ភ្ជុំបិណ្ឌចប់ហើយអ្នកណាខ្លះញ៊ាំនំអន្សមជ្រូកមិនទាន់អស់ បើថានៅសល់ច្រើនគួរតែសារេយកមកចៀន រឺក៏អាំងហើយបើទុកចោលស្ដាយណាស់។ សម្រាប់អ្នកដែលមាននំអន្សមហើយតែអត់ចេះធ្វើទឹកត្រីផ្អែមសម្រាប់ចាំAdmin បង្ហើបពីរៀបធ្វើទុកនៅខាងក្រោមនេះ ធានាថាអាចធ្វើញ៊ាំបានម៉ាឆ្ងាញ់មាត់ហ្មង។



⏹របៀបធ្វើទឹកត្រីផ្អែម៖
? គ្រឿងផ្សំដែលត្រូវមាន៖
- សណ្តែកដី
- ម្ទេស
- ខ្ទឹមស
- ខ្ទឹមក្រហម
- ក្រូចឆ្មារ
- ទឹកត្រី
- ស្ករត្នោត
? របៀបធ្វើ៖
- បុកសណ្តែកដី ម្ទេស ខ្ទឹមស ២កំពិស និងខ្ទឹមក្រហម ១ដុំ ចូលគ្នាអោយម៉ត
- លាយសណ្តែកដី ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ ទឹកត្រី ២ស្លាបព្រាបាយ និងស្ករត្នោត ចូលគ្នាអោយសព្វ ដាក់ទឹកឆ្អិនចូល ភ្លក្សរសជាតិតាមចូលចិត្ត (ប្រៃ ផ្អែម)។

