វ៉ូវពិតជាពិសេសហាង យៀនតោ ដែលជាហ្វ្រេនឆាយដ៏ល្បីមកពីប្រទេសចិន មានសាខានៅប្រទេសកាណាដា និងម៉ាឡេ ពេលនេះបានមកដល់ប្រទេសកម្ពុជាយើងហើយ។ សម្រាប់អ្នកដែលចូលចិត្តភេសជ្ជៈជាប្រភេទតែ និងភេសជ្ជៈប្រភេទចម្រាញ់ចេញផ្លែឈើស្រស់បានមកហាង យៀនតោ ដឹងតែពេញចិត្តស្ដូកហ្មង។



យៀនតោ មាននូវភេសជ្ជៈជាច្រើនប្រភេទ ច្រើនជម្រើសសម្រាប់អតិថិជន ដែលគ្រប់គ្នាគួរតែមកសាក ព្រោះថាវាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេគឺថែមដែលល្អសម្រាប់សុខភាពថែមទៀតផង ក៏ព្រោះគ្រឿងផ្សំនៃភេសជ្ជៈគឺបានប្រើប្រាស់នូវតែធម្មជាតិ១០០% ផ្លែឈើស្រស់ៗ និងទឹកដោះគោស្រស់១០០% ដែលល្អបំផុតសម្រាប់សុខភាព និងអាចទទួលទានបានមិនថាចាស់ រឺក្មេងនោះទេ។ សម្រាប់ទីតាំងហាងងាយស្រួលរកខ្លាំងមែនទែនគឺស្ថិតនៅផ្ទះលេខ61E ផ្លូវ២៦១ កែងផ្លូវ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។



កុំភ្លេចណាភេសជ្ជៈល្អសម្រាប់សុខភាពគឺមាននៅហាង យៀនតោ ទទួលបានទាំងរសជាតិ និងសុខភាព។ ស្គាល់កន្លែងពិសេសបែបនេះមិនអាចមកញ៊ាំតែម្នាក់ឯងនោះទេ ត្រូវតែនាំមិត្តភក្តិក្រុមគ្រួសារមកញ៊ាំដែរហើយ ជាពិសេសបានមកជាមួយមនុស្សជាទីស្រលាញ់របស់អ្នកទៀតកាន់តែអ៊ែមហ្មង៕




ហាង យៀនតោ
លេខទូរសព្ទ៖ 086 413 567
ទីតាំង៖ ផ្ទះលេខ61E ផ្លូវ២៦១ កែងផ្លូវ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
វីដេអូ៖