អាហារ ៦ មុខញ៉ាំមុនពេលចូលគេង មិនត្រឹមតែធ្វើឲ្យក្បាលពោះរាបស្មើពេលក្រោកពីគេងទេ ថែមទាំងជួយឲ្យស្រស់ស្រាយថែមទៀតផង។ អាចជ្រើសរើសញ៉ាំអាហារប្រភេទនេះបាន បើសិនជាឃ្លានពេលយប់ឡើង ហើយមិនចង់ធាត់។
១. យ៉ាអួ Low-fat
ក្រៅពីមានកាឡូរីទាប សារធាតុប្រូបាយអូទិចជួយកាត់បន្ថយហ្គាសបាន។ ជួយពោះវៀនក្នុងការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹម ជួយឲ្យគេលក់ស្រួល និងភ្ញាក់ពីគេងដោយស្រស់ស្រាយ។
២. ផ្លែចេក
វាមានជាតិប៉ូតាស្យូមខ្ពស់ ជួយបណ្តេញខ្យល់ និងកាត់បន្ថយកម្រិតសូដ្យូម ដែលធ្វើឲ្យរាងកាយហើម។ ម្យ៉ាងទៀត វាធ្វើឲ្យយើងឆ្អែតបានយូរ។
៣. ផ្លែឪឡឹក ឬត្រសក់
ផ្លែឈើប្រភេទនេះ មានជាតិទឹកប្រហែល ៩០% ហើយ អាចធ្វើឲ្យយើងឆ្អែតបានលឿន។ ការបន្ថែមជាតិទឹកទៅក្នុងខ្លួន ជួយឲ្យដកចេញនៅជាតិអំបិលពីរាងកាយ តាមរយៈទឹកនោម។
៤. ទឹកក្រូចឆ្មារ
ក្រូចមានពពួកអាស៊ីដដែលអាចជួយដោះស្រាយបញ្ហារំលាយអាហារ បណ្តេញខ្យល់ និងហ្គាស។ លើសពីនេះក្រូច ១ ផ្លែ ឬទឹករបស់វាត្រឹមតែកន្លះកែវអាចដោះស្រាយបញ្ហាបានច្រើនយ៉ាងណាស់។
៥. ខ្ញី
ពិតណាស់អាហារដែលមានរសជាតិ និងក្លិនខ្លាំង អាចជួយបំបាត់ហើមពីរាងកាយយើងបាន។ លើសពីនេះរុក្ខជាតិដែលមានជាតិហឹរដូចខ្ញី អាចប្រឆាំងនឹងដុំមហារីក ជួយកម្ចាត់បាក់តេរី និងបំបែកប្រូតេអ៊ីនបានថែមទៀតផង ធ្វើឲ្យក្រពះងាយនឹងស្រូបយកសាធាតុសំខាន់ៗ។