ប្រហិតស្ងោរ ២ កន្លែង គ្រាន់តែនឹកឃើញឃ្លានឡើងញ័រសាច់

0

កន្លែងភាគច្រើនសម្បូរតែប្រហិតបំពង និងអាំង តែបើចង់ញ៉ាំប្រហិតស្ងោរ អ្នកខ្លះប្រហែលជាមិនសូវស្គាល់កន្លែងលក់ទេ។ អ៊ីចឹងថ្ងៃហ្នឹងចាំ Admin ណែនាំកន្លែងលក់ប្រហិតស្ងោរឆ្ងាញ់ ២ កន្លែងនេះ គ្រាន់តែនឹកឃើញក៏ហៀរទឹកមាត់មុនដែរ ល្ងាចឡើងទំនេរ កុំភ្លេចណាត់គ្នាទៅណា។

ហាង ខេមរាជប្រហិតស្ងោរ

អ្នកម្ដុំទួលសង្កែប្រាកដជាធ្លាប់បានទៅញ៉ាំជាញឹកញយហើយ ព្រោះថាជាអាហារញ៉ាំបែបសម្រន់ហើយ តម្លៃសមរម្យ ឯរសជាតិក៏ពិសេសបែបនេះទៀតនោះរឿងអីថាមិនទៅញឹកនោះ។ សម្រាប់អ្នកដែលមិនទាន់បានទៅញ៉ាំឆាប់ទៅសាកម្ដងទៅណា ព្រោះថាអោយបានប្លែកមាត់ ហើយក្រៅពីប្រហិតស្ងោរ ក៏មានពោះគោស្ងោរ និងសាច់គោអាំង ប្រហិតអាំងផងដែរ ពេលបានជ្រលក់ជាមួយទឹកជ្រលក់ពិសេសប្រចាំហាង គឺថាឆ្ងាញ់នោះឆ្ងាញ់។

ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ

ហាង ខេមរាជប្រហិតស្ងោរ
លេខទូរសព្ទ៖ 015 555 002 / 012 492 701
ទីតាំង៖ បណ្ដោយផ្លូវលេខ៩០០ ផ្សារតូចទួលសង្កែ

ប្រហិតស្ងោរក្បែរសាលាសន្ធរមុក

ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ

ហាង
ទូរស័ព្ទ៖ 016669918 / 011669918 / 090669918 / 093669918
ទីតាំង៖ ផ្ទះលេខ1D ផ្លូវ253, សង្កាត់ទឹកល្អក់1, ខ័ណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក (ផ្លូវចុះពីទល់មុខសាលាតិកណូ ទល់មុខនឹងសាលាខ្មែរជំនាន់ថ្មី)

រូបមន្តធ្វើមីកូឡា ជាម្ហូបប្រចាំទឹកដីខេត្តបាត់ដំបង

0

អ្នកណាមិនល្បី មិនស្គាល់ មីកូឡា ជាអាហារប្រចាំខេត្តបាត់ដំបង អ្នកមិនទាន់បានសាកអាចមើលរូបមន្តខាងក្រោមហើយ ធ្វើតាមបាន អត់ពិបាក ស្មុគស្មាញអីច្រើនទេ។​

សារព័ត៌មាន CNN បង្ហាញពីម្ហូបខ្មែរចំនួន ៣០មុខ  ដែលបរទេសគួរតែភ្លក់ពេលមកដើរស្រុកខ្មែរ - Khmernote

គ្រឿងផ្សំ៖

  • គុយទាវ
  • ពងមាន់ រឺពងទា
  • ឆៃពៅ
  • បង្គាគ្រាម
  • សណ្តែកដី
  • ខ្ទឹមបំពង
  • ត្រសក់
  • ការ៉ុត
  • ល្ហុង
  • សណ្តែកបណ្តុះ
  • ជីគ្រប់មុខ
  • ចាខ្វៃ

វិធីធ្វើ៖

១. បំពងខ្ទឹមអោយឆ្ងុយ ដាក់ប្រេងអោយល្មម

២. ស្រុះគុយទាវអោយទន់ល្មម រួចដាក់ក្នុងទឹកត្រជាក់ ហើយស្រង់ដាក់អោយស្រស់ទឹក យកខ្ទឹមដែលបំពងហើយលាបពីលើគុយទាវដើម្បីកុំអោយវាស្អិតជាប់គ្នា រួចហើយយកទៅឆាមួយភ្លែតជាមួយទឹកសុីអុីវខាប់ ១ស្លាបព្រាកាហ្វេអោយឡើងពណ៌ល្អ កុំឆាយូរខ្លាចផុយជ្រុល+វិធីធ្វើជ្រក់-ល្ហុង និងការ៉ុត ឈូសសសៃៗ ហើយដាក់អំបិល ២ស្លាបព្រាកាហ្វេ ច្របាច់អោយទន់ ៣នាទីរួចលាងទឹកចេញ

៣. ត្រសក់ ចិតចំនិតតូចៗ ដាក់អំបិល១ស្លាបព្រាកាហ្វេហើយលាងទឹកចេញ

៤. យកល្ហុង ការ៉ុត ត្រសក់ លាយចូលគ្នា ហើយដាក់អំបិល ស្ករ ទឹកខ្មេះ និងខ្ទឹមចិញ្ច្រាំបន្តិច ភ្លក់តាមរស់ជាតិ

៥. បង្គារគ្រាម បុកអោយម៉ត់-សណ្តែកដី បុកតែកុំម៉ត់ពេក-ពងស្ងោរ កាត់ដុំៗ-ឆៃពៅ ហាន់តូចៗ

៦. របៀបធ្វើទឹកត្រីអាចយកវែក ចានចង្កឹះ ស្លាបព្រា មកវាល់ទឹកត្រី ១ ចានចង្កឹះ ទឹកខ្មេះ ១ ចានចង្កឹះ ស្ករស ២ ចានចង្កឹះ ទឹក ៤ ចានចង្កឹះ អំបិល ១ ស្លាបព្រាកាហ្វេ ម្ទេសឆា រឺម្ទេសដប ដាក់តាមចំណូលចិត្ត។

ប្រភព៖ Ah Nith

ភីហ្សា ៣ កន្លែង ញ៉ាំអស់ច្រើនម៉េច ក៏អត់សូវទ្រលាន់ដែរ

0

សម្រាប់អ្នកចូលចិត្តញ៉ាំភីហ្សា តែមិនចង់ឲ្យទ្រលាន់ខ្លាំង អាចសាកសាកភីហ្សា ៤ កន្លែងនេះបាន។ ហាងខ្លះជឿថាមានអ្នកធ្លាប់ចូលញ៉ាំឡើងចង់សឹកហាងអស់ហើយ តែហាងខ្លះក៏ថ្មី អ្នកខ្លះក៏មិនទាន់បាន​សាកដែរ។​ ម៉ោះទាំងអ្នកធ្លាប់បានសាក និងមិនទាន់បានសាក​ អាចពិចារណា ៣ កន្លែងនេះសិនបាន​ បើសិនជាអត់ចូលចិត្តទ្រលាន់ខ្លាំង។

Fresh Pizza Cambodia

អ្នកធ្លាប់ញ៉ាំច្បាស់ជាដឹងហើយ មិនត្រឹមតែឆ្ងាញ់ តែ Fresh Pizza មានរសជាតិមិនសូវទ្រលាន់ខ្លាំងទេ ទោះញ៉ាំច្រើនម៉េចក៏ដោយ។ សំខាន់មានទិញមួយថែមមួយថ្ងៃអង្គារ និង ថ្ងៃសុក្រទៀត។

Fresh Pizza Cambodia
លេខទូរស័ព្ទ៖ 093 410 004
ទីតាំង៖ ផ្លូវ St 163 កែងCorner 390 បឹងកេងកង៣។

PEZZO Pizza Cambodia

Pezzo Pizza ពិសេសត្រង់ថាអាចជ្រើសរើសគ្រប់រសជាតិបញ្ចូលគ្នាជា ៦ ស្លាយបាន ហើយចំពោះអ្នកញ៉ាំម្នាក់ឯងវិញអាចមានជម្រើស ១ ស្លាយ ឬ ៣ ស្លាយក៏បានដែរ។ អ៊ីចឹងទោះទៅម្នាក់ឯងក៏ញ៉ាំបានដែរ មិនខ្លាចសល់ទៀត សំខាន់ហៅតែ ១ បានគ្រប់ផ្សេងៗគ្នាទៀត។

ហាង PEZZO Pizza Cambodiaហាង PEZZO Pizza Cambodia
ហាង PEZZO Pizza Cambodia
ហាង PEZZO Pizza Cambodia

ហាង PEZZO Pizza Cambodia
លេខទូរស័ព្ទ៖ 023 900 189
ទីតាំង​៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី​ ជាន់ទី២

Yellow Cab Pizza

ភីហ្សានៅហាង Yellow Cab Pizza ពិតជាពិសេសខ្លាំងណាស់ណាព្រោះថារសជាតិ គឺពិតជាប្លែកខុសពីភីហ្សាដែលអ្នកធ្លាប់ញ៊ាំពីមុន រីឯនៅផ្ទៃនំគឺពោរពេញទៅដោយឈីស សាច់ និងបន្លែដែលធ្វើអោយខាំមួយម៉ាត់ណាក៏សាច់ មួយម៉ាត់ណាក៏ឈីសដែរអាចនិយាយបានថាមួយខាំមួយម៉ាត់ណាក៏ឆ្ងាញ់។

ហាង Yellow Cab Pizza
ហាង Yellow Cab Pizza
ហាង Yellow Cab Pizza

ហាង Yellow Cab Pizza
លេខទូរសព្ទ៖ 069 797 955ទីតាំង៖ ស្ថិតនៅខាងក្នុងផ្សារទំនើប Eden Garden បឹងកក់
(ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់)

ចង់បានក្បាលពោះរាបស្មើរ អាហារ ៤ មុខនេះជួយបាន

សម័យ​នេះ​ហើយ​ជា​ពិសេស​ស្រីៗ​ខ្វល់​ខ្វាយ​ពី​សម្រស់​គេ​ខ្លាំង​ណាស់​ ជា​ពិសេស​គឺ​រូប​រាង​តែ​ម្តង​។ ភាគ​ច្រើន​ខំ​ព្យាយាម​ហាត់​ប្រាណ​ផង​ តម​អាហារ​ផង​ដើម្បី​សម្រក​ក្បាល​ពោះ​ ព្រោះ​ខ្លាច​ស្លៀក​ពាក់​ទៅ​មិន​ស្អាត​ មិន​ចេញ​រាង​។ តែ​ភាគ​ច្រើន​តែង​តែ​ខក​ចិត្ត​ ទោះ​ខំ​ប្រឹង​ប្រែង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​។​ ឈប់​បារម្ភ​ទៀត​ទៅ​ អាហារ​ ៤ មុខ​នេះ​អាច​ជួយ​បាន​៖

១. ត្រី​សាលម៉ុន

ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ សាលម៉ុន​សម្បូរ​ដោយ​វីតាមីន​ D។ កម្រិត​វីតាមីន​ Dក្នុង​ឈាម​ជួយ​បង្កើន​ខ្លាញ់​ល្អ​ក្នុង​ក្បាល​ពោះ ដូច​នេះ​មិន​ធ្វើ​ឲ្យ​មាន​ក្បាល​ពោះ​ទេ​។

12/06/2020 오 ᅥᆫ 9.26.30

២. ផ្លែប៊ឺរ

ប៊ឺរ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ ហើយ​មាន​ខ្លាញ់​ល្អ​សម្រាប់​រាង​កាយ​។​ ខ្លាញ់​ក្នុង​ប៊ឺរ​ជា​អាស៊ីត​ខ្លាញ់​ល្អ​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម​។​

Replying to @Just_Just_Just 9.27.00

៣. ផ្លែប៉ោម

ប៉ោម​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ​។ របប​អាហារ​មាន​ជាតិ​ Fibber មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក​ទេ​ តែ​ថែម​ទាំង​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត​ទោះ​ញ៉ាំ​តិច​ក៏​ដោយ​។​

12/06/2020 오 ᅥᆫ 9.27.15

៤. ស៊ុត

​​ស៊ុត​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែល​មាន​ឈ្មោះ​ថា​ Choline។ សារធាតុ​ម្យ៉ាង​នេះ​ជួយ​រំលាយ​ខ្លាញ់​ និង​ជួយ​ការ​ពារ​ការ​ឡើង​ទម្ងន់ ដោយ​រក្សា​ការ​ធ្វើ​មេតាបូលីស​ឲ្យ​នៅ​ថេរ​។​​

12/06/2020 오 ᅥᆫ 9.30.13

ផឹកកាហ្វេ ៣ របៀបនេះ ដូចបំផ្លាញសុខភាពខ្លួនអ៊ីចឹង

កាហ្វេ​ល្អ​ចំពោះ​សុខភាព​ច្រើន​ បើ​សិន​ជា​ផឹក​តាម​កម្រិត​ និង​របៀប​ត្រឹម​ត្រូវ​។ តែ​បើ​ផឹក​តាម​ ៣ របៀប​នេះ​ ដូច​យក​ជំងឺ​ដាក់​ខ្លួន​

How To Order Free Iced Lattes On DoorDash During "Lotta Latte Love"  Promotion

អ៊ីចឹង​។

. ផឹក​នៅ​ម៉ោង​ ៨៩ ព្រឹក

មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ ដើម្បី​បង្កើន​ការ​ផ្ចង់​អារម្មណ៍​។​ តែ​បើ​ផឹក​នៅ​ម៉ោង​ ៨ និង​ ៩ ព្រឹក​ កម្រិត​ស្ត្រេស​របស់​យើង​នឹង​កើន​ឡើង​ ក្រៅ​ពី​នេះ​ ជាតិ​កាហ្វេ​អ៊ីន​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ុល​។​

. ពេល​ញ៉ាំ​បាយ​ល្ងាច​

ភាគ​ច្រើន​មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​ ដោយ​គិត​ថា​វា​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។​ តែ​ការ​ញ៉ាំ​កាហ្វេ​ពេល​យប់​អាច​រំខាន​ដល់​ការ​គេង​របស់​យើង​ និង​បង្ក​បញ្ហា​ដល់​ដំណេក​។​

. ផឹក​ច្រើន​ពេក​

​កាហ្វេ​បើ​ផឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​ ល្អ​ចំពោះ​សុខភាព​ណាស់​។ តែ​បើ​ផឹក​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ ហត់​នឿយ​ ឈឺក្បាល​ ចង់​ក្អួត​ គេង​មិន​លក់​ មាន​ជំងឺ​បេះ​ដូង​ជា​ដើម​ ហើយ​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​ពោះ​ដែរ​ ។​ ចំពោះ​អ្នក​ផឹក​កាហ្វេ​ផ្អែម​ៗ​ពេក​ អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ ធាត់​ និង​ជំងឺ​បេះដូង​។

ប្រម៉ូសិនពិសេសទៀតហើយ ត្រៀមតែមាត់ញ៊ាំទៅកៈថៈសាច់អាំងបែបថៃ សាខាថ្មី(បឹងត្របែក) បញ្ចុះតម្លៃ១០% ចំនួន១០ថ្ងៃ

0

អ៊ែមហ្មង ដឹងសប្បាយមាត់ញ៊ាំទៀតហើយតែប៉ុណ្ណេះកៈថៈសាច់អាំងបែបថៃដ៏ឈ្ងុយឆ្ងាញ់បញ្ចុះតម្លៃយ៉ាងពិសេសចំនួន ១០ថ្ងៃឯណោះ មិនអាចរំលងបានទេពិសេសអញ្ចឹងៗអី ណាត់គ្នាមកញ៊ាំអោយណាណីហ្មងដល់ថ្ងៃបើកលុយស្រាប់ផង ស៊ែគ្នាម្នាក់តែម៉ាញិបញ៊ាំបានម៉ាឆ្ងាញ់មាត់ហ្មង។ សម្រាប់ការបញ្ចុះតម្លៃ១០% គឺមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក

ហាង កៈថៈllសាច់អាំងបែបថៃ(បឹងត្របែក) គឺមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។

ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក

ណ្ហើយ សាច់អាំងក៏ឆ្ងាញ់ ប្រម៉ូសិនក៏មានយ៉ាងពិសេសបែបនេះហើយនៅចាំអីទៀត បបួលគ្នាមកលឿនៗមកណាមកញ៊ាំបានច្រើនដងកាន់តែចំណេញ៕

ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក
ហាង កៈថៈបឹងត្របែក

ហាង កៈថៈllសាច់អាំងបែបថៃ(បឹងត្របែក)
លេខទូរសព្ទ៖ 085 631 562 / 015 969 626
ទីតាំង៖ ផ្ទះលេខ៨១ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន
ផែនទី៖ ចុចទីនេះ

ចង់ញ៊ាំប្រហិត នរណាៗក៏មិនដែលរំលងតូបប្រហិតដែរព្រោះថារសជាតិក៏ឆ្ងាញ់ សេវាក៏កម្មល្អ

0

តូបប្រហិតនរណាមិនល្បីបើកបាន២ឆ្នាំ ម៉ូយៗក្មេងចាស់ប្រុសស្រីគាំទ្រជាហូរហែរមិនដែរចេះស្ងាត់ម៉េច ក៏ព្រោះតែមានមុខម្ហូបឆ្ងាញ់ៗជាច្រើនជាពិសេសប្រហិតតែម្ដងដែលជាមុខម្ហូបប្រចាំហាងមួយនេះដែលមានការគាំទ្រខ្លាំងជាងគេ។ ថ្ងៃនេះតូបប្រហិតក៏មានដំណឹងយ៉ាងពិសេសសម្រាប់ម៉ូយដែលនៅម្លុកស៊ីសុវត្ថិផងដែរ ព្រោះថាហាងតូបប្រហិត សាខាទីបី និងបើកក្នុងពេលឆាប់ៗនៅទីនោះ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

សម្រាប់ម៉ូយៗដែលធ្លាប់មកញ៊ាំនៅទីនេះច្បាស់ជាដឹងស្រាប់ហើយថា តូបប្រហិត សម្បូររបស់ញ៊ាំប៉ុណ្ណានោះ សំខាន់សារេទុកពោះឲ្យនៅទំនេរមក និយាយពីថាប្រហិតក៏មានច្រើនមុខ បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង បុកក្ដាមស្រែ ហើយក៏មានសាច់ជ្រូកបីជាន់បំពង ព្រុយត្រីសាម៉ុន ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ និងមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ណ្ហើយ យាយពីថាចង់ញ៊ាំប្រហិត បុកល្ហុង យ៉ាំអីឆ្ងាញ់ៗហ្នឹងណាត់គ្នាមកហាង តូបប្រហិត មកអាចញ៊ាំបានឆ្ងាញ់ៗច្រើនមុខច្រើនជម្រើសសម្រាប់អ្នកគ្រប់គ្នា។ ជាពិសេសមកជាលក្ខណៈគ្រួសារ ក៏បាន មិត្តភក្ដិក៏បាន គូរសង្សារក៏បានអាចអង្គុយញ៊ាំបានយ៉ាងរីករាយជាមួយបរិយាកាសដ៏ធំទូលាយទាំងជាន់ផ្ទាល់ដី និងជាន់ទី១។ កុំភ្លេចណាថ្ងៃចុងសប្ដាហ៍បែបនេះផងឌុបគ្នាមកវឹងៗមកញ៊ាំរបស់ឆ្ងាញ់ៗជុំគ្នា៕

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ហាង​​ តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ពិតជាមិនធម្មតា Hong Kong Restaurant ជាប្រេនឆាយខ្មែរតែមុខម្ហូបចិនហុងកុងឆ្ងាញ់ៗល្បី រហូតបើកសាខាថ្មីទាំងក្នុង និងក្រៅប្រទេស

0

អ្នកដែលចូលចិត្តញ៊ាំម្ហូបចិនហុងកុងច្បាស់ជាមានអ្នកធ្លាប់ស្គាល់ Hong Kong Restaurant រួចមកហើយព្រោះជាភោជនីដ្ឋានមួយដ៏ល្បីលើម្ហូបចិនហុងកុង ដែលទទួលការគាំទ្រខ្លាំងរហូតដល់បើកសាខាថ្មីទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ដែលមាន ៦សាខាគិតមកដល់បច្ចុប្បន្ន។ តែប៉ុណ្ណេះសម្រាប់អ្នកដែលចង់សាក និងអ្នកដែលនឹកចង់ញ៊ាំម្ហូបបែបចិនហុងកុងនេះ មិនលំបាកត្រូវហោះទៅដល់ហុងទើបបានញ៊ាំនោះទេ នៅត្រឹមតែភ្នំពេញក៏អាចញ៊ាំបានម៉ាឆ្ងាញ់ដែរ ជាពិសេសមានរហូតដល់ ៥សាខារង់ចាំទទួលស្វាគមន៍លោកអ្នក និងមានមួយសាខាទៀតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Hong Kong Restaurant
Hong Kong Restaurant
Hong Kong Restaurant

កត្តាដែលធ្វើអោយ​ Hong Kong Restaurant មានច្រើនសាខាបែបនេះ ក៏ដោយសារតែរសជាតិដ៏ពិសេសគ្រប់មុខម្ហូបទាំងអស់សុទ្ធតែមានរសជាតិដើម ដែលធ្វើអោយអ្នកញ៊ាំទទួលបានរសជាតិពិតៗ។ អ្នកដែលបានញ៊ាំហើយតែងតែលាន់មាត់សរសើរថាឆ្ងាញ់មិនថាភ្ញៀវជាតិ រឺភ្ញៀវអន្តរជាតិនោះទេ។ ជាពិសេស Hong Kong Restaurant មានមុខម្ហូប និងភេសជ្ជៈជាច្រើនមុខមិនចេះខ្វះ ដែលអាចអោយអតិថិជនជ្រើសរើសតាមចំណង់ចំណូលចិត្ត។ ចំពោះទីតាំងទាំង ៥សាខាដែលលោកអ្នកអាចមកញ៊ាំបាននៅក្នុងរាជធានីភ្នំពេញរួមមាន៖ សាខាទី១ ទី២ ស្ថិតនៅបឹងកេងកង១ លើផ្លូវលេខ៦៣, សាខាទី៣ ស្ថិតនៅលើផ្លូវលេខ៦៣ ខណ្ឌដូនពេញ, សាខាទី៤ ស្ថិតនៅលើផ្លូវលេខ៣៣៧ ក្នុងផ្សារទំនើបសម័យ សឃ្វែរ (Samai Square), សាខាទី៦ ស្ថិតនៅលើផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា និងសម្រាប់អ្នកដែលនៅម៉ាឡេស៊ី អាចទៅរកបាននៅ Jalan Rimbunan Kepong 52100, Kuala Lumpur ។

Hong Kong Restaurant
Hong Kong Restaurant
Hong Kong Restaurant

តោះ ពិសេសៗបែបនេះហើយនៅចាំអីទៀត នឹកឃ្លានម្ហូបហុងកុងណាត់គ្នាមកវឺតៗមក Hong Kong Restaurant មកណាគឺថាដឹងតែមិនខកបំណងហ្មង ទាំងរសជាតិម្ហូប ទាំងសេវាកម្ម និងបរិយាកាសក្នុងហាង។ កុំភ្លេចណាម្ហូបចិនហុងកុងរសជាតិដើមមាននៅទីនេះ ចង់ញ៊ាំមិនចាំបាច់ជិះយន្តហោះទៅដល់ហុងកុងអីនោះទេ?៕

Hong Kong Restaurant
Hong Kong Restaurant
Hong Kong Restaurant
Hong Kong Restaurant
Hong Kong Restaurant
Hong Kong Restaurant
Hong Kong Restaurant
Hong Kong Restaurant

Hong Kong Restaurant
សាខាទី១ ទី២
លេខទូរសព្ទ៖ 096 324 93 16 / 096 39 23 014
ទីតាំង៖ ស្ថិតនៅបឹងកេងកង១ លើផ្លូវលេខ៦៣
សាខាទី៣
លេខទូរសព្ទ៖ 096 99 47 593 / 096 39 23 014
ទីតាំង៖ ស្ថិតនៅលើផ្លូវលេខ៦៣ ខណ្ឌដូនពេញ
សាខាទី៤
លេខទូរសព្ទ៖ 085 502 875
ទីតាំង៖ ស្ថិតនៅលើផ្លូវលេខ៣៣៧ ក្នុងផ្សារទំនើបសម័យ សឃ្វែរ (Samai Square)
សាខាទី៦
លេខទូរសព្ទ៖ 069 91 93 73
ទីតាំង៖ ស្ថិតនៅលើផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា

វីដេអូ៖

ព្រឹកទៅវត្ត ល្ងាចឌុបគ្នាមកហុតស៊ុបស្មងគោ ញ៊ាំសាច់អាំងប៉ូវកម្លាំងនៅហាង ហេងមែន សាច់អាំងទឹកកាពិ

0

ចន្ទ ដល់សុក្រធ្វើការអស់កម្លាំងណាស់ហើយអ្នកខ្លះក៏ឈ្លៀតទៅវត្តទៀត ចុះល្ងាចនេះដេកផ្ទះធ្វើអីមើលសារេលកលៃចេញមកញ៊ាំសាច់អាំង និងញ៊ាំស៊ុបហុតខួរស្មងគោប៉ូវកម្លាំងអោយណាណីម្ដងមើល។ ហើយបើចង់សួរថានៅកន្លែងណាដែលទៅតែមួយកន្លែងអាចញ៊ាំបានទាំង ២មុខនោះចាំAdmin ប្រាប់គឺមាននៅហាង ហេងមែន សាច់អាំងទឹកកាពិ នៅប្លុកសំណង់១២យើងហ្នឹង។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

ស៊ុបស្មងគោ គឺជាមីនុយថ្មីរបស់ហាងដែលបានធ្វើឡើងតាមការសំណូមពររបស់ម៉ូយៗប្រចាំហាង បើតាមម្ចាស់ហាងប្រាប់ Admin ទៀតថាមីនុយថ្មីនេះភ្ញៀវញ៊ាំហើយសរសើរថាឆ្ងាញ់គ្រប់គ្នា ហើយមិនត្រឹមតែញ៊ាំនៅហាងប៉ុណ្ណោះទេអ្នកខ្លះខ្ចប់ទៅញ៊ាំនៅផ្ទះថែមទៀតផង។ បើទោះបីជាមីនុយថ្មី កំពុងទទួលបានការគាំទ្រយ៉ាងណាក្ដី ក៏សាច់អាំងដែលល្បីប្រចាំហាងជាច្រើនឆ្នាំកន្លងមកនៅតែជាមុខម្ហូបសំណព្វចិត្តរបស់ម៉ូយៗដែរ គឺថាអ្នកមកហើយតែងហៅញ៊ាំស៊ុប និងសាច់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

តោះ បែបនេះហើយនៅចាំអីកន្លែងល្បីមានទាំងសាច់អាំងមានទាំងស៊ុបបែបនេះរំលងម៉េចបាន ភ្លៀងត្រជាក់ៗបែបនេះទៀតហុតស៊ុបស្មងគោអ៊ែមអស់ស្ទះហើយ ក្ដៅសាច់បែបញើសខ្ចាយហ្មង៕

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

ហាង ហេងមែន សាច់អាំងទឹកកាពិ
លេខ​ទូរសព្ទ​៖ 010 296 568 | 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2(ទល់មុខសាលារៀនប៊ែលធី សាខាទី7)
(ម៉ោងបើកលក់ចាប់ពីម៉ោង 10:30ព្រឹក ដល់ម៉ោង 10:30យប់)

វីដេអូ៖​

មួយមុខណាដែលថាឃើញហើយ ទ្រាំមិនស្រៀវមាត់បាននោះ??? ជាមួយ Two Sisters ចង់ហិរប៉ុណ្ណាក៏បានដែរ

0

កុំទាន់ទៅណាឆ្ងាយ​ ក្រោយពេលចេញពីធ្វើការបងនារីៗអាចណាត់គ្នាមកជុំម្តង មីនុយមុខម្ហូបថ្មីរបស់ហាង Two Sisters ទំនងកប់សារី ឃើញហើយដឹងតែពេញចិត្តស្តូកមិនខាន តោះចឹងមកដឹងពីមុខម្ហូបខ្លះ មានដូចជា៖ ជើងជ្រូកបំពង ឈុតគ្រឿងសមុទ្រគ្រប់មុខ ឈុតបុកល្ហុងពិសេស ញាំងាវ ឆ្អឹងជំនីអប់គ្រឿង ញាំមីគ្រឿងសមុទ្រ ឈុតមឹកអាំង កំពិលលោត ពេញចិត្តមុខណា ចង់បានហិរកំរិតណា ម្ចាស់ហាងធ្វើជូនតាមសំណើរ ធានាមិនអោយខកចិត្តទេ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

សម្រាប់ហ្វេនៗ ម៉ួយៗ របស់ហាង Two Sisters ច្បាស់ជាស្រៀវមាត់ទៀតហើយ ជាមួយមុខម្ហូបថ្មី បន្ថែមយ៉ាងច្រើនមុខ ត្រូវជាមួយបងនារីៗ គ្រឿងបុក គ្រឿងញាំ បុកល្ហុងឈុតធំ រសជាតិបែបថៃ ស្នាដៃម្ចាស់ហាងផ្ទាល់ ញ៊ាំមិនអស់មិនខ្ចីឈប់ទេ ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ចឹងសម្រាប់អ្នកដែលមិនទាន់បានសាកមុខម្ហូបថ្មី ឬមិនទាន់ស្គាល់អាចមករកបានណា ចង់ញ៊ាំបុកល្ហុង​ដែលមានច្រើនជម្រើសច្រើនរសជាតិ ធានាថាមិនខ្វះនោះទេ ហើយក្រៅពីនោះនៅមានមុខម្ហូបផ្សេងទៀត សុទ្ធសឹងជាមុខម្ហូបពិសេសៗ ប្រចាំហាង លោកអ្នកក៏អាចចូលទៅកាន់ផេកហ្វេសបុកផ្ទាល់ក៏បាន Two Sisters ហើយសម្រាប់អ្នកដែលរវល់ហើយចង់កុម្មង់យកទៅញ៊ាំនៅផ្ទះក៏បានដែរ ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833 / 095 38 88 85
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខសាលាភូមិន្ទ ម្តុំមីហិលសេអូល

វីដេអូ៖