សម្រាប់អ្នកដែលកំពុងស្វែងរកស្តេកដែលមានរសជាតិឆ្ងាញ់លំដាប់អន្តរជាតិ ពេលនេះលែងលំបាកទៀតហើយ ភោជនីយដ្ឋាន The Cut Steak House ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ The Cut Steak House គឺជាភោជនីយដ្ឋានសាច់អាំងកូនកាត់បែបអឺរ៉ុប (steak) និងជប៉ុន ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរដែលមានបទពិសោធន៍ និងគំនិតច្នៃប្រឌិតខ្ពស់ខាងវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងមានចុងភៅចំអិនអាហារដែលមានជំនាញឯកទេសច្បាស់លាស់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិក្នុងការចំអិនអាហារគ្រប់ប្រភេទតាមបែបអាស៊ី និងអឺរ៉ុបជាដើម។



មុខម្ហូបពិសេសៗ និងល្បីប្រចាំThe Cut Steak Houseមានដូចជា Steak សាច់គោកណ្តាលខ្នងចំអិនបែបអឺរ៉ុប សាច់ចំឡកគោ និងថ្លើមក្ងាន សាច់ខ្នងអាំងបែបជប៉ុន និងឆ្អឹងជំនីចៀមតេរីយ៉ាគិ ជាមួយនឹងទឹកជ្រលក់រសជាតិពិសេស៣ប្រភេទផ្សេងគ្នា ដែលធ្វើឱ្យរសជាតិ Steak ទាំងនោះមានរសជាតិឆ្ងាញ់ប្លែកថែមមួយកំរិតទៀត។ សម្រាប់គ្រឿងផ្សំ និងសាច់គោ ដែលប្រើប្រាស់គឺត្រូវបាននាំចូលពីបណ្តាប្រទេសល្បីៗនានាដូចជា អូស្រ្តាលី សហរដ្ឋអាមេរិច និងជប៉ុន។ ហើយបន្ថែមពីស្តេកក៏មានម្ហូបឆ្ងាញ់ៗដូចជាស្កាលុប (Scallop) អយស្ទ័រ (Oyster) ត្រីសាលម៉ុន (Salmon) ម្ហូបជាច្រើនមុខទៀតផងដែរ។ ម្ហូបឆ្ងាញ់ៗពិសេសៗបែបនេះក៏ដោយសារចុងភៅឯកទេសដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែក Steak និងអាហារផ្សេងៗទៀតនៅសហរដ្ឋអាមេរិច និងប្រទេសជប៉ុន ដែលចម្អិនដោយភាពប៉ិនប្រសប់ និងបទពិសោធន៍ខ្ពស់។



អ្វីដែលកាន់តែពិសេសថែមទៀតនោះ The Cut Steak House ក៏មានសេវាកម្មរៀបចំអាហារ VIP សម្រាប់ការទទួលទានបែបការងារ ពិធីខួបកំណើត និងពិធីជប់លៀងផ្សេងៗផងដែរ។ ភោជនីយដ្ឋាន The Cut Steak House មានទីតាំងស្ថិតនៅផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ 023 883 484 / 096 888 5598៕









ភោជនីយដ្ឋាន The Cut Steak House
លេខទូរសព្ទ៖ 023 883 484
ទីតាំង៖ ស្ថិតនៅផ្សារខាលែឌែលម៉ល (Khalandale Mall)
(បើកចាប់ពីម៉ោង 10ព្រឹក រហូតដល់ម៉ោង 10:30នាទីយប់)
វីដេអូ៖