ម្ហូប ៤ មុខនេះស័ក្តិសមបំផុតសម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ

0

ទៅបានប៉ុន្មានវត្តហើយគ្នាយើង? រដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ជាបន្តបន្ទាប់ កន្លងទៅអស់ច្រើនបិណ្ឌដែរហើយ មានបានធ្វើចង្ហាន់ទៅវត្តបានម្តងនៅ? បើនៅទេ ថ្ងៃនេះ admin ចង់ណែនាំម្ហូប ៤ មុខ ស័ក្តិសមបំផុតសម្រាប់រៀបធ្វើជាចង្ហាន់ ទៅប្រគេនព្រះសង្ឃ។

១. នំបញ្ចុកសម្លណាំយ៉ា

សូមចុចលើរូបដើម្បីមើលរបៀបធ្វើ

This image has an empty alt attribute; its file name is x17.jpg

២. រីប្រម៉ាចំហុយសាច់ជ្រូកចិញ្ច្រាំ

សូមចុចលើរូបដើម្បីមើលរបៀបធ្វើ

៣. សម្លការីខៀវសាច់មាន់

សូមចុចលើរូបដើម្បីមើលរបៀបធ្វើ

សម្លការីខៀវសាច់មាន់

៤. ចាហួយអូវ៉ាន់ទីនទឹកដូងក្រអូប

សូមចុចលើរូបដើម្បីមើលរបៀបធ្វើ

នេះន៎ែ បញ្ចុះតម្លៃ៥០% សាច់អាំងទឹកកាពិដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

0

ពិតជាតមិនធម្មតាហ្មង ក្នុងឱកាសគម្រប់ខួប២ឆ្នាំរបស់ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ មានកាដូរយ៉ាងពិសេសជូនអតិថិជនដោយមានការប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់៥០% ចំនួន២ថ្ងៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ណ្ហើយដើមខែចឹងផងកាបូបតឹងណែនល្អណាស់ បែបនេះចាំអង្កាល់ទៀតបបួលគ្នាទៅដាក់មួយឈុតពីរមើល៎ ជប់លៀងក្រពះមាត់អោយបានឆ្ងាញ់ និងលើករាសីសម្រាប់ខែថ្មីនេះផង ហើយណាមួយមិនអស់ប៉ុន្មានទេព្រោះថា មានការបញ្ចុះតម្លៃរហូតដល់៥០%បែបនេះទៀតនោះ។ ហើយក្នុងហាងក៏មានឈុតពិសេសដែលមានសាច់រហូតដល់៨មុខឯណោះ តម្លៃវិញតែ៦ម៉ឺនរៀលហ្នឹងចឹងមិនមកញ៊ាំដូចជាមិនកើតណ៎ របស់ឆ្ងាញ់ប៉ូវកម្លាំងតម្លៃធូរថ្លៃហើយមានប្រម៉ូសិនចឹងទៀត ចេញម្នាក់ម៉ាញិបៗញ៊ាំបានម៉ាតឹងពោះបាត់។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

បើនិយាយពីរសជាតិវិញដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកហើយថាសាច់អាំងទឹកកាពិនៅភោជនីយដ្ឋានមួយនេះល្បីប៉ុណ្ណានោះ ម្លុកទូលទំពូងនរណាក៏ស្គាល់ដែរព្រោះថាសាច់មានរសជាតិឆ្ងាញ់ស្រស់ៗល្អ ហើយអាំងជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀតជាតិតិចអី។ អ្វីដែលសំខាន់ទឹកជ្រលក់ទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់ទៀត រសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ដែលអាចទុកចិត្តបាន។​ ណ្ហើយ ពិសេសទាំងរសជាតិ និងតម្លៃបែប និងមានប្រម៉ូសិននេះហើយនៅចាំអីទៀត មកវឺតៗមកដាក់អោយតឹងពោះទៅ?៕

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ថ្មើនេះដល់ម៉ោងបាយល្មម? ជិះកាត់ខេត្តសៀមរាប កុំមើលរំលងកន្លែងនេះ ហាង​ បុកមាន់សៀមរាប ល្បី១០ឆ្នាំជាងមកហើយ!

0

នេះជាលើកទី២ហើយដែល យើងលើកយកហាង បុកមាន់សៀមរាប មកណែនាំជូនលោកអ្នកបានស្គាល់ ជាការពិតភាពល្បីល្បីសម្រាប់ហាងបុកមាន់មួយនេះ ល្បីមិនតិចជាង១០ឆ្នាំនោះទេ ហើយក៏មានភ្ញៀវពីគ្រប់បណ្តាខេត្តនានា ធ្លាប់បានស្គាល់តតគ្នា គ្រប់ពេលដែលពួកគាត់មានដំណើរកំសាន្តទៅកាន់ខេត្តសៀមរាប គឺងាយរំលងកន្លែងនេះឡើយ។​

ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប

អ្វីដែលជាចំនុចពិសេសដែលភ្ញៀវភាគច្រើនជ្រើសរើសយកទីនេះជាជម្រើសទី១ បរិយាកាសនៃហាងនេះមានលក្ខណៈបែបធម្មជាតិស្រុកស្រែ មានបរិវេណធំទូលាយងាយស្រួលក្នុងការចតយានយន្ត ពិតជាសាកសមសម្រាប់ការជួបជុំក្រុមគ្រួសារសម្រាកលំហែកាយ រួមជាមួយនិងមុខម្ហូបពិសេសប្រចាំហាងផ្ទាល់នោះគឺ បុកកន្ទុយហេះ ទាកាញ់ មាន់ដុត ភ្លាត្រី និងម្ហូបជាច្រើនមុខទៀតយ៉ាងសម្បូរបែប។

ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប

សម្រាប់បងប្អូនដែលមានគម្រោងទៅលេងខេត្តសៀមរាប សូមកុំមើលរំលងកន្លែងមួយនេះ ហើយទីតាំងមិនពិបាករកទេ គឺតាមផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ។

ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប
ហាង៖ បុកមាន់សៀមរាប

ហាង៖ បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

វីដេអូ

ចង់ដឹងទឹកឃ្មុំសុទ្ធ ឬ មិនសុទ្ធ អាចតេស្តតាមវិធីងាយៗ ៣ យ៉ាងនេះបាន

ដូចយើងដឹងស្រាប់ហើយ ទឹកឃ្មុំគឺមានតម្លៃថ្លៃដែរ ព្រោះវាពិបាករក ជាពិសេសគឺទឹកឃ្មុំសុទ្ធតែម្តង ព្រោះត្រូវចំណាយពេលចូលក្នុងព្រៃ ហើយត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗដែលយើងមិនឃើញទៀត។ ទោះជាពិបាករកបន្តិចមែន តែទឹកឃ្មុំពិតជាល្អ និងមានប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សុខភាព។ ទឹកឃ្មុំល្អចំពោះសុខភាព បើសិនជាវាជារបស់សុទ្ធ មិនមែនលាយជាមួយស្ករទេ។ សព្វថ្ងៃមានទឹកឃ្មុំក្លែងក្លាយច្រើន ដាក់លក់លើទីផ្សារ បើទិញមិនប្រយ័ត្នអាចខាងបង់ទាំងលុយកាក់ និង សុខភាពទៀត។ ចុះធ្វើម៉េចទើបដឹងថាទឹកឃ្មុំ សុទ្ធ ឬមិនសុទ្ធ? អាចសាកមើលតាមវិធី ៣ យ៉ាងនេះបាន៖

7 home remedies for a burn on the roof of the mouth

១. តេស្តដោយប្រើម្រាមដៃ

បន្តក់ទឹកឃ្មុំលើម្រាមដៃ បើសិនជាវាស្អិតជាប់ មានន័យថាវាជារបស់ពិត។ តែបើវាជារបស់ក្លែងក្លាយ វានឹងហូរធ្លាក់ចុះទៅក្រោមអស់មិនខាន។​

5 Ways To Test If Your Honey is Pure or Fake - Opera News

២. តេស្តដោយប្រើទឹក

យើងអាចពិសោធមើលដោយយកទឹកឃ្មុំ ១ ស្លាបព្រាបាយ ដាក់ចូលទៅក្នុងទឹក ១ កែវ ហើយសង្កេតមើល។ តើវារលាយ ឬលិច ធ្លាក់ចុះក្រោម បើសិនជាវាលិចចុះទៅក្រោម មានន័យថាវាជាទឹកឃ្មុំសុទ្ធហើយ។

Dart: Detect Adulteration with rapid test

៣. តេស្តដោយប្រើភ្លើង

ទឹកឃ្មុំសុទ្ធ ងាយឆេះណាស់ ជាពិសេសនៅពេលវាស្អិត ហើយស្ងួត។ តែបើវាក្លែងក្លែង នោះវាមិនឆេះទេ ព្រោះវាមានជាតិទឹកច្រើន។

ទំនងកប់! តាមពិតកំពឹសលោត គេធ្វើអ៊ីចឹងសោះ

0

ធ្លាប់តែទៅញ៉ាំតាមហាង តែមិនដែលដឹងថាកំពឹសលោតគេធ្វើម៉េចខ្លះមែនអត់? អ៊ីចឹងចាំថ្ងៃហ្នឹង ចាំ admin ណែនាំឲ្យចេះធ្វើរបស់ឆ្ងាញ់មួយមុខនេះ អត់ពិបាកធ្វើទេ ចំណាយពេលតែ ១០ ទៅ ២០ ទេ បាន​ញ៉ាំហើយ។

ភ្លាកំពឹសលោតស្រស់ៗ អាហារឆ្ងាញ់និងពេញនិយមបំផុត

គ្រឿងផ្សំ៖

  • កំពិស ១៥០ ក្រាម
  • អង្កលីងក្រូចឆ្មា ៥ ទៅ ៦ ផ្លែធំ
  • ម្ទេសហុយ (មិនមែនម្សៅម្ទេសឆ្អើរទេ)
  • ជីរណា
  • គល់ស្លឹកគ្រៃ

វិធីធ្វើ៖

១. លាងកំពិសអោយស្អាតទុកអោយស្រស់ទឹក

២. យកចានរាងធំល្មម ដាក់កំពិសចូល ដាក់គល់ស្លឹកគ្រៃចូល ជីរណាចូល ក្រូចឆ្មាច្របាច់ទឹកដាកើកូនចានរួចចាក់ចូល ដាក់ម្ទេសហុយ ៥ ស្លាបព្រាបាយ ដាក់ទឹកត្រីមួយស្លាបព្រាបាយ ស្ករសកន្លះស្លាបព្រាបាយ ម្សៅស៊ុបខ្នុរ ២ ស្លាបព្រាបាយ ដាក់ប៊ីចេញបន្តិចកូរអោយសព្វ ចុងក្រោយដាក់អង្កលីងចូលកូរអោយសព្វជាការស្រេច។

ភ្លាកំពឹសលោតស្រស់ៗ អាហារឆ្ងាញ់និងពេញនិយមបំផុត

ជិតភ្ជុំហើយ ធ្វើញ៉ាំជុំគ្នា! នេះរូបមន្តធ្វើពោតអាំង ២ រសជាតិឆ្ងាញ់

0

គ្រាន់តែឮឈ្មោះក៏ស្រក់ទឹកមាត់បាត់ទៅហើយ ពោតអាំងប័រ ទឹកដោះគោ និងពោតអាំងទឹកខ្ទិះ។ ភ្ជុំហ្នឹងទៅលេងស្រុក អាចធ្វើញ៉ាំជុំគ្នាបាន ឆ្ងាញ់មាត់ហើយ បាន​សប្បាយទៀត។​

ពោតអាំងខ្ទិះដូង

១.រសជាតិ ទឹកខ្ទិះ

គ្រឿងផ្សំ ៖

  • ខ្ទិះដូង
  • ស្លឹកខ្ទឹមហាន់ល្អិតៗ
  • អំបិល
  • ស្ករ (ដាក់ក៏បានអត់ក៏បាន)

វិធីធ្វេី ៖ លាយគ្រឿងចូលគ្នាកូរអោយសព្វ ទុកមួយអន្លេីរ

វិធីធ្វើពោតអាំងខ្ទិះដូង រូបមន្តពិសេស!!!

២. រសជាតិ ប័រ ទឹកដោះគោ

គ្រឿងផ្សំ ៖

  • ប័រសាប
  • ទឹកដោះគោ
  • អំបិល
  • ស្ករ (ដាក់ក៏បានអត់ក៏បាន)

វិធីធ្វេី ៖ កូរគ្រឿងទាំងអស់ចូលគ្នា ទុកមួយអន្លេីរ

គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ ពោតអាំងក្តៅៗហ៊ុយៗអប់ទឹកខ្ទិះដូង  រសជាតិឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន – Popular Magazine

វិធីចម្អិន៖

១. ពោតលឿង បកសំបក លាងឲ្យស្អាត

២. បេីកម៉ាសុីនដុត ៣ នាទី កំដៅ ២៥០ អង្សារ។ រួចដាក់ពោត ២០ នាទី (ម្ខាង១០នាទី)

៣. រួចលាបទឹកដោះគោ ឬ ទឹកខ្ទិះ លេីកទី១ ដុត ៥នាទី។ ហេីយ លាបលេីកទី២ ដុតបន្ថែម ៥នាទីទៀតជាការស្រេច។ រសជាតិផ្អែមប្រៃតាមចំណងចំណូលចិត្ត។

ប្រភព៖ Rattana Keo

ភេសជ្ជៈធម្មតា ៣ មុខនេះ ជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ

អ្នកស្រលាញ់សុខភាព និង ចង់សម្រកទម្ងន់ មកចំកន្លែងហើយ។ យើងតែងតែព្យាយាមតមអាហារ ហាត់ប្រាណ តែមិនដែលចាប់អារម្មណ៍លើរឿងតូចតាចនេះទេ។ ដោយសារតែគិតថា គ្រាន់តែជាទឹក និង ភេសជ្ជៈធម្មតា មិនអាចជួយអ្វីបាននោះទេ។ ថ្ងៃនេះ Admin និងណែនាំភេសជ្ជៈធម្មតាៗ ៣ មុខ ដែលជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ៖

East Europe Hot Coffee Consumption Outlook: Ken Research - Ken Research

១. កាហ្វេ

ការសិក្សាបានរកឃើញថា ផឹកកាហ្វេ ២ ទៅ ៣ កូនកែវមុនពេលហាត់ប្រាណ ជួយជំរុញដល់មុខងារផ្សេងៗក្នុងរាងកាយដំណើរការបាន​ល្អ។ បើសិនជាយើងហាត់ប្រាណដោយគ្មានជាតិកាហ្វេអ៊ីន វាអាចនឹងពិបាក ព្រោះមិនមានអ្វីទៅជំរុញកោសិកា។ តែ​បើញ៉ាំកាហ្វេ ត្រូវតែជាកាហ្វេខ្មៅ គ្មានក្រែម ទឹកដោះគោ ឬស្ករទេ​។ ដើម្បីឲ្យការហាត់ប្រាណមានប្រសិទ្ធភាព និងមិនមានជាតិខ្លាញ់។

២. ទឹក

ទឹកគឺជាភេសជ្ជៈដែលយើងញ៉ាំជាប្រចាំ ដែលអាចធ្វើឲ្យយើងស្រកគីឡូបាន ដោយគ្រាន់តែញ៉ាំទឹកជាមួយទឹកកក។ ផឹកនៅពេលថ្ងៃ ពេលដែលរាងកាយត្រូវកំដៅខ្លាំង ដោយសារវាអាចដុតបំផ្លាញ់កាឡូរីបានចាប់ពី ១០០​ កាឡូរីឡើងទៅ។

Ice water.

៣. តែបៃតង

តែបៃតងជាភេសជ្ជៈដែលពេញនិយមយូរណាស់មកហើយរបស់ជនជាតិជប៉ុន ដោយសារតែក្លិន និង មុខងារប្រឆាំងវីរុសរបស់វា។ ដូចនេះមិនមែនជារឿងចម្លែក ដែលគេប្រើវាដើម្បីដុតបំផ្លាញជាតិខ្លាញ់ទេ។ ការសិក្សាបានរកឃើញថាអ្នកដែលផឹកតែបៃតងក្តៅ ៤ កែវក្នុងមួយថ្ងៃ រយៈពេល ២ ខែ អាចស្រកបាន ២,៥ គីឡូ។

4 Best Times to Drink Green Tea - engteco_life_style Tempo.co

បាយតាហេងអង្គអេងលក់តាំងពីឆ្នាំ១៩៨៨ លឺល្បីថាឆ្ងាញ់មិនធម្មតាអ្នកណាធ្លាប់បានទៅញ៊ាំខ្លះ?

0

បាយតាហេងអង្គអេង អតីតសិស្សសាលាអង្គអេងច្បាស់ជាធ្លាប់ញ៊ាំ និងស្គាល់ច្បាស់ណាស់ហើយព្រោះហាងបាយមួយនេះលក់តាំងពីឆ្នាំ១៩៨៨ មកម្ល៉េះគិតរហូតមកដល់បច្ចុប្បន្នមានរយៈពេល៣២ឆ្នាំហើយ។ លក់យូរឆ្នាំបែបនេះរសជាតិច្បាស់ជាមិនធម្មតាទេ អ្នកដែលមិនធ្លាប់បានទៅញ៊ាំកុំភ្លេចសាកទៅភ្លក្សអោយបានស្គាល់រសជាតិអោយបានម្ដងណា កន្លែងយូរៗឆ្នាំចឹងដឹងតែឆ្ងាញ់ហើយ។

ហាង បាយតាហេងអង្គអេង
ហាង បាយតាហេងអង្គអេង
ហាង បាយតាហេងអង្គអេង

សម្រាប់ហាង បាយតាហេងអង្គអេង គឺមានលក់បាយស្រូបសាច់ជ្រូក បាយស្រូបសាច់មាន់ បាយស្រូបឆ្អឹងជំនី បាយស្រូបគ្រឿងក្នុង បាយស្រូបសាច់ក្រក ហើយក៏មានពងទាផងដែរ។ បើតាមការខ្សឹបប្រាប់របស់លោកអ៊ុំម្ចាស់ហាងបានអោយដឹងថាក្នុងមួយថ្ងៃៗគាត់លក់ដាច់ខ្លាំងដែលសាច់ជ្រូកអាំងអស់ពី ៣០គីឡូទៅ ៤០គីឡូ សាច់មាន់អស់ពី ៨គីឡូទៅ ១០គីឡូ សាច់ក្រក១១គីឡូ និងពងទា ៥០០គ្រាប់ឯណោះ។ ហើយបន្ថែមពីនេះសម្រា់ម៉ូយដែលជាអតីតសិស្សសាលាអង្គអេង ក៏តែងតែមកញ៊ាំជាហូរហែទោះបីពេលនេះអ្នកខ្លះកូនមួយកូនពីរហើយ ក៏នៅតែមកញ៊ាំដែរ។

ហាង បាយតាហេងអង្គអេង
ហាង បាយតាហេងអង្គអេង

តោះៗ កន្លែងឆ្ងាញ់កន្លែងពិសេសលក់រាប់ឆ្នាំល្បីបែបនេះមិនអាចរំលងបានទេ ព្រោះថាបាយស្រូបសាច់ជ្រូកអាំង ឆ្អឹងជំនី គ្រឿងក្នុង សាច់ក្រកមួយមុខណាជាតិអស់ស្ទះដែរ។ ជាពិសេសអតីតសិស្សសាលាអង្គអេងដែលខានមកញ៊ាំយូរកុំភ្លេចបបួលមិត្តចាស់មកញ៊ាំជុំគ្នាអង្គុយរំលឹកអនុស្សវីយ៍ចាស់ៗណា៕

ហាង បាយតាហេងអង្គអេង
ហាង បាយតាហេងអង្គអេង
ហាង បាយតាហេងអង្គអេង

ហាង បាយតាហេងអង្គអេង
លេខទូរសព្ទ៖ 011 720 586
ទីតាំង៖ មុខក្លោងទ្វារសាលាអង្គអេង
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុងទំនងៗអស់ស្ទះពីហាង Labay – ល្បាយ

0

គ្រាន់តែលឺពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុង សាកស្រមៃតិចមើលម្ហូបពីរមុខនេះរសជាតិ​ច្បាស់ជាពិសេសមិនធម្មតាទេ ជាពិសេសទាំង២មុខនេះសុទ្ធតែម្ហូបប៉ូវកម្លាំងថែមទៀត ញ៊ាំមួយមុខណាក៏បានអោយតែបានមកដល់ហាង Labay – ល្បាយ

Labay - ល្បាយ
Labay - ល្បាយ
Labay - ល្បាយ

មិនមកសាកមិនបានទេណាព្រោះថាមុខម្ហូបនីមួយៗគឺពិសេសណាស់ដូចជាអយស្ទ័រដុតទឹកត្រីកោះកុង ចុងភៅបានឆ្កឹះសាច់អយស្ទ័រដាក់ក្នុងចានហើយស្រោចទឹកត្រីយកទៅដុតយ៉ាងឈ្ងុយ គោះពងមាន់ដាក់បន្ថែមទៀតធ្វើអោយបង្កើនរសជាតិ និងប៉ូវកម្លាំងថ្វេរដង។ សម្រាប់ពងទាកូនវិញក៏ពិសេសមិនធម្មតា ដោយសារតែចុងភៅបានសម្រិតសម្រាំងទឹកត្រីអំពិលទុំជាមួយរូបមន្តពិសេស យកមកដាក់ជាមួយពងទាកូននេះធ្វើអោយត្រូវជាតិគ្នាខ្លាំងតែម្ដង។

Labay - ល្បាយ
Labay - ល្បាយ
Labay - ល្បាយ

ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណាមានតែទៅសាកដោយខ្លួនឯងទេណា។ ហើយក្រៅពីមុខម្ហូបពិសេសទាំង២នេះ ហាង Labay – ល្បាយ ក៏មានលក់កាហ្វេ ប្រហិត និងទឹកកកឈូសផងដែរ។ ដូច្នេះនៅចាំអីទៀត ហៅមិត្តភក្ដិយើងមកតែមួយកន្លែងនេះ យើអាចញ៊ាំរបស់ឆ្ងាញ់ៗបានច្រើនមុខជុំគ្នាយ៉ាងរីករាយ៕

Labay - ល្បាយ
Labay - ល្បាយ

ហាង Labay – ល្បាយ
លេខទូរសព្ទ៖ 099 920 508 / 096 8 920 508
ទីតាំង៖ ជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)

វីដេអូ៖

ស្គាល់កន្លែងនេះអាចផ្គាប់ចិត្តនារីៗមិនស្ទើរទេបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងឆ្ងាញ់ៗសាហាវ

0

អ្នកណាខ្លះចូលចិត្តញ៊ាំបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងខ្លះ? បើតាមAdmin ដឹងគឺថារបស់អស់ទាំងនេះនារីៗភាគច្រើនចូលចិត្តណាស់ ពេលចេញទៅញ៊ាំអីនៅក្រៅម្ដងតែងតែស្កាត់ទៅរកញ៊ាំហើយ។ ម៉ោះចង់ដឹងថាទៅញ៊ាំរបស់ឆ្ងាញ់ៗទាំងអស់នេះនៅណាចាំAdmin នាំអោយស្គាល់នោះគឺហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ បានមកញ៊ាំហើយធានាថាពេញចិត្តហ្មង។

Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ

និយាយពីថាមុខម្ហូបមួយណាក៏រសជាតិឆ្ងាញ់ពិសេសជាប់មាត់ជីបៗដែរ ជាពិសេសបុកល្ហុងហ្មងឆ្ងាញ់ហើយមានច្រើនជម្រើសទៀតដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ និងបុកប៉ាតេត្រចៀកជ្រូក គឺថាបានដាក់ម៉ាឈុតអ៊ែមហ្មង ហើយអ្វីដែលពិសេសទៀតនោះគឺប្រហិតភ្នំភ្លើងដែលប្លែកទាំងការចម្អិន និងរសជាតិដែលគ្រប់គ្នាគួរតែសាកភ្លក្សអោយបានស្គាល់រសជាតិ។ ចំណែកអ្នកដែលចូលចិត្តញ៊ាំស៊ុបខួរ និងប្រហិតស្ងោរ អាចមកកាន់ទីនេះញ៊ាំបានម៉ាឆ្ងាញ់ផងដែរ ព្រោះថារសជាតិទឹកជ្រលក់នៅទីនេះគឺពិសេសមិនចាញ់ហាងដ៏ទៃនោះទេ។

Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ

ណ្ហើយថ្ងៃចុងសប្ដាហ៍បែបនេះផងនៅចាំអីទៀត នឹកឃ្លានរបស់ទាំងអស់នេះដឹកគ្នាមកស៊ែលុយគ្នាម្នាក់តិចៗបំពេញក្ដីសុខអោយក្រពះអោយណាណីម្ដងមើល៎ ហើយក្រៅពីមុខម្ហូបប៉ុន្មានមុខខាងលើនេះក៏នៅមានច្រើនមុខទៀតផងដែរ។ វឺតៗមកណាកន្លែងឆ្ងាញ់​សម្បូររបស់ញ៊ាំគឺ ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ នេះហើយមិនបាច់ទៅណាទៀតទេអោយតែកន្លែងដឹងតែសប្បាយញ៊ាំម៉ាទំហឹង​៕

Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ
Let's eat ស៊ុបផ្សិតខួរចំហុយ

ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
លេខទូរសព្ទ៖ 010 36 54 10 / 096 61 64 221
ទីតាំង៖ ផ្ទះលេខ២១៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់២ ក្រោយpizza company(កម្ពុជាក្រោម)

វីដេអូ៖