កូនខ្មែរទាំងចាស់ទាំងក្មេង នរណាៗក៏ធ្លាប់បានលឺ បានស្គាល់ និងបានឃើញ តាំងពីក្មេងៗ រហូតមកដល់ពេលបច្ចុប្បន្ន ស្លាកសញ្ញារូបអប្សរានេះបានដកជាប់ក្នុងចិត្ត ក្លាយជាការចង់ចាំ ចាំមិនភ្លេចរៀងរាល់ពេលមានកម្មវិធីបុណ្យទានផ្សេងៗ ពិសេសនោះគឺ ថ្ងៃបុណ្យសែនព្រះខែ យើងម្នាក់ៗតែងឃើញក្រុមគ្រួសារយើង ឪពុកម្តាយ បងប្អូនតែងទិញនំអប្សរាមកសែនជារៀងរាល់ឆ្នាំ។



ហើយសម្រាប់ការទិញនំអប្សរា បានក្លាយជាទំលាប់តកូនតចៅ ដោយសារតែផលិតផលរបស់ហាងនំអប្សរា ជាស្នាដៃកូនខ្មែរផ្ទាល់ហើយ វត្ថុធាតុផ្សំរបស់នំអប្បរាក៏សុទ្ធតែជាផលិតផលក្នុងស្រុកទាំងអស់ ចំពោះសំបកនំរបស់យើងទន់ស្តើងល្អ បូករួមនឹងរូបមន្តដែលបានសិក្សា និងអភិវឌ្ឍន៍បន្ថែមជាង ៤០ឆ្នាំកន្លងមកនេះហើយអ្វីដែលកាន់តែពិសេសទៀតនោះ សម្រាប់អ្នកទឹកនោមផ្អែមក៏អាចពិសារបានផងដែរ ធានាបច្ចេកទេសសិក្សាតាមបច្ចេកវិទ្យារបស់ប្រទេសសិង្ហបុរី។



ហើយនាថ្ងៃទី១ ខែតុលាខាងមុខនេះ ដែលត្រូវនឹងថ្ងៃបុណ្យសែនព្រះខែ ហាងនំអប្សរាក៏បានត្រៀមរួចជាស្រេចនៅនំជាច្រើនប្រភេទជាង ៤០មុខ ជាមួយការវេចខ្ចប់មានស្តង់ដាអនាម័យខ្ពស់ និងមានការរចនាឡើងយ៉ាងសម្បូរបែបសម្រាប់ជ្រើសរើស។ ហាងនំអប្សរា ចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩យប់ ទីតាំងពេលបច្ចុប្បន្ននេះមានបីសាខាដោយសាខាដើម សាខាទី១ ស្ថិតនៅលើផ្លូវ ១៨២ ជិតផ្សារអូរឬស្សី សាខាទី២ នៅទឹកថ្លា ហើយសម្រាប់សាខាទី៣ នៅខេត្តសៀមរាប សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 023 21 01 18 / 012 2222 53 / 012 88 92 43។



វីដេអូហាងនំអប្សរា