ៍។ អ្វីដែលពិសេស គឺផ្ទះមួយង្គោលភ្លើងបំភ្លឺផ្លូវមួយ និងមានធុងសម្រាមមួយដោយភ្ជាប់ជាមួយពាក្យស្លោកដ៏មានអត្ថន័យ «ស្រលាញ់បន្ទាយស្រី កុំអោយសម្រាមធ្លាក់ដល់ដី» ដែលធ្វើអោយប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យស្អាត បោសសម្អាតមិនអោយមានសម្រាមពាសវាលពាសកាល។

សម្រស់ស្រុកបន្ទាយស្រី
រូបភាព៖ លោក ឃឹម ហ្វីណង់ – Khim Finan
សម្រស់ស្រុកបន្ទាយស្រី
រូបភាព៖ លោក ឃឹម ហ្វីណង់ – Khim Finan
សម្រស់ស្រុកបន្ទាយស្រី

ណ្ហើយ នៅមានអ្វីៗដែលល្អៗពិសេសៗច្រើនទៀតណាស់រៀបរាប់មិនអស់ទេ ទុកអោយអ្នកទាំងអស់គ្នាឡើងមកមើលជាក់ស្ដែងដោយខ្លួនឯងវិញ​ Admin ថាស្អាតគឺស្អាតហើយមកមិនខុសបំណងទេ ថតរូបក៏ស្អាតដូចក្នុងគំនូរចឹង។ កុំរំលងណា ហើយបើបានមកដល់ហើយណាកុំភ្លេចជួយទិញម្ហូប និងរបស់របរប្រើប្រាស់ដែលធ្វើដោយអ្នកភូមិផងណា ព្រោះជាផ្នែកមួយជួយដល់សេដ្ឋកិច្ចក្នុងស្រុក៕

សម្រស់ស្រុកបន្ទាយស្រី
សម្រស់ស្រុកបន្ទាយស្រី
សម្រស់ស្រុកបន្ទាយស្រី
សម្រស់ស្រុកបន្ទាយស្រី
សម្រស់ស្រុកបន្ទាយស្រី
សម្រស់ស្រុកបន្ទាយស្រី
សម្រស់ស្រុកបន្ទាយស្រី
រូបភាព៖ លោក ឃឹម ហ្វីណង់ – Khim Finan
សម្រស់ស្រុកបន្ទាយស្រី
រូបភាព៖ លោក ឃឹម ហ្វីណង់ – Khim Finan
សម្រស់ស្រុកបន្ទាយស្រី
រូបភាព៖ លោក ឃឹម ហ្វីណង់ – Khim Finan

ទើបមកពីខេត្តវិញ បែបមិនទាន់អស់អាល័យម្ហូបបែបស្រុកស្រែទេមើលទៅ នឹកឃ្លានចង់ញ៊ាំអាចមកប៉ុន្មានហាងនេះបាន?

0

ថ្ងៃនេះម្នាក់ៗត្រឡប់ចូលក្រុង ចូលធ្វើការវិញហើយ តែប្រហែលជាមានអារម្មណ៍មិនទាន់អស់អាល័យជាមួយថ្ងៃឈប់សម្រាកដែលបានទៅដើរលេងតាមខេត្តញ៊ាំម្ហូប​ឆ្ងាញ់ៗតាមតំបន់នោះទេមើលទៅ។ មិនជាបញ្ហាទេណា ប្រសិនបើថាចង់ញ៊ាំម្ហូបបែបស្រុកស្រែដែលនៅក្នុងក្រុងភ្នំពេញយើង ចាំAdmin នាំអោយស្គាល់កន្លែងឆ្ងាញ់ៗ និងមានច្រើនមុខច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នា គឺមានប៉ុន្មានហាងនៅខាងក្រោមនេះទៅញ៊ាំនៅកន្លែងមួយណាក៏បាន?៖

ហាង ដឹងចិត្ត

ណ្ហើយ ចាំAdmin ប្រាប់ពីមុខម្ហូបដែលពេញនិយមប្រចាំ ហាង ដឹងចិត្ត ដែលភ្ញៀវទៅតែងតែហៅនោះគឺមានដូចជា ឆាស្ពៃជូពោះតាន់ ត្រីអណ្ដែងអាំងអំពិលខ្ចីបុក ត្រីផ្ទក់អាំងអន្លក់ស្វាយ និងទឹកគ្រឿងអន្លក់បន្លែធម្មជាតិ ហើយក្រៅពីនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតផងដែរ បើអោយអង្គុយរៀបរាប់គឺមិនអស់នោះទេ ចឹងមានតែមកញ៊ាំផ្ទាល់ដោយខ្លួនឯងទេណា។ ផ្ដាំហើយផ្ដាំទៀតណា សម្រាប់អ្នកដែលចូលចិត្តម្ហូបខ្មែរយើង ម្ហូបបែបស្រុកស្រែអីហ្នឹងមកទីនេះ ធានាថាមិនខកបំណងទេ ត្រៀមតែដាក់ម៉ាតឹងពោះទៅ។

ហាង ដឹងចិត្ត
ហាង ដឹងចិត្ត
ហាង ដឹងចិត្ត
ហាង ដឹងចិត្ត
ហាង ដឹងចិត្ត

ហាង ដឹងចិត្ត
លេខទូរសព្ទ៖ 089 778877 / 086 676 888ទីតាំង៖ ផ្លូវ ១២២ កែង ២៥៧ ក្រោយពេទ្យកុមារជាតិ
ផែនទី៖ ចុចទីនេះ

អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត

អាហារដ្ឋាន​ Frank Coffee ឬបាយវត្តនេះ មានលក់មុខម្ហូបបែបស្រុកស្រែ មានបាយសាច់ជ្រូក បាយភ្លៅមាន់ ត្រីដុត ត្រីអាំង ត្រីចៀន កង្កែបអាំង បាយឆ្អឺងជំនី បាយត្រីងៀត សម្លបែបស្រុកស្រែ រួមជាមួយនិងកាហ្វេ ភេសជ្ជៈគ្រប់មុខ ធានាថាមិនខ្វះអ្វីញ៊ាំនោះទេ។

អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត

អាហារដ្ឋាន​ Frank Coffee ឬបាយវត្ត
ទីតាំង៖ស្ថិតក្នុងវត្តស្វាយពពែ ទល់មុខស្ថានទូតរុស្សី ក្បែរអុីអន១ ផ្លូវសុធារស
លេខទូរសព្ទ៖ 096 32 99 751 / 012 449 889
បើកចាប់ពីម៉ោង 6:30​ នាទីព្រឹក ដល់ម៉ោង 5 ល្ងាច

ហាង ផ្ទះបាយមង្គល

ហាង ផ្ទះបាយមង្គល បើកបម្រើជូនលោកអ្នករៀងរាល់ថ្ងៃ ដែលប្រមូលផ្តុំទៅដោយទឹកគ្រឿងបន្លែអន្លក់ធម្មជាតិៗ និងម្ហូបខ្មែរឆ្ងាញ់ៗ បែបជនបទស្រុកស្រែជាច្រើនមុខ។បន្ថែមពីនេះហាងក៏មានប្រភេទអាហារសម្រន់សម្រាប់ថ្ងៃរសៀលមានដូចជា៖ នំបញ្ចុកសម្លរខ្មែរ សម្លរការី បុកល្ហុង ស្លាបមាន់អាំង ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។

ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល
ហាង ផ្ទះបាយមង្គល

ហាង ផ្ទះបាយមង្គល
លេខ​ទូរសព្ទ​ 096 533 7976 / 010 296 568 / 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ 94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី សាខាទី7)

ហាង Meal Caption

និយាយពីមុខម្ហូបក្នុងហាងវិញមានសុទ្ធតែម្ហូបដែលគ្រប់គ្នាចូលចិត្ត មានដូចជា៖ ត្រីរ៉ស់អាំង ជ្រក់ស្វាយ/ក្ដិបអំពិលបុក ត្រីអណ្ដែងអាំង ជ្រក់ស្វាយ/ក្ដិបអំពិលបុក សម្លរម្ជូរខ្ទិះ សម្លរម្ជូរគ្រឿងសាច់គោ បុកអំព្រឹកអ្នកបាត់ដំបង សម្លរការី អាម៉ុក រួមជាមួយម្ហូបកម្មង់ជាច្រើនមុខផ្សេងទៀត អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។

ហាង Meal Caption
ហាង Meal Caption
ហាង Meal Caption
ហាង Meal Caption

ហាង Meal Caption
លេខទូរសព្ទ៖ 069 677 053 / 012 677 053
ទីតាំង៖ នៅផ្លូវ95 កែងផ្លូវ ៣៧៦ ផ្ទះលេខ 56AEO ក្រោយស្តុបបូកគោ ខាងត្បូងចរណៃលក់គ្រឿងសមុទ្រ ប្រហែល ១០០ ម៉ែត្រ ផែនទី ចុចទីនេះ

ភោជនីយដ្ឋាន តារា

មុខម្ហូបឆ្ងាញ់ៗប្រចាំភោជនីយដ្ឋាន តារា មានដូចជា ទឹកគ្រឿង សម្លរកកូរ ភ្លាត្រី ឆាត្រួយល្ពៅពងទាប្រៃ មាន់ដុត និងមុខម្ហូបផ្សេងៗជាច្រើនមុខទៀត។ 

ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា

ភោជនីយដ្ឋាន តារា
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)
លេខទូរសព្ទ៖ 097 29 29 290 / 012 562 368 Facebook Page :
Dara Restaurant – borey keyla

ភោជនីយដ្ឋានបាយ័ន

អ្នកប្រាកដជាពេញចិត្តនៅរសជាតិមុខម្ហូបខ្មែរដ៏ឆ្ងាញ់ពិសា មានច្រើនសម្បូរបែប មានគ្រប់មុខ​ គ្រប់ជម្រើស ប្រកបដោយអនាម័យ សេវាកម្មយ៉ាងកក់ក្តៅ និងមានផាសុកភាព ដែលបម្រើជូនដោយភោជនីយដ្ឋាន បាយ័នផ្ទាល់តែម្តង។

ភោជនីយដ្ឋានបាយ័ន
ភោជនីយដ្ឋានបាយ័ន
ភោជនីយដ្ឋានបាយ័ន
ភោជនីយដ្ឋានបាយ័ន
ភោជនីយដ្ឋានបាយ័ន

ភោជនីយដ្ឋានបាយ័ន
សាខាទី១ ផ្លូវជាតិលេខ១ (ជិតបុរីប៉េងហួតបឹងស្នោ) សង្កាត់និរោទ៏ ខណ្ឌ័ច្បារអំពៅ
Tel : 017 97 97 67 060 97 97 67 096 9 97 97 67
សាខាទី២ ផ្លូវ 598 ( ផ្លូវឯកឧត្តមជាសុផារ៉ា )ទល់មុខស្នងការក្រុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ
Tel : 076 7 97 97 67 096 7 97 97 67
បើកចាប់ពីម៉ោង៦ ព្រឹក ដល់ម៉ោង ៤ល្ងាច

ភ្លៀងហើយត្រជាក់ៗ បើបានបបរលតឆ្អឹងជំនីញ៉ាំនៅផ្ទះក្តៅៗ ដឹងឆ្ងាញ់ម៉េចទៅ!

0

មិនទៅណាឆ្ងាយពីវិជ្ជាមេផ្ទះទេ ជាពិសេសថ្ងៃនេះមានបញ្ហាជូនពីរបៀបធ្វើបបរលតឆ្អឹងជំនីជ្រូកឆ្ងាញ់ពិសេស មកចែករំលែកដល់ប្រិយមិត្ត បានធ្វើញ៉ាំទាំងអស់គ្នា។ ភ្លៀងហើយត្រជាក់ៗអ៊ីចឹង បើខ្ជិល ឬមិនដឹងធ្វើញ៉ាំបាន សាកមកពីបបរលតនេះញ៉ាំវិញមើល ហ៊ុតជុំគ្នា ដឹងតែឆ្ងាញ់បែកញើសជោគហ្មង។

គ្រឿងផ្សំ៖

  • ឆ្អឹងជំនីជ្រូក ១ គីឡូ
  • ប្រហិតសាច់គោ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • ស្ករស ១ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ការ៉ុត ២ មើម កាត់ដុំៗ
  • ឆៃប៉ូវ ៤ ទៅ ៥ដុំតូចៗ
  • ហៃប៊ី យាហុឺ
  • លត កន្លះគីឡូ
  • សណ្តែកបណ្តុះ ខ្ទឹមបំពង ក្រូចឆ្មា ជីវ៉ាន់ស៊ុយ
  • ម្ទេស (តាមចំណូលចិត្ត)

វិធីធ្វើ៖

១. ដំបូង​យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ​ ដាក់​ឆ្អឹងជំនីជ្រូក​ចូល​ទុក​ឲ្យ​ពុះ​ម្តង​ទៀត (ដួសពពុះ​ អណ្តែត​មក​លើ​ចេញ) រួចដាក់ឆៃប៉ូវ ការ៉ុត ហៃប៊ីយាយ និងយាហុឺចូល

២. យកទឹក​ត្រី អំបិល​ ស្ករស ​ដាក់​ចូល​កូរ​វា​បន្តិច​ រំងាស់​ទាល់តែឆ្អឹងជំនីជ្រូករៀងផុយ រួចដាក់ប្រ​ហិតសាច់គោចូល​គ្រប​វា​ទុក​ប្រហែល​ជា​ ១០ ​នាទី​ បន្ទាប់មកដាក់លតចូល ពុះហើយអាច​យក​មក​ផ្សំជា​មួយ​គ្រឿង​ខាង​ក្រៅ​ញាំ​បាន​ហើយភ្លក្សមេីល​តាម​ចំណង់ចំនូល​ចិត្ត​

៣. យក​ចាន​មក​ផ្សំ​គ្រឿង​​ដំបូងដាក់ សណ្តែក​បណ្តុះ រួចដួសបបរលតដាក់ពីលើ រោយជី និង​ខ្ទឹម​បំពង ម្ទេស ក្រូចឆ្មារជា​ការ​ស្រេច ញ៉ាំក្តៅៗបានឆ្ងាញ់។

ប្រភព៖ Davy Ngon

៤ កន្លែងកៀកៗក្រុង ទេសភាពស្អាត ខ្យល់បរិសុទ្ធស័ក្តិសមបំផុតសម្រាប់អ្នកមិនទាន់បានដើរលេង

ឈប់ជិត ១០ ថ្ងៃ បានទៅណាខ្លះ? ចង់ទៅដើរលេងតាមខេត្តដែរ តែខ្លាចឡាន ម៉ូតូច្រើន មានមនុស្សច្រើនពេក ព្រោះកូវីដមិនទាន់ចប់ស្រួលបួលទេ ហើយក៏សម្រេចថាដេកផ្ទះស្អាត។ បើមិនទាន់បានទៅណា អាចទៅលំហែខួរក្បាល ៤ កន្លែងនេះនៅកៀកៗក្រុងទេ ជិះមួយខ្វាចដល់ហើយ សម្បូរម្ហូបញ៉ាំ ហើយមានកន្លែងកម្សាន្តច្រើនទៀត តោះបបួលអ្នកដេកផ្ទះទៅទាំងអស់គ្នា។

Amarak Farm កសិដ្ឋាន អមរៈ

មិនថាថ្ងៃឈប់សម្រាក រឺថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសនៅកន្លែងដែលស្អាតៗលក្ខណៈបែបធម្មជាតិចាប់ពីពេលនេះមិនចាំបាច់ចុះទៅតាមខេត្តនោះទេ ដើរតែជាយៗក្រុងយកទៅណាមិនអស់ ជាពិសេសមកត្រឹម កសិដ្ឋាន អមរៈ គឺមានសេវាកម្មមួយកំប្លេដូចជាទីតាំង BBQ and picnic ?, ហាងកាហ្វេ Coffee and Resturant ☕️, អាគារ និង បន្ទប់ស្នាក់នៅ Homestay ?, ហាងហែលទឹក Pool ?‍♀️, ស្ទួចត្រី FISHING ?, ជិះកង់ Ride cycle ?, សួនកុមារ Playground ??‍♂️, តារាងបាល់ Football ⚽️, រោងបន្លែដាំដុះ vegetable ?, ការបង្រៀនបច្ចេកទេសដាំដុះ planing ? និងបោះតង់ Tent ? ។ អាហារមានបែបអ៊ឺរ៉ុប និងបែបខ្មែរ ហើយមុខម្ហូបដែលល្បីប្រចាំចំការនោះគឺ មាន់ដុត និងត្រីបំពង អមជាមួយបន្លែស្រស់ៗ ជ្រលក់ទឹកត្រីកោះកុង ទឹកប្រហុក និងទឹកម្រេចក្រូចឆ្មារជាតិអស់ស្ទះ។

Amarak Farm កសិដ្ឋាន អមរៈ
លេខទូរសព្ទ៖ 097 979 7767
ទីតាំង៖ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ

ភោជនីដ្ឋាន ជំនោរកោះនរា

ភោជនីដ្ឋាន ជំនោរកោះនរា ជាទីតាំងដ៏ល្អសម្រាប់ការជួបជុំមិនថាកម្មវិធីតូចធំនោះទេ គឺធានាថាសេវាកម្មទទួលម៉ាអ៊ែម មិនអោយខកបំណងនោះទេ។ ជាពិសេសជាមួយបរិកាសបែបធម្មជាតិ រួមទាំងរសជាតិ់់់់់់ម្ហូបឆ្ងាញ់ៗជាច្រើនមុខនៅក្នុងហាង​ មួយមុខណាក៏មានរសជាតិដែរ គឺថាអោយតែបានមកដល់ដឹងតែសប្បាយរីករាយ ស្រស់ស្រាយបាត់អស់ទុក្ខកង្វល់តែម្ដង។

ភោជនីដ្ឋាន ជំនោរកោះនរា
លេខទំនាក់ទំនង៖ 069 336 969
ទីតាំង៖ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

រមណីយដ្ឋាន ភូមិផ្កាត្រកួន

សម្រាប់អ្នកមានគម្រោងទៅលំហែរអារម្មណ៍នៅកន្លែងណាហើយរឺនៅ? បើថានៅទេ គួរតែសារេដាក់គោលដៅទៅលេងរមណីយដ្ឋាន ភូមិផ្កាត្រកួន ព្រោះថាទីនេះជារមណីដ្ឋានដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ អាចនិយាយបានថាអោយតែមកដល់គឺអារម្មណ៍ស្រស់ស្រាយអស់ទុក្ខកង្វល់។​ សម្រស់ដ៏ស្រស់ស្អាតនៃ រមណីយដ្ឋាន ភូមិផ្កាត្រកួន គឺអាចអោយលោកអ្នកថតរូបយ៉ាងស្រស់ស្អាត អង្គុយកញ្ចុះក្បែរមាត់ទឹកញ៊ាំអាហារឆ្ងាញ់ៗ ជាមួយបរិយាកាសបែបធម្មជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងអាចជិះទា និងកាយ៉ាកបានម៉ាសប្បាយ។ បន្ថែមពីនេះក៏មានអាងហែលទឹកសម្រាប់ក្មេង និងមនុស្សចាស់ដែលមានផាសុខភាពផងដែរ។

រមណីយដ្ឋាន ភូមិផ្កាត្រកួន
លេខទូរសព្ទ៖ 092 202 493
ទីតាំង៖ ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល
ផែនទី៖ ចុចទីនេះ

ចំការដូងក្រអូប លោក តាំង ឆេងហួត

គ្រាន់តែលឺថាចំការ សម្រាប់អ្នកដែលចូលចិត្តដាំដំណាំ ស្រលាញ់ការរស់នៅបែបធម្មជាតិ ច្បាស់ជាចាប់អារម្មណ៍ចង់មកឃើញ និងដើរលំហែរអារម្មណ៍ក្នុងចំការនេះជាក់ជាមិនខាន។ ចំការដូងក្រអូប ត្របែកឥតគ្រាប់ នេះគឺមានទីតាំងនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ(ផែនទីចុចទីនេះ)។ ប្រសិនបើអ្នកទាំងអស់គ្នាបានមកដល់ចំការផ្ទាល់ ឃើញដំណាំដែលកំពុងតែមានផ្លែស្រោចដើម ពេញក្នុងដីចំការជាង២០ហិកតានេះ អ្នកទាំងអស់គ្នាច្បាស់ជាចង់ចេះចង់ដឹងក្នុងការដាំដុះ ធ្វើយ៉ាងណាដើម្បីទទួលបានទិន្នផលខ្ពស់បែបនេះ។ រឿងទាំងអស់នេះមិនជាថ្វី ព្រោះថាលោក តាំង ឆេងហួត ដែលជាម្ចាស់ចំការក៏មានលក់ពូជដូងក្រអូប និងដំណាំផ្សេងៗដែលមានក្នុងចំការរបស់លោកតា ក៏ដូចជាចែករំលែកក្នុងការដាំដុះ និងថែរក្សាដំណាំធ្វើយ៉ាងណាអោយបានទិន្នផលដូចដំណាំរបស់លោកតា។

ចំការដូងក្រអូប លោក តាំង ឆេងហួត
ផែនទី៖ ចុចទីនេះ

ញ៉ាំយ៉ាអួពិតជាជួយសម្រកទម្ងន់បានមែនអត់?

យ៉ាអួ​ភាគ​ច្រើន​ឃើញ​គេ​ប្រើ​ក្នុង​របប​អាហារ​របស់​អ្នក​សម្រក​ទម្ងន់​។​ តើ​ញ៉ាំ​យ៉ាអួ​ពិត​ជា​ជួយ​សម្រក​ទម្ងន់​បាន​មែន​អត់​ ឬ​យ៉ាង​ណា?​ ឥឡូវ​ថ្ងៃ​នេះ​មក​ស្រាយ​ចម្ងល់​ទាំង​អស់​។

ពិបាកចិត្ត ព្រោះ ស្បែក មុខ ខ្មៅ ...

តើ​យ៉ាអួ​ធ្វើ​ឡើង​ពី​អី​?

បាក់តេរី​ដែល​ប្រើ​សម្រាប់​ធ្វើ​យ៉ាអួ​គឺ​ជា​ពពួក​ Streptococcus thermophiles។ ជាតិ​ Lactobacilus bulgaricus បាន​បន្ថែម​ចូល​ក្នុង​ទឹក​ដោះ​គោ​ស្រស់​និង​យក​ទៅ​ដាំ​លើ​ភ្លើង​។​ បាក់តេរី​ក្លាយ​ទៅ​ជា​ស្ករ​ (Lactose) ក្នុង​ទឹក​ដោះ​គោ​ដើម្បី​បម្លែង​ទៅ​ជា​អាស៊ីត​ Lactic។​ អាស៊ីត​ Lacticធ្វើ​ឲ្យ​ទឹក​ដោះគោ​ប្រែ​ជា​ខាប់​ ហើយ​មាន​រសជាតិ​ជូរ​ដូច​យ៉ាអួ​ ដែល​យើង​តែង​តែញ៉ាំ​ ហើយ​បាក់តេរី​ផ្សេង​ៗ​ទៀត​ក្នុង​យ៉ាអួ​បាន​ជួយ​ដល់​សុខភាព​។​

សារធាតុ​ចិញ្ចឹម​ក្នុង​យ៉ាអួ​

ទោះ​បី​ជា​យ៉ាអួ​ធ្វើ​ឡើង​ពី​បាក់​តេរី​មែន​ តែ​វា​ល្អ​ចំពោះ​សុខភាព​។ ដោយ​សារ​វា​សម្បូរ​កាល់​ស្យូម​ ប្រូតេអ៊ីន​ និង​ probitotics ដែល​ល្អ​ចំពោះ​រាងកាយ​។​

តើ​យ៉ាអួ​ពិត​ជា​ជួយ​សម្រក​ទម្ងន់​បាន​ទេ​?

ជា​ដំបូង​គ្រាន់​តែ​ចង់​ប្រាប់​ថា​ យ៉ាអួ​មិន​ធ្វើ​ឲ្យ​គីឡូ​យើង​ស្រក​បាន​ទេ​ តែ​បើ​ញ៉ាំ​វា​ឲ្យ​បាន​ទៀង​ទាត់​ វា​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​វិញ​បាន​។​ យើង​តាម​ការ​សិក្សា​របស់​ បណ្ណាល័យ​ជាតិ​ផ្នែក​វេជ្ជសាស្ត្រ​ ដែល​បាន​ធ្វើ​ការ​ស្ទង់​មតិ​លើ​យុវវ័យ​ 8,516 ដែល​បាន​ញ៉ាំ​យ៉ាអួ​ច្រើន​ជាង​ ៧ សប្តាហ៍​ក្នុង​មួយ​សប្តាហ៍​។​ រាង​កាយ​របស់​ពួក​គេ​ឡើង​ទម្ងន់​។​ ខុស​ពី​អ្នក​ដែល​ញ៉ាំ​យ៉ាអួ​ត្រឹម​តែ​ ១ កែវ​ក្នុង​សប្តាហ៍​។​​

ខ្ជិលចូលហាង នៅផ្ទះធ្វើ Oreo milk shake ញ៉ាំវិញ សល់លុយជាង

0

អូរីអូក្រឡុក ឬ Oreo milk shake អ្នកខ្លះប្រាកដជាធ្លាប់ទៅផឹកក្នុងហាងកាហ្វេប្រេនៗហើយ។ មិនថោកទេណា បើហាងរៀងប្រេនល្បីដែរមួយកែវម៉េចក៏ជិត ៣ ដុល្លារដែរ។ ចុះបើទិញនំអូរីអូយកមកក្រឡុកខ្លួនឯងមិនលល់លុយជាង ហិហិ ចេះរកទំនុកឃើញ។

Coconut Milkshake Recipe: How to Make Coconut Milkshake Recipe ...

គ្រឿងផ្សំ៖

  • ទឹកសូកូឡា ចំនួន ៤ ស្លាបព្រា
  • OREO Cookie ចំនួន ៨ ដុំ ហើយត្រូវបំបែកជាបំណែក
  • ការ៉េមវ៉ានីឡា ចំនួន ៦ កែវ កូរឲ្យហ្មត់
  • ម៉ាស៊ីនក្រឡុកផ្លែឈើ
Oreo Milk Shake recipe by Tanvi Sharma at BetterButter

វិធីធ្វើ៖

១. យកស្លាបព្រាដួសទឹកសូកូឡា ៤ ស្លាបព្រាតូច ចាក់ចូលទៅក្នុងកែវ

២. កាត់នំ OREO ជា4ចំណែកឲ្យល្អរួចទុកមួយអន្លើ

៣.បំបែក OREO ផ្សេងទៀតជាបួនចំណែក លាយជាមួយទឹកដោះគោ និងការ៉េម លាយបញ្ចូលគ្នាអោយសព្វល្អដាក់ក្នុងម៉ាស៊ីនក្រឡុកផ្លែឈើ។ ចាក់ចូលក្នុងកែវហើយថែមនំ OREO ដែលបានបំបែករៀបពីលើ។ រួចរាល់ហើយអាចញ៉ាំបានភ្លាមៗ។

Barefoot and Baking: Mint Oreo Milk Shake

ស្គាល់នំបាញ់អ៊ិចអត់? ចុះនំហ្នឹងគេធ្វើម៉េច មើលទៅទំនងឆ្ងាញ់ម៉េស!

0

ធ្លាប់ឮអត់ នំបាញ់អ៊ិច? បើ admin លើកទី១ហើយបានឮ បើញ៉ាំវិញអត់ដែលសោះហ្មង។ តែចង់បបួលគ្នាមកធ្វើញ៉ាំលេងម្តង ចង់ដឹងថារសជាតិយ៉ាងម៉េចវិញ តោះបើទំនេរសាកធ្វើញ៉ាំជាមួយគ្នាហ្អី!

គ្រឿងផ្សំ៖

គ្រឿងផ្សំធ្វើម្សៅ៖

  • ម្សៅដំណើប កន្លះកញ្ចប់(ម្សៅថង់ស្រាប់)
  • ស្ករស កន្លះស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្លឹកចេក

គ្រឿងផ្សំធ្វើនំ៖

  • សណ្តែកលឿង ១ កំប៉ុង
  • ស្ករស កន្លះស្លាបព្រាបាយ
  • ខ្ទិះដូង ១​ កូនចានចង្កឹះ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្លឹកខ្ទឹម

របៀបធ្វើស្នូលនំ៖

មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត​ រួចត្រាំវាចោលកន្លះ​ម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច​ រំងាស់អោយរីងគោកទឹកល្អ​ ដាក់ទឹកខ្ទិះ ស្ករស ស្លឹកខ្ទឹម រំងាស់វាអោយដាច់ទឹកល្អ ទុកអោយត្រជាក់ ទើបយកមកពូនជាដុំតូចៗល្មម​។

របៀបលាយម្សៅដំណើប៖

យកម្សៅដំណើបមកលាយជាមួយទឹកត្រជាក់ធម្មតា​ លាយបញ្ចូលគ្នារហូតដល់ម្សៅមិនស្អិតជាប់ដៃ​ បន្ទាប់យកមកលុញជាដុំមូលៗ​ ហើយសង្កត់អោយសំប៉ែតលើបាតដៃ​ រួចយកស្នូលដែរធ្វើរួចយកមកខ្ចប់ជាមួយម្សៅ​ យកទៅចំហ៊ុយ (យកប្រេងឆាលាបស្លឹកចេក ដើម្បីកុំអោយនំជាប់ស្លឹកចេកពេលយកទៅចំហ៊ុយ)។

របៀបធ្វើខ្ទិះស្រូបលើនំ៖

យកខ្ទិះ ស្ករ អំបិល លាយចូលគ្នាកូលើភ្លើង ថែមម្សៅពោតចូលហើយពេលខ្ទិះដូងពុះ ដាក់ស្លឹកខ្ទឹមចូលហើយជាស្រេច។

លេបទឹកមាត់ជាមួយកាពិឆាស្នេហាក្តិបស្វាយ ក្តិបម្កាក់

0

នាទីម្ជូរទៀតហើយ លើកមុនរៀនចចេះធ្វើស្វាយជ្រក់ស្រួយៗហើយ អ៊ីចឹងថ្ងៃនេះសុំបង្ហាញជាមួយ របៀបធ្វើកាពិឆា (អ្នកកំពង់សោមគេហៅថា គីឆា) ឲ្យប្រិយមិត្តរបស់ kohsantepheap.tv បានដឹង និងរៀនធ្វើតាមម្តង។ តោះកុំចាំយូរ ត្រៀមក្តិបស្វាយ ក្តិបម្កាក់ឲ្យហើយមក។

គ្រឿងផ្សំ៖

  • កាពិ ៣ ស្លាបព្រាបាយ
  • ស្ករស រឺ ស្ករត្នោត ២៥០ ក្រាម
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • ប៊ីចេង ១/២ ស្លាបព្រាកាហ្វេ
  • ម្ទេស ១០ គ្រាប់ (តាមចំណូលចិត្ត)
  • ខ្ទឹមស ខ្ទឹមក្រហម (តាមចំណូលចិត្ត)
  • ទឹក ២០០ មីលីលីត្រ

វិធីធ្វើ៖

ដាក់ខ្ទះអោយក្ដៅ ចាក់ស្ករចូលកូរអោយឡើងជើងអង្រង រួចដាក់កាពិ ទឹកត្រី ប៊ីចេង និងទឹក ចូលហើយឆាបញ្ចូលគ្នាអោយពុះ ភ្លក្ស មើលថែមថយគ្រឿងតាមចំណង់ចំណូលចិត្ត (បើចង់ខាប់រំងាស់មួយភ្លែត) បន្ទាប់មកដាក់ម្ទេស ខ្ទឹមទាំងអស់ចូលជាការស្រេច។

ប្រភព៖ Davy Ngon