គ្រឿងផ្សំ
– សណ្ដែកខៀវ(យកសំបកចេញ)កន្លះគីឡូ
-ខ្ទិះដូង (យកទាំងក្បាលខ្ទិះ និង ចុងខ្ទិះ ១,៥លីត្រ
-ស្លឹកតើយ ១៥សន្លឹក (កិនលាយជាមួយនឹងទឹក រួចពូតត្រងយកទឹក១,៥លីត្រ។
-ស្ករស ៥ខាំ , អំបិល១,៥ស្លាបព្រាកាហ្វេ។
(បើបងប្អូនមិនចូលចិត្តផ្អែមដាក់ស្ករសតែ ៣ខាំបានហើយ)
វិធីធ្វើ
១. យកសណ្តែកបាយ ត្រាំទឹកចោលឱ្យរីក(រយៈពេលត្រាំប្រហែល៣ម៉) រួចលាងឱ្យស្អាត បន្ទាប់មកយកវាមកចំហុយ ឬ ដាំឱ្យឆ្អិន(ទុកវាឱ្យត្រជាក់)។
២. យកទឹកដែលចម្រាញ់ចេញពីស្លឹកតើយ ឬ ខ្ទិះដូងក៏បានលាយជាមួយនឹងសណ្ដែកឆ្អិន កិនក្រឡុកវាកុំឱ្យម៉ត់ខ្លាំងពេក។
៣. ចាក់ល្បាយទាំងអស់លាយបញ្ចូលគ្នាទៅក្នុងឆ្នាំង បន្ទាប់មកបេីកភ្លេីងមធ្យម រួចកូរអេាយសព្វ រហូតទាល់តែពុះ។
ទុកវាឱ្យត្រជាក់ល្មម ទើបដួសដាក់កែវឬ ច្រកចូលដបជាការស្រេច៕
ប្រិយមិត្តអាចបន្ថែម ឬ បន្ថយគ្រឿងផ្សំរសជាតិទៅតាមចំណង់ ចំណូលចិត្តរៀងៗខ្លួន។
៚ដោយបំណងល្អពី ម៉ែអូនរាជ