ភ្ជុំបិណ្ឌហើយកាបូបក៏ស្វិត បើមានត្រីខកំប៉ុងអាចធ្វើម្ហូបទាំងនេះគ្រាន់បានជួយសន្សំសំចៃខ្លះ

0

បន្ទាប់ពីភ្ជុំបិណ្ឌហើយម្នាក់ៗច្បាស់ជាមានអារម្មណ៍ថាស្រាលខ្លួនហើយ ព្រោះថាឃើញមានការដើរលេងជួបជុំបងប្អូនក្រុមគ្រួសារនៅតាមបណ្ដាខេត្តសប្បាយអ៊ូអរណាស់។ ស្របពេលកៀកចុងខែបែបនេះទៀតសេដ្ឋកិច្ចផ្ទាល់ខ្លួនច្បាស់ជាមិនសូវល្អប៉ុន្មានទេមើលទៅ​ ព្រោះថាAdmin ធ្លាក់ក្នុងស្ថានភាពបែបនេះដែរ តោះដើម្បីដោះស្រាយបានខ្លះអាចធ្វើម្ហូបជាមួយត្រីខកំប៉ុងនូវមុខម្ហូបប៉ុន្មានមុខខាងក្រោមនេះគ្រាន់បានជួយសន្សំសំចៃខ្លះ។

ម្ហូបទី១ៈ ត្រីខតុងយ៊ាំពិសេស

របៀបធ្វើ៖ ចុចទីនេះ

ត្រីខតុងយ៊ាំពិសេស
ត្រីខតុងយ៊ាំពិសេស
ត្រីខតុងយ៊ាំពិសេស
ត្រីខតុងយ៊ាំពិសេស

មុខម្ហូបទី២ៈ បាយឆាតុងយ៉ាំត្រីខ

របៀបធ្វើ៖ ចុចទីនេះ

បាយឆាត្រីខពិសេស
បាយឆាត្រីខពិសេស
បាយឆាត្រីខពិសេស

មុខម្ហូប៣ៈ ឆាមីសួត្រីខ

របៀបធ្វើ៖ ចុចទីនេះ

ឆាមីសួត្រីខ
ឆាមីសួត្រីខ
ឆាមីសួត្រីខ

ចេះនៅ? នំស្លឹកស្រស់ គេធ្វើរបៀបនេះ តិចអត់ដឹងណា

0

នំស្លឹកស្រស់ជានំខ្មែរមួយក្នុងចំណោមនំខ្មែរជាច្រើន។ ភាគច្រើនយើងឃើញមានវត្តមាននំមួយប្រភេទនេះ នៅតាមពិធីបុណ្យ និងការ​ មិនថាតូច ឬ ធំ​ ប្រជាជនខ្មែរនិយមប្រើនំនេះសម្រាប់ទទួលភ្ញៀវ និង ធ្វើជាបង្អែមលាងមាត់ ក្រោយពិសារភោជនីយអាហារហើយ។

របៀបធ្វើនំបត់ស្លឹកស្រស់ ឬ នំ កន្សែងស្រស់ ទាំងឈ្ងុយទាំងក្រអូប | Food

គ្រឿងផ្សំ៖

  • សណ្តែកបាយ កន្លះគីឡូ​
  • ស្ករស ២ខាំ ធ្វើស្នូល ៣ខាំដាក់​ក្នុងម្សៅសាគូ
  • ម្សៅ​សាគូ ឬ គេហៅថា ម្សៅ​សណ្ដែក​បាយ​ ១ ចាន​ចង្កឹះ​
  • ស្លឹកចេក
  • ទឹក​ ៨​ ចានចង្កឹះ​
  • អំបិល​ ១ ចុង​ស្លាព្រារ​កាហ្វេ

វិធីធ្វើ៖

១. ជាដំបូង​​ត្រូវ​ត្រាំ​សណ្ដែកបាយ (គ្មាន​សម្បក) លាង​ទឹក​ចេញ​ឱ្យ​ស្អាត សឹម​យកទៅ​ស្ងោរ​ឱ្យ​ឆ្អិន ដាក់ស្ករស អំបិល​ កូរអោយសព្វល្អ​ រួច​កិន ឬ​តប់​ៗវា​ឱ្យ​ម៉ដ្ឋ

២. ទុក​សណ្តែក​នោះ​ឱ្យ​ត្រជាក់​បន្តិច បន្ទាប់មក​​លុញមូល ធ្វើ​វា​ឱ្យ​ក្លាយជា​រាងមូលៗ ទំហំ​ប៉ិន​មេដៃ ទុក​មួយអន្លើ​សិន

៣. ចំណែក​ស្លឹកចេក​វិញ​ត្រូវ​ហែក​វា​ឱ្យ​ធំ​ល្មម រួច​យក​វា​មក​កាត់​ឱ្យចេញ​ជា​រាង​មូល យកចានធំល្មម​សង្កត់​លើ​ស្លឹកចេក​រួចកាត់​អោយមូល​

៤. យកម្សៅ​សាគូ យកមក​លាយ​ជាមួយ​ទឹក ឬ​ទឹក​អប់ជាមួយផ្កាម្លិះ (ប្រសិនបើ​ចង់ឱ្យ​វា​មាន​ក្លិនក្រអូប) រួច​ចាក់​ស្ករស​ចូល ហើយ​កូរ​ចូលគ្នា​ឱ្យ​សព្វ (ឱ្យ​រាង​រាវ​បន្តិច)។ ម្សៅ​ដែល​លាយ​រួច​ត្រូវ​យកទៅដាក់​ដាំ​លើ​ភ្លើង ហើយ​កូរ​រហូតដល់វា​ឱ្យ​ឡើង​ខាប់ ឆ្អិន​ល្អ សាច់​ម្សៅ​ឡើង​រលោងសឹម​ដាក់ចុះ

៥. ទុក​ម្សៅ​នោះ​ឱ្យ​ត្រជាក់​បន្តិច (ចៀសវាង​ម្សៅ​ក្តៅ​ធ្វើឱ្យ​ស្លោក​ស្លឹកចេក) រួច​សឹម​ធ្វើការ​វេច​ខ្ចប់។ ជា​ចុងក្រោយ​លោកអ្នក​គ្រាន់តែ​ដាក់​ស្នូល(សណ្តែក​ដែល​សូន​រួច) ដាក់​លើ​ស្លឹក ហើយ​ដួស​ម្សៅ​នោះ​ដាក់​ពីលើ រួច​ខ្ចប់​វា​ជា​រាង​បួន​ជ្រុងរៀបដាក់ចាន​ជាការ​ស្រេច។

ដឹងអត់! ផឹកទឹកជំនួសភេសជ្ជៈឆ្ងាញ់ៗរាល់ថ្ងៃ រឿងទាំងនេះនឹងកើតឡើងលើរាងកាយ

ធ្លាប់​គិត​អត់​ ថា​បើ​សិន​ជា​យើង​ផឹក​ទឹក​ជំនួស​ឲ្យ​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ នឹង​មាន​រឿង​អី​កើត​ឡើង​ចំពោះ​រាង​កាយ​យើង​? ថ្ងៃ​នេះ​ admin នឹង​ស្រាយ​ចម្ងល់​ជូន​អ្នក​ទាំង​អស់​គ្នា​៖

Benefits of Drinking Water: How It Affects Your Energy, Weight & More

១. ស្រក​ទម្ងន់​បាន​លឿន​

ផឹក​តែ​ទឹក​ក្នុង​រយៈ​ពេល​ ៩ ថ្ងៃ​ យើង​អាច​សម្រក​ទម្ងន់​បាន​ស្មើ​នឹង​យើង​រត់​ត្រឹក​ៗ​ ៨ គីឡូ​ក្នុង​មួយ​ថ្ងៃ​។

២. បង្កើន​ល្បឿន​មេតាប៉ូលីស​ និង​បង្កើន​ថាម​ពល​ក្នុង​ខ្លួន​

គ្រាន់​តែ​ផឹក​ទឹក​កន្លះ​លីត្រ​នៅ​ពេល​ព្រឹក​ អាច​បង្កើន​មេតាប៉ូលីស​បាន​ ២៤%។

៣. ខួរ​ក្បាល​ធ្វើ​ការ​បាន​ល្អ

ខួរ​ក្បាល​យើង​គឺ​ ៧៥ ទៅ ៨៥% ជា​ទឹក​ ដូច​នេះ​ផឹក​ទឹក​ជួយ​ឲ្យ​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ​។

៤. ញ៉ាំ​តិច​ជាង​មុន

ទឹក​​បង្ក្រាប​ចំណង់​អាហារ​ ដែល​អាច​ជួយ​យើង​សម្រក​ទម្ងន់​បាន​។

៥. កម្ចាត់​ជាតិ​ពុល​ពី​រាង​កាយ​បាន​លឿន​

ទឹក​លាង​សម្អាត​សារធាតុ​មិន​ល្អ​ និង​ការ​ពារ​ភាព​ជ្រីវ​ជ្រួញ​។

៦. កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ជា​ច្រើន

មាន​ដូច​ជា​ ជំងឺ​លើស​ឈាម​ បញ្ហា​ប្លោក​នោម​ និង មហារីក​ពោះវៀន​។

៧. បេះ​ដូង​ធ្វើ​ការ​បាន​ល្អ​

ទឹក​ ៥ កែវ​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះ​ដូង​បាន ៤១%។

៨. ស្បែក​ប្រែ​ជា​ទន់​ និង​ភ្លឺ​ជាង​មុន​

ទឹក​ជួយ​សម្អាត​ និង​ ផ្តល់​សំណើម​ដល់​ស្បែក​។

៨. សន្សំ​លុយ​បាន​ច្រើន​

ទឹក​មាន​តម្លៃ​ថោក​ជាង​ភេសជ្ជៈ​ផ្សេង​ៗ​។​

អន្សមជ្រូកចៀន អន្សមជ្រូកអាំងជ្រលក់ទឹកត្រីផ្អែមនិយាយពីថាឆ្ងាញ់អស់ស្ទះ

0

ភ្ជុំបិណ្ឌចប់ហើយអ្នកណាខ្លះញ៊ាំនំអន្សមជ្រូកមិនទាន់អស់ បើថានៅសល់ច្រើនគួរតែសារេយកមកចៀន រឺក៏អាំងហើយបើទុកចោលស្ដាយណាស់។ សម្រាប់អ្នកដែលមាននំអន្សមហើយតែអត់ចេះធ្វើទឹកត្រីផ្អែមសម្រាប់ចាំAdmin បង្ហើបពីរៀបធ្វើទុកនៅខាងក្រោមនេះ ធានាថាអាចធ្វើញ៊ាំបានម៉ាឆ្ងាញ់មាត់ហ្មង។

របៀបធ្វើទឹកត្រីផ្អែម៖

? គ្រឿងផ្សំដែលត្រូវមាន៖

  • សណ្តែកដី
  • ម្ទេស
  • ខ្ទឹមស
  • ខ្ទឹមក្រហម
  • ក្រូចឆ្មារ
  • ទឹកត្រី
  • ស្ករត្នោត

? របៀបធ្វើ៖

  • បុកសណ្តែកដី ម្ទេស ខ្ទឹមស ២កំពិស និងខ្ទឹមក្រហម ១ដុំ ចូលគ្នាអោយម៉ត
  • លាយសណ្តែកដី ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ ទឹកត្រី ២ស្លាបព្រាបាយ និងស្ករត្នោត ចូលគ្នាអោយសព្វ ដាក់ទឹកឆ្អិនចូល ភ្លក្សរសជាតិតាមចូលចិត្ត (ប្រៃ ផ្អែម)។

ចង់ញ៊ាំស្តេក និងម្ហូបឆ្ងាញ់ៗលំដាប់អន្តរជាតិគឺមាននៅភោជនីយដ្ឋាន The Cut Steak House

0

សម្រាប់អ្នកដែលកំពុងស្វែងរកស្តេកដែលមានរសជាតិឆ្ងាញ់លំដាប់អន្តរជាតិ ពេលនេះលែងលំបាកទៀតហើយ ភោជនីយដ្ឋាន The Cut Steak House ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ The Cut Steak House គឺជាភោជនីយដ្ឋានសាច់អាំងកូនកាត់បែបអឺរ៉ុប (steak) និងជប៉ុន ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរដែលមានបទពិសោធន៍ និងគំនិតច្នៃប្រឌិតខ្ពស់ខាងវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងមានចុងភៅចំអិនអាហារដែលមានជំនាញឯកទេសច្បាស់លាស់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិក្នុងការចំអិនអាហារគ្រប់ប្រភេទតាមបែបអាស៊ី និងអឺរ៉ុបជាដើម។

ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House

មុខម្ហូបពិសេសៗ និងល្បីប្រចាំThe Cut Steak Houseមានដូចជា Steak សាច់គោកណ្តាលខ្នងចំអិនបែបអឺរ៉ុប សាច់ចំឡកគោ និងថ្លើមក្ងាន សាច់ខ្នងអាំងបែបជប៉ុន និងឆ្អឹងជំនីចៀមតេរីយ៉ាគិ ជាមួយនឹងទឹកជ្រលក់រសជាតិពិសេស៣ប្រភេទផ្សេងគ្នា ដែលធ្វើឱ្យរសជាតិ Steak ទាំងនោះមានរសជាតិឆ្ងាញ់ប្លែកថែមមួយកំរិតទៀត។ សម្រាប់គ្រឿងផ្សំ និងសាច់គោ ដែលប្រើប្រាស់គឺត្រូវបាននាំចូលពីបណ្តាប្រទេសល្បីៗនានាដូចជា អូស្រ្តាលី សហរដ្ឋអាមេរិច និងជប៉ុន។ ហើយបន្ថែមពីស្តេកក៏មានម្ហូបឆ្ងាញ់ៗដូចជាស្កាលុប (Scallop) អយស្ទ័រ (Oyster) ត្រីសាលម៉ុន (Salmon) ម្ហូបជាច្រើនមុខទៀតផងដែរ។ ម្ហូបឆ្ងាញ់ៗពិសេសៗបែបនេះក៏ដោយសារចុងភៅឯកទេសដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែក Steak និងអាហារផ្សេងៗទៀតនៅសហរដ្ឋអាមេរិច និងប្រទេសជប៉ុន ដែលចម្អិនដោយភាពប៉ិនប្រសប់ និងបទពិសោធន៍ខ្ពស់។

ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House

អ្វីដែលកាន់តែពិសេសថែមទៀតនោះ The Cut Steak House ក៏មានសេវាកម្មរៀបចំអាហារ VIP សម្រាប់ការទទួលទានបែបការងារ ពិធីខួបកំណើត និងពិធីជប់លៀងផ្សេងៗផងដែរ។ ភោជនីយដ្ឋាន The Cut Steak House មានទីតាំងស្ថិតនៅផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ 023 883 484 / 096 888 5598៕

ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House
ភោជនីយដ្ឋាន The Cut Steak House

ភោជនីយដ្ឋាន The Cut Steak House
លេខទូរសព្ទ៖ 023 883 484
ទីតាំង៖ ស្ថិតនៅផ្សារខាលែឌែលម៉ល (Khalandale Mall)
(បើកចាប់ពីម៉ោង 10ព្រឹក រហូតដល់ម៉ោង 10:30នាទីយប់)

វីដេអូ៖

កូនខ្មែរណាមិនស្គាល់ ហាងនំអប្សរា ហាងចាស់វស្សាល្បីតកូនតចៅជាង ៤០ឆ្នាំមកហើយ

0

កូនខ្មែរទាំងចាស់ទាំងក្មេង នរណាៗក៏ធ្លាប់បានលឺ បានស្គាល់ និងបានឃើញ តាំងពីក្មេងៗ រហូតមកដល់ពេលបច្ចុប្បន្ន ស្លាកសញ្ញារូបអប្សរានេះបានដកជាប់ក្នុងចិត្ត ក្លាយជាការចង់ចាំ ចាំមិនភ្លេចរៀងរាល់ពេលមានកម្មវិធីបុណ្យទានផ្សេងៗ ពិសេសនោះគឺ ថ្ងៃបុណ្យសែនព្រះខែ យើងម្នាក់ៗតែងឃើញក្រុមគ្រួសារយើង ឪពុកម្តាយ បងប្អូនតែងទិញនំអប្សរាមកសែនជារៀងរាល់ឆ្នាំ។

ហើយសម្រាប់ការទិញនំអប្សរា បានក្លាយជាទំលាប់តកូនតចៅ ដោយសារតែផលិតផលរបស់ហាងនំអប្សរា ជាស្នាដៃកូនខ្មែរផ្ទាល់ហើយ វត្ថុធាតុផ្សំរបស់នំអប្បរាក៏សុទ្ធតែជាផលិតផលក្នុងស្រុកទាំងអស់ ចំពោះសំបកនំរបស់យើងទន់ស្តើងល្អ បូករួមនឹងរូបមន្តដែលបានសិក្សា និងអភិវឌ្ឍន៍បន្ថែមជាង ៤០ឆ្នាំកន្លងមកនេះហើយអ្វីដែលកាន់តែពិសេសទៀតនោះ សម្រាប់អ្នកទឹកនោមផ្អែមក៏អាចពិសារបានផងដែរ ធានាបច្ចេកទេសសិក្សាតាមបច្ចេកវិទ្យារបស់ប្រទេសសិង្ហបុរី។

ហើយនាថ្ងៃទី១ ខែតុលាខាងមុខនេះ ដែលត្រូវនឹងថ្ងៃបុណ្យសែនព្រះខែ ហាងនំអប្សរាក៏បានត្រៀមរួចជាស្រេចនៅនំជាច្រើនប្រភេទជាង ៤០មុខ ជាមួយការវេចខ្ចប់មានស្តង់ដាអនាម័យខ្ពស់ និងមានការរចនាឡើងយ៉ាងសម្បូរបែបសម្រាប់ជ្រើសរើស។ ហាងនំអប្សរា ចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩យប់ ទីតាំងពេលបច្ចុប្បន្ននេះមានបីសាខាដោយសាខាដើម សាខាទី១ ស្ថិតនៅលើផ្លូវ ១៨២ ជិតផ្សារអូរឬស្សី សាខាទី២ នៅទឹកថ្លា ហើយសម្រាប់សាខាទី៣ នៅខេត្តសៀមរាប សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 023 21 01 18 / 012 2222 53 / 012 88 92 43។

វីដេអូហាងនំអប្សរា

ពិតជាពិសេស Genki Sushi មានប្រម៉ូសិនដោយទទួលបានម្ហូបបន្ថែមចាប់ពី​៥០​%រហូតដល់ទៅ១០០% នៅក្នុងតម្លៃដដែល

0

លឿនមកណាអ្នកដែលចូលចិត្តញ៊ាំSushi ឱកាសពិសេសបានមកដល់ហើយពេលនេះហាង Genki Sushi Cambodia មានប្រម៉ូសិនពិសេសទទួលបានម្ហូបបន្ថែមចាប់ពី​៥០​% រហូតដល់ទៅ១០០% នៅក្នុងតម្លៃដដែល ក្នុងនោះមាន១៨មុខសម្រាប់លោកអ្នក។ វ៉ូវ ពិសេសយ៉ាងហ្នឹងៗមិនអាចរំលងទេណា ដែលប្រម៉ូនសិននេះមាននៅគ្រប់សាខារបស់Genki Sushi Cambodia ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia

លឿនៗមកនៅចាំអីទៀតព្រោះថា Sushi នៅទីនេះមានជម្រើសច្រើនមុខ ទាំងស្រស់ ទាំងឆ្ងាញ់ ផ្តល់ទាំងអនាម័យ និងសេវាកម្មលឿនរហ័សទាន់ចិត្តថែមទៀតផង ដោយប្រព័ន្ធដឹកជញ្ចូនអាហាររថភ្លើង(Kousoku System​) ហើយថែមទាំងមានប្រម៉ូសិនពិសេសបែបនេះទៀត បបួលដៃគូរដ៏ពូកែញ៊ាំរបស់អ្នកមកញ៊ាំម៉ាអស់ដៃទៅ ចំណេញមិនតិចទេប្រម៉ូសិនថែមៗយ៉ាងហ្នឹងៗ ញ៊ាំបានឡើងច្រើនអស់លុយម៉ាញិប។

ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia

អ្នកដែលនិយមញ៊ាំSushi គ្នាយើងចាំអីទៀតមកGenki Sushi Cambodia សាខាទី១ក៏បាន សាខាទី២ក៏បាន លោកអ្នកទទួលទានបានយ៉ាងរីករាយជាមួយ និងប្រម៉ូសិនដ៏ពិសេសនេះ៕

ហាង Genki Sushi Cambodia
ហាង Genki Sushi Cambodia

ហាង Genki Sushi Cambodia
លេខទូរសព្ទ៖ 023 901 545 / 010 463 997
ទីតាំងសាខាទី១៖ ស្ថិតនៅម្តុំបឹងកេងកង១ ផ្ទះលេខ ១៨, តាមបណ្តោយផ្លូវ ៣១០
ទីតាំងសាខាទី២៖ នៅAEON (សែនសុខ) ជាន់ទី២
បើកលក់៖ 11:00ព្រឹក – 10:00យប់
Delivery៖ 069 310 310

វីដេអូ៖​

មកពីភ្ជុំវិញភ្លាម បញ្ចុះតម្លៃ២០% ភ្លាមៗ?ពីហាង ផ្ទះបាងកក រយៈពេល១ខែពេញ

0

ក្រោយមកពីស្រុកកំណើតវិញ នឹកម្ហូបបែបហិរៗ បុកមី បុកត្រី ភ្លាត្រីសាលម៉ុន? ហើយចង់បានកន្លែងឆ្ងាញ់ នឹងមានការបញ្ចុះតម្លៃពិសេសនោះ គួរកុំរំលងហាង ផ្ទះបាងកក បញ្ចុះតម្លៃ២០% រហូតដល់រយៈពេល១ខែពេញតែម្តង បញ្ចុះគ្រប់មុខ។

ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក

សម្រាប់អ្នកដែលវិញត្រឡប់ពីបណ្តាខេត្តវិញ​គ្រប់គ្នាប្រាកដណាស់ថា ទ្រលាន់ជាមួយមុខម្ហូបនៅឯស្រុក ចិត្តនឹកឃើញតែរបស់ញ៊ាំបែបហិរៗ មកលេងផ្ទះបាងកក រកមុខម្ហូបទាំងនេះបាន បញ្ចុះ២០% មានដូចជា៖ បុកមីចានយក្ស បុកត្រី បាយឆាក្តាម គ្រំឆា ឆាម្រះព្រៅពិសេស បាយស្រូបបង្គា មឹកឆាអំពិលទុំ ភ្លាត្រីសាលម៉ុន ចង់បានហិរកម្រិតណា?ក៏បាន កម្មុង់បានតាមចិត្ត។

ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក

ចឹងកុំអោយខាតពេលយូរ ក្រពះរករឿង មកដល់ភ្នំពេញវិញហើយ ទៅរកអីបះប៉ូវម្តង ហើយពិសេសទៀត បញ្ចុះតម្លៃ២០%ទៀត មិនទៅសាក មិនទៅញ៊ាំម៉េចកើត ហើយកុំទៅម្នាក់ឯងអី រកលេខតេទៅក្រុមស៊ីត្រាវមកជុំគ្នាមក កុំអោយថាមកដល់ភ្នំពេញវិញហើយ ថាយើងទៅញ៊ាំមិនប្រាប់គ្នា ណាមួយញ៊ាំជុំគ្នាទើបសប្បាយមិនថាចឹងហី!?

ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក

ហាង ផ្ទះបាងកក
លេខទូរសព្ទ៖ 081 456 556 / 099 563 289 / 096 2 456 282
ទីតាំង៖ ស្ថិតនៅលើផ្លូវសុធារស ទល់មុខសួនសកលវិទ្យាល័យបៀលប្រាយមាត់ទន្លេរ ជិតបៀលឌិងចាស់

វីដេអូ

មកពីខេត្តវិញនៅ? ល្ងាចរកទៅញ៊ាំស៊ុបញ៊ាំសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ប៉ូវកម្លាំងនៅ ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)

0

ទៅភ្ជុំជុំម៉ែជុំពុក ធ្វើបុណ្យសាងកុសលបានច្រើនណាស់ហើយ ឯញ៊ាំបូហ្វេវត្តក៏ប្រហែលជាញឹកញយដែរហើយមើលទៅ។​ តោះពេលនេះចប់ភ្ជុំហើយយើងប្ដូរបរិយាកាសមកញ៊ាំស៊ុប ញ៊ាំអាំងដ៏ឈ្ងុយឆ្ងាញ់ប៉ូវកម្លាំងឡើងវិញមុនចូលធ្វើការ។ ម៉ោះៗ បបួលគ្នាមកជួបជុំនៅហាង សុផានុ១៦៨(សាខាជ្រោយចង្វារ) ដឹងតែសប្បាយមាត់ញ៊ាំហើយ ព្រោះថាកន្លែងនេះមានសាច់អាំង មានស៊ុប និងម្ហូបកុម្ម៉ងម៉ាកំប្លេ។

ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)

និយាយពីថាអោយតែបានមកដល់ដកលុយតែ១០ដុល្លា អាចញ៊ាំស៊ុបសាច់អាំងម៉ូយ៉ាំងកៅលី រសជាតិដើមមកពីប្រទេសថៃបានម៉ាឆ្ងាញ់មាត់ហ្មង ព្រោះថាស៊ុបនេះជាមីនុយពិសេសប្រចាំហាងដែលគ្រប់គ្នាតែងតែញ៊ាំមិនដែររំលងនោះទេ ព្រោះថារសជាតិឆ្ងាញ់ពិសេសប្លែកពីស៊ុបដ៏ទៃទៀតដែរ គ្រប់គ្នាធ្លាប់ញ៊ាំពីមុនមក។ ក្រៅពីស៊ុបម៉ូយ៉ាំងកៅលី ក៏មានស៊ុបគោ និងស៊ុបម្រះថែមទៀតផង ដែលគ្រប់គ្នាអាចជ្រើសរើសបានតាមចំណូលចិត្ត បន្ថែមពីស៊ុបក៏មានម្ហូបកុម្ម៉ង់ពិសេសដូចជា៖ ក្ដាមពងជ្រក់ ក្ដាមពងចំហុយមីសួរ ញាំស្វាយប្រឡាំងកាស បុកក្ដាមសេស បុកបង្គារ មឹកចំហុយ និងបាយឆាសាច់ក្ដាម។

ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)

តោះម្ហូបមានច្រើនមុខច្រើនជម្រើសបែបនេះហើយចាំអីទៀត ណាត់គ្នាមកលឿនៗមកណាព្រោះថាលោកអ្នកអាចអង្គុយញ៊ាំយ៉ាងរីករាយជាមួយបរិយាសដ៏ធំទូលាយទាំងខាងក្នុង និងខាងក្រៅ។ កុំភ្លេចណាម្ហូបឆ្ងាញ់ៗ បរិយាកាស និងសេវាកម្មល្អគឺមាននៅហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)៕

ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)
ហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)

ហាង សុផានុ១៦៨ (សាខាជ្រោយចង្វារ)
លេខទូរសព្ទ៖ 015​ 999 585 / 012 225 889
ទីតាំង៖ ខាងជើងរង្វង់មូលព្រហ្មមុខបួន និងខាងលិចផ្លូវអូស៊ីអាយស៊ី

វីដេអូ៖

ចង់ស្គម ងើបគេងមកក្បាលពោះរាបស្មើ ញ៉ាំអាហារ ៥ មុខនេះមុនចូលគេង

អាហារ ៦ មុខញ៉ាំមុនពេលចូលគេង មិនត្រឹមតែធ្វើឲ្យក្បាលពោះរាបស្មើពេលក្រោកពីគេងទេ ថែមទាំងជួយឲ្យស្រស់ស្រាយថែមទៀតផង។ អាចជ្រើសរើសញ៉ាំអាហារប្រភេទនេះបាន បើសិនជាឃ្លានពេលយប់ឡើង ហើយមិនចង់ធាត់។

១. យ៉ាអួ Low-fat

ក្រៅពីមានកាឡូរីទាប សារធាតុប្រូបាយអូទិចជួយកាត់បន្ថយហ្គាសបាន។ ជួយពោះវៀនក្នុងការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹម ជួយឲ្យគេលក់ស្រួល និងភ្ញាក់ពីគេងដោយស្រស់ស្រាយ។

Low Fat Vanilla Bean Frozen Yogurt - Skinnytaste

២. ផ្លែចេក

វាមានជាតិប៉ូតាស្យូមខ្ពស់ ជួយបណ្តេញខ្យល់ និងកាត់បន្ថយកម្រិតសូដ្យូម ដែលធ្វើឲ្យរាងកាយហើម។ ម្យ៉ាងទៀត វាធ្វើឲ្យយើងឆ្អែតបានយូរ។

៣. ផ្លែឪឡឹក ឬត្រសក់

ផ្លែឈើប្រភេទនេះ មានជាតិទឹកប្រហែល ៩០% ហើយ អាចធ្វើឲ្យយើងឆ្អែតបានលឿន។ ការបន្ថែមជាតិទឹកទៅក្នុងខ្លួន ជួយឲ្យដកចេញនៅជាតិអំបិលពីរាងកាយ តាមរយៈទឹកនោម។

25 Watermelon Recipes You'll Crave | Eat This Not That

៤. ទឹកក្រូចឆ្មារ

ក្រូចមានពពួកអាស៊ីដដែលអាចជួយដោះស្រាយបញ្ហារំលាយអាហារ បណ្តេញខ្យល់ និងហ្គាស។ លើសពីនេះក្រូច ១ ផ្លែ ឬទឹករបស់វាត្រឹមតែកន្លះកែវអាចដោះស្រាយបញ្ហាបានច្រើនយ៉ាងណាស់។

Putting Lemon Juice on My Face Helped Clear Up My Acne - Using Lemon Juice  for Acne

៥. ខ្ញី

ពិតណាស់អាហារដែលមានរសជាតិ និងក្លិនខ្លាំង អាចជួយបំបាត់ហើមពីរាងកាយយើងបាន។ លើសពីនេះរុក្ខជាតិដែលមានជាតិហឹរដូចខ្ញី អាចប្រឆាំងនឹងដុំមហារីក ជួយកម្ចាត់បាក់តេរី និងបំបែកប្រូតេអ៊ីនបានថែមទៀតផង ធ្វើឲ្យក្រពះងាយនឹងស្រូបយកសាធាតុសំខាន់ៗ។