ភេសជ្ជៈធម្មជាតិ ជួយបំបាត់អាការៈឈឺប្រកាំងបានភ្លាមៗ

បើសិនជាអ្នកធ្លាប់មានបទពិសោធន៍ឈឺក្បាលដោយសារជំងឺប្រកាំង អ្នក​បា្រកដជាដឹងហើយប្រកាំងគឺឈឺខ្លាំងជាង ការឈឺក្បាលធម្មតាទៅទៀត។ ប្រកាំងអាចធ្វើឲ្យសុខភាពចុះខ្សោយ ហើយអាចធ្វើឲ្យយើង ក្អួត ចង្អោរ វិលមុខ មានប្រតិកម្មជាមួយភ្លើង សំលេង និងស្ពឹកមុខជាដើម។ អាការៈនេះអាចនៅជាប់ប្រហែលពី ៤ ទៅ ៧២ ម៉ោង អ៊ីចឹងហើយ បានជាយើងចង់ណែនាំភេសជ្ជៈម្យ៉ាងដែលអាចបំបាត់អាការៈឈឺប្រកាំងបាន ត្រឹមតែ ២ ទៅ ៣ នាទី ប៉ុណ្ណោះ។

Are My Headaches Caused by Shoulder Pain? | Orthopaedic Associates of  Central Maryland

របស់ត្រូវការ៖

  • ទឹក
  • ក្រូច
  • អំបិលសមុទ្រ Himalayan
Himalayan Salt Shot Glasses

វិធីធ្វើ៖

១. ចាក់ទឹកចូលក្នុងកែវ

២. ច្របាច់ក្រូចចូល

៣. ដាក់អំបិល Himalayan ២ ស្លាបកាហ្វេចូល រួចកូរឲ្យសព្វ ជាការស្រេច។

ទឹក៖ ជាគន្លឹះថែរក្សាសុខភាពឲ្យល្អ គ្រប់គ្នាសុទ្ធតែត្រូវការជាតិទឹក។ ហើយនៅពេលដែលយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់សម្រាប់រាងកាយយើង វាអាចបណ្តាលឲ្យឈឺក្បាលបាន។

អំបិល Himalayan៖ គ្រឿងផ្សំមួយប្រភេទនេះ នឹងផ្តល់ឲ្យរាងកាយយើងនូវសារធាតុអេឡិចត្រូលីត្រ ជាតិរ៉ែ និងសារធាតុសំខាន់ៗផ្សេងទៀត ដូច កាល់ស្យូម ស័ង្កី ស្ពាន់ ម៉ាញេស្យូម អ៊ីយ៉ូត ជាតិដែក និងសារធាតុផ្សេងៗជាច្រើនទៀត។ វាជួយបង្កើនជាតិសំណើម ជួយសម្រួលដល់ប្រព័ន្ធឈាម និងបណ្តេញជាតិពុលចេញពីរាងកាយ។

ទឹកក្រូចឆ្មារ៖ ជួយឲ្យពង្រឹងប្រព័ន្ធភាពស៊ាំជាមួយនឹងវីតាមីន C។

កាពិបុក ពងទាចៀនស្អំបែបថៃ រសជាតិឆ្ងាញ់លិឍដៃ

0

ថ្ងៃនេះ admin នឹងនាំគ្នាយើងចូលចង្ក្រានធ្វើពងទាចៀនស្អំ ជ្រលក់កាពិបុកបែបថៃ ញ៉ាំឲ្យឆ្ងាញ់មាត់ម្តង។ ព្រោះរាល់ដងធ្លាប់តែធ្វើកាពិបុកធម្មតាញ៉ាំ តែលើកនេះប្លែក មានពងទាចៀនស្អំ ទុកញ៉ាំជាមួយទៀត។ តោះកុំចាំយូរ ទៅធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំកាពិបុក៖

  • កាពិ ២ ស្លាបព្រាបាយ
  • បង្គាក្រៀម ២ ស្លាបព្រាបាយ
  • ម្ទេស ១ ទៅ ២ ស្លាបព្រាបាយ
  • ខ្ទឹមស ២ មើម
  • ត្រប់ពុតញ៉ង ១ ស្លាបព្រាបាយ
  • ស្ករត្នោត ១ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • ទឹកក្តៅឧណ្ហៗ ៣ ស្លាបព្រាបាយ

វិធីធ្វើ៖

១. ដំបូងត្រូវយកកាពិរុំក្នុងស្លឹកចេក ហើយដាក់ចូលក្នុងខ្ទះក្តៅ ដើម្បីឲ្យវាមានក្លិនឆ្ងុញ ឬអាចដាក់អាំងដោយប្រើធ្យូងក៏បានដែរ

២. បន្ទាប់ត្រូវយកបង្គាក្រៀមត្រាំទឹក ដើម្បីឲ្យវាទន់បន្តិច ទើបបុកទៅឆាប់ម៉ដ្ឋ តែមិនចាំបាច់ម៉ដ្ឋពេកទេ។ បន្ទាប់មកត្រូវដាក់ខ្ទឹមសទៅបុកជាមួយគ្នា

៣. រួចហើយដាក់ម្ទេសទៅបុកជាមួយគ្នា បន្ទាប់មកត្រូវដាក់ត្រប់ពុតញ៉ងចូលដែរ បុកឲ្យម៉ដ្ឋបន្តិច សឹមដាក់កាពិចូល ហើយបុកចូលគ្នាឲ្យសព្វ

៤. បន្ទាប់មកត្រូវដាក់ស្ករត្នោត និងទឹកក្រូចឆ្មារចូល បុកចូលគ្នាឲ្យសព្វ ជាការស្រេច។

គ្រឿងផ្សំពងទាចៀន៖

  • ពងទា ៣ ទៅ ៦ គ្រាប់
  • ស្អំ ១៥០ ក្រាម
  • អំបិល ១ ជឹប

វិធីធ្វើ៖

១. លាយគ្រឿងចូលគ្នាឲ្យសព្វ

២. យកខ្ទះដាក់លើភ្លើង ប្រើកម្តៅល្មម។ ចាក់ពងទាចូល រួចមូលវាដូចក្នងរូប តែត្រូវយកគម្របមកគ្រប ដើម្បីឲ្យឆ្អិនទាំងសងខាង

៣. ពេលឆ្អិន គ្រាន់តែកាត់វាជាកង់ៗ ជាការស្រេច។

កុំខ្វល់ថាពិបាករកកន្លែងញ៉ាំអីក្នុងថ្ងៃភ្ជុំបិណ្ឌ ព្រោះថា AT BBQ សាច់អាំងទឹកកាពិ នៅបើកទទួលស្វាគមន៍ជានិច្ច

0

ច្បាស់ជាមានអ្នកខ្វល់ចិត្តថាថ្ងៃភ្ជុំបិណ្ឌបែបនេះ ពិបាករកកន្លែងសម្រាប់ញ៉ាំអីជុំគ្នាហើយមើល៎ទៅ។ Admin ចង់ប្រាប់ថាមិនបាច់បារម្ភទេណា ព្រោះថា ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ នៅបើកដំណើរការទទួលអតិថិជនជាធម្មតា។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

យ៉ាងម៉េចហើយ​ ដឹងប៉ុណ្ណឹងទៅសប្បាយចិត្តវិញនៅ អាចមកញ៉ាំបានតាមសប្បាយណា គឺថាអោយតែឃ្លានសាច់អាំងទឹកកាពិ មក ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ មកណា។ ហើយដូចធ្លាប់ដឹងស្រាប់ហើយថានៅទីនេះមានសាច់អាំងស្រស់ៗឆ្ងាញ់ប៉ុណ្ណា ជាពិសេស ត្រូវជាតិខ្លាំងជាមួយទឹកជ្រលក់ទឹកកាពិហ្នឹងហ្មង។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

នៅចាំអីទៀតចឹង ល្ងាចនេះយើងណាត់ជួបជុំគ្នាដាក់ម៉ាសប្បាយម្ដងមើល៎ អស់ប៉ុន្មានលុយ។ តោះ បើបានទៅញ៉ាំហើយកុំភ្លេចហៅ Admin ផងណា សុំចូលរួមជាមួយផង ព្រោះថានឹករសជាតិសាច់អាំងជ្រលក់ទឹកកាពិដ៏មានរសជាតិនេះណាស់។ ជួបគ្នាល្ងាចនេះនៅ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ទាំងអស់គ្នាណា៕

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
ផែនទី៖ ចុចទីនេះ

វីដេអូ៖

យៀនតោភេសជ្ជៈថ្មីមកពីប្រទេសចិនចម្រាញ់ចេញផ្លែឈើសុទ្ធ១០០% និងតែធម្មជាតិល្អបំផុតសម្រាប់សុខភាព

0

វ៉ូវពិតជាពិសេសហាង យៀនតោ ដែលជាហ្វ្រេនឆាយដ៏ល្បីមកពីប្រទេសចិន មានសាខានៅប្រទេសកាណាដា និងម៉ាឡេ ពេលនេះបានមកដល់ប្រទេសកម្ពុជាយើងហើយ។ សម្រាប់អ្នកដែលចូលចិត្តភេសជ្ជៈជាប្រភេទតែ និងភេសជ្ជៈប្រភេទចម្រាញ់ចេញផ្លែឈើស្រស់បានមកហាង យៀនតោ ដឹងតែពេញចិត្តស្ដូកហ្មង។

ហាង យៀនតោ
ហាង យៀនតោ
ហាង យៀនតោ

យៀនតោ មាននូវភេសជ្ជៈជាច្រើនប្រភេទ ច្រើនជម្រើសសម្រាប់អតិថិជន ដែលគ្រប់គ្នាគួរតែមកសាក ព្រោះថាវាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេគឺថែមដែលល្អសម្រាប់សុខភាពថែមទៀតផង ក៏ព្រោះគ្រឿងផ្សំនៃភេសជ្ជៈគឺបានប្រើប្រាស់នូវតែធម្មជាតិ១០០% ផ្លែឈើស្រស់ៗ និងទឹកដោះគោស្រស់១០០% ដែលល្អបំផុតសម្រាប់សុខភាព និងអាចទទួលទានបានមិនថាចាស់ រឺក្មេងនោះទេ។ សម្រាប់ទីតាំងហាងងាយស្រួលរកខ្លាំងមែនទែនគឺស្ថិតនៅផ្ទះលេខ61E ផ្លូវ២៦១ កែងផ្លូវ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ហាង យៀនតោ
ហាង យៀនតោ
ហាង យៀនតោ

កុំភ្លេចណាភេសជ្ជៈល្អសម្រាប់សុខភាពគឺមាននៅហាង យៀនតោ ទទួលបានទាំងរសជាតិ និងសុខភាព។ ស្គាល់កន្លែងពិសេសបែបនេះមិនអាចមកញ៊ាំតែម្នាក់ឯងនោះទេ ត្រូវតែនាំមិត្តភក្តិក្រុមគ្រួសារមកញ៊ាំដែរហើយ ជាពិសេសបានមកជាមួយមនុស្សជាទីស្រលាញ់របស់អ្នកទៀតកាន់តែអ៊ែមហ្មង៕

ហាង យៀនតោ
ហាង យៀនតោ
ហាង យៀនតោ
ហាង យៀនតោ

ហាង យៀនតោ
លេខទូរសព្ទ៖ 086 413 567
ទីតាំង៖ ផ្ទះលេខ61E ផ្លូវ២៦១ កែងផ្លូវ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ស៊ុបខួរគោចំហុយឆ្នាំងដីមីនុយថ្មីពីហាង ហេងមែន សាច់អាំងទឹកកាពិ រសជាតិឆ្ងាញ់ជាប់ចិត្ត

0

និយាយដល់ហាង ហេងមែន សាច់អាំងទឹកកាពិ គ្រប់គ្នាភាគច្រើនច្បាស់ជាធ្លាប់ស្គាល់ហើយ ព្រោះថាហាងមួយនេះគឺល្បីមានសាច់អាំងឆ្ងាញ់ ទទួលបានការគាំទ្ររាប់ឆ្នាំមកហើយ។ មួយរយៈចុងក្រោយនេះដោយសារមានការសំណូមពរពីអតិថិជនម្ចាស់ហាងក៏បានបង្កើតមុខម្ហូបថ្មីគឺស៊ុបស្មងគោ ដោយសង្កេតឃើញថាមុខម្ហូបមួយនេះពេញនិយមក្នុងការទទួលទាន ម្ចាស់ហាងក៏បានច្នៃប្រឌិតបន្ថែមទៀតដោយនាំយកមកនូវមីនុយថ្មីមួយទៀតគឺស៊ុបខួរគោចំហុយឆ្នាំងដី ដែរមានរសជាតិពិសេសមិនធម្មតាមិនចាញ់ស៊ុបស្មងគោនោះទេ។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

សម្រាប់ស៊ុបខួរគោចំហុយឆ្នាំងដី នេះបើតាមការបញ្ជាក់ប្រាប់ពីម្ចាស់ហាងបានអោយដឹងថាការចម្អិនគឺមានការយកចិត្តទុកដាក់ខ្លាំងមែនទែនដោយមានការសម្អាតធ្វើយ៉ាងណាមិនអោយមានក្លិន និងត្រូវបានដាក់ចំហុយតាមចំនួនម៉ោងកំណត់យ៉ាងត្រឹមត្រូវ បូករួមជាមួយគ្រឿងផ្សំថ្នាំចិនសែ ដែលធ្វើអោយស៊ុបខួរនេះមានរសជាតិឆ្ងាញ់ពិសេស និងប៉ូវកម្លាំង។ ណ្ហើយ គ្រាន់តែលឺក៏កូរពោះចង់សាកដែរ បើពិសេសយ៉ាងហ្នឹងៗរំលងម៉េចបាន។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

ចង់ញ៊ាំកុំភ្លេចណាត់គ្នាមកលឿនៗណា អាចមកញ៊ាំពេលថ្ងៃក៏បានពេលល្ងាចបាន ព្រោះថាហាងចាប់បើកពីម៉ោង១០ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០ និង៣០នាទីយប់។ សាច់អាំងទឹកកាពិ ស៊ុបស្មងគោ ស៊ុបខួរគោចំហុយឆ្នាំងដី សុទ្ធតែឆ្ងាញ់ៗអោយតែបានញ៊ាំមួយមុខណាក៏ឆ្ងាញ់មាត់ប៉ូវកម្លាំងដែរ៕

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

ហាង ហេងមែន សាច់អាំងទឹកកាពិ
លេខ​ទូរសព្ទ​៖ 010 296 568 | 011 300 002
ទីតាំង៖ ស្តុបសំណង់12 ផ្ទះលេខ94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2(ទល់មុខសាលារៀនប៊ែលធី សាខាទី7)
(ម៉ោងបើកលក់ចាប់ពីម៉ោង 10:30ព្រឹក ដល់ម៉ោង 10:30យប់)

វីដេអូ៖

កំពុងស្វែងរកកន្លែងអាហារល្ងាចស្តាប់ភ្លេងកំដរអារម្មណ៍ មកមើល Diamond lounge & restaurant ក្តីសុខពេញទំហឹង?

0

ត្រៀមតែខ្លួនទៅល្ងាចនេះ មកលេង Diamond lounge & restaurant ដឹងតែអ៉េមហើយ ញាំអាហារពេលល្ងាចស្តាប់ភ្លេងកំដរអារម្មណ៍ ឬចង់ក្រេបស្រាក្រឡុក ស្រាក្រហម ជាមួយបរិយាកាសបែបPub ជឿរជាក់ថាពិតជាប្លែកអារម្មណ៍ សប្បាយកប់ហ្មង។

ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant

ស្ថិតនៅ​ Diamond lounge & restaurant ពិតជាភោជនីយដ្ឋាន ដែលផ្តល់នូវភាពងាយស្រួលជូនដលអតិថិជនដែលកំពុងស្វែងរកទីតាំង មានអាហារឆ្ងាញ់ៗ មានតន្រ្តីកំដរ មានស្រាគ្រប់ប្រភេទ ងាយស្រួលបង្កើតកម្មវិធីខួបកំណើត កម្មវិធីជួបលៀងផ្សេងៗ បង្កើនភាពសប្បាយរីករាយជាមួយនិងតន្រ្តីបទភ្លេងពិរោះៗ ធានាថាពេញចិត្តតែម្តង។

ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant

ជាមួយគ្នានេះដែរ សម្រាប់ភោជនីយដ្ឋាន Diamond lounge & restaurant ដែលមានទីតាំងស្ថិតនៅផ្លូវ 276 ខាងក្រោយ Diamond Region KTV ពិតជាជម្រើសដ៏សក្កិសមបំផុត សម្រាប់ការជួបជុំគ្រួសារ ឬមិត្តភក្តិ ចង់បាននៅបរិយាកាសបែបសប្បាយៗ ញ៊ាំអាហារបណ្តើរស្តាប់ភ្លេងកំដរអារម្មណ៍ ធ្វើអោយលោកអ្នកបាត់អស់ភាពនឿយហត់ ទទួលបានមកវិញនៅភាពស្រស់ស្រាយជាក់ជាពុំខាន។ ហើយលោកអ្នកក៏អាចធ្វើកក់តុ តាមរយៈលេខទូរសព្ទ 010277799 ។

ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant
ភោជនីយដ្ឋាន Diamond lounge & restaurant

ភោជនីយដ្ឋាន Diamond lounge & restaurant
លេខទូរសព្ទ៖ 010277799
ទីតាំង៖ st276 behind Diamond Region KTV

វីដេអូ

មីឆាជើងចាស់ ៣ កន្លែងនេះ អ្នកណាមិនល្បីឆ្ងាញ់ ញ៉ាំហើយណែនពោះ ធូរលុយ!

0

ឲ្យតែនិយាយដល់មីឆា ច្បាស់ជានឹកឃើញកន្លែងជើងចាស់ ៣ នេះមិនខាន។ បើកលក់រាប់សិបឆ្នាំហើយ នៅតែម៉ូយៗឈរចាំតម្រង់ជួរចាំទិញឥតល្ហែ បើនិយាយពីរសជាតិវិញ នៅតែរក្សារសជាតិដើមបាន មិនប្រែប្រួលទៅណាទេ។ ល្ងាចឡើងមេឃត្រជាក់ៗអី បបួលគ្នាឡើងម៉ូតូទៅហូបមីឆាទៅ ធូរលុយតែណែនពោះ។

១. មីឆារោងកុនអង្គរ

អ្នកណាមិនស្គាល់ អ្នកណាមិនល្បីមីឆារោងកុនអង្គរ អំពីរសជាតិដ៏ឆ្ងាញ់ ដែលលក់រាប់ឆ្នាំតជំនាន់ពីឪពុក តរហូតដល់កូនក៏រសជាតិនៅតែឆ្ងាញ់ដដែលមិនប្រែ ដែលអ្នកធ្លាប់ញ៊ាំតែងតែស្កាត់មកញ៊ាំមិនថាជិតមិនថាឆ្ងាយ។ ជាពិសេសម៉ូយខ្លះញ៊ាំតាំងពីក្រមុំ កម្ល៉ោះរហូតដល់មានកូនធំពេញវ័យទៀតហើយក៏នៅតែមកញ៊ាំ ណ្ហើយចង់ដឹងថារសជាតិពិសេសបែបណាទើបម៉ូយគាំទ្របែបនេះកុំភ្លេចមកសាកណា។

ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ
ហាង មីឆារោងកុនអង្គរ

ហាង មីឆារោងកុនអង្គរ
លេខទូរសព្ទ៖ 010 78 78 00 / 071 787 80 08
ទីតាំង៖ ថិតនៅលើផ្លូវ២១៧ ម្ដុំផ្សារដឺហ្គោល នៅខាងស្ដាំដៃ
(ចាប់បើកពីម៉ោង៥កន្លះល្ងាច រហូតដល់ម៉ោង ១យប់)

២. ហាង ពិសិដ្ឋ លតឆាអង្គអេង

លតឆា មីឆា នរណាមិនស្គាល់លក់ជាង ១០ ឆ្នាំហើយ ល្បីឆ្ងាញ់សឹងអីអ្នកខ្លះញ៊ាំតាំងពីកម្លោះក្រមុំ រហូតដល់កូនមួយ កូនពីរហើយ។ លឺតែប៉ុណ្ណេះអ្នកដែលមិនធ្លាប់បានមកញ៊ាំច្បាស់ជាចង់ស្គាល់ហើយមើលទៅ កន្លែងឆ្ងាញ់Adminមិនដែលកំណាញ់លាក់បាំងអីទេ គឺហាង ពិសិដ្ឋ លតឆាអង្គអេង នៅលើផ្លូវ២៩២ ម្ដុំសាលាអង្គអេងហ្នឹងឯង។

ហាង ពិសិដ្ឋ លតឆាអង្គអេង
ហាង ពិសិដ្ឋ លតឆាអង្គអេង

ហាង ពិសិដ្ឋ លតឆាអង្គអេង

ហាង ពិសិដ្ឋ លតឆាអង្គអេង
បើក៖ ៧ព្រឹក – ៩យប់
លេខទូរសព្ទ៖ 093 59 15 58 | 069 412 490
ទីតាំង៖ ផ្ទះលេខ ១៧៦ ផ្លូវ ២៩២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន

៣. មីឆាប័ណ្ណធានា

បើនិយាយពីមីឆាប័ណ្ណធានា អ្នកគ្រប់គ្នាច្បាស់ជានឹកឃើញដល់ថ្វីដៃលោកតាលក់នៅក្បែសាលាបាក់ទូកជាង ១០ ឆ្នាំមកហើយ។ ប្រាកដណាស់ទោះបីពេលនេះអស់ពីលោកតាទៅពិតមែន ក៏មានកូនប្រុសរបស់លោកតាលក់បន្តផងដែរ ឯរសជាតិវិញក៏នេះតែឆ្ងាញ់មិនចាញ់ថ្វីដៃរបស់លោកតានោះទេ។

ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា

ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8

បង្គាក្រៀមធំៗ តាមពិតគេធ្វើបែបនេះសោះ

0

ទៅផ្សាររាល់ថ្ងៃច្បាស់ជាធ្លាប់ឃើញគេលក់ ទាំងមុខ និងក្នុងផ្សារហើយមែនអត់? បើនិយាយពីតម្លៃវិញក៏មិនសូវធូរប៉ុន្មានដែរ ជាពិសេសបើបង្គាក្រៀមធំៗអ៊ីចឹងទៀត ពេលខ្លះមិនចង់ហ៊ានសួរតម្លៃទេ ណាមួយទិញរបស់គេលក់ ខ្លាចប៉ះមិនល្អ ខ្លាចប៉ះរបស់ដាក់ថ្នាំ។ បើពិបាកអ៊ីចឹង ទិញបង្គាស្រស់ៗមកធ្វើខ្លួនវិញទៅ នេះរូបមន្តធ្វើមាននៅក្រោមនេះស្រាប់៖

គ្រឿងផ្សំ៖

  • បង្គាដាក់តាមចំណូលចិត្ត
  • ទឹក ១ លីត្រ
  • អំបិល ៤ ស្លាបព្រាបាយ

វិធីធ្វើ៖

១. លាងបង្គាអោយស្អាត រួចយកទៅដាក់ក្នុងទឹកលាយជាមួយអំបិល ដាក់ដាំលើភ្លើង (ប្រើភ្លើងល្មម) រួចទុកឲ្យពុះប្រហែល ១៥ នាទី សឹមចាក់បង្គាចូលកញ្ច្រែងទុកអោយស្រក់ទឹក។

២. យកចង្អេរធំមួយមកដាក់ហាលថ្ងៃរយៈពេល ៣ ថ្ងៃ ពេលស្ងួតហើយអាចយកវាមកបុកក្នុងត្បាល់យកសំបកចេញ រឺ ដាកក្នុងស្បៃមួយរួចវ៉ៃវាទៅនឹងរបស់រឹងដូចជា ជញ្ជាំង រឺ សរសរផ្ទះ ដើម្បីអោយវាជ្រុះសំបកជាការស្រេច។

*ចំណាំៈ បើធ្វើជាមួយបង្គារឺកំពឹសតូចៗទុកអោយពុះត្រឹម ៥ នាទីបានហើយ និងដាំទឹកអោយពុះចាំដាក់ចូលវិញ។

ប្រភព៖ Monorum Kem

ម្ហូបសាំងហ្កាពួ និងម៉ាឡេ រសជាតិដើមពិតៗឆ្ងាញ់ៗពិសេស គឺមាននៅ Manzhu Xiang Palace Restaurant

0

អ្នកដែលចូលចិត្តញ៊ាំម្ហូបបែបម៉ាឡេ និងសាំងហ្កាពួដែលមានរសជាតិដើមឆ្ងាញ់ៗ ពេលនេះមិនចាំបាច់ជិះយន្តហោះទៅក្រៅប្រទេសទៀតនោះទេ នៅត្រឹមតែភ្នំពេញយើងក៏អាចញ៊ាំបានដែរអោយតែបានមក Manzhu Xiang Palace Restaurant​​ គឺធានាថាញ៊ាំបានម៉ាឆ្ងាញ់មាត់ជាមួយម្ហូបពិសេសជាច្រើនមុខរសជាតិដើម ដែលជាមួយថ្វីដៃដ៏ប៉ិនប្រសប់របស់ចុងភៅប្រចាំភោជនីយដ្ឋានដ៏ល្បីមួយនេះ។

Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant

Manzhu Xiang Palace Restaurant ចាប់បើកបម្រើជូននូវអាហារថ្ងៃត្រង់ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល និងអាហារពេលល្ងាចរហូតដល់ពាក់កណ្ដាលយប់ចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង២ទៀបភ្លឺ។ ថ្មីៗនេះ ក្រៅពីបបរកង្កែបដ៏ល្បីប្រចាំហាង ម៉ានជូក៏បាននាំមីនុយថ្មីសំរាប់អតិថិជនដែលមានដូចជា៖ ត្រីតុកកែចំហុយ ខពោះវៀនជ្រូក ឆាតូវមៀវ និងបាយមាន់ស្ងោរសាំងហ្កាពួ ហើយក៏មានបង្អែមសម្រាប់ញ៊ាំក្រោយបាយផងដែរដូចជាត្រាវចំហុយ ចេកចំហុយ ល្ពៅចំហុយ និងការ៉េមដូង។

Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant

និយាយពីថាប៉ុន្មានមុខនេះគឺទទួលបានការគាំទ្រខ្លាំងមែនទែន ជាពិសេសគឺបបរខកង្កែប ដែលមានលក់ទាំងពេលថ្ងៃ និងពេលយប់ដែលអ្នកចេញមកពីកន្លែងជប់លៀង គឺតែងតែមកញ៊ាំដែលធ្វើអោយបែកញើសស្រួលខ្លួន និងទទួលបានរសជាតិឆ្ងាញ់។ ក្រៅពីមុខម្ហូប និងបង្អែម Manzhu Xiang Palace Restaurant ក៏មាននូវភេសជ្ជៈជាង ១០មុខផងដែរ សម្រាប់បំពេញតម្រូវការរបស់អតិថិជន។ អ្វីដែលកាន់តែពិសេសនោះសម្រាប់អាហារថ្ងៃត្រង់លោកអ្នកក៏អាចកកុម្ម៉ង់ឈុតបាយប្រអប់ដោយ១ប្រអប់តម្លៃ១៥០០០៛ មានមុខម្ហូបចំនួន ៩មុខសម្រាប់ធ្វើការជ្រើសរើសផងដែរ។

តោះៗនៅចាំអីទៀត ចង់ញ៊ាំម្ហូបបែបម៉ាឡេ និងសាំងហ្កាពួ រសជាតិដើមពិតៗឆ្ងាញ់ពិសេស ក្នុងការជួបជុំគ្រួសារ មិត្តភក្តិ និងក្រុមការងារកុំភ្លេចមកកាន់ Manzhu Xiang Palace Restaurant ធានាថាញ៊ាំបានយ៉ាងរីករាយជាមួយម្ហូបដ៏មានឱជារស និងបរិយាកាសយ៉ាងមានផាសុកភាព៕

Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant
Manzhu Xiang Palace Restaurant

Manzhu Xiang Palace Restaurant
លេខទូរសព្ទ៖​ 069 340 008 / 012 923 738
ទីតាំង៖ ផ្ទះលេខ៣៧៦ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ

វីដេអូ៖

នឹងមានរឿងអីកើតឡើងចំពោះរាងកាយ​ បើយើងញ៉ាំខ្ញីរាល់ថ្ងៃ?

ខ្ញីជាគ្រឿងផ្សំពេញនិយមម៉្យាងរបស់ប្រជាជននៅតំបន់អាស៊ី។ វាជួយកាត់បន្ថយអាការៈក្អួតចង្អោរ បញ្ហាប្រព័ន្ធរំលាយអាហារ និងបំបាត់ការឈឺចាប់។ អាចប្រើជាលក្ខណៈស្រស់ ឬ ជាម្សៅក៏បាន ម៉្យាងទៀតអាចយកធ្វើជាប្រេង។ បើសិនជាដឹងពីអត្ថប្រយោជន៍ ៨ របស់នេះរបស់ខ្ញីទៀត យើងប្រាកដជាចង់ញ៉ាំវារាល់ថ្ងៃមិនខាន។

How To Use Fresh Ginger – The Ultimate Guide - Foods Guy

១. ខ្ញីជួយកាត់បន្ថយបញ្ហារំលាយអាហារ

ញ៉ាំម្សៅខ្ញី ១,២ ក្រាមមុនពេលញ៉ាំអាហារ ជួយសម្រួលដល់ការបញ្ចេញហ្គាស និងកាត់បន្ថយបញ្ហារំលាយអាហារបានរហូតដល់ ៥០%។

២. កាត់បន្ថយអាការៈក្អួតចង្អោរ

ការសិក្សាបានរកឃើញថា សម្រាប់ស្ត្រីមានផ្ទៃពោះ អាចកាត់បន្ថយអាការៈក្អួតចង្អោរបាន ដោយគ្រាន់តែញ៉ាំខ្ញីប្រហែល ១,១ -១,៥ ក្រាម។

៣. កាត់បន្ថយការឈឺចាប់

ញ៉ាំខ្ញីរាល់ថ្ងៃអាចកាត់បន្ថយការឈឺចាប់សាច់ដុំបាន ២៥% យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យនៃ Georgia.

៤. កាត់បន្ថយការរលាក

៥. កាត់បន្ថយហានិភ័យជំងឺបេះដូង

ញ៉ាំម្សៅខ្ញី ២ ក្រាមជារៀងរាល់ថ្ងៃ នឹងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងបន្ថយហានិភ័យជំងឺបេះដូងបាន ១០%។

៦. កាត់បន្ថយកម្រិតកូលេស្តេរ៉ុល

ញ៉ាំម្សៅខ្ញី ៣ ក្រាមក្នុងមួយថ្ងៃ ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល។

៧. មានសារធាតុប្រឆាំងជំងឺមហារីក

៨. ជំនួយដល់ខួរក្បាល។

Ginger Powder - Guruji