ធ្លាប់គិតអត់ ថាបើសិនជាយើងផឹកទឹកជំនួសឲ្យភេសជ្ជៈឆ្ងាញ់ៗដែលយើងញ៉ាំរាល់ថ្ងៃ នឹងមានរឿងអីកើតឡើងចំពោះរាងកាយយើង? ថ្ងៃនេះ admin នឹងស្រាយចម្ងល់ជូនអ្នកទាំងអស់គ្នា៖

១. ស្រកទម្ងន់បានលឿន
ផឹកតែទឹកក្នុងរយៈពេល ៩ ថ្ងៃ យើងអាចសម្រកទម្ងន់បានស្មើនឹងយើងរត់ត្រឹកៗ ៨ គីឡូក្នុងមួយថ្ងៃ។
២. បង្កើនល្បឿនមេតាប៉ូលីស និងបង្កើនថាមពលក្នុងខ្លួន
គ្រាន់តែផឹកទឹកកន្លះលីត្រនៅពេលព្រឹក អាចបង្កើនមេតាប៉ូលីសបាន ២៤%។
៣. ខួរក្បាលធ្វើការបានល្អ
ខួរក្បាលយើងគឺ ៧៥ ទៅ ៨៥% ជាទឹក ដូចនេះផឹកទឹកជួយឲ្យយើងផ្ចង់អារម្មណ៍បានល្អ។
៤. ញ៉ាំតិចជាងមុន
ទឹកបង្ក្រាបចំណង់អាហារ ដែលអាចជួយយើងសម្រកទម្ងន់បាន។
៥. កម្ចាត់ជាតិពុលពីរាងកាយបានលឿន
ទឹកលាងសម្អាតសារធាតុមិនល្អ និងការពារភាពជ្រីវជ្រួញ។
៦. កាត់បន្ថយហានិភ័យជំងឺជាច្រើន
មានដូចជា ជំងឺលើសឈាម បញ្ហាប្លោកនោម និង មហារីកពោះវៀន។
៧. បេះដូងធ្វើការបានល្អ
ទឹក ៥ កែវក្នុងមួយថ្ងៃកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងបាន ៤១%។
៨. ស្បែកប្រែជាទន់ និងភ្លឺជាងមុន
ទឹកជួយសម្អាត និង ផ្តល់សំណើមដល់ស្បែក។
៨. សន្សំលុយបានច្រើន
ទឹកមានតម្លៃថោកជាងភេសជ្ជៈផ្សេងៗ។