រៀនធ្វើក្រូចង៉ាំង៉ូវទុកនៅផ្ទះ ដាក់ទឹកញ៉ាំឲ្យស្រលះក

0

ធ្លាប់ញ៉ាំក្រូចង៉ាំងូវអត់? អ្នកខ្លះធ្លាប់ញ៉ាំតែសម្លង៉ាំង៉ូវ តែមិនដែលយកមកធ្វើជាទឹកញ៉ាំទេ សាកធ្វើញ៉ាំម្តងមើល ស្រលះកស្រួលណាស់។

គ្រឿងផ្សំ៖

  • ក្រូចឆ្មារ ២០ ផ្លែ
  • ស្ករត្នោត ឬស្ករស ២ ស្លាបព្រាបាយ
  • អំបិល ៦ ស្លាបព្រាបាយ
  • ទឹកខ្មេះ ៨ ស្លាបព្រាបាយ
  • ទឹក ២ លីត្រ
  • ក្រឡ ឬកែវ សម្រាប់ត្រាំ

វិធីធ្វើ៖

១. យកក្រូចឆ្មារមកលុញឱ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែល ៥នាទី រួចស្រង់យកមកលាងទឹកត្រជាក់ ហើយដាក់ហាលថ្ងៃឱ្យក្រៀមសិនប្រហែល ២-៣ថ្ងៃ

២.បន្ទាប់ពីហាលថ្ងៃស្ងួតហើយ យកក្រូចដាក់ចូលក្នុងក្រឡ 

៣.ដាំឆ្នាំងដាក់ស្ករចូល ចាក់ទឹកចូលបន្តិច កូរវាឲ្យស្អិតៗឡើងជើងអង្ក្រង ហើយដាក់ទឹក អំបិល និងទឹកខ្មេះចូលកូរវាឱ្យរលាយចូលគ្នាសព្វល្អដាំឱ្យពុះ ហើយបិទភ្លើងទុកទឹកនោះឱ្យត្រជាក់សិន

៤.ពេលដែលទឹកត្រជាក់ហើយយកទៅចាក់ចូល ឬក៏ដួសដាក់ក្នុងក្រឡដែលបានដាក់ក្រូចចូល ត្រាំទុកចោលប្រហែល ១សប្តាហ៍ អាចយកមកទទួលទានបានហើយ៕

វិធីធ្វើទឹកតែ ទឹក កក ក្រូចងាំងូវ ...

*សម្រាប់ទឹកក្រូចង៉ាំងូវវិញ គ្រាន់តែយកក្រូចង៉ាំងូវ ១ ផ្លែ ដាក់ចូលក្នុងទឹកក្តៅឧណ្ហៗមួយកែវ ថែមស្ករបន្តិច (មិនដាក់ក៏បាន)។ អាចញ៉ាំក្តៅឧណ្ហៗសម្រាប់អ្នកឈឺក បើចង់ញ៉ាំឆ្ងាញ់អាចថែមទឹកកកបាន។

ចង់ធ្វើការងារ ឬកិច្ចការសាលាដាច់យប់ជុំមិត្ត ហាងកាហ្វេ ៥ កន្លែងស័ក្តិសមបំផុត

0

កំពុងស្វែងរកហាងកាហ្វេបើកដំណើរ ២៤ ម៉ោងមែនទេ? មានការងារបន្ទាន់ធ្វើបង្ហើយ ឬមានកិច្ចការសាលាត្រូវធ្វើជុំមិត្តភក្តិ អាចមកកាហ្វេ ៥ កន្លែងនេះបាន មានបើកដំណើរការ ២៤ ម៉ោង ស័ក្តិសមសម្រាប់អ្នកចូលចិត្តធ្វើការដាច់យប់។ ម៉ោះចាំ Admin ដាក់ទីតាំងឲ្យ កុំឲ្យពិបាករក។

១. Coffe Bridge 24H

រូបភាព៖ Coffee Bridge 24h
រូបភាព៖ Coffee Bridge 24h
រូបភាព៖ Coffee Bridge 24h

Coffee Bridge 24H
មាន ៣ សាខា
សាខាទី១៖ សូមចុចទីនេះ
សាខាទី២៖ សូមចុចទីនេះ
សាខាទី៣៖ សូមចុចទីនេះ

២. Neutral Cafe

Neutral Cafe
ទីតាំង៖ សូមចុចទីនេះ

៣. Coffee Today សាខាជិតវាំង

Coffee Today សាខាជិតវាំង
ទីតាំង៖ សូមចុចទីនេះ

៤. Cafe Amazon សាខាមាត់ទន្លេ

Cafe Amazon សាខាមាត់ទន្លេ
ទីតាំង៖ សូមចុចទីនេះ

៥. N’less 24h Cafe

N’less 24h Cafe
ទីតាំង៖ សូមចុចទីនេះ

១៥សាខាមិនតិចទេណា ហាងសាច់អាំងបែបចិន ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ?

0

មិនមែនតិចទេណា ដែលហាងសាច់អាំងបែបចិន មានសាខាច្រើនរហូតដល់១៥សាខាក្នុងទីក្រុងភ្នំពេញយើង ទាំងនេះអាចនិយាយបានថាជាពិតជាទទួលបានការគាំទ្រច្រើនពីអតិថិជន ដែលនិយមចូលចិត្តសាច់អាំងបែបចិន មិនតិចអ្នកនោះទេ ។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

សម្រាប់បងប្អូនមួយចំនួនធំប្រាកដជាបានស្គាល់ហាង សាច់អាំងបែបចិនហើយ ព្រោះថារាល់ពេលជិះកាត់មុខហាងម្តងៗ ភាយក្លិនគ្រឿងអាំងសាច់ បន្លែ ដាស់អារម្មណ៍ចង់ញ៊ាំតែម្តង ។ គ្រប់មុខម្ហូបដែលចម្អិនអាំង គឺប្រើគ្រឿងផ្សំបែបចិន ដែលធ្វើអោយសាច់ និងបន្លទន់ ហើយទទួលបានរសជាតិឆ្ងាញ់ប្លែក ហើយអ្វីដែលជាចំនុចពិសេសមួយទៀតនោះ ហើយភាគច្រើនភ្ញៀវដែលចូលពិសា មិនដែលរំលងនោះគឺ មី​ស៊ុប​ជូរ​ហឹរ​ ជា​មី​ស៊ុប​ដែល​រំ​ងាស់​ពី​ឆ្អឹង​គោ​, ក្នុង​ឈុត​មី​មួយ​ឆ្នាំង​នេះ​ មាន​ដូច​ជា​ ត្រកួន​ស្រស់​ ជ្រក់​ត្រ​កួន​ ពពុះ​សណ្តែក​ ជ្រក់​ត្រពាំង​ និង​សណ្តែក​ដី​ ហើយ​មាន​រស​ជាតិ​ហឹរ​តិចៗ​ និង​ជា​ប្រភេទ​ម្ហូប​ប្រពៃ​ណី​ចិន​។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

តោះប្តូរអារម្មណ៍ ភ្លក្សរសជាតិម្ហូបចិនវិញម្ដងក៏ប្លែកម្យ៉ាងដែរ ទាំងសាច់អាំងច្រើនមុខ អាំងលើអណ្ដាតភ្លើងក្ដៅគគុក ពោលពេញទៅដោយរសជាតិ រីឯក្លិនវិញឈ្ងុយឈ្ងប់ បើបានញ៉ាំជាមួយភេសជ្ចៈត្រជាក់ៗទៀត និយាយពីថា អ៊ែមហ្មង។ មិនត្រឹមតែមានសាច់អាំងទេណា ស៊ុបជូរហិរ​ អយស្ទ័របែបចិន ព្រមទាំងគ្រឿងក្លែមច្រើនមុខទៀតក៏មានដែរ។ តោះចាំកាលទៀត លោកអ្នកអាចស្វែងរកសាខាមួយណាក៏បាន ដែលនៅជិតលោកអ្នក ព្រោះអីមានហាងសាច់អាំងបែបចិន មានរហូតដល់ ១៥សាខា ។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ហាង សាច់អាំងបែបចិន
លេខទូរសព្ទ៖ 015790440
ទីតាំង៖ ផ្លូវ ២៧១ កែងផ្លូវ ៣៧១

វីដេអូ

ម្ហូប និងបង្អែមទាំង៤មុខនេះអាចធ្វើញ៊ាំជុំគ្រួសារបានយ៉ាងរីករាយជាមួយរូបមន្ត និងរបៀបធ្វើយ៉ាងលម្អិតពីFacetaste

0

ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបច្បាស់ជាមានអារម្មណ៍តានតឹងណាស់ហើយពេលនឹកគិតដល់រឿងរកមុខម្ហូបធ្វើសម្រាប់គ្រួសារ។ ថ្ងៃនេះAdmin មានមុខម្ហូប និងបង្អែមចំនួន ៤មុខសម្រាប់អ្នកទាំងអស់គ្នាអាចធ្វើញ៊ាំបាន ដោយមានបង្ហាញទាំងគ្រឿងផ្សំនិងរបៀបធ្វើយ៉ាងលម្អិតដែលមាននៅខាងក្រោមនេះ៖

មុខម្ហូប សម្លការីខៀវសាច់មាន់

? របៀបធ្វើ៖ ចុចទីនេះ

សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់

មុខម្ហូប កាពិផាវ

? របៀបធ្វើ៖ ចុចទីនេះ

កាពិផាវ
កាពិផាវ
កាពិផាវ

បង្អែមចាប់ឆាយ

? របៀបធ្វើ៖ ចុចទីនេះ

បង្អែមចាប់ឆាយ
បង្អែមចាប់ឆាយ
បង្អែមចាប់ឆាយ
បង្អែមចាប់ឆាយ

បង្អែមបាយដំណើបខ្នុរ

? របៀបធ្វើ៖ ចុចទីនេះ

បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ

មួយថ្ងៃៗ លក់រើដៃសឹងមិនរួច អ្នកណាមិនស្គាល់ ស្តេក Indy by pui ល្បីខ្លាំងនៅទួលទំពូង?

0

និយាយពីស្តេក Indy by pui ជឿថាមានម៉ូយៗ ក៏ដូចជាអតិថិជនមិនតិចអ្នកដែលស្គាល់កន្លែងនេះ ជាទូទៅសម្រាប់អ្នកដែលនិយមចូលចិត្តទទួលទានស្តេក គឺមិនដែលរំលងនោះទេ Indy by pui នៅម្តុំទួលទំពូងអ្នកណាក៏ស្គាល់ច្បាស់ដែរ អតិថិជនពេញៗហាងតែម្តងសឹងតែរកកន្លែងអង្គុយមិនបានផង។

ហាង ៖ Indy by pui
ហាង ៖ Indy by pui
ហាង ៖ Indy by pui

សម្រាប់ថ្ងៃនេះ ប្រសិនបើលោកអ្នកដែលតែងតែនិយមទទួលទានស្តេកនោះ អាចមកទទួលយកបទពិសោធន៍ថ្មីរសជាតិឆ្ងាញ់ប្លែក ដែលចម្អិនដោយចុងភៅជាម្ចាស់ហាងផ្ទាល់ដែលគាត់ជាជនជាតិថៃ ជឿជាក់ថាលោកអ្នកប្រាកដជាប្លែកអារម្មណ៍ជាមួយរសជាតិមួយនេះ។

ហាង ៖ Indy by pui
ហាង ៖ Indy by pui
ហាង ៖ Indy by pui

ងាកមកមើលអតិថិជន និងម៉ូយៗជាដែលគាំទ្រមានច្រើនណាស់ មកញ៊ាំពេញហាងតែម្តង ទោះយូរបន្តិចក៏មិនអីសំខាន់គាត់ចង់ញ៊ាំរសជាតិ ស្តេករបស់ Indy by pui ដែលចម្អិនដោយម្ចាស់ហាងផ្ទាល់។ ហើយសម្រាប់រសជាតិវិញមានច្រើនមុខ មានរសជាតិសាច់មាន់ សាច់ជ្រូក សាច់គោ សាច់គោជាប់ឆ្អឹង អាចចង់ញ៊ាំជម្រើសមួយណាក៏បាន តាមចំណង់ចំណូលចិត្ត។

ហាង ៖ Indy by pui
ហាង ៖ Indy by pui
ហាង ៖ Indy by pui
ហាង ៖ Indy by pui

ហាង ៖ Indy by pui
លេខទូរសព្ទ៖ 089 215 115
ទីតាំង៖ ផ្លូវ 454 ជិតផ្សារបឹងត្របែក BKK
បើកលក់ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៨យប់

វីដេអូ៖

ចង់ស្គម កុំញ៉ាំអាហារ ៦ មុខនេះមុនម៉ោង ១០ ព្រឹក

ដូចយើងបានដឹងហើយ អាហារពេលព្រឹកជាអាហារសំខាន់បំផុត ដែលយើងមិនគួរបង្អត់។ តែទោះបីជាវាសំខាន់ខ្លាំង មិនមែនចេះតែញ៉ាំឲ្យបានឆ្អែតៗ ដោយមិនខ្វល់ថាជាអ្វី មានសារធាតុអីខ្លះ មានប្រយោជន៍​ដល់សុខភាពអត់នោះទេ។ លើសពីនេះ បើសិនជាយើងកំពុងតែតមអាហារ ឬមិនចង់ឡើងគីឡូនោះ គួរដឹងថាអាហារពេលព្រឹកណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ ជាពិសេសមុនម៉ោង ១០ ព្រឹក។ ខាងក្រោមនេះជាអាហារយើងមិនគួរញ៉ាំមុនម៉ោង ១០ ព្រឹក បើចង់រក្សារាងឲ្យនៅតែស្អាត៖

១. នំប៉័ងលាបប័រ

ប័រមានជាតិខ្លាញ់ច្រើន ដែលមានផលមិនល្អដល់បេះដូង និងធ្វើឲ្យឡើងទម្ងន់ បើសិនជាញ៉ាំពេលព្រឹក។ យកល្អគួរញ៉ាំនំប៉័ងតែលាបដោយបប័រសណ្តែកដីវិញ។

6 Foods You’d Better Avoid Before 10 AM to Keep Your Body Fit

២. យ៉ាអួ Low-fat

យ៉ាអួប្រភេទនេះមានដាក់ស្ករច្រើនដើម្បីបន្ថែមរសជាតិ និងប្រូតេអ៊ីនតិច។ យកល្អគួរជ្រើសរើសយកយ៉ាអួ Full-fat តែអត់ជាតិស្ករវិញ ព្រោះវាជួយឲ្យយើងមិនសូវឃ្លានពេលថ្ងៃ។

6 Foods You’d Better Avoid Before 10 AM to Keep Your Body Fit

៣. ទឹកក្រូចស្រស់

ទឹកក្រូចស្រស់សម្បូរតែស្ករច្រើនដូចសូដាដែរ និងមិនមានជាតិ fiber ទេ។ យកល្អគួរញ៉ាំជាផ្លែក្រូចស្រស់វិញ ព្រោះអាចជួយរំលាយអាហារបានល្អ។

6 Foods You’d Better Avoid Before 10 AM to Keep Your Body Fit

៤. ផេនខេក

គួរញ៉ាំនំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិជំនួសវិញ។

6 Foods You’d Better Avoid Before 10 AM to Keep Your Body Fit

រសជាតិប្រណិតឆ្ងាញ់ជាប់មាត់តែគុជ XING FU TANG មានសាខាជិត២០ប្រទេសនៅលើពិភពលោកបានមកដល់កម្ពុជាហើយ

0

ពិតជាពិសេសមែន មិនមកសាកមិនបានតែទឹកដោះគោគុជនៅ XING FU TANG ល្បីខ្លាំងនៅតៃវ៉ាន់មានរសជាតិឈ្ងុយឆ្ងាញ់ដែលបច្ចុប្បន្នមានសាខារហូតដល់ជិត ២០ ប្រទេសនៅលើពិភពលោកបានមកដល់កម្ពុជាយើងហើយ។ ពិតជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញុំាប្រភេទតែទឹកដោះគោគុជ និងសម្រាប់អតិថិជនដែលធ្លាប់ញុំាតែទឹកដោះគោគុជ XING FU TANG នៅក្រៅប្រទេសពីមុនមក គឺមិនចាំបាច់ទៅណាឆ្ងាយនោះទេ ព្រោះថាហាងតែទឹកដោះគោគុជដ៏ល្បីនេះមាន ៣សាខាហើយនៅក្នុងរាជធានីភ្នំពេញ(សាខាស៊ីសុវត្តិ, Aeon I , ផ្លូវព្រះសីហនុ)។

ហាង XING FU TANG
ហាង XING FU TANG
ហាង XING FU TANG
ហាង XING FU TANG

តែទឹកដោះគោគុជលំដាប់ពិភពលោកនេះ សូម្បីតែការញុំាក៏ប្លែកពីភេសជ្ជៈដ៏ទៃដែរ ដោយមានលក្ខណៈពិសេសនោះគឺកូរ១៨ដងមុនញុំា ដែលធ្វើអោយរសជាតិកាន់តែឆ្ងាញ់ និងក្លិនកាន់តែឈ្ងុយ។ ចំពោះភេសជ្ជៈ ដែលទទួលបានការគាំទ្រខ្លាំងជាងគេប្រចាំហាង និងគ្រប់ហាងនៅលើពិភពលោកនោះគឺ Brown Sugar Boba Milk ដោយសាតែក្នុងនោះមានBrown Boba ទឹកដោះគោស្រស់ Cream និងមានរួយBrown Sugar ហើយធ្វើការដុតកម្លោចធ្វើអោយមានក្លិនឈ្ងុយគួរអោយចង់ញុំាមែនទែន ហើយក្រៅពីនេះក៏មានភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ។

ហាង XING FU TANG
ហាង XING FU TANG
ហាង XING FU TANG

អ្វីដែលកាន់តែពិសេសមួយវិញទៀតនោះគុជនៅ XING FU TANG គឺថាទន់ ស្វិត​ ផ្អែម និងមានក្លិនឈ្ងុយឆ្ងាញ់ដោយគុជ ផ្សំពីម្សៅដំឡូងមី និងស្ករត្នោតធម្មជាតិពិតៗ មិនតែប៉ុណ្ណោះគុជត្រូវបានធ្វើឡើងដោយដៃ និងចំអិនភ្លាមៗ ដោយមានការយកចិត្តទុកដាក់ ផ្តោតទៅលើគុណភាព និងសុខភាពជាចម្បង ញុំាហើយមិនប៉ះពាល់ដល់សុខភាពឡើយ។

ហាង XING FU TANG

បន្ថែមពីរសជាតិប្រណិតរបស់ភេសជ្ជៈ​ នៅ XING FU TANG គឺមានបរិយាកាសល្អធំទូលាយទាំងជាន់ផ្ទាល់ដី និងជាន់ខាងលើ ជាពិសេសសម្រាប់អ្នកដែលចង់រកកន្លែងស្ងាត់អង្គុយធ្វើការ ធ្វើកិច្ចការសាលាមកទីនេះគឺជាសាកសមបំផុត។ កុំភ្លេចណាណាត់មិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់របស់អ្នកមកទទួលយករសជាតិតែគុជដ៏ឈ្ងុយឆ្ងាញ់លំដាប់ពិភពលោកមួយនេះ ធានាថាពេញចិត្តជាក់ជាមិនខាន។ មួយវិញទៀតសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទិញ Franchise និង Master Franchise XING FU TANG អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ 011 994 998 ៕

ហាង XING FU TANG
ហាង XING FU TANG
ហាង XING FU TANG
ហាង XING FU TANG
ហាង XING FU TANG

ហាង XING FU TANG (សាខាទី១)
លេខទូរសព្ទ៖ 081 994 998
ទីតាំង៖ ផ្ទះលេខ17Eo ផ្លូវលេខ៥១ កែងផ្លូវ១៧៨ សង្កាត់ផ្សារថ្មី III (កែងខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ)
ផែនទី៖ ចុចទីនេះ
ហាង XING FU TANG (សាខាទី២)
ទីតាំង៖ ជាន់ទី១ ផ្សារទំនើបAeon I
ហាង XING FU TANG (សាខាទី៣)
លេខទូរសព្ទ៖ 093 994 998
ទីតាំង៖ ផ្ទះលេខ១៣០ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

វីដេអូ៖

នេះរូបមន្តធ្វើនំបញ្ចុកខួរក្តាម សាកធ្វើញ៉ាំទៅ

0

ភ្លេចៗខ្លួនជិតសែនក្បាលទឹកទៀតហើយ អាចជ្រើសរើសធ្វើនំបញ្ចុកខួរក្តាមនេះសម្រាប់សែនក៏បាន ញ៉ាំជួបជុំបងប្អូនក្រោយសែនហើយល្ងាចឡើងក៏បាន។ នេះរូបមន្តធ្វើ ស៊ែរទុកមើលឲ្យហើយទៅ កុំឲ្យពិបាករក។

គ្រឿងផ្សំ៖

  • ឆ្អឹងជ្រូក ១ គីឡូក្រាម
  • សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម
  • ប្រហិតត្រី រឺ សាច់ប៉ាតេ (តាមចំណូលចិត្ត)
  • បង្គារក្រៀម ២ ស្លាបព្រាបាយ (ត្រាំទឹក ហើយចិញ្ច្រាំឲ្យម៉ត់)
  • បង្គារស្រស់ ១/២ គីឡូក្រាមបកសំបកចិញ្រ្ចាំអោយម៉ត់
  • ឈាមមាន់ (តាមចំណូលចិត្ត)-តៅហ៊ូចៀន ១ កញ្ចប់
  • សាច់ក្ដាមស្ងោរ ៣០០ ក្រាម
  • សាច់ក្តាមម៉ត់ ២ កែវ (crab paste)
  • ប៉េងប៉ោះទុំ ៥ ផ្លែ-ខ្ទឹមបារាំង ១ មើម
  • ខ្ទឹម ស (ដំ ៥ កំពឹស និង ចិញ្ច្រាំ ៤ កំពិស)
  • អំបិល ១.៥ ស្លាបព្រាកាហ្វេ ទឹកត្រី ២.៥ ស្លាបព្រាបាយ ស្ករស​ ២ ស្លាបព្រាកាហ្វេ
  • ពងមាន់ ២ គ្រាប់
  • បន្លែសំរាប់ល្បោយដាក់តាមចំណូលចិត្តមានដូចជា​សណ្តែកបណ្តុះ ត្រកួន​ ត្រយូងចេក ស្លឹកជីពណ៌ស្វាយ សាឡាត់ ជី​
  • កាពិ អំពិលទុំ និង ម្ទេសហាន់
  • នំបញ្ចុក​

វិធីធ្វើ៖

១.​ លាងឆ្អឹងជ្រូកឲ្យស្អាត ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចស្រុះឆ្អឹងជ្រូក ​បន្ទាប់មកស្រង់ឆ្អឹងជ្រូកចេញ​រួចលាងជាមួយទឹកត្រជាក់ម្តងទៀតឲ្យបានស្អាត

២. ដាក់ឆ្នាំងដាំទឹកប្រហែល ៣.៥ ទៅ ៤ លីត្រទឹកពុះដាក់ឆ្អឹងជ្រូកចូលរួច បង់អំបិលមួយស្លាបព្រាកាហ្វេ ខ្ទឹមសដំហើយ ៥ កំពឹស និងខ្ទឹមបារាំងចូល ដួសពពុះខ្មៅចេញពីទឹកស៊ុបដើម្បីឲ្យទឹកស៊ុបថ្លាល្អ រំងាស់ដោយបើកភ្លើងតិចល្មមៗចំនួន ៤៥ នាទី

៣. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់ក្តាមម៉ដ្ឋ សាច់ក្ដាមស្ងោរ បង្គាក្រៀមព្រមទាំងបង្គារស្រស់ដែលចិញ្ច្រាំ រួចគោះពងមាន់ពីរគ្រាប់ដាក់ ដាក់ម្រេចម៉ដ្ឋបន្តិចរួចកូរចូលគ្នាឲ្យសព្វ ហើយទុកមួយឡែក

៤. ដាក់ខ្ទះចាក់ប្រេងឆាបន្តិចចូលឲ្យក្តៅរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយ ដាក់ប៉េងប៉ោះចូល រួចរោយអំបិល និងម្រេចមួយចិប ឆាប្រហែល២ ទៅ ៣ នាទី រួចហើយចាក់ប៉េងប៉ោះដែលឆារួចចូលក្នុងឆ្នាំងទឹកស៊ុប

៥.យកសាច់ខួរក្តាមតែច្របល់រួច ពូតជាដុំល្មមៗរួចមកដាក់ក្នុងស៊ុប

៦. ដាក់ឈាមមាន់ តៅហ៊ូ ប្រហិតត្រី ចូលក្នុងស៊ុប រួចបន្ថែមអំបិល ១.៥ ស្លាព្រាកាហ្វេ ស្ករស ២ ស្លាបព្រាកាហ្វេ ទឹកត្រី២.៥ ស្លាបព្រាបាយ បងប្អូនអាចភ្លក់ និងថែមថយគ្រឿងទៅតាមចំណូលចិត្ត។

ប្រភព៖ Davy Ngon

មាន់ដុត ២ កន្លែងនៅភ្នំពេញ ឃើញហើយក្រពើររះភ្លាម

0

មាន់ដុតជាអាហារទូទៅសម្រាប់ប្រជាជនខ្មែរយើង ជាពិសេសនៅតាមរមនីយដ្ឋាននានា មិនថានៅខេត្ត ជាយក្រុងទេ មិនដែលចោលមុខម្ហូប ១ មុខនេះទេ។ ព្រោះវាឆ្ងាញ់ហើយស្រួលញ៉ាំ បើបានមាន់ស្រែភ្លៅធំៗទៀត បន្ថែមរសជាតិទឹកជ្រលក់បន្តិចមក ដឹងតែចង់លិឍដល់ម្រាមជើងទៀត កុំថាឡើយម្រាមដៃ ១០។ ចុះអ្នកនៅភ្នំពេញ​ ខ្ជិលចេញទៅជាយៗក្រុង ទៅណាបានមាន់ញ៉ាំឆ្ងាញ់? Admin សូមណែនាំកន្លែង ២ នេះ មានមាន់ដុតរូបមន្តពិសេសៗ ឃើញភ្លាមក្រពើររះភ្លែត។ កុំចាំយូរកៀកគ្នីគ្នាមកសាករសជាតិម្តងមើល៍។

ហាង មីទាញតុងយុំា

ដូចដែលលោកអ្នកធ្លាប់ស្គាល់ចឹង ហាង មីទាញតុងយុំា បន្ថែមមុខម្ហូបថ្មីៗជូនកំពូលម៉ូយៗអោយបានសាកនៅរសជាតិឆ្ងាញ់ប្លែកៗជាប្រចាំ ហើយមុខម្ហូបថ្មីៗនេះ មានដូចជា៖ ត្រីដុតដាក់ក្នុងបំពង់ឬស្សី មាន់អាំង មាន់ប្រឡាក់គ្រឿងដាក់ក្នុងបំពង់ឬស្សី រួមជាមួយគ្រឿងសមុទ្រច្រើនមុខផ្សេងទៀត សុទ្ធតែប្រឡាក់គ្រឿងដាក់ដុតក្នុងបំពង់ឬស្សី គ្រាន់តែឃើញភ្លាមចង់ញ៉ាំភ្លាមហើយ។

ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា
ហាង មីទាញតុងយុំា

ហាង មីទាញតុងយុំា
ទីតាំង៖ ផ្លូវ 184 ក្រោយសាលាសុីសុវត្ថិ ចំហៀងខាងត្បូងជាប់ ស៊ុបហុយហុយ
សាខាទី១៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម 
លេខទូរស័ព្ទ៖ 098 809 789 / 017995509

ហាង កាហ្វេដី

ដូចដែលអតិថិជនរបស់ហាង​កាហ្វេដីធ្លាប់ដឹងហើយថា ហាងកាហ្វេដី​​តែងតែនឹកគិតរកមុខម្ហូប ក៏ដូចជារូបមន្តពិសេសៗក្នុងការផ្សំគ្រឿងថ្មីៗជានិច្ចដើម្បីបម្រើជូនអតិថិជនដែលជាម៉ូយប្រចាំមិនអោយធុញជាមួយរសជាតិដដែលៗនោះទេ។ ហាងកាហ្វេដីមានទឹកជ្រលក់ម៉ាំ ដែលជាទឹកជ្រលក់បែបថ្មី ញ៉ាំជាមួយមាន់ដុតក្នុងពាងបែបថ្មីដែលរសជាតិកាន់តែពិសេស​ កាន់តែជក់ចិត្ត។​ បារម្ភប្រសិនបើអ្នកមិនចេះញ៉ាំម៉ាំ ព្រោះមាន់ដុតក្នុងពាងក៏មានទឹកជ្រលក់ផ្សេងទៀត សុទ្ធតែជាប់ចិត្ត ក៏ដូចជាមុខម្ហូបប្លែកៗ ជាច្រើនជម្រើសសម្រាប់ភ្ញៀវក្នុងការអញ្ចើញមកពិសារនៅក្នុងហាងកាហ្វេដីផ្ទាល់តែម្ដង។

ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី

ហាង កាហ្វេដី
ឮទូរស័ព្ទ៖ 077 85 99 59 / 015 85 99 59
ទីតាំង៖  សាខាទី១ ផ្ទះលេខ20 ផ្លូវ 590 សង្កាត់បឹងកក់2 ខណ្ឌទួលគោក​

បញ្ចុះ២០% ស៊ុប​ទឹកខ្មៅរសជាតិបែបជូរហិរ ឆ្អឹង​ជំនីរ​ជ្រូក​ ស្មង​ជើង​គោ រហូតដល់ភ្ជុំ?

0

ហាង មីទាញតុងយុាំ បញ្ចុះតម្លៃ២០% គឺស៊ុប​ទឹកខ្មៅរសជាតិបែបជូរហិរ ឆ្អឹង​ជំនីរ​ជ្រូក​ ក្រចកជេីងគោ ស្មង​ជើង​គោ ដែលជាមីនុយថ្មី បើបានសាកហើយដឹងតែប្លែកមាត់តែម្តង។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

មិនប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃឈប់សំរាកហើយ ចឹងមុនទៅលេងស្រុក គួរតែហុតស៊ុបប៉ូវកម្លាំងចេញម្តង ហើយរកកន្លែងដែលបញ្ចុះតម្លៃ ជម្រើសល្អគួរមកសាកស៊ុបទឹកខ្មៅ ដែលជាមុខម្ហូបថ្មីរបស់ហាងមីទាញតុងយុាំ ដែលស៊ុបបន្ថែមជាមួយសាច់ ឆ្អឹង​ជំនីរ​ជ្រូក​ ស្មង​ជើង​គោ ក្រចកជើងជ្រូក ហើយសម្រាប់រសជាតិវិញគឺបែបជូរហិរ ដែលអាចនិយាយបានថាបន្ទាប់ពីទទួលទានរួចធានាថាប្លែកមាត់ហើយ បែកញើសខ្ចាយ ស្រួលខ្លួនមិនខានទេ។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

តោះប្រសិនបើលោកអ្នកមិនទាន់មានគម្រោងទៅណាទេ អាចឆ្លៀតពេលមកទទួលយករសជាតិថ្មី មីនុយថ្មី ម្ហូបថ្មី គឺស៊ុបទឺកខ្មៅរសជាតិបែបជូរហិរនេះបាន ហុតជុំគ្រួសារ មិត្តភក្តិ ក្រុមការងារ ដឹងតែអ៊េមហើយ។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ហាង មីទាញតុងយុាំ
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ

វីដេអូ