បើសិនជាអ្នកធ្លាប់មានបទពិសោធន៍ឈឺក្បាលដោយសារជំងឺប្រកាំង អ្នកបា្រកដជាដឹងហើយប្រកាំងគឺឈឺខ្លាំងជាង ការឈឺក្បាលធម្មតាទៅទៀត។ ប្រកាំងអាចធ្វើឲ្យសុខភាពចុះខ្សោយ ហើយអាចធ្វើឲ្យយើង ក្អួត ចង្អោរ វិលមុខ មានប្រតិកម្មជាមួយភ្លើង សំលេង និងស្ពឹកមុខជាដើម។ អាការៈនេះអាចនៅជាប់ប្រហែលពី ៤ ទៅ ៧២ ម៉ោង អ៊ីចឹងហើយ បានជាយើងចង់ណែនាំភេសជ្ជៈម្យ៉ាងដែលអាចបំបាត់អាការៈឈឺប្រកាំងបាន ត្រឹមតែ ២ ទៅ ៣ នាទី ប៉ុណ្ណោះ។

របស់ត្រូវការ៖
- ទឹក
- ក្រូច
- អំបិលសមុទ្រ Himalayan

វិធីធ្វើ៖
១. ចាក់ទឹកចូលក្នុងកែវ
២. ច្របាច់ក្រូចចូល
៣. ដាក់អំបិល Himalayan ២ ស្លាបកាហ្វេចូល រួចកូរឲ្យសព្វ ជាការស្រេច។
ទឹក៖ ជាគន្លឹះថែរក្សាសុខភាពឲ្យល្អ គ្រប់គ្នាសុទ្ធតែត្រូវការជាតិទឹក។ ហើយនៅពេលដែលយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់សម្រាប់រាងកាយយើង វាអាចបណ្តាលឲ្យឈឺក្បាលបាន។
អំបិល Himalayan៖ គ្រឿងផ្សំមួយប្រភេទនេះ នឹងផ្តល់ឲ្យរាងកាយយើងនូវសារធាតុអេឡិចត្រូលីត្រ ជាតិរ៉ែ និងសារធាតុសំខាន់ៗផ្សេងទៀត ដូច កាល់ស្យូម ស័ង្កី ស្ពាន់ ម៉ាញេស្យូម អ៊ីយ៉ូត ជាតិដែក និងសារធាតុផ្សេងៗជាច្រើនទៀត។ វាជួយបង្កើនជាតិសំណើម ជួយសម្រួលដល់ប្រព័ន្ធឈាម និងបណ្តេញជាតិពុលចេញពីរាងកាយ។
ទឹកក្រូចឆ្មារ៖ ជួយឲ្យពង្រឹងប្រព័ន្ធភាពស៊ាំជាមួយនឹងវីតាមីន C។