បង្អែមនំយីប ងាយស្រួលធ្វើហើយ គ្រឿងផ្សំក៏តិច រសជាតិក៏ឆ្ងាញ់?

បង្អែមនំយីប

0
4029

ចេះមួយមុខថែមទៀតហើយ បង្អែមនំយីប រូបរាងក៏ខ្យូត គ្រឿងផ្សំក៏តិច ហើយរបៀបធ្វើក៏ស្រួលដែរ​ សម្រាប់បងៗស្រ្តីមេផ្ទះ អាចចាប់ផ្តើមសាកល្បងបានណា៎។

គ្រឿងផ្សំ

– ស៊ុតទា
– ស្ករស

វិធីធ្វើ

១ / គោះស៊ុតទា យកតែស៊ុតក្រហម ឆ្គឹះយកស្រោមចេញ វាយឲ្យឡើងមែនទែន (វាយឲ្យយូរ)។
២ / រំងាស់ទឹកស្ករឲ្យខាប់ល្មម លើកដាក់ចុះ ហើយយកស្លាបព្រា ដួសស៊ុតបន្តក់ក្នុងទឹកស្ករឲ្យពេញ ទើបលើកដាំវិញទុកឲ្យពុះ ត្រឡប់ស៊ុតឲ្យឆ្អិន ហើយដាក់ចុះ ដួសដាក់ចាន យកម្រាមដៃ ជីបជាបួនផ្នត់(បើធំត្រូវជីបជាប្រាំផ្នត់) ដាក់ក្នុងពែងអាកោរទុកឲ្យត្រជាក់ទើបយកចេញ ។

?ចំណាំ: ត្រូវចាប់ជីបនៅពេលដែលស៊ុតនៅក្តៅៗទើបជាប់ ត្រូវឲ្យរហ័សដៃបន្តិច ។