ទៅភ្ជុំជុំម៉ែជុំពុក ធ្វើបុណ្យសាងកុសលបានច្រើនណាស់ហើយ ឯញ៊ាំបូហ្វេវត្តក៏ប្រហែលជាញឹកញយដែរហើយមើលទៅ។ តោះពេលនេះចប់ភ្ជុំហើយយើងប្ដូរបរិយាកាសមកញ៊ាំស៊ុប ញ៊ាំអាំងដ៏ឈ្ងុយឆ្ងាញ់ប៉ូវកម្លាំងឡើងវិញមុនចូលធ្វើការ។ ម៉ោះៗ បបួលគ្នាមកជួបជុំនៅហាង សុផានុ១៦៨(សាខាជ្រោយចង្វារ) ដឹងតែសប្បាយមាត់ញ៊ាំហើយ ព្រោះថាកន្លែងនេះមានសាច់អាំង មានស៊ុប និងម្ហូបកុម្ម៉ងម៉ាកំប្លេ។



និយាយពីថាអោយតែបានមកដល់ដកលុយតែ១០ដុល្លា អាចញ៊ាំស៊ុបសាច់អាំងម៉ូយ៉ាំងកៅលី រសជាតិដើមមកពីប្រទេសថៃបានម៉ាឆ្ងាញ់មាត់ហ្មង ព្រោះថាស៊ុបនេះជាមីនុយពិសេសប្រចាំហាងដែលគ្រប់គ្នាតែងតែញ៊ាំមិនដែររំលងនោះទេ ព្រោះថារសជាតិឆ្ងាញ់ពិសេសប្លែកពីស៊ុបដ៏ទៃទៀតដែរ គ្រប់គ្នាធ្លាប់ញ៊ាំពីមុនមក។ ក្រៅពីស៊ុបម៉ូយ៉ាំងកៅលី ក៏មានស៊ុបគោ និងស៊ុបម្រះថែមទៀតផង ដែលគ្រប់គ្នាអាចជ្រើសរើសបានតាមចំណូលចិត្ត បន្ថែមពីស៊ុបក៏មានម្ហូបកុម្ម៉ង់ពិសេសដូចជា៖ ក្ដាមពងជ្រក់ ក្ដាមពងចំហុយមីសួរ ញាំស្វាយប្រឡាំងកាស បុកក្ដាមសេស បុកបង្គារ មឹកចំហុយ និងបាយឆាសាច់ក្ដាម។



តោះម្ហូបមានច្រើនមុខច្រើនជម្រើសបែបនេះហើយចាំអីទៀត ណាត់គ្នាមកលឿនៗមកណាព្រោះថាលោកអ្នកអាចអង្គុយញ៊ាំយ៉ាងរីករាយជាមួយបរិយាសដ៏ធំទូលាយទាំងខាងក្នុង និងខាងក្រៅ។ កុំភ្លេចណាម្ហូបឆ្ងាញ់ៗ បរិយាកាស និងសេវាកម្មល្អគឺមាននៅហាង សុផានុ១៦៨(សាខាជ្រោយចង្វារ)៕












ហាង សុផានុ១៦៨ (សាខាជ្រោយចង្វារ)
លេខទូរសព្ទ៖ 015 999 585 / 012 225 889
ទីតាំង៖ ខាងជើងរង្វង់មូលព្រហ្មមុខបួន និងខាងលិចផ្លូវអូស៊ីអាយស៊ី
វីដេអូ៖