កត់ ១១ កន្លែងនេះឡើង ទុកពេលទៅលេងកំពត

ខេត្តកំពតឥឡូវជាគោលដៅទេសចរណ៍ ដែលនរណាៗក៏ធ្លាប់បានទៅលេងច្រើនដងមកហើយ។ អ្នកខ្លះទៅច្រើនដងហើយ នៅតែចង់ទៅដដែលៗទៀតក៏មានដែរ តែដើម្បីកុំឲ្យខាត ព្រោះអ្នកខ្លះមិនសូវស្គាល់កន្លែងច្រើនទេ អាចនឹងទៅដល់លេងតែកន្លែងដដែលៗក៏មានដែរ។ ថ្ងៃនេះ Admin មាន​ ១១ កន្លែងចង់ណែនាំ បើទៅដល់កំពតហើយ មិនដឹងទៅណា អាចកត់​ទុកឲ្យហើយទៅ ទុកពេលសៅរ៍អាទិត្យហ្នឹងបបរគ្នាដាក់ម៉ាទ្រីបទៅ។

១. Led Zep Cafe (ញាំកាហ្វេមើលទេសភាពនៃឆ្នេរកែបទាំងមូល)

ទោះបីហាងកាហ្វេនេះស្ថិតក្នុងខេត្តកែប តែវានៅជិតកំពតបង្កើយ ជិះតែមួយភ្លែតដល់ហើយ។

២. ដូងទេរ

រូបភាព ដូងទេរ កំពត-Daung TE Kampot

៣. ឧទ្យានជាតិព្រះមុន្នីវង្សបូកគោ

រូបភាព Take Me Tour _ថេកមីធួ

៤. ណាតាយ៉ា

៥. អន្លង់ធំ

រូបភាព បានស្គាល់-Banskol

៦. ស្រែអំបិល

៧. ភ្នំឈ្ងោក

រូបភាព Something by Evan

៨. ទំនប់ប្រទាក់ក្រឡា

រូបភាព Suku Busu DerLeng

៩. ភ្នំកំពង់ត្រាច

រូបភាព បានស្គាល់-Banskol

១០. ទំនប់ម្លេច

រូបភាព Saony Reun

១១. កោះទន្សាយ

ប្រភព៖ A Minute of Things

ម្ហូបទឹកៗ ៥ មុខនេះ ធ្វើញ៉ាំហុតទឹកក្តៅៗ ដឹងតែឆ្ងាញ់បែកញើសជោគហ្មង

0

ប៉ុន្មានថ្ងៃនេះភ្លៀងនោះភ្លៀង ឲ្យតែល្ងាចឡើងដឹងតែ ប្រាវៗឡើងចង់លិចផ្លូវអស់ហើយ។ រកតែឃ្លាន ចង់ចេញទៅញ៉ាំអីក៏ពិបាកដែរ! បើពិបាកអ៊ីចឹង ចង់ប្តូរមកធ្វើអីញ៉ាំនៅផ្ទះខ្លួនឯងវិញ ជាពិសេសមេឃត្រជាក់ៗ បើបាកហុតស៊ុប ឬសម្លក្តៅៗ មិនដឹងឆ្ងាញ់ម៉េចទេ។ ម្ហូបទឹកៗ ៥ មុខនេះ ធ្វើញ៉ាំមេឃត្រជាក់ៗត្រូវម៉ាចហ្មឹង៖

១. នំបញ្ចុកខួរក្តាម

សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ

២. ស៊ុបពងទាកូន

សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ

៣. សម្លប្រហើរទំពាំង

សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ

៤. ហ្វឺ

សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ

Special bowl of beef noodle soup is priced at 50,000 VND.  Bowl of vermicelli and ingredients.  Guests should consider choosing the appropriate bowl type.  /// Photo: Trinh Thanh

៥. បបរលតឆ្អឹងជំនី

សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ

ឃ្លានបាយស្រូប និងចង់រំលឹកអនុស្សវរីយ៍កុមារភាពកុំភ្លេចបាយស្រូបភូមិ៦ ឆ្ងាញ់ក៏ឆ្ងាញ់ តម្លៃក៏សមរម្យ?

0

និយាយដល់បាយស្រូបគ្រប់គ្នាច្បាស់ជាធ្លាប់មានអនុស្សវរីយ៍ច្រើនណាស់កាលពីកុមារភាព ដែលតែងតែញ៊ាំពេលទៅរៀនពេលនៅបឋមសិក្សា ហើយចុះពេលនេះមានអ្នកនឹកឃ្លានចង់ញ៊ាំទៀតទេ។ ម៉ោះសម្រាប់អ្នកដែលដែលចង់ញ៊ាំបាយស្រូបដែលឆ្ងាញ់ និងចង់រំលឹកអនុស្សវរីយ៍កាលពីកុមារភាពកុំភ្លេចបាយស្រូបភូមិ៦ មកណាព្រោះថាកន្លែងមួយនេះឆ្ងាញ់លក់យូរឆ្នាំរសជាតិនៅតែពិសេសដដែលមិនផ្លាស់ប្ដូរ រីឯតម្លៃក៏សមរម្យថែមទៀត។

តូប បាយស្រូបភូមិ៦
តូប បាយស្រូបភូមិ៦
តូប បាយស្រូបភូមិ៦

បាយស្រូបភូមិ៦ ទីកន្លែងដ៏ពេញនិយមមួយនេះគឺលក់ដាច់ខ្លាំងណាស់និយាយពីថាភ្ញៀវមកញ៊ាំពេញៗតែម្ដង ពេលខ្លះស្ទើរតែគ្មានកន្លែងអង្គុយផងក៏មាន ឯអ្នកលក់ញាប់ដៃគ្មានបានទំនេរបានសម្រាកទេ។ ហើយបើតាមការការខ្សឹបប្រាប់ពីម្ចាស់ហាងបានអោយដឹងថាកន្លែងរបស់គាត់ទទួលបានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែបាយមានរសជាតិឆ្ងាញ់ និងមិនប្រែទោះបីលក់យូរឆ្នាំហើយក៏ដោយ ហើយមួយវិញទៀតគឺមានតម្លៃសមរម្យដែលធ្វើអោយគ្រប់គ្នាចំណាយលុយតិចហើយញ៊ាំបានឆ្អែតថែមទៀត។ ជាពិសេសគឺមានប្រភេទសាច់ជ្រូកអាំង​ ពងទាចៀន ពងទាក្រឡុក ឆាខ្ញី ដែលសុទ្ធតែឆ្ងាញ់ៗ ហើយក៏មានជ្រក់ និងទឹកត្រីដែលរួមបញ្ចូលគ្នាទៅធ្វើអោយបាយមួយចានកាន់តែមានរសជាតិកើនថ្វេរដង។

តូប បាយស្រូបភូមិ៦
តូប បាយស្រូបភូមិ៦
តូប បាយស្រូបភូមិ៦

ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយចង់ដឹងថាពិសេសបែបណាមានតែមកញ៊ាំដោយខ្លួនឯងមកដឹងហើយថាពិសេសបែបណា ហើយពេលមកញ៊ាំកុំភ្លេចមកពីព្រលឹមបន្តិចណា តែយឺតពេកប្រយ័ត្នអស់អត់បានស្គាល់រសជាតិ៕

តូប បាយស្រូបភូមិ៦
តូប បាយស្រូបភូមិ៦
តូប បាយស្រូបភូមិ៦

តូប បាយស្រូបភូមិ៦
ទីតាំង៖ ផ្លូវ៤៣០កែង ៤៦៤ ក្រោយភ្នំពេញស្ពតក្លឹប

វីដេអូ៖

រសៀលហើយដល់ម៉ោងហេវល្មម តោះទៅហុតស៊ុបទឹកដូង ស៊ុបខ្យង ញ៊ាំសាច់អាំងផាន់រុង អោយឆ្ងាញ់មាត់ម្ដងមើល៎

0

ដើមខែផងល្ងាចនេះរកសារេជប់លៀងលើករាសី ដើមខែថ្មីញ៊ាំអីឆ្ងាញ់ៗអោយក្រពះសប្បាយចិត្តម្ដង កុំអោយក្រៀមក្រោះៗពេក។ ម៉ោះៗមិនបាច់គិតច្រើនទេខលហៅគ្នាវឺតៗមកហាង សាច់អាំងផាន់រុង មកសម្បូររបស់ឆ្ងាញ់ប៉ូវកម្លាំងចង់ស៊ុបមានស៊ុប ចង់សាច់អាំងមានសាច់អាំងជូនម៉ាកំប្លេហ្មង។

ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង

សម្រាប់ឈុតសាច់អាំងផាន់រុង គឺមានរហូតដល់ទៅ៣ជម្រើសឯណោះគឺមាន សាច់អាំងផាន់រុងឈុតតូច តម្លៃ25000៛, សាច់អាំងផាន់រុងឈុតធំ តម្លៃ35000៛ សាច់អាំងផាន់រុងឈុតពិសេស តម្លៃ65000៛ និងឈុតសាច់អាំងចង្កាក់ តម្លៃ​40000៛។ ចំពោះអ្នកដែលចង់ញ៊ាំស៊ុបគឺអាចញ៊ាំបានជាមួយស៊ុបទឹកដូងពិសេស 1ឈុតតម្លៃ58000៛ និងស៊ុបខ្យងពិសេសតម្លៃ40000៛។ ណ៎កសុទ្ធតែរបស់ឆ្ងាញ់ៗហើយតម្លៃសមរម្យថែមទៀត ល្ងាចនេះមិនបានមកញ៊ាំម៉េចបាន។

ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង

លឿនៗមកណា មកញ៊ាំទាំងស៊ុបទាំងញ៊ាំទាំងសាច់អាំងហ្មងទៅបើទំនងក៏ទំនងរសជាតិក៏ឆ្ងាញ់ចឹងអី ហើយណាមួយស៊ែលុយគ្នាម្នាក់តែម៉ាញិបញ៊ាំបានម៉ាសប្បាយមាត់ហ្មង។ ចំពោះទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនគឺស្ថិតក្នុងទីក្រុងកោះពេជ្រ ទល់មុខសាលមហោស្រព កុំភ្លេចណាណាត់គ្នាមកញ៊ាំថ្ងៃណាក៏បាន ធានាថាពេញចិត្តម៉ាទំហឹង៕

ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង
ហាង សាច់អាំងផាន់រុង

ហាង សាច់អាំងផាន់រុង
លេខទូរសព្ទ៖ 098 304 696
ទីតាំង៖ ស្ថិតនៅក្នុងកោះពេជ្យ ចុះពីស្ពានណាហ្គាលមកមើលមកនៅខាងឆ្វេងដៃ ទល់មុខសាលមហាស្របកោះពេជ្យ

ទីតាំងថ្មីនៅហ្នឹងសោះ មីឆាប័ណ្ណធានា គ្រប់គ្នានឹកចង់មកញ៊ាំកុំភ្លេចមកទីនេះ

0

គ្រាន់តែលឺថាមីឆាប័ណ្ណធានា គ្រប់គ្នាដែលជាម៉ូយធ្លាប់ញ៊ាំពីមុនមកច្បាស់ជានឹកដល់លោកតាណាស់ហើយ ទោះបីជាពេលនេះលោកតាលាចាកលោកក៏ពិតមែនប៉ុន្តែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីឆាស្នាដៃលោកតា គឺគ្រប់គ្នានៅចងចាំជានិច្ច។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះ កូនប្រុសស្រីរបស់លោកតាមីឆាប័ណ្ណធានា បានបើកហាងហើយដែជាបំណងប្រាថ្នារបស់លោកតាដោយបានដាក់ឈ្មោះថា ហាង រីណាមីឆាប័ណ្ណធានា

ហាង រីណាមីឆាប័ណ្ណធានា
ហាង រីណាមីឆាប័ណ្ណធានា
ហាង រីណាមីឆាប័ណ្ណធានា

តែប៉ុណ្ណេះលែងលំបាកដូចមុនហើយ ព្រោះថាពេលនេះយើងអាចទៅអង្គុយញ៊ាំនៅហាងបានយ៉ាងស្រួល ខុសពីមុនពេលដែលចង់ញ៊ាំត្រូវឈរចាំហាលថ្ងៃហាលខ្យល់ទម្រាំតែបានញ៊ាំ។ ហាង រីណាមីឆាប័ណ្ណធានា មានប្រភេទមី៣ប្រភេទសម្រាប់អតិថិជននោះគឺ៖ មីកញ្ចប់ធម្មតា មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយ​មិនឈឺកមិនក្ដៅខ្លួន គ្មាន​សារធាតុ​រក្សា​ទុក​បានយូ គ្មានសារជាតិ​ខ្លាញ់​ ដែលញ៊ាំហើយមិនធ្វើអោយធាត់ មិនលាយពណ៌ មិនប្រើសារធាតុធ្វើអោយសរសៃមីស្វិត មានអនាម័យខ្ពស់ រសជាតិឆ្ងាញ់។

ហាង រីណាមីឆាប័ណ្ណធានា
ហាង រីណាមីឆាប័ណ្ណធានា
ហាង រីណាមីឆាប័ណ្ណធានា

បែបនេះម៉ូយៗដែលធ្លាប់ញ៊ាំពីមុន កុំភ្លេចមកជួយគាំទ្រទាំងអស់គ្នាណា។ សម្រាប់ទីតាំងហាងដែលទើបតែបើកដំណើរការនេះងាយស្រួលរកខ្លាំងមែនទែន គឺស្ថិតនៅ​ផ្លូវ​360 ឈៀងសាលាប៑ែលធី សង្កាត់បឹងកេងកង៣ ផែនទី(ចុចទីនេះ)៕

ហាង រីណាមីឆាប័ណ្ណធានា
ហាង រីណាមីឆាប័ណ្ណធានា
ហាង រីណាមីឆាប័ណ្ណធានា
ហាង រីណាមីឆាប័ណ្ណធានា
ហាង រីណាមីឆាប័ណ្ណធានា

ហាង រីណាមីឆាប័ណ្ណធានា
លេខទូរសព្ទ៖ 070 93 66 83 ​/ 099 35 56 64​ / 088 32 90 930
ទីតាំង៖​ ស្ថិតនៅ​ផ្លូវ​360 ឈៀងសាលាប៑ែលធី សង្កាត់បឹងកេងកង៣
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ដាច់យ៉ៃខ្លាំង! ម្ហូប ៥ មុខនេះអាចសង្គ្រោះជីវិត និងកាបូបលុយយើងបានយ៉ាងឆ្ងាញ់មាត់

0

ពេលដែលម្នាក់ៗដាច់លុយខ្លាំងជាងគេ គឺចាប់ពីពាក់កណ្តាលខែឡើងទៅ រហូតដល់ដាច់ខែ ពេលខ្លះអាចចូលដល់ដើមខែថ្មីទៀតផង។ អ្នកខ្លះក៏បានបើកប្រាក់ខែហើយ អ្នកខ្លះទៀតក៏នៅ ឬអាចពន្យារដល់ចន្លោះថ្ងៃទី ៥ ដល់ ១០ នៃខែថ្មីផងក៏មានដែរ អ៊ីចឹងហើយ ទើបវាធ្វើឲ្យយើងសល់ថ្ងៃច្រើន តែលុយចេះតែខើច និយាយរួមទៅស្មុគស្មាញហ្មងហ្អាស។

អំឡុងពេលលុយថ្មីមិនទាន់បានបើក ហើយលុយចាស់ក៏នៅតិច យើងក៏ត្រូវចាយឲ្យប្រយ័ត្នទៅតាមហ្នឹងដែរ។ ដើម្បីសង្គ្រោះជីវិត និង កាបូបលុយ យើងត្រូវតែស្វែងរកមុខម្ហូបណាងាយៗ ថោកៗ តែ​ឆ្ងាញ់​ខណៈពេលកំពុងរង់ចាំលុយថ្មីមកដល់។ Admin ក៏កំពុងស្ថិតក្នុងស្ថានភាពបែបនេះដែរ ទើបចង់ចែករំលែករបស់ឆ្ងាញ់ ហើយធូរថ្លៃ ៥ មុខទុកញ៉ាំបណ្តោះអាសន្នសិន។

១. មីកញ្ចប់ (ញ៉ាំកញ្ចប់ចំណេញជាងកំប៉ុង ព្រោះវាថោកជាង)

The most downloaded Instant Noodles images from August

២. ត្រីខកំប៉ុង

៣. ពង់ស្ងោរ (អាហារសុខភាព សម្បូរប្រូតេអ៊ីនទៀត)

៤. ឆាបន្លែ (ញ៉ាំបន្លែសុទ្ធសម្បូរ Fiber ញ៉ាំសាច់ច្រើនអត់ល្អចំពោះសុខភាពទេ អ៊ីចឹងញ៉ាំបន្លែសុទ្ធសិនទៅ ណាមួយវាអស់លុយតិច)

៥. បាយឆា (ឆាខ្លួនឯង ដាក់សាច់ ដាក់ពងទាមក ដឹងតែឆ្ងាញ់កប់ អស់លុយតិចទៀត)

ញ៉ាំនំបរទេសរាប់ភ្លេច មករៀនធ្វើនំត្នោតខ្មែរញ៉ាំវិញម្តង

0

អ្នកណាខ្លះធ្លាប់ញ៉ាំនំត្នោត? ក្មេងសម័យ ២០០០ ប្រហែលជាមិនសូវបានភ្លក្ស ឬស្គាល់នំខ្មែរមួយប្រភេទនេះទេ។ ឥឡូវបើចង់ញ៉ាំ សាកធ្វើនៅផ្ទះញ៉ាំក៏បាន ដើម្បីដឹងថានំខ្មែរមួយនេះគេធ្វើម៉េចខ្លះ។

គ្រឿងផ្សំ៖

  • ត្នោតទុំមួយផ្លែមេនំបុ័ង មួយស្លាបព្រាកាហ្វេ
  • ស្ករ ស ២ ខាំ
  • ម្សៅអង្ករខ្សាយ ៣ ខាំ
  • អំបិល មួយចុងស្លាបព្រាកាហ្វេ
  • ខ្ទិះដូងដើម កន្លះគីឡូ
  • ស្លឹកចេកសំរាប់ខ្ចប់

វិធីធ្វើ៖

១. យកត្នោត បកសំបកចេញ ញីយកសាច់ ហើយយកកន្ត្រង រែងម្សៅមក ត្រងយកកាកចេញ យក ក្រណាត់ស្អាតមកត្រង បីម៉ោង អោយច្រោះទឹកល្វីងចេញ

២. យកតែសាច់ត្នោត មកលាយម្សៅអង្ករខ្សាយ មេនំបុ័ង ស្ករ ពាក់កណ្តាល ញី ប្រហែល ១០ នាទីអោយសព្វ បើគោគពិបាកញីពេកថែមទឹក ២ ស្លាបព្រាបាយ ហើយយកស្បៃគ្រប ដាក់ហាលថ្ងៃកំដៅពេលព្រឹកម៉ោង ៩ ពីរម៉ោង

៣. យក ខ្ទិះដើម ៥០% លាយ ម្សៅខ្សាយបន្តិចអំបិលបន្តិច កូរភ្លើងតិចៗអោយពុះ។ យកម្សៅដែលហាលមុិញ មកលាយខ្ទិះដូង ៥០% ទៀត ស្ករ ៥០% ទៀត នឹង អំបិល ច្របល់ចូលគ្នាអោយក្លាយជាល្បាយតែមួយ ហើយដួសដាក់កន្ទោងចំហុយ រួច ដាក់ខ្ទិះដៀមដែលយើងកូរដោយឡែកមុិញ ពីលើ ចំហុយ ២០ នាទី ( រាប់ ២០ នាទីដោយគិតថាទឹក ក្នុងឡាំងសឹង កំពុងពុះ)។

ប្រភព៖ Sakkara Chhin

ទំនេរអត់? តោះទៅជិះឡានប្រណាំងមើលទេសភាពក្បែរជើងភ្នំលេងហ្អេ!

ធុញទ្រាន់នឹងឡានម៉ូតូស្ទះ ទៅមុខមិនរួច ផ្សែងឡាន ផ្សែងម៉ូតូ ការងារស្ត្រេសក្បាលរាល់ថ្ងៃណាស់មែនអត់? ម៉េចមិនរកកន្លែងទៅបោះចោលខ្លះទៅ។ សាកល្បងអ្វីប្លែកៗ ដើរមើលទេសភាពពណ៌បៃតង ក្បែរជើងភ្នំ ជិះឡានប្រណាំង ធ្វើរឿងដែលខ្លួនឯងមិនធ្លាប់ធ្វើពីមុន ដឹងតែរំសាយទុក្ខបានលឿនហ្មង។ ចុះបើចង់ទៅកន្លែងអ៊ីចឹងៗ ត្រូវទៅណា? មើលរូបលេងៗសិន ចាំ admin ប្រាប់ទីតាំងឲ្យស្គាល់។

រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang
រូបភាព Malis BunLeang

កន្លែងក្នុងរូបគេហៅថា តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ដែលស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនឆ្ងាយប៉ុន្មានពីភ្នំពេញទេ។ ជាគម្រោងផ្ទះលំហែរចនាបថបែបខ្មែរ សាងសង់ឡើងនៅក្បែរជើងភ្នំ ហ៊ុំព័ទ្ធដោយបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាល អមដោយដើមឈើព្រៃគ្រប់ប្រភេទរាប់លានដើម បក្សាបក្សី សត្វព្រៃ ចម្ការឈើហូបផ្លែ ចម្ការបន្លែធម្មជាតិ កន្លែងរត់ហាត់ប្រាណតាមជើងភ្នំ កន្លែងបោះតង់ កន្លែងជិះកង់កំសាន្ត ហើយក៏ជាកន្លែងស្រូបយកខ្យល់អាកាសធម្មជាតិបរិសុទ្ធដ៏គួរជាទីមនោរម្យ។

លើសពីនេះ គម្រោងអភិវឌ្ឍមួយនេះនៅទល់មុខនឹងទីលានប្រណាំងឡាន កំពង់ស្ពឺតែម្តង យើងអាចដើរគយគន់ទេសភាពស្រស់ត្រកាលនៅជើងភ្នំរួចហើយ ក៏អាចមកសាកល្បងជិះឡានប្រណាំង សាកល្បងទទួលយកបទថ្មី​បានដែរ។

បើចាប់អារម្មណ៍អាចឆែកមើលទីតាំងនៅខាងក្រោមនេះបាន៖

ទីតាំង៖ សូមចុចទីនេះ

ធ្លាប់បានភ្លក្សហើយនៅ ពិសេសហួស ឆៅកួយតេងណឹង ឆ្ងាញ់ទាំងរសជាតិ និងមានអត្ថប្រយោជន៍ច្រើនថ្វេដងសម្រាប់សុខភាព

0

មិនមកភ្លក្សម៉េចបានព្រោះថា ឆៅកួយតេងណឹង គឺជាឆៅកួយលេខ១ប្រចាំប្រទេសថៃដែលទទួលបានការគាំទ្រខ្លាំងរហូតដល់ពេលនេះបានមកបើកសាខាដល់កម្ពុជាយើង ដែលមានរហូតទៅដល់៤សាខា ក្នុងរាជធានីភ្នំពេញដូចជានៅផ្សារម៉ាក្រូសែនសុខ, បុរីអង្គរភ្នំពេញ, ជ្រោយចង្វារត្រេីយខាងកេីត និងនៅលើផ្លូវ337 ទួលគោក។ ម៉ោះ ចង់ដឹងអត់ថា ឆៅកួយតេងណឹង នេះមានអ្វីពិសេសខ្លះបានជាទទួលបានការគាំទ្រខ្លាំង និងជាប់ជាឆៅកួយលេខ១ប្រចាំប្រទេសថៃបែបនេះ។

ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង

បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាងមកប្រាប់Admin នោះគឺថាចំនុចពិសេសរបស់ឆៅកួយតេងណឹង គឺភាពទន់ស្វិត និងរសជាតិឆ្ងាញ់​របស់សាច់ឆៅកួយ ពីព្រោះអ្នកជំនាញរបស់ឆៅកួយតេងណឹងបានគិតអំពីគុណភាពជារឿងសំខាន់បំផុត។ ហើយគេមានអ្នកផ្គត់ផ្គង់ដ៏ល្អបំផុតដែលសំរិតសំរាងដើមឆៅកួយដែលល្អបំផុតសំរាប់ក្នុងការផលិតឆៅកួយ។ គេបានសិក្សាស្រាវជ្រាវពីការធ្វើឆៅកួយពីប្រទេសផ្សេងៗគ្នា និងសិក្សាពីចំនុចលេចធ្លោរបស់ឆៅកួយនៃប្រទេសនីមួយៗហើយយកចំនុចលេចធ្លោរបស់ឆៅកួយពីប្រទេសទាំងអស់មករួមបញ្ចូលគ្នាក្លាយជា ឆៅកួយតេងណឹង ដែលជាឆៅកួយដែលមានលក្ខណ:ពិសេសខុសប្លែកដាច់ពីគេ។

ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង

មួយវិញទៀត គ្រប់រសជាតិនៃខារ៉ាមែលរបស់ពួកយើង គឺត្រូវបានចំរាញ់ចេញពីផ្លែឈើស្រស់ៗ និងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ គ្មានសារធាតុគីមី ដែលធ្វើអោយលោកអ្នកទទួលទានដោយសុវត្ថិភាព។ អ្វីដែលពិសេសមួយទៀតរបស់ឆៅកួយតេងណឹង នោះគឺទឹកដោះគោស្រស់ បូករួមជាមួយទឹកខារ៉ាមែល និងថប់អាប់សាច់ឆៅកួយ នឹងធ្វើអោយមានរសជាតិផ្អែមឆ្ងាញ់ខុសពីគេ។ រឿងល្អមួយទៀតនោះបើសិនជាអ្នកចង់ប្រកបអាជីវកម្មជាមួយនឹង ឆៅកួយតេងណឹង ម្ចាស់អាជីវកម្មឆៅកួយតេងណឹងក៏មានទទួលសហការផងដែរ។​ កុំភ្លេចណា​ មកទទួលយករសជាតិ ដ៏ឆ្ងាញ់និងអត្ថប្រយោជន៍សម្រាប់សុខភាពពីភេសជ្ជៈដ៏ល្បីមួយនេះ៕

ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង
ហាង ឆៅកួយតេងណឹង

ហាង ឆៅកួយតេងណឹង
លេខទូរសព្ទ៖  015 666 157 / 099 757 456
ទីតាំងសាខាទី១៖ ស្ថិតនៅក្នុងបរិវេណផ្សារម៉ាក្រូសែនសុខ(ចំណតឡាន)
ទីតាំងសាខាទី២៖ ទល់មុខសួនកំសាន្ត ក្នុងបរិវេណបុរីអង្គរភ្នំពេញ
ទីតាំងសាខាទី៣៖ តាមបណ្តោយផ្លូវ​ ទន្លេសាប​ តូបលេខ៧៥​ ក្បែរសាច់អាំងចំបុីស សាខាជ្រោយចង្វារត្រេីយខាងកេីត
ទីតាំងសាខាទី៤៖ លើផ្លូវ337 ទុលមុខ Joma bakery នៅជាប់ Amazon cafe ទួលគោក

វីដេអូ៖

ស្រួលហ្មងអ្នកប្លុកទួលសង្កែអោយតែបានមកដល់ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ ឆ្ងាញ់មាត់ម៉ាទំហឹងបាយព្រឹកថ្ងៃល្ងាចមានមួយកំប្លេ

0

រកកន្លែងបាយព្រឹក បាយថ្ងៃ និងបាយល្ងាចឆ្ងាញ់ៗពេលនេះលែងលំបាកទៀតហើយអ្នកប្លុកទួលសង្កែ ព្រោះថាពេលនេះភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ ចាប់ផ្ដើមបើកដំណើរការហើយទីតាំងនៅលើផ្លូវ៧៧៧ សង្កាត់ទួលសង្កែ ទល់មុខបុរីវីឡាទួលសង្កែច្រកទី២។ និយាយពីថាបានស្គាល់កន្លែងនេះហើយ មិនបាច់ព្រួយភ័យខ្លាចស្គមទេ ព្រោះថាម្ហូបឆ្ងាញ់ៗមានមិនចេះខ្វះ ហើយសុទ្ធតែឆ្ងាញ់ៗថែមទៀត។

ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ

ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ មានលក់នូវមុខម្ហូបដូចជា៖ បាយទាខ្វៃ បាយសាស៊ីវ បាយជ្រូកខ្វៃ បាយផាក់ឡូវ បាយមាន់ស្ងោរ បាយសាច់ជ្រូកចៀន នំប៉័ងប្រភេទសាច់ប៉ាតេ ទាខ្វៃ, សាស៊ីវ, ជ្រូកខ្វៃ, ផាក់ឡូវ និងខគោ ហើយក៏មានស៊ុបមាន់ខ្មៅ ស៊ុបខួរចំហុយ សៀវម៉ៃ និងមានអ្វីដែលពិសេសល្បីទទួលបានការគាំទ្រខ្លាំងនោះគឺ ជើងទា ជើងមាន់ហិរដែលលក់ដាច់ខ្លាំងជាងគេ។ បន្ថែមពីនេះក៏មានបបរមាន់ មីស៊ុបសាច់គោ ជ្រូកខ្វៃ, ផាក់ឡូវ, គុយទាវសាច់ទា, ជ្រូកខ្វៃ​, ផាក់ឡូវ និងបាយមាន់ចៀន រួមទាំងភេសជ្ជៈជាច្រើនមុខទៀត។

ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ

អ៊ែមអស់ទាស់ហើយមកតែកន្លែងនេះចង់ញ៊ាំអីក៏បានមានមិនចេះខ្វះចឹងអី ដល់ម៉ោងញ៊ាំបាយជិះវឹងមកកុម្ម៉ង់បានតាមចិត្តម្ហូបក៏ឆ្ងាញ់ សេវាកម្មក៏ល្អ ហើយកុំភ្លេចណាទីតាំងភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ មានទីតាំងនៅលើផ្លូវ៧៧៧ សង្កាត់ទួលសង្កែ ទល់មុខបុរីវីឡាទួលសង្កែច្រកទី២៕

ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ

ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ
លេខទូរសព្ទ៖ 093 96 99 19 / 069 28 72 21
ទីតាំង៖ ស្ថិតនៅលើផ្លូវ៧៧៧ សង្កាត់ទួលសង្កែ ទល់មុខបុរីវីឡាទួលសង្កែច្រកទី២

វីដេអូ៖